សមត្ថកិច្ច​ប្រើ​ហិង្សា​​លើ​ស្ត្រី​អ្នកភូមិបឹងកក់និង​បុរី​កីឡា​

Tuesday, 02 July 2013
ភ្នំពេញប៉ុស្តិ៍

 

BKK

ស្ត្រីបឹងកក់រងអំពើហិង្សាកាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន

ស្ត្រី​ម្នាក់​នេះ​ រង​នូវ​ការ​ច្របាច់​កសើ្ទរ​ស្លាប់ពី​កង​កម្លាំង​សមត្ថ​កិច្ច​ កាលពីថ្ងៃ​ម្សិល​មិញ​ នៅ​ពេល​ដែល​គាត់​និង​សកម្ម​ជន​ដី​ធ្លី​មក​ពី​សហគមន៍​បឹង​កក់​និង​បុរី​កី​ឡា​ប្រមាណ​ជាង​១០០​នាក់​ផ្សេង​ទៀត​ បាន​ប្រ​មូល​ផ្តុំ​គ្នាតវ៉ា​នៅ​លើ​ទ្រូង​ផ្លូវ​ព្រះ​មុនីវង្ស​ មុខ​សាលា​រាជធានី​ភ្នំពេញ​ ដើ​ម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហាដី​ធ្លី។

នៅព្រឹកថ្ងៃអង្គារ ទី២ ខែ​កក្កដា​នេះទៀត សកម្ម​ជន​ដីធ្លី​មកពី​សហគ​មន៍​បឹងកក់​ និង​បុរីកីឡា​ប្រមាណ​ជាង ១០០​ នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ នៅលើ​ទ្រូង​ផ្លូវ​ព្រះ​មុនីវង្ស មុខ​សា​លា​រាជ​ធានីដើម្បី​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ពន្លឿន​នីតិវិធី​​ដោះស្រាយ​​​ជម្លោះ​ដីធ្លី​ដ៏រ៉ាំ​រ៉ៃ​របស់​ពួក​គាត់ ឲ្យ​បាន​សម្រេច​​មុន​​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់​។

ការ​តវ៉ា​​របស់​ប្រជា​​ពល​រដ្ឋ​​ទាំង​នេះ ធ្វើ​ឡើង​ខណៈ​ដែល​គណ​បក្ស​នយោ​បាយ​នីមួយៗ ​រួម​ទាំង​គណ​បក្ស​ប្រ​ជា​ជន​កំពុង​ឃោស​​នា​ពីគោល​​នយោ​បាយ​«អភិវឌ្ឍ​ន៍​​សេដ្ឋ​កិច្ច និងកំណែ​ទម្រង់​ដីធ្លី» របស់​ខ្លួន ដើម្បី​ស្វែង​រក​សំឡេង​គាំ​ទ្រ​នៅ​ក្នុង​អំឡុង​​នៃ​យុទ្ធ​នា​ការ​ឃោសនា​បោះ​ឆ្នោត​។

ក្រុម​អ្នក​ភូមិ​បាន​សម្តែង​នូវ​ក្ដី​បារម្ភថា ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ពួក​គាត់​អាច​នឹងត្រូវ​​បណ្ដេញ​ចេញ​ពី​លំនៅ​ឋាន ដោយ​បង្ខំ​សា​ជាថ្មី  ប្រសិន​បើ​អាជ្ញាធរ​មិន​គិត​គូរដោះ​​ស្រាយ​បញ្ហាវិ​វាទ​ដីធ្លី​ឲ្យ​ពួក​គាត់​ឲ្យ​បាន​​​រួច​រាល់​មុន​ថ្ងៃ​បោះ​ឆ្នោត​ទេ​នោះ​។

BKK1 BKK2

69 Responses to "សមត្ថកិច្ច​ប្រើ​ហិង្សា​​លើ​ស្ត្រី​អ្នកភូមិបឹងកក់និង​បុរី​កីឡា​"

  1. Anonymous says:

    អជ្ញាធរសម័យ សំដាច់ម៍ដេក ជោ!

  2. ប្រាកដ says:

    អាងាប់នេះបានលុយប៉ុន្មានវាហានធ្វើឆ្កែ ស្អប់ណាស់ អា ដឹងទេថាវាអយុត្តិធម៏ អាងាប់

  3. តើគាត់មានឪពុកម្តាយបងប្អូនមាមីងបងប្អូនទេអី ?

  4. A sen says:

    Try hard before election otherwise no way to solve that problem …

  5. Crazy Man says:

    មកពីពួកគាត់មិនទាន់ស្គាល់រសជាតិ គេរឹបអូសយកដី/ផ្ទះ ជាថ្នូនឹងប្រាក់បន្តិចបន្តួច ។

  6. បែកគំនិត says:

    ធ្វើជាប៉ូលីសអង្គុយចាំតែខុសទេ។ចាំកាលណាគណបក្សប្រឆាំងបាន
    កាន់អំណាចមិនចាំបាច់មានប៉ូលីសការពារទេមានបាតុកម្មម្តងៗ
    កឹមសុខាចេញទៅរាបចំសណ្តាប់ធ្នាប់ខ្លួនឯងទៅ។
    ធានាថាមិនបានកន្លះម៉ោងទេនឹងបែកក្បាលហូរឈាមរត់ទៅ
    ពេទ្យមិនទាន់ជាមិនខាន។

  7. ។។ says:

    មកពីនាយករដ្ឋមន្ត្រីមានអំណាចពោរពាស់ពេក។គាត់ចង់ឲ្យនរណាងាប់ក៏បាន រស់ក៏បាន។សូម្បីពួកសមត្ថកិច្ចក៏មិនអាចប្រកែកនឹងបញ្ជាគាត់បានដែរ។បើចង់ដោះស្រាយបញ្ហាទាំងនេះបាន LDP យល់ឃើញថា ដាច់ខាតត្រូវតែ
    កាត់បន្ថយអំណាចរបស់អ្នកគ្រប់គ្រងរដ្ឋ។ពេលគាត់លែងមានអំណាចពោរពាស់ហើយ គាត់មិនអាចធ្វើអ្វីដោយ
    គ្មានការទទួលខុស ត្រូវនោះឡើយ។នេះជាចំណុចដែលយើងយល់ឃើញខុសពីបក្សប្រឆាំង។ការពឹងទៅលើឆន្ទៈអ្នកដឹកនាំដើម្បីឲ្យគាត់បម្រើរាស្ត្រ ពិតជាមិនគ្រប់គ្រាន់
    ឡើយ ចាំបាច់ត្រូវមានលក្ខខ័ណ្ឌមួយចំនួនទៀតសម្រាប់ចងគាត់ឲ្យត្រូវ
    តែធ្វើ ។បើមិនធ្វើ ឬធ្វើមិនកើត ប្រជាពលរដ្ឋអាចទម្លាក់គាត់មកវិញបាន។
    ពួកយើងនៅតែព្យាយាមពន្យល់ប្រជាពលរដ្ឋ និងបន្ដពន្យល់តទៅ
    ទៀត ព្រោះមានតែផ្លូវនេះប៉ុណ្ណោះដែលនាំប្រជាពលរដ្ឋយើងដល់គោលដៅ
    របស់យើង”យើងរស់នៅដោយភាពស្មើគ្នា ក្នុងភាពជាម្ចាស់ នៅលើមាតុភូមិ
    របស់យើង”៕

  8. បើប៉ះចំគ្រួសារខ្ញុំវិញ គឺខ្ញុំប្តូរហើយជីវិតមួយសងជីវិតមួយ
    បើមានសំណាងជីវិតមួយប្តូរមួយគ្រួសាររបស់ពួកវាវិញក៍បាន
    គ្មានអាណាឆ្ងឺងដែកស្បែកស្ពានទេមួយគ្រប់ងាប់ដូចគ្មាន
    ជាពិសេសពួ
    -អាតុលាការ ចៅក្រុម
    -អាប៉ូសីស ទាហ៊ានអស់ហ្នឹង

    ត្រូវប្រើគ្រប់បែកអត្ថឃាតជាដើមទើបសំនិងរដ្ឋាភិបាលសព្វថ្ងៃ
    កើតមកមួយជាតិធាតុមួយចានដូចគ្នាទេអាវ៉ា

