នាយក​រដ្ឋមន្ត្រី​ថ្លែង​អំណរគុណ​ជំនួយ​របស់​ប្រទេស​បារាំង​ និងជប៉ុន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រទេសជប៉ុន និងបារាំងដែល​បាន​ផ្តល់​ជំនួយសម្រាប់​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជាដោយ​មិន​ចាំ​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ នា​ខែ​កក្កដា ដូចពេលមុខនេះ​ឡើយ។ ការថ្លែងអំណរគុណដល់​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​ទាំងពីរ​នេះ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើ​ជា​អធិបតី​ក្នុង​ពីធី​សម្ពោធ​ស្ថានីយ​ទឹក​ស្អាត​និរោធ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ ស្ថានីយ​ទឹកស្អាត​ដែល​មាន​តម្លៃ​ជាង ៩០ លាន​ដុល្លារ​នេះ​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ប្រទេស​បារាំង និង​ជប៉ុន។

 

ថ្ងៃ អង្គារ 04 មិថុនា 2013
ដោយ ប៉ែន បូណា
RFI

ជប៉ុន​ផ្តល់​​ជំនួយ​​បន្ត​​បន្ទាប់គ្នា​​ចំនួន​៩០លាន​ដុល្លារ​​សម្រាប់​​ការ​អភិវឌ្ឍ​​គម្រោង​អប់រំ​ ​ទឹកស្អាត​ ​និង​បោស​សំអាត​មីន​​នៅ​កម្ពុជា​

ជប៉ុន​ផ្តល់​​ជំនួយ​​បន្ត​​បន្ទាប់គ្នា​​ចំនួន​៩០លាន​ដុល្លារ​​សម្រាប់​​ការ​អភិវឌ្ឍ​​គម្រោង​អប់រំ​ ​ទឹកស្អាត​ ​និង​បោស​សំអាត​មីន​​នៅ​កម្ពុជា​ (© លាងដឺលុច)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែនបាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន និង​បារាំងដែល​បាន​ផ្តល់​ជំនួយសម្រាប់​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជាដោយ​មិន​ចាំ​លទ្ធផល​នៃ​ការបោះឆ្នោត។ សេចក្តី​ថ្លែង​អំណរគុណ​ជា​សាធារណៈ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ទឹកស្អាត​និរោធ ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​ រោងចក្រ​ផលិត​ទឹកស្អាត​នេះ​បាន​ចំណាយ​អស់​ទឹកប្រាក់​សរុប​ជាង ៩០លាន ដុល្លារ​អាមេរិក​ដែល​ជា​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន និងបារាំង។
 
លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ការ​ផ្តល់​ជំនួយ​​អភិវឌ្ឍន៍​ដល់​កម្ពុជា​ដោយ​មិន​ចាំ​លទ្ធផល​នៃ​ការបោះឆ្នោត​បែប​នេះ​បាន​បង្ហាញ​ពី​ការជឿជាក់​​ថាប្រទេស​កម្ពុជា នឹង​គ្មាន​បញ្ហា​អស្ថិរភាព​នយោបាយ​​ទេ។ ម្យ៉ាងទៀត​ប្រទេស​ទាំងពីរ​ជឿជាក់​យ៉ាង​ពិតប្រាកដ​ថា ជំនួយ​របស់​គេនឹង​មិន​ត្រូវ​មាន​បញ្ហា​កើត​ឡើង​បន្ទាប់​ពី​បោះឆ្នោត​ឡើយ។
 
បើយោងតាមលោកនាយករដ្ឋមន្ត្រីនៅ​ថ្ងៃទី​៥​មិថុនា​ស្អែក​នេះ​ជប៉ុន​នឹង​ចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​បន្ថែម​ឲ្យ​កម្ពុជា​នូវ​ទឹកប្រាក់​ប្រមាណ ៤០ លាន​ដុល្លារ​បន្ថែម​ទៀត រីឯ​ប្រទេស​បារាំង​វិញ​ក៏​ទើបតែ​បាន​ចុះ​ហត្ថលេខា​ផ្តល់​ទឹកប្រាក់​ឲ្យ​កម្ពុជា ប្រមាន ២០ លាន​អឺរ៉ូ​ សម្រាប់​វិស័យ​ធារាសាស្ត្រ​ផងដែរ។​ ​ប្រទេស​បារាំង និង​ជប៉ុន ក៏ធ្លាប់ធ្វើ​ជា​សហប្រធានក្នុង​កិច្ចប្រជុំ​ស្វែងរក​សន្តិភាព​ឲ្យ​កម្ពុជា​ផង​ដែរ។​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សន្យាថានឹង​ប្រើប្រាស់​ជំនួយ​អភិវឌ្ឍន៍​របស់​ជប៉ុន និង​បារាំង ឲ្យចំ​គោលដៅ ដោយ​មិន​ឲ្យ​ប្រទេស​ទាំងពីរ​ខក​ចិត្ត​នឹង​ជំនួយ​នោះឡើយ។ លោក​ក៏​សន្យា​ថា​កម្ពុជា​នឹង​ខិតខំ​ធ្វើ​កំណែ​ទម្រង់​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​រក​អភិបាលកិច្ច​ល្អ​ដែល​ជា​ជំនឿ​ចិត្ត​របស់​ម្ចាស់​ជំនួយ។​
 
