សិស្សអនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួននៅខេត្តព្រៃវែង ប្រមាណជាង ១ពាន់នាក់ ដែលចុះបញ្ជីវត្តមានសម្រាប់ធ្វើពលកម្មនៅថ្ងៃសៅរ៍ តែត្រូវគេទម្លាយឲ្យដឹងថា បញ្ជីឈ្មោះរបស់ពួកគេត្រូវបាននាយកសាលាទាំងនោះបញ្ជូនទៅមន្ទីរបក្សប្រជាជនកម្ពុជា ដោយរាប់បញ្ចូលថា ជាក្រុមអ្នកដែលត្រូវចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៩ មិថុនា ប្រឆាំងលោក កឹម សុខា ទៅវិញ។
ដោយ ម៉ម មុនីរតន៍
2013-06-08
RFA
ទន្ទឹមនឹងនេះ សិស្ស និស្សិត ដែលស្នាក់នៅតាមវត្ត និងព្រះសង្ឃនៅរាជធានីភ្នំពេញ ក៏មានសេចក្តីរាយការណ៍មកដែរថា ពួកគេត្រូវបានគំរាមឲ្យចាកចេញពីវត្ត ប្រសិនបើប្រឆាំងមិនចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលោក កឹម សុខា នោះទេ។
ពលរដ្ឋនៅខេត្តព្រៃវែង អះអាងថា សិស្សប្រមាណជាង ១ពាន់នាក់ នៅតាមសាលារៀនមួយចំនួនក្នុងខេត្តមួយនេះ បានបដិសេធប្រឆាំងនឹងការបង្ខំពួកគេ ដើម្បីឲ្យទៅចូលរួមធ្វើមហាបាតុកម្មនៅថ្ងៃទី៩ មិថុនា ខណៈបញ្ជីឈ្មោះវត្តមានធ្វើពលកម្មនៅចុងសប្ដាហ៍នេះរបស់ពួកគេ ត្រូវបាននាយកសាលាបញ្ជូនបន្តឲ្យទៅមន្ទីរបក្សប្រជាជនកម្ពុជា ថាជាសកម្មជនដែលត្រូវចូលរួមធ្វើមហាបាតុកម្មប្រឆាំងនឹងលោក កឹម សុខា។
ពលរដ្ឋដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី៨ មិថុនា ថា សិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យដែលមានអាយុគ្រប់បោះឆ្នោត ត្រូវគេយកឈ្មោះដែលមាននៅក្នុងបញ្ជីវត្តមានធ្វើពលកម្ម ប្រគល់ឲ្យគណបក្សគ្រប់គ្រងអំណាច ថាជាក្រុមស្ម័គ្រចិត្តធ្វើបាតុកម្ម។ លោកគិតថា មន្ត្រីដែលបម្រើការនៅក្នុងស្ថាប័នរដ្ឋ គួរប្រកាន់គោលការណ៍អព្យាក្រឹត និងមានភាពឯករាជ្យ នៅឆ្ងាយពីនយោបាយ៖ «លោកនាយកហ្នឹង ឲ្យយើងធ្វើបញ្ជីវត្តមានសិស្សទាំងអស់ដែលចូលរួមធ្វើពលកម្ម។ ចុងក្រោយមក អាស៊ីញេវត្តមានដែលធ្វើបញ្ជីពលកម្មហ្នឹង ដូចថាបញ្ជីវត្តមានហ្នឹងណា បង្វែរទៅជារឿងថាអ្នកស៊ីញេទាំងអស់ហ្នឹង គឺស៊ីញេយកទៅចូលរួមទៅធ្វើបាតុកម្មជាមួយលោក ជុំ ម៉ី»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយពីនាយកសាលាមួយចំនួននៅខេត្តព្រៃវែង បានទេ នៅថ្ងៃទី៨ មិថុនា ជុំវិញការរកឃើញថា បានបន្លំឈ្មោះសិស្សដើម្បីធ្វើបាតុកម្មនេះ។
