គ្រួសារ​សកម្មជន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ចូល​គណបក្ស​កាន់​អំណាច

គង់ សុឋានរិទ្ធ
10 កក្កដា 2013
វីអូអេខ្មែរ

 

ផ្លាក​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បិទ​នៅ​តាម​ជញ្ជាំង​​អាជីវកម្ម​មួយ​ ខណៈ​ដែល​ស្ត្រី​ម្នាក់​ដាក់​បាត្រ​ដល់​​លោក​សង្ឃ។

ភ្នំពេញ៖ សមាជិក​គ្រួសារ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​ចាប់ខ្លួន​និង​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​កំពត​ បាន​អះអាង​នៅ​ថ្ងៃ​ច​ន្ទ​នេះ​ថា បាន​ទទួល​រង​លក្ខខណ្ឌពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត។​

លក្ខ​ខ​ណ្ឌ​នេះ​ដើម្បី​ឲ្យ​ប្រាកដ​ថា សមាជិក​គ្រួសារ​នេះ​បោះបង់​ចោល​គណបក្សជំទាស់​និង​ចុះចូល​ជា​សមាជិក​គណបក្ស​កាន់​អំណាច​វិញ។

​អ្នកស្រី ​អ៊ុយ​ សុខ​ ត្រូវ​ជា​ម្តាយក្មេក​របស់​ ហុង​ វី​រ៉ា​វុ​ធ​ ​ដែល​ត្រូវ​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ខេត្ត​កំពត​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ ក្រោម​ការ​ចោទប្រកាន់​ថា​ បាន​គំរាម​ធ្វើឃាត​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​តាម​ទូរសព្ទ។​

​អ្នកស្រី ​មាន​ប្រសាសន៍​ថា លោកជុំ ប៊ុនថាន​ ហៅ​ថុ​ង​ ដែល​មានមុខរ​បរជា​អ្នកលក់​គ្រឿង​សំណង់​និង​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ចុះបញ្ចូល​ឲ្យ​ក្រុម​គ្រួសារ​អ្នកស្រី​រួម​ទាំង​កូន​ប្រសារ​ឲ្យ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​លោក​ហុង​ វី​រ៉ា​វុ​ធ​ នៅ​ក្រោយ​ពេល​បោះ​ឆ្នោត។​

​អ្នកស្រី​បញ្ជាក់​ថា សកម្មជន​គណបក្ស​កាន់​អំណាច​ដដែល​នេះ ​បាន​ស្នើ​ឲ្យ​ក្រុម​គ្រួសារ​អ្នកស្រី​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​សរុប​ចំនួន​ប្រាំ​នាក់​កុំ​ទៅ​បោះ​ឆ្នោត​ ដើម្បី​បង្ហាញ​ភាព​ស្មោះត្រង់​ដល់​គណបក្ស​ថ្មី។

«[គេ]​ថា​ចេះ​ឲ្យ​គេ​ជឿជាក់​ថា ចូល​គណបក្ស​ប្រជាជន​ កុំ​ឲ្យ​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​បាន​គេ​ជឿ​ការ​ពិត​។​ សរុប​ប្រាំ​នាក់»។​

​លោក​ជុំ​ ប៊ុនថាន ហៅ​ថុ​ង​ ដែល​ត្រូវ​បាន​ចង្អុល​ដាក់​នេះ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ទេ​ដោយសារ​លោក​និយាយ​រតាក់រ​តុប​រួច​ក៏​បិទ​ទូរ​សព្ទ​ទៅ​វិញ។ ហើយ​ក្រោយ​មក​លែង​លើក​ទូរ​សព្ទ​តែ​ម្តង។

​នេះ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទី​២​ក្នុង​ចំណោម​សកម្មជន​និង​អ្នកគាំទ្រ​គណបក្ស​នេះ​សរុប​ចំនួន​ប្រាំមួយ​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ចុងខែ​មិថុនា​ដោយ​អ​ជ្ញា​ធរ​ខេត្តកំពត​ហើយ​បន្ទាប់​មក​ត្រូវ​គេ​រាយការណ៍​ថា​ទទួល​ការ​បញ្ចុះបញ្ចូល​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ចុះចូល​ទៅ​ខាង​ខ្លួន។​

