កសិករ​គំរាម​បោះឆ្នោត​ទម្លាក់​តំណាង​រាស្ត្រ​ដែល​អនុម័ត​ច្បាប់​គ្រប់គ្រង​ដី​កសិកម្ម

កសិករ​មក​ពី ២៤​ខេត្ត​ក្រុង មាន​គ្នា​ប្រមាណ ២០០​នាក់ បាន​នាំគ្នា​តវ៉ា​នៅ​មុខ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មុខ​រដ្ឋសភា ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៧ ខែ​មិថុនា។ គោល​បំណង​នៃ​ការ​វ៉ា​នោះ គឺ​ពួក​គាត់​ទាមទារ​កុំ​ឲ្យ​រដ្ឋសភា​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម។

 

ដោយ អ៊ុក សាវបូរី
2013-06-07
RFA


ស្តាប់សំឡេង ថតសំឡេង

កសិករ​តវ៉ា​ច្បាប់​គ្រប់គ្រង​ដី​កសិកម្ម ៦១០

ប្រជា​កសិករ​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​ក្រសួង​កសិកម្ម និង​រដ្ឋសភា ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៣។ RFA/Ouk Savborey

 

ការ​តវ៉ា​នោះ ព្រោះ​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ បាន​ចែង​ដាក់​ទោស​កសិករ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ច្រើន​លាន​រៀល បើ​កសិករ​ណា​ពង្រីក ឬ​បម្លែង​ដី​ដាំ​ដំណាំ​ដោយ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម​ជា​មុន​សិន​ជាដើម។

ប្រជា​កសិករ​ជាង ២០០​នាក់ មក​ពី​គ្រប់​ខេត្ត​រាជធានី​នៅ​ក្នុង​ប្រទេស​កម្ពុជា គំរាម​បោះឆ្នោត​ទម្លាក់​អ្នក​តំណាង​រាស្ត្រ​ដែល​លើក​ដៃ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម​នោះ។ ការ​គំរាម​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា នៅ​មុខ​ទីស្ដីការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​នៅ​មុខ​រដ្ឋសភា។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ញិល ភាព ថ្លែង​ថា នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ មាត្រា​៥៤ បាន​ចែង​ពី​ការ​ដាក់​ទោស​កសិករ​ដែល​បម្លែង​ដី​កសិកម្ម បើ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម។ បញ្ហា​នេះ នាំ​ឲ្យ​កសិករ​ព្រួយ​បារម្ភ ទើប​មាន​ការ​តវ៉ា​ប្រឆាំង​មាត្រា​ខ្លះ​នោះ៖ «តំណែង​របស់​អស់​លោក​គង់វង្ស ឬ​មិន​គង់វង្ស ស្ថិត​នៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឯង»

កសិករ​មក​ពី​ខេត្ត​កណ្ដាល ដែល​មាន​វិបត្តិ​ដី​ដាំដុះ​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះ​ពលរដ្ឋ​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម តែ​មក​សម្លាប់​ប្រជាពលរដ្ឋ​ដោយ​ប្រយោល តាម​រយៈ​ការ​រឹប​យក​ដីធ្លី​ដាំដុះ​ពី​កសិករ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ៖ «រំដោះ​យើង​ហើយ មិន​មែន​ឲ្យ​យើង​បាន​នៅ​រស់​ស្រួល​ទេ រំដោះ​ឲ្យ​យើង​វេទនា យក​ពី​មាត់​ខ្លា​ហើយ មក​ហុច​ឲ្យ​មាត់​ក្រពើ ដក​ដី​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ក្រុមហ៊ុន ឲ្យ​ប្រជាជន​វេទនា អា​ហ្នឹង​ខ្ញុំ​អត់​ឯកភាព​ទេ ខ្ញុំ​មិន​គាំទ្រ​គាត់​ជា​នាយក​រដ្ឋមន្ត្រី​ត​ទៅ​ទៀត ខ្ញុំ​និយាយ​អីចឹង អាណត្តិ​នេះ ខ្ញុំ​បោះឆ្នោត​ទម្លាក់​ហើយ ខ្ញុំ​សូម​ជម្រាប​អីចឹង ខ្ញុំ​សូម​និយាយ​ត្រង់​តែ​ម្តង»

