ប្រមុខរដ្ឋាភិបាលព្រមានថា ប្រសិនប្រជាពលរដ្ឋខ្មែរជ្រើសរើសមេដឹកនាំខុសនោះ ប្រទេសនឹងអាចធ្លាក់ក្នុងភាពវឹកវរ ហើយអាចវិនាសដល់ការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែក្រុមអ្នកវិភាគអះអាងថា ការព្រមានរបស់លោក ហ៊ុន សែន ហួសសម័យបន្តិច និងមិនបានឆ្លុះបញ្ចាំងពីស្មារតីរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ពលរដ្ឋ។
ដោយ តាំង សារ៉ាដា
2013-06-08
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា ប្រសិនប្រជាពលរដ្ឋខ្មែរបោះឆ្នោតជ្រើសរើសមេដឹកនាំខុសនោះ ប្រទេសនឹងអាចក្រឡាប់ចាក់ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអាចវិនាសហិនហោច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ឃើញហើយ លន់ នល់ មកស្រោចស្រង់ជាតិ វាលិចលង់។ គ្រាន់តែមានការចាប់ផ្ដើមផ្លាស់ប្ដូរប្រឹប គឺសាលានេះមិនអាចកសាងបានផង។ បន្ថែមលើនោះសាលាមួយប្រទេស ត្រូវបំផ្លិចបំផ្លាញដោយពួក ប៉ុល ពត។ អ៊ីចឹងទេ បញ្ហានេះខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ថា សូមឲ្យមានការពិចារណាឲ្យបានហ្មត់ចត់។ ការផ្លាស់ប្ដូរបក្សនយោបាយមួយ ឬការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីមួយ មិនមែនជាការលេងសើចទេ។ អ៊ីចឹងកុំឲ្យខឹងគោវ៉ៃរទេះ តិចទៅខឹងមេឃុំ ទៅខឹងជំទប់ ខឹងមេភូមិ ខឹងប៉ូលិសតាមផ្លូវមកបោះឆ្នោត ទម្លាក់ ហ៊ុន សែន ទម្លាក់ ជា ស៊ីម ទម្លាក់ ហេង សំរិន ទម្លាក់គណបក្សប្រជាជន។ អាហ្នឹងវាជារឿងមួយដែលអាចឲ្យស្ថានភាពក្រឡាប់ចាក់»។
ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីសម្ពោធអាគារសិក្សាវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ព្រែកអំបិល ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា។
នេះមិនមែនជាលើកទីមួយទេដែលលោក ហ៊ុន សែន គំរាមអំពីភាពមហន្តរាយរបស់ប្រទេសជាតិ ប្រសិនបើគណបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោត។
កាលពីដើមខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានថា ប្រសិនគណបក្សប្រជាជនកម្ពុជា របស់លោកចាញ់ឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ លោកនឹងឈប់ធ្វើបុណ្យទានតាមព្រះពុទ្ធសាសនាទៀតហើយ។ លោកបន្តថា រាល់គម្រោងបុណ្យទាំងអស់នឹងត្រូវដកចោល ហើយសូម្បីម៉ាស៊ីនបូមទឹកក៏ដកចេញទុកឲ្យស្រូវប្រាំងក្រៀមស្វិតទាំងអស់ដែរ។
បន្ទាប់មកទៀត កាលពីខែមេសា លោកនាយករដ្ឋមន្ត្រីបានប្រកាសជាសាធារណៈថា សង្គ្រាមក្នុងស្រុកអាចផ្ទុះឡើង ប្រសិនបើបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត។
ការគំរាមជារឿយៗរបស់លោក ហ៊ុន សែន អំពីបញ្ហាអសន្តិសុខសង្គម ប្រសិនបើលោកបាត់បង់អំណាចតាមរយៈការបោះឆ្នោតនេះ ធ្វើឡើងទន្ទឹមគ្នានឹងពេលដែលក្រុមបក្សប្រឆាំងកំពុងស្វែងរកសំឡេងគាំទ្រយ៉ាងច្រើនពីពលរដ្ឋខ្មែរនៅក្នុងនិងក្រៅប្រទេស។
