សមាគមតន្រ្តីជនពិការកម្ពុជា ប្រគំតន្រ្តីតាមទី សាធារណៈ ដើម្បីទ្រទ្រង់ ជីវភាព របស់ពួកគាត់

ថ្ងៃទី 17 កក្កដា 2013
ដោយ: ម្លិះ
CEN

 

ភ្នំពេញ:  តន្ត្រីករ សិល្បករ សិល្បៈការិនី ជា​ជនពិការ និង​ប្រធាន​សមាគម​តន្ត្រី​ជនពិការ​កម្ពុជា បាន​ប្រមូលគ្នា​លេងភ្លេង ច្រៀង​រាំ កាលពី​ព្រលប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ម្តុំ​ផ្សារ​ដី​ហុយ លើ​ចិញ្ចើមផ្លូវ ហាណូយ ក្នុង​រាជធានី​ភ្នំពេញ​។ ការប្រគំ​តន្ត្រី​តាម​ទីសាធារណៈ​នោះ ដើម្បី​រក​ថវិកា​ដើម្បី​ទ្រទ្រង់ ជីវភាព​អ្នកសិល្បៈ​ពិការ​។

​តន្ត្រី​ជនពិការ មាន​ប្រជាពលរដ្ឋ​មក​ទស្សនា​ជាច្រើន​នាក់ និង​ចូលរួម​ជា​ថវិកា​ដល់​អ្នកសិល្បៈ​ពិការ​ផងដែរ ព្រោះ​មាន​ក្តី​អាណិតអាសូរ​ពួកគាត់ ពេក​ក្រៃ​។​

​លោក​ប្រធាន​សមាគម​តន្ត្រី​ជនពិការ​កម្ពុជា ជា ហន បាន​ឲ្យ​ដឹងថា ក្រុម​ជនពិការ មក​ប្រគុំ​តន្ត្រី តាម​ទីសាធារណៈ​បែបនេះ គឺមាន​ចំនួន​ពីរលើក​មកហើយ ដោយ​លើកទីមួយ នៅ​ម្តុំ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​លើក​ទី​ពីរ​នៅមុខ​ផ្សារ​ដី​ហុយ ដែល​សុំ​មុខផ្ទះ​គេ​ដើម្បី​ប្រគុំ​។ ការប្រគុំ​នេះ ក៏​មិនមាន​ក្រុមហ៊ុន​ណា​ឧបត្ថម្ភ​ឡើយ គឺ​មក​ប្រគំ​តន្ត្រី និង​សម្តែង ដោយ​ស្ម័គ្រចិត្ត និង​ផ្សងព្រេង រងចាំ​នូវ​អំណោយទាន​ថវិកា​របស់​បងប្អូន​មួយ​-​ពីរពាន់​រៀល ក្តី ក៏​ជា​ចំណែក​មួយ​ដែល​បាន​ជួយ​សម្រាប់​មូលនិធិ​សម្បុ​រសធម៌ ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ ថ្ងៃ​របស់​ពួកគាត់ ។​

​ប្រធាន​សមាគម​រូបនេះ ក៏​ជា​ជនពិការភ្នែក​ដែរ សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​នានា ស្ថានីយទូរទស្សន៍​ក្តី បើ​មាន​កម្មវិធី​នានា ដែលមាន​ការប្រគំ​តន្ត្រី​ក៏​សូម​ផ្តល់ឱកាស​ឲ្យ​ពួក គាត់​ទាំងអស់គ្នា​បាន​បញ្ចេញ​សមត្ថភាព​ពិត​មិន​ក្លែងក្លាយ ទោះជា​មិនបាន​១០០​ភាគរយ ក៏​ពួកគាត់​ខិតខំ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ស្វែងរក​ការគាំទ្រ​។ ការគាំទ្រ​មាន ច្រើនយ៉ាង ទី​១-​បងប្អូន​ផ្តល់​កម្លាំងចិត្ត​ដោយ​មិន​ស្អប់ខ្ពើម និង​រើសអើង​ដល់​ជនពិការ ទី​២- ត្រូវ​ផ្តល់ឱកាស​រាល់​គ្រប់​ការងារ​ទាំង​អស់ដ​ល់​ជនពិការ ។​

