ម៉ែន គឹមសេង
19 កក្កដា 2013
វីអូអេខ្មែរ

ក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៨ខែកក្កដាឆ្នាំ២០១៣នេះ មានការចូលរួមដោយគណបក្សនយោបាយចំនួនប្រាំបី។
វ៉ាស៊ីនតោន៖ គណបក្សនយោបាយចំនួនប្រាំបីដែលមានមេដឹកនាំដែលមានកេរ្តិ៍ឈ្មោះល្បីនៅកម្រិតថ្នាក់ជាតិនិងអន្តរជាតិនិងអ្នកដែលប្រជាពលរដ្ឋមិនដែលឮនិងមិនស្គាល់មុខសោះកំពុងដឹកនាំគណបក្សរបស់ខ្លួនដើម្បីប្រកួតប្រជែងយកកៅអីនាយករដ្ឋមន្ត្រីនិងសភាជាតិក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៨ខែកក្កដាឆ្នាំ២០១៣នេះ។
១) គណបក្សសញ្ជាតិកម្ពុជា (គសក)
គណបក្សដែលស្ថិតនៅលេខរៀងទីមួយលើសន្លឹកឆ្នោតដែលអ្នកបោះឆ្នោតមើលឃើញគឺគណបក្សសញ្ជាតិកម្ពុជា។ គណបក្សនេះមានមេបក្សគឺជាព្រះសង្ឃមួយអង្គដែលសមាជិកបក្សហៅថាព្រះគ្រូមហាថេរៈ លោកតាហង្សភ្នំត្បែងមានជ័យ។ គណបក្សមិនបានបញ្ចេញព័ត៌មានច្រើនទេទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់មេដឹកនាំបក្សរូបនេះក្រៅតែពីថាព្រះអង្គនៅបួសនៅឡើយនិងមានព្រះជន្មជាង៧០ព្រះវស្សាហើយនឹងមកកាន់កិច្ចការនៅពេលណាដែលគណបក្សនេះឈ្នះឆ្នោត។
កិច្ចការផងទាំងឡាយត្រូវបានទទួលរ៉ាប់រងដោយលោក សេង សុខេង ប្រធានស្តីទីរបស់គណបក្សដែលជាអ្នកចេញមុខដឹកនាំគណបក្សចូលប្រឡូកក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៥នេះ។
លោកសេង សុខេងកើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៧៣នៅស្រុកពារាំងខេត្តព្រៃវែង។ លោកមានកូនបួននាក់ស្រីពីរនិងប្រុសពីរនាក់។
លោក សេង សុខេងមិនមែនចេញមកពីត្រកូលអ្នកនយោបាយទេគឺលោកជាកូនកសិករសុទ្ធសាធ។ លោកបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅឆ្នាំ២០០០នៅមហាវិទ្យាល័យវេជ្ជសាស្រ្តក្នុងរាជធានីភ្នំពេញ ហើយបានសិក្សាបន្តយកសញ្ញាប័ត្រអនុបណ្ឌិតខាងសុខភាពសាធារណៈនៅឆ្នាំ២០០៦។ លោកកំពុងបម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដោយមានឯកទេសជំងឺទឹកនោមផ្អែម។
លោកសុខេង បានបញ្ជាក់ពីគោលបំណងនៃការហក់ចូលប្រឡូកក្នុងឆាកនយោបាយនេះថា៖
«គឺជាបំណងប្រាថ្នារបស់ខ្ញុំគឺខ្ញុំចង់ធ្វើអ្វីៗបានដល់ប្រយោជន៍មនុស្សច្រើន មនុស្សទូទៅច្រើន។ នេះជាបំណងប្រាថ្នារបស់ខ្ញុំ»។
គណបក្សសញ្ជាតិកម្ពុជាចាត់ទុកភាពក្រីក្រជា«សត្រូវចំពោះមុខដែលត្រូវដោះស្រាយជាបន្ទាន់»។
គណបក្សសញ្ជាតិកម្ពុជាសង្ឃឹមថានឹងទទួលបានអាសនៈយ៉ាងហោចណាស់៨០នៅក្នុងរដ្ឋសភាជាតិដោយលោកផ្អែកការសន្និដ្ឋានលើចំនួនរូបថតរបស់ប្រធានគណបក្សដែលពលរដ្ឋអ្នកមានជំនឿគោរពបូជាបានជាវយកទៅរក្សាទុកនៅតាមគេហដ្ឋាន។
២ ) គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានអក្សរកាត់ថា ររជកឯអសស
គណបក្សហ៊្វុនស៊ិនប៉ិចគឺជាគណបក្សដែលមានការផ្លាស់ប្តូរមេដឹកនាំច្រើនជាងគេនិងបានឆ្លងកាត់ការបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំងដែលធ្វើឱ្យគណបក្សនេះបានធ្លាក់ពីគណបក្សដែលមានចំណាត់ថ្នាក់លេខមួយហើយបាត់បង់ប្រជាប្រិយ៍ភាពជាបន្តបន្ទាប់។