ឆ្លើយតបទៅនឹងការព្រមានរបស់លោក ហ៊ុន សែន អ្នកវិភាគឯករាជ្យលោក កែម ឡី មានប្រសាសន៍ថា កម្ពុជានឹងមិនអាចធ្លាក់ទៅនឹងភ្លើងសង្គ្រាម ឬក្រឡាប់ចាក់ដូចសម័យមុនៗ ដោយសារការដូររបបមេដឹកនាំនោះទេ។
លោកបានផ្ដល់ហេតុផលថា កម្ពុជានៅពេលនេះមានច្បាប់គ្រប់គ្រាន់ មានការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ មានសង្គមស៊ីវិល មានច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសដ៏រឹងមាំថែមទៀត និងមានការសម្រេចចិត្តដ៏ធំធេងរបស់ពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំតាមរយៈសំឡេងឆ្នោត។
លោក កែម ឡី៖ «សេចក្ដីសម្រេចចិត្តកាលពីមុនៗ ដែលយើងចេះតែបំភ័យប្រជាពលរដ្ឋដោយសារគឺយើងមិនមានការបោះឆ្នោតជាសកលអ៊ីចឹងទេ។ មិនមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិទេ។ ហើយក្នុងពេលបច្ចុប្បន្ននេះ ទោះការបោះឆ្នោតមិនទាន់ឆ្លើយទៅនឹងស្តង់ដារអន្តរជាតិយ៉ាងណាក៏ដោយ ក៏ជាសេចក្ដីសម្រេចចិត្តរបស់ប្រជាពលរដ្ឋមួយភាគធំដែរ។ អ៊ីចឹងមិនអាចអ្នកណាយកអំណាចរបស់ខ្លួននៅពេលដែលជាប់ឆ្នោតយកទៅធ្វើសង្គ្រាម ឬយកទៅលេងសើចបានទេ»។
រដ្ឋធម្មនុញ្ញរបស់កម្ពុជា ក៏ចែងយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ របបនេះគឺតម្រូវឲ្យមេដឹកនាំឡើងកាន់អំណាចតាមរយៈការបោះឆ្នោតដោយអំណាចនៃការសម្រេចចិត្តរបស់រាស្ត្រ។ ហើយពាក្យថា សង្គ្រាម ឬ ពាក្យថា ប្រសិនបើបក្សកាន់អំណាចចាញ់ឆ្នោតអាចជួបប្រទះនឹងភាពចលាចលដែលលោក ហ៊ុន សែន តែងយកមកប្រើប្រាស់នៅរដូវបោះឆ្នោតដូច្នេះ គឺផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញរបស់ប្រទេស។
ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគបានបង្ហាញការសង្កេតពីប្រវត្តិសាស្ត្រនៃស្ថានភាពនយោបាយថា ក្រុមមេដឹកនាំមួយចំនួនលើពិភពលោក ដូចជានៅប្រទេសអេហ្ស៊ីប (Egypt) ទុយនេស៊ី (Tunisia) យេម៉ែន (Yemen) លីប៊ី (Libya) ជាដើម ដែលឡើងកាន់អំណាចតាមរយៈការប្រើកម្លាំងប្រដាប់អាវុធធ្វើសង្គ្រាមជាមួយពលរដ្ឋរបស់ខ្លួន នៅទីបញ្ចប់ច្រើនតែបរាជ័យទៅវិញ ដោយសារកិច្ចអន្តរាគមន៍របស់សហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ចាប់ផ្តើមគំរាមគេទៀតហើយ ពួកខ្មែរក្រហម ពាក្យនេះវាហួសសម័យហើយ សំដាចម៍ ស៊ីជោ អើយ
ឆ្ងល់ដែរមកដល់សម័យនេះហើយនៅមានអ្នកនយោបាយបន្លឺពាក្សថានិងមានភាពវឹកវបើសិនជា មានការដូរមេដឹកនាំ។ តើអ្នកណាទៅជាអ្នបង្ករវឹកវនិងសង្គ្រាមទៅថ្ងៃខាងមុខនោះបើមានបក្សធំៗ តែពីរនោះដូច្នេះបានន័យថាសង្គ្រាមនិងកើតចេញពីបក្សប្រជាជននិងបក្សសង្គ្រោះជាតិ។ តែបែ ទៅមើលបក្សសង្គ្រោះជាតិវិញមិនមានគ្រឿងសព្វាអាវុធដូចបក្សកាន់អំណាចនោះទេ។ ជាសរុប បើកើតសង្គ្រាមមែននោះតើបក្សកាន់អំណាចនិងច្បាំងជាមួយនណា???
បែបប្រុងចាញ់ឆ្នោតនៅមនុស្សដូចប្រណាំងទូកងឫ????
ជួយរកគ្រូពេទ្យ អោយ គាត់ ផង ។
មែនហើយចាប់តាំងពីប្រជាជនខ្មែរមានភាពវឹកវររហូតតាំងពីមានគាត់ជាប្រមុខរដ្ឋាភិបាលមក។
គាត់នេះហើយជាអ្នកបង្ករភាពវឹកវរ ឥឡូវគម្រាមបង្ករភាពវឹកវរទៀតហើយ។ អ្នកបោះឆ្នោតឲ្យ បើមិនយ៉ាប់ ក៏យួនដែរ!