កសិករ​មក​ពី​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង ដែល​រងគ្រោះ​ដីធ្លី​ក្រោម​ការ​អភិវឌ្ឍ​ចម្ការ​អំពៅ ថ្លែង​ថា ពួក​គាត់​នឹង​បន្ត​ធ្វើ​មហា​បាតុកម្ម ពី​កសិករ​ចំនួន​តិច ទៅ​រាប់​សែន​នាក់ ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បន្ត​យក​សេចក្តី​ព្រាង​ច្បាប់​នោះ​បញ្ជូន​ឲ្យ​សមាជិក​សភា​អនុម័ត៖ «ច្បាប់​ចេញ​មក គឺ​អត់​មាន​កំណត់​ថា​ឲ្យ​យើង​នេះ​មាន​សេរីភាព​សោះ»

ស្ត្រី​មក​ពី​ខេត្ត​ឧត្តរមានជ័យ ឃុំ​គោកមក ស្រុក​បន្ទាយអំពិល ឈ្មោះ ប៉ោ អឿន អាយុ ៥២​ឆ្នាំ ថ្លែង​ថា ដី​គាត់​បាន​កាប់​រាន​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ ត្រូវ​ថៃ ទប់ស្កាត់ ហើយ​ប្រាប់​ថា​ដី​គាត់​ដាំដុះ​នោះ​ជា​ដី​របស់​ថៃ។ បញ្ហា​នេះ គាត់​ទាមទារ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ជួយ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​លើ​ដី​កសិកម្ម​នៅ​តាម​ព្រំដែន​នោះ។

ក្រោយ​ពី​មាន​ការ​ធ្វើ​កូដកម្ម​ដោយ​មាន​លើក​បដា​សរសេរ​ពាក្យ​ស្លោក​ដែល​មាន​អត្ថន័យ​ការពារ​ដី​កសិកម្ម​នោះ មន្ត្រី​ក្រសួង​កសិកម្ម បាន​អញ្ជើញ​តំណាង​កសិករ ៦​នាក់ ចូល​ពិភាក្សា និង​ដាក់​ញត្តិ បន្ទាប់​មក​ក្រុម​កសិករ​បាន​ដើរ​ដោយ​ថ្មើរ​ជើង​ពី​ក្រសួង​កសិកម្ម ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា និង​បាន​ដាក់​ញត្តិ​នៅ​ទី​នោះ​ទៀត។

ញត្តិ​ទាមទារ​របស់​កសិករ គឺ​មិន​ទទួល​យក​សេចក្តី​ព្រាង​ច្បាប់​លើក​ទី១ ស្ដីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម ដែល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​សហប្រជាជាតិ (FAO = ហ្វាវ) ដែល​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ចំពោះ​សេចក្តី​ពង្រាង​ច្បាប់​នេះ។ កសិករ​ស្នើសុំ​ឲ្យ​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ឈប់​ការ​ប៉ុនប៉ង​ចេញ​ច្បាប់​ដែល​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ជីវិត​រស់នៅ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

កសិករ​ទាមទារ​ឲ្យ​កែប្រែ និង​លុប​ចោល​ចំណុច​មួយ​ចំនួន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ​ដូចជា៖
-បទបញ្ញត្តិ​អំពី​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​តែ​ដក​ចេញ។
-សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា​មិន​មែន​អ្នក​កាន់​កាប់​ដី ដែល​អាច​ត្រូវ​គេ​បង្ខំ​ឲ្យ​ចូលរួម​ក្នុង​តំបន់​អភិវឌ្ឍន៍​កសិកម្ម​ទេ។
-ច្បាប់​នេះ​បាន​អះអាង​ថា តំបន់​អភិវឌ្ឍន៍​កសិកម្ម មាន​គោល​បំណង​ជួយ​ដល់​កសិករ​ខ្នាត​តូច ដូច្នេះ​បង្កើត​តំបន់​ទាំង​នេះ​ត្រូវ​តែ​ចេញ​មក​ពី​កសិករ សហគមន៍ សមាគម ខ្លួន​គេ​ផ្ទាល់ មិន​មែន​ចេញ​ពី​ក្រសួង​កសិកម្ម ឬ​ស្ថាប័ន​នៅ​ក្រោម​ក្រសួង​កសិកម្ម​ទាំង​ស្រុង​តែ​ម្នាក់​ឯង​ទេ។
-រាល់​បញ្ញត្តិ​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​បម្លែង​ដី​ចំពោះ​ម្ចាស់​ដី​ឯកជន ត្រូវ​ដក​ចេញ។
-ក្រសួង​កសិកម្ម​ត្រូវ​ដក​ចេញ​នូវ​ជំពូក​ទី៧ ទាក់ទង​ផលិត​កម្ម​កសិកម្ម តាម​កិច្ច​សន្យា​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ចេញ។
-ក្រសួង​កសិកម្ម ព្រម​ទាំង​អង្គការ ហ្វាវ ត្រូវ​ធ្វើ​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលាយ ជា​ពិសេស​ជាមួយ​ប្រជាពលរដ្ឋ កសិករ សហគមន៍ សមាគម បណ្ដាញ និង​អង្គការ​នានា មុន​នឹង​ចូល​ជា​ធរមាន។

