លោកស្រី មូរ សុខហួរ ចេញទទួលយកញត្តិ តែមិនសុំទោស

Sunday, 09 June 2013

– លោក ជុំ ម៉ី បញ្ជាក់ថា ការធ្វើបាតុកម្មនេះ គ្មានការបង្គាប់បញ្ជា ពីបក្សនយោបាយ ណានោះទេ

ដោយ៖ សយ សុភាព

 

ភ្នំពេញ៖ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ តំណាងឲ្យលោក កឹម សុខា ដឹកនាំដោយ តំណាងរាស្រ្ត មួយចំនួន រួម មានលោកស្រី មូរ សុខហួរ លោក ឡុង រី លោក ហូ វណ្ណ លោក នុត រំដួល និងថ្នាក់ដឹកនាំមួយចំនួនទៀត នៅវេលា ម៉ោង ៩ និង៤៥នាទី ព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ បានបើកទ្វារទីស្នាក់ការចេញមកទទួលញត្តិ ពីលោក ជុំ ម៉ី ហើយ ប៉ុន្តែអះអាងថា មិនសុំទោស នោះឡើយ។

ក្រោយពីទទួលញត្តិ លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា យើងទទួលញត្តិ ប៉ុន្តែជំហររបស់យើង ដូចបានបញ្ជាក់ នៅក្នុងសន្និសីទកាសែត។ ការថ្លែងបែបនេះ មានន័យថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចេញមកទទួល ញត្តិពីលោក ជុំ ម៉ី ប៉ុន្តែមិន សុំទោស តាមការទាម ទារនោះឡើយ។

គួរបញ្ជាក់ថា ពេលចេញមកទទួលញត្តិ ពីអតីតអ្នកទោស ទួលស្លែង ពីលោក ជុំ ម៉ី គេមិនបានឃើញ វត្តមានលោក កឹម សុខា នោះឡើយ។ យ៉ាងណាក្តី លោក ជុំ ម៉ី ដឹកនាំ បាតុកម្មនេះ បានប្រកាស ឲ្យបុគ្គល កឹម សុខា ទៅអុជធូបសុំ ទោសនៅ គុកទួលស្លែង ចំពោះពាក្យ សម្តី ដែលលោកបាន និយាយ ។ ជាមួយការថ្លែង មិនសុំទោសនេះ ក្រុមបាតុករ ក៏បានអះអាង តបផងដែរថា ពួកគេក៏មិន បោះបង់ ជំហរផងដែរ នឹងធ្វើបាតុកម្ម រហូតដល់ មានការ សុំទោស ពីលោក កឹម សុខា។

លោក ជុំ ម៉ី នៅចំពោះលោកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំ បក្សសង្រ្គោះជាតិ ជាច្រើននាក់ ផ្សេងទៀត បានបញ្ជាក់ ថា ការធ្វើមហាបាតុកម្ម នាព្រឹកនេះ ធ្វើឡើយដោយឆន្ទៈ ដោយភាព ឈឺចាប់របស់គាត់ មិនមានការ គាំទ្រពីបក្ស នយោបាយ ឬដើម្បី ប្រយោជន៍ បក្ស នយោបាយ ណាមួយ នោះទេ គឺទាមទារឲ្យ លោក កឹម សុខា ទៅសុំទោស នៅ គុកទួលស្លែង។

លោកបាន ថ្លែងដូច្នេះ «ខ្ញុំធ្វើនេះ មិនមានកាន់ជើង បក្សនយោបាយ ឬដើម្បីប្រយោជន៍ បក្សណា នោះទេ ខ្ញុំធ្វើដោយ ឆន្ទៈ ខ្ញុំចង់ឲ្យលោក កឹម សុខា ទៅសុំទោស នៅគុកទួលស្លែង។ ខ្ញុំអត់មានស្អប់ បក្សនយោបាយ ណាមួយ នោះទេ»។

លោក កឹម សុខា បានថ្លែងបញ្ជាក់ ក្នុងសន្និសីទ កាលពីពេល កន្លងទៅថា គាត់មិនទៅ សុំទោសនៅ គុកទួលស្លែង នោះទេ ព្រោះសំឡេង ក្នុងខ្សែអាត់ ជាការកាត់ត បង្កាច់បង្ខូច កេរ្តិ៍ឈ្មោះ របស់គាត់។ តែបើតាម អ្នកជំនាញ និងអ្នកឯកទេស ខាងផ្នែក បច្ចេកវិទ្យា ជាច្រើន នាក់ បានបញ្ជាក់ ហើយថា ខ្សែអាត់នោះ ជាសំឡេងដើមពិត ហើយគ្មាន បច្ចេកទេស ណាមួយ កាត់តសំឡេង បែបនេះ បានឡើយ៕

 

What Next?

Recent Articles

33 Responses to "លោកស្រី មូរ សុខហួរ ចេញទទួលយកញត្តិ តែមិនសុំទោស"

  1. CPP says:

    ស្រីខ្មែរមាយាទអន់ ឫុ មីកា ហួរ ! តើនាងបានធ្វើអ្វីដើម្បីខ្មែរខ្លះ ដើម្បីស្ត្រីខ្មែរ?

  2. CPP says:

    ងាប់ដោយសារមាត់ ដូចត្រីកំភ្លាញ ។

  3. raksasok says:

    វាជារឿងគួរឲ្យខ្លាច និងអាណិតណាស់​ សម្រាប់គណបក្សកាន់អំណាច
    -អាណិតព្រោះប្រជាជននៅភ្នំពេញគេមិនគាំទ្រមហាបាតុកម្មនេះទេ អ្នកទៅព្រោះតែខ្លាច និងព្រោះតែគេជួល
    -គួរឲ្យខ្លាច មិនមែនលោកគឹម សុខា រឺគណបក្សសង្គ្រោះជាតិទេ គឺគណបក្សប្រជាជនតែម្តង ដែលត្រូវខ្លាច និងដេកភ័យ ព្រោះប្រជាជនគេលែងជឿលើ់ការដឹកនាំបែបពាលទៀតហើយ ។

