ថ្ងៃ សៅរ៍ 08 មិថុនា 2013
ដោយ លី ម៉េងហួរ
RFI
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលទើបតែវិលត្រឡប់មកដល់កម្ពុជាវិញ កាលពីល្ងាចថ្ងៃសុក្រទី ៧ មិថុនា ២០១៣ នឹងត្រូវប្រឈមមុខនឹងចលនាបាតុកម្មមួយ នៅថ្ងៃស្អែកនេះ។ បាតុកម្មដែលដឹកនាំដោយលោក ជុំ ម៉ី ជនរងគ្រោះដែលរួចជីវិតពីគុកទួលស្លែងមានគោលដៅទាមទារឲ្យលោក កឹម សុខា សុំទោសចំពោះអ្វីដែលលោកអះអាងថា ទួលស្លែងជាគុកសិប្បនិមិត្ត។ ប៉ុន្តែ លោកកឹម សុខា នៅតែអះអាងយ៉ាងម៉ឺងម៉ាត់ថា លោកមិនបាននិយាយដូច្នេះទេ ដូច្នេះ លោកក៏មិនត្រូវការសុំទោសដែរ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ (រូបកណ្តាល) ©Reuters
ទាក់ទងនឹងប្រធានបទនេះដែរ :





Very good !
សង្ស័យ តែ យកល្បិច ឈឺសាច់ មកប្រើនៅពេលនោះទេមើលទៅ ដើម្បី កែខៃ នៅ ភាព អាម៉ាស់របស់
ខ្លួន ទេ មើលទៅ ។
សូមបងប្អូនអ្នកចូលរួម ធ្វើបាតុករទាំង អស់ មេត្តាប្រុង ប្រយ័ត្នផង ពីព្រោះវា អាច នឹងកើតឡើង
ក៏ថាបាន ដែរ។
បើវាគ្មិនអ្នកណា ដែលបាន អានហើយ សូម មេត្តា ជួយ ផ្សព្វផ្សាយ បន្តគ្នា ផង ចុះ ទុកគ្រាន់ បង្កាទុក ក្រែង វា នឹងមាន ហេតុការណ៏ហ្នឺងកើត ឡើង មែន ។
ប្រយ័ត្នល្បិចព្រួញ មួយបាញ់បាន សត្វពីរ
ទីមួយ គឺ គេ បាញ់ ទៅ លើគណះបក្សប្រឆាំង
ទីពីរ គឺ គេ បាន កែខៃ ខ្លួនគេ ដើម្បី បំភាន់ ភ្នែក ជាតិ និង អន្តរជាតិ ថា គេ ជាអ្នកគោរព
ប្រជាធិបតេយ្យ ពឹតប្រាកដ ក្នុង ន័យ ជានុយ ស្ទួច អោយ គេទាំងអស់គ្នា ជឿជាក់និង គាំ ទ្រ គេក្នុង
ពេលបោះឆ្នោត ។
តែ អ្នកដែលត្រូវរងគ្រោះពឹតប្រាកដ គឺ ក្រុម បាតុករ ទាំង អស់នោះ ទេ បើ សិន គេប្រើ ល្បិចនេះ មែន ។
សូមគាំទ្រគោលជំហរលោកគិមសុខា….ព្រោះមានអ្នកដឹកនាំមួយចំនួនក្នុងជួររដ្ឋាភិបាលដែលបានចូលរួមក្នុងការកាប់សម្លាប់នេះដែរកាលពីអតីតកាលនិងធ្វើឲ្យបាត់បង់ទឹកដីនិងកោះមួយចំនួនទៅឲ្យយួននិងបង្ហូរយួនចូលពេញស្រុកដែលទោសនេះស្មើនិងទោសក្បត់ជាតិមិនត្រឹមតែមិនដែលមានទោសទេថែមទាំងមិនដែលសុំទោសខ្មែរមួយម៉ាត់ផង ហើយពួកគេនៅតែបន្តជិះជាន់ធ្វើបាបនិងសម្លាប់
ពលរដ្ឋខ្មែររហូតទល់សព្វថ្ងៃ។
នៅក្នុងការសំភាសន៍របស់លោកគឹមសុខា គាត់មិនបានឆ្លើយទៅនឹងសំណួរដ៏សំខាន់មួយចំនួនដូចជា: តើលោកនឹងបង្ហាញខ្លួនឡើងជាមួយលោកជុំម៉ីនៅថ្ងៃស្អែកឬនោះទេ។ លោកសុខាមិនឆ្លើយច្បាស់នឹងសំណួរនេះទេ។ លោកសុខាបានឱ្យដឹងថា គេបាននិយាយអំពីកន្លែងនៃការនិយាយរបស់គាត់គឺខុសកន្លែង។ គាត់បានធ្វើឡើងវិញច្រើនដង។ ប៉ុន្តែកុំភ្លេចថា បាតុកម្មនេះគឺមិនមែននិយាយពីកន្លែងនោះទេ។ គឺអំពីអ្វីដែលគាត់បាននិយាយ។
មានសំណួរជាច្រើន លោកមិនបានឆ្លើយនោះទេ ប៉ុន្តែគាត់បានឆ្លើយសំណួរជាច្រើនដែលគេមិនបានសួរគាត់។ គាត់ច្បាស់ជាមានខ្លួនហើយ។
សូមបញ្ជាក់បន្ថែមៈ ក្នុងកម្មវិធីមហាបាតុកម្មនេះនឹងមានល្ខោនហ្គីញ៉ុលសំដែងជូនទស្សនារហូត។
ជាទស្សនៈដ៏តូចរបស់ខ្ញុំកឹមសុខាមិនត្រូវទៅឆ្លើយនឹងសំណួររបស់មនុស្សវង្វេងការពិតដូចជុំម៉ីទេ អ្វីដែលបាននិយាយការពិតពីល្បិចសម្លាបមនុស្សតាមមនោគមវិជ្ជារបស់យួនត្រូវតែរក្សាព្រោះវាជា រឿងពិត ករណីមនុស្សពីនាក់គឺលោកគាតឈន់និងលោកហោណាំហុងអាចបំភ្លឺភ្នែកមនុស្សមួយចំនួនឲ្យដឹងការពិតខ្លះពីសកម្មភាពរបស់យួនធ្វើមកលើកម្ពុជា។ ខ្ញុំធ្លាប់បាននិយាយច្រើនដងហើយថាសំរាប់ពេលនេះមិនទាន់អីទេតែពេលអនាគតវាសនារបស់កូនចៅជំនាន់ក្រោយពិតជាជួបនឹងសោកនាដកម្មជាក់ជាមិនខានឡើយ។
ជុំម៉ីគួរតែចូលគុកម្តងទៀតដើម្បីឲ្យភ្លឺភ្នែក កាលជាប់គុកគឺគុករបស់ខ្មែរក្រហមដល់ឥឡូវប្រឹងប្រែងជួយក្រុមខ្មែរក្រហមទៀត តើជីវិតអ្នកឯងមានន័យអីម៉ីអ្ហើយម៉ី………សុំម៉ីឯងកុំនាំក្មងជំនាន់ក្រោយឲ្យ វង្វេងប្រវត្តិសាស្រ្តដូចបណ្ឌិតច្បាប់ក្រៅសាលារបស់រដ្ឋសភា ម៉ីពេលងាប់ទៅយើងគ្រប់រូបយកអីទៅ មិនបានទេណាម៉ី ដូចនេះអាយុប៉ុណ្ណេះគួរសន្សំសីលទាន ខំធ្វើអំពើល្អដើម្បីកុំឲ្យជាតិក្រោយជាប់គុកទៀតណាម៉ីណា……….
រដ្ឋសភាដ៏ជឿនលឿនតែងច្បាប់មួយតែមួយប៉ព្រិចភ្នែកស្តីអំពីច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហម តែគួរឲ្យស្តាយដោយសភាដ៏ខ្លាំក្លានេះភ្លេចតែងច្បាប់ស្តីពីការគាំទ្រក្រុមឧក្រិដ្ឋជននៃរបបវាលពិឃាតឲ្យបន្តការដឹកនាំកម្ពុជាតទៅទៀត។ វាគួរតែទទួលស្គាល់ឧក្រិដ្ឋកម្មហើយចាប់ឧក្រិដ្ឋជននិងបក្សពួកបរិវារ នេះបែរជាទទួលស្គាល់ឧក្រិដ្ឋកម្មតែរក្សាទុកនិងគោរពឧក្រិដ្ឋ ជន។ ច្បាប់នេះពិតជាចម្លែកមែន
ជុំម៉ីជាបគុកទួលស្លែងដូចនេះជុំម៉ីអាចជាកម្មាភិបាលរបស់ខ្មែរក្រហម ឥចឹងទេសុទ្ធតែពួកក្រហមគ្នាវា
គាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តមិនសុំទោស ។
សង្សយ័មានយួនចូលរួមធ្វើបាតុកម្មដោយស្មគ្រ័ចិត្តដែរហើយ មើលទៅ ព្រោះយួនមានច្រើនណាស់
ដូច្នេះមានបាតុករយ៉ាងច្រើនកុះករ ហេស! ហេស! ញុំទៅដែរ ក្រែងបាន5ដុល្លា គ្រាន់បានបាយថ្ងៃត្រង់ កំពុងតែដាច់លុយផង!
The Law was just passed! Arrest HIM and throw in jail!!!
លោកតា ជុំ ម៉ី គេដេញចេញពីសមាគមន៏ហើយសូមជួយគាំទ្រផង
លោកតា ជុំ ម៉ី គឺជាសសរទ្រូងនៃប្រទេសជាតិយ៉ាងសំខាន់ ជាពិសេស គាត់បានក្លាយជា អ្នកនយោបាយជំនាន់ថ្មី ដែលត្រូវតែចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ នយោបាយ ការកសាងអភិវឌ្ឍប្រទេសជាតិ ក្នុងមាគ៌ាដ៏ ត្រឹមត្រូវមួយ។