បើទោះជាគម្រោងធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នៅភ្នំពេញមានអ្នកចូលរួមប្រមាណ ២ម៉ឺននាក់ក្ដី ក៏ប៉ុន្តែលោក ខៀវ សុភ័គ អះអាងថា បាតុករដែលត្រូវគេអនុញ្ញាតឲ្យយកញត្តិទៅប្រគល់ដល់លោក កឹម សុខា នោះ មានប្រមាណតែ ៥០០នាក់ទេ។ ចំណែកអ្នកសេសសល់ ត្រូវដង្ហែក្បួនតាមដងវិថីមួយចំនួនក្នុងទីក្រុងទៅតាមការគ្រោងទុក។ មហាបាតុកម្មនេះ ត្រូវគេគិតថានឹងមិនមានការគំរាមកំហែង ឬត្រូវបង្ក្រាបដោយមន្ត្រីនគរបាលដូចសហជីព ឬបក្សប្រឆាំងធ្លាប់ធ្វើកន្លងមកនោះឡើយ។
តែទោះជាបែបណាក្តី សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៧ មិថុនា ឲ្យដឹងថា ក្នុងករណីកើតមានអំពើហិង្សាក្នុងការធ្វើបាតុកម្មនេះ សមត្ថកិច្ចទាំងអស់ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបានចំពោះអ្នកប្រព្រឹត្តអំពើហិង្សា ដើម្បីបញ្ជូនខ្លួនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។
ចំណែកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា របស់លោក រ៉ុង ឈុន បានចេញសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៨ មិថុនា ដោយអំពាវនាវដល់សមាជិកសមាជិកាកម្មករកម្មការិនី គ្រូបង្រៀន មន្ត្រីរាជការ និងពលរដ្ឋទាំងអស់ កុំឲ្យចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៩ មិថុនា នោះ។ ការធ្វើបាតុកម្មនេះ លោក រ៉ុង ឈុន ចាត់ទុកថាគឺជារឿងនយោបាយសុទ្ធសាធ ដែលរៀបចំដោយមនុស្សមួយក្រុមដែលហៅខ្លួនឯងថាជាជនរងគ្រោះក្នុងរបបខ្មែរក្រហម តែជាក្រុមស្ថិតនៅក្រោមឥទ្ធិពលនយោបាយ និងជាការរៀបចំដោយអ្នកកាន់អំណាចប៉ុណ្ណោះ។
បន្ថែមលើសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក រ៉ុង ឈុន គិតថា គ្រប់គ្នាពុំគួរទៅចូលរួមធ្វើបាតុកម្មនេះឡើយ ព្រោះជាការរៀបចំដើម្បីផ្គាប់ចិត្តលោក ហ៊ុន សែន។ លោកបន្តថា តែបើបាតុកម្មធ្វើឡើងប្រឆាំងបរទេសឈ្លានពាន គេគួរគប្បីបង្ហាញឆន្ទៈរបស់ខ្លួន ដើម្បីជាតិមាតុភូមិ៖ «បើសិនជាបាតុកម្មទាមទារដេញយួនចេញពីស្រុក បាតុកម្មនោះទាមទារប្រឆាំងទៅនឹងការឈ្លានពានពីប្រទេសជិតខាង បាតុកម្មប្រឆាំងទៅនឹងការកាប់បំផ្លាញព្រៃឈើ បាតុកម្មប្រឆាំងទៅនឹងអំពើពុករលួយ អយុត្តិធម៌សង្គម ក្នុងនាមខ្ញុំ រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា យើងចូលរួមយ៉ាងសកម្ម»។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺពីលោក ជុំ ម៉ី បានទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។ ក៏ប៉ុន្តែ នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៦ មិថុនា របស់លោក ជុំ ម៉ី បានអំពាវនាវដល់អ្នកចូលរួមមហាបាតុកម្មថា គោលបំណងនៃមហាបាតុកម្មនេះ គឺសំដៅទៅលើតែលោក កឹម សុខា ម្នាក់ប៉ុណ្ណោះ និងមិនប៉ះពាល់ដល់គណបក្សនយោបាយ និងសាច់ញាតិរបស់លោក កឹម សុខា ឡើយ។
