Monday, 10 June 2013
តុង សុប្រាជ្ញ
ភ្នំពេញ ប៉ុស្តិ៍
និន្នាការឲ្យតម្លៃមនុស្សមានលក្ខណៈឈូឆរខុសៗគ្នា នៅក្នុងសង្គមខ្មែរទៅតាមសម័យកាល។ កាលពីដើមមុនសម័យខ្មែរក្រហមគឺគ្រូបង្រៀនត្រូវគេលើកតម្កើង និងមានឥទ្ធិពល តែបន្ទាប់ពីរបបខ្មែរក្រហម ត្រូវបានបណ្តេញចេញពីអំណាចនៅដើមទសវត្សរ៍ឆ្នាំ៨០ គឺសង្គមសម័យកាលនោះ គេឲ្យតម្លៃទៅលើទាហានបន្ទាប់មកទៀតគេក៏ចាប់ផ្តើមឲ្យតម្លៃលើគ្រូពេទ្យគឺគ្រាន់តែ ប្រឡងជាប់សាលាពេទ្យភ្លាម គឺមានគេលើកកូនឲ្យភ្លែតបើទោះបីជាការប្រឡងជាប់នោះប្រកបទៅដោយការសូកប៉ាន់ក្តី ហើយឲ្យតែគ្រូពេទ្យវេជ្ជបណ្ឌិតចង់និយាយថា ម៉េចក៏ត្រូវដែរ។
មកដល់ដើមទសវត្សរ៍ឆ្នាំ៩០ គឺអ្នករៀនច្បាប់និងអ្នកចេះភាសាអង់គ្លេសចាប់ផ្តើមមានតម្លៃខ្លួនម្តង គឺថាឲ្យតែចេះច្បាប់និងភាសាអង់គ្លេសដើរពើងទ្រូងហើយមានតម្លៃដូចមាស១តោននៅក្នុងខ្លួនអ៊ីចឹង។ តែនៅដើមឆ្នាំ២០០០គឺគេកំពុងពេញនិយមនឹងពាក្យថា៖«ឯកឧត្តម» ដោយសារសង្គមចេះតែឲ្យតម្លៃខ្លួន ឯកឧត្តម គឺសុទ្ធអ្នកធំ និងមានតួនាទីថា្នក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាល សមាជិកសភា និងព្រឹទ្ធសភាហើយ។ អ្នកមួយចំនួនដែលមានកូនក្រមុំ គ្រាន់តែឮឈ្មោះឯកឧត្តមក៏ឲ្យកូនភ្លាម។ តែមកដល់បច្ចុប្បន្នពាក្យថាឯកឧត្តម ត្រូវបានសាបរលាបទៅវិញដោយឋានៈឯកឧត្តម ច្រើនហួសហេតុពេកមិនសមហេតុសមផលខ្លះរកតែការិយាល័យអង្គុយមិនចង់បានផងក៏ឯកឧត្តមដែរ។ឧទាហរណ៍៖ គ្រាន់តែជាទីប្រឹក្សារបស់រដ្ឋលេខាធិការសោះ មានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ ក៏បានឈ្មោះថាជាឯកឧត្តមដែរ។ តែធាតុពិតឯកឧត្តម ដែលមានតំណែងមានតួនាទីពិតប្រាកដនៅតែត្រូវបានគេគោរព និងឲ្យតម្លៃជារៀងរហូតនៅក្នុងសង្គម។
ឥឡូវនេះឈានចូលដល់ពាក្យថា៖«បណ្ឌិត»វិញម្តងគឺក្រឡេកទៅណាក៏ឃើញក៏ឮពាក្យនេះដែរតំាងពីនៅតាមកន្លែងធ្វើការរហូតដល់កន្លែងចែកអំណោយនិងពីអត្ថបទសារព័ត៌មានរហូតដល់ការផ្សាយពាណិជ្ជកម្មជូនពរ ពីបណ្ឌិតមួយទៅបណ្ឌិតមួយព្រោងព្រាត ដែលកំពុងពេញនិយម។គឺថា ឲ្យតែបានបណ្ឌិតភ្លាម អាងដូរនាមប័ណ្ណចែកគេឯង ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួនហើយ។ ខ្លះទៀតគ្រាន់តែនៅរៀនក៏ប្រឹងដាក់បន្ថែមលើការងាររបស់ខ្លួន ដែរជាបេក្ខជនបណ្ឌិត ខ្លាចគេមិនដឹង។តើនេះមកពីបណ្ឌិតពិបាករៀនយកសញ្ញាបត្រណាស់ទៅ ឬក៏មកពីសង្គមកំពុងឲ្យតម្លៃបានជាម្នាក់ៗខិតខំហ៊ឺហានឹងពាក្យបណ្ឌិតនេះខ្លាំងម៉្លេះ?
បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យថាបណ្ឌិតមានន័យថា៖«ជនអ្នកមានប្រាជ្ញា ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត ដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ចអ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌។ ពាក្យនេះជាការសន្មតប្រើតាមសម័យនិយមហៅអ្នកមានវិជ្ជាខ្ពស់ដែល មានសញ្ញាបត្រកម្រិតដុកទ័ររ៉ាត៍(Doctorate) »។ ក្នុងន័យនេះហើយបានជាម្នាក់ៗខំប្រឹងបង្ហាញខ្លួនធ្វើយ៉ាងណាឲ្យខ្លួនបានបណ្ឌិតជាជាងខំរៀនមែនទែនយកកម្រិតនេះ។ ជាក់ស្តែងនៅស្រុកខ្មែរបច្ចុប្បន្ននេះមានការបែងចែកពាក្យបណ្ឌិតមួយចំនួនខុសៗគ្នា រួមមាន បណ្ឌិតអាកាឌឺមី (PhD) បណ្ឌិតកិត្តិយស និងបណ្ឌិតរៀនលេងៗតែចង់បានសញ្ញាបត្រមែនទែន៖
១) បណ្ឌិតអាកាឌឺមី(PhD) គឺជាអ្នកដែលប្រឹងប្រែងរៀនបន្ទាប់ពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣ ទៅ៥ឆ្នាំអាស្រ័យទៅតាមសាកលវិទ្យាល័យខ្លះអាចរៀនលើសពីនេះទៅទៀតហើយស្រាវជ្រាវទៅតាមស្តង់ដារនូវរបកគំហើញអ្វីដែលថ្មីពិតប្រាកដដែលអាចយកទៅបោះពុម្ពជាសៀវភៅសម្រាប់ការប្រើប្រាស់យកជាការបាន។ ក្នុងនោះក៏មានអ្នកយកសញ្ញាបត្រនេះមិនបានដែរ មិនមែនឲ្យតែរៀនសុទ្ធតែបានសញ្ញាបត្រនោះទេ។
២) បណ្ឌិតកិត្តិយស គឺជាគោរមងារ ដែលផ្តល់ដោយព្រះមហាក្សត្រ តាមរយៈស្នាដៃការងារកសាងជាតិរបស់ឥស្សរជន។ ឧទាហរណ៍៖ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោកជំទាវ សមនឹងទទួលបាននូវគោរមងារនេះ តាមរយៈស្នាដៃរបស់គាត់ដែលបានចូលរួមអភិវឌ្ឍជាតិហើយសកម្មភាពគាត់ក៏ដូចជាស្ត្រីទី១ដទៃទៀតនៅលើសកលលោកផងដែរ។ ប៉ុន្តែ បណ្ឌិតប្រភេទនេះមិនអាចហៅគាត់បានថា ជាបណ្ឌិតអាកាឌឺមី(PhD)បានទេ។ តែមានបណ្ឌិតកិត្តិយសមួយទៀតនោះ គឺមានឥស្សរជនមួយចំនួនបានទទួលសញ្ញាបត្រកិតិ្តយសពីសាកលវិទ្យាល័យនានា ទោះជានៅក្នុងស្រុក ឬក៏ក្រៅស្រុកក្តី។ តែមិនអាចយកឈ្មោះគាត់ដាក់ថា បណ្ឌិតនេះ បណ្ឌិតនោះដើម្បីបោកប្រាស់ឬក៏បំភាន់ភ្នែកគេបានទេ ឬក៏ដើម្បីដំឡើងកាំប្រាក់បៀវត្សរ៍បានដែរព្រោះវាមិនមែនជាបណ្ឌិតអាកាឌឺមី(PhD)ទេ។ សព្វថ្ងៃនេះមានការច្របូកច្របល់រឿងប្រើពាក្យថាបណ្ឌិតកិត្តិយសនេះនិងបណ្ឌិតអាកាឌឺមី(PhD) នៅតាមសារព័ត៌មាន ឬក៏លិខិតជូនពរជាដើមហើយបណ្ឌិតៗទាំងនេះ គេឃើញតែចុះចែកអំណោយទេ។
៣) បណ្ឌិតរៀនលេងៗតែចង់បានសញ្ញាបត្របណ្ឌិតមែនទែន៖ ដែលភាសាសាមញ្ញហៅថារៀនគ្រាន់តែយកសញ្ញាបត្រ ឬក៏បណ្ឌិតគ្មានគុណភាព។ ជាមួយគ្នានេះដែរមានឥស្សរជនមួយចំនួននិងអ្នកដែលមានតួនាទីគួរសមចាប់ផ្តើមចង់បានសញ្ញាបត្រនឹងគេដែរក៏ចាប់ផ្តើមបង់លុយរៀនលេងៗ មួយខែឬមួយខួបទៅរៀនម្តងព្រោះគ្មានពេលទៅរៀនទេតែមានពេលទៅចុះមូលដ្ឋាននិងចែកសារុង ប៊ីចេង និងលុយជូនពលរដ្ឋនៅតាមជនបទ។ ពេលសរសេរនិក្ខេបបទជួលគេឲ្យសរសេរក៏មានបន្ទាប់ពីបានសញ្ញាបត្រព្យួរ ទុកគ្រាន់បន្លាចក្មេងៗ។ ម្យ៉ាងទៀតស្រុកខ្មែរស្រួលទេ គឺឲ្យតែបង់លុយឲ្យសាលាទៅគឺបានជាប់សញ្ញាបត្រនេះហើយ តែគ្មានគុណភាពគេមិនគិតទេ។
មាននិក្ខេបបទក្នុងស្រុកមួយចំនួនគឺចម្លងទាំងដុលយកមកដាក់ឲ្យតែបានវែងច្រើនទំព័រ ហើយក៏គ្មានឃើញផ្សព្វផ្សាយជារបកគំហើញអ្វីដែលថ្មីដែរពោលគឺឲ្យតែបានសញ្ញាបត្រទៅរួចខ្លួនហើយ។ ដូច្នេះអ្នកសារព័ត៌មានក្នុងស្រុកកុំច្រឡំបណ្ឌិតចែកអំណោយនិងបណ្ឌិតស្រាវជ្រាវមែនទែន។
បើតាមស្ថិតិរបស់ក្រសួងអប់រំ យុវជន ឆ្នាំ ២០១១-២០១២ មានគ្រូបង្រៀននៅតាមសាកលវិទ្យាល័យ៧០០ នាក់ទទួលបានសញ្ញាបត្របណ្ឌិត។ តែនៅមានបណ្ឌិតដែលមិនធ្វើជាគ្រូបង្រៀនទៀតឡើងជាង១០០០នាក់ទៅហើយ។ បើបណ្ឌិតទាំងនេះមានឆន្ទៈស្រាវជ្រាវអ្វីថ្មីៗមួយប្រធានបទក្នុងម្នាក់កម្ពុជានឹងទទួលបាននូវរបកគំហើញជាច្រើនសម្រាប់រាជរដ្ឋាភិបាល ឬក៏វិស័យឯកជនធ្វើការសម្រេចចិត្តដើម្បីអភិវឌ្ឍជាតិដែរ។ ផ្ទុយទៅវិញឲ្យតែបានសញ្ញាបត្របណ្ឌិតនោះគឺចប់ហើយគ្មានការសិក្សាស្រាវជ្រាវអ្វីដែលថ្មីបន្តទៀតទេ។ ទុកពេលចូលខារ៉ាអូខេវិញសប្បាយជាង៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
Thanks for let me understand this
អាវ័យចំណាស់ មាយាទក្មេង “វណ្ណ មូលីវណ្ណ” ជាមនុស្សអត់ដឹងអីសោះ និង បញ្ចប់ជីវិត ហើយងាកទៅធ្វើជាស្ត្រីមេផ្ទះវិញទៅ។
អត្ថបទនេះមានន័យជ្រាលជ្រៅ ឆ្លុះបញ្ចាំងពីតថភាពសង្គមកម្ពុជាសព្វថ្ងៃ។ កត្តានេះហើយធ្វើអោយកម្ពុជាមិនអាចមានមុខមានមាត់លើឆាកអន្តរជាតិ ហើយម្យ៉ាងទៀតធ្វើអោយក្មេងៗគ្មានឆន្ទៈរៀនសូត្រនិងមិនអោយតម្លៃលើការសិក្សាស្រាវជ្រាវ។ ខ្ញុំខ្លួនឯងផ្ទាល់ពិតជាចង់ក្លាយខ្លួនជាបណ្ឌិតនឹងគេដែរ តែមិនចង់បានទេបណ្ឌិតមានតែសញ្ញាប័ត្រ។
សូមអរគុណចំពោះការខិតខំបកស្រាយអំពីពាក្យថា បណ្ឌិត ។ មានតែ ជនតែប្រទេសកុម្មុយនីស្ត
កម្ពុជាំទេដែលមានបណ្ឌិតចែកអំណោយនោះ ។ ចំណែកលោក បណ្ឌិត វណ្ណ ម៉ូលីវណ្ណ គឺបណ្ឌិតPhD
ចុះបណ្ឌិតផ្សេងៗទៀតពេញម៉ាស្រុកខ្មែរវិញបានសញ្ញាបត្រពីណា ? បើរៀនលែងៗបានសញ្ញាបត្រ
ដែរ ។ចុះដល់ពេលធ្វើសមាហរណក្នុងតំបន់ បណ្ឌិតរបស់យើងអាចធ្វើការជាមួយគេកើតឬអត់ ?
បើខាងផ្នែកយោធាវិញ ផ្កាយពេញមេឃ ។ ផ្កាយខ្លះមិនទាំងចេះអក្សរផង! កុំនិយាយដល់ទៅចេះនិយាយភាសារអង់គ្លេស ។ បើដូចនេះទៅខ្ញុំជាខ្មែរដែរនោះមិនដឹងយកមុខទៅលាក់ទុកត្រង់ណាទេ ?
សរុបមកពួកកុំម្មុយនីស្តគេមិនយកអ្នកចេះដឹងធ្វើការទេ ព្រោះអ្នកចេះដឹងច្រើនជំទាស់នូវរាល់អ្វី
ដែលខុសឆ្គង ។ ដូចនេះពួកគេរើសយកតែអាអ្នកចេះតែបន្ទរ ប៉ុណ្ណោះ ។ ចាំដល់ថ្អៃណាធ្លាក់ទឹក
គឺធ្លាក់ទាំងអស់គ្នា ។
CPP និយាយត្រូវ វណ្ណ ម៉ូលីវណ្ណ អ្នកចេះដឹងបំផុតនៅស្រុកខ្មែរ ត្រូវ CPP ទាត់ចោលហ្នឹងហើយ អញ្ចឹងហើយ គាត់ត្រូវតែទៅធ្វើមេផ្ទះ ទុកឲ្យគេប្រើអ្នកល្ងង់ចុះ។
អ្នកសសេរខាងលើឈ្មោះអាCPP និងលោក វណ្ណ មុនីវណ្ណ អ្នកចេះជាង ? អ្នកល្បីជាង ?
កុំច្រឡំបណ្ឌិតពិត និងបណ្ឌិតចែកអំណោយ”(នៅក្នុងបក្សcpp សំបូរបណ្ឌិតចែកអំណោយរឺបណ្ឌិតសិប្បនិមិត)
អ៊ើយពពួកប្រឆាំងផ្កាប់មុខទាំងឡាយអ៊ើយ! តើសម័យនេះជាសម័យកាលអីទៅហើយ? វាមិនដែលអាម៉ូតចាស់ល្អជាងអាម៉ូតថ្មីទេកុំល្ងង់ពេក! វាមិនដែលពួកអស់លោកឯង ជ្រើសរើសយកផ្ទះបូរាណ ផ្ទះស្លឹក ផ្ទះស្បូវ ផ្ទះក្បឿង ដោយមិនស្រលាញ់ ផ្ទះល្វែង ឬ ផ្ទះវីឡា ដែលទើបនឹងចេញម៉ូតថ្មីៗនោះទេ តើសម័យនេះគេធ្វើសង្រ្គាម ដោយប្រើកាំភ្លើងសេកាសេ ឬក៏យន្តហោះអាចានស្រាក់ មកប្រយុទ្ធជាមួយ BM 21 អាំប្រាស់ ឬក៏យន្តហោះ F18 ? បើមិនដូច្នេះទេ វាមិនដែលមានពាក្យថា ហួសសម័យនោះទេ!!
ឪលោកCPPអើយលោកគួរមានសុជីវធម៌ផងបើសិនលោកមិនទាន់អាយុដល់៥០ទេលោកគួរចាត់ទុកគាត់ថាជាឪពុកលោកបានឬជីតាលោកបាននេះបានន័យថាលោកគ្មានសុជីវធម៌ទេឪពុកម្តាយលោកមិនបានទូន្មានលោកទេសោកស្តាយណាស់ដែលពួកគាត់មានកូនដូចជាលោកបើសិនលោកស្រឡាញ់គណបក្សណាលោកគួរគោរពគាត់ជាមនុស្សចាស់ម្នាក់ដែលឪពុកម្តាយលោកបានទទួលស្គាល់ស្នាដៃរបស់គាត់ដែរ។ខ្ញុំគិតថាលោកជាយួនទេព្រោះយួនវាគ្មានសិលធម៌ដូចខ្មែរទេ។
ប្រទេសកម្ពុជា គួរតែមានច្បាប់កាត់ទោស ជនបរទេស ឬប្រទេស ដែលបានផ្តល់មូលនិធិឬជំនួយ មកអោយបណ្តាអង្គការ សង្គមស៊ីវិល ឬ NGO មួយចំនួន ដែលបានធ្វើសកម្មភាពធ្វើអោយសង្គម មានភាព វ៉ឹកវរ ចលាចល បង្ករភាពអណាធិប្បតេយ្យ អស្ថេរភាព អុជអាល ញោះញង់ បំបែកបំបាក់ ដូចប្រទេស អេហ្ស៊ីប ជាឧទាហរណ៏ស្រាប់ ។ល។
បណ្ឌឹត=អ្នកចេះដឹងខ្ពង់ខ្ពស់មានឧត្តមគតិនិងមនៈសិកា
អាបណ្ឌឹត=អន្ទឹត=មនុស្សឡប់ហៃអើអេអបគ្មានខួរសំបូរណាស់ក្នុង
ព្រះរាជាណាចក្រWonder=ខុសគេ(ឆ្គួតឡប់មួយសំបួរ)។
ហ៊ុន សែន និង ប៊ុន រ៉ានី ជាបណ្ឌិតជង្គង់បួនចុយគ្នាស្រែរ៉ោទ៍ដូចឆ្កែខែកក្ដឹក
The above guy is a coocoo man. Watch out your language! People will vote for #4!
80% of the Khmer People in CAMBODIA will vote for the CPP!!!
CPP you know nothing about him, all round the world they knew him.
You are montagna right?
Srey khmer no way to get, # 4 is going to death. 4 means forget.
People will forget CPP because it done all bad thing.
No one interested anymore.
The above guy is a retard kiss ass man . Nobody like stupid bandid like you !
Don’t be mistaken by the words Bondith and Bandit or Banditry. In Hun Xen’s government there are too many bandits ( robbers ) who robbed and killed our poor people every days…
លោក តា វណ្ណ មុនីវណ្ណ មានប្រសាសន៏ត្រឹមត្រុវខ្ញុំមានមិត្តភក្រ្តរៀបានថ្នាក់ទិ៩ធ្លាក់ទៀតបច្ចុន្នធ្វើអនុរដ្ដលេខាគេហៅឯកឧត្តមក្រោមឆាត្រព្រោះជួយយាមឡានអោយឯកឧត្តមៗ
សញ្ញាបត្របណ្ឌិត ជាកម្រិតសញ្ញាបត្រមួយខ្ពស់ និងមានកិត្តិយសណាស់សម្រាប់សញ្ញាបត្រនេះ។
បើសិនសិនជាគាត់បង់លុយរៀនមិនចូលរៀនេនោះ គឺសួរទៅឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ វិញថា
គាត់បានដឹងករណីនេះទេ? ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការទទួល
ស្គាល់គុណភាពអប់រំនៃកម្ពុជា បានដឹងអំពីគុណភាពថ្នាក់បណ្ឌិតនេះទេ?
Khmer Family ប្រទេសកម្ពុជា គួរតែមានច្បាប់កាត់ទោស ជនបរទេស ឬប្រទេស ដែលបានផ្តល់មូលនិធិឬជំនួយ មកអោយបណ្តាអង្គការ សង្គមស៊ីវិល ឬ NGO មួយចំនួន ដែលបានធ្វើសកម្មភាពធ្វើអោយសង្គម មានភាព វ៉ឹកវរ ចលាចល បង្ករភាពអណាធិប្បតេយ្យ អស្ថេរភាព អុជអាល ញោះញង់ បំបែកបំបាក់ ដូចប្រទេស អេហ្ស៊ីប ជាឧទាហរណ៏ស្រាប់ ។ល។
តែនៅភ្លេចចែងថាប្រទេសកម្ពុជាគួរតែបង្កើតច្បាប់សម្រាប់កាត់ទោសជនបរទេសឬប្រទេសណាដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជាឬឲ្យប្រទេសកម្ពុជាខ្ចីលុយ…….គោសុទ្ធស្មានគេឲ្យលុយមកឲ្យឯងចែកគ្នាគ្មានការតាមមើលរបស់គេ……..អីចឹងទេក៏ប្រឹងម៉េស…….
Khmer Family ប្រទេសកម្ពុជា គួរតែមានច្បាប់កាត់ទោស ជនបរទេស ឬប្រទេស ដែលបានផ្តល់មូលនិធិឬជំនួយ មកអោយបណ្តាអង្គការ សង្គមស៊ីវិល ឬ NGO មួយចំនួន ដែលបានធ្វើសកម្មភាពធ្វើអោយសង្គម មានភាព វ៉ឹកវរ ចលាចល បង្ករភាពអណាធិប្បតេយ្យ អស្ថេរភាព អុជអាល ញោះញង់ បំបែកបំបាក់ ដូចប្រទេស អេហ្ស៊ីប ជាឧទាហរណ៏ស្រាប់ ។ល។
តែនៅភ្លេចចែងថាប្រទេសកម្ពុជាគួរតែបង្កើតច្បាប់សម្រាប់កាត់ទោសជនបរទេសឬប្រទេសណាដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជាឬឲ្យប្រទេសកម្ពុជាខ្ចីលុយ…….
គោសុទ្ធស្មានគេឲ្យលុយមកឲ្យឯងចែកគ្នាគ្មានការតាមមើលរបស់គេ……..អីចឹងទេក៏ប្រឹងម៉េស…….
ជាបឋម សូមអរគុណចំពោះការសរសេរនូវអត្ថបទនេះឡើង។ ការពិត បើយើងសំលឹងមើលទៅវិស័យអប់រំរបស់ប្រទេសយើងសព្វថ្ងៃ គឺពិតជាអន់ខ្សោយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ពីព្រោះថាសិស្សនិស្សិតភាគច្រើន មិនសូវចាប់អារម្មណ៍នឹងការសិក្សាស្រាវជ្រាវ ដើម្បីជាពុទ្ធិសម្រាប់ខ្លួននោះទេ។ ភាគតិចណាស់ដែលមានសិស្សនិស្សិតស្រលាញ់ការសិក្សាស្រាវជ្រាវពិតប្រាកដ(អ្នកសិក្សាពិតប្រាកដគឺខិតខំប្រឹងប្រែងរៀនយកអាហារូបករណ៍ទៅក្រៅប្រទេស)។ នៅតាមគ្រឹះស្ថានសិក្សាមួយចំនួន គ្មានបទដ្ឋានច្បាស់លាស់ទេ។ និស្សិតភាគច្រើន រៀនអោយតែបានសញ្ញាបត្រ ដោយមិនគិតលើគុណភាព ដូចអ្វីដែលអត្ថបទខាងលើបានបកស្រាយមែន។
ហើយមនុស្សមួយចំនួនដែលមាននិន្នាការខាង CPP បែរជានិយាយអត់មានសុជីវធម៌ សីលធម៌ និង ឧត្តមគតិមកលើលោកតាវណ្ណ ម៉ូលីវណ្ណទៅវិញ។ ទាំងនេះ ឆ្លុះបញ្ចាំងអោយឃើញថា CPP ពិតជាសម្បូរទៅដោយបណ្ឌិត្យ ចែកអំណោយមែន។
អត្ថបទខាងលើ គេមិនមែនលើកពីនយោបាយឯណា គេសរសេរពីការពិត ដែលខ្ញុំជាអ្នកសិក្សាមួយរូប ក៏យល់ឃើញដូច្នោះដែរ ពីព្រោះថា ការពិតអញ្ចឹងមែន ហេតុអី្វក៏លើកពីនយោបាយ?។
ហ្ចឹង! ខ្ញុំសូមនិយាយពីនយោបាយចុះ! តើប្រទេសជាតិ និងប្រជារាស្រ្ត នឹងទៅជាយ៉ាង បើប្រទេសសម្បូរសុទ្ធតែមនុស្សយង់ឃ្នង សាហាវឃោរឃៅ មនុស្សបោរឡែ មនុស្សងប់ងល់នឹងបនល្បែងពាលាអាវ៉ាសែ ស្រលាញ់លាភសក្ការៈ អំនាច មាសប្រាក់ និងមិនខ្ចីខ្វល់ពីអ្នកក្រីក្រលំបាក? សូមក្រឡេកមើលប្រទេស សឹង្ហបុរី ដែលជាប្រទេសតូចមួយដំបូងជាប្រទេសដែលលំបាកបំផុត។ ដោយសារតែ ប្រទេសនេះសម្បូរទៅដោយអ្នកចេះដឹង ទើបប្រទេសនេះ មានមុខមាត់ដល់សព្វថ្ងៃ។ ហើយតាមប្រភពខ្លះថា សឹង្ហបុរីអភិវឌ្ឍប្រទេសតាមលំនាំ ការដឹកនាំរបស់ព្រះបាទនរោត្តម សីហនុ នាសម័យសង្គមរាស្រ្តនិយម។
ចុះប្រទេសជប៉ុន? ក្រោយពីសង្រ្គាមលោក តើប្រទេសមួយនេះ អភិវឌ្ឍប្រទេសយ៉ាងម៉េច?
ក្រឡេកមកកាន់ លោកតា វណ្ណ ម៉ូលីវណ្ណ ៈ លោកតាគឺជាស្ថាបត្យករប្លង់មួយរូប នៅក្នុងបេះដូងរបស់ខ្ញុំ។ ខ្ញុំពិតជាចង់ក្លាយជាស្ថាបត្យករដ៏ល្បីល្បាញដូចលោកតាណាស់តាំងពីតូច ពីព្រោះថា គ្រប់សំណង់ដែលជាស្នាដៃរបស់លោកតា ចង់បង្ហាញពីខ្មែរពិតៗ មានបទដ្ឋាន និង មិនមែនជាការលួចចម្លងតាមគេដូចស្ថាបត្យករខ្មែរមួយចំនួនបច្ចុប្បន្នទេ។ ហើយគ្រប់សំណង់សុទ្ធតែមានការគិតល្អិតល្អន់លើ ប្រព័ន្ធទឹក ភ្លើង ល និង ល។ តែដោយសារតែ គ្រួសារសារខ្ញុំជួបការលំបាក គ្មានលទ្ធភាពជម្រុញអោយខ្ញុំសម្រេចនូវប្រាថ្នាមួយនេះបានទេ។ ទីបំផុតគឺខ្ញុំចោលនូវឆន្ទៈមួយនេះ ហើយងាកមកយកផ្នែកពាណិជ្ជកម្ម។ ទម្រាំតែបានទទួលនូវបរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម គឺខ្ញុំត្រូវជួបនូវឧបសគ្គជាច្រើនដែលគ្មានឪពុកម្តាយជួយទំនុកបម្រុងលើការរៀនសូត្រទេ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ ខ្ញុំចង់សម្រេចបំណងរបស់ខ្ញុំ គឺស្ថាបត្យករប្លង់នេះអោយបាន។
បើនៅមានជីវិត គឺត្រូវរៀនជានិច្ច។ រៀនគិត រៀនគូរ រៀនស្រាវជ្រាវ រៀនវិភាគ រៀនកែច្នៃ… គឺសម្រាប់បម្រើដល់មនុស្សជាតិ។