Wednesday, 03 July 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
មណ្ឌលគិរីៈ ដៃម្ខាងកាន់ខ្សែនិងដៃម្ខាងទៀតកាន់រំពាត់ ញាក់បញ្ជា ដូចគេបញ្ជាចង្កូតរថយន្តនោះហ្មដំរី ឈ្មោះ តារីន និយាយថា៖«ស្ទើរមួយជីវិតហើយ ដែលខ្ញុំរស់នៅជាមួយសត្វដំរី និងអាស្រ័យចំណូលចិញ្ចឹមគ្រួសារក៏ដោយសារសត្វដំរីនេះដែរ ហើយពេលនេះខ្ញុំក៏កំពុងបង្ហាត់កូនប្រុសឲ្យស្នងខ្ញុំដែរ»។ ក្នុងវ័យ៥៦ឆ្នាំហ្មដំរីដែលមិនជាប់ឈាមជ័រអម្បូរជនជាតិរូបនេះបានលើកឡើងឲ្យដឹងថា៖«ខ្ញុំចេះពីវិធីមើលថែដំរី និងបញ្ជាដំរីនេះ ពីគ្រួសារខ្ញុំនៅវត្តភ្នំ ភ្នំពេញដែលកាលពីនៅក្មេងៗខ្ញុំរស់នៅជាមួយគាត់ ហើយគាត់ពេញចិត្តនឹងចិញ្ចឹមបង្ហាត់បង្ហាញខ្ញុំពីរបៀបបញ្ជាដំរីនេះ» ។
ហ្មដំរី ដែលបន្សាត់ខ្លួនពីក្រុងភ្នំពេញ ទៅសាងគ្រួសារនៅតំបន់ព្រៃភ្នំ និងរស់នៅជាមួយសត្វដំរី រូបនេះ បានឲ្យដឹងថា ការពិតនោះមិនមានផលពិបាកណាស់ណាក្នុងការមើលថែដំរីនិងបញ្ជាសត្វនេះទេ។ ក្រៅពីថែទាំឲ្យបានដិតដល់លាងទឹកឲ្យអាហារស៊ីឆ្អែតៗនោះគឺដំរីស្តាប់បង្គាប់ហើយ ហើយបើចង់បញ្ជាឲ្យដំរីធ្វើអ្វីដែលដំរីគេចិញ្ចឹមទូទៅធ្វើបាននោះដំរីយើងក៏ធ្វើបានដែរ។ ប៉ុន្តែលោក រីន ក៏ឲ្យដឹងពីផលពិបាកដំរីរបស់គាត់ចំពោះគាត់និងគ្រួសារគាត់ផងដែរ។
លោក ប្រាប់ថា៖«ដំរីរបស់ខ្ញុំប្រៀបបានប្តីប្រពន្ធអ៊ីចឹង គេចេះប្រចណ្ឌ ហើយប្រចណ្ឌយកតែមែន តែគេប្រចណ្ឌ ពេលណាខ្ញុំផឹកស្រា ឬក៏មានស្រីញីអីជាដើម»។ លោកបញ្ជាក់ថា៖«ឲ្យតែយើងប្រព្រឹត្តនូវទង្វើទាំងពីរនេះមិនគប្បីនោះ ដំរីហ្នឹងមិនមើលមុខយើងឡើយ ហើយទាញផ្តាច់ខ្សែ ឬក៏ច្រវាក់នោះទាល់តែដាច់ ហើយរត់ចូលព្រៃមិនថាព្រៃនោះក្រាស់យ៉ាងណាទេ គេទៅរហូតតែទៅលែងរួចទើបបានគេឈប់ហើយលួងលោមនិយាយសុំទោសវាទើបបានមកវិញ»។
