ប្រពន្ធនិងកូនប្រសាលោក ខៀវ សំផន ផ្ដល់សក្ខីកម្មពីភាពស្អាតស្អំរបស់ ខៀវ សំផន ក្នុងតួនាទីជាអ្នកដឹកនាំមួយរូបក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក៏ប៉ុន្តែអ្នកតាមដានដំណើរការក្ដីខ្មែរក្រហមថ្លែងថា ការផ្ដល់សក្ខីកម្មដោយក្រុមគ្រួសារសាច់ញាតិរបស់ជនជាប់ចោទដូច្នេះ មិនអាចយកជាការបានទេតាមផ្លូវច្បាប់។
ដោយ វោហារ ជាតិ
2013-06-10
RFA
ប្រពន្ធលោក ខៀវ សំផន គឺលោកស្រី សូ សុជាតិ បានអះអាងប្រាប់មន្ត្រីតុលាការសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១០ មិថុនា ថា លោក ខៀវ សំផន ដែលត្រូវជាប្ដី មិនបានប្រព្រឹត្តអំពើអាក្រក់កាប់សម្លាប់ប្រជាពលរដ្ឋនៅពេលលោក ខៀវ សំផន ចូលរួមដឹកនាំប្រទេសរយៈពេលជាងបីឆ្នាំ ដូចការចោទប្រកាន់ទេ។
លោកស្រី សូ សុជាតិ អាយុ ៦២ឆ្នាំ សម្បុរជ្រះ រាងស្ដើង បានថ្លែងថា លោកស្រីបានរំលឹកប្រវត្តិអនុស្សាវរីយ៍តស៊ូកម្សត់ធ្វើនយោបាយក្នុងព្រៃជាមួយប្ដី ជួនកាលអួលដើមក រលីងរលោងទឹកភ្នែក បានធានាចំពោះសវការថា លោក ខៀវ សំផន ប្ដីលោកស្រី ជាកំពូលស្វាមីដ៏ល្អលើសប្ដីដទៃ និងជាកំពូលអ្នកដឹកនាំស្អាតស្អំ ស្មោះត្រង់ជាតិក្នុងប្រវត្តិសាស្ត្រ មិនពុករលួយ មិនលោភលន់អំណាច ទ្រព្យសម្បត្តិ មិនបំផ្លាញប្រទេសជាតិ។
កូនប្រសាលោក ខៀវ សំផន គឺលោក ទន់ សឿន ក៏បានចូលធ្វើជាសាក្សីក្នុងសវនាការនោះដែរ នៅថ្ងៃទី១០ មិថុនា ហើយក៏បានអះអាងប្រហាក់ប្រហែលគ្នា។
ទាក់ទងការធ្វើសក្ខីកម្មរបស់លោក ខៀវ សំផន នេះ អ្នកសម្របសម្រួលសាលាក្ដីខ្មែរក្រហមនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ឡាត់ គី បានថ្លែងថា ជារឿងមិនពិត និងមិនបានការ។ លោកថា ធម្មតាសង្គមខ្មែរ ប្ដីប្រពន្ធតែងតែការពារគ្នាដូច្នេះហើយ ទោះបីជាមានទំនាស់ធ្ងន់ធ្ងរក្នុងគ្រួសារយ៉ាងណាក៏ដោយ។
សាលាក្ដីខ្មែរក្រហមកំពុងដំណើរការសំណុំរឿងក្ដីលេខ ០០២ ដែលមានលោក ខៀវ សំផន និង នួន ជា ជាជនជាប់ចោទក្នុងការទទួលខុសត្រូវលើជីវិតមនុស្សជិតពីរលាននាក់ស្លាប់ក្នុងរបបខ្មែរក្រហមកាន់អំណាច ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
លោក ខៀវ សំផន (ហៅក្រៅ ហែម) ប្រមុខរដ្ឋ (ប្រធានគណៈប្រធានរដ្ឋ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០០៧។
លោកជាប់បទចោទប្រកាន់បី៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឬ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាម និងវៀតណាម។
ចំណែកលោក នួន ជា (ឈ្មោះកំណើត ឡុង ប៊ុនរួត) អតីតជាប្រធានរដ្ឋសភា និងអនុលេខាបក្សកុម្មុយនិស្តកម្ពុជា របបខ្មែរក្រហម ត្រូវបានចាប់ខ្លួននៅថ្ងៃ១៩ កញ្ញា ឆ្នាំ២០០៧ ជាប់បទចោទប្រកាន់បីដូចគ្នា។
សាលាក្ដីខ្មែរក្រហមដែលគេហៅជាផ្លូវការថា អង្គជំនុំជំរះវិសាមញក្នុងតុលាការកម្ពុជា នឹងដំណើរការសក្ខីកម្មប្រពន្ធលោក ខៀវ សំផន នៅថ្ងៃទី១១ មិថុនា ជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Don’t for get Hun Sen, Chea Sim, Heng Sum Rin and Cheag Vun, they are also Pol Pot leader.
១ កំសាក ៣
២ នរណាជាជនកំសាក?
៣ តើគណបក្សណាកំសាក?
៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន
…………………………………………………………………………………………………………………………..
១ .កំសាក ៣ គឺ ៖
១. លោក សម រង្ស៊ី ៖ ហ៊ានប្រព្រឹត្តិ ហ៊ានធ្វើ ហ៊ានធ្វើសកម្មភាព ហ៊ានដើរបោកប្រាស់ ភូតភរ កុហក មតិជាតិ អន្តរជាតិ តែមិនហ៊ានទទួលខុសត្រូវនូវទង្វើ និងសកម្មភាពរបស់ខ្លួន ដល់ពេលមានបញ្ហាកើតឡើង មិនហ៊ានប្រឈមនឹងការពិត មិនហ៊ានដើរចូលគុក ទីបំផុតសំរេចចិត្តបិទសាប៊ូគូថ រត់ចោលស្រុកទៅសម្ងំសុខតែឯងនៅឯបរទេស ទុកចោលកូនចៅ អោយរស់នៅគ្មានមេ គ្មានបា ប្រសេចប្រសាច នេះគេហៅថា កំសាកទី ១។
២. លោក កឹម សុខា ៖ មាត់ត្រីកំភ្លាញ មាត់អត់គំរប អាងតែអណ្តាតអត់ឆ្អឹង ប្រឹងរលាស់ គ្មានគិតមុខគិតក្រោយ ដោយបានប្រកាសថា ពុំមានរបបខ្មែរក្រហម ហើយថា គុកទួលស្លែង ជាកន្លែងឆាក ឬ សិប្បនិម្មិត ដែលបង្កើតឡើងដោយវៀតណាម ដល់មានបញ្ហាដោយសារសំដី បែរជារលាស់ខ្លួនមិនទទួលខុសត្រូវសំដីខ្លួនឯង មិនហ៊ានសុំទោស ហើយចោទគេចោទឯងថា គេកាត់តសំដីសំលេងរបស់ខ្លួន នៅពេលដែលមតិជាតិ និងអន្តរជាតិគិតឃើញថា វាមិនអាចទៅរួចនោះទេ ទោះបីក្រុមហ៊ុន ហូលីវូតក៏ដោយ ហើយនៅតែ ចចេស រឹងរូស នេះគេហៅថា កំសាកទី ២ ។
៣. លោក គង់ គាំ ៖ នៅក្នុងការប្រកាសផ្សព្វផ្សាយជាសាធារណ៖ លោក គង់ គាំ បានប្រកាសថា ពុំមានរដ្ឋប្រហារទំលាក់ សម្តេចឳ នរោត្តម្ត ស៊ី ហនុ ១៨ មិនា ១៩៧០ ទេ លោកបានប្រកាសទៀតថា ការដែលលោក លន់ នុល ធ្វើរដ្ឋប្រហារ គឺជាការរៀបចំ និងចាត់ចែងឡើងរបស់សម្តេច នរោត្តម ស៊ី ហនុតែប៉ុណ្ណោះ សួរថា ការដែល ព្រះអង្គសម្តេចឳ នៅមានព្រះជន្ម គង់នៅ នៅឡើយ ម្តេចក៏លោក គង់ គាំ មិននិយាយ? ហេតុអ្វីចាំដល់ពេលព្រះអង្គ សោយទីវង្គត ទើបតែនិយាយ ហើយហេតុអ្វីទើបតែនិយាយនៅពេលនេះ? តើមានគោលបំណងអ្វី? នេះគេហៅថា កំសាកទី ៣ ។
……………………………………………………………………………………………………………………………
២ .អ្នកកំសាក៖
១ សម រង្ស៊ី
២ កឹម សុខា
៣ គង់ គាំ
………………………………………………………………………………………………………………………….
៣ .គណបក្ស កំសាក៖ គឺ គណបក្ស សង្រ្គោះជាតិ
…………………………………………………………………………………………………………………………….
៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន ៖ តំណាងរាស្រ្តបក្សប្រឆាំង ទោះបីអស់សុពលភាពជាអ្នកតំណាងរាស្រ្តហើយក្តី ត្រូវគេដកតួនាទីចេញ ឬ បណ្តេញចេញ ហើយទោះបីជាបានដឹងខ្លួនឯងថា លែងជា អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងទំណាងរាស្រ្ត គណបក្សសិទ្ធិមនុស្ស ដោយបាន លាលែង និងទៅចូលរួមជាមួយគណបក្ស សង្រ្គោះជាតិ ដោយមានការចុះបញ្ជីរ និងទទួលស្គាល់ ពី គជប រួចហើយក៏ដោយ ក៏អ្នកតំណាងរាស្រ្តបក្សប្រឆាំងទាំងនោះ នៅតែមុខក្រាស់ ចង់ចូលទៅប្រជុំនៅសភា និងទាមទារប្រាក់ខែទៀត ដឹងហើយថា កន្លែងសភា គឺសំរាប់តែ សមាជិកសភា របស់គណបក្សណា ដែលមានអសន៖នៅក្នុងសភាតែប៉ុណ្ណោះ សំរាប់សភាអាណត្តិទី៤នេះ គឺមានតែ គណបក្ស ប្រជាជនកម្ពុជា គណបក្ស ហ៊្វុន ស៊ីនប៉ិច គណបក្ស សិទ្ធិមនុស្ស គណបក្សនរោត្តម នរាណរិទ្ធ. គឺពុំមានអសន៖គណបក្សសង្រ្គោះជាតិស្អីគេនោះនៅក្នុងសភាឡើយ ហេតុនេះហើយបានជាត្រូវគេបណ្តេញចេញពីបរិវេណរដ្ឋសភា ដូច ឆ្កែ ដូចឆ្មា សំណាងហើយដែលលោក ឈាង វុនទុកមុខទុកមាត់អោយ ដេញចេញធម្មតា ប្រសិនជាហៅសមត្ថកិច្ច អោយមកចាប់វាយខ្នោះបោះដាក់លើឡាន មិនដឹងធ្វើពងក្តអីផង ព្រោះមិនដឹងមនុស្សមកពីណា ? ចោរ ឬភេវរករ? ពីព្រោះកន្លែងរដ្ឋសភា មិនមែនចេះតែចេញចូលស្រេចតែចិត្តឯណា!!!!!!!!! នេះគេហៅថា គណបក្សសង្រ្គោះជាតិ មុខក្រាស់ គ្មានកេរ្តិខ្មាស់ ក្មានការខ្មាស់អៀន!!!!!!!!
អតីតស្រីស្នេហ៍ លោក កឹម សុខា ប្តឹងទាមទារប្រាក់ សំណង ១ម៉ឺនដុល្លារ សម្រាប់ចិញ្ចឹមជីវិត
.
លោក កឹម សុខា និងអ្នកស្រី កែវ សុវណ្ណារី ថតរូបនៅអង្គរវត្ត ខេត្តសៀមរាប
ភ្នំពេញ៖ អតីតស្រីស្នេហ៍របស់លោក កឹម សុខា បានដាក់ ពាក្យបណ្តឹងទៅកាន់ក្រសួងកិច្ចការនារី និងសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងទាមទារប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត និងព្យាបាលជំងឺ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភាពទីទាល់ក្រ និងសុំសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១ម៉ឺនដុលា្លរពីលោក កឹម សុខា។
យោងតាមពាក្យបណ្តឹងរបស់ អ្នកស្រី កែវ សុវណ្ណារី អាយុ ៤០ឆ្នាំ មានស្រុកកំណើត នៅសង្កាត់លេខ៣ រាជធានី ភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យដឹងថា អ្នកស្រី និងលោក កឹម សុខា បានរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៩៩ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។ ក្នុងអំឡុង ពេលរស់នៅជាមួយគ្នា អ្នកស្រីបានមានផ្ទៃពោះជាមួយគ្នា ប៉ុន្តែបានរយៈពេលបីខែ ដោយសារតែមានជំងឺបេះដូង ត្រូវវះកាត់ ទើបកូននោះត្រូវបានរលូត។
ក្នុងពាក្យបណ្តឹងអ្នកស្រី បានបន្តថា នៅពេលដែលអ្នកស្រីដឹងថា មិនអាចមានកូនបានទៀតពួកគាត់ទាំងពីរ ក៏ឯក ភាពគ្នាសុំកូនគេមកចិញ្ចឹមចំនួន២នាក់។ «ក្រោយពីបានយកកូនគេមកចិញ្ចឹម លោក កឹម សុខា បានកាត់បន្ថយ ប្រាក់ឧបត្ថម្ភមកឲ្យនាងខ្ញុំ និងកូនទាំងពីរ ហើយនៅពេលដែលនាងខ្ញុំមានបញ្ហាសុខភាពមិនអាចបំពេញតម្រូវការ ផ្លូវភេទរបស់គាត់ គាត់ក៏ទៅរកសេវាផ្លូវភេទនៅឯខាងក្រៅ ធ្វើឲ្យនាងខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង រហូតពេលខ្លះ គាត់បានយកស្រីមករួមភេទនៅក្នុងផ្ទះជាច្រើនលើកច្រើនសារទៀតផង»។
លោកស្រីបញ្ជាក់ថា ដោយសារតែលោក កឹម សុខា ធ្វើបាបផ្លូវចិត្តមកលើរូបអ្នកស្រី, អ្នកស្រី ក៏សម្រេចចិត្តទៅបួសជាដូនជីបានរយៈពេល១ខែ នៅវត្តក្តោង ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដោយសារតែជំងឺអ្នកស្រីមិនទាន់ជាសះស្បើយ លោក កឹម សុខា បាននាំអ្នកស្រីត្រឡប់មករស់នៅភ្នំពេញវិញ ដោយបានសន្យាថា ឈប់ធ្វើបាប និងផ្តល់ប្រាក់ ដើម្បីព្យាបាលជំងឺ ប៉ុន្តែប្រាក់នោះ បានតិចតួចប៉ុណ្ណោះ មិនអាចយកមកព្យាបាលជំងឺបានឡើយ។
ក្នុងពាក្យបណ្តឹងអ្នកស្រីបានរៀបរាប់ទៀតថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ លោក កឹម សុខា បានមកជួបអ្នក ស្រីនៅផ្ទះសំណាក់ ហើយប្រាប់មិនឲ្យអ្នកស្រីទាក់ទងផ្ទាល់ជាមួយគាត់ ព្រោះជិតបោះឆ្នោត បើចង់ទាក់ទងសូម ទាក់ទងតាមរយៈអង្គរក្សរបស់គាត់។ ប៉ុន្តែពេលទាក់ទងទៅអង្គរក្សរបស់គាត់ អង្គរក្សនោះបានជេរប្រមាថប្រើពាក្យ ដំដីមិនសមរម្យ ព្រមទាំងបាននិយាយថា «ឯកឧត្តមគ្មានលុយទេ ហើយចង់ធ្វើអីធ្វើទៅ ចង់ចុះកាសែតក៏បានដែរ» ហើយសួររកផ្ទះរបស់អ្នកស្រីនៅកន្លែងណា។
អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ឲ្យដឹងនៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ថា «ខ្ញុំ មិនបានដឹងរឿងនេះទេ ហើយពេលនេះសំបូររឿងមូលបង្កាច់លោក កឹម សុ ខា ថា នៅខេត្តព្រៃវែងនិយាយរឿងគុកទួលស្លែង ហើយនៅពេលដែលរឿងនេះមិនច្បាស់លាស់ ក៏ចេញរឿងមួយ ទៀត ហើយក៏ត្រូវបានគេបណ្តេញចេញពីសមាជិករដ្ឋសភា នៃគណបក្សប្រឆាំង និងបានទាមទារយកស្លាកលេខ រថយន្តរដ្ឋសភាវិញជាដើម វាមានរឿងចម្លែកៗច្រើនដែរស្រុកយើង»។
សូមបញ្ជាក់ថា លោក កឹម សុខា គឺជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕
កូនចិញ្ចឹមទាំងពីរ របស់អ្នកស្រី កែវ សុវណ្ណារី
អ្នកស្រី កែវ សុវណ្ណារី (រូបខាងស្តាំ) និងម្តាយ ព្រមទាំងកូនចិញ្ចឹម
……………………………………………………………………………………………………………………………….មិនអីទេ លោក កឹម សុខាអ៊ើយ! ព្រោះអីទើបតែប្រមូលលុយបានពី បុណ្យផ្កាព្រះអាទិត្យលិច (អូច្រឡំ បុណ្យផ្កាព្រះអាទិត្យរះ) នៅឯនាយសមុទ្រថ្មីៗស៊ឺៗផង កុំថាឡើយស្រីស្នហ៏មួយនិងកូន២ នៅមានស្រីស្នហ៏ និងកូនៗជាច្រើនទៀត! កុំព្រួយ! បង់ហើយ លែងចោល យកថែមទៀត!
វាមិនដែលមាននរណាថាប្ដីនិងឪពុកជាមនុស្សអាក្រក់នោះទេ។