សមាគម​យុវជន​ខ្មែរ​គ្រោងផ្ញើ​សារ​តាម​ទូរសព្ទ​ដៃ​អំពាវនាវ​ឲ្យយុវជន​ទៅ​បោះឆ្នោត

ថ្ងៃ អង្គារ 16 កក្កដា 2013
ដោយ ញឹម សុផល
RFI

 

សមាគម​យុវជន​ខ្មែរ​គ្រោង​នឹង​បញ្ជូន​សារ​តាម SMS ទៅកាន់​ទូរសព្ទដៃ​របស់​យុវជន​នៅ​ទូទាំង​ប្រទេស ដើម្បី​អំពាវនាវ​ឲ្យ​ពួកគេ​មានការ​ចូលរួម​កាន់តែ​ច្រើន ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៥ ដែល​នឹង​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃទី ២៨ ខែកក្កដា​ខាងមុខ។ មេដឹកនាំ​​សមាគម​​ឲ្យ​ដឹងថា ពួកគេ​នឹង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក បញ្ជូន​សារ ប្រសិនបើ​​មាន​​ក្រុមហ៊ុនទូរសព្ទ​ណា​​ភ័យខ្លាច​មិន​សហការ​ជាមួយ។

សមាគម​យុវជន​ខ្មែរអំពាវនាវឱ្យ​ប្រជាជននាំគ្នាទៅបោះឆ្នោត​ (@Kkhmer Youth Association)

សេចក្តី​រាយការ​ណ៏របស់​ ញឹម សុផល

(02:22)

សមាគមន​​យុវជន​ខ្មែរ​ (KYA) បាន​​នឹង​​កំពុង​​បញ្ជូន​​សារ​​ជា​បណ្តើរៗ​ហើយ​ ​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ ដើម្បី​អំពាវនាវ​ឲ្យ​យុវជន​ចូលរួម និង​ទៅ​បោះឆ្នោត​ឲ្យ​បាន​កាន់តែ​ច្រើន។ លោក ម៉ាក ចំរើន, ប្រធាន​សមាគមយុវជន​ខ្មែរ បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា សមាគម​កំពុង​ជ្រើសរើស​សារល្អៗ ដែល​រៀបរៀងឡើង​ដោយ​យុវជន ហើយ​បង្ហោះ​ចេញ​តាម​ហ្វេ​ស​ប៊ុក។ លោក ម៉ាក ចំរើន បញ្ជាក់ថា ជា​គោលដៅ​របស់​សមាគម នឹង​ស្នើសុំ​កិច្ចសហការ​ជាមួយ​នឹង​​ក្រុមហ៊ុន​ទូរសព្ទដៃ មួយចំនួន​នៅក្នុង​ស្រុក​ខ្មែរ ដើម្បី​មានលទ្ធភាព​បញ្ជូន​សារ SMS​ទៅកាន់​​យុវជន​តាមរយៈ​ទូរសព្ទដៃ​​របស់​ពួកគេ​ មួយ​សប្តាហ៍​មុន​ការបោះឆ្នោត។

ក៏ប៉ុន្តែ​ប្រហែលជា​មានសង្ឃឹម​តិចតួច​ណាស់​ដែលថា​ក្រុមហ៊ុន​ទូរសព្ទដៃ​​នៅក្នុង​ប្រទេស​ព្រម​សហការ​​ជាមួយនឹង​សមាគម ដោយ​លោក​ប្រធាន​សមាគម​យល់ថា អាចជា​ការព្រួយបារម្ភ​មួយ​សម្រាប់​ក្រុមហ៊ុនទូរសព្ទ​ទាំងអស់ ដែល​ព្រម​បញ្ជូន​សារ​នយោបាយ ជាមួយនឹង​អង្គការក្រៅរដ្ឋាភិបាល, នេះ​បើតាម​លោក ម៉ាក ចំរើន។

ដោយឡែក​ ចំពោះ​សារខ្លីៗដែល​បានរៀបចំ​នោះ ត្រូវបាន​សមាគមន​យុវជន​ខ្មែរ​បង្ហើប​ឲ្យ​ដឹង ថា​មានដូចជា «យុវជន​គឺជា​ម្ចាស់ឆ្នោត ដូច្នេះ​យុវជន​ត្រូវតែទៅ​បោះឆ្នោត», «ការបោះឆ្នោត​គឺជា​ការផ្ទេរអំណាច​ដោយ​សន្តិវិធី», «លើក​កំពស់​ការបោះឆ្នោត ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌», យុវជន​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត សុំ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា» ។ល។និង។ល។
 
សូម​បញ្ជា​ក់ថា ការបោះឆ្នោត​អាណត្តិ​នេះ មាន​លក្ខណៈ​ប្លែក​ពី​ពេល​កន្លង​ទៅដោយ​មានការ​កត់​សម្គាល់​ថា យុវជន​មានការ​ចូលរួម​ច្រើន ចាប់តាំងពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​បានចាប់ផ្តើម​កាលពី ថ្ងៃទី ២៧ខែមិថុនា កន្លងទៅនេះ។ ហើយ​គណបក្សនយោបាយ​ទាំងអស់​សុទ្ធតែ​បាន​យកចិត្ត​ទុក្ខ​ដាក់ ​និង​មាន​គោលនយោបាយ​សម្រាប់​យុវជន។ បន្ថែម​ពីលើ​នេះ​សមាគមយុវជន​ខ្មែរ​បាន​អំពាវនាវ​បន្ថែមទៀត ដើម្បី​ឲ្យ​យុវជន​យល់ដឹង​ពី​ការបោះឆ្នោត​កាន់តែ​ច្រើន​ ដោយសារ​ពួកគេ​ជា​សសរទ្រូង​ប្រទេសជាតិ៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

No Responses to "សមាគម​យុវជន​ខ្មែរ​គ្រោងផ្ញើ​សារ​តាម​ទូរសព្ទ​ដៃ​អំពាវនាវ​ឲ្យយុវជន​ទៅ​បោះឆ្នោត"

  1. រាជការ says:

    រដ្ឋាភិបាលក្រោយឆ្នាំ ២០១៣ គួរឈប់យកពន្ធលើបៀវត្សមន្រ្តីរាជការទៅ។ និងសូមបើកឲ្យបានទៀងទាត់ផង។​ ពន្ធលើមធ្យោបាយដឹកជញ្ជូនក៏គួរសើរើឡើងវិញផង។ មន្រ្តីពន្ធដារ និងគយ ក៏គួរពិនិត្យឡើងវិញផងដែរ អ្នកខ្លះមានលុយរហូតដល់មានចំការកៅស៊ូ និងមានប្រពន្ធចុងច្រើននាក់ទៀតផង ដូចជា៖ រ័ត្ន មុនី ដែលជាប្រធាននាយកដ្ឋានពន្ធដារ មានលុយច្រើនចិញ្ចឹមស្រី បើកហាងកាត់សក់ និងស្រីផ្សេងជាច្រើនទៀត។ អ៊ុក ចាន់សុភាព ទើបចូលគយ៣ឆ្នាំសោះមានលុយសង់ខុនដូ….គង់​ វិបុល អូន ព័ន្ធមុនីរ័ត្ន សុខ សុភ័ក្រ្ត មាន សុភា ជួន វន ហូ​ សារ៉ាន់ ខូច និងពុករលួយ ដល់ឆ្អឹង គួរដូរចេញទៅ៕