ក៏ប៉ុន្តែ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុន និងមន្ត្រីរបស់រដ្ឋាភិបាលលោក អះអាងម្ដងហើយម្ដងទៀតថា ការធ្វើបាតុកម្មនេះ គឺកើតចេញពីឆន្ទៈយ៉ាងពិតប្រាកដរបស់ជនរងគ្រោះក្នុងបនប្រល័យពូជសាសន៍ និងក្លាយជាអ្នករងគ្រោះបន្ថែមទៀតដោយការប្រមាថពីលោក កឹម សុខា។ ពោល គឺពុំមែនជាការបញ្ចេះកំហឹងដោយរដ្ឋាភិបាលនោះទេ។
តែទោះយ៉ាងណាក្តី ការធ្វើមហាបាតុកម្មនេះ មានការប្រកាសចូលរួមពីលោក ជាម យៀប សមាជិកសភារបស់បក្សប្រជាជនកម្ពុជា កាលពីថ្ងៃសុក្រ ហើយលោកបញ្ជាក់ថា អ្នកតំណាងរាស្ត្ររបស់បក្សកាន់អំណាចមួយនេះ នឹងចូលរួមធ្វើបាតុកម្មជាមួយលោក ជុំ ម៉ី ដែរ។ ចំណែកក្រុមសិស្ស និស្សិត ដែលស្នាក់នៅតាមវត្ត និងព្រះសង្ឃ ត្រូវគេទម្លាយឲ្យដឹងថា ត្រូវបានអាជ្ញាធរខណ្ឌ សង្កាត់ គំរាមឲ្យចាកចេញពីវត្ត ប្រសិនពួកគេប្រឆាំងមិនចូលរួមធ្វើបាតុកម្មនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និយាយថា កម្លាំងនគរបាលយុត្តិធម៌ត្រូវគេដាក់ពង្រាយក្នុងការបញ្ចៀសហិង្សាកើតឡើង ដើម្បីការពារសន្តិសុខដល់សុវត្ថិភាពរបស់លោក កឹម សុខា។ លោកបន្តថា បើទោះជាការធ្វើបាតុកម្មនេះមានទ្រង់ទ្រាយធំលើសច្បាប់កំណត់ក្ដី ប៉ុន្តែថា នេះគឺជាការផ្ដល់ឱកាសស្មើគ្នា មិនថាបក្សប្រឆាំង អង្គការ សមាគម ឬរដ្ឋាភិបាលនោះទេ។ តែថានេះ គឺជាការអនុវត្តតាមបែបសង្គមប្រជាធិបតេយ្យ៖ «ដូចថាខាងគណបក្សប្រឆាំង ក៏គាត់ធ្វើរាប់ពាន់រាប់អីនាក់ដែរ។ ដល់មែនទែនទៅ បើយើងមិនឲ្យធ្វើដូចថាវាម៉េចក៏ធ្វើតែខាងប្រឆាំង។ នេះគឺជាលើកទីមួយដែលគណបក្សដែលគេមិនប្រឆាំង អ្នកអព្យាក្រឹត្យដែលសុំធ្វើ។ ទន្ទឹមនឹងខាងសន្តិសុខ ក៏មានការគិតគូរទៅដល់សុវត្ថិភាពឯកឧត្ដម កឹម សុខា»។
លោក ប៊ូ ម៉េង អនុប្រធានសមាគមក្សេមក្សាន្ត និងជាអតីតអ្នករងគ្រោះនៅគុកទួលស្លែង និងសមាជិកនៃសមាគមក្សេមក្សាន្តចំនួន ១០នាក់ផ្សេងទៀត ប្រកាសជំហរមិនចូលរួមធ្វើបាតុកម្មនេះ និងកំពុងពិចារណាក្នុងការជ្រើសរើសប្រធានថ្មីជំនួសលោក ជុំ ម៉ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
តាអើយតា តាឯងនាំគេនាំឯង បង្កររឿងខាំតែខ្មែរគ្នាឯង វាគ្មានអ្វីចំណេញទេ !
កុំបន្ទោសតា សម្ថភាពតាមិនមានឥទ្ធិពលដល់កែនមនុស្សបានមួយនគរទេ ។ ដូចយ៉ាងយុវជននៅខេត្តកណ្តាល យុវជននៅរាជធានី មន្រ្តីរាជការ តាមខណ្ឌស្រុក និងកន្លែងឯទៀត ពេលស្អែកព្រឹក លបសួរទៅដឹងរឿងហើយ ។
ទាល់ច្រកហើយមែនទេ? បានជាដើរផ្លូវ ចាស់ឡើង វិញ ១៩៧៩ – ១៩៩៣ ?