លោក ប្រាប់ថា៖«ខ្ញុំស្រឡាញ់ដំរីខ្ញុំណាស់ ព្រោះគាត់ជាសត្វចេះ ហើយខ្ញុំនឹងបន្តចិញ្ចឹមដំរីតទៅទៀត ហើយរបៀបថែដំរី និងបញ្ជាដំរីនេះ ខ្ញុំក៏បានបង្ហាត់បង្រៀនកូនឲ្យចេះហើយដែរ។ ដោយស៊ាំនឹងការរស់នៅជាមួយសត្វដំរីនោះ សមាជិកនៅក្នុងគ្រួសារខ្ញុំទាំងតូចទាំងធំមិនពិបាកក្នុងការរស់នៅជាមួយសត្វដំរីនេះទេ។ ដូចជាកូនប្រុសខ្ញុំម្នាក់ហ្នឹងគេទើបតែមានជាអាយុ១២ឆ្នាំប៉ុន្តែគេអាចបញ្ជាដំរីបាន។ តែខ្ញុំមិនទាន់បណ្តោយ»។
ដោយពាក្យសម្ដីស្រទន់ពោរពេញទៅដោយការស្រឡាញ់និងការអាណិតចំពោះសត្វដំរីនោះ ហ្មដំរី រូបនេះបានប្រាប់ឲ្យដឹងទៀតថា៖«ដំរីខ្ញុំនេះឈ្មោះអ៊ីតុន វាមានអាយុ៣១ឆ្នាំ គាត់ក៏ចេះណាស់ដែររាល់ថ្ងៃកូនប្រុសខ្ញុំអាយុជាង១០នេះក៏អាចបញ្ជាវាបានដែរ ហើយវាក៏ស្តាប់បង្គាប់កូនខ្ញុំដូចជាខ្ញុំដែរ»។
ដោយសត្វដំរីជាសត្វកម្រសម្រាប់ប្រទេសកម្ពុជាយើងសព្វថ្ងៃនោះ ពេលដែលសួរថា ប៉ុន្តែ ដំរីឈ្មោះ អ៊ីតុន របស់លោកនេះ មានតម្លៃប៉ុន្មាន? ហ្មដំរី រូបនេះបានប្រាប់ដោយពុំមានស្ទាក់ស្ទើរឡើយថា ដំរីនេះបើលក់មិនក្រោមពី៤ម៉ឺនដុល្លារទេ។ ប៉ុន្តែលោកអះអាងថា លោកមិនលក់វាទេ។ លោកបានប្រាប់ថា ពេលនេះលោកក៏បានទៅពិភាក្សាជាមួយអ្នកមានដំរីឈ្មោលក្នុងខេត្តនេះដែរ គឺយកវាទៅបង្កាត់បន្តពូជវាទៀត។
លោកក៏បានបញ្ជាក់ថា វាក៏ជាពិបាកដែរក្នុងការបង្កាត់ពូជដំរី ត្រូវយកពួកគេទៅលែងជាមួយគ្នាយ៉ាងហោចណាស់ក៏មួយខែដែរ ហើយយើងត្រូវមើលថែវាគ្រប់ពេលនិងតាមដានពួកគេហើយបើដឹងថា វាបានបង្កាត់ពូជហើយនោះ យើងត្រូវរៀបចំពិធីសែនព្រេន ដល់អារក្សអ្នកតាព្រៃភ្នំម្តងលុះដល់ពេលដំរីនោះកើតកូនមកត្រូវរៀបចំពិធីរៀបការឲ្យវា ដូចជាពិធីរៀបការរបស់មនុស្សដែរ។
យ៉ាងណាការថ្លែងពីមហិច្ឆតារក្សា និងបន្តអាជីពគ្រួសារហ្មដំរីរបស់ជនជាតិព្នងនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិមនោរម្យឬទឹកធ្លាក់ដំណាក់ស្តេចនៅមណ្ឌលគិរីត្រូវបានតារីនបញ្ជាក់ថា៖«នោះមិនមែនពួកខ្ញុំសំដៅតែចំណូលដើម្បីគ្រួសារតែមួយផ្នែកនោះទេ វាក៏ជាផ្នែកសំខាន់មួយសម្រាប់និរន្តរភាពទេសចរណ៍ខេត្តមណ្ឌលគិរីនេះដែរ»។ ហ្មដំរី វ័យ៥៦ឆ្នាំម្នាក់នេះ បានឲ្យដឹងថា៖«ភ្ញៀវគ្រប់ជាតិសាសន៍គេស្គាល់យ៉ាងច្បាស់ថាស្រុកព្រៃភ្នំ សម្បូរអម្បូរជនជាតិភាគតិចរស់នៅខេត្តមណ្ឌលគិរី នេះសម្បូរតំបន់ទេសចរណ៍កម្សាន្ត ហើយតំបន់ទាំងនោះភាគច្រើននៅតាមដងព្រៃភ្នំ ហើយភ្ញៀវទេសចរភាគច្រើនជនជាតិបរទេសគេចូលចិត្តជិះដំរីដើរកម្សាន្តតាមព្រៃ»។
