អាសនៈ​សភា​មិន​ផ្លាស់​ប្តូរ​ទេ ទោះ​ជា​ប្រជាជន​កើន​ក្តី

Wednesday, 17 July 2013
Abby Seiff
ភ្នំពេញ ប៉ុស្តិ៍

 

130717_06

អ្នកតំណាងរាស្រ្ត​ ប៉ែន បញ្ញា ក្នុង​វេទិកា​មួយ​របស់ក្លឹបអ្នកកាសែត​។ រូបថត ហុង មិនា

ភ្នំពេញៈ បើ​ទោះ​ជា​ចំនួន​ប្រជាជន​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ការ​កើន​ឡើង​ក៏​ដោយ ក៏​ការ​បែង​ចែក​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា​សម្រាប់​អាណត្តិ​នេះ​ពុំ​មាន​ការ​ផ្លាស់​ប្តូរ​ដែរ គិត​ពី​ឆ្នាំ​១៩៩៨ មក។

នៅ​រាជធានី​ភ្នំពេញ ជា​មណ្ឌល​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​៥​អាសនៈ​ក្នុង​ចំណោម​១២​អាសនៈ។ ប៉ុន្តែ​បច្ចុប្បន្ន​ចំនួន​ប្រជាជន​បាន​កើន​ឡើង​ពី​ចំនួន​ក្រោម ​១ ​លាន​នាក់​កាល​ពី​កន្លះ​ទសវត្សរ៍​មុន​ដល់ ​១ លាន ​៧ ​សែន​នាក់។ នេះ​បើ​តាម​ជំរឿន​ឆ្នាំ ​១៩៩៨ ​និង​ឆ្នាំ ​២០១៣ ​របស់​វិទ្យាស្ថាន​ស្ថិតិ​ជាតិ​។

ខេត្ត​កណ្តាល​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​៤ ក្នុង​ចំណោម ​១១ ​អាសនៈ​ប្រជាជន​បាន​កើន​ឡើង​ចំនួន​មួយ​ភាគ​បី​រហូត​ដល់​ ១ លាន ​៤ ​សែន​នាក់​ហើយ​ក្នុង​ខេត្ត​បាត់ដំបង​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​មួយ​ភាគ​បួន​នៃ​អាសនៈ​ចំនួន ​៨ ​ចំនួន​ប្រជាជន​បាន​កើន​ឡើង​ជិត​ពាក់​កណ្តាល​រហូត​ដល់​ ១១៧ ​ម៉ឺន​នាក់។

កាល​ពី​មួយ​ទសវត្សរ៍​មុន​ច្បាប់​បោះឆ្នោត​ថ្មី​ត្រូវ​អនុម័ត​ដែល​រួម​បញ្ចូល​រូបមន្ត​ដើម្បី​គណនា​ទាំង​ចំនួន​អាសនៈ​ក្នុង​សភា​និង​ការ​បែង​ចែក​អាសនៈ​តាម​ខេត្ត​។ តែ​ចាប់​តាំង​ពី​នោះ​មក​មិន​មាន​ការ​កំណត់​ការ​បែង​ចែក​អាសនៈ​ជា​ថ្មី​ទេ។

លោក​ស្រី Laura Thornton នាយក​ប្រចាំ​ប្រទេស​របស់​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​ជាតិ​ពន្យល់​ថា ៖«​វា​មាន​រយៈ​ពេល​១០​ឆ្នាំ​ហើយ​ហើយ​វា​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​នៃ​ចំនួន​ប្រជាជន​តាម​ខេត្ត។ ប្រសិន​បើ​គេ​មិន​ធ្វើ​ការ​ផ្លាស់​ប្តូរ​អាសនៈ​នោះ​អ្នក​កំពុង​ធ្វើ​ឲ្យ​វា​មាន​ទម្ងន់​តិច​ជាង​ឬ​លើស​សំឡេង​ឆ្នោត»។

