គណបក្ស​សង្គ្រោះ​ជាតិ​បានផ្អាក​ការ​ស្នើ​សុំ​ដាក់​បេក្ខភាព​របស់​លោក​ សម​ រង្ស៊ី

គង់ សុឋានរិទ្ធ
17 កក្កដា 2013
វីអូអេខ្មែរ

 

លោក​សម​ រង្ស៊ី​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​វិទ្យា​ស្ថាន​​ Wilson Center​ មុនពេល​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​លើកលែង​ទោស​លោក។

លោក​សម​ រង្ស៊ី​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​វិទ្យា​ស្ថាន​​ Wilson Center​ មុនពេល​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​លើកលែង​ទោស​លោក។

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ផ្អាក​ការ​ស្នើ​សុំ​ដាក់​បេក្ខភាព​តំណាងរាស្ដ្រ​របស់​លោក​សម​ រង្ស៊ី​ ខណៈ​ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកាស​បដិសេធ​មិន​សើរើ​បញ្ជី​បេក្ខជន​តំណាង​រាស្ដ្រ។​

លោក​យឹ​ម​ សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ច្របាច់​បញ្ចូល​គ្នា​ដោយ​គណបក្ស​សម​ រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ មន្ត្រី​គណបក្ស​ត្រូវ​ការ​ពិភាក្សា​គ្នា​បន្ថែម​ទៀត។​

លោក​និយាយថា៖ ​«ថ្នាក់​ដឹកនាំ​កំពុង​តែ​ពិភាក្សា​គ្នា។​ ឯក​ឧត្តម​សម​ រង្ស៊ី​អញ្ជើញ​មក​ថ្ងៃ​ទី​១៩​ ហើយ​យើង​នឹង​ជជែក​រឿង​នេះ​លម្អិតជាមួយ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ទាំង​អស់»។​

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ​លោក​យឹម​ សុវណ្ណបាន​ប្រាប់​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំ​សំណើ​ដាក់លោក​សម​ រង្ស៊ី​ជា​បេក្ខ​ជនតំណាងរាស្ដ្រ​ប្រចាំ​មណ្ឌល​ខេត្ត​កណ្តាល​ សម្រាប់​ដាក់​ជូន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.)​ ពិចារណា​ដាក់​បញ្ចូល​ជា​ផ្លូវការ​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខ​ជន​តំណាង​រាស្ដ្រ។

ហើយ​សំណើ​នោះ​គ្រោង​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​លោក​អ៊ឹម​ សួស្តី​ ប្រធាន​គ.ជ.ប. នៅ​ថ្ងៃ​ដដែល​នោះ​ដែរ។

ក៏​ប៉ុន្តែ​គ.ជ.ប.​បាន​ចេញ​លិខិត​បំភ្លឺ​មួយ​ថា​ គ.ជ.ប.​មិន​អាច​កែប្រែ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខជន​តំណាង​រាស្ដ្រ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​រួច​ហើយ​នោះ​ទេ។

នៅ​ក្នុង​លិខិត​ដដែល​នោះ​ គ.ជ.ប.​បញ្ជាក់​ថា​ រយៈពេល​ចុះ​បញ្ជី​ទាំង​ពីរ​និង​រយៈ​ពេល​សម្រាប់​ធ្វើ​ការ​ប្តឹង​តវ៉ា​ក៏​បាន​ចប់​សព្វគ្រប់​ទៅ​ហើយ​ដែរ។​

​លោក​អ៊ឹម​ សួស្តីប្រធាន​គ.ជ.ប.​មាន​ប្រសាសន៍​ថា​ ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ស្ថាប័នរបស់​លោក​សើរើ​បញ្ជី​បេក្ខជន​តំណាងរាស្ដ្រ​នោះ​ទេ។​

លោក​នោយាយថា៖​ «យើង​អនុវត្ត​តាម​ច្បាប់។​ ស្អី​ដែល​ច្បាប់​មាន ​យើង​ធ្វើ​បាន។ ​ ប៉ុន្តែ​ស្អី​ដែល​ច្បាប់​អត់​មាន​ យើង​ធ្វើ​មិនកើត​ទេ»។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ដាក់​លោក​សម​ រង្ស៊ីជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ហើយ​លោក​គ្រោង​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​កណ្តាល​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​ជាមួយលោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​យូរ។​

លោក​គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ​(ខុមហ្វ្រែល)​មាន​ប្រសាសន៍​ថា ​ក្នុង​ករណី​ខាងលើ​នេះ​ត្រូវ​មាន​ដំណោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