ជុំម៉ីអាចជាកម្មាភិបាលរបស់ខ្មែរក្រហមព្រោះទួលស្លែងជាគុកដែលដាក់អ្នកបដិវត្តន៍ដែលភាគច្រើនជាកម្មាភិបាល។ ល្បងម៉ីអ្ហើយលបងម៉ីអាយុ៨៣ទៅហើយនៅបានប៉ាម៉ានទៀត បើសិនជាល្បងមាន បាតដៃប្រលាក់ឈាមប្រជាជនខ្មែរដែរគួរតែទៅវត្តខំសន្សំបុណ្យលាងបាបទៅ។ គ្មានន័យទេដែលល្បងមិនព្រមទទួលស្គាល់ការពិតថាជាអន្ទាក់របស់វៀតណាមនោះ។ គេមកជួយក្រោយពេលគេសម្លាប់ ពី៧មករា១៩៧៩មកទល់ពេលនេះតើយួនយកបានអ្វីខ្លះពីខ្មែរ តើ មានដឹងទេ។ គួរឲ្យស្តាយចំពោះជនរងគ្រោះមួយចំនួនដែលសម្តែងការឈឺចាប់ចំពោះឃាតកដែលសម្លាប់ក្រុម គ្រួសាររបស់ខ្លួន តែខ្លួនកំពុងបំរើក្រុមឃាតកដោយក្តីគោរពនិងស្មោះត្រង់ វិញ្ញាណក្ខ័ន្ធញាតិសន្តាន របស់អ្នកពិតជាមិនបានស្ងប់ឡើយ។
វាមិនដែលទេ អាល្ងង់ បើអាញដឹកនាំល្អជាងអាឯងទៀតផង
មេដឹកនាំសព្វថ្ងៃនេះត្រូវណាស់ត្រូវត្រង់រំលាយជាតិខ្លួនឯង សូម្បីអ្នកនៅក្នុងបក្សជាមួយគ្នាក៏មិនសប្បាយចិត្តដែរតែដោយសារចៀសចេញមិនរួចចេះតែទ្រាំទាំងចុកចាប់។ មើលឃើញច្បាស់ណាស់ នូវកំហុសរបស់អ្នកដឹកនាំតែមិនហ៊ាននិយាយឬសូម្បីតែក្អកព្រោះមានអាក្រុមកញ្ជះដៃឆៅគ្មានសីល ធម៌នឹងតាមព្យាបាទមិនឲ្យបានសុខឡើយ។ ខ្លះពី១៩៧៩មកដល់ពេលនេះកាន់តែវេទនាព្រោះគ្មាន ខ្សែគ្មានបក្សពួក កម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃរីកចម្រើនណាស់គឺរីកដុងដោមដូច ស្ពៃក្តោប គឺរីកតែក្រុមបក្សពួករបស់គេប៉ុណ្ណោះ តែអ្នកគាំទ្រមួយចំនួននិយាយទាំងបិទភ្នែក តែជាការពិតណាស់ក្រដាសពិតជាមិនអាចខ្ចប់ភ្លើងបាន
មិនជឿគ្មានសង្រ្តាមមកពីណាទេ!!រាស្រ្តខែ្មរលែងល្ងិងទៀតហើយលេខរឿងទី៧ទាំអស់គ្នា!!
បោកបានតែពួកដែលលោកឯងទិញក្បាលបានទេ។ អាងតែខ្លួនមានលុយ មានអំណាចចេះតែនិយាយគំរាមគេ ម៉េចក្លាចចាញ់ឆ្នោតមែនទែនហើយអី អាមេដឹកនាំសំដីឈ្លើយ
who will be a war monger when Cambodian voters chosen are political party to lead Cambodian government? will Cambodian Royal Arm Forces and Police will support the loser? will all the losers run away Cambodia? Dont they want to take their job as MPs?
សាដាច់ថាត្រូវបើខ្មែររើសយកមេដឹកនាំខុសដែលចេះតែការបំផ្លាញជាតិ
ខ្ចីលុយគេ សំរាប់មួយអណតិនេះទៀតនឹងរលាយប្រទេសរលត់ពូចសាសន៏
ខ្មែរពិតប្រាកដណាស់ជាមិនខានឡើយ!!!
សូម្បីតែ ពេទ្យ ទេវតា ក៏ ចង់ Bye Bye ចោល គាត់ ហើយ នៅ ពេលនេះ .
I agree with Decho SEN’s statement!
ម្តេចក៏យ៉ាងណ្នឹងបង ! ដូចជាក្រឡេកឃើញចាញ់ហើយទេដឹង បានជាចេះតែបំភ័យគេបំភ័យឯង យ៉ាងណ្នឹង