តាម​ច្បាប់​គណៈកម្មាធិការ​ពិសេស​មួយ​ដែល​កើត​ចេញ​ពី​តំណាង​គណបក្ស​នានា​នៅ​ក្នុង សភា​និង​ក្រសួង​មហា​ផ្ទៃ និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ត្រូវ​ជួប​ប្រជុំ​គ្នា​រាល់​ប្រាំ​ឆ្នាំ​ម្តង«ដើម្បី​ធ្វើ​ការ​កែ​តម្រូវ​ចំនួន​អាសនៈ​និង​បែង​ចែក​អាសនៈ​ចំពោះ​ខេត្ត​/រាជធានី មួយៗ»។

មាត្រា​ទី៧ នៃ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​តំណាងរាស្ត្រ​កំណត់​ថា​៖ «ដោយ​ពិចារណា​លើ​កត្តា​ប្រជាសាស្រ្ត ភូមិសាស្រ្ត សង្គម និង​សេដ្ឋកិច្ច គណៈកម្មាធិការ​ត្រូវ​រាយការណ៍​និង​ផ្តល់​អនុសាសន៍​ទៅ​រាជ​រដ្ឋាភិបាល​ថា តើ​ដំឡើង​ចំនួន​អាសនៈ ឬ​រក្សា​ទុក​ដដែល​នូវ​ចំនួន​អាសនៈ​នេះ»។

វា​ជា​ការ​កត់​សម្គាល់​ផង​ដែរ​ថា ប្រព័ន្ធ​បោះឆ្នោត​«ត្រូវ​តែ​តំណាង​ឲ្យ​សមាមាត្រ​ជាមួយ​មណ្ឌល​ខេត្ត​/រាជធានី​»។

លោក សុន ឆ័យ តំណាងរាស្រ្ត​ម្នាក់​ក្នុង​ចំណោម​ពីរ​រូប​របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​តែង​តាំង​នៅ​ក្នុង​គណៈកម្មាធិការ​នេះ​បាន​ថ្លែង​ថា នៅ​ពេល​សមាជិក​គណៈកម្មាធិការ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន «យើង​គ្រាន់​តែ​បាន​ជួប​ប្រជុំ​គ្នា​ខ្លី​មួយ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ថា​មិន​មាន​ការ​ផ្លាស់​ប្តូរ​ចំនួន​អាសនៈ​ទេ។ វា​ជា​ការ​ពិភាក្សា​យ៉ាង​លឿនៗ…តែ​២៥​នាទី»។

តាម​ការ​គណនា​របស់​លោក សុន ឆ័យ រក​ឃើញ​ថា រាជធានី​ភ្នំពេញ​នឹង​កើន​ពី​១៦​ទៅ​២០​អាសនៈ ហើយ​យ៉ាង​ហោច​ខេត្ត​ចំនួន​៥​ដែល​បច្ចុប្បន្ន​មាន​អាសនៈ​មួយ​នឹង​កើន​ឡើង​ទ្វេ​ដង។

លោក​បន្ត​ថា ៖ «ចំពោះ​ការ​សិក្សា​របស់​យើង​អាសនៈ​គួរ​តែ​មាន​ប្រមាណ​១៥០​ដោយ​យោង​ទៅ​តាម​ការ​កើន​ចំនួន​ប្រជាជន ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​»។

ការ​គណនា​នេះ​ទំនង​ជា​ត្រឹម​ត្រូវ។ ផ្អែក​តាម​រូបមន្ត​ច្បាប់​បោះឆ្នោត​វា​គួរ​តែ​មាន​អាសនៈ​ចំនួន​១៤៣ នៅ​ក្នុង​សភា​បើ​សិន​ទិន្នន័យ​ជំរឿន​ថ្មី​បំផុត​ត្រូវ​បាន​ប្រើ​ប្រាស់​។ ប្រសិន​តួលេខ ឆ្នាំ​២០១៣​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​ប្រើ​ចំនួន​នោះ​នឹង​ហក់ ឡើង​ដល់​១៥៥ អាសនៈ​។ ទន្ទឹម​នេះ នៅ​រាជធានី​ភ្នំពេញ​វា​គួរ​មាន​អាសនៈ​ចំនួន​១៨។