មួយ ជីវិត ខ្ញុំ នេះ ខ្ញុំកោត សរសើរ លោក បន្តិចចុះ ត្រង់ ចំនុច ដែលលោកបាន
អនុវត្តន៏តាមគំនិតរបស់យួន បញ្ចុះបញ្ចូលអោយស្តេចសីហនុ បង្ខំ អោយ ខ្មែរក្រហម រំលាយ នៅ
អង្កការចាត់តាំងរបស់វា បាន ។ តែ ក្រៅពីនោះបើលោក កុំអាងកម្លាំងបាយ និង ខួរក្បាលយួន នៅ
ពីក្រោយខ្នង ខ្ញុំ សូមនិយាយ ថាបើទោះ ជា ខ្ញុំ ជាជនសមញ្ញ និង ជា កសិករ តូចតាចក៏អាច ធ្វើ អោយ លុង លក់ក្នុងលោកសុបិន្ត អាក្រក់ រហូត ដល់ស្លាប់បាន ដែរ ។
លោក Z បើលបសួរទៅដឹងរឿងហើយ សូមមេត្តាឲដំណឹងខ្ញុំ បានដឹងផង។
តើជាអំពើមានប្រយោជន៏ ដើម្បីអ្វី ចំពោះពួកអាខ្មែរក្រហម ដែលកំពុងភ័យ
ដោយសារគ្មានស្តេច សីហនុ ទៅហើយនោះ។
សង្ស័យ តែ ប្រើល្បិច ឈឺសាច់ យកមកប្រើ ដើម្បី កែខៃ នៅ ភាព អាម៉ាស់របស់ខ្លួន ទេ មើលទៅ ។
សូមបងប្អូនអ្នកចូលរួម ធ្វើបាតុកម្មទាំង អស់ មេត្តាប្រុង ប្រយ័ត្នផង ។
បក្សពួកខាងកាន់អំណាច កំពុងតែឃោសនា សារភាពដោយត្រង់ៗ ថា ការដាក់ចេញ នូវ
គោលនយោបាយ របស់គណបក្សសង្គ្រោះជាតិ សុទ្ធតែត្រូវចំកន្លែង ចំណុចដ៏រសើបខ្លាំង
ដែលអាចឲទទួលបានសម្លេងសន្លឹកឆ្នោត គាំទ្រ ដ៏លើសលុប។ តាញ់ បៀ។
សង្ស័យ តែ យកល្បិច ឈឺសាច់ មកប្រើនៅពេលនោះទេមើលទៅ ដើម្បី កែខៃ នៅ ភាព អាម៉ាស់របស់
ខ្លួន ទេ មើលទៅ ។
សូមបងប្អូនអ្នកចូលរួម ធ្វើបាតុករទាំង អស់ មេត្តាប្រុង ប្រយ័ត្នផង ពីព្រោះវា អាច នឹងកើតឡើង
ក៏ថាបាន ដែរ។
បើវាគ្មិនអ្នកណា ដែលបាន អានហើយ សូម មេត្តា ជួយ ផ្សព្វផ្សាយ បន្តគ្នា ផង ចុះ ទុកគ្រាន់ បង្កាទុក ក្រែង វា នឹងមាន ហេតុការណ៏ហ្នឺងកើត ឡើង មែន ។
Chum Mey should go to the temple instead of setting up demonstration against our real nationalist. Chum Mey is being used as a tool for political exploitation by the ruling party.
អ្នកអួតអាង កំពុងចេញមុខឃោសនាតាមកញ្ចក់ទូរទស្សន៏ មានទឹកមុខធ្លាក់ចុះ ស្លេកស្លក់
ដោយភ័យព្រួយបារម្ភ ខ្លាចចាញ់គេតែប៉ុណ្ណោះ តួយ៉ាងមានដូចជា បុរសទោល ជាដើម។
ប្រយ័ត្នល្បិចព្រួញ មួយបាញ់បាន សត្វពីរ
ទីមួយ គឺ គេ បាញ់ ទៅ លើគណះបក្សប្រឆាំង
ទីពីរ គឺ គេ បាន កែខៃ ខ្លួនគេ ដើម្បី បំភាន់ ភ្នែក ជាតិ និង អន្តរជាតិ ថា គេ ជាអ្នកគោរព
ប្រជាធិបតេយ្យ ពឹតប្រាកដ ក្នុង ន័យ ជានុយ ស្ទួច អោយ គេទាំងអស់គ្នា ជឿជាក់និង គាំ ទ្រ គេក្នុង
ពេលបោះឆ្នោត ។
តែ អ្នកដែលត្រូវរងគ្រោះពឹតប្រាកដ គឺ ក្រុម បាតុករ ទាំង អស់នោះ ទេ បើ សិន គេប្រើ ល្បិចនេះ មែន ។
សូមសរសើរនូវគោលជំហរឯករាជរបស់លោកប៊ូម៉េង ព្រោះគោលជំហររបស់តាជុំមីគឺមិនឯករាជ
ឡើយព្រោះវាមានភាពនយោបាយច្រើនជាង ហើយអាចវាយតម្លៃថាគាត់បានទទួលលាភសក្ករះក៍
អាចថាបាន ណាមួយគាត់ហាក់មានការឈែចាប់ខ្លាំងជាងខ្មែរៗដ៍ទៃទៀតណាស់ សូមរំលឹកថាមិន
មែនមានតែគ្រួរសារតាជុំមីម្នាក់ឯងទេដែលរងគ្រោះនិងរបបប៉ុលពតហើយយ៉ាងហោចណាស់ក៍គាត់
បាននៅមានជីវិតដែរ តែគ្រួរសារខ្មែរគ្រប់ៗគ្នាដែលរងគ្រោះនិងមានសមាជិកគ្រួរសារស្លាប់ក្នុងរបប
ហ្នឹងដែរ លើកលែងតែពួកអ្នកដឹកនាំបច្ចុប្បន្នដែលជាអតីតខ្មែរក្រហមនិងក្រុមគ្រួរសាររបស់ពួក
គេបុណ្ណោះដែលគេចផុតពីការកាប់សម្លាប់កាលណោះ។
WATCH OUT!!!!!!