​លោក​និយាយ​ថា៖​ «តាម​ពិត​មិន​ស្រួល​ទេ​ ប៉ុន្តែ​វា​ត្រូវការ​ជជែក​គ្នា​ខាង​នយោបាយ​គឺ​ត្រូវ​មាន​ការ​សម្រេច​ខាង​នយោបាយ»។​

លោក​សម​ រង្ស៊ី​នឹង​ត្រូវ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៩ ​ខែ​កក្កដា​នេះ​ក្រោយ​ពី​ព្រះមហាក្សត្រ​ទ្រង់​ព្រះ​រាជ​ទាន​ការ​លើកលែងទោស​ដល់​រូប​លោក។​

លោក​ត្រូវ​បាន​តុលាការ​ខ្មែរ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​១១​ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គ្រោល​ព្រំដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ ខេត្តស្វាយរៀង​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ក្លែង​ឯកសារ​សារ​ធារ​ណៈ ​ហើយ​លោក​បាន​និរទេស​ខ្លួន​ដោយ​ដើម្បី​គេច​ពី​ការ​ចាប់​ដាក់​ពន្ធនាគារ​របស់​អាជ្ញា​ធរ​ខ្មែរ​ចាប់​តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ។​

ការ​ដាក់ទោស​នេះ​ត្រូវក្រុម​មន្ត្រី​សង្គម​ស៊ី​វិល​ហៅ​ថា ​គឺជា​ការ​ផ្តន្ទាទោស​ដោយសារ​មូលហេតុ​នយោបាយ។​

លោក​សន​ ម៉ាគីនតូស​ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ មាន​ប្រសាសន៍​ថា​ សហ​រដ្ឋ​អាមេរិក​អំពាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​លោក​សម​ រង្ស៊ី​ចូលរួម​ការ​បោះ​ឆ្នោត​ពេញ​លេញ​ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​អនុវត្ត​អនុសាសន៍​របស់​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដើម្បី​ធានា​ដល់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌៕

 


អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

 

ពហុព័ត៌មាន

 

What Next?

Recent Articles

5 Responses to "គណបក្ស​សង្គ្រោះ​ជាតិ​បានផ្អាក​ការ​ស្នើ​សុំ​ដាក់​បេក្ខភាព​របស់​លោក​ សម​ រង្ស៊ី"

  1. a says:

    ពិតប្រាកដណាស់ បើមិនដូរ អាលេខ៤ ចេញនោះទេ ពូជយួនវា

    កាន់តែចូលកើនឡើងពេញស្រុក ខ្មែរ ថែមទៀតពុំខាន

    https://www.youtube.com/watch?v=-3JlcVIGl2k

    លេខ ៤ នាំយួនចូលស្រុកជា រឿងពិត

  2. កូនខ្មែរ says:

    នេះជាយោបល់ល្អបំផុត

    លោកសម-រង្ស៊ី ប្រធានគណបក្សសង្គោះជាតិទើបតែត្រូវបានស្តេចខ្មែរ ន.សីហមុនី លើកលែង
    ទោស ( ដែលលោកគ្មាន ) តាមសំណើរបស់លោកហ៊ុន-សែន នាយករដ្ធមន្ត្រី។
    នេះជាជោគជ័យមួយដ៏ត្រចះត្រចង់របស់លោកសម-រង្ស៊ី នឹងគណបក្សសង្គ្រោះជាតិ។ តើជោគ
    ជ័យនេះបានពីណាមក? លោកហ៊ុន-សែនដែលធ្លាប់ជាឃាតករឈាមត្រជាក់បានផ្លាស់ប្តូរគំនិត
    បែរមករកការផ្សះផ្សាជាតិកើតឬ? គ្មានទេកុំច្រឡំឲ្យសោះ។ អ៊ីចឹងហេតុអ្វីក៏លោកហ៊ុន-សែនស្នើ
    សុំឲ្យស្តេចខ្មែរលើកលែងទោសលោកសម-រង្ស៊ី? នេះមិនគឺមកពីកម្លាំងសម្ពាធអន្តរជាតិទេឬ? គួរ
    រំលឹកថាលិខិតស្នើរបស់លោកហ៊ុន-សែននោះបានធ្វើឡើងតែមួយថ្ងៃ ( ឬក៏ពីរ? ) បន្ទាប់ពីសភាអា
    មេរិកាំងបានសំរេចចិត្តផ្តាច់ជំនួយ នឹងសុំឲ្យលោកហ៊ុន-សែនចុះចេញពីតំណែងផង។ ហេតុអ្វីបាន
    ជាអន្តរជាតិនឹងអាមេរិកាំងធ្វើយ៉ាងនេះ? មិនគឺដោយសារពលរដ្ធខ្មែរទាំងក្នុងនឹងក្រៅប្រទេសជំរុញ
    ឲ្យគណបក្សសម-រង្ស៊ី និងគណបក្សសទ្ធិមនុស្សដែលមានលោកកិម-សុខាជាប្រធានច្របាច់ចូល
    គ្នាទេឬ?។ មុននឹងរៀបរាប់ទៅមុខទៀត សូមរំលឹកថាអន្តរជាតិគេបង្ខំឲ្យមានការបោះឆ្នោតដោយ
    មានតម្លាភាព សេរី ត្រឹមមត្រូវ និងយុត្តិធម៌ ស្របតាមអនុសាសន៍របស់លោកប្រាសាទ ស៊ូបារឌី តំ
    ណាងអង្គការសហប្រជាជាតិប្រចាំប្រទេសសខ្មែរ។ ដើមបីសំរេចនូវគោលដៅទាំងនេះ ការចាំបាច់
    មួយចំនួនត្រូវតែទទួលបាន គឺ១-ការផ្លាស់ប្តូរសមាសភាពគណកម្មការរៀបចំការបោះឆ្នោត ហៅ
    កាត់ថាគ.ជ.ប. ២-ការកែទំរង់ច្បាប់បោះឆ្នោត ៣-ការផ្លាស់ប្តូរប្រព័ន្ធការបោះឆ្នោត ៤-ការសើរើ
    បញ្ជីអ្នកអ្នកបោះឆ្នោត ឡើងវិញដើមបីចៀសវាងកុំឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ និងខ្មោចបោះ
    ឆ្នោតបាន។ នេះមិនទាន់និយាយដល់សទ្ធិបោះឆ្នោតនៃជនជាតិខ្មែរចំណាកស្រុកទៅ ធ្វើការនៅប្រ
    ទេសនាៗផងទេ។ លោកសម-រង្ស៊ីនឹងវិលចូលស្រុកខ្មែរវិញនៅថ្ងៃ១៩ ខែកក្កដាឆ្នាំ២០១៣នេះ គឺ
    ថាតែមួយអាទិត្យមុនថ្ងៃបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ត ( តំណាងបក្ស? )។ តើលោក
    សម-រង្ស៊ីមានលទ្ធភាពសង្គ្រោះជាតិបានដល់កំរិតណា? សូមអនុញ្ញាតិសិក្សាដូចតទៅ។
    បើនិយាយបំផ្លើសតែបន្តិច លោកសម-រង្ស៊ីវិលត្រឡប់ចូលស្រុកខ្មែរពេលនេះ គឺលោកស្ពាយ
    ដាវអាជ្ញាសិកដែលពលរដ្ធខ្មែរទាំងក្នុងស្រុកទាំងក្រៅស្រុក ព្រមទាំងពិភពលោកសេរីទាំងមូលប្រ
    គល់ឲ្យ។ ដាវនេះវាអាចជួយរំដោះប្រជាជាតិខ្មែរក៏បាន តែវាក៏អាចសម្លាប់លោកសម-រង្សីនិងគណ
    បក្សសង្គ្រោះជាតិវិញក៏បានដែរ សំរេចតែនៅលើទេពកោសល្យនយោបាយរបស់លោកសម-រង្ស៊ី
    នឹងលោកកិម-សុខា។ សិទ្ធិចូលស្រុកវិញរបស់លោកសម-រង្ស៊ីម្តងនេះគឺបានមកអំពីដំណោះ