-ប្រុងប្រៀបរៀបចំគម្រោងមិនទទួលស្គាល់ការបោះឆ្នោតដូចឆ្នាំ ១៩៩៣ រឺក៏ចង់ធ្វើរដ្ឋប្រហារដូចឆ្នាំ ១៩៩៧ ហើយដឹង
ត្រូវហើយៗៗ បើរើសហ៊ុនសែនឯងទៀតទើបស្ដាយ
មើលមើសសមិ្មតិផលលោករាល់ងៃទៅមានអីខ្លះ ក្រៅពីលក់អាធំមកធ្វើអាតូច
រាល់ងៃទ្រលាន់នឹងអាពាក្យអភិឌ្ឍន៍ៗៗៗ អភិវឌ្ឍន៍ស្អីតាំងពីមានដីមានស្រែធ្វើរហូតដល់អស់ដីអា់ស្រែធ្វើ
មិនដែលឃើញនយុរដ្ឋមន្ដ្រីអីចឹងដើរតែញោះញ៉ុងបំភយ័គំម្រាមគំហែង រករឿងអុចអាល មិនចេះចប់មិនចេះហើយ
នឹងហើយដែលជាកាសោកស្ដាយរបស់ខ្ញុំនឹងប្រជាជនទូទៅ
បោះអោយ ហ៊ុន សែន ទើបប្រទេសជាតិ រលាយ
អ្នកដឹកនាំមួយនេះកាន់តែអស់តម្លៃពីមួយថ្ងៃទៅមួយថ្ងៃ គ្មានគោលនយោបាយអ្វីមកបោកប្រាស់ពលរដ្ឋក្រៅតែពីថ្ងៃ៧មករានិងការអភវឌ្ឍន៍ជាតិតាំងពី៤អាណត្តិមកហើយទេ ហើយពលរដ្ឋខ្មែរបានយល់ជាក់ច្បាស់ហើយថាថ្ងៃ៧មករានិងការអភិវឌ្ឍន៍
ជាតិរបស់បក្សប្រជាជនបាននិងកំពុងនាំមកនូវអ្វីចំពោះជាតិនិងពលរដ្ឋខ្មែរ ដូច្នេះគ្មានចេះធ្វើអ្អ្វីទៀតក្រៅតែពីធ្វើការគំរាមលើប្រជាពលរដ្ឋខ្លួនដើម្បីរក្សាអំណាចក្រុមគ្រួរសារនិងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ ហាឡើងពេលណាក៍គំរាមកំហែង តើលោកឯងមានដឹងខ្លួនខ្លះ
ទេថាពលរដ្ឋខ្មែរម្នាក់ៗគេធុញទ្រាន់គេជ្រេញនិងពាក្យសំដីពាលបាតផ្សារដែលគ្មានការទទួលខុស
ត្រូវនិងការដឹកនាំប្រទេសរបស់លោកឯងទេ?ពាក្យថាកើតសង្គ្រាមក្នុងស្រុកខ្មែរឥឡូវនេះវាហួសសម័យហើយ មានតែលោកឯងទេដែលជាឈ្មួញសង្គ្រាមធ្លាប់កាប់ចាក់និងសម្លាប់គេ ដែល
ចង់ធ្វើនិងមានលទ្ធភាពនិងធ្វើដែលមានចៅហ្វាយយួនហាណូយលោកជួយជ្រោមជ្រែងនោះ ឯបក្សសង្គ្រោះជាតិសុទ្ធតែអ្នកគេបានរៀនសូត្រចេះដឹងគេមិនដែលនឹកនាអារឿងសង្គ្រាមទេ
ហើយក៍គ្មានលទ្ធភាពនិងធ្វើដែរគេមានតែគោលនយោបាយបង្រួបបង្រួមជាតិដើម្បីដេញយួនចេញ
ពីកម្ពុជា ក្នុងប្រវត្តិសាស្រ្ដខ្មែរមិនដែលមានខ្មែរធ្វើសង្គ្រាមជាមួយខ្មែរកាប់សម្លាប់ខ្មែរគ្នាឯងទេ
បើមិនមានបរទេសចូលរួមនៅពីក្រោយនោះ លោកជាអ្នកដឹកនាំថ្នាក់ជាតិមុននិងហាមាត់ឡើង
សូមគិតពិចារណាឲ្យបានហ្មត់ចត់ឲ្យចេះទទួលខុសត្រូវខ្លះផងពូកែបានតែម៉្យាងគឺគំរាមនិងបង្ក្រាប
ខ្មែរគ្នាឯងប៉ុណ្ណឹង បើជាមួយយួនវិញលោកគៅរពកោតខ្លាចជាងឪពុកបង្កើតលោកទៅទៀត។
សូមរំលឹកថា អន្តរជាតិគេចោលក្រសែភ្នែករបស់គេជាប់ជានិច្ចមកស្រុកខ្មែរ គេមិនបណ្ដោយលោក
ឯងធ្វើអ្វីបានស្រេចតែចិត្តនោះទេ សម័យឥឡូវមិនមែនដូចសម័យប៉ុលពតទេណា។
It clearly so much that cambodia will have war if ah kvak just in power coz ah kwak killed khmer alot of. All cambodian will cut ah kwak head for cambodia peace.