  4. CPP says:

    សុខា​! ហ៊ាន​បរិភោគ​ហ៊ាន​បង់លុយ។ កុំងាប់ដោយសារមាត់ដូចត្រីកំភ្លាញ។

  5. ខ្ញុំជាខ្មែរ says:

    បាតុកម្មអាចម៍ឆ្កែស្អី បើគ្រាន់បើណាស់ធ្វើបាតុកម្មដេញក្បាលយួនទៅស្រុកវិញអោយអស់ទៅ
    ហើយទូរទស្សថ្ងៃនេះបានផ្សាយសឹងតែគ្រុប់ប៉ុស្តិពីព្រោះបាតុកម្មនេះគឺត្រូវបានគាំទ្រដោយបក្ស
    ប្រជាជនកម្ពុជា បើនៅកន្លែងខ្ញុំវិញអ្នកដែលទៅចូលរួមធ្វើបាតុកម្មនោះ គឺបក្សនៅខណ្ឌនឹងផ្តល់
    លុយអោយ ៥​ ដុល្លារ ហើយបើពលរដ្ឋតវ៉ាពីបញ្ហារដីធ្លីវិញមិនដែលឃើញអាទូរទស្ស ចោលម្សៀត
    អស់នឹងចាក់ផ្សាយនោះទេ

  6. កូនអ្នកស្រែ says:

    ចំនួនអ្នកធ្វើបាតុកម្មក្នុងទូទាំងប្រទេសនៅថ្ងៃនេះជាចំនួនអ្នកគាំទ្រគណបក្សប្រជាជនពិតប្រាកដ។ អ្នកផ្សេងទៀត ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងគណបក្សមួយចំនួនទៀត។​ បើលទ្ធផល នៃការបោះឆ្នោត គណបក្សប្រជាជនមានសន្លឹកឆ្នោតច្រើនជាងនេះ នោះជារឿង មិនប្រក្រតីហើយ ។

  7. Love ​CPP says:

    សម្តេចតេជោ​ធ្លាប់មានប្រសាសន៌ថា មិនអនុញ្ញាតឲ្យមានបន្តការសើបអង្កេតលើសំណុំរឿងលេខ​០៣ ​និងលេខ​០៤ នៃមេដឹកនាំខ្មែរក្រហមតទៅទៀតទែ​ គឺសុខចិត្តឲ្យតុលាការកាត់ទោស​ខ្មែរក្រហម​បរាជ័យវិញ ដើម្បីអ្វី? អត់យល់លើគំនិតសម្តេច ?

  8. ក្មេងល្ងង់របស់បង says:

    អស្ចារ្យមែនស្រុកខ្មែរ សុទ្ធតែថាមិនកាន់បក្សពួកមានតម្លាភាភនិងឯករាជ្យ តាមពិតចេះតែថា សម្តីអាចម៏ គ្រាន់តែឃើញផ្សាយតាមបុស្ត៏ទូរទស្សន៏ក៏ដឹងដែរ មិនបក្សពួកយ៉ាយម៉េច ឆ្ងល់ដែរ? បើបាតុកម្មរបស់អ្នកបឹងកក់អត់ឃើញមានផ្សាយអីម៉ាតិច ទាំងការបង្រ្កាបបាតុកម្មរបស់មន្រ្តីបូលិស
    អួតថា បុស្តពត៏មាន CNC តាមពិតបុស្តបម្រើនយោបាយបុគ្គលសោះ បុស្តទូរទស្សន៏ទាំងអស់ក្នុងស្រុកខ្មែរសុទ្ធតែជ្រកក្រោមលុយដ៏ស្អុយ របស់រដ្ធាភិបាលសព្វថ្ងៃ
    ពួកអាអ្នកកាសែតនិងពួកអាអ្នកយកពត៏អោយបុស្ត៏ទូរទស្សន៏មួយចំនួន វាមានវីជ្ជាជិវះច្បាស់លាស់ តែវាមិនតម្លាភាពនិងមិនអព្យាក្រិត្យមិនឯករាជ្យ ពួកវាមិនហ៊ានផ្សាយពិបញ្ហាអាក្រក់របសរដ្ធាភិបាលទេ ព្រោះខ្លាចគេដកក្បាលចេញហើយអតើការងារធ្វើអត់បាយងាប់ បើគ្មានអ្នកណាប្រកាន់បក្សពួកទេ និយាយទាំងល្អហើយក៏និយាយពីបញ្ហាអាក្រក់ដែរ មិនចាំបាច់ខ្លាចអាមានអំណាចណាមកជិះជាន់ទេ ព្រោះជាសិទ្ធរបស់យើងត្រូវតែអព្យាក្រឹត្យនិងឯករាជ្យ

  9. ច័ន្ទជុំ says:

    សូមលោក/លោកស្រី CPP​មេត្តានិយាយឲ្យពីរោះស្តាប់បន្តិចផង ព្រោះថាយើងជាខ្មែរមិនគួរណាបើនិងនិយាយពាក្យអសុរសបែបនេះទេ។
    វាជាការពិត ការធ្វើបាតុកម្មនៅកម្ពុជាមានច្រើនមែន តើមានការផ្សាយបន្តផ្ទាល់ដែរទេ?
    តើបាតុកម្មនេះមានការបង្រ្កាបយ៉ាងឈឺចាប់ដូចអ្នកភូមិបឹងកក់ដែរទេ? តើ ជុំ មីជានរណា? គេស្គាល់គាត់ច្រើនទេ?
    អ្វីៗទាំងអស់គាត់គ្រាន់តែធ្វើតាមការរៀបចំរបស់គេតែប៉ុណ្ណោះ។

  10. បន្តមកទៀត លោក​ ហ៊ុន សែន នឹង និយាយ ដាក់ក្បាល មេក្រូ ថា ‘មហាបាតុកម្មនៅ ថ្ងៃ ទី ៩ មិថុនា​

    បាន ប្រព្រឹត្តដោយ រលូន នឹង គ្មានអំពើហឹង្សា គឺ ដោយ សាររាជរដ្ធាភិបាល និង ខ្ញុំ ព្រះករុណា ខ្ញុំ បាន

    យកចិត្ត ទុកដាក់គឺតគូរ​នៅ បញ្ហា​សន្តិសុខ និង សុវតិ្តភាព ហើយនិង បញ្ចៀសបាន នៅ

    ការប្រើអំពើហឹង្សា ទាំងនេះបាន’

    .