    ស្រាយនយោបាយ មិនមែនបានមកដោយការសម្របសម្រួលជាមួយលោក ហ៊ុន-សែនដល់តិច
    តួចសោះឡើយ។ នេះជាជោកជ័យរបស់លោកប្រធានសម-រង្ស៊ី លោកអនុប្រធានកិម-សុខា សមា
    ជិកគណបក្សសង្គ្រោះជាតិ និងពលរដ្ធខ្មែរទាំងក្នុងនិងក្រៅប្រទេស។ ទាំងអស់គ្នា ជាពិសេស
    លោកសម-រង្ស៊ី និងគណបក្សសង្រ្គោះជាតិចាំបាច់ត្រូវចេះចំរាញ់ជោគជ័យនេះយកផលប្រយោជន៍
    ជូនជាតិជាអតិបរមា។ ខ្ញុំសូមស្នើយុទ្ធសាស្រ្តថ្នាក់ទាបខ្លះក្រែងអាចនាំមកនូវជ័យជំនះ។
    ១- សូមលោកសម-រង្ស៊ី មេត្តាកុំយកដាវនេះទៅធ្វើ«ហារាគីរី»នយោបាយឲ្យសោះ។ បានជាថាដូច
    នេះព្រោះខ្ញុំបានឮលោកមានប្រសាសន៍ថា ពេលលោកចូលស្រុកលោកនឹងអញ្ជើញទៅជួបសន្ទនា
    ជាមួយប្រធានបក្សដទៃទៀតមានទាំងលោកហ៊ុន-សែនផងដែរ។ បើលោកធ្វើអីចឹងមែននោះគឺ
    លោកយកដាវអាជ្ញាសិកទៅធ្វើ«ហារាគីរី»នយោបាយហើយ ព្រោះតែមិនចេះឈ្នះ។ ពេលនេះជា
    ពេលឃោសនាបោះឆ្នោតយកជ័យជំនះ ឯពេលជួបចរចាគ្នាវាបានកន្លងផុតយូរយារមកហើយ ៗ
    លោកក៏អស់មានអ្វីនឹងដោះដូរជាមួយគេផងដែរ។ ម្យ៉ាងទៀតខ្ញុំជឿថាលោកប្រាកដជ្រាបហើយ
    ថានៅប្រទេសសេរី ពេលឃោសនាបោះឆ្នោតគេហែកហួរគ្នាឥតត្រាប្រណីឡើយ មិនមានពេល
    ឯណាទៅសំណេះសំណាលជាមួយគូប្រជែងឡើយ។ ការចរចាគ្នាត្រូវចាំពេលក្រោយ។
    ២- ដាវអាជ្ញាសិកដែលលោកសម-រង្ស៊ីព្យួរចង្កេះចូលស្រុកពេលនេះ បើប្រើវាឲ្យត្រូវវានឹងនាំមកនូវ
    ជ័យជំនះឲ្យគណបក្សសង្គ្រោះជាតិ ហើយជាមួយគ្នានោះផងដែរជ័យជំនះឲ្យប្រជាជាតិខ្មែរ។ ឧប
    ស័គ្គធំបំផុតបានដោះស្រាយដោយជោគជ័យហើយ លោកបានចូលស្រុកពិតមែនតែលោកពុំមាន
    ពេលគ្រប់គ្រាន់ក្នុងការធ្វើយុទ្ធនាការបោះឆ្នោតឡើយ។ នេះជាឧបស័គ្គបន្ទាប់បន្សំមួយក្នុងចំណោ
    មឧបស័គ្គមួយចំនួនទៀតដែលនៅរាំងផ្លូវឆ្ពោះទៅកាន់ជ័យជំនះ។ សូមអនុញ្ញាតិលើកយកឧបស័គ្គ
    មួយចំនួននោះមកលាតត្រដាង នឹងសាកល្បងជូនដំណោះស្រាយតាមសមត្ថភាពទន់ខ្សោយ។
    ក- រដ្ធធម្មនុញ្ញខ្មែរ មាត្រា១១៩ថ្មី ( ជាមាត្រា១០០ចាស់ ) មិនបើកផ្លូវឲ្យលោកសម-រង្ស៊ីធ្វើជានា
    យករដ្ធមន្រ្តីដូចដែលគណបក្សសង្រ្គោះជាតិបានសម្រេចរួចហើយឡើយ ព្រោះតែលោកមិនជាតំ
    ណាងរាស្ត្រជាប់ឆ្នោត។ មិនមានច្បាប់ឯណាមកប្រឆាំងនឹងរដ្ធធម្មនុញ្ញដែលជាច្បាប់កំពូលបាន
    ឡើយ ហេតុនេះការចាំបាច់មួយដែលត្រូវធ្វើឲ្យបាន គ្មានអ្វីក្រៅតែអំពីធ្វើយ៉ាងណាឲ្យ លោក
    សម-រង្ស៊ីទទួលបាននូវសិទ្ធិឈរឈ្មោះបោះឆ្នោតជាកំហិតមុនអ្វីៗទាំងអស់។
    ខ- នឹងសម្រេចករណីខាងលើ ចំបាច់ត្រូវតែពន្យាកាលបរិច្ឆេទបោះឆ្នោតជាប្រយោជន៍ដើមបីនឹង
    រំលាយឧបស័គ្គដទៃទៀតដែលគណបក្សសង្រ្គោះជាតិ ជាមួយអ្នកគាំទ្រជាច្រើនពាន់នាក់នៅក្នុង
    ស្រុកដែលបានធ្វើបាតុកម្មទាមទារមួយលើកជាពីរលើករួចមកហើយ។ រីឯខ្មែរក្រៅស្រុកក៏បានធ្វើ
    បាតុកម្មពាសពេញពិភពលោកទាមទារដូចគ្នាផងដែរ។ សហគមអន្តរជាតិព្រមទាំងអង្គការសហ