សូមបងប្អូនខ្មែរទាំងអស់ប្រៀបធៀបមើលថាបើពេលនេះតុលាការកាត់ទោសមេខ្មែរក្រហមកាត់ទោសលោកហ៌ុនសែនវិញគាត់នឹងនិយាយដូចលោកនួនជាអពា្ជឹងថាគាត់ដឹកនាំរបបកម្ពុជាប្រជាធិបេតយ្យដើម្បីកាពារប្រជាជនគាត់ពុំបានដឹងថាមានការសម្លាប់មនុស្សទេ។តែបច្ចុប្បន្នលោកហ៌ុនសែនគាត់នឹងគិតថាគាត់កំពុងដឹកនាំប្រទេសត្រឹមត្រូវតែគាត់ពុំបានមើលឃើញការរងទុក្ខវេទនារបស់ប្រជាជនត្រូវគេបណ្តេញចេញពីដីរបស់ខ្លួនជនបរទេសមិនមែនមកទេសចរទេមករស់នៅតពូជតពង់ភាពនិទណ្ឌភាពការចំណាកស្រុកអត់ការងារធ្វើការរស់នៅគ្មានសេចក្តីថ្លៃថ្នូរបក្សពួកនិយមពុករលួយអ្នកមានធ្វើបាបអ្នកក្រអ្នកមានអំណាចគាបសង្កត់អ្នកទន់ខ្សោយល្អសំរាប់តែទីក្រុងអ្នកមានកប់ពពកអ្នកក្រដើរសុំទានតាមផ្លូវមិនស្មើរនឹងសត្វឹឆ្កែររបស់អ្នកមានផង។ខ្ញុំសូមឧទាហរណ៏ពេលនេះពលករខ្មែរច្រើនណាស់ចេញទៅក្រៅប្រទេសពួកគាត់ចេះប្រៀបធៀបការដឹកនាំរបស់ប្រទេសជឿនលឿននឹងប្រទេសកម្ពុជាហើយ។
អស់លោកអ្នកល្ងង់អើយ! អ្នកនៅល្ងិតដល់ណាទៀត ហេតុអ្វីបានជាអ្នកមិនព្រមភ្លឺ? តើអ្នកចង់បានអ្វីទៀត ជាតិខ្មែរមានមុខមានមាត់ មានសុខសន្តិភាព មានអ្វីៗគ្រប់យ៉ាងនេះ ដោយសារស្នាដៃអ្នកណា? អ្នកមានអ្វីៗសព្វថ្ងៃដោយសារអ្នកណា? អ្នកណាជាអ្នកស្រោចស្រង់ក្បាលអស់លោក ក្បាលឪពុកម្តាយ សាច់ញាតិអស់លោក? តើអស់លោកមានខួរក្បាលជាស្អី? សម្តេចហ៊ុនសែន មានប្រសាសន៍ត្រឹមត្រូវ ពីព្រោះសម្តេចមើលឃើញពីមហិច្ឆតាស្រែកឃ្លានអំណាចរបស់អស់លោក។ សព្វថ្ងៃអស់លោកមិនមែនខំដើម្បីជាតិ និងប្រជាជនទេ អស់លោកខំដើម្បីតែខ្លួន និងក្រុមខ្លួន ប៉ុណ្ណោះ។ ខ្ញុំមិនដឹងថាអ្នកមានចំណេះដឹងត្រឹមណា ប៉ុន្តែការនិយាយស្តីរបសអស់លោកល្ងង់ណាស់់។ បើគេស្រលាញ់ជាតិ គេមិនប្រើភាសារបៀបគំនុំ និងកាច្រណែននិន្ទា យ៉ាងអញ្ចឹងទេ។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្នេហាជាតិពិតប្រាកដ!
នេះគេហៅថា អត់ពាក្យអីនិយាយឬយុទ្វសាស្ត្រអីនិយាយ វាដដែលដដែលពេក មានតែគំរាម
ក្រែលលលោកតាលោកយាយគាត់ខ្លាច គាត់បោះអោយ។
ប៉ុន្តែលោកតាលោកយាយលែលខ្លាចហើយសង្គ្រាម ខ្លាចតែអស់ផ្ទះ អស់ដីធ្វើស្រែ។
ប្រជាជនក្រគឺស្រួលទិញទឹកចិត្តនឹងបំភ័យ។ អត់អីនិយាយនិយបន្លាចលេងអញ្ចឹងទៅ។
ចុះឯណាពួកបណ្ឌិត ទីប្រឹក្សា មិនព្រមជួយផ្តល់យោបល់ផង។
ឬក៏ពួកលោកសុទ្វតែបណ្ឌិតលើកជើង
ដែលសុទ្វតែរៀនបានថ្នាក់ទី១០ទេ៕
កម្ពុជានឹងវ៉ល់វិក បើរើសមេដឹកនំា ធ្លាប់លួចមាន់ទា នឹងគោអ្នកស្រុក.
កាលពីដើមខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានថា ប្រសិនគណបក្សប្រជាជនកម្ពុជា របស់លោកចាញ់ឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ
(លោកនឹងឈប់ធ្វើបុណ្យទានតាមព្រះពុទ្ធសាសនាទៀតហើយ។)( លោកបន្តថា រាល់គម្រោងបុណ្យទាំងអស់នឹងត្រូវដកចោល ហើយសូម្បីម៉ាស៊ីនបូមទឹកក៏ដកចេញទុកឲ្យស្រូវប្រាំងក្រៀមស្វិតទាំងអស់ដែរ។)
* នេះជាភាសាទមិឡអត់សាសនា ! ការពិតអាពូណឹងធ្វើបុណ្យទានបន្លំគេ ដោយសាបានធ្វើនាយករដ្ឋមន្រ្តីតើ *
បន្ទាប់មកទៀត កាលពីខែមេសា លោកនាយករដ្ឋមន្ត្រីបានប្រកាសជាសាធារណៈថា សង្គ្រាមក្នុងស្រុកអាចផ្ទុះឡើង ប្រសិនបើបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត។
ការគំរាមជារឿយៗរបស់លោក ហ៊ុន សែន អំពីបញ្ហាអសន្តិសុខសង្គម ប្រសិនបើលោកបាត់បង់អំណាចតាមរយៈការបោះឆ្នោតនេះ ធ្វើឡើងទន្ទឹមគ្នានឹងពេលដែលក្រុមបក្សប្រឆាំងកំពុងស្វែងរកសំឡេងគាំទ្រយ៉ាងច្រើនពីពលរដ្ឋខ្មែរនៅក្នុងនិងក្រៅប្រទេស។
