ប៉ូលិស​ចាត់វិធានការ ការពារ​សន្តិសុខ សម រង្ស៊ី ខណៈ​បារម្ភ​អំពី​ការបង្ក​ហេតុ ដោយ​ភាគី​ទី​បី

ថ្ងៃទី 17 កក្កដា 2013
ដោយ: គ្រីទិច
CEN

 

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​និយាយថា ​នឹង​ចាត់វិធានការ​ដើម្បី​ការពារ​សន្តិសុខ នៅពេលដែល​លោក សម រង្ស៊ី វិល​ត្រឡប់មកកម្ពុជានៅ​ថ្ងៃ​សុក្រ​។ ប៉ុន្តែ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ភាគី​ទី​បី​ដែល​អាច​នឹង​អុកឡុក​។​

​លោក ខៀវ សុភ​ក្ត្រ អ្នក​នាំពា​ក្យ​ក្រសួងមហាផ្ទៃ បាន​និយាយប្រាប់ ​CEN តាម​ទូរស័ព្ទ​ថា យើង​បានទទួល​ពាក្យសុំកិច្ចការពារ​សន្តិសុខ ចំពោះ​រូបលោក សម រង្ស៊ី​ នៅពេល​គាត់​វិលត្រឡប់​មកវិញ​។ លោកបាន​និយាយ​បន្តទៀតថា “​យើង​នឹង​ចាត់វិធានការ​តាម​ប្រក្រតី​ដើម្បី​ការពារ​សន្តិសុខ​របស់​គាត់​”​។

​លោក បាន​និយាយ​បន្តទៀតថា ​យើង​មានការ​ប្រុងប្រយ័ត្ន​អំពី​រឿងនេះ ពីព្រោះ​យើង​មានការ​ព្រួយបារម្ភ​។​

លោក ខៀវ សុភ​ក្ត្រ អ្នក​នាំពា​ក្យ​ក្រសួងមហាផ្ទៃ

​លោក​និយាយ​បន្តទៀតថា​ យើង​ប្រឹង​ការពារ​គាត់ ព្រោះ​ខ្លាច​ភាគី​ទី​បី ធ្វើ​អ្វីមួយ​ហើយ ពេល​នោះគេ​អាច​នឹង​ទម្លាក់ការទទួលខុសត្រូវមកលើ​រដ្ឋាភិបាល​។​

​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់គាត់ កំពុងតែ​ប្រឹង​ប្រមូល​មនុស្ស អោយបាន​ ៤ ​ម៉ឺន​នាក់សម្រាប់​ការទទួល​រូបគាត់ នៅពេល​វិលត្រឡប់​មកវិញ បន្ទាប់ពី​ការរស់នៅ​ក្រៅប្រទេស ប្រមាណ​បួន​ឆ្នាំ ដើម្បី​គេចចេញ​ពី​ការចាប់ខ្លួន ដោយសារ​លោក មានទោស​ជាង​១០​ឆ្នាំ​។

​លោក​អាច​វិល​ត្រឡប់មក​កម្ពុជា​វិញ​បាន​ បន្ទាប់ពី​ព្រះមហាក្សត្រ​ព្រះរាជទាន​ការលើកលែងទោស កាលពី​ថ្ងៃទី​១២ ខែកក្កដា​៕​

 

What Next?

Recent Articles

3 Responses to "ប៉ូលិស​ចាត់វិធានការ ការពារ​សន្តិសុខ សម រង្ស៊ី ខណៈ​បារម្ភ​អំពី​ការបង្ក​ហេតុ ដោយ​ភាគី​ទី​បី"

  1. អាចម៍ ឧត្តម says:

    ត្រឹមត្រូវណាស់…​ត្រូវតែការពារសុវត្ថិភាពរបស់គាត់…​ព្រោះអាបរទេសមួយចំនួនមិនចង់អោយខ្មែរមាន​ អ្នកស្នេហាជាតិពិតប្រាកដទេ…​វាចង់អោយតែខ្មែរនៅលើនាវាដែលមានអ្នកបើកសុទ្ធតែស្រវឹងស្រា ស្រី..ខារ៉ាអូខេ…​អំណាច..។ល។ល។​

  2. Ratha says:

    ការប្រុងប្រយ័ត្នសម្រាប់ការពារសុវត្ថិភាពចំពោះលោកសម រង្សី ជារឿងគួរកោតសរសើរ
    តែរឿងភាគីទីបីនោះរដ្ឋាភិបាលក័ត្រៀមទុកជាមុនដែរ ដើម្បីទម្លាក់កំហុសទៅលើភាគីទីបី
    គួរកត់សំគាល់ថា ភាគីទីបីនោះគឺជាអ្នកណា? មានក្រុមណាទាស់ទែងជាមួយសម រង្សី?
    តែកន្លងមកមានតែរដ្ឋាភិបាលទេដែលមានទំនាស់ជាមួយសម រង្សីរហូតមក បើមានហេតុការណ៍
    កើតឡើងមែននោះ ច្បាស់ណាស់បណ្ដាលមកពីភាគីតែមួយដែលបានបង្កហេតុកាលពីថ្ងៃទី ៣០ 
    ខែមីនា ១៩៩៧នោះឯង អំពីងហតុការណ៍លើកនោះរដ្ឋាភិបាលដឹងស្រាប់ហើយ។

  3. Anonymous says:

    SR has good manner not like HS talk as play boy