លោក សុន ឆ័យ ថ្លែង​ថា នៅ​កិច្ច​ប្រជុំ​នានា​កាល​ពី​ពេល​មុន​របស់​គណៈកម្មាធិការ​នេះ​ប្រធាន គណៈកម្មាធិការ ដែល​មក​ពី​គណបក្ស​កាន់​អំណាច​បាន​អះអាង​ថា ការ​កើន​ចំនួន​អាសនៈ​បែប​នេះ​មិន​អាច​ទៅ​រួច​ទេ ដោយ​សារ​ថា បញ្ហា​ថវិកា​មាន​កំណត់​ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្មី​បំផុត ពួក​គេ​មិន​បាន​សំអាង​លេស​ណា​មួយ​ទេ។

លោក​ស្រី Thornton នៅ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​កត់​សម្គាល់​ថា អាសនៈ​អាច​នឹង​បែង​ចែក​ឡើង​វិញ​បាន​ដោយ​មិន​បាច់​ដំឡើង​ចំនួន​សរុប។

លោក​ស្រី​ថ្លែង​ថា​៖ «អ្នក​អាច​រក្សា​បន្ទាត់​ក្រោម​ដដែល​ប៉ុន្តែ​ត្រូវ​តែ​ផ្លាស់​ប្តូរ​ការ​បែង​ចែក​អាសនៈ​ចំនួន​ប្រជាជន​»។ បើ​អ្នក​មិន​ធ្វើ​បែប​នោះ​ទេ «សំឡេង​ឆ្នោត​របស់​មនុស្ស​ម្នាក់​នៅ​ភ្នំពេញ​គឺ​មាន​តម្លៃ​តិច​ជាង​សំឡេង​ឆ្នោត​មនុស្ស​ម្នាក់​នៅ​ខេត្ត​មណ្ឌលគិរី​។ តាម​គោលការណ៍​ច្បាប់​វា​មិន​គួរ​អ៊ីចឹង​ទេ​។ ច្បាប់​បោះឆ្នោត​ចង់​ឲ្យ​សំឡេង​ឆ្នោត​មាន​ទម្ងន់​ស្មើ​គ្នា»។

តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មាធិការ​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយសារ​ថា លោក​ជាប់​រវល់​ពី​ម្សិលមិញ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សភា​លោក ឈាង វុន បាន​ទទូច​ថា ការ​សម្រេច គឺ​ផ្អែក​ទៅ​លើ​រូបមន្ត​បោះឆ្នោត។

លោក​ថ្លែង​ថា​៖ «កាល​ពី​ឆ្នាំ​មុន យើង​បាន​ជួប​ប្រជុំ ហើយ​សម្រេច​ថា ចំនួន​អាសនៈ​នឹង​នៅ​ដដែល​ក្នុង​ចំនួន​១២៣​ហើយ​នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​ចំនួន​អាសនៈ​[សម្រាប់​ខេត្ត​នីមួយៗ​]​នោះ​ទេ ដូច្នេះ​នៅ​ក្នុង​អាណត្តិ​នេះ​គ្មាន​អ្វី​ផ្លាស់​ប្តូរ​អ្វី​ទេ»។

ប៉ុន្តែ​លោក សុន ឆ័យ លើក​ឡើង​ថា វា​ស្ទើរ​គ្មាន​អ្វី​សង្ស័យ​ដែល​ថា មន្រ្តី​រដ្ឋាភិបាល​មក​ពី​ក្រសួង​NIS​និង គ.ជ.ប បាន​ធ្វើ​តាម​គណបក្ស​កាន់​អំណាច។