​លោក​ក៏បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​ដល់ សមាគម​តន្ត្រី​ជនពិការ​កម្ពុជា​។​
​ក្នុងចំណោម​អ្នកសិល្បៈ​ពិការ​មាន​អ្នកខ្លះ​ពិការភ្នែក ចេះ​លេង​ឧបករណ៍​ភ្លេង ដូចជា ហ្គី​តា​សូ​ឡូ​-​បាស និង​ប្រើ​អ៊​ក​គី​ដង់​យ៉ាង​ស្ទាត់ជំនាញ​។ ចំណែក​អ្នក​ពិការភ្នែក​-​ជើង​ផ្សេង ទៀត ខ្លះ​អង្គុយ​លើ​រទេះ និង​កាន់​ដែក​ជំនួយ​(​ដូច​ឈើច្រត់​) សុទ្ធតែជា​អ្នកចម្រៀង​ដែល​រូប សម្បត្តិ​ស្រស់ស្អាត និង​សំឡេង​ពិ​រោះ តែ​ពួកគាត់​ក្លាយជា​មនុស្ស​ពិការភាព​បាត់ទៅ ហើយ​។ អ្នក​ទាំងនោះ​តែងតែមាន​ពាក្យស្លោក​មួយ​ថា “​ទោះជា​ពិការ​កាយសម្បទា​តែ​ចិត្ត របស់​ពួកគាត់​មិនបាន​ពិការ​ឡើយ​” ហើយ​ត្រូវ​តស៊ូ​រស់នៅ​និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​ឲ្យ​ដូច ប្រជាជន​ដទៃ​។​

​ជា​ចុងក្រោយ លោក​ប្រធាន​សមាគម​តន្ត្រី​ជនពិការ​កម្ពុជា និង​ជា​ជនពិការ​មួយរូប​ដែរ សូម​ធ្វើការ​អំពាវនាវ​រកស​ប្បុរ​សជន​ឲ្យ​ជួយ​ដល់​ពួកគាត់ ដែលមាន​ខ្វះខាត​ជាច្រើន​ការ ចំណាយ​ថវិកា​ទៅលើ​ថ្លៃឈ្នួល​ផ្ទះ ទឹក ភ្លើង ម្ហូបអាហារ​ប្រចាំថ្ងៃ និង​សម្ភារៈ​សម្រាប់​ហ្វឹក ហាត់​មួយចំនួន​។ កន្លងមក ថវិកា ដែល​បាន​ពី​ការឧបត្ថម្ភ​របស់​សប្បុ​រស​ជន​បានត្រឹមតែ​បង់ ឈ្នួល​ផ្ទះ​តែប៉ុណ្ណោះ ក្រៅពីនេះ​លោក​ជា​អ្នករ៉ាប់រង​រួមជាមួយ​សមាជិក ដែល​គាត់​មានលទ្ធភាព​រ៉ាប់រង​ខ្លួនឯងបាន​។

​គួរ​បញ្ជាក់ថា បើ​អស់លោក លោកស្រី ចង់​ទំនាក់ទំនង​ផ្តល់​ការឧបត្ថម្ភ​ទៅ​លោក ជា ហន ប្រធាន​សមាគម​តន្ត្រី​ជនពិការ​កម្ពុជា ដែលមាន​សយ​ដ្ឋា​ន​នៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ឬ​តាម​លេខ​ទូរស័ព្ទ ០១២ ៨៥៨ ៩៩១៕

 

What Next?

Recent Articles

2 Responses to "សមាគមតន្រ្តីជនពិការកម្ពុជា ប្រគំតន្រ្តីតាមទី សាធារណៈ ដើម្បីទ្រទ្រង់ ជីវភាព របស់ពួកគាត់"

  1. បងនៅឯនាយសមុទ្រជួយផងកុំប៉ិនតែប្រឆាំងពេក ពួកគាត់ជាខ្មែរទេហើយពិការទៀត

  2. Strey Khmer says:

    I have been working hard and pay taxes to the Government as anybody in the U.S.
    And the U.S. using the taxes money from people’s sweat and blood to help as aids
    to Cambodia. And some corrupted authority may steal the aids for help handicap to feed the spring chick instead of help the need of those people.