It is very dangerous situation of Hun Sen plot . He will send his cruelly guards with the secret weapons along , to be protest with people. At the meantime, they may turn to violently to kill people. So people must stay away from the violent Hun Sen, he doesn’t care about you
people getting hurt or die. He want you to pretest to protect his power to use it to kick you
out from homes for land to Vietnam only.
PEOPE STAY AWAY FROM CRUELLY HUN SEN PLOT TO PROTEST
The mentally ill Hun Sen stir people to protest will turn to serious situation of dangerous.
So people WATCH OUT!!! for your own safety and STAY AWAY from them.
លោកគឹមសុខា! ហ៊ានបរិភោគហ៊ានបង់លុយ។ ប្រសិនបើអ្នកព្យាយាមលាក់កំហុសរបស់អ្នកដូចនេះ អ្នកគ្មានសេចក្តីក្លាហានគ្រប់គ្រាន់សម្រាប់គ្រប់គ្រងប្រទេសប្រទេសជាតិនោះទេ.
Z ,ខ្ញុំបន្ទោសតា ព្រោះគាត់ចេញមុខធ្វើតួឯកបណ្ដោលឱ្យខ្លួនគាត់ក្លាយទៅជាឈ្នាន់របស់ជនឃោរឃៅព្រៃផ្សៃ ។
សូមកុំឳយមានអំពើពុករលួយកឹបកេងលើបញ្ជីឈ្មោះសិស្ស។
ជយោលោកបងតាដ៏មហិមា មហាលោតផ្លោះ មហាអស្ចារ្យ មហាផេះកណ្តាលចង្ក្រាន,…!!!!
ជុំម៉ីគួរតែចូលគុកម្តងទៀតដើម្បីឲ្យភ្លឺភ្នែក កាលជាប់គុកគឺគុករបស់ខ្មែរក្រហមដល់ឥឡូវប្រឹងប្រែងជួយក្រុមខ្មែរក្រហមទៀត តើជីវិតអ្នកឯងមានន័យអីម៉ីអ្ហើយម៉ី………សុំម៉ីឯងកុំនាំក្មងជំនាន់ក្រោយឲ្យ វង្វេងប្រវត្តិសាស្រ្តដូចបណ្ឌិតច្បាប់ក្រៅសាលារបស់រដ្ឋសភា ម៉ីពេលងាប់ទៅយើងគ្រប់រូបយកអីទៅ មិនបានទេណាម៉ី ដូចនេះអាយុប៉ុណ្ណេះគួរសន្សំសីលទាន ខំធ្វើអំពើល្អដើម្បីកុំឲ្យជាតិក្រោយជាប់គុកទៀតណាម៉ីណា……….
ជយោសេរីភាពសត្វគោជាប់កន្លុសត្រុវគេអូសនិងដឹក
បើពូកែបើសេរិភាពទូទៅសាកមើល!!!
អីក៏កំសាកម្លេះ!!!ក្រែងគេគាំទ្រ៩៧%???
ពួកខ្មែរមា់យាទថោកចាស់ហើយនៅភ្លើ
បើល្ងីល្ងើល្ងង់ល្ងឹតឥតបទម្តេចមិនស្តាប់
អាចារ្យបែបជាស្តាប់អាចោ
ជូម៉ីជិតស្លាប់នៅតែចាញ់បោកគេនេះដោយសារ
នៅវង្វេវាលបី!!!