  9. Oh God says:

    ប៉ូលីសធ្វើអញ្ចឹងមិនត្រូវទេ ហើយប៉ូលីសអាមេរិករិតតែមិនត្រូវថែមទៀត។ បង្ក្រាបបាតុករមិនដែលមាន រូបភាពដូចព្រះពុទ្ធនិមន្តទៅបិណ្ឌបាតទេ។ ប្រទេសណាក៏បង្ក្រាបរាងមើលទៅកាចបន្តិចហើយ ។ ម្នាក់ស្រីដែលត្រួវប៉ូលីសច្របាច់កនោះ ដូចជាធ្លាប់ឃើញក្នុងការរៀបចំគំរោងការសំដែង??? ហេហេហេ។

  10. Khmer Family says:

    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

  11. Khmer Family says:

    សារព័ត៌មាន បរទេស ស្ទង់មតិគណបក្ស ប្រជាជន បន្ដឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី .ភ្នំពេញ៖ សារព័ត៌មាន បរទេសមួយចំនួន បានបង្កប់ការស្ទង់មតិ និងវិភាគរបស់ខ្លួន នៅក្នុងអត្ថបទ ដែលសរសេរ ចេញផ្សាយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បច្ចុប្បន្ន នៅប្រទេសកម្ពុជា និងមានបុរសខ្លាំង តេជោ សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនោះ នឹងបន្ដការឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី សម្រាប់ការបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។

    យោងតាម ការចុះផ្សាយ របស់គេហទំព័រ Channel News Asia កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៣ អ្នកនិពន្ធ បានបង្កប់មួយឃ្លា ក្នុងអត្ថបទរបស់ខ្លួន ដែលមានចំណងជើងថា “សហរដ្ឋអាមេរិកបាន ជំរុញប្រទេសកម្ពុជាឱ្យ បោះបង់ចោល នូវការបិទផ្សាយវិទ្យុបរទេស ” ដែលក្នុងមួយឃ្លានោះ អ្នកនិពន្ធបានសរសេរថា “យុទ្ធនាការបោះ ឆ្នោតជាផ្លូវការ សម្រាប់ការបោះឆ្នោត ជាសកលក្នុងខែក្រោយនេះ ដែលគេរំពឹងថា នឹងត្រូវទទួលជ័យជំនះ ដោយ បុរសខ្លាំង លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានចាប់ផ្ដើម កាលពីថ្ងៃព្រហស្បតិ៍ហើយ ” ។

    ជាមួយគ្នានេះ សារព័ត៌មាន ស៊ិនហួរ ចុះ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ក្នុងអត្ថបទ របស់ខ្លួនមួយ ដែលមាន ចំណងជើងថា “ប្រទេសកម្ពុជា បានលើកបម្រាមលើការ ផ្សាយឡើងវិញរបស់វិទ្យុបរទេសដោយ វិទ្យុក្នុងស្រុក” អ្នកនិពន្ធបានសរសេរឃ្លាមួយថា “បណ្ដាអ្នកសង្កេតការណ៍នយោ បាយ បានព្យាករណ៍ថា គណបក្សរបស់ លោក ហ៊ុន សែន នឹងទទួលជ័យជំនះភ្លូក ទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនាពេលខាង មុខ ”។

    ដោយឡែកសម្រាប់កាសែតSouth China Post ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៣ តាមរយៈអត្ថបទ មួយរបស់ខ្លួន អ្នកនិពន្ធក៏បានបញ្ជាក់ឃ្លាមួយ នៅក្នុងអត្ថ បទនោះថា “នាយករដ្ឋមន្ដ្រី ហ៊ុន សែន មេដឹកនាំដែល កាន់អំណាចដ៏យូរមួយរូប ក្នុង ពិភពលោក ហើយគណបក្សប្រជាជនកម្ពុជា របស់គាត់ត្រូវបានគេរំពឹងថា នឹងឈ្នះ ការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដា ខាងមុខ នេះ ”។

    តាមរយៈការវិភាគ និងស្ទង់មតិរបស់ សារព័ត៌មានបរទេសខាងលើនេះ បានបង្ហាញឱ្យឃើញថា សម្រាប់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនោះ នៅតែជាគណបក្សដែលស័ក្ដិ សមបំផុត ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន និងអភិវឌ្ឍន៍ខណៈដែលបក្សប្រឆាំង ដែលគ្មាន គោលនយោបាយច្បាស់លាស់ ធ្លាក់ប្រជាប្រិយភាពបន្ដិចម្ដងៗ ៕

  12. sssssssssss says:

    នេះបង្ហាញពួកយង់ឃ្នងគ្នានសតិសម្បជញ្ញះទេ​មានតែសភាវគតិដូចសត្វអញ្ចឹង​គេប្រើធ្វើអ្វីគឺធ្វើហើយ

  13. Strey Khmer says:

    Hun Sen had sold people’s land and orders police to be cruel to the people like that.
    Hun Sen got power from people who votes for him.
    So we must reduce Hun Sen’s power by stop vote for him.

  14. Cheat/JML says:

    Where there is an oppression is where there is an up rising. As we have seen in many parts of the world, people are fed up with the living condition under the dictatorship, that is when it comes to the dead lock, they have no other choices, but to revolt against the repressive government demanding its resignation of the leadership which some times, lead to violence by paying the cost of many innocent lives. In Cambodia, we have not yet seen a catastrophic event related to the up rising, but soon it will occur as long as atrocity, inhumanity and injustice remain intact.

  15. Good will says:

    vote for CPP?

    1.Low salary

    2. Illegal immigrant

    3. Deforestation

    4. Corruption

    5. bad social services eg. health, education..etc

    6. injustice eg. court, housing issues, land grabing..etc

    7. No law: only money & power can do everything.

    8. Violence

  16. លឹង្គនាគរាជ says:

    លើកក្រោយសូមមីងកុំភ្លេចធាក់ពងស្វាសរ វាវិញដើម្បីសងសឹក។

  17. Ta Neng says:

    គួរអោយអាណិតណាស់ គ្រាន់តែគ្នាមកតវាដើម្បីបានផ្ទះសំបែងគ្នាយកមក

    អោយកូនគ្នារស់នៅទេតើ។​ម៉េចបានជាឃោរឃៅដល់ថ្នាក់នេះ។ តើបងប្អូន

    យល់ និងគិតឃើញដូចម្តេចដែរ ចំពោះសន្លឹកឆ្នោតលេខ៧ របស់សង្គ្រោះ

    ជាតិ? អ្នកនឹងលែងមានកង្វល់ពីកោះត្រល់ជារបស់យួន, មិនខ្វល់ពីយួនមក

    ដណ្តើមដីយើង, និងលែងខ្វល់ពីកូនយើងអត់ការងារធ្វើ, និងមិនខ្វល់ពីអំពើ

    អយុត្តិធម៌ និងពុករលួយ? ដូច្នេះពួកយើងត្រូវបោះឆ្នោតអោយលេខ ៧ ទាំង

    អស់គ្នា!

  18. ហសរ says:

    មិនមែនចាំតែខុសទេតែវាអត់មានខួរ ពីព្រោះភាគច្រើនមិសូវបានរៀនខ្ពស់ ត្រឹមឌីប្លូម ដល់គេអោយបុណ្យសក្តិខ្ពស់បន្តិចតាំងសំដែងរិទ្ឋ ខ្វះការពិចារណា សកម្មភាពខ្លះបិនខុសពីចោរប្លន់ប៉ុន្មានឡើយ។

  19.   says:

    ជិតមានរឿងដ៍គួរអោយភ្ញាក់ផ្អើលហើយ អ្នកទាំងអស់គ្នាចាំមើល!

  20. Strey Khmer says:

    1. It will happen to everyone while voting for Hun Sen.
    2. You will loose your homeland if keep voting for Hun Sen.
    3. The soldiers will kick you out from homes for land for sale to Viets.
    4. The unfair justice , the poor people must be the losers, the riches must be the winners.
    5. CPP will finish destroying Rainforest, wood to Viets.
    6. Loan more money from China for his own greed, people pay for the debts.
    7. The poor become more poorer and the riches become the to richer.
    So that we must change the corrupted government from our society as soon as possible.