ប្រធាននាពេលបច្ចុប្បន្ននេះគឺសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី។ សម្តេចរាជបុត្រីកើតនៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៥៥ នៅរាជធានីភ្នំពេញនិងជាបុត្រីពៅរបស់ព្រះបាទនរោត្តម សីហនុ អតីតព្រះមហាក្សត្រដ៏ឆ្នើមនៃប្រទេសកម្ពុជានិងមានមាតានាម ម៉ានីវណ្ណ ផានិវង្ស។
សម្តេចរាជបុត្រីមានស្វាមីគឺលោកកែវ ពុទ្ធរស្មីនិងមានបុត្រចំនួន៥អង្គ។ លោកកែវ ពុធរស្មីក៏ឈរឈ្មោះជាអ្នកតំណាងរាស្រ្តដែរ។
ដោយលើកម្រាមដៃពីរនៅរាល់វេទិការឃោសនាដែលជាសញ្ញានៃជ័យជម្នះនិងជាលេខពីរដែលកំណត់លេខគណបក្សនៅលើសន្លឹកឆ្នោតផង វត្តមានសម្តេចរាជបុត្រីបានធ្វើឱ្យគណបក្សនេះនៅបន្តបាននូវសែរាជវង្សក្នុងការដឹកនាំគណបក្សរាជានិយមមួយនេះ។
មេបក្សរូបនេះបានចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ១៩៨២ដោយកាន់តួរនាទីជានាយកព្រះរាជខុទ្ទកាល័យរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ។
សម្តេចរាជបុត្រីមានប្រវត្តិការងារភាគច្រើនក្នុងផ្នែកធនាគារនិងជាអ្នកការទូតរបស់ប្រទេសកម្ពុជាដោយព្រះអង្គធ្លាប់ធ្វើជាប្រធានធនាគារកសិករកម្ពុជានិងធ្វើការនៅធនាគារពីរនៅសហរដ្ឋអាមេរិកហើយជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។
សម្តេចអរុណ រស្មីបានចូលរៀននៅសាលាបឋមសិក្សាដេកាត និង សាលាមធ្យមសិក្សារ៉ូម៉ាំងកាតូលិក ម៉ាទឺដៃ (ហៅថាសាលាយាយជី) នៅខេត្តកែប។ សម្តេចនរោត្តម អរុណរស្មី អាចនិយាយភាសាខ្មែរ ឡាវ ថៃ បារាំងនិងអង់គ្លេសបានយ៉ាងល្អ។
ព្រះអង្គធ្លាប់ត្រូវបានគណបក្សដាក់ឱ្យឈរជាបេក្ខជននាយករដ្ឋមន្ត្រីម្តងហើយកាលពីការបោះឆ្នោតជាតិឆ្នាំ២០០៨ប៉ុន្តែមិនបានទទួលលទ្ធផលដុំកំភួនអ្វីទេដោយសារគណបក្សរាជានិយមបានបំបែកចេញដល់ទៅពីរគឺគណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សនរោត្តមរណឫទ្ធិ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣នេះព្រះអង្គត្រូវបានគណបក្សដាក់ឱ្យឈរជាបេក្ខជននាយករដ្ឋមន្ត្រីជាលើកទីពីរដើម្បីដឹកនាំគណបក្សរាជានិយមតែមួយគត់ឱ្យទទួលជ័យជម្នះនិងអនុវត្តតាមមាគ៌ា«នយោបាយសីហនុនិយម»។
បើទទួលបានជ័យជម្នះព្រះអង្គអាចជានាយករដ្ឋមន្ត្រីស្រ្តីទីមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលតួរនាទីស្រ្តីក្នុងឆាកនយោបាយកំពុងតែរីកចម្រើនទៅមុខយ៉ាងយឺតៗ។
៣ ) គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (គសរប)
ស្រ្តីទីពីរនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០១៣នេះដែលកាន់តំណែងជាប្រធានគណបក្សគឺលោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា នៃគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ លោកស្រីមេបក្សនេះមានប្រវត្តិផ្ទាល់ខ្លួនកំសត់ជាងគេបង្អស់ក្នុងចំណោមមេបក្សទាំង៨។ តាមជីវប្រវត្តិសង្ខេបដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចែកជូនឱ្យដឹងថាលោកស្រីសុខ រ័ត្នសុវណ្ណបច្ចៈសីលាកើតនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៦៥