ក៏​ប៉ុន្តែ​លោក​ខូច​ ឃុន​ហួរ​ អភិបាល​ខេត្តកំពត​ខាង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​អះអាង​ថា​គណបក្ស​របស់​លោក​មិន​ធ្វើ​បែប​នេះនោះ​ទេ។​

​សកម្មជន​និង​អ្នកគាំទ្រ​គណបក្សជំទាស់​ដែល​ត្រូវ​ចាប់ខ្លួន​ចំនួន​ប្រាំ​នាក់​ត្រូវ​ចោទប្រកាន់​ពី​បទ​ប្រមូល​ផល​និង​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃ​ឈើ​ដោយ​ខុសច្បាប់។ ដោយឡែក​លោក​ហុង វីរ៉ាវុធ ត្រូវ​ចោទប្រកាន់​ពី​បទ​ការ​គំរាម​សម្លាប់​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​តាម​ទូរ​សព្ទ។​

លោក ជា ប៉ូច ប្រធាន​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តកំពត​និង​លោក​យន់​ ផល្លី​ អ្នក​ស្រាវជ្រាវ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ ប្រចាំ​ខេត្តកំពត​ អះអាង​ថា ក្រុម​គ្រួសារ​របស់​លោក​ហុង វីរ៉ាវុធ​ ត្រូវ​បាន​ដាក់​លក្ខ​ខ​ណ្ឌ​ពី​តំណាង​គណបក្សកាន់អំណាច​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​នោះ​មែន។ លោក​យន់​ ផល្លី ចាត់​ទុក​ថា ករណី​នេះ​គឺជា​ការ «បំបាក់​ស្មារតី​និង​បំភិតបំភ័យ» លើ​សកម្មជន​គណបក្ស​ជំទាស់។

លោកទេព​ នី​ថា​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គជប) មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ករណី​ខាងលើ​នេះ​ទេ។ ក៏​ប៉ុន្តែ លោក​លើក​ឡើង​ថា ប្រសិនបើ​វា​ជា​ការ​ពិត​នោះ​គឺជា​អំពើ​ល្មើស​ច្បាប់។

«ប្រសិន​បើ​មាន​ករណី​ចឹ​ង​មែន​ មាន​ន័យ​ថា រារាំង​គេ​មិន​ឲ្យ​បោះ​ឆ្នោត។ អញ្ចឹង​ខុស​ច្បាប់​ហើយ។​ឧទាហរណ៍ ករណី​អញ្ចឹ​ង​សភាព​ការ​មិន​ទាន់​កើតឡើង​ទេ។ យើង​អាច​ព្រមាន​ទាំង​អ្នក​យល់​ព្រម​តាម​គេ​និង​អ្នក​ដែល​ហាម​គេ។ តែ​ក្នុង​ករណី​ថ្ងៃ​បោះ​ឆ្នោត​បែរ​ទៅ​រារាំង​គេ​ ទៅ​ដក​អត្តសញ្ញាណ​បន​គេ​ ត្រូវ​មានទោស​ពិន័យ​ជា​ប្រាក់​ឬ​លប់ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត»។​

កម្ពុជា​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា​នេះ។ មាន​គណបក្ស​ចំនួន​ប្រាំបី​ចូល​រួម​ប្រកួតប្រជែង។ ក៏​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​មើលឃើញ​ថា គឺ​ជា​គណបក្ស​ប្រជែង​ដែល​មាន​សក្តានុពល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច៕

 

 

អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

 

What Next?

Recent Articles

11 Responses to "គ្រួសារ​សកម្មជន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ចូល​គណបក្ស​កាន់​អំណាច"

  1. Khmer Atlanta,GA. says:

    Everyone who received the thread from any cpp. members (pok kbal youn kloun khmer) should be brave enough like this woman and do like she did. Be a hero don’t be a zero

  2. មានភស្តុតាងទេចោទគេហ្នឹង

  3. កសិករ says:

    មិនមេន បក្សប្រជាជន គុំរាមទេ នេះជា អំពើរបស់ មនុស្ស ប្រកាន់បក្ស ។ខ្ញុំ ដឹង ក្រុម អង្កការសិទ្ធមនុស្ស បក្សប្រឆាំង និង អង្កការ សង្គម ស៊ីវីល ការសែតប្រឆាំង បន់អោយតែមាន ករណីបែបនេះ ដើម្បី មានការងារធ្វើ សរសេ បំប៉ោងបញ្ហាជួនបញ្ហាតូចសោះ ពង្រើកអោយធំ ជួន បញ្ហា ត្រូវដោះស្រាយបាន ពង្រើអោយទៅជាបញ្ហាធ្ងន់ធ្ងរ ជួនបញ្ហាមិនទាក់ទងនិង បក្សនិង នយោបាយ បង្វែអោយចូលក្នុង រឿងបក្ស រឿងនយោបាយ ជួនបញ្ហា បុគ្គល បង្វែទៅជារឿង បក្សរឿង នយោបាល មនុស្សគ្រប់ រូប អ្នកណា ក៏ជាសមាជិក របស់ បក្សណាមួយមិនខានឡើយ ព្រោះ ពួកគេតែងតែមាន បះដូង នឹង មានទឹកចិត្ត ស្រលាញ់ គាំទ្រ បក្សណាមួយរៀងៗខ្លួន ដូច្នេះ ការខ្វែងគុំនឹតគ្នា ការប្រកែកមានជម្លោះនឹង គ្នា ជារឿងធម្មតា ជារឿងបុគ្គល ម្នាក់ៗដែល ប្រកាន់បក្សរៀងៗខ្លួន មិនអាច ថាពេលមានបញ្ហា រុំលោភ គុំរាបកំហែង នឹង រឿងនយោបាយទាំងអស់ នោះគឺ មិនត្រឹម ត្រូវ អ្នកចាញ់ អ្នកខ្សោយ ពេល ខ្លួនមានបញ្ហា អត់មានអីធា អត់មានកំលាំងតបតរ អត់មានអំណាច អត់ ចេះរកហេតុផល ចេះតែម្យ៉ាង គឺ នយោបាយ គុំរាបកំហែង តែខ្លួនឯងខុសដែអត់ គឹត ដើម្បី បឹតបាំង នូវ កំហុស ខ្លួនឯង ដែលបានធ្វើ គឺ យកបញ្ហានយោបាយ យកមកដាក់បញ្ជូល ដើម្បីចោទគេ ។ ប្រជាជន មិនពេញចិត្ត មិនជឿជាក់ គ្មានសំឡេងឆ្នោត កើនឡើង ដោយសារ បញ្ហាទាំងអស់ នេះ ជាផ្នែកមួយ ព្រោះ អស់ លោក គឹត មើល បញ្ហា ស្អីកដោយ រឿងស្អី ក៏ដោយ ក៏សកម្មជន នយោបាយ បក្ស អស់មានរឿងផ្ទាលខ្លួន អស់ជារឿងបុគ្គលសោះ អត់រឿង ប្រជាជន និង ប្រជាជនទេ គឺ សកម្មជនបក្សៗ ។ មនុស្សទាំងអស់ ម្នាក់ៗសុទ្ធតែ ជាសកម្មកជន សុទ្ធជា សមាជិករបស់ បក្សណាមួយមិនខាន អោយតែគ្រប់អាយុ តែអ្នកទាំងនោះ ក៏ជាមនុស្សដែរ រស់ នៅគោរព ច្បាប់របស់ ប្រទេស ដូច្នេះ បើអ្នកណាមួយធ្វើខុសច្បាប់ត្រូវតែផ្តន់ទាទោស ទៅតាម សកម្មភាព និង ទង្វើដែលបានប្រព្រឹត មិនមែនយកបក្ស សកម្មជន យកមកប្រទេ ព្រោះបក្សមួយៗមានច្បាប់របស់គេ បក្សមិនដែល អោយសមាជិកខ្លួន ធ្វើខុសច្បាប់នោះទេ តែបុគ្គលទេ ដែល គាត់ធ្វើខុស ដូច្នេះ យើងត្រូវ យកបញ្ហាខុសច្បាប់ យកមកដោះស្រាយ អត់ គឹតបក្សទេ តែបើបក្ស យករឿងនេះ ដាក់ចូលគឺបានន័យថាបក្សខ្លួនជាអ្នកបញ្ជា ដូចរឿង ចាប់ខ្លួន នៅកំពត អំពីបទ គំរាមសំលាប់ ដឹកឈើខុសច្បាប់ បើកអាជីវកម្មខុសច្បាប់ នេះជារឿងបុគ្គលទេ តែបក្សសង្គ្រោះជាតិ បែជា យករឿងនេះ ចូលក្នុង រឿងសកម្មជនបក្សនយោបាយ នេះមានន័យថា បក្សប្រឆាំងជាអ្នកបញ្ជា ទើបយករឿងនេះចូលក្នុង នយោបាយ ។ បើយើងចង់ ឈឺឆ្អាលកូនចៅរបស់ យើង គឺគ្រាន់តែតាមដាន សកម្មភាពកាត់ទោស រកមេធាវី រកមូលហេតុនៃបញ្ហាអោយបានច្បាស់ ដោយ យកពត៌មានពីភាគីទាំងសងខាង មិនអាច យកតែម្ខាង បានទេ ព្រោះបើយកពត៌មានតែខាងគ្នាឯងមានន័យថា គឺខុស ព្រោះ គ្នាឯងមិនដែលប្រាប់ថា អាក្រក់រឺបានប្រព្រឹតទេ ។