    ប្រជាជាតិក៏បានគាំទ្រយ៉ាងពេញទំហឹងផងដែរ។ គួររំលឹកផងដែរថាមិនមានច្បាប់ឯណាហាម
    ឃាត់មិនឲ្យពន្យាកាលបរិច្ឆេទបោះឆ្នោតឡើយ។
    គ- ឧបស័គ្គសេសសល់ដែលត្រូវរំលាយនោះមាន: សមាសភាព គ.ជ.ប. ទំរង់ច្បាប់បោះឆ្នោត ប្រ
    ព័ន្ធបោះឆ្នោត នឹងបញ្ជីអ្នកបោះឆ្នោត។ បានសេចក្តីថា ដើមបីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយ
    សេរី នឹងយុត្តិធម៌ ឧបស័គ្គទាំងនេះចាំបាច់ត្រូវរំលាយចោលជាដាច់ខាត។ លក្ខខ័ណ្ឌដែលលោក
    សម-រង្ស៊ី លោកកិម-សុខា និងគណបក្សសង្រ្គោះជាតិ ចាំបាច់ត្រូវតែទាមទារឲ្យបានសម្រេចជា
    ដាច់ខាតគឺ១- ផ្លាស់ប្តូរសមាសភាពគ.ជ.ប.ដែលលំអៀងទៅខាងគណបក្សក្តាប់អំណាច ២- កែ
    ទំរង់ច្បាប់បោះឆ្នោត ដែលមិនមានអព្យាក្រិត្យភាព ៣- កែទំរង់ប្រព័ន្ធការបោះឆ្នោតដែលប្រគល់
    អំណោយផលទៅគណបក្សក្តាប់អំណាច ៤- សើរើបញ្ជីអ្នកមានសិទ្ធិបោះឆ្នោតជៀសវាងកុំឲ្យ
    ខ្មោច នឹងជនអន្តោប្រវេសន៍ខុសច្បាប់មានសិទ្ធិបោះឆ្នោត។
    លក្ខ័ខណ្ឌទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើជាលក្ខ័ខណ្ឌដាច់ខាតខ្វះមិនបាន ជាលក្ខ័ណ្ឌ
    ដែលគណបក្សសង្រ្គោះជាតិបានទាមទារជារហូតមក។ ស្ថានការណ៍នយោបាយបានប្រែប្រួល
    ខ្លាំង ឱកាសមាសមកដល់ហើយ ប្រៀបនយោបាយធ្លាក់ក្នុងកណ្តាប់ដៃគណបក្សសង្រ្គោះជាតិ
    វិញម្តង។ ឱកាសបែបនេះមិនងាយនឹងត្រឡប់មកវិញឡើយ។ គេចាំបាច់ជំរុញការទាមទារលក្ខ័ណ្ឌ
    ទាំងប៉ុន្មានដែលបានធ្វើហើយលុះសម្រេចជោកជ័យឲ្យខាងតែបាន បើមិនបានជោកជ័យដោយ
    ប្រការណាមួយ ត្រូវតែទាមទារឲ្យពន្យាកាលបរិច្ឆេទការបោះឆ្នោត។ បើការទាមទារលក្ខ័ណ្ឌទាំង
    ឡាយនេះត្រូវបានបក្សក្តាប់អំណាចភ្លាំងភ្លាត់រឹងរូសទាត់ចោលនោះ ឱកាសមាសធ្វើពហិការការ
    បោះឆ្នោតទាំងស្រុងមកដល់ហើយ។ ពហិការពេលនេះមានប្រសិទ្ធិភាពលើសលុបជាងពហិការ
    មិនព្រមទទួលលទ្ធផលការបោះឆ្នោត នឹងមិនព្រមចូលស្បថទទួលតំណែងនៅពេលក្រោយ។
    « ចូលព្រៃសត្វសាហាវ ស្រែអំពាវគ្នាមកជុំ ដល់បានស្ករទឹកឃ្មុំ ពួនសម្ងំឆីម្នាក់ឯង »។ អត់ធ្មត់តែ
    បន្តិចទៅ ទាំងអស់គ្នានឹងបានទទួលជោគជ័យក្នុងពេលមិនយូរ។
    ៣- ចំពោះប្អូនៗយុវជន/នារី និស្សិត និងបញ្ញវ័ន្តទាំងអស់ដែលបានគាំទ្រគណបក្សសង្រ្គោះជាតិ
    យ៉ាងគគ្រិកគគ្រេងក្នុងយុទ្ធនាការបោះឆ្នោតលើកនេះ ខ្ញុំសូមសសើរដោយគោរព ថែមទាំងសូម
    ចូលរួមរីករាយសប្បាយអស់ពីដួងចិត្តផងដែរ។ បើប្អូនៗមិនយល់ទាស់ទេ ខ្ញុំសូមអង្វរករប្អូនៗកុំ
    សប្បាយដល់ភ្លាត់ស្នៀត តោងតែឆ្លៀតឱកាសទៅមើលឈ្មោះបោះឆ្នោតម្តងៗផងក្រែងមានជន
    ទុច្ចរិតបន្លំលុបឈ្មោះ ឬក៏ដូរឈ្មោះទៅមណ្ឌលផ្សេង រកឈ្មោះមិនឃើញខានបានប្រើសិទ្ធិរបស់
    ខ្លួន ក្នុងករណីដែលការបោះឆ្នោតនៅតែប្រព្រឹត្តទៅជៀសមិនរួច៕