ចេះអែងអោយក្រែងចេះគេ អាឡេវអើយ….។
កាលពីដើមខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានថា ប្រសិនគណបក្សប្រជាជនកម្ពុជា របស់លោកចាញ់ឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ
(លោកនឹងឈប់ធ្វើបុណ្យទានតាមព្រះពុទ្ធសាសនាទៀតហើយ។)( លោកបន្តថា រាល់គម្រោងបុណ្យទាំងអស់នឹងត្រូវដកចោល ហើយសូម្បីម៉ាស៊ីនបូមទឹកក៏ដកចេញទុកឲ្យស្រូវប្រាំងក្រៀមស្វិតទាំងអស់ដែរ។)
__________________________________________________________________________
ថោកទាបៗណាស់ ពេលបានធ្វើធំជាមេដឹកនាំខ្មែរគិតតែរឿង
១_(ពុករលួយលួចជាតិៗ)
ៗ_(បំផ្លាញខ្មែរចំរើនយួន)
៣_(រឹបអូសប្លន់ដីធ្លីប្រជាជន)
៤_(កាប់បំផ្លាញព្រៃឈើទ្រព្យសម្បត្តិជាតិខ្មែរ មិនត្រឹមតែខ្លួនបំផ្លាញទេ ឱ្យក្រុមហ៊ុនយួនមកកាប់បំផ្លាញព្រៃឈើខ្មែរថែមទៀត)
៥_(បើកដៃឱ្យយួនចូលនៅស្រុកខ្មែរ យ៉ាងគគ្រឹកគ្រគេង)
៦_(បង្កើតបក្សពួកនិយម ជិះជាន់បាញ់សម្លាប់ប្រជាជនគ្មានទោស)
៧_(មួលបង្កាច់ដាក់ទោសអ្នកដទៃ អាងខ្លួនមានអំណាចបញ្ជាលើតុលាការ គ្មានភាពសុច្ចរិតយុត្តិធម៏ ធ្វើឱ្យប្រជាជនក្ដៅក្រហាយ ទាស់ភ្នែកទេវតា) ។ល។និង។ល។
ដល់ពេលប្រជាជនស្អប់ខ្ពើម តាំងមានចិត្តខ្មៅ ថ្លើមខ្មៅឃោរឃៅ
ធ្លាយលេចចេញធាតុដើម(ទមិឡ)= ឈប់ធ្វើបុណ្យទាន ហាសៗៗ ក្លាយជា(ជនតិរច្ឆាន)= ដកម៉ាសុ៍៑នបូមទឹកចេញ ទុកឱ្យស្រូវប្រាំងក្រៀមស្វិតទាំងអស់ ហាសៗៗ ចំជាអាបំផ្លាញជាតិខ្មែរពិតមែន !!
_/\/\/\_លោកមានប្រសាសពិតជាត្រូវ!! មាយាតចោរតាប៉ុន្នឹង!
ពាក្យដែលនិយាយថា: “សង្គ្រាមក្នុងស្រុកអាចផ្ទុះឡើង ប្រសិនបើបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត”គឺខុសទាំងស្រុង។
លោកហ៊ុនសែនបាននិយាយថា បើសិនជាគាត់ចាញ់ឆ្នោត ហើយគេចាប់គាត់ទៅតុលាការ គាត់នឹងប្រយុទ្ធប្រឆាំងនឹងត្រឡប់មកវិញ។ បន្ទាប់មកសង្គ្រាមស៊ីវិលអាចកើតឡើង។ អ្នកគួរត្រឡប់ទៅស្តាប់គាត់ម្តងទៀតទៅ។
មុននេះ លោកសមរង្ស៊ីបាននិយាយថា ប្រសិនបើលោកបានឈ្នះបោះឆ្នោត គាត់នឹងចាប់អតីតខ្មែរក្រហមទាំងអស់ ដែលកំពុងធ្វើការនៅក្នុងរដ្ឋាភិបាលឥឡូវនេះ ទៅតុលាការ។
ខ្ញុំគិតថាអ្វីដែលនាយករដ្ឋមន្រ្តីនិយាយ ពិតជាមិនខុសនោះទេ។ កម្ពុជានឹងមានសង្គ្រាមប្រសិនបើ CPP ចាញ់។ សង្គ្រាមនោះប្រាកដណាស់ថាកើតចេញពីការមិនសុខចិត្តរបស់តេជោហ្នឹងឯង។ សូមគិតដល់ការធ្វើទំនើបកម្មអាវុធរបស់ក្រុមអង្គរក្សរបស់សម្តេចតេជោផង។ គាត់ប្រាកដជាថា “បើអញមិនចេញតើអាណាធ្វើអីអញ?”
គ្មាននរណាគេមានទ័ពសំរាប់ធ្វើទាហានទេក្រៅពីទ័ពពួកយោកូង កងអង្សរក សីុអាចម៏ជោ នោះ
នៅលើពិភពលោកក្រៅពី កាដាហ្វី សាដាម គ្មានប្រទេសណាគេដាក់ឈ្មោះកងអង្សរកនាយករដ្ឋមន្ត្រីជាឈ្មោះខ្លួនអែងទេ មនតែសាដាម ហ ស ប៉ុណ្ណោះ ដូច្នេះហើយបានជា បើអ្នកផ្សេងឡើងជានាយករដ្ឋមន្រី្តវិញ គឺនិងមានសង្គ្រាមដោយសាដាមខ្មែរមិនខាន។
ម្យាងទៀតពេលដែលធ្លាក់ពីនាយេយករដ្ឋមន្រ្តី បើគ្មានកំហុស ក៏គ្មានអ្នកណាយកទោសពៃរដែរ
ព្រះសង្ឃអស់ទ្រាំ
រឿង៖ សមមុខហើយតា
Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
Then the political party should have strong position! Don’t be afraid of their propaganda.