សូមបញ្ជាក់ថារោង​ចក្រ​ផលិត​ទឹក​ស្អាតនិរោធ ​ដែល​បាន​ចាប់​ផ្ដើម​សាងសង់​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១០ បាន​ចំណាយ​អស់​ទឹក​ប្រាក់​សរុប​ប្រមាណ​៩០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិកដែល​អនុវត្ត​ដោយ​សហហិរញ្ញបទាន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) និងទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​ជប៉ុន(JICA)។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ប្រជាជន​ប្រមាណ​១​លាន​៧​សែន​នាក់​ឬ​ស្មើ​នឹង​៨៥​ភាគរយ​នៃ​ប្រជាជន​សរុប​ក្នុង​ក្រុង​ភ្នំពេញ៕

 

 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

 

What Next?

Recent Articles

4 Responses to "នាយក​រដ្ឋមន្ត្រី​ថ្លែង​អំណរគុណ​ជំនួយ​របស់​ប្រទេស​បារាំង​ និងជប៉ុន"

  1. beloved khmer says:

    fuck you HUN SEN, Cambodian dictator….

    may god condemn hun sen to death

  2. cheath says:

    មិនមែនលោកជាតិសរសេរទេ គ្រាន់តែកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
    *************************************************************
    សំដីប្រមាថមាក់ងាយរបស់កឹម សុខា ទៅលើព្រលឹងជនរងគ្រោះនៅគុកទួលស្លែងកំពុងតែទទួលរងប្រតិកម្មយ៉ាងក្ដៅគគុកពីគ្រប់ទិសទី ហើយតម្រូវឲ្យកឹមសុខា ត្រូវទៅលុតជង្គង់លើកដៃសំពះសុំខមាលទោសចំពោះព្រលឹងជនរងគ្រោះទាំងនោះនៅឯគុកទួលស្លែង។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគណបក្សសង្គ្រោះជាតិរបស់កឹម សុខា កំពុងតែធ្វើឲ្យប្រជាជនកើតមានការសង្ស័យថា បើគណបក្សនេះឈ្នះឆ្នោតសង្គ្រាមនឹងកើតឡើងវិញ ហើយរបបខ្មែរក្រហមក៏របូតរលូតមកជាមួយដែរ។ ហេតុអ្វី? ព្រោះថាក្រុមកឹមសុខា- សមរង្ស៊ីបានប្រកាសថា បើពួកគេឈ្នះឆ្នោតគេនឹងទៅដណ្ដើមយកទឹកដីកម្ពុជាពីប្រទេសជិតខាងមកវិញ ហើយគេនឹងចាប់យករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នទៅកាត់ទោស។
    គេថាបើគេឈ្នះឆ្នោតគេនឹងយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់អ្នកមានទៅចែកជូនប្រជាជនក្រីក្រវិញ។ គេនិយាយទៀតថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុលទាំងអស់របស់ប្រជាជននៅឯធនាគារ។ ប៉ុន្តែចុងក្រោយនេះកន្ទុយរបស់ក្រុមកឹម សុខា- សម រង្ស៊ី ធ្លាយចេញមកលើគោកតែម្ដងគឺគេឃោសនាថាគុកទួលស្លែងគ្រាន់តែជាគុកសិប្បនិម្មិត ដែលវៀតណាមរៀបចំឡើងគ្រាន់ជាឆាកល្ខោនឃោសនាតែប៉ុណ្ណោះ។ សំដីរបស់កឹម សុខា មួយឃ្លានេះធ្វើឲ្យយើងនឹកឃើញទៅដល់សំដីរបស់នួន ជា ដែលមានតួនាទីជាប្រធានសភា តំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននិយាយកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៨០ថា គុកទួលស្លែងគឺគ្រាន់តែជាឆាកល្ខោនដែលវៀតណាមរៀបចំឡើងដើម្បីឃោសនាបង្កាច់បង្ខូចមេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ឥឡូវនេះកឹមសុខា បាននិយាយការពារទឡ្ហីករណ៍ របស់នួន ជាដោយឥតមានខ្វះចន្លោះឡើយ។ ជាការពិតហើយនរណាក៏ដោយបើហ៊ាននិយាយការពារថា គ្មានការសម្លាប់មនុស្សនៅគុកទួលស្លែងគឺមានន័យស្មើនឹងការទទួលស្គាល់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានការសម្លាប់មនុស្សទេ ហើយវាមានន័យស្មើនឹងការនិយាយប្រឆាំងនឹងប្រជាជនកម្ពុជារាប់លាននាក់ ដែលបានរស់រានឡើងវិញក្រោយថ្ងៃ៧មករា និងជាការនិយាយប្រមាថយ៉ាងអាក្រក់បំផុតទៅដល់វិញ្ញាណក្ខន្ឋប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងទូទាំងប្រទេស និយាយជារួម និងនៅក្នុងគុកទួលស្លែងនិយាយដោយឡែក។