  3. 23 October says:

    I am fully supported and agreed with the American embassy spokesman what he said.

  4. Chourn says:

    ខ្ញុំគិតថាបើមិនព្រមចុះឈ្មោះលោកសមរង្សីចូលរួមបោះឆ្នោតទេនោះ នោះអ្វីៗដែលរដ្ឋាភិបាល និយាយថាការផ្សៈផ្សាជាតិនោះពិតជាគ្មានន័យ ហើយពិភពលោកនិងចោទជាសំណួរដដែល ពី ភាពស្របច្បាប់នៃកាបបោះឆ្នោតនិងរដ្ឋាភិបាលថ្មី។ យកល្អគួរតែធ្វើអ្វីៗឲ្យបានរួចរាល់ជាស្រេច​ នូវការទាមទារបស់អគ្គលេខាធិការអង្កការសហប្រជាជាតិនិងបក្សប្រឆាំង។ ព្រោះបើនៅតែធ្វើ បែបនេះហើយលោកសមរង្សីនៅតែនៅក្រៅឆាកនយោបាយដដែលនោះបញ្ហានៅតែដដែល។ សូមមេត្តាចេះដាក់ខ្លួនខ្លះទៅកុំងើយតែរហូតគឺវាមិនសមរម្យសម្រាប់មេដឹកនាំពិភពលោក ធ្វើ សម្ពន័មិត្តជាមួយនោះទេ។

  5. ជាតិ says:

    ជារឿយៗ រាជរដ្ឋាភិបាលកម្ពុជាតែងតែ មានប្រតិកម្មទៅនឹងសហរដ្ឋអាមេរិកក្នុងពេលដែលសហរដ្ឋ អាមេរិកផ្តល់នូវអានុសាសន៍ផ្សងៗ ថាមើលតែរបាយការណ៍របស់បក្សប្រឆាំង ឬអង្គការសិទ្ធិមនុ ស្សប៉ុន្តែបើឲលុយញញឹម។ ខ្ញុំតែងតែគិតថា ស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេស និមួយៗ តើគេធ្វើកិច្ចការអ្វីខ្លះ? ដើម្បីផ្តល់របាយការទៅឲរដ្ឋាភិបាលរបស់ខ្លួននោះ ដើម្បីចាត់វិធានការ ក្នុងនាមបងធំពិភពលោកទៅលើភាពមិនប្រក្រតីរបស់ប្រទេសទាំងនោះ។
    ដូចនេះសូមលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមេត្តាបន្តធ្វើជាភែ្នក ជាច្រមុះសំរាប់ជនរងគ្រោះ បក្សនយោបាយរងគ្រោះនៅកម្ពុជាជាបន្តទៅទៀត ។