  21. Former Hia lola says:

    មានមនុស្សនៅពីក្រោយបាតុករទាំងនោះ ដើម្បីបង្កើតជាបញ្ហាឱ្យរដ្ឋាភិបាល។ ពីមុន មានគឺមានគណបក្សប្រឆាំងនៅពីក្រោយ ហើយបង្កើតបាតុកម្មនៅភូមិនោះបឹងកក់និងបុរីកីឡា។

  22.   says:

    ហ្ហែងអត់ផ្ទះនៅ ផ្ទះហ្ហែងត្រូវរដ្ឋាភិបាលនេះបំផ្លាញ ហើយបើហ្ហែងមិនដឹងទៅ
    ប្រឆាំងអ្នកណាទៀតនោះ គឺ Former Hia lola ឯងដេកតាមចិញ្ចើមថ្នល់ទៅហ៎ា..!
    អាមោឃ!

  23.   says:

    ហ្ហែងឃោសនាថា «អភិវឌ្ឍ​ន៍​​សេដ្ឋ​កិច្ច និងកំណែ​ទម្រង់​ដីធ្លី» ចុះឥឡូវហ្ហែងមិនដោះ
    ស្រាយអារឿងហ្នឹងអោយដាច់ស្រឡះទៅ! អាចម៍ហ្ហែងកើបអោយអស់ទៅ បើមិនចឹងទេ
    នៅស្អុយរលួយនៅហ្នឹង! ហាស ហាស ហាស…

  24. ហសរ says:

    អោយតែមានបាតុកម្មសុទ្ឋតែមានអ្នកនៅពីក្រោយខ្នង ទាំងរោងចក្រ ទាំងដីធ្លី ដូច្នេះតើត្រូវធ្វើុម្តេច បើមានរឿងអយុត្តិធ៏មដែលដោះស្រាយមិនចេញកើតឡើង ដូចពាក្យខ្ញុំនិយាយថា បក្សប្រជាជន បើមិនចូលបក្សអញសុទ្ឋតែប្រឆាំង និងដូចពាក្យអាពត វាសុខចិត្តសំលាប់ច្រលំតែមិនអោយរួចខ្លួន តើថ្ងៃណាដែលខ្មែឈប់លាបព៏ណអោយគ្នា ចេះជួយដោះស្រាយបញ្ហាអោយគ្នា។ សូមអោយអ្នកដែលចោតគេនោះ និងជួបរឿងអយុត្តិធ៏ម ត្រូវគេយកដី ឬគេកាត់ប្រាក់ខែ ឬថៅកែរត់ចោលដោយមិនបើកលុយអោយជាដើម ដើម្បីអោយវាថាក្នុងចិត្តឈឺចាប់ប៉ុន្មាន?

  25. បើដឹងថាជាគោលបំណងរសប់គណបក្សប្រឆាំង មិចក៏មិនដោះស្រាយអោយគេ ឬខ្លួនឯងគ្មានសមត្ថភាព
    ពួកអាមន្ត្រីរាជការចោរម្សៀត និងគ្មានសមត្ថភាពអស់នេះវើយ
    ជ័យយោជន៍ បោះឆ្នោតអោយគណបក្សប្រជាជន ដើម្បិអោយមាននិរន្តភាព
    – ការកាប់បំផ្លាញព្រៃឈើ
    – រ៉ែ
    – វិនិយោគដីសម្បទានអោយបរទស ព្រោះខ្មែរយើងមិនចេះដាំកៅស៊ូទេ
    រដ្ឋាភិបាលលោកហ៊ុនសែនគឺជារដ្ឋាភិបាលសន្យាខ្យល់ អួតថាលុបបំបាតការកាប់ឈើ
    លុបបំបាតម៉ែវាស្អីឃើញតែកាប់រហូតនេះពិតជាសន្យាខ្សល់មែន
    ដើម្បីដោះស្រាយបញ្ហាខាងប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមទ្រឹស្តីគឺ ពាររំងាប់ដោយការចងពា ឬ អាចនិយាយថា ពារ រំងាប់ ដោយការសងសឹងក៍បាន
    ពួកនេះទាល់តែប្តូរជីវិតមួយយកជីវិតមួយហើយទើបសម្យ ឬ ជីវិតមួយប្តូរគ្រួសារវាមួយពួជក៍ល្អ
    គឺគ្រប់បែកអត្ថឃាតនេះហើយ

  26. Lièvre says:

    On peut considérer que la contestation des gens (des femmes surtout) est un caractère politique puisqu’elle se produise succesivement au même moment où le pays est en cours de la campagne électorale.
    Hier soir, sur la télé, on voit un autre groupe de Boeungkak vient de dénoncer le comportement de madame TEP VANNYqui se veut être héroine des constatataires seulement pour attrirer l’attention la communauté internationale au profit de ses propres intérêts.

  27. តើមានអ្វីដែលពួកគេមិនខ្លាចធ្វើដាក់ប្រជារាស្រ្តទន់ខ្សោយ​?

  28. កូនអ្នកមាន says:

    គួរអោយអាណិតណាស់ មិនគួរណា ប៉ូលីសដែលជាអ្នកមានអំណាចការពារប្រជាពលរដ្ឋ បែរជាមកធ្វើបាបពលរដ្ឋអញ្ចឹងនោះទេ!

  29. Ms.Albright says:

    របៀបនេះមិនមែនហៅថាអ្នកឆ្លាតអ្នកស្នេហាជាតិទេ!!! គឺជាអ្នកសម្លាប់ជាតិ

    សូមយកគំរូតាមសម្ដេចព្រះករុណានរោត្តមសីហនុ បើតំណាងរាស្ត្រអាក់សមត្ថភាពដោះស្រាយ

    បញ្ហាមិនកើត គឺលោកត្រូវតែធ្វើវេទិការសាធារណៈ ដើម្បីដោះស្រាយរាល់បញ្ហាដែលជាកំហឹងនិង

    ទុក្ខព្រួយរបស់ប្រជានុរាស្រ្តដោយសន្តិវិធីនិងស្មារតីស្រឡាញ់ប្រជាពលរដ្ឋការពារផលប្រយោជន៍

    ប្រជាពលរដ្ឋ លោកមិនប្រើអំពើហឹង្សាមកដោះស្រាយបញ្ហានោះទេ។ មើលទៅហាក់បីដូចជាអ្នក

    ដឹកនាំប្រទេសតូចមួយនេះអាក់សមត្ថភាពក្នុងការគ្រប់គ្រងនិងដោះស្រាយបញ្ហាជូនប្រជាជាតិខ្លួន

    ឯង។ អ្នកដឹកនាំនេះដូចជាអាត្មានិយមពេកហើយ។ អ្នកដឹកនាំស្មោះត្រង់ជាមួយប្រជាជន

    ស្រឡាញ់ប្រទេសជាតិគឺត្រូវតែហ៊ានចេញមុខដោះស្រាយបញ្ហាជូនប្រជាជនដោយទឹកមុខញញឹម

    ស្រស់ស្រាយក្នុងភាពជាអ្នកសម្របសម្រួលនិងស្នេហាប្រជាជន គតិយកប្រជាជនជាមូលដ្ឋាន។

    មិនមែនធ្វើឲ្យប្រជាជនមិនពេញចិត្តដូចនេះទេ។​

  30. Khan chansophal says:

    ច្រចាប់ករ ជាកាដូរ​ជូន ប្រជាជនពេលបោះឆ្នោត។ កូនខ្មែរ​និង​ត្រូវ​គេច្របាច់ករ​មិន​អោយ​ដកដង្ហើមរួច​នៅ​ពេល​អនាគត់។

  31. ព្រះយេស៊ូ មានព្រះបន្ទូល ទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ CNRP ដ៏ស្កឹមស្កៃ ដែលអ្នកឃើញនេះ នឹងត្រូវរលំរលាយហើយ, បាក់បែកគ្នាអស់, លែងមានថ្ម ត្រួតពីលើថ្ម ទៀតហើយ។»

  32. ចូរអ្នកបើកភ្នែកហើយសំលឹងទៅទិសខាងកើតនាពេលព្រឹកព្រលឹម

    អ្នកនឹងឃើញពន្លឺព្រះអាទិត្យដ៏ស្រទន់គួរអោយចង់គយគន់ណាស់ ។

    មានតែមនុស្សខ្វាក់ប៉ុណ្ណោះដែលមិនព្រមញញឺមទទួលនៅ សោភ័ណ្ឌភាពដ៏ស្រស់ត្រកាលនេះ ។

    សូមចូលរួមទទួលនូវសេចក្តីស្រស់ថ្លានៅពន្លឺដ៏ល្អនេះទាំងអស់គ្នា

    ជាជាងលោកអ្នកមើលស្រីយក្ខនីម្នាក់ដែលកំពុងក្លែងជាស្រីស្រស់ស្អាតលើកដៃល្វោតល្វន់រាំនៅពីមុខអ្នក

    ដោយសេចក្តីត្រេក

    ត្រអាល ហើយ សរសើរនាងថា ជាទេវតា ឬ ក៏ជាស្រីសួ៏គ ។

  33. អ្នកមិនដឹងថាទេវតាមានរូបរាងយ៉ាងដូចម្តេចនោះឡើយ ។ តែ អ្នកអាចសំលឹងឃើញមើលព្រះអាទិត្យដោយក្រសែភ្នែករបស់អ្នកយ៉ាងពឹតប្រាកដ។

    .