We are Cambodian people strongly support you both, Kim Sokha and Samraingsy.
This time even you have got mistake a little bit in public speech but we still support you both.
Because we want to change the recent leader as soon as possible. Because this leader has
caused a lot of problems such as destroying of forest, fisheries, wild animals, mines,
and brings our people poor and poorer, not reducing the poverty, caused a lot of violence!
very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
snippers, traffic accidents, law on his mouth, education field all students and pupils are not
known the country history, then he does’t love own nation. The recent leader dares not face
to the real factors, afraid of questions! Now his party group and relatives are the bosses of
companies in Cambodia, managing them to be leaders of country, agencies and provinces.
The we are Cambodian people all should understand well how to change by going to vote
for only one party first. I think the next party will be easy to change the person to be the
prime minister in case his leading is not good for the country, because he will not have any
bodyguard units / platoons like this one. Then we altogether should vote for the new one,
the new leader.
មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេស
កម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី??? មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើសឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាម
ដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ) (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា ឲ្យអ្នកល្ងង់ទាំងនោះ
បូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
សូមបងប្អូនដែលជាអ្នកស្នេហាជាតិមេត្តាគិតនិងស្វែងយល់ឲ្យបានច្បាស់រួចហើយយើងនាំគ្នាទៅបោះឆ្នោតជ្រើសរើសយកអ្នកដឹកនាំថ្មីឲ្យខាង
តែបានសិន ព្រោះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃច្រើនឆ្នាំមកហើយប្រទេសជាតិពុំមានការរីកចំរើនត្រង់ណាបន្តិចទេស្ទើគ្រប់វិស័យ ដូចជា
បរិស្ថានធនធានធម្មជាតិព្រៃឈើ ជម្រកសត្វ ទឺកដី ត្រី ជីវៈចម្រុះ បឹងទន្លេសាប ទន្លេមេគង្គ ដែនសមុទ្រ រ៉ែគ្រប់ប្រភេទ ដែលជាមុខព្រួញ
សេដ្ឋកិច្ចរបស់ប្រទេសជាតិរាល់ជំនាន់ ប៉ុន្តែបែរជាត្រូវបានវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំប្រទេសសព្វថ្ងៃ។
វិស័យអប់រំ មានតែបរិមាណ បុគ្គលឹកអប់រំពុំមានទឹកចិត្តផ្តល់ពុទ្ធិដល់សិស្ស គឹតតែជំរឹតទាប្រាក់ពីសិស្សតាមរយៈរូបភាពផ្សេងៗ
ដូចជាចម្លងឯកសាលក់ឲ្យសិស្ស គ្រូអត់មានគុណភាព មិនចេះពន្យលសិស្ស គ្រូចាត់តាំងតាមបក្សពួក ។ ដើម្បីបានការសិក្សាឲ្យបាន
គ្រប់ថ្នាក់សិស្សត្រូវតែបង់លុយចាប់តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យ។ តើឯណាទៅថាអ្នកដឹកនាំប្រទេស
ឆ្លាតហើយខ្លាំងនោះ??? តើក្រសួងផែនការធ្វើការអី? រដ្ឋគ្មានគំរោងនិងផែនការបង្កើនការងារនិងគុណភាពស្ថាបន័សម្រាប់ប្រជាជន
របស់ខ្លួន ផ្ទុយទៅវិញរដ្ឋមានតែធ្វើវិនិយោគឲ្យគេធ្វើម្ចាស់វិញដឹកនាំវិញ និងលក់ធនធានធម្មជាតិនិងខ្ចីលុយពីគេថែមទៀតតែប៉ុណ្ណោះ។
ជាងសាមសិបឆ្នាំមកហើយប្រទេសនៅតែដុនដាបប្រជាពលរដ្ឋរឹតតែក្រទៅៗ ប្រឹងរកស៊ីបានត្រឹមតែមួយច្រកៗ មានពេលខ្លះដាច់។
អ្នកដឹកនាំឃ្លានអំណាចប្រើវិធីសាស្ត្រដឹកនាំតាមរបៀបរបបខ្មែរក្រហម។ មើលចុះ អ្នកដឹកនាំគ្រប់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចាប់តាំងពី
ភូមិដល់ខេត្ត គឺអ្នកល្ងង់ មេភូមិចេះត្រឹមអានអក្សរកើត មេឃុំចេះត្រឹមចេះសរសេរ ខ្លះមិនទាំងចេះស៊ីញ៉េផង ចៅហ្វាយស្រុកចេះត្រឹមធ្វើ
នយោបាយឲ្យបក្ស ចៅហ្វាយខេត្តបក្សពួកចេះត្រឹមមានប្រវត្តតស៊ូបំរើបក្ស។ ពួកនេះងាយណាស់សម្រាប់ដឹកនាំ ព្រោះពួកមិនចេះ ងាយ
ស្រួលក្នុងការបញ្ជា និងបញ្ជោរ ព្រោះតែគេស្រឡាញ់អំណាច។ តួយ៉ាងដូចជាបញ្ជាឲ្យធ្វើប៉ាតុកម្ម ប្រឆាំលោកកឹមសុខា ធ្វើច្បាប់បំបិទ
សិទ្ធិក្នុងការនិយាយស្តីជាដើម។
ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
ខ្លាំងបានតែក្បាលមេក្រូទេ មិនហ៊ានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស
ដូរយកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!