លោកបញ្ជាក់ថា៖«ដំរីខ្ញុំសព្វថ្ងៃវាអាចរកចំណូលឲ្យខ្ញុំយ៉ាងហោចណាស់ក៏បានពី១៥ដុល្លារទៅ២០ដុល្លារដែរមួយថ្ងៃនៅរដូវភ្ញៀវទេសចរគេមកកម្សាន្តនៅទឹកជ្រោះមនោរម្យនេះច្រើន។ ប៉ុន្តែបើភ្ញៀវគេចង់ជួលមួយថ្ងៃនោះ តម្លៃពី២៥ទៅ៣០ដុល្លារព្រោះដំរីត្រូវធ្វើដំណើរឆ្ងាយតាមតែតម្រូវការគោលដៅភ្ញៀវ។ ម្លោះហើយតម្លៃត្រូវឡើង»។
ជាមួយទស្សនៈដ៏ទូលំទូលាយរបស់ហ្មដំរីដ៏សាមញ្ញ រស់នៅផ្ញើជីវិតនៅតាមដងព្រៃរមណីយដ្ឋានទឹកធ្លាក់ដំណាក់ស្តេចវ័យ៥៦ឆ្នាំម្នាក់នេះ ក៏បានត្អូញត្អែរពីផលពិបាកក្នុងការមើលថែនិងផ្គត់ផ្គង់អាហាររបស់សត្វមួយប្រភេទនេះដែរ។ លោក និយាយថា៖«ដំរីមិនមែនដូចសត្វគោឬក្របីឡើយ មិនអាចលែងឲ្យវាដើរស៊ីស្មៅតាមព្រៃឬតាមភូមិកុំថាឡើយមួយម៉ោងឬកន្លះម៉ោងនោះ ហើយក៏ត្រូវការចំណីអាហារច្រើនដែរខុសពីគោក្របីឆ្ងាយណាស់»។ លោកប្រាប់ថា៖«ជារៀងរាល់យប់ ខ្ញុំត្រូវបញ្ជិះដំរីចូលទៅក្នុងព្រៃចងវាឲ្យនៅស៊ីស្មៅ និងស្លឹកឈើនៅទីនោះ លុះភ្លឺឡើងទើបយកវាមកវិញ។យប់ខ្លះនៅព្រៃឆ្ងាយពីផ្ទះឬក៏ព្រៃដែលមិនធ្លាប់ទៅដល់ពីមុននោះ ត្រូវដេកចាំ វានៅទីនោះទាល់តែភ្លឺក៏មានដែរ»៕


បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។
យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
………………………………………………………………………………………………………………………………….
នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!
នៅពេលនេះ យើងអាចវាយតំលៃបានថា ក្នុងគណបក្សសង្រ្គោះជាតិ ពោរពេញទៅដោយធនធានឧក្រិដ្ឋជន ជនក្រៅសង្គម ជនសង្គមងងឺត ជនបាតសង្គម ជនដែលរត់គេចចេញពីសំណាញ់ច្បាប់ មកជ្រកកោន ក្រោមស្លាកគណបក្សនយោបាយ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ គណបក្សសង្រ្គោះតែងតែចេញមកការពារពួកនោះជានិច្ចហើយស្រែកថា ជារឿងនយោបាយ!!!!