  34. ព្រះយេស៊ូ យាងចេញពីព្រះវិហារទៅ មានសិស្សម្នាក់ ទូលព្រះអង្គថា៖ «ព្រះគ្រូ, សូម មើលCPP នុ៎ះ! ស្អាតណាស់!

  35. បើសិនជាអ្នកមិនត្រូវការព្រះអាទិត្យ គឺ ប្រៀបដូចអ្នកមិនត្រូវការជីវិតខ្លួនអែង ។

    ចំនែកទេវតាមិនមានសំរាប់គ្រប់មនុស្សសត្វ ឬ ធម្មជាតិទូទៅលើពិភពលោកយើងនោះទេ

    តែព្រះអាទិត្យគឺមានសំរាប់គ្រប់គ្នាទាំងអស់ មិនថាមនុស្សសត្វឬ ធម្មជាតិឡើយ ។

  36. mission impossible says:

    these peoples was deserved by forced, i will not support them at all.,
    the authorities has the rights to re-enforce the law – to put these stupid peoples under control,

    indeed, the authorities did the right things.. i’m proud of them to work hard for this,,,

  37. Strey Khmer says:

    It seems in Cambodia doesn’t have a law to protect people from different kinds
    of government abuse. So that people have to change of government abusing
    on people by vote for # 7 heaven. Then the happiness would come to you
    as you are on the stage of 7 heaven.

  38. Sen-Gaddafi says:

    បើតាមខ្ញុំគិតចំពោះអ្នកបឹងកក់គឺមានតែវិធីតែមួយទេដែលត្រូវដោះស្រាយសម្រាប់ស្ថានការណ៍ បច្ចុប្បន្នគឺសាលាក្រុងត្រូវតែចេញបញ្ជារឲ្យបាញ់សំលាប់អ្នកទាំងនោះឲ្យអស់ទៅទើបពួកគាត់ លែងធ្វើការតវ៉ាហើយលំបាកដល់រដ្ឋាភិបាលនិងសាលាក្រុង។ បើមិនបាញ់សំលាប់អ្នកក្ររទាំង នោះឲ្យអស់រលុតផុតសូន្យសុងពីព្រះរាជាណាចក្រដ៍អច្ឆរិយៈនេះទេគឺពួកគាត់និងធ្វើការតវ៉ាមិន​ ងាយនិងឈប់នោះទេ ហើយធ្វើឲ្យខូចសណ្តាប់ធ្នាប់រាជធានីភ្នំពេញដ៍ស្រស់ឆើតឆាយនៅក្នុង បណ្តារប្រទេសនៅអាសីុអាគ្នេយ៍យើងនេះ ជាពិសេសធ្វើឲ្យបាក់មុខបាក់មាត់ហ៊ុនសែនដែល ពិភពលោកគេកំពុងតែសរសើរថាជាបុរសខ្លាំងប្រចាំសតវត្សទី២១យើងនេះ។ ជាសរុបបើសិន ជារដ្ឋាភិបាលគ្មានសមត្ថភាពដោះស្រាយនូវជំលោះដីមួយបង្វិចនេះទេគឺមានតែផ្លូវមួយទេដែល អាចទំលាយភាពទាល់ច្រកនេះគឺហ៊ុនសែនគួរតែចេញបញ្ជារឲ្យបាញ់សម្លាប់ពួកអ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាចោលទៅទើបអាចកាត់បន្ថយអ្នកក្រនៅរាជធានីភ្នំពេញបាន ហើយទុកដីសម្រាប់ អ្នកមានរស់នៅទៅបានហើយ។

  39. Khmer Family says:

    លោក កឹម សុខុន ប្រាប់ប្រជាពលរដ្ឋ កុំឲ្យយកវាសនាផ្ញើលើ លោក កឹម សុខា
    .- លោក ស៊ុន ចាន់ថុល៖ កុលបុត្រខ្មែរ សម្តេចតេជោ សែន នឹងបន្តបេសកកម្ម គ្រប់បែបយ៉ាង ដើម្បីភាពរីកចម្រើន នៅកម្ពុជា

    កណ្តាល៖ ជាថ្មីម្តងទៀតប្អូនប្រុសរួមផ្ទៃរបស់លោក កឹម សុខា គឺលោក កឹម សុខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតទាំងអស់ កុំយកជោគវាសនារបស់ខ្លួន និងប្រទេសជាតិ ផ្ញើលើលោក កឹម សុខា តាមរយៈការបោះ ឆ្នោតថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ ឲ្យសោះ។

    មិនឲ្យផ្ញើវាសនា ក៏ដូចជាបោះឆ្នោតជូនលោក កឹម សុខា ក៏ដោយសារមូលហេតុថា លោក កឹម សុខា ជាអ្នកនយោ បាយមួយរូបមើលឃើញប្រយោជន៍ផ្ទាល់ខ្លួនជាធំ ជាពិសេសយកប្រជាពលរដ្ឋជាឈ្នាន់ ដើម្បីសម្រេចមហិច្ឆតា នយោបាយរបស់ខ្លួន មិនគិតពីប្រយោជន៍រួមនោះឡើយ។ នេះបើយោងតាមលោក កឹម សុខុន ដែលជាអ្នកស្និទ្ធ ស្នាល និងដឹងពីបុគ្គលិកលក្ខណៈរបស់ លោក កឹម សុខា យ៉ាងជាក់ច្បាស់បំផុតនោះ។

    លោក កឹម សុខុន អតីតជាសមាជិកជាន់ខ្ពស់ និងសំខាន់មួយរូបនៅគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស ក្នុងដំណើរ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំកំពង់កុង និងព្រែកថ្មី ស្រុកកោះធំ ជាង២ពាន់នាក់នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៣ បានថ្លែងបកអាក្រាតជាច្រើនលើបុគ្គលិកលក្ខណៈសម្បត្តិថ្នាក់ដឹកនាំបក្សប្រឆាំង ទោះ បីជាមិនបានបញ្ចេញចំឈ្មោះ តែគេដឹងយ៉ាងច្បាស់ថា សំដៅលើក កឹម សុខា និង លោក សម រង្ស៊ី។

    លោក កឹម សុខុន បានថ្លែងថា លោកជាមនុស្សតែម្នាក់គត់ ដែលស្និទ្ធស្នាល និងដឹងពីពុតត្បុតថ្នាក់ដឹកនាំគណ បក្សប្រឆាំង យ៉ាងជាក់ច្បាស់ក្នុងនាមជាបងប្អូន និងអតីតជាសមាជិក ដ៏សំខាន់ម្នាក់ក្នុងគណបក្សប្រឆាំង ។

    បងប្អូនរួមផ្ទៃរបស់លោក កឹម សុខា រូបនេះ បានបន្តបកអាក្រាតទៀតថា មេដឹកនាំបក្សប្រឆាំង ហ៊ានធ្វើអ្វីៗគ្រប់ បែបយ៉ាង ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។ ដើម្បីសម្រេចមហិច្ឆតានយោបាយមេបក្សប្រឆាំងហ៊ាននិយាយបំភ្លៃ ប្រវត្តិសាស្រ្ត និងព្យាយាមយកប្រជាពលរដ្ឋធ្វើជាខែល ញុះញង់តាមរូបភាពផ្សេងៗជាច្រើន។

    លោក ក៏បានលើកឡើងផងដែរថា ថ្នាក់ដឹកនាំបក្សប្រឆាំង ព្យាយាមយកបញ្ហាអន្តោប្រវេសន៍មករិះគន់រាជរដ្ឋាភិ បាល និងញុះញង់ឲ្យប្រជាពលរដ្ឋកម្ពុជា មានការរើសអើងពូជសាសន៍ និងពណ៌សម្បុរ សុទ្ធសឹងជាបញ្ហាបង្កឲ្យ មានអរិភាព និងអាចមានជម្លោះជាតិសាសន៍ជាមួយប្រទេសជិតខាងផងដែរ ដែលនេះវាមិនជាដំណោះស្រាយ នោះឡើយ ផ្ទុះទៅវិញជាការញុះញង់យ៉ាងជាក់ច្បាស់។