ដល់ពេលដែលប្រទេសជាតិត្រូវការផ្លាស់ប្តូរមេដឹកនាំរបៀបនេះហើយ!
If you lose election, you are powerless, damned ! unless you are resisting to step down from the power, is that clear ? So, the question is, who will be able to start up civil war ? the oppositions ? No,it is impossible, because opposition parties has no armed forces under their control…
គួរឲ្យស្តាយបំផុតចំពោះក្រុមគ្រួសារនិងញាតិសន្តានរបស់ជនរងគ្រោះក្នុងរបបវាលពិឃាតដែលមិន យល់ពីពាក្យសិប្បនិម្មិត ហើយនាំគ្នាចូលរួមការពារអំណាចឲ្យពួកឧក្រិដ្ឋជន។ មិនគួរសោះដើម្បីអំណាចគេនាំគ្នាយកពលរដ្ឋមកធ្វើជាឈ្នាន់ បន្លប់បំភ័ន្តបង្វែរឲ្យអ្នករងគ្រោះគោរពឧក្រិដ្ឋជនជាអ្នកមានគុណ។ ឱវាសនាខ្មែរអើយ ឱប្រជាពលរដ្ឋខ្មែរទាំងឡាយអើយ បើតែរបៀបនេះអ្នកនឹងមិនបាន ស្គាល់ឧក្រិដ្ឋជននិងអ្នក(ប្រទេស)ដែលនៅពីក្រោយក្រុមឧក្រិដ្ឋជនជារៀងរហូត………..
សម្តេច សម្តេច ក្លាយជាវីរៈជនដ៏ឆ្នើមទៅហើយ ទទួលបានសញ្ញាបត្រស្ទើគ្រប់ទ្វីប មេដៃកំពូលៗ
ជាច្រើនប្រទែស។ ប៉ុន្តែអ្នកដឹកនាំ នៅពីក្រោយខ្នង សម្តេចបានជ្រើរើសខុសខ្លះ បើនិយាយពីកីឡា
គឺអស់កម្លាំងប្រយុទ្ធហើយ តែបើខាងច្នៃប្រមូលលុយបង្វិលដាក់ហោបៅគឺមានជំនាញអន្តរជាតិ
ដូច្នេះសំណូំពរសម្តេច កុំជ្រើសអ្នកកាន់ការខុសនាំខាតចាតិ ខាតពេលវេលា គួរដូចេញខ្លះទៅ ពីព្រោះតាមស្ថាប័នរដ្ឋស្ទើរគ្មានការងារ
ង្វីណឹងធ្វើទៅហើយ។ចង់ដឹងសួរស្ថានប័នប្រឆាំងអំពើពុករលួយដឹងហើយ តើខុសអ្វីខ្លះនៅកន្លេងណាខ្លះ?។
សម្តេច សម្តេច ក្លាយជាវីរៈជនដ៏ឆ្នើមទៅហើយ ទទួលបានសញ្ញាបត្រស្ទើគ្រប់ទ្វីប មេដៃកំពូលៗ
ជាច្រើនប្រទែស។ ប៉ុន្តែអ្នកដឹកនាំ នៅពីក្រោយខ្នង សម្តេចបានជ្រើរើសខុសខ្លះ បើនិយាយពីកីឡា
គឺអស់កម្លាំងប្រយុទ្ធហើយ តែបើខាងច្នៃប្រមូលលុយបង្វិលដាក់ហោបៅគឺមានជំនាញអន្តរជាតិ
ដូច្នេះសំណូំពរសម្តេច កុំជ្រើសអ្នកកាន់ការខុសនាំខាតចាតិ ខាតពេលវេលា គួរដូចេញខ្លះទៅ ពីព្រោះតាមស្ថាប័នរដ្ឋស្ទើរគ្មានការងារ
អ្វីនឹងធ្វើទៅហើយ។ចង់ដឹងសួរស្ថានប័នប្រឆាំងអំពើពុករលួយដឹងហើយ តើខុសអ្វីខ្លះនៅកន្លេងណាខ្លះ?។
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣នេះ បានគម្រាមប្តឹង គណបក្សប្រឆាំង ចំពោះការរិះគន់ លេខរៀង របស់គណបក្សប្រជាជនកម្ពុជា ដែលថា «លេខ៤នាំយួនចូលស្រុក» យួនចូលពេញស្រុកមែនអត់?
Do not think only you can work, without you, the other can work better. It is more than enough for you, Mr. Hun Sen.