  4. Mao says:

    មាតុភូមិ​និវត្តន៍​នៃ​លោក​សម រង្ស៊ី​គឺ​មាន​ន័យ​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​។ តែ​វា​ជា​ការ​អាប់​ឱន​ដល់​កេរ្តិ៍​ឈ្មោះ​ជាតិ​សាសន៍​ខ្មែរ​ទៅ​វិញ បើ​មេ​ដឹក​នាំ​ខ្មែរ​នៅ​តែ​ចិញ្ចឹម​ចិត្ត​អាក្រក់​ឃោរឃៅ ប្រៀប​បាន​នឹង​ពួក​ក្មេង​ពាល​ចាំ​វាយ​ប្រហារ​គ្នា​យ៉ាង​លេលា​យក​ឈ្នះ​យក​ចាញ់ ពន្លិច​កិត្តិយស​ជាតិ​សាសន៍​ឯង ទៅ​ក្នុង​ភក់​ជ្រាំ។ ខ្ញុំ​ក៏​ជា​ខ្មែរ​ចាស់​ទុំ​ម្នាក់​ដែរ​ហើយ​ខ្ញុំ​មាន​សំណូមពរ​ដដែលៗ តែ​មួយ​គត់​ក្នុង​ពេល​នេះ គឺ​ថា ខ្មែរ​ចាំ​បាច់​ត្រូវ​រួប​រួម​គ្នា ជា​កម្លាំង​តែ​មួយ​ដើម្បី​ការពារ​ជាតិ និង​ដើម្បី​កិត្តិយស​ជាតិ​ដែល​យើង​ធ្លាប់​ជា​ជាតិ​សាសន៍​មួយ​មាន​កេរ្តិ៍​ឈ្មោះ​និង​ពង្ស​សាវតារ​ល្អ​ពី​អតីតកាល​។​ខ្មែរ​នឹង​មិន​យក​ខ្មែរ​ជា សត្រូវ​ដូច​ដែល​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​នោះ​ទេ​។​នេះ​ជា​មេរៀន​ដែល​ខ្មែរ​ត្រូវ​ចាំ​ជា​រៀង​រហូត។

    ភូមិសាស្ត្រ​និង​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​ចង្អុល​បង្ហាញ​ថា វាសនា​ខ្មែរ ទោះ​ជា​មក​ដល់​សម័យ​ជឿន​លឿន​នេះ​ហើយ​ក៏​ដោយ​គឺ​វា​នៅ​កៀក​នឹង​អន្លង់​គ្រោះថ្នាក់​ជា​ដដែល​ឥត​មាន​ប្រែ​ប្រួល​បន្តិច​ណា​ឡើយ​។ ខ្មែរ​គួរ​រក្សា​សម្ព័ន្ធមិត្ត​ជាមួយ​មិត្ត​ដែល​គោរព​និង​ជ្រោម​ជ្រែង សិទ្ធិ​សេរីភាព​របស់​មនុស្ស​ផង​គ្នា ព្រោះ​មនុស្ស​គឺ​ពួក​យើង​កូន​ចៅ​យើង​រាល់​គ្នា​ហ្នឹង​ហើយ​។