តើChum Mey គឺជានណា?សូមពិចារណាមើល,,,ប្រជាជនធម្មតាក្នុងសម័យពុលពតមិនអាចយកមកដាក់ក្នុងគុកទួលស្លែងទាន់ទេគេសម្លាប់ចោលនៅតាមភូមីភ្លាមៗបាត់ទៅហើយកុំឲ្យវាខាតពេល។អ្នកដែលបានជាប់គុកនៅទួលស្លែងមិនមែនជាអ្នកតូចឬប្រជាជនធម្មតាទេ។ខ្ញុំបានរសនៅក្នុងរបបនោះខ្ញុំដឹងច្បាស់ណាស់។សូមប្អូនៗក្មេងៗជំនាន់ក្រោយគិតមើលទៅតើបាតុកម្មសម្រាប់អ្នកណា?គឺសម្រាប់តែCPPបុណ្ណោះ។
ត្រឹមត្រូវណាស់ទួលស្លែងជាគុកសម្រាបដាក់កម្មាភិបាលនិងជនបដិវត្តន៍ អីចឹងទេសុទ្ធតែគ្នាវាហ្នឹង បាតុករទាំងឡាយសូមពីចារណាឲ្យដិតដល់ពួកគេកេណ្ឌបងប្អូនទៅដើម្បីសន្លឹកឆ្នោត ដល់ឈ្នះហើយ បងប្អូនពីបាកទៀតហើយ កុំជឿអាម៉ីដែលជាអតីតខ្មែរក្រហម
រដ្ឋសភាដ៏ជឿនលឿនតែងច្បាប់មួយតែមួយប៉ព្រិចភ្នែកស្តីអំពីច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហម តែគួរឲ្យស្តាយដោយសភាដ៏ខ្លាំក្លានេះភ្លេចតែងច្បាប់ស្តីពីការគាំទ្រក្រុមឧក្រិដ្ឋជននៃរបបវាលពិឃាតឲ្យបន្តការដឹកនាំកម្ពុជាតទៅទៀត។ វាគួរតែទទួលស្គាល់ឧក្រិដ្ឋកម្មហើយចាប់ឧក្រិដ្ឋជននិងបក្សពួកបរិវារ នេះបែរជាទទួលស្គាល់ឧក្រិដ្ឋកម្មតែរក្សាទុកនិងគោរពឧក្រិដ្ឋ ជន។ ច្បាប់នេះពិតជាចម្លែកមែន
som te a pot kill te a kanh jas
Homeless,
លោកបានឆ្លងកាត់របបខ្មែរក្រហមដែរ លោកគួរតែដឹងថារបបនោះគេហៅថារបបប៉ុលពត មិនមែនពុលពតទេ។
ម្យ៉ាងទៀតអំពីលោកជុំម៉ីដែលលោកយល់ថាគាត់មិនមែនជាអតីតអ្នកទោសគុកទួលស្លែងលោកគួរតែរកអោយឃើញឯកសារណាដែលបញ្ជាក់ថាអញ្ចឹង? សច្ចភាពនេះត្រូវគេដឹងនិងទទួលស្គាល់ពាសពេញពិភពលោកទៅហើយ៕
តើChum Mey គឺជានណា?សូមពិចារណាមើល,,,ប្រជាជនធម្មតាក្នុងសម័យពុលពតមិនអាចយកមកដាក់ក្នុងគុកទួលស្លែងទាន់ទេគេសម្លាប់ចោលនៅតាមភូមីភ្លាមៗបាត់ទៅហើយកុំឲ្យវាខាតពេល។
អ្នកដែលបានជាប់គុកនៅទួលស្លែងមិនមែនជាអ្នកតូចឬប្រជាជនធម្មតាទេ។
ខ្ញុំបានរសនៅក្នុងរបបនោះខ្ញុំដឹងច្បាស់ណាស់។
សូមប្អូនៗក្មេងៗជំនាន់ក្រោយគិតមើលទៅតើបាតុកម្មសម្រាប់អ្នកណា?គឺសម្រាប់តែCPPបុណ្ណោះ។
ហ៊ុនសែនខ្លាច កឹមសុខានិងសមរង្សីបានជាជួល ចុំម៉ី ហាហាហាហ
ជយោ! ជយោ! អ្នកចូលរួមបាតុកម្មប្រហែលបានម្នាក់5ដុល្លា!!! អាណា មិនព្រមចូលរួមឈប់អោយធ្វើការនិងដេញចេញ ហាសហា! បងហ្អើយចេះតែទៅតាមគេទៅ ក្រែងបានសណុកខ្លួន មិនស្រួលបានលុយចាយទៀត មិនមានអ្វីប្លែក នោះទេបងនយោបាយស្រុកខ្មែរ តែដល់ពេលបោះឆ្នោតត្រូវចាំថាកុំធ្វើតាមគេត្រូវមានឆន្ទះខ្លួនឯង
បោះអោយអ្នកដឹកនាំណាដែលគិតពីសុខទុក្ខប្រជារាស្រ្ត និង ស្មោះចំពោះជាំតិទៅបានហើយ
សុខា! ហ៊ានបរិភោគហ៊ានបង់លុយ។ កុំងាប់ដោយសារមាត់ដូចត្រីកំភ្លាញ។
ទួលស្លែងជាគុកកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ដែលធ្វើខុសដោយបោសសម្អាតចាប់តាមខ្សែ(ខ្មែរក្រហមយួនសំលាប់ខ្មែរ?)បើក្រុមហ៊ុនសែនជាស៊ឹមហេងសំរិននៅកុំរត់ទៅស្រុកយួនក៏មានរូបថតតាំងបង្អួតទេសចរណ៏និងគេផងដែរ
ឪពុកម្តាយនិងបងប្អូន១៧មេសាមិនមានវាសនានិងជាប់គុកនេះទេគឺពួកវាសំឡាប់ឲ្យឆ្កែចចកស៊ីក្នុងព្រៃ