សេចក្តី​ព្រាង​ច្បាប់​នេះ បច្ចុប្បន្ន​នៅ​ក្នុង​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម នោះ​នៅ​ឡើយ។

ក្រុម​កសិករ​បាន​រំសាយ​ការ​តវ៉ា​នៅ​ម៉ោង​ជិត ១២​ថ្ងៃ​ត្រង់ ហើយ​សន្យា​ថា​នឹង​បន្ត​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត នៅ​គ្រា​ដែល​ញត្តិ​របស់​គេ​នោះ ស្ថាប័ន​រដ្ឋសភា និង​ក្រសួង​កសិកម្ម មិន​បាន​ហៅ​ពួក​គេ​ទៅ​ពិភាក្សា​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

12 Responses to "កសិករ​គំរាម​បោះឆ្នោត​ទម្លាក់​តំណាង​រាស្ត្រ​ដែល​អនុម័ត​ច្បាប់​គ្រប់គ្រង​ដី​កសិកម្ម"

  1. គណះបក្ស​ប្រឆាំងពឹត​ជាមានឆន្ទះ​ចង់​​ធ្វើរអោយមាន​ការផ្លាស់ប្តូរដ្ធាភិបាលថ្មី ។ ប៉ុន្តែ អ្វី ដែលរឹត​

    តែអោយ យើងភ្ញាក់ផ្អើល រក​ស្មាន​មិនដល់នោះ គឺ ក្រុមស៊ី ភី ភី អែណោះទៅ វិញ ទេ ដែល​រឹត តែ បាន

    និង កំពុង ធ្វើផ្លាស់ប្តូរ រដ្ធាភិបាលថ្មីដោយ ខ្លួនអែង​។​​នេះ ហើយ​ជាលទ្ធផល​នៃ អំពើអាក្រក់​របស់​ខ្លួន ។​

    ចាប់ពីពេលនេះទៅ កញ្ជ្រោង កញ្ចាស់មួយនេះ​លែង​មានឪកាស បកក្រោយ ឡើង​វិញ​ហើយ

    សូមទទួលយក​នៅ សុបិន្ត​អាក្រក់​របស់ខ្លួន​ជា បន្តទៀតចុះ ។ ហើយ គ​ជ បលែង​​ជាឧបសគ្គដ៏ធំ​

    សំរាប់ការបោះឆ្នោត អណត្តិនេះ ទៀតដែរ ។ ពី ព្រោះ ថា​ការបោះ ឆ្នោត​លើកនេះ នឹង​លែង​មានតំលៃ​សំរាប់ ជាតិ និង អន្តរជាតិ ទៅ ហើយ ។​ដូច្នេះ អំណាច ដែល​កញ្ជ្រោង កញ្ចាស់ម្នាក់នេះ ដែល​ខំស្រមើស្រមៃ ថា នឹង​បន្ត​ទៅ ទៀត នោះ តើ​បាន មកពី ណា ? ឬ មួយ ក៏ គាត់ ត្រូវ សំរេចចិត្តធ្វើតាម​គំរូ នៃ​ប្រទេស​កុំ​មុយនីស កូរ៉េ ខាង​ជើង ។ បើ ហ៊ាន​ធ្វើដូច្នោះមែន​តើ វា​នឹង​​មាន​រឿង​អ្វីដែល​កើត​ឡើង​សំរាប់ ក្រុមរបស់​គាត់ ។

    លោក​សម​រង្ស៊ី ពឹត​ជាមាន ប្រាជ្ញាជ្រៅ មែន រកស្មានមិន​ដល់ ។​ល្បិច ខ្ចីដៃ គេ យក​មកប្រើ ឬ ក៏​ល្បិច​ទាល់តែ ចេះ ធ្វើ​ចោរ ទើប ចាប់ចោរបាន ពឹត ជា អស្ចារ្យ​ណាស់ ។ ចួនកាល គេគិត ថា វា ជា ល្បិច អាក្រក់ ក៏ ប៉ុន្តែ បើ មិន ប្រើវា ទេ តើ អាច ទប់ស្កាត់ នូវ ទង្វើ របស់មនុស្ស អាក្រក់ របស់ អ្នកទាំង​នោះបានទេ ?