    ពាក់ព័ន្ធបញ្ហាដកបង្គោលព្រំដែន លោក កឹម សុខុន ក៏បានបញ្ជាក់ផងដែរថា សកម្មភាពនេះ ធាតុពិតគឺជាការស្វែង រកប្រជាប្រិយភាព និងប្រយោជន៍ផ្ទាល់ខ្លួន ដោយយកប្រជាពលរដ្ឋធ្វើជាខែល ខណៈដែលរូបគេដឹងយ៉ាងច្បាស់ថា មិនអាចធ្វើបែបនេះបានឡើយ។ «បញ្ហាព្រំដែនរវាងប្រទេស និងប្រទេស គេត្រូវមានគណៈកម្មការព្រំដែនជាអ្នក ដោះស្រាយ បើទៅដើរដកបង្គោលបែបនេះ ច្បាស់ណាស់វាខុសនឹងច្បាប់។ ពេលមានបញ្ហាក្នុងនាមជាអ្នកមាន សញ្ជាតិ២ បានរត់គេចខ្លួនបាត់ ទុកឲ្យប្រជាពលរដ្ឋជាប់ទោសជំនួសទៅវិញ នេះឬអ្នកដឹកនាំដែលល្អនោះ? យក ប្រជាពលរដ្ឋជាប់ទោសជំនួសខ្លួន»។

    លោក កឹម សុខុន បានរិះគន់ធ្ងន់ៗថា លក្ខណៈសម្បត្តិរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងតាមរយៈសកម្មភាពជាច្រើន កន្លងមកនេះ បញ្ជាក់យ៉ាងច្បាស់ណាស់ថា ជាមនុស្សមើលឃើញតែប្រយោជន៍ ហើយមិនហ៊ានទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួននោះឡើយ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជា មិនអាចយកវាសនារបស់ខ្លួន ក៏ដូចជាជោគវាសនា ប្រទេសជាតិ ទៅផ្ញើលើបុគ្គលគ្មានលក្ខណៈសម្បត្តិជាអ្នកដឹកនាំ និងជាមនុស្សគ្មានទំនួលខុសត្រូវបែបនេះ បាន ឡើយ។

    ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ២ពាន់នាក់ នាគ្រាការបោះឆ្នោតកាន់តែខិតជិតមកដល់នេះ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារស្រុក កោះធំ អមដំណើរដោយលោកឧកញ៉ា ឡាវ ម៉េងឃីន និងលោកស្រី ឧកញ៉ា ជឹង សុភាព ក្រោមដំណក់ទឹកភ្លៀងដ៏សែនត្រជាក់ត្រជុំនោះ ក៏បានថ្លែងទៅកាន់ប្រជាពល រដ្ឋផងដែរ ពីសមិទ្ធិផល ដែលរាជរដ្ឋាភិ បាលកម្ពុជាកើតចេញពីគណបក្សប្រជាជនកម្ពុជា សម្រេចបានជាច្រើនឆ្នាំ កន្លងមកនេះ។

    លោក ក៏បានពន្យល់ផងដែរពីសារៈសំខាន់ នៃសន្លឹកឆ្នោតក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជំរុញប្រជាពលរដ្ឋធ្វើ ការគិតគូរឲ្យបានវែងឆ្ងាយ និងសម្រេចចិត្តឲ្យបានត្រឹមត្រូវជាទីបំផុតសម្រាប់ជោគវាសនាប្រទេសជាតិ មិនអាចឮ គេនិយាយថាល្អ ស្រាប់តែជឿភ្លាមៗនោះទេ។ «ចូរចងចាំថា ការនិយាយពិតជាស្រួល តែសំខាន់ការអនុវត្តន៍ជាក់ ស្តែង តើពួកគេអាចធ្វើបានតាមការសន្យាដែរឬទេ? បញ្ហាប្រទេសជាតិ មានប្រជាពលរដ្ឋរហូតដល់ជាង ១៤លាន នាក់ ដូច្នេះបញ្ហាមានរហូតដល់ជាង ១៤លានបញ្ហា វាមិនមែនជារឿងងាយស្រួលនោះឡើយ»។

    លោក ស៊ុន ចាន់ថុល ក៏បានថ្លែងជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី៤ រូបសញ្ញាទេវតាបាចផ្កា ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងមានភាពចាស់ទុំក្នុងការដឹកនាំ ជាពិសេស បេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរ ដែលស្រឡាញ់ស្នេហាជាតិមាតុភូមិ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងចលនាតស៊ូរំដោះជាតិ រំដោះប្រជាជនចេញពីរបបអាវខ្មៅ។ ដូច្នេះកុលបុត្រខ្មែរ រូបនេះ នឹងបន្តធ្វើការងារគ្រប់យ៉ាង ដើម្បីអភិវឌ្ឍជាតិមាតុភូមិ និងជួយឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែមានសេចក្តី សុខសប្បាយក្រោមដំបូលសន្តិភាព៕

  40. អាចម៍ ឧត្តម says:

    អាមួយនេះជាប៉ូលិសយួនពាក់អាវខ្មែរ​​ ឬប៉ូលិសខ្មែរ…​?????​

  41. dap says:

    hun sen rester toujour un voiyou leadeur du royaum il donne la terre au viet million de hectas pour qui coupe les bois emmener au vietname puis louer cette terre apres aux khmer pour planter des magnok ou les kaovchoux j ai les amis qui louent cette terre 200 a 400 dollard par hectas c est trop con 2 pourcent seulement les viet faites semblanche planter quelque chose pour les millier khmer qui n a pas de terre ,hun sen il s en moque complettement si quicon ouvert la bouche il accuse c est les parties oppositions dont il faut les tapper celui qui soutien hun sen il faut reflechir beaucoup plus pour notre pays pour nos enfents pour ses avenirs 30 ans passe il nous emmene dans le troux sans perspective avenir regarder la coree objectif 5 ans fabriquer les motos 5 ans plus tard les voitures 5 ans plus tard electronic telephone portable leteviseur placemart maintenant premier mondiale export les produit electronic annee 50 il n a rien comme nous il est en querre jusgu a maintenant

  42. អាចម៍ ឧត្តម says:

    សូមបក្សឈ្នះឆ្នោតមេត្តា..​បញ្ជាមកមេឃុំ​ចៅសង្កាត់របស់ខ្លួន កុំអោយមើលងាយ និង​វាយឫកដាក់​រាស្រ្តខ្មែរពេក…​ជួយសំរួលលិខិតអត្រានុកលដ្ឋានអោយបានឆាប់ៗផង…​កុំអាងអីចាំគោះតែលុយ យកលេសរវល់នេះរវល់នោះ….​។ល។​

  43. kumrou says:

    គួរតែតស៊ូតាមផ្លូវច្បាប់ ហើយព្យាយាមរកដំណោះស្រាយបែបអហិង្សាទើបល្អ។
    អ្នកតវ៉ាក៏គួរមើលកាលៈទេសៈដែរ ។ការចំអិនបាយពិតណាស់ថាត្រូវការភ្លើង
    ប៉ុន្តែការបង្ខំភ្លើងអាចធ្វើឱ្យបាយខ្លោចទៅវិញទេ។រឿងលោក កឹម សុខាមិនបាន
    ទៅកាន់តុលាការគឺជាឧទាហរណ៍ ពីព្រោះថា​គាត់កំពុងមមាញឹកក្នុងយុទ្ធនាការ
    ឃោសនារកសំឡេងឆ្នោត មិនអាចបន្ទោសគាត់បានទេ។យ៉ាងណាមិញ ពេលនេះ
    ទោះជាអ្នកតវ៉ាបង្ខំឱ្យមានដំណោះស្រាយគ៏មិនបានផលដែរ។តាមមើល
    Former HIA LO LA​ និយាយក៏ជាជ្រុងំមួយដែរ។ Mr.LIEVRE,Je crois que votre idee
    est correct.

  44. Khmer Family says:

    ជម្លោះផ្ទៃក្នុង អ្នកភូមិបឹងកក់ ទេព វណ្ណនី ជាមនុស្សពុករលួយ ផ្ដាច់ការ និង ប្រកាន់បក្ខពួក (មានសំឡេង)
    .ភ្នំពេញ ៖ ប្រជាពលរដ្ឋ នៅប្លុកបឹងកក់ ដែលធ្វើការតវ៉ា រឿងជម្លោះដីធ្លីអស់រយៈ ពេលជាច្រើនឆ្នាំមកនោះ ឥឡូវ មេដឹកនាំ សំខាន់ៗ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ ទាំង ៧ភូមិ បានចាប់ផ្ដើមបែកបាក់ផ្ទៃក្នុង ដោយសារតែ ប្រជាពលរដ្ឋម្ខាង បានដើរ ចេញ ប្រឆាំងនឹងឈ្មោះ ទេព វណ្ណនី ដែល ចាត់ទុកខ្លួនឯង ជាតំណាងប្រជាពលរដ្ឋនៅ ប្លុកបឹងកក់ នៅពេលបើកការតវ៉ាម្ដងៗ ហើយស្ដ្រីរូបនេះ គឺជាមនុស្សម្នាក់ដែលសហ គមន៍អន្ដរជាតិគាំទ្រ ព្រមទាំង បានផ្ដល់ពាន រង្វាន់ពាក់ព័ន្ធនឹងសកម្មជនដីធ្លីទៀតផង ។ ប៉ុន្ដែ ចាប់ពីពេលនេះតទៅឈ្មោះ ទេព វណ្ណនី ត្រូវបាន តំណាងប្រជាពលរដ្ឋក្នុងក្រុម តែមួយ និងប្រជាពលរដ្ឋមួយចំនួនទៀតនៅ ប្លុកបឹងកក់ ចេញមកទម្លាយការពិត និង លែងទទួលស្គាល់ស្ដ្រីរូបនេះជាតំណាងរបស់ គេទៀតហើយ ព្រោះតែជាមនុស្សពុករលួយ ផ្ដាច់ការ និងប្រកាន់បក្ខ ពួកនិយម ពោល នៅពេលដែលរូបគេ បានទទួលលុយ និង ជំនួយពីអន្ដរជាតិ ព្រមទាំងស្ថាប័នផ្សេងនោះ បាន យក ទៅដាក់ហោប៉ៅខ្លួនឯង សម្រាប់ បងប្អូន ប្ដីសី របស់ខ្លួនតែប៉ុណ្ណោះរហូតដល់ ដូរស៊េរីរថយន្ដ និងទិញត្រាក់ ទ័រ ដាក់នៅចំការរបស់ខ្លួនទៀតផង ។

    ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋដែល បានដើរចេញ និងប្រកាសលែងគាំទ្រឈ្មោះ ទេព វណ្ណនី ជាតំណាងអ្នក ភូមិបឹងកក់នោះ បានអំពាវនាវ ដល់សហគមន៍អន្ដរជាតិក៏ដូច ជាស្ថាប័ននានាបញ្ឈប់ផ្ដល់ជំនួយជាបន្ទាន់ ពីព្រោះ ជំនួយទាំងនេះ មិនបានមកដល់ប្រជា ពលរដ្ឋនៅក្នុងប្លុកបឹងកក់ ដែលតវ៉ារឿងដីធ្លី នាពេលកន្លងមកនោះឡើយ ហើយពួកគេ នឹងប្រកាសចាត់វិធានការ បើសិនក្រុមរបស់ ទេព វណ្ណនី នៅតែបន្ដធ្វើសកម្មភាពដោយ តាំងខ្លួនឯង ជាតំណាងរបស់ប្រជាពលរដ្ឋ ទៀតនោះ ។

    ការទម្លាយរឿងផ្ទៃក្នុង និងវែកមុខ ឈ្មោះ ទេព វណ្ណនី ដែលអះអាងខ្លួនថា ជា តំណាងអ្នកភូមិបឹងកក់ ពេលតវ៉ា រឿងដីធ្លី ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៣ នៅភោជ នីយដ្ឋាន សេវែន ប្រាយ ក្នុងខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ៧០ ដឹកនាំដោយអ្នក ស្រី ថុល ស្រីពៅ និងតំណាងប្រជាពលរដ្ឋ ៥នាក់ផ្សេងទៀត ក្នុងនោះ មានបុរសម្នាក់ ដែលមានពុកមាត់ស្រម៉ូម ហើយជាសកម្ម ជនដ៏សំខាន់មួយ នៅពេល ចូលរួមតវ៉ាកាល ពីពេលកន្លងទៅ ព្រមទាំងមានប្រជាពលរដ្ឋ នៅក្នុងភូមិបឹងកក់ ប្រមាណ ៥០នាក់ផ្សេង ទៀត ។

    នៅក្នុងសន្និសីទកាសែតខាងលើនេះ តំ ណាងប្រជាពលរដ្ឋទាំងនេះ បានចាត់ទុកថា ឈ្មោះ ទេព វណ្ណនី លែងជា តំណាងរបស់ ពួកគាត់ទៀតហើយ ដោយសារតែបុគ្គលរូប នេះធ្វើអ្វីតែម្នាក់ឯង រួមជាមួយបក្ខពួករបស់ខ្លួន ហើយ រាល់ជំនួយ និងការផ្ដល់លុយកាក់ ពីសហគមន៍ និងស្ថាប័នអន្ដរជាតិ បុគ្គលរូបនេះ បានយកទៅដាក់ក្នុងហោប៉ៅ របស់ខ្លួន ដោយមិនគិតគូរពីសុខទុក្ខរបស់សមាជិក និងក្រុមខ្លួននោះឡើយ ។

    តំណាងប្រជាពលរដ្ឋខាងលើ ដែលធ្លាប់ ជាប់ពន្ធនាគារជាមួយបុគ្គល ទេព វណ្ណនី សរុប ១៣ នាក់ កាលពីពេល កន្លងទៅនោះ បានលើកឡើងថា បុគ្គលរូបនេះបានបង្ខំឱ្យ ពួកគេបង្អត់អាហារ ដើម្បីបង្ហាញទៅកាន់ អន្ដរជាតិ ក្នុងគោលបំណងស្វែងរកជំនួយ បន្ថែម ប៉ុន្ដែ នៅពេលដែលរូបគាត់មិនធ្វើ តាម បុគ្គលរូបនេះបានប្រាប់ឱ្យអ្នក ផ្សេង មិននិយាយរក ហើយតែងតែអួតខ្លួនថា កុំ ភ័យឱ្យសោះ ជាប់គុក ៧ដងទៀត នឹងក្លាយជាលោកស្រី អ៊ុង សាន ស៊ូជី ទី២ ។

    អ្នកស្រី ថុល ស្រីពៅ បាននិយាយឱ្យដឹង ដែរថា នៅពេលតវ៉ាកន្លងទៅបុគ្គល ទេព វណ្ណនី នេះ បានបង្ខំឱ្យរូបគាត់ចាក់សាំងដុត ខ្លួន នៅមុខភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ដ្រី ប៉ុន្ដែ រូបគាត់មិនធ្វើតាមនូវគំនិតឆ្កួតៗបែប នេះទេ ហើយការតវ៉ានាពេលកន្លងទៅនៅ មុខរដ្ឋសភា បុគ្គល ទេព វណ្ណនី នេះ ក៏បាន ចាប់បង្ខំឱ្យសកម្មជនបឹងកក់ ជាស្ដ្រីភេទ ស្រាតខោអាវចេញ ប៉ុន្ដែ ពួកគាត់មិនធ្វើ តាម ។

    បើតាមតំណាងប្រជាពលរដ្ឋ ផ្ដាច់ខ្លួន ទាំងនេះបានបញ្ជាក់ថា អ្វីៗដែលបុគ្គល ទេព វណ្ណនី ធ្វើនាពេលកន្លងទៅ បញ្ហាធំបំផុត មិនមែនតវ៉ារឿងដីធ្លីឡើយ ពោលជារឿង នយោបាយ ហើយអ្វីដែលរូបគាត់ធ្វើខាងលើ នេះ គោលបំណងចង់បានទៅក្រៅប្រទេស ហើយតាំងខ្លួនជាអ្នកសកម្មជនដីធ្លីដ៏អស្ចារ្យ មួយរូបនៅប្រទេសកម្ពុជា ។

    តំណាងប្រជាពលរដ្ឋខាងលើ បានទម្លាយ ទៀតថា ពេលតវ៉ាខ្លះពុំមានអ្នកចូលរួមច្រើន បុគ្គលរូបនេះបានជួលមនុស្សឱ្យចូលរួមតវ៉ា ហើយពេលតវ៉ានោះចង់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចវាយដើម្បីបានបង្ហាញរូបភាព នេះទៅកាន់ឆាកអន្ដរជាតិ ក្នុងគោលបំណង ទទួលបានជំនួយ ក៏ដូចជាលុយកាក់បន្ថែម យកមកផ្គត់ផ្គង់តែបក្ខពួករបស់ខ្លួន ។

    ជាមួយនឹងការ ចេញមកប្រកាសផ្ដាច់ ខ្លួន និងលែងទទួលស្គាល់បុគ្គល ទេព វណ្ណនី នេះ ជាតំណាងរបស់ខ្លួនតទៅទៀតនោះ តំ ណាងប្រជាពលរដ្ឋទាំង ៦នាក់ បានបញ្ជាក់ យ៉ាងច្បាស់ថា ទាំងនេះមិនមែនជាការទិញដូរ ឬលក់ក្បាលឱ្យអាជ្ញាធរ និងសមត្ថកិច្ច នោះឡើយ ប៉ុន្ដែ ពួកគេមិនអាចនៅជាមួយបុគ្គល ទេព វណ្ណនី បន្ដទៀតបាន ៕

  45. I’d rather have some Political Party who shows they care than other Political Party (CNRP) who just says it.

  46. sen says:

    ពួកឆកែបំបង់បាយេធេីបាបកូនខមែ​អយុតិធ

  47. :-) says:

    រូបភាពខាងលើគឺជាឈុត ដែលក្រុម Former Hia lola កំពុងថតកុនទេ ។

  48. Anonymous says:

    .

  49. Anonymous says:

    why?

  50. អ្នកស្នេហា​ប្រជារាស្រ្ត says:

    ពួកឆ្កែបំរើបក្ស អត់បំរើរាស្រ្ត

  51. សម្រែកយក្ស says:

    កុំយកស្រ្តី និង​កុមារខ្មែរ ទៅបំរើអារជីវកម្ម នយោបាយ និង​សេដ្ឋកិច្ច ខ្លូនឯង ចង់ល្បីខ្លួនឯង អោយគេលោត ចូលភ្លើង

  52. តើនៅពេលដែលគាត់ត្រូវគេបង្ខំអោយចាកចេញពីផ្ទះរបស់ខ្លួន ពេលនោះហើយទើបគាត់យល់ពីអ្វីទៅ ដែលហៅថា ភាពអយុត្តិធ៏ំម ។

  53. ប្រហែលជាពួកគាត់នឹងសប្បាយចិត្តនូវពាក្យដែលគាត់ត្រូវនិយាយថា អ្វីៗទាំងអស់គឺជារបស់បក្ស និង

    អង្កការ ។ បើបក្សនឹងអង្កការស្នើរហើយ ត្រូវតែប្រគល់ជូនដោយភាពសោមនស្សរីករាយ

    ដោយមិនដឹងថា ស្អីទៅ ហៅថាអង្កការ ឬ បក្ស? ហើយ ជានរណា? មានប្រភពមកពីនរណា?

    ជាមនុស្ស ឬ ជា ឆ្កែ ?

  54. សូមបងប្អូនទាំងអស់ដែលរងគ្រោះដោយអំពើ អយុត្តិធ៏មត្រូវចាំថា សព្វថ្ងៃនេះ

    រាល់កម្មសិទ្ធទាំងអស់រួមទាំងរូបរាងកាយរបស់បងប្អូន វាលែងក្លាយទៅជារបស់ផ្ទាល់ខ្លួនរបស់បងប្អូន ទៀតហើយ ។

    វាត្រូវបានក្លាយទៅជាកម្មសិទ្ធរបស់គណះបក្សប្រជាជនតែប៉ុណ្ណោះ

    កម្មសិទ្ធដែលបងប្អូនមាននៅសល់នោះ

    គឺការដកដង្ហើមតែមួយបុណ្ណោះ ។ រូបភាពដោះដូរនឹងលេសអភិវឌ្ឍន៏ វាមិនខុស ពាក្យ ដែល ថា

    អង្កការសូមស្នើរនោះទេ? គ្រាន់តែពាក្យនេះវាអាក្រក់ស្តាប់តែប៉ុណ្ណោះ តែន័យវា មិនខុសគ្នាឡើយ ។

  55. JML says:

    ជាការពិតណាស់ព្រោះមនុស្សឆ្លៀតឪកាសបែបនេះគួរតែត្រូវចាប់ រួចហើយធ្វើទៅតាមវិធានការច្បាប់
    នេះជារឿងដែលបក្សផ្កាប់មុខអស់សាច់ជម្រុញធ្វើ ធ្វើខ្យល់ភ្លេងនៅពីក្រោយ ថោកទាបមែនពួកអាំឆ្កែ
    អង្កែស៊ីអស់សាច់នេះ

  56. ចាប់តាំងពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៧ ប្រជារាស្ត្រប្រទេសកម្ពុជាមានជួបស្ថានការ

    ជម្លោះទាស់ទែងប្តឹងដណ្តើមផ្ទះសម្បែងដីធ្លីគ្នារវាងអ្នកជាប់អត្តសញ្ញាណមរតកពី

    សង្គមចាស់ និងអ្នកមានអត្តសញ្ញាណជាម្ចាស់ថ្មី    បានចូលទៅកាន់កាប់ក្លាយជា

    ទ្រព្យសម្បត្តិស្របច្បាប់ក្នុងសង្គមថ្មី។មកដល់ឆ្នាំ២០១១-២០១៣ នេះ ប្រជារាស្ត្រ

    ប្រទេសកម្ពុជាយើងកំពុងជួបស្ថានការទាមទារយកសំណងមកវិញជា ដីធ្លី និងផ្ទះ

    សម្បែង ដោយសារអ្នកដឹកនាំរដ្ឋាភិបាលខ្មែរយើងសព្វថ្ងៃបានប្រកាសសម្រេចវាត

    ទីយកដី និងព្រៃឈើ  លក់ទៅឲក្រុមហ៊ុនឯកជននានា  ដើម្បីប្រមូលយកលុយទៅ

    ឃោសនា ឲប្រជារាស្ត្របោះឆ្នោតជូនពួកគាត់។ ប្រទេសកម្ពុជាបានចាប់យកដៃគូ

    ជាមួយមហាអំណាចប្រទេសកម្មុយនិស្តចិន អតីតសហភាពសូវៀត និងយួនដ៏យូរ

    អង្វែងមកហើយ ជាលទ្ធផលបន្សល់មកដល់សព្វថ្ងៃនេះមានដូចជាការកាប់សម្លាប់

    ជីវិតប្រជារាស្ត្រខ្មែររាប់លាននាក់ ជំពាក់ប្រាក់បំណុលបរទេស ​ ការរេចរិលសម្បត្តិ

    ធម្មជាតិ ការរំលោភសិទ្ធិមនុស្ស និងចុងក្រោយនេះគឺការបាត់បង់ទឹកដីកោះត្រល់

    របស់ខ្មែរ។ តើប្រជារាស្ត្រប្រទេសកម្ពុជាយើង គួរតែបន្តការគាំទ្រអ្នកកាន់អំណាច

    សព្វថ្ងៃនេះជារហូតតទៅទៀត ឫមួយយ៉ាងណា ?។

  57. មិត្តអ្នកអាន says:

    ពួកប៉ូលិស ប៉េអឹម សុទ្ធតែជាឆ្កែបំរើរបស់បក្សកាន់អំណាចស្ទើទាំងអស់ វាយធ្វើបាបប្រជារាស្រ្តតូចតាច។ សមមុខសម្រាប់អ្នកបោះឆ្នោតអោយបក្សកាន់អំណាច។​
    បើមិនចងអោយពួកឆ្កែបំរើវាយធ្វើបាប់ទេនោះ សូមកុំបោះឆ្នោតអោយពួកវាកាន់អំណាចតទៅ​ទៀតឮទេ?

  58. Golden guitar says:

    អាជ្ញារធ័សម័យតេជោរ ខ្លាំងបានតែមនុស្សស្រីអត់អាវុធ!

  59. កញ្ចាស់ ហ៊ុន សែន កាន់អំណាចជាង៣០សិបឆ្នាំហើយ គំនិតអាក្រក់ក្ចាស់ណឹងអស់ផ្លូវកែហើយ !
    ក្ចាស់ណឹងនិងបក្សពួកចោរនិយមវាហ្នឹងធ្វើចោរពុករលួយលួចប្លន់ជាតិអស់មួយជីវិត រហូតដល់ពួកវាងាប់តៃហោង !
    សូមអស់លោកអ្នកឈប់ជឿទុកចិត្តពូជចោរឃោរឃៅថោកទាបទៀត ពុំនោះទេអស់លោកអ្នកនិងជួបគ្រោះថ្នាក់
    ទទួលទុក្ខទោសរងកម្មជាក់ជាពុំខាន !!!

  60. សូមបងប្អូន មាមីង យាយតា កុំបោះឆ្នោតឱ្យចោរភ្នែកមួយលួចជាតិ ចោរក្បត់ជាតិ ឡើងកាន់អំណាចជិះជាន់ ធ្វើទុក្ខទោស
    ប្លន់ដីធ្លីអស់លោកអ្នកទៀត !
    ថ្ងៃនេះពួកវាប្លន់ដីធ្លីវាយធ្វើបាបអ្នកបឹងកក់
    ថ្ងៃក្រោយពួកវាហ្នឹងប្លន់ដីធ្លីវាយសំពងទាត់ធាក់អស់លោកអ្នកជាមិនខានឡើយ ។

  61. kumrou says:

    គេមើលឃើញព្រះអាទិត្យមែន ប៉ុន្តែរាល់ពេលមានទុក្ខ គេតែងតែបួងសួងថា ទេវតាអើយជួយថែរក្សាផង ហើយជារៀងរាល់ពេលចូលឆ្នាំប្រពៃណីជាតិ
    គ្រួសារខ្មែរទូទាំងប្រទេស នាំគ្នារៀបចំទទួលទេវតាថ្មីយ៉ាងអធិកអធម។មាន
    តែអ្នកកាន់សាសនាពួកលោកខាងលិច ឬ​ មូស្លីមទេដែលមិនធ្វើដូចយើង។
    ថាទៅមើល តើនៅស្រុកខ្មែរ មានអ្នកណាខ្លះបន់រក ឬទទួលព្រះអាទិត្យ?

  62. mission impossible says:

    authorities, has the rights to re-enforce the law,,,
    keep re-enforcing the law, i fully supported

  63. cheath says:

    សេចក្តីអំពាវនាវ
    ****************************
    បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ
    សមិទ្ធិផលទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា បានបម្រើជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ជាពិសេស ការរក បាននូវសុខសន្តិភាព ការឯកភាពទឹកដី ១០០ ភាគរយ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយស្តារបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើងមកវិញ រាល់ការអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា គឺកើតឡើង ដោយសារនយោ បាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងបានទាក់ទាញ នូវអ្នកវិនិយោគ បរទេស និងក្នុងស្រុក មកបណ្តាក់ទុនរកស៊ីនៅស្រុកយើង បង្កើនការងារសម្រាប់កូនចៅយើងបានជាច្រើនកន្លែង។
    បងប្អូនទាំងអស់បច្ចុប្បន្ននេះ មានជីវភាពធូរធារច្រើនជាងពេលមុន បងប្អូន សង់បានផ្ទះថ្មីធំៗច្រើន ប្រដេញម៉ូតគ្នាស្ទើរគ្រប់ភូមិ ។ តាមភូមិមានអគ្គិសនី ប្រើប្រាស់ មានប្រព័ន្ធប្រឡាយតូច ធំ ខ្វាត់ខ្វែង ធ្វើស្រែលែងមានរដូវ ។ បងប្អូនមានរថយន្ត ម៉ូតូគ្រប់ម៉ាក្សប្រើគ្រប់ផ្ទះ មានកុំព្យូទ័រ មានអាយផេត អាយហ្វូន ទូរស័ព្ទគ្រប់ម៉ូត ខ្លះ ខ្លះ ២ទៅ៣គ្រឿង ហើយការប្រកបរបរកសិកម្មទៀតសោត មានគ្រឿង យន្តកសិកម្មទំនើបៗតាមគ្រួសារ។ ក្រៅ ពីការធ្វើស្រែបងប្អូនបានដាំដុះ ដំណាំ ចិញ្ចឹមសត្វ ប្រកបរបរសិប្បកម្មផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពឲ្យរីកចម្រើន រុងរឿង មិនរង់រង់ចាំ លុយ តាមការសន្យាខ្យល់របស់គណបក្សសង្គ្រោះជាតិឡើយ ។
    សម្រាប់វិស័យឧស្សាហកម្ម ប្រទេសយើង មានរោងចក្រ សហគ្រាស ច្រើនស្អេកស្កះ តាមរយះ
    នយោបាយទាក់ទាញវិនិយោគគិនក្នុងស្រុកក្នុងនិងក្រៅប្រទេសមកបណ្តាក់ទុនរកស៊ី ផ្តល់ការងារធ្វើ
    ជូនកូនចៅរបស់បងប្អូន មានការងារធ្វើរាប់សែននាក់ ទាញយកកម្រៃពលកម្ម ទៅជួយបំពេញសេចក្តី
    ត្រូវការក្នុងគ្រួសារ ធ្វើអោយជីវភាពរស់នៅរបស់បងប្អូនតាមគ្រួសារនិមួយៗ មានការអភិវឌ្ឍឈានឡើង
    ជាលំដាប់ ។
    ពិតណាស់កម្មវិធីនយោបាយ របស់គណបក្សប្រជាជន សម្រាប់ដឹកនាំប្រទេស បានគ្របដណ្តប់ លើគ្រប់វិស័យ ផ្ទុយពីគណបក្សប្រឆាំង មានតែក្រដាសប៉ុនបាតដៃមូរបារីជក់ ១ កន្ទុយមិនគ្រប់ផង។ ដូច្នេះសម្រាប់ថ្ងៃបោះឆ្នោតខាងមុខ សូមសមាជិក សមាជិកា គណបក្ស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្ត បម្រើបងប្អូនទៀត ៕

  64. ថាទៅមើល តើនៅស្រុកខ្មែរ មានអ្នកណាខ្លះបន់រក ឬទទួលព្រះអាទិត្យ?

    ___________________________________________________

    .
    លោក kumrou ។ ប្រជាកសិករខ្មែរយើង៨០% រំពឹងទៅលើទឹកភ្លៀងធម្មជាតិ និងពន្លឺ

    ព្រះអាទិត្យគ្រប់គ្រាន់   ដើម្បីបង្កបង្កើនផលស្រូវស្រែ និងដំណាំចំការ   តាំងពីសម័យ

    បុព្វកាលតរៀងមក។  លោក  kumrou អាចជាមនុស្សចាប់កំណើតនៅតំបន់ប៉ូលខាង

    ជើង និងខាងត្បូង នៃភពផែនដី គាត់ទម្លាប់មិនត្រូវការពន្លឺព្រះអាទិត្យរះពេលវែងដូច

    ជា សត្វខ្លាឃ្មុំពណ៌សជាដើម។

  65. kumrou says:

    លោកមភួនដប់បី ពូកែណាស់ហ្ន៏ ចេះប្រៀបធៀបទំនងណាស់តើ!
    តែបើខ្លាឃ្មុំសមកដល់ទីនេះហើយនោះ ប្រាកដជាសូមស្វាគមន៍លោក
    មុនគេតែម្តង។យើងគ្រាន់តែនិយាយតាមការសង្កេតឃើញតែប៉ុណ្ណោះ
    ព្រោះវាជាជំនឿពីបុរមបុរាណមកម្ល៉េះបើមិនអ៊ីចឹង មិនមែនគ្រប់វត្តអារាម
    មានគំនូរទេវតាពាសពេញឡើយ។

  66. សំឡាញ់! says:

    ក្នុងទំព័រនេះ លោក Cheath និយាយចេះគួរសម គ្រាន់បើ ។ ខ្ញុំស្មានតែមិនដែលស្គាល់ពាក្យគួរសម !!!

  67. strong man says:

    តើប៉ូលីសនៅកម្ពុជាការពារសុវត្តិភាពប្រជាពលរដ្ឋត្រុវធ្វើបែបនឹង ឬ ?

  68. Anonymous says:

    ពួកអានរក ពួកអាឆ្កែថោកទាប ប្រើអំណាចច្របាច់ករាស្រ្ត

  69. លោក kumrou ជាអក្សរពណ៌ខ្មៅ គឺជាជនបន្លំយកឈ្មោះលោក kumrou។ Okay !