ហើយអ្នកដែលសំឡាប់គេឥឡូវបានរស់នៅយ៉ាងសប្យាយរីករាយលើគំនរភ្នំឆ្ងឹងសមុទ្រឈាមខ្មែរ ៕
how much chum mey got pay for this job. does he got a new 4By4 car that drove him this morning?
They just made up the story. No youner students were forced to join the rally!
ខ្ញុំអាណិតអ្នកដែលបានចូលរួមធ្វើបាតុកម្មណាស់ក្រោយបានឃើញរូបភាបក្នុងបណ្ដាញផ្សព្វផ្សាយ
ជាច្រើន ព្រោះពួកគេត្រូវបានបក្សប្រជាជនយកមកធ្វើជាឈ្នាន់នយោបាយដោយដឹងខ្លួននិងមិន
ដឹងខ្លួន ក្រោយពីបក្សនេះដឹងច្បាស់ថាសុពលភាពរបស់ខ្លួនកំពុងតែធ្លាក់ចុះនិងបន្តធ្លាក់ចុះជារៀង
រាល់ថ្ងៃ,អ្នកដែលមិនដឹងខ្លួនពួកគេចូលរួមដោយក្ដីញញឹមរីករាយដោយសុឆន្ទះរបស់ពួកគេក្រោមការចាញ់បោករបស់អ្នកនយោបាយតែមួយភាគតូចទេ ឯអ្នកមួយចំនួនទៀតចូលរួមដោយទឹកមុខស្រ
ងូតស្រង៉ាត់ព្រោះតែមានការទិញទឹកចិត្តនិងបង្ខំដោយពួកគេមកចូលរួមទាំងគ្មានជំរើស,ហើយអ្វី
ដែលគួរឲ្យកាន់តែចាប់អារម្មណ៍នោះទៀតគឺអ្នកចូលរួមភាគច្រើនមានវ័យក្មេងដែលអាចប៉ាន់ស្មានថាអាយុក្រោម៣០ឆ្នាំដែលពួកគេមិនដែលស្គាល់របបប៉ុលពតនោះយ៉ាងមេចផងឮតែគេថា ចុះមេចក៍ពួក
គេមានការឈឺចាប់ជាងអ្នកដែលមានវ័យចាស់ធ្លាប់បានរស់នៅក្នុងរបបនោះម្លេះ?
Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
Then the political party should have strong position! Don’t be afraid of their propaganda.
We are Cambodian people strongly support you both, Kim Sokha and Samraingsy.
This time even you have got mistake a little bit in public speech but we still support you both.
Because we want to change the recent leader as soon as possible. Because this leader has
caused a lot of problems such as destroying of forest, fisheries, wild animals, mines,
and brings our people poor and poorer, not reducing the poverty, caused a lot of violence!
very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
snippers, traffic accidents, law on his mouth, education field all students and pupils are not
known the country history, then he does’t love own nation. The recent leader dares not face
to the real factors, afraid of questions! Now his party group and relatives are the bosses of
companies in Cambodia, managing them to be leaders of country, agencies and provinces.
The we are Cambodian people all should understand well how to change by going to vote
for only one party first. I think the next party will be easy to change the person to be the
prime minister in case his leading is not good for the country, because he will not have any
bodyguard units / platoons like this one. Then we altogether should vote for the new one,
the new leader.
មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេស
កម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី??? មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើសឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាម
ដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ) (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា ឲ្យអ្នកល្ងង់ទាំងនោះ
បូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
សូមបងប្អូនដែលជាអ្នកស្នេហាជាតិមេត្តាគិតនិងស្វែងយល់ឲ្យបានច្បាស់រួចហើយយើងនាំគ្នាទៅបោះឆ្នោតជ្រើសរើសយកអ្នកដឹកនាំថ្មីឲ្យខាង
តែបានសិន ព្រោះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃច្រើនឆ្នាំមកហើយប្រទេសជាតិពុំមានការរីកចំរើនត្រង់ណាបន្តិចទេស្ទើគ្រប់វិស័យ ដូចជា
បរិស្ថានធនធានធម្មជាតិព្រៃឈើ ជម្រកសត្វ ទឺកដី ត្រី ជីវៈចម្រុះ បឹងទន្លេសាប ទន្លេមេគង្គ ដែនសមុទ្រ រ៉ែគ្រប់ប្រភេទ ដែលជាមុខព្រួញ
សេដ្ឋកិច្ចរបស់ប្រទេសជាតិរាល់ជំនាន់ ប៉ុន្តែបែរជាត្រូវបានវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំប្រទេសសព្វថ្ងៃ។
វិស័យអប់រំ មានតែបរិមាណ បុគ្គលឹកអប់រំពុំមានទឹកចិត្តផ្តល់ពុទ្ធិដល់សិស្ស គឹតតែជំរឹតទាប្រាក់ពីសិស្សតាមរយៈរូបភាពផ្សេងៗ
ដូចជាចម្លងឯកសាលក់ឲ្យសិស្ស គ្រូអត់មានគុណភាព មិនចេះពន្យលសិស្ស គ្រូចាត់តាំងតាមបក្សពួក ។ ដើម្បីបានការសិក្សាឲ្យបាន
គ្រប់ថ្នាក់សិស្សត្រូវតែបង់លុយចាប់តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យ។ តើឯណាទៅថាអ្នកដឹកនាំប្រទេស
ឆ្លាតហើយខ្លាំងនោះ??? តើក្រសួងផែនការធ្វើការអី? រដ្ឋគ្មានគំរោងនិងផែនការបង្កើនការងារនិងគុណភាពស្ថាបន័សម្រាប់ប្រជាជន
របស់ខ្លួន ផ្ទុយទៅវិញរដ្ឋមានតែធ្វើវិនិយោគឲ្យគេធ្វើម្ចាស់វិញដឹកនាំវិញ និងលក់ធនធានធម្មជាតិនិងខ្ចីលុយពីគេថែមទៀតតែប៉ុណ្ណោះ។
ជាងសាមសិបឆ្នាំមកហើយប្រទេសនៅតែដុនដាបប្រជាពលរដ្ឋរឹតតែក្រទៅៗ ប្រឹងរកស៊ីបានត្រឹមតែមួយច្រកៗ មានពេលខ្លះដាច់។
អ្នកដឹកនាំឃ្លានអំណាចប្រើវិធីសាស្ត្រដឹកនាំតាមរបៀបរបបខ្មែរក្រហម។ មើលចុះ អ្នកដឹកនាំគ្រប់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចាប់តាំងពី
ភូមិដល់ខេត្ត គឺអ្នកល្ងង់ មេភូមិចេះត្រឹមអានអក្សរកើត មេឃុំចេះត្រឹមចេះសរសេរ ខ្លះមិនទាំងចេះស៊ីញ៉េផង ចៅហ្វាយស្រុកចេះត្រឹមធ្វើ
នយោបាយឲ្យបក្ស ចៅហ្វាយខេត្តបក្សពួកចេះត្រឹមមានប្រវត្តតស៊ូបំរើបក្ស។ ពួកនេះងាយណាស់សម្រាប់ដឹកនាំ ព្រោះពួកមិនចេះ ងាយ
ស្រួលក្នុងការបញ្ជា និងបញ្ជោរ ព្រោះតែគេស្រឡាញ់អំណាច។ តួយ៉ាងដូចជាបញ្ជាឲ្យធ្វើប៉ាតុកម្ម ប្រឆាំលោកកឹមសុខា ធ្វើច្បាប់បំបិទ
សិទ្ធិក្នុងការនិយាយស្តីជាដើម។
ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
ខ្លាំងបានតែក្បាលមេក្រូទេ មិនហ៊ានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស
ដូរយកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!
It is undeniably that most prisoners at Tuol Sleng were former Khmer Rouge caders who had been accused of treason by KR. government, so Chum Mey must be one of them.