លោក​បន្ត​ថា​៖ «លោក បញ្ញា គឺ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​, ពីរ​នាក់​មក​ពី​ក្រសួង​មហា​ផ្ទៃ ពិត​ណាស់ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​មក​ទៀត មាន គ.ជ.ប ដែល​ជា​គណបក្ស​ប្រជាជន​ដែរ​បន្ទាប់​ទៀត មាន​ក្រសួង​ផែនការ មក​ពី​គណបក្ស​ប្រជាជន បន្ទាប់​មាន​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ដែល​ជា​ដៃគូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ​ពួក​គេ​មាន​ដៃ​ខ្ពស់​ជាង»។

លោក​បន្ថែម​ថា​៖ «ខ្ញុំ​គិត​ថា ដោយ​សារ​ពួក​គេ​បាន​ធ្វើ​ការ​គណនា​មួយ​ចំនួន ហើយ​បាន​រក​ឃើញ​ថា ការ​ដំឡើង​អាសនៈ មាន​តែ​គណបក្ស​ប្រឆាំង​ដែល​នឹង​ទទួល​អត្ថ​ប្រយោជន៍​ដូច្នេះ​ទើប​ពួក​គេ​មិន​អើពើ»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ជា​ស្ថាប័ន​ទទួល​បង្កើត​គណៈកម្មាធិការ​នេះ​លើក​ឡើង​ថា ការ​អះអាង​របស់​លោក សុន ឆ័យ គឺ​ខុស​ហើយ​ថា ការ​សម្រេច​នោះ​គឺ​ធ្វើ​ឡើង​«យោង​ទៅ​តាម​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក​ចោទ សួរ​ថា​៖ «បើ​អ្វីៗ​សុទ្ធ​តែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហេតុ​អ្វី​បក្ស​ប្រឆាំង​មាន​អាសនៈ​នៅ​ឃុំ​សង្កាត់។ អ្វី​ដែល​ពួក​គេ​ចោទ​ប្រកាន់​យើង​គឺ​គ្មាន​មូលដ្ឋាន…ការ​បែង​ចែក​អាសនៈ​គឺ​ធ្វើ​ឡើង​ទៅ​តាម​លក្ខណៈ​វិទ្យាសាស្រ្ត​និង​ប្រជាធិបតេយ្យ​»៕ PS

រាយការណ៍​បន្ថែមៈ ជាង សុខា

 

What Next?

Recent Articles

4 Responses to "អាសនៈ​សភា​មិន​ផ្លាស់​ប្តូរ​ទេ ទោះ​ជា​ប្រជាជន​កើន​ក្តី"

  1. 23 October says:

    Phei Siphann himself that spoke out without a fundamental of law. they said in term of national level but Phei Siphan said in the commune level. They discussed about ox and Phei siphann talked about buffalo.

  2. a says:

    ពិតប្រាកដណាស់ បើ អាលេខ៤ វាឈ្នះឆ្នោត ពូជយួនវា

    កាន់តែចូលកើនឡើងពេញស្រុក ខ្មែរ ថែមទៀតពុំខាន

    https://www.youtube.com/watch?v=-3JlcVIGl2k

    លេខ ៤ នាំយួនចូលស្រុកជា រឿងពិត

  3. Anonymous says:

    សមាជិកសភាមិនចាំបាច់ថែមចំនួនទេ ថែមចំនួន​សមាជិក រដ្ឋាភិបាល និង ទិប្រឹក្សាឲ្យបានច្រើន ។

  4. Strey Khmer says:

    For ex, us, there are two pat in the Congress, or ” houses,” are the House of Representative and the Senate.
    While every state gets two senators, representation in the House is based on population.
    States with more people have more houses representatives. The number of representative for each state. The Congress calls for a census (a count of the population) every ten years.
    In time, they have 435 of representatives in the House of Congress.
    The senate to be the “upper house” of the legislature. They supposed to be more wiser and more experienced than the lower house. Senate must be 30 years old, while house member must be 25. Senators must have been citizens for nine years.