    កឹម សុខា និងបក្ខពួករបស់គាត់ពិតជាបានដឹងថា ទួលស្លែងគឺជាមន្ទីរឧក្រិដ្ឋកម្មដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងជាកន្លែងធ្វើទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ។ លោកកាំងហ្គេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងកាលពីពេលនោះបានសារភាពនៅក្នុងសវនាការតុលាការកាត់ក្ដីមេដឹកនាំខ្មែរក្រហមរួចហើយ។ កាំងហ្គេចអ៊ាវបានសំដែងការសោកស្ដាយ និង បានទទួលស្គាល់ នូវទង្វើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទីនោះ។ កាំងហ្គេចអ៊ាវ ក៏ត្រូវបានតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ មានតែ កឹម សុខា ទេមិនទទួលយកការពិតនេះ។ កឹម សុខា អន់ជាង កាំងហ្គេចអ៊ាវឆ្ងាយណាស់។ សំដី កឹម សុខា មួយម៉ាត់នេះផ្ដល់ពិន្ទុយ៉ាងច្រើនឲ្យនួន ជានិងខៀវសំផន ដែលកំពុងត្រូវបានតុលាការបើកសវនាការកាត់ទោសក្នុងសំណុំរឿង០០២។ មិនដឹងថានៅក្នុងបេះដូងកឹម សុខា រំជើបរំជួលប៉ុណ្ណាទេ ប៉ុន្តែសំដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម ស្វះស្វែងរកយុត្តិធម៌ឲ្យរបបខ្មែរក្រហម ហើយមិនខ្លាចនឹងបង្កើតរបបខ្មែរក្រហមថ្មីមួយទៀតទេ ប្រសិនបើគាត់មានលទ្ធភាពនៅពេលណាមួយនោះ។
    បើគណបក្សសង្គ្រោះជាតិរបស់កឹម សុខា ឈ្នះឆ្នោតរឿងដែលយើងមិននឹកស្មានដល់ជាច្រើនអាចនឹងកើតឡើងយ៉ាងពិតប្រាកដ។ ប៉ុន្តែដំបូងបំផុតពេលនេះកឹម សុខា ត្រូវទៅកាន់ទួលស្លែងដើម្បីសុំទោសដល់ព្រលឹងអ្នកស្លាប់ដើម្បីឲ្យប្រជាជនកម្ពុជាបានស្ងប់ចិត្ត។ ការពិតជាប្រវត្តិសាស្ត្រមួយដែលពិភពលោកបានឃើញ បានឮ បានដឹង យ៉ាងជាក់ស្ដែងបែបនេះទៅហើយ កោតតែលោក កឹម សុខា និយាយភូតកុហកទៅកើត ចុះទម្រាំពាក្យសន្យាខ្យល់ដទៃទៀតតើវានៅឯក្រហែងណាទៅ។ ប៉ុន្តែក្រុមកឹម សុខា មិនមែនចេះតែភូតកុហកគ្រប់រឿងនោះទេ។ រឿងខ្លះគឺគាត់និយាយពិតកុំអាលមើលស្រាលកឹមសុខាឲ្យសោះ…ជាពិសេសគឺការសន្យាដកយកដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ការលុបបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារ នោះគឺមានន័យស្មើនឹងការលុបបំបាត់ធនាគារចោលតែម្ដង…តើពេលនោះស្រុកទេសនឹងច្របូកច្របល់យ៉ាងណា? តើរបបខ្មែរក្រហមវាមិនកើតឡើងវិញទេឬអី?ពីមុននោះចេះតែសង្ស័យ ចេះតែពិភាល់ក្នុងចិត្ត ឥឡូវនេះច្បាស់ណាស់ ខ្មោចរបបខ្មែរក្រហមកំពុងអង្រួនផ្នូរប្រុងពុះជ្រែកដីចេញមកវិញទៀតហើយ។ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើប្រជាជនកម្ពុជា។ ខ្មែរក្រហមងាប់បាត់ហើយ។ អ្នកណាចង់គាស់យករបបខ្មែរក្រហមមកហិតឡើងវិញ អ្នកនោះត្រូវតែបរាជ័យ ហើយជីវិតនយោបាយអ្នកនោះគឺចប់សូន្យសុងតែម្ដង!!

  3. KhmerMorn says:

    what can u do beside donate from foreigner ? fuck you Mr PM

  4. *** says:

    cheath, សំដីឥតប្រយោជន៍ គឺអ្នកឯងមិនមែនជាអ្នកនយោបាយទេ គឺជាទាសករនយោបាយ នឹងជាមនុស្សអប្បល័ក្ខ្ខណ៍បំផុត !!!