  11. ប្រជាជន says:

    លោកខាគាត់ថាមានគេកាត់តសម្លេងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគាត់។ដូច្នេះគាត់មិនសុំទោសទេ។ប្រជាពលរដ្ឋលោកជាម្ចាស់ឆ្នោតកំពុងតាមដានពី
    ព្រឹត្តិការណ៍នេះ។លោកច្បាស់ជាខាតបង់មិនតិចទេ។

  12. koko says:

    ខ្ញុំគាំទ្រ ខ្ញុំជាខ្មែរ វាសុទ្ឋជាខ្មែរទាំងអស់គ្នាទេំមិនគួរណាពាក្យអញ្ចឹងសោះមកធ្វើបាតុកម្ម

    យើងត្រូវរកវិធីដេញយួនចេញពីស្រុក តំលៃទំនិញថ្លៃកប់ពពក គ្រោះថ្នាក់ចរាចរណ៍ ជំលោះដីធ្លី…………………… ។ល៕ ទើបវាល្អជាង

    កុំអោយអារបៀបអញ្ចឹងៗៗៗៗៗ​សោះ យកមកឈឺក្បាលដែរ៕៕៕

    ចុះពាក្យលោក សែន និយាយខុសមួយគគោកផងនោះ ធ្វើបាតុកម្មផងទៅ​(កោះត្រល់ បើតៀបតៀអោយក្តាមម្ឍូសដែរ៕៕៕៕)

    ចុះអាសន្យាថា បើស្រុកមានការកាប់ព្រៃឈើទៀត សែនថាកាត់កចោលនោះ មិនឃើញអនុវត្តន៍ផង។

  13. កញ្ចាស់ ជុំ ម៉ីយ អើយ ពេលនេះ ល្ខោន ដែល គេ អោយ កញ្ចាស់ អែង សំដែង វា បាន បញ្ចប់ហើយ ។

    ហើយ តួរ សំដែង របស់តាកញ្ចាស់ អែង នៅ ពេលនេះ មិនបាន ធ្វើអោយ អ្នកដឹកនាំរឿង សប្បាយ​

    ចិត្តនោះទេ សូម តាកញ្ចាស់អែង ប្រយ័ត្ន ខ្លួន​ផង ចុះ ។ តាមពឹត តាកញ្ចាស់អែង សំដែង មិន​បាន ខុស

    អ្វីនោះទេ តែមូលហេតុ ដែលនាំអោយ អ្នកដឹកនាំរឿង សប្បាយ ចិត្តនៅ ពេលនេះ គឺ

    ខ្លួនខុសដោយខ្លួនគេនោះទេ ដែល សរសេរ ប៉ារូល​ខុស ។ ដូច្នេះ គេ ច្បាស់​ជា អោយ តាកញ្ចាស់ អែង ជួយ ចេញ ថ្លៃ ខាត បង់ អោយ គេ ហើយ ចាំមើលចុះ ។

  14. 18 Mars says:

    ញុំនៅតែមិនអស់ចិត្តនឹងច្បាប់ថ្មីដែលបង្ខំឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម តែឧក្រិដ្ឋជន​មិនបានចែងថាម៉េច ។ ឃាតកម្មឲ្យទទួលស្គាល់ តែមិនបាច់ស្គាល់ឃាតកទេ ច្បាប់នេះចូលបទយ៉ាប់ តិចលោយិតធ្នូដោយដាក់ផ្លែព្រួញមកក្រោយទៅ។ តែបើនៅក្នុងជួររដ្ឋាភិបាលគ្មានក្រុម​ខ្មែរក្រហម​ដែលជាឧក្រិដ្ឋជនមិនអីទេ តែនេះពេញតែម្តង…..បើឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មតើអាចសុំទទួលស្គាល់ឧក្រិដ្ឋជនបានទេបងៗ បណ្ឌិតច្បាប់?

  15. CPP says:

    ជីវិតជោគជ័យគឺយើងត្រូវដើរលើបន្ទាត់់ដ៏ត្រឹមត្រូវ។
    គឺត្រូវដើរលើបន្ទាត់់ CPP ដ៏ត្រឹមត្រូវ។

  16. ជុំ ង៉ុយ says:

    គួអោយអាណិតតាជុំ ម៉ីណាស់ ពេលយកញាតិមកអោយបក្សសង្គ្រោះជាតិ

    ដើរញ័រៗមានមេប៉ូសីលអមដំណើរដែលមានសភាពស្ងាត់ជ្រងំ គ្មានឮសំឡេង

    អ្វីបន្តិចសោះឡើយ ហាក់ដូចជាមានគេភ្ជុងពីក្រោយអញ្ចឹង ។

  17. កូនអ្នកស្រែ says:

    ពួក CPP ចេញមកភ្លើ វាមិនដែលមនុស្សណាដើរលើបន្ទាត់ទេ។ មនុស្សដើរតាមផ្លូវមនុស្សដែល មានភាពបត់បែន ហើយធ្វើយ៉ាងណាឲ្យជាតិមានការអភិវឌ្ឍន៍រីកចម្រើន មិនមែនដូចពួក CPP ដែលខំបំផ្លាញជាតិ ដើម្បីអភិវឌ្ឍបក្សនោះទេ។

  18. គ្មេងជំនាន់ថ្មិ says:

    សូមធ្វើការពិចារណាទាំងអស់គ្នា ហើយ​ត្រូវហ៊ាធ្វើតាមគំនឹតដែលខ្លួនយើងគិតថាត្រឹមត្រូវ

    ព្រោះថាពេលវេលាកាន់តែខិតជិតដល់ម៉ែនទែនហើយ ពិសេសត្រូវគោរពឩត្តមគតិខ្លូនឯង!