    សូម​អរគុណ…ជយោ​ខេមរជាតិ​!៚

    ពី​ខ្ញុំ ជូ លាងហាក់ នៅ​សហរដ្ឋ​អាមេរិក​អ៊ីមែល

  5. cheath says:

    អាសមរង្សី វាគ្រាន់តែជាមនុស្សចោលម្សៀតអត់បានការ ប៉ុណ្ណោះ អាជូ លាងហាក់
    ទ្រឹស្តីអ្ហែងនិយាយមកនេះ វាបង្ហាញអោយឃើញថាថាអ្ហែងជាមនុស្សអត់ដឹងខ្យល់អីតែប៉ុណ្ណោះ
    អ្ហែងនិនិាយឡើងថាគឹតពីជាតិ ពីប្រជាជន ចង់អោយប្រទេសកម្ពុជា ជាប្រទេសពេញដោយនិតិរដ្ឋ
    តែអ្ហែងមានគឹតថាអាសមរង្សីវាបានធ្វើស្អីខ្លះទេក្នុងជិវិតនយោបាយវា ?
    ភូតភរ បោកប្រាស់ ញុះញង់អុជអាលសម្អប់ជាតិ សម្អប់ជាតិសាសន៏ បំពានច្បាប់ ។ល។និង។ល។
    តើ នេះឫុ ដែលអ្ហែងគឹតថាវាជាវីរជនដ៏មហិមារបស់អ្ហែង នោះ ?

  6. សោកស្តាយ says:

    ​អាជាតិអាឆ្កែយួន អាថោកទាប ខ្មែរ និងមិនលើលែងអោយពួកយួនឯងនៅលើទឹកដីខ្មែរទៀតទេ

  7. ) :-) :-) says:

    Vas te faire enculer A Cheath on t’emmerde sale race de viet, vivre CNRP

  8. ចំរៀងនៃការវិលត្រឡប់មកវិញ របស់លោក សម រង្ស៊ី ជាចំរៀង ដដែលៗ ដែលយើងធ្លាប់ឮជាយូរណាស់មកហើយ ប៉ុន្តែធាតុពិតវាគ្រាន់តែជាចំរៀងលួងលោម កុំអោយម្ចាស់ស្រីបាក់ទឺកចិត្តប៉ុណ្ណោះ ឬ គេហៅថា ផោមដើម្បីអោយឆ្កែអរ បងត្រឡប់មកវិញ បងត្រឡប់មកវិញ បងត្រឡប់មកវិញ គឹត្រឡប់ពីប្រទេសបារាំង មក ហ្វីលីពីន ហើយត្រឡប់ពី ហ្វីលីពីន មកប្រទេសបារាំងវិញ

    ………………………………………………………………………………………

    .បើ សម រង្ស៊ី វិលត្រឡប់មកខ្មែរពេលណា ពេលនោះ កឹម សុខា នឹងក្លាយជា ក្អាត់ក្នុងក្អម!
    …………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះនឹងក្លាយជាអន្លូងសំពងលោក កឹម សុខា អោយហារមាត់ជង្រ្គង់ និយាយលែងចេញ
    ……………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះផែនការធ្វើបក្សប្រហារក្នុងគណបក្សសង្រ្គោះជាតិ របស់លោក កឹម សុខា ត្រូវបរាជ័យទាំងស្រុង
    ………………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះលោក កឹម សុខា នឹងក្លាយជា ឆ្កែរដំបៅក្បាលមិនខាន
    ……………………………………………………………………………………………………………………………….
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះទ្វារគុកព្រៃសរនឹងបើកទ្វារស្វាគមន៏រង់ចាំជាស្រេច! ពេលនោះ លោក សម រង្ស៊ី នឹងត្រូវបានប្រសិទ្ធនាមថា ជា អ៊ុង សានស៊ូជី កម្ពុជា ។ អ៊ុង សានស៊ូជី ភូមាជាប់ឃុំក្នុងផ្ទះ តែ អ៊ុងសានស៊ូជីកម្ពុជាត្រូវជាប់ឃុំក្នុងគុកដូចអ្នកទោសផ្សេងៗទៀតស្មើភាពគ្នា ណ្ហើយទ្រាំទៅ! តែជាងដប់ឆ្នាំតើ! ជាងពីរអាណត្តិហ្នឹង! បាយស៊ីស្រាប់ អាចម៏គេសែង ទៅណាមកណាមានគេយាមការពារ ចេញពីគុកមកវិញ នឹងក្លាយជា ណែលសុនម៉ង់ដឺឡាទី២ ហើយអាចទទួលបានពានរង្វាន់ទៀត! គួរតែប្តូរហើយ ដើម្បីកិត្តិយស ដើម្បីគណបក្ស !!!!!!!

    Khmer Family Your Family
    says:
    July 9, 2013 at 4:43 pm ពុទ្ធសាសនា បានមានឱវាតថា បោះឆ្នោតជូនគណបក្សប្រជាជន ជួបនូវ​ពុទ្ធពរ ៤ប្រការ គឹ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីខាន!!!
    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

    Khmer Family
    says:
    July 8, 2013 at 3:33 pm ធ្លាយបូសទៀតហើយ ធ្លាយបូសទៀតហើយ បន្ទាប់ពីធ្លាយមុខបូសអ្នកបឹងកក់ ឥឡូវនេះ មុខបូស អ្នកបូរីកីឡា និងសហគមន៏៣៤៧ បានធ្លាយមុខទៀតហើយ ក្រោមការព្យាបាលវះកាត់ យកដុំមហារីកចេញ ពីសំណាក់លោក វេជ្ជបណ្ឌិតយ៉ាងចំណានៗ គឹលោក ហ៊ុន ម៉ាណែត បុត្រច្បង សម្តេច ហ៊ុន សែន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​មានជំនឿជឿជាក់មកលើអាជ្ញាធរ​និងគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា សង្ឃឹមថា នឹងធ្លាយមុខបូសនៅកន្លែងដ៏ទៃទៀតទូទាំងប្រទេសកម្ពុជា ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជន មិនទុកអោយប្រជាជនអត់ផ្ទះ អត់ដី សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតនោះទេ សូមកុំជឿលង់តាមការញោះញង់ អុជអាល របស់គណបក្សប្រឆាំង និងសង្គមស៊ីវិលអោយសោះ បងប្អូនពលរដ្ឋត្រូវចងចាំថា បើមានបញ្ហាដីធ្លីពាក់ពន្ធ័ជាមួយបក្សប្រឆាំង​និងសង្គមស៊ីវិលនោះគឹមិនអាចនឹងដោះស្រាយចេញទេ

    Khmer Family Your Family
    says:
    July 9, 2013 at 5:38 pm ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ហាស ហាស ហាស ហាស ហាស ហាស
    ……………………………………………………………………………………………………………………………….
    គណបក្សសង្រ្គោះជាតិ បានប្រមែប្រមូលពលរដ្ឋដែលគាំទ្រខ្លួនមានចំនួនតិចតួចពីបណ្តាខេត្តជាច្រើន ដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពុងធំ ខេត្តព្រះវិហ៊ារ និងខេត្តសៀមរាប អោយមកដេកចាំ៣យប់៣ថ្ងៃនៅខេត្តសៀមរាប ប្រមូលផ្តុំគ្នា ផ្គុំគ្នា ដើម្បីដង្ហែរឃោសនាគណបក្ស អោយមើលទៅឃើញភាពគគ្រឹកគគ្រេង អឹកអធឹក ក្នុងគោលបំណងបំភន្ត័ភ្នែកជាតិ និងអន្តរជាតិ មើលឃើញថា គណបក្សគេមានការគាំទ្រច្រើនណាស់ ហើយថតទុកជាភស្តុតាង ក្រោយពេលបោះឆ្នោតរួច គេនឹងឡាំប៉ាថា គេមានអ្នកគាំទ្រច្រើនណាស់ហេតុអ្វីក៏ចាញ់ឆ្នោត ហើយស្រែកថា ការបោះឆ្នោតនេះមិនត្រឹមត្រូវ មិនយុត្តិធម័ មានការលួចបន្លំសន្លឹកឆ្នោតជាមិនខាន ហាស ហាស ហាស ហាស ហាស ហាស ហាស ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ ! ល្បិចតាស៊ីក្លូ! គួរអោយអស់សំណើចមែន!!!!!!

  9. វាគ្មានអ្វីចំឡែកនោះទេ ចំពោះការគំរាមកាត់ផ្តាច់ជំនួយពីសហរដ្ឋអាមេរិចនោះ! ពីព្រោះពួកគេបានដឹងយ៉ាងច្បាស់ថា សហសេវ៉ឹក ឬ កូនជឹង របស់ពួកគេ ប្រាកដជាចាញ់ឆ្នោតយ៉ាងភ្លូកទឺកភ្លូកដីពិតប្រាកដ ហេតុនេះ កុំអោយបាក់មុខខ្លាំងពេក ក៏ប្រកាសអោយហើយទៅ! ប៉ុន្តែកុំភ្លេចថា ពីឆ្នាំ ១៩៧៩ មកដល់​ ឆ្នាំ ២០០៣ អាមេរិច មិនត្រឹមតែមិនផ្តល់ជំនួយមកកម្ពុជាទេ ថែមទាំងអំពាវនាវ អោយសហគមន៏អន្តរជាតិកុំផ្តល់ជំនួយ និងហ៊ុំពទ្ធ័សេដ្ខកិច្ចកម្ពុជាទៀត តែយើងនៅតែរស់បាន!!!!!!!

  10. DoDoDo says:

    ប្រជាពលរដ្ឋចូលហែគណបក្សប្រជាជនយ៉ាងច្រើន តែការបោះឆ្នោតវិញបោះសំងាត់គឺលេខ៧ គណបក្សសង្រ្គោះជាតិវិញទេព្រោះគេក្លាចអំណាចអាជ្ញាធរដែលបានស៊ីញ៉េឲ្យគេខ្ចីលុយធនាគានិងទទួលអំណោយសារុង ប៊ីចេងនៅកំឡុងពេលបោះឆ្នោតមកដល់។ ហ៊ោកញ្ជ្រាវតាមផ្លូវកាន់តែច្រើនកាន់តែមានសំលេងតិចនៃលទ្ធផលបោះឆ្នោត ដូចជាការបោះឆ្នោតមេឃុំនោះខេត្តកណ្តាលមានចូលរួមហែគណបក្សប្រជាជនយ៉ាងច្រើនតែលទ្ធផសន្លឹកឆ្នោតបាតើរហូតដល់៧០ភាគរយ មានន័យថាប្រជាពលរដ្ឋចូលរួមហែឲ្យគណបក្សប្រជាជនច្រើន តែការបោះឆ្នោតវិញបោះសំងាត់នាំឲ្យគណបក្សប្រជាជនខូចចិត្តមិនស្ទីរទេ។ បែបនេះហើយទើបគេរកគ្រប់វិធីដម្បីឈ្នះទោះជាអំពើអសីលធម ខុសច្បាប់យ៉ាងណាក៏ដោយ ម្យ៉ាងវិញទៀត អ្នកវិភាគនយោបាយបក្សប្រជាជនបានលើកឡើងពីការរស់រានមានជីវិតដោយសារតែហ៊ុន សែន ចុះលោកប៉ែន សុវណ្ណ ចាន់ស៊ី ខ្ញុំ បងប្រុសខ្ញុំ និងវិរយុទ្ធជនដ៏ទែផ្សេងទៀតដែលត្រលប់មកពិស្រុកយួនវិញបានច្បាំងជាមួយប៉ុលពត អៀង សារី នោះមិនមានន័យអ្វីទេឬ ? បើប្រជាពលដ្ឋបោះឲ្យតែលើកហ៊ុន សែនរហូតអញ្ចឹងប្រទេសកម្ពុជាមិនមែនកាន់លទ្ធិប្រជាធិបតេយ្យទេ ហើយក៏កុំឲ្យមានគណបក្សចូលរួមបោះឆ្នោតទៀតដែរមែនទេ?

    ដូចនេះពំពាវនាវដល់ប្រជាពលរដ្ឋ ទាហាន ប៉ូលីស មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់បោះឆ្នោតឲ្យគណបក្សសង្រ្គោះលេខ៧ ទើបគោលនយោបាយ៧ចំណុចរបស់ បក្សសង្រ្គោះជាតិមកបំរើដល់យើងគ្របៗគ្នា។
    លេខ៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧ក្នុងដួងចិត្តរបស់យើងទាំងអស់គ្នា។

  11. ល្បិចកល់ says:

    នេះជាល្បិចកល់​ របស់​​​ CCP.