    តាមការ សង្កេតមើល រយះកាល​នៃ កញ្ជ្រោង កញ្ចាស់​ម្នាក់នេះ ឡើងសន្ទរកថក្នុង ពិធី សម្ធោធ ពីរដង

    ជាប់គ្នា កន្លងមកនេះ អារម្មណ៏ របស់គាត់ ហាក់មិននឹងន ទាល់តែសោះ ការនិយាយស្តីរបស់គាត់ ភាគច្រើន

    គឺ ខុសឬភ្លាត់មាត់​ច្រើនដងទៅទៀត មើលទៅ វា ហាក់ដូចជាគាត់កំពុងច្របូកច្របល់នៅរឿងអ្វីមួយ។

  2. មានមេដឹកនាំដែលវៀងវៃ ប្រសើរជាង មានមេដឹកនាំដែល​ក្អេងក្អាង ដោយ​ធ្វើៗ អ្វីៗ​តាម​តែ គេចាក់រុក និង បញ្ជារបស់គេ ។

  3. តេជះ says:

    អ្នកលេង
    June 8, 2013 at 6:11 am

    មានមេដឹកនាំដែលវៀងវៃ ប្រសើរជាង មានមេដឹកនាំដែល​ក្អេងក្អាង ដោយ​ធ្វើៗ អ្វីៗ​តាម​តែ គេចាក់រុក និង បញ្ជារបស់គេ ។

    =====================================================================
    យោបល់ល្អ សូមគាំទ្រ!!!!!!!!!!!!!!!

  4. Anonymous says:

    គាំទ្រ comment របស់ អ្នកលេង

  5. កសិករ​មក​ពី​ខេត្ត​កណ្ដាល ដែល​មាន​វិបត្តិ​ដី​ដាំដុះ​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះ​ពលរដ្ឋ​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម តែ​មក​សម្លាប់​ប្រជាពលរដ្ឋ​ដោយ​ប្រយោល តាម​រយៈ​ការ​រឹប​យក​ដីធ្លី​ដាំដុះ​ពី​កសិករ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ៖ «រំដោះ​យើង​ហើយ មិន​មែន​ឲ្យ​យើង​បាន​នៅ​រស់​ស្រួល​ទេ រំដោះ​ឲ្យ​យើង​វេទនា យក​ពី​មាត់​ខ្លា​ហើយ មក​ហុច​ឲ្យ​មាត់​ក្រពើ ដក​ដី​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ក្រុមហ៊ុន ឲ្យ​ប្រជាជន​វេទនា អា​ហ្នឹង​ខ្ញុំ​អត់​ឯកភាព​ទេ ខ្ញុំ​មិន​គាំទ្រ​គាត់​ជា​នាយក​រដ្ឋមន្ត្រី​ត​ទៅ​ទៀត ខ្ញុំ​និយាយ​អីចឹង អាណត្តិ​នេះ ខ្ញុំ​បោះឆ្នោត​ទម្លាក់​ហើយ ខ្ញុំ​សូម​ជម្រាប​អីចឹង ខ្ញុំ​សូម​និយាយ​ត្រង់​តែ​ម្តង»។

  6. Kobe says:

    ការបង្កើតច្បាប់ ឬការអនុវត្តច្បាប់ គឺពិតជាមិនអាចតំរូវចិត្តមនុស្សគ្រប់រូបបានទេ

    ក្នុងសង្គមប្រជាធិប្បតេយ្យគេគិតលើមតិភាគច្រើន

    ភាគតិចមិនពេញចិត្ត បោះឆ្នោតទំលាក់

    ភាគច្រើនពេញចិត្ត បោះឆ្នោតគាំទ្រ

  7. ក្មេងល្ងង់របស់បង says:

    សម្តីរបស់ជនក្បត់ជាតិ អាជា បានប្រាប់សវនាការ
    លោក នួន ជា ដែល​ពាក់​វ៉ែនតា​ខ្មៅ​សម្រាន្ត​លើ​គ្រែ​ក្នុង​បន្ទប់​ខាង​ក្រោម​បន្ទប់​បើក​សវនាការ ដោយសារ​មាន​បញ្ហា​សុខភាព បាន​ប្រាប់​សវនាការ​នៅ​ពេល​ដែល​លោក​កំពុង​សម្រាន្ត​លើ​គ្រែ​នោះ​ថា ប៉ុល ពត និង​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ខ្មែរ​ក្រហម បាន​សម្រេច​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ ដោយ​ផ្អែក​លើ​កត្តា​បី​សំខាន់ គឺ​ខ្លាច​អាមេរិក ទម្លាក់​គ្រាប់​បែក ខ្លាចវៀតណាម ឆ្លៀតឱកាសចូលឈ្លានពាន និងដាក់អាណានិគមលើកម្ពុជា ​និង​ខ្លាច​អ្នក​ភ្នំពេញ​ដាច់​ពោះ​ស្លាប់​ដោយ​ខ្វះ​ស្បៀង។
    សូម្បីតែអាពតក៏ខ្លាចយួនដែរហើយវាក៏ស្អប់យួនណាស់ដែរ ព្រោះវាដឹងថាយួនចង់ឈ្លានពានយកទឹដីខ្មែរ ដូច្នេះកាលដែលយួនជួយរំដោះខ្មែរច្បាស់ណាស់គឺមានគំនិតបិទបាំងពីកលល្បិចរបស់ខ្លួន សម្លាប់ក្រោមរូបភាពជួយ! តើអ្នកដែលដឹងគុណយួន មានចាមអារម្មណ៏សម្តីអា នួន ជា ទេ? រឺក៏អ្នកខ្លះបានលក់ក្បាលអោយ យួន ហើយ

  8. Khmer Family says:

    ឡា ឡា ឡា ឡា ឡា មកហើយតើ! ហា ហា ហា ថ្ងៃស្អែកនេះ កូនបាតុកម្មគ្រប់ទីកន្លែងទូទាំងប្រទេស មិនក្រោម ៥០០.០០០ នាក់ទេ នឹងស្វាគមន៏ កឹម សុខា យកល្អថែមអង្គរក្សអោយបានច្រើនជាងនេះបន្ថែមទៀត ក្រែងលោសមត្ថកិច្ចគាត់ទប់ទល់មិនជាប់

    .

  9. Khmer Family says:

    កសិករមកពីខេត្តកណ្តាល រាប់ពាន់នាក់ បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឧកញា ឌី ប៉ូ មកចែកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសំដែងនូវការសប្បាយរីករាយ ព្រមទាំងសន្យាគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!!!! ទេវតាពិតជាមានភ្នែកមែន! ទេវតាពិតជាចុះមកជួយមែន!

  10. ក្មេងល្ងង់របស់បង says:

    ជិតបោះឆ្នោតហើយទើបធ្វើឯងចិត្តល្អដកហូតដីពិក្រុមហ៊ុនអោយប្រជាជនសប្បាយចិត្ត ពីយូរមកម៉េចមិនធ្វើចឹងដែរទៅ ចាំដល់ពេលជាប់ឆ្នោតហើយប្រាកដជារឹបអូសដី ប្រជាជនទៀតហើយមើល៏ទៅ ល្អបានតែពេលមុនបោះឆ្នោត ហាសហាស!! ទង្វើររបៀបនេះមានប៉ុន្មានអាណត្តិគេមិនដឹង មានតែអា K.Family ទេដែលគ្រួសារវាបានសុខទៅហើយ ដូច្នេះវាមិនខ្វល់ពីអ្នករងគ្រោះឡើយ វានិយាយតែពីអ្នកបានសុខស្រាប់ វានិយាយតែរឿងល្អ រឿងអាក្រក់វាធ្វើមិនដឹង

  11. Khmer Family says:

    អាក្មេងល្ងង់​របស់បងអ៊ើយ!អញធ្លាប់និយាយអាក្រក់ពីមន្រ្តីរាជរដ្ឋាភិបាលដែលធ្វើអាក្រក់ដែរតើ!អាក្មេងល្ងង់ឯងទើបតែចេញមកពិណា បានជាមិនដែលស្គាល់និងអានសំណេររបស់បង?

  12. ក្មេងវត្ត says:

    បើចង់ឲ្យមានការដោះស្រាយរឿងដីធ្លីសូមបងប្អូនបោះឆ្នោតទម្លាក់អ្នកកាន់អំណាចនេះចេញទៅនៅអាណត្តិនេះ បើមិនដូច្នោះទេរឿងរ៉ាវដីធ្លីគឺនៅតែមានជារៀងរហូតនិងកាន់តែរីរាលដាលធំដុំថែមទៀត
    បើកូនចោរលួចទ្រ័ពសម្បត្តិបងប្អូនហើយបងប្អូនមកប្ដឹងមេចោរឲ្យជួយរកយុត្តិធម៌វាមិនអាចទៅរួចឡើយដូច្នេះត្រូវតែប្ដូរ,យើងអាចប្ដូរបានឲ្យតែយើងរួបរួមគ្នា yes we can ។