ថ្ងៃ អង្គារ 16 កក្កដា 2013
ដោយ ជា ប៊ុនធឿន
RFI
គណៈកម្មាធិការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញបានអំពាវនាវដល់ គណបក្សនយោបាយ និងបេក្ខជនតំណាងរាស្ត្រ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ជួយណែនាំដល់អ្នកចូលរួមឃោសនារបស់ខ្លួន ឱ្យប្រកាន់នូវអាកប្បកិរិយាថ្លៃថ្នូរ នៅក្នុងកំឡុងពេលឃោសនា។ កន្លងមក គណៈកម្មាធិការខាងលើ បានសង្កេតឃើញថា មានភាពមិនប្រក្រតីមួយចំនួន ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត។ ស៊ីវ ចាន់ណា
ក្នុងកំឡុងពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតកំពុងតែដំណើរការ គណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសង្កេតឃើញមានកើតឡើងនូវភាពមិនប្រក្រតីមួយចំនួននៅភ្នំពេញ ដោយមានយុវជនប្រមាណជាង២០នាក់ ខ្លះមានពាក់មួក ខ្លះពាក់អាវគណបក្ស និងក្រុមខ្លះទៀតមិនបានពាក់សញ្ញាសំគាល់គណបក្សទេ។ ពួកគេ បានជិះទោចក្រយានយន្ត ជ្រែចុះ ជ្រែឡើង ក្នុងល្បឿនលឿន។ សកម្មភាពទាំងនេះវាអាចធ្វើឱ្យមានការស្ទះចរាចរណ៍ ឬបង្កជាគ្រោះថ្នាក់អ្នកដទៃជាដើម។
ដោយសង្កេតឃើញបញ្ហាខាងលើ គណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសមួយ ដើម្បីអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ ជួយណែនាំដល់ក្រុមឃោសនារបស់ខ្លួន ឱ្យប្រកាន់នូវភាពថ្លៃថ្នូរ គោរពគោលការណ៍ប្រជាធិបតេយ្យ គោលការណ៍សិទ្ធិមនុស្ស និងគោរពក្រមសីលធម៌។ គោលបំណង គឺចៀសវាងនូវភាពអវិជ្ជមានទាំងឡាយ ដែលអាចបង្កជាអំពើហិង្សា ក្នុងកំឡុងពេលឃោសនា។
បន្ថែមលើនេះដែរ គណៈកម្មាធិការខាងលើក៍បានអំពាវឱ្យអ្នកឃោសនាទាំងអស់ ជាពិសេសដល់ក្រុមយុវជន គោរពច្បាប់ចរាចរផ្លូវគោក ដោយត្រូវពាក់មួកសុវត្ថិភាពនិងមិនត្រូវពិសាគ្រឿងស្រវឹង ក្នុងកំឡុងពេលបើកបរ និងឃោសនាបោះឆ្នោត។
ទន្ទឹមនឹងលិខិតអំពាវនាវខាងលើដែរ សាលារាជធានីភ្នំពេញបានចេញបម្រាមមួយចំនួន នៅក្នុងថ្ងៃ១៦ កក្កដានេះ ផ្ញើទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ឱ្យធ្វើការផ្សព្វផ្សាយបន្តដល់អ្នកឃោសនាបោះឆ្នោត ក្នុងកំឡុងប្រារព្ធពិធីបុណ្យ និងដង្ហែសពលោកតា ហ៊ុន នាង បិតាបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងបម្រាមដដែល មិនអនុញ្ញាតឱ្យមានការជួបជុំមហាជន និងហែក្បួនឃោសនាបោះឆ្នោតដែលមានបំពងសំឡេង នៅក្នុងកំឡុងពេលប្រារព្ធពិធីបុណ្យសព ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ស្អែកនេះ នៅជុំវិញកំណាត់ដងវិថីមួយចំនួន ជិតផ្ទះបុណ្យ ក្បែរវិមានឯករាជ្យ និងមហាវិថីមួយចំនួនទៀត នៅពេលដង្ហែសព នាថ្ងៃទី១៧ កក្កដាស្អែកនេះ៕