  19. khmers says:

    good wit peaceful, ended

  20. ឧត្តម says:

    ព្រៃឈើអស់អត់មានអំពើពុករលួយគ្រប់ទីកន្លែងមានរំលោភសិទ្ទមនុស្សអត់មានអ្នកទាំងនោះទៅបាតុកម្មទេតែបើសម្តីបន្តិចបន្តួចប៉ុនហ្នឹងនាំគ្នាទៅទាំងហ្វូង។បើមិនទិញទឹកចិត្តគឺជាអ្វី។និសិស្សខ្លះទៅបាតុកម្មទាំងមិនដឺងអីផងគេគ្រូថាអោយនាំគ្នាទៅទៅតាមគ្រូទៅ។ដូចខ្ញុំរៀននៅសាលាតិចណូគ្រូខ្ញុំហៅទៅដែរហើយគាត់ថាគេមានអោយលុយទៀតលុយទាំងនោះសាលាជាអ្នកចេញព្រោះខ្លាចសិស្សទៅអត់បានច្រើនក្លាយសម្តេចថាខាងសាលាមិនគាំទ្រគាត់ខ្ញុំក៍សម្រេចចិត្តអត់ទៅចូលរួមក្នុងសកម្មភាំពបំផ្លាយជាតិបែបនេះទេ។

  21. Former Hia lola says:

    – លោកគឹម​សុខាថា​ គាត់មិនសុំទោសឡើយ។ កាត់តសំឡេង​របស់គាត់​?
    – កាត់តសំឡេង ​គឺ​សំលេងរបស់​លោកគឹម​សុខាមួយចំនួន​ ត្រូវបាន​បាត់​។
    – កាត់តសំឡេង មិនអាចបន្ថែមសំលេងថ្មីរបស់គាត់ចូលបានឡើយ។
    – បើតាម អ្នកជំនាញ និងអ្នកឯកទេស ខាងផ្នែក បច្ចេកវិទ្យា ជាច្រើន នាក់ បានបញ្ជាក់ ហើយថា ខ្សែអាត់នោះ ជាសំឡេងដើមពិត ហើយគ្មាន បច្ចេកទេស ណាមួយ កាត់តសំឡេង បែបនេះ បានឡើយ៕

  22. Ngor heaw says:

    The best solution:
    Both Kim Sokha and Chum Mey should bring all evidents to court to discuss and analyze.
    Then the problem is solve.

  23. ហសរ says:

    ពួកអានរក បាតុកម្មដោយស្មគ្រ័ចិត្ត គ្មានបញ្ជាពីគណបក្សនយោបាយខ្មោចយោអី តាមពិតចាប់បង្ខំនិស្សិតៗ ដែលគ្នាកើតមិនទាំងទាន់របបខ្មែរក្រហម សូម្បីតែកូនអញក៏ពួកអានរកអែង បង្ខំអោយធ្វើជាឈ្នាន់នយោបាយដែរ អាកញ្ចាស់ជុំ មីុ។ សូមអាកញ្ចាស់ និងពួកអានាយកសាលា ល្មមទុកអោយ ក្មេងៗគ្នារៀនយកចំនេះ មកបំរើជាតិផង កុំយកគ្នាមកធ្វើជាឈ្នាន់នយោបាយដើម្បីបុណ្យសក្តិពួកអាអស់ហែងនោះ។

  24. Som Rien Sey says:

    វីរបុរស​គឹម​សុខានៅទីណា?
    Where is the Hero Kim Sokha?

  25. ????? says:

    Strey Khmer
    វាជាកិត្តិយស ណាស់ដែលមានលោកស្រី មូរ សុខហួរ និងតំណាងរាស្រ្ត បក្សសង្គ្រោះជាតិចេញ​មកទទទួល ញ្ញាតិ។ បើតាម ការពិត អោយត្រឹម សន្តិសុខ មុខទីស្នាក់ការ​ មកទទួល បានហើយ សំរាប់ មនុស្ស ប្រភេទ លក់ក្បាល និងជាតិ អោយយួន ដូចអាតាចាស់ព្រើល ជុំ មី នឹងនោះ។
    (ស្រ្តីខ្មែរ អ្នកបានទទួល អីម៉ែល ខ្ញុំទេ​?? )

  26. Hun Sen says:

    Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
    Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
    Then the political party should have strong position! Don’t be afraid of their propaganda.
    We are Cambodian people strongly support you both, Kim Sokha and Samraingsy.
    This time even you have got mistake a little bit in public speech but we still support you both.
    Because we want to change the recent leader as soon as possible. Because this leader has
    caused a lot of problems such as destroying of forest, fisheries, wild animals, mines,
    and brings our people poor and poorer, not reducing the poverty, caused a lot of violence!
    very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
    society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
    snippers, traffic accidents, law on his mouth, education field all students and pupils are not
    known the country history, then he does’t love own nation. The recent leader dares not face
    to the real factors, afraid of questions! Now his party group and relatives are the bosses of
    companies in Cambodia, managing them to be leaders of country, agencies and provinces.
    The we are Cambodian people all should understand well how to change by going to vote
    for only one party first. I think the next party will be easy to change the person to be the
    prime minister in case his leading is not good for the country, because he will not have any
    bodyguard units / platoons like this one. Then we altogether should vote for the new one,
    the new leader.
    មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
    ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
    ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេស
    កម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
    ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី??? មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
    ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
    ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើសឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាម
    ដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ) (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា ឲ្យអ្នកល្ងង់ទាំងនោះ
    បូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
    សូមបងប្អូនដែលជាអ្នកស្នេហាជាតិមេត្តាគិតនិងស្វែងយល់ឲ្យបានច្បាស់រួចហើយយើងនាំគ្នាទៅបោះឆ្នោតជ្រើសរើសយកអ្នកដឹកនាំថ្មីឲ្យខាង
    តែបានសិន ព្រោះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃច្រើនឆ្នាំមកហើយប្រទេសជាតិពុំមានការរីកចំរើនត្រង់ណាបន្តិចទេស្ទើគ្រប់វិស័យ ដូចជា
    បរិស្ថានធនធានធម្មជាតិព្រៃឈើ ជម្រកសត្វ ទឺកដី ត្រី ជីវៈចម្រុះ បឹងទន្លេសាប ទន្លេមេគង្គ ដែនសមុទ្រ រ៉ែគ្រប់ប្រភេទ ដែលជាមុខព្រួញ
    សេដ្ឋកិច្ចរបស់ប្រទេសជាតិរាល់ជំនាន់ ប៉ុន្តែបែរជាត្រូវបានវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំប្រទេសសព្វថ្ងៃ។
    វិស័យអប់រំ មានតែបរិមាណ បុគ្គលឹកអប់រំពុំមានទឹកចិត្តផ្តល់ពុទ្ធិដល់សិស្ស គឹតតែជំរឹតទាប្រាក់ពីសិស្សតាមរយៈរូបភាពផ្សេងៗ
    ដូចជាចម្លងឯកសាលក់ឲ្យសិស្ស គ្រូអត់មានគុណភាព មិនចេះពន្យលសិស្ស គ្រូចាត់តាំងតាមបក្សពួក ។ ដើម្បីបានការសិក្សាឲ្យបាន
    គ្រប់ថ្នាក់សិស្សត្រូវតែបង់លុយចាប់តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យ។ តើឯណាទៅថាអ្នកដឹកនាំប្រទេស
    ឆ្លាតហើយខ្លាំងនោះ??? តើក្រសួងផែនការធ្វើការអី? រដ្ឋគ្មានគំរោងនិងផែនការបង្កើនការងារនិងគុណភាពស្ថាបន័សម្រាប់ប្រជាជន
    របស់ខ្លួន ផ្ទុយទៅវិញរដ្ឋមានតែធ្វើវិនិយោគឲ្យគេធ្វើម្ចាស់វិញដឹកនាំវិញ និងលក់ធនធានធម្មជាតិនិងខ្ចីលុយពីគេថែមទៀតតែប៉ុណ្ណោះ។
    ជាងសាមសិបឆ្នាំមកហើយប្រទេសនៅតែដុនដាបប្រជាពលរដ្ឋរឹតតែក្រទៅៗ ប្រឹងរកស៊ីបានត្រឹមតែមួយច្រកៗ មានពេលខ្លះដាច់។
    អ្នកដឹកនាំឃ្លានអំណាចប្រើវិធីសាស្ត្រដឹកនាំតាមរបៀបរបបខ្មែរក្រហម។ មើលចុះ អ្នកដឹកនាំគ្រប់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចាប់តាំងពី
    ភូមិដល់ខេត្ត គឺអ្នកល្ងង់ មេភូមិចេះត្រឹមអានអក្សរកើត មេឃុំចេះត្រឹមចេះសរសេរ ខ្លះមិនទាំងចេះស៊ីញ៉េផង ចៅហ្វាយស្រុកចេះត្រឹមធ្វើ
    នយោបាយឲ្យបក្ស ចៅហ្វាយខេត្តបក្សពួកចេះត្រឹមមានប្រវត្តតស៊ូបំរើបក្ស។ ពួកនេះងាយណាស់សម្រាប់ដឹកនាំ ព្រោះពួកមិនចេះ ងាយ
    ស្រួលក្នុងការបញ្ជា និងបញ្ជោរ ព្រោះតែគេស្រឡាញ់អំណាច។ តួយ៉ាងដូចជាបញ្ជាឲ្យធ្វើប៉ាតុកម្ម ប្រឆាំលោកកឹមសុខា ធ្វើច្បាប់បំបិទ
    សិទ្ធិក្នុងការនិយាយស្តីជាដើម។

    ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
    ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
    វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
    ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
    បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
    ខ្លាំងបានតែក្បាលមេក្រូទេ មិនហ៊ានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
    សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
    ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
    ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
    សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស
    ដូរយកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
    ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
    ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
    ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
    ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
    បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
    យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
    មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
    យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
    សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!

  27. 18 Mars says:

    គួរឲ្យស្តាយបំផុតចំពោះក្រុមគ្រួសារនិងញាតិសន្តានរបស់ជនរងគ្រោះក្នុងរបបវាលពិឃាតដែលមិន យល់ពីពាក្យសិប្បនិម្មិត ហើយនាំគ្នាចូលរួមការពារអំណាចឲ្យពួកឧក្រិដ្ឋជន។ មិនគួរសោះ​ដើម្បី​អំណាចគេនាំគ្នាយកពលរដ្ឋមកធ្វើជាឈ្នាន់ បន្លប់បំភ័ន្តបង្វែរឲ្យអ្នករងគ្រោះគោរពឧក្រិដ្ឋជនជាអ្នក​មានគុណ។ ឱវាសនាខ្មែរអើយ ឱប្រជាពលរដ្ឋខ្មែរទាំងឡាយអើយ បើតែរបៀបនេះអ្នកនឹងមិនបាន ស្គាល់ឧក្រិដ្ឋជននិងអ្នក(ប្រទេស)ដែលនៅពីក្រោយក្រុមឧក្រិដ្ឋជនជារៀងរហូត………..

  28. V N says:

    សាធារណៈរដ្ឋសង្គមនិយមវៀតណាមមានការសប្បាយចិត្តឥតឧបមាព្រោះលទ្ធផលនៃផែនការរបស់ ខ្លួនបានសំរេច។ កម្ពុជាក្រោមវៀតណាមមួលកឡើងតឹងងាកមិនរួច រីឯកម្ពុជាកណ្តាលឯណេះវិញ វៀតណាមលាបមុខឲខាំគ្នារួចហើយគេចាំទទួលលទ្ធផលពីការខាំគ្នានេះ។

  29. Pingpong says:

    ១. សកម្មភាពនិងរូបភាពនៃបាតុកម្មនេះបង្ហាញអោយឃើញថា ការចូលរួមសកម្មភាពនានាជាមួយគណៈបក្សប្រជាជន គឺគ្រាន់តែនាមៗប៉ុណ្ណោះ!! ទោះបីបាតុកម្មនេះមានការចូលរួមពីខេត្តក្រុង ដោយមានប្រជាជនចូលរួមប្រមាណរយនាក់ ប៉ុន្តែមានភាពមោះមុតមិនស្មើនឹងស្រ្តីបឹងកក់​៤ទៅ៥នាក់ធ្វើបាតុកម្មផង!!
    ២. គណៈបក្សសង្គ្រោះជាតិត្រូវដឹងថា ខ្លួនបានក្លាយជាដៃគូរប្រដាល់ទម្ងន់ធ្ងន់ជាមួយគណៈបក្សប្រជាជនហើយ!! ដូច្នេះ បើគណៈបក្សប្រជាជនដាល់ថ្ពាល់ខាងឆ្វេង ខ្លួនត្រូវប្រញាប់ប្រញាល់ដាល់ថ្ពាល់គណៈបក្សប្រជាជនខាងស្តាប់ភ្លាម មិនត្រូវគេច រកកន្លែងសន្លប់ នោះទេ!!
    ៣. គណៈបក្សសង្គ្រោះជាតិត្រូវចាំថា ប្រជារាស្រ្តរងចាំមើលភាពប៉ិនប្រសប់របស់អ្នក បើអ្នកដាល់ត្រូវគណៈបក្សប្រជាជនវិញ ច្រើនដៃផ្ទួនៗ នោះអ្នកនឹងទទួលបានការគាំទ្រ!!
    ៤. គណៈបក្សសង្គ្រោះជាតិត្រូវបង្កើនការរិះគន់ ជាជាងបកស្រាយអ្វីដែលលោកហ៊ុនសែនលើកឡើង នាំអោយលោកហ៊ុន សែនបង្វែររឿងបាន!!

  30. Former Hia lola says:

    ស្ត្រី​ម្នាក់​បង្ហាញ​ខ្លួន​ថា​ជា​ប្រពន្ធ​ចុង​លោក​កឹម ​សុខា​
    Share Text Size
    NormalLargeExtra Largeបញ្ចូលអត្ថបទ ៖ បុប្ផា កោះ

    ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៦:៣០

    រាជធានីភ្នំពេញ​ ៖ ព្រឹក​ថ្ងៃ​ទី​៩​មិថុនា​​ ប្រជា​ពល​រដ្ឋ​រាប់​ម៉ឺន​រាប់​សែន​នាក់​នៅ​ទូទាំង​ប្រទេស​ បាន​ធ្វើ​បាតុ​កម្ម​ប្រឆាំង​លោក​ កឹម សុខា​ ដើម្បី​ឱ្យ​សុំ​ទោស​ចំពោះ​ព្រលឹង​អ្នក​ដែល​បាន​ស្លាប់​កាល​ពី​ជំនាន់​ ប៉ុល ពត​ ក្នុង​គុក​ទួល​ស្លែង​ ចំពោះ​ពាក្យ​សម្តី​ដែល​ថា​ គុក​ទួល​ស្លែង​ជា​កន្លែង​សិប្បនិម្មិត​ ។

    អ្វី​ដែល​ជា​ការ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ គឺ​នៅ​ក្នុង​ហ្វូង​បាតុករ​រាប់​ពាន់​នាក់​ នៅ​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​ដង្ហែ​យក​ញត្តិ​ទៅ​កាន់​ស្នាក់​ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៥៩៨​ ក្នុង​សង្កាត់​បឹង​កក់​ទី២​ ខណ្ឌ​ទួល​គោក​ ស្ត្រី​ម្នាក់​ឈ្មោះ​ កែវ សុវណ្ណារី​ ដែល​អះ​អាង​ថា​ជា​ប្រពន្ធ​ចុង​របស់​លោក​ កឹម​ សុខា​ ព្រម​ទាំង​ម្តាយ​ក៏​បាន​ជូន​កូន​ស្រី​មក​ចូល​រួម​បាតុកម្ម​ដែរ​ និង​បាន​ចាត់​ទុក​លោក​ កឹម​ សុខា​ ជា​មនុស្ស​បោក​ប្រាស់​ និយាយ​គ្មាន​ការ​ពិត​ ហើយ​បោះ​បង់​ប្រពន្ធ​ និង​កូន​ចោល​ ដោយ​មិន​ទទួល​ខុស​ត្រូវ​ ព្រម​ទាំង​បាន​កាន់​បដា​មួយ​ដែល​សរសេរ​​ថា​ «លោក​កឹម​ សុខា​ ចេញ​មុខ​ការ​ពារ​របប​ប្រល័យ​ពូជ​សាសន៍»។

    វត្ត​មាន​ប្រពន្ធ​ចុង​លោក​​ កឹម​ សុខា​ នេះ​ត្រូវ​គេ​ដឹង​ថា​ បន្ទាប់​ពី​គាត់​បាន​ប្តឹង​លោក​ កឹម​ សុខា ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ សុំ​ទាម​ទារ​ប្រាក់​ចំនួន​១ម៉ឺន​ដុល្លារ​ ដើម្បី​ចិញ្ចឹម​ជីវិត​ ព្យាបាល​ជំងឺ​ និង​ចិញ្ចឹម​កូន​ ប៉ុន្តែ​លោក​ កឹម​ សុខា​ គេច​មុខ​រហូត​មិន​បាន​បង្ហាញ​ខ្លួន​ដោះ​ស្រាយ​បញ្ហា​ទេ​ ។ បន្ទាប់​ពី​មាន​ការ​លេច​មុខ​ស្ត្រី​ដែល​អះ​អាង​ថា​ ជា​ប្រពន្ធ​ចុង​របស់​លោក​ កឹម​ សុខា​ មក​ សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ ក៏​បាន​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​នាំ​ទៅ​សាក​សួរ​នៅ​អធិការ​ដ្ឋាន​ ។

    នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ស្ត្រី​ដែល​អះ​អាង​ថា​ ជា​ប្រពន្ធ​ចុង​ រួម​ទាំង​ម្តាយ​ផង​ បាន​លាត​ត្រដាង​ពី​ប្រវត្តិ​ស្នេហ៍​បោក​ប្រាស់​នេះ​ពី​សំណាក់​លោក​ កឹម​ សុខា​ និង​បាន​យក​រូប​ថត​អនុស្សាវ​រីយ៍​មក​បង្ហាញ​ជា​ភ័ស្តុ​តាង​ផង​ដែរ​ គឺ​រូប​ថត​រួម​គ្នា​តែ​២នាក់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ ដែល​ពេល​នោះ​តាម​មើល​ទៅ​គឺ​ស្នេហា​ប្រហែល​ជា​នៅ​ផ្អែម​ល្ហែម​នៅ​ឡើយ​ ។ លោក​ស្រី​ កែវ​ សុវណ្ណា​រី​ អាយុ​៤០​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ បាន​និយាយ​ទាំង​​ទឹក​ភ្នែក​ប្រាប់​កោះ​សន្តិ​ភាព​ដោយ​ឥត​លាក់​លៀម​ថា​ លោក​ស្រី​ជា​ប្រពន្ធ​ចុង​របស់​លោក​ កឹម​ សុខា​ តែ​ត្រូវ​លោក​ កឹម​ សុខា​ បោះ​បង់​គាត់​ និង​កូន​២នាក់​ឱ្យ​នៅ​មេម៉ាយ​ និង​កំព្រា​ឪពុក​ អត់​មាន​អាល័យ​បន្តិច​សោះ​ ។

    លោក​ស្រី​ កែវ​ សុណ្ណារី​ រៀប​រាប់​ទៀត​ថា​ គាត់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​លោក​ កឹម​ សុខា​ តាំង​ពី​ឆ្នាំ​១៩៩៩​ ដោយ​ពុំ​បាន​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ទេ​ គឺ​ស្នេហា​ចិត្ត​និង​ចិត្ត​ ។ ការ​រស់​នៅ​ជាមួយ​គ្នា​បាន​កូន​ចំនួន​២នាក់​ គឺ​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់​ ។ តាម​ពាក្យ​បណ្តឹង​ឱ្យ​ដឹង​ថា​ ក្នុង​អំឡុង​ពេល​រស់​នៅ​ជាមួយ​គ្នា​នោះ​ គាត់​មាន​ផ្ទៃ​ពោះ​៣ខែ​ តែ​ជា​អកុសល​មាន​ជំងឺ​បេះ​ដូង​ ក៏​វះ​កាត់​ ហើយ​កូន​នោះ​ក៏​រលូត​បាត់​ទៅ​ ។ លុះ​ក្រោយ​មក​ គាត់​និង​លោក​ កឹម​ សុខា​ បាន​ឯក​ភាព​គ្នា​សុំ​កូន​គេ​ចំនួន​២​នាក់​យក​មក​ចិញ្ចឹម​ ក្នុង​នោះ​ស្រី​ម្នាក់​ និង​ប្រុស​ម្នាក់​​ដែល​ពេល​នេះ​កូន​ស្រី​អាយុ​១០​ឆ្នាំ​ និង​កូន​ប្រុស​អាយុ​៨​ឆ្នាំ​ ។ ការ​រស់​នៅ​ជាមួយ​គ្នា​កំពុង​ផ្អែម​ល្ហែម​ ក្រោយ​មក​ត្រូវ​ប្រពន្ធ​ដើម​ដឹង​ក៏​បាន​រក​រឿង​គំរាម​សម្លាប់​ ហើយ​លោក​ កឹម​ សុខា​ បាន​ចុះ​ចោល​គាត់​បែក​ផ្លូវ​គ្នា​ទៅ​ អត់​មាន​លា​មួយ​ម៉ាត់​ ។ ការ​រស់​នៅ​ជាមួយ​គ្នា​នោះ​ ត្រូវ​នាង​និយាយ​ថា​ លោក​ ចៅ​ ផល្លី​ និង​លោក​ ញឹក ប៊ុន​ឆៃ​ បាន​ដឹង​ឮ​ផង​ដែរ​ ។

    ស្ត្រី​ដែល​អះ​អាង​ថា​ ជា​ប្រពន្ធ​ចុង​ និង​ម្តាយ​ឈ្មោះ​ សម​ ផល្លា​ ឱ្យ​ដឹង​ទៀត​ថា​ ពេល​រស់​នៅ​ជាមួយ​គ្នា​នោះ​ លោក​កឹម​ សុខា​ បាន​បោក​ប្រាស់​លួង​លោម​ឱ្យ​លក់​ដី​ និង​ផ្ទះ​គាត់​១​កន្លែង​នៅ​ភូមិ​ស្វាយ​តា​អុក​ ដែល​បច្ចុ​ប្បន្ន​ស្ថិត​ក្នុង​សង្កាត់​វាលស្បូវ​ ខណ្ឌ​មាន​ជ័យ​ យក​ប្រាក់​ស៊ី​ចាយ​អស់​។ លោក​ស្រី​ កែវ​ សុវណ្ណា​រី​ និយាយ​ថា​ គាត់​មាន​ការ​ឈឺ​ចាប់​ណាស់​ក្នុង​នាម​ជា​ប្រពន្ធ​ចុង​ព្រោះ​លោក​ កឹម​ សុខា​ ជា​មនុស្ស​បោក​ប្រាស់​ ជា​មនុស្ស​និយាយ​គ្មាន​ការ​ពិ​ត ​ហើយ​បោះ​បង់​គាត់​ និង​កូន​ចោល​ទុក​ឱ្យ​គាត់​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​រស់​នៅ​ចិញ្ចឹម​កូន​យា៉ង​វេទ​នា​បំផុត​ ។ ស្ត្រី​ជា​ប្រពន្ធ​ចុង​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា​ ដោយ​សារ​តែ​ភាព​មិន​ទទួល​ខុស​ត្រូវ​នេះ​ កាល​ពី​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ គាត់​អស់​ចិត្ត​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ តាម​រយៈ​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ ទាម​ទារ​ប្រាក់​ឧបត្ថម្ភ​ដើម្បី​ចិញ្ចឹម​ជីវិត​ ព្យា​បាល​ជំងឺ​ និង​ទាម​ទារ​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​ តែ​លោក​​ កឹម​ សុខា​ ពុំ​ចូល​ខ្លួន​ដោះ​ស្រាយ​គ្នា​ទេ​ គឺ​គេច​មុខ​រហូត​ ។

    លោក​ស្រី​ កែវ​ សុវណ្ណារី​ រៀប​រាប់​ទៀត​ថា​ លោក​​ កឹម​ សុខា​ ដែល​បាន​និយាយ​ថា​ គុក​ទួល​ស្លែង​ជា​កន្លែង​សិប្ប​និម្មិត​គឺ​ផ្ទុយ​ពី​ការ​ពិត​ ។ ក្នុង​នាម​ជា​ប្រជា​ពល​រដ្ឋ​ និង​ក្នុង​នាម​គាត់​ជា​ប្រពន្ធ​ទី២​ ដែល​លោក​ កឹម​ សុខា​ បោះ​បង់​ចោល​ និង​មិន​ទទួល​ខុស​ត្រូវ​ គាត់​មាន​ការ​ឈឺ​ចិត្ត​ក៏​បាន​ធ្វើ​ដំណើរ​មក​ចូល​រួម​ធ្វើ​បាតុ​កម្ម​ប្រឆាំង​លោក​ កឹម​សុខា​ តែ​ម្តង​ គោល​បំណង​ គឺ​ចង់​ឱ្យ​លោក​ កឹម​ សុខា​ ទទួល​ស្គាល់​ការ​ពិត​ សុំ​ទោស​ព្រលឹង​ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ និង​ឱ្យ​ចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រពន្ធ​កូន​ផង​ ។

    នៅ​ក្នុង​ពាក្យបណ្តឹង​ ត្រូវ​បាន​លោក​ស្រី​ កែវ​ សុវណ្ណា​រី​ ឱ្យ​ដឹង​ថា​ នៅ​ពេល​ដែល​គាត់​មាន​បញ្ហា​សុខ​ភាព​មិន​អាច​តម្រូវ​ការ​បំពេញ​ផ្លូវ​ភេទ​បាន​ លោក​ កឹម​ សុខា​ បាន​ទៅ​រក​សេវា​ផ្លូវ​ភេទនៅ​​ខាង​ក្រៅ​ ធ្វើ​ឱ្យ​គាត់​មាន​ការ​ឈឺ​ចាប់​ ស្ទើរ​ក្អួត​ឈាម​ ដែល​ពេល​ខ្លះ​លោក​ប្តី​នាំ​ស្រី​មក​ដេក​ក្នុង​​​ផ្ទះ​ជា​ច្រើន​លើក​ ធ្វើ​បាប​ផ្លូវ​ចិត្ត​នាង​រហូត​ទៅ​បួស​ជា​ដូន​ជី​រយៈ​ពេល​១ខែ​នៅ​ក្នុង​វត្ត​ក្តោង​ ភ្នំ​សំពៅ​ ខេត្ត​បាត់​ដំបង​ ។ គាត់​រៀប​រាប់​ទៀត​ថា​ លុះ​ក្រោយ​មក​ លោក​ កឹម​ សុខា​ បាន​ទៅ​យក​គាត់​មក​រស់​នៅ​ឯភ្នំពេញ​វិញ​ ដោយ​សន្យា​ថា​ ឈប់​ធ្វើ​បាប​ចិត្ត​ទៀត​ហើយ​ និង​ផ្តល់​ប្រាក់​ដើម្បី​ព្យាបាល​ និង​ចិញ្ចឹម​កូន​ ប៉ុន្តែ​ឱ្យ​ប្រាក់​បាន​តែ​៣០០​ដុល្លារ​ ក៏​ដេញ​ឱ្យ​ត្រឡប់​ទៅ​ខេត្ត​វិញ​ ហើយ​បាន​បោះ​បង់​គាត់​ និង​កូន​ចោល​រហូត​មក​ ទុក​ឱ្យ​រស់​នៅ​ទាំង​ក្តី​ឈឺ​ចាប់​។ កោះ​សន្តិ​ភាព​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​ កឹម​ សុខា​ បាន​នៅ​ឡើយ​ទេ​ ជុំវិញ​ការ​លាត​ត្រដាង​ទាំង​នេះ​ ៕

  31. -គុកសិប្បនិមិតគឺកន្លែងដែលយួននិងអាយ៉ងវាប្រឌិតសំណុំរឿងក្លែងក្លាយ
    សំលាប់អ្នកស្នេហាជាតិនិងប្រ/ជស្លូតត្រង់.។
    -បើតាម៉ីថាពាក្យនេះគេនិយាយមិនពិតចឹងមានន័យថាតាម៉ីឯងក៏ឯកភាពជាមួយ
    យួននិងប៉ុលពតដែរថាការស្លាប់អ្នកស្នេហាជាតិនិងប្រ/ជស្លូតត្រង់នៅគុកទួលស្លែងគឺជារឿងត្រឹមត្រូវ

  32. CPP says:

    មាត់អត់គំរប! មាត់ត្រីកំភ្លាញ! អណ្តាតអត់ឆ្អឹងរលាស់មិនគិត! មើលកុំរពិសមាត់ពេកមើល …

  33. បើគ្រាន់តែលោក គឹម សុខា និយាយនាំគ្នា ធ្វើបាតុកម្ម ហើយបើតាមទូរទស្ស វិញហូរមិនបាច់និយាយ ចាក់ផ្សាយ ឡើងចង់ ផ្ទុះទូរទស្ស និយាយ ឲចំទៅខ្ញុំអត់ចង់មើល តែម្តង ពីព្រោះថា អត់មានន័យ សោះ ព្រោះមានការលំអៀងពេក បើអ្នកភូមិ ចឹងកក់ វិញ ខ្ញុំខំចាំមើល ប៉ុន្តែគ្រប់ទូរទស្ស គឺស្ងាត់ឲឈឹង ដូចចោរ លូចសេះ ​ហើយខ្ញុំ សូមទាំទ្រ នូវការ សរសេ របស់ ( ខ្ញុំជាកូនខ្មែរ​ )