https://www.youtube.com/watch?v=-3JlcVIGl2k
លេខ ៤ នាំយួនចូលស្រុកជា រឿងពិត
គ ជ ប គួរតែលើយកជនជាតិយួនខុសច្បាប់មកនិយាយផង អត់ត្រួវអោយមានសិទ្ធិបោះឆ្នោតដាច់ខាត ក្នុងករណីណា ក៏ដោយ ។ ប៉ុន្តែវាដូចជាស្ងាត់ អត់ហ៊ានធ្វើ
ហើយប្រជារាស្រ្តខ្មែរដែលអត់មានឈ្មោះ វាមិនអើពើសោះ
គ្រាន់តែការឃោសនារកសំឡេងឆ្នោតប៉ុន្មានថ្ងែហ្នឹង គេអាចប៉ានស្មានបាត់ហើយថា ប្រជារាស្រ្តខ្មែរស្ទើតែទាំងអស់ គាត់ទ្រខាងគណៈបក្សណា
No thlay thno beu mer thver der
គួរពន្យល់ផងដែរថា ហេតុអីបានជា គជប ទិញឡានថ្មីតែរហូតរាល់ពេលបោះឆ្នោតម្តងៗ ដូចជា សំ សាវុធ ដែលរស់នៅជិតផ្សារតាប៉ាង យកឡានគជប ថ្មីច្រឺង មកប្រើជាឯកជនយ៉ាងអនាធិបតេយ្យ។ គិតទៅស្រូលដែរឡាន គជប ទញឲ្យ សាំង គជប បើកឲ្យ តែយកមកទុកនៅផ្ទះដឹកប្រពន្ធ កូន និង ស្រីដើរលេងយ៉ាងរំភើយ។
យើងពឹតជាមានក្តីមោទនយ៉ាងខ្លាំងចំពោះកំនើននៃសន្ទុះគាំទ្ររបស់ប្រជាពលរដ្ធចំពោះគណះបក្សស
ង្គ្រោះជាតិ ។ តែសូមកុំភ្លេចថាយើងកំពុងស្ថិតនៅក្នុងការប្រយុទ្ធដោយស្វិតស្វាញ
និងមានឧបសគ្គយ៉ាងច្រើនណាស់
ដូច្នេះអ្វីដែលសំណូមពរគឺត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាដោយពុំអាចធ្វេសប្រហែសបានឡើ
យ ។ ហើយក៏សូមអរគុណនៅការវិភាគរបស់ លោក ប៉ែន
ស៊ីវ័ន្តដែលបានបញ្ចេញអោយយើងបានដឹងនៅចំនុចចន្លោះប្រហោងនៃយើងក្នុងដំនាក់កាលនេះ។
វាជាការពឹតហើយថាយុទ្ធសាស្រ្តទាំងបីរបស់គណះបក្សកាន់អំនាចដែលកំពុងប្រើពេលនេះ គឺ:
– ជំហានទីមួយ: គឺគេធ្វើការវាយសន្ធាប់យ៉ាងខ្លាំងមកលើយើងដើម្បីប៉ានស្មានកំលាំង
– ជំហានទីពីរ : គឺការរក្សានៅភាពស្ងៀមស្ងាត់ដើម្បីក្តោបក្តាប់ស្ថានការណ៏ និង
ស្វែងរកចំនុចខ្សោយរបស់ដៃគូរ
– ជំហានទីបីជាជំហានចុងក្រោយ : គឺការវាយសំរុកផ្តាច់ព្រ័ត្រ
ចំពោះស្ថានភាពបច្ចុប្បន្នគឺគេកំពុងស្ថិតនៅក្នុងដំនាក់នៃជំហានទីពីរ ដែលជំហានមួយគួរអោយគ្រោះថ្នាក់បំផុតសំរាប់គណះបក្សសង្គ្រោះជាតិរបស់យើង ។
ប៉ុន្មានថ្ងៃមុនខ្ញុំកំពុងតែជិះម៉ូតូសសង្រ្គោះស្រាប់តែក្រុមស្ទាវបក្សសង្គ្រោះមកស្រែកពីក្រោយដូមិនដូ
ឡើងភ្ញាក់ខ្លួន នេះបើអ្នកខ្សោយបេះដូងវិញត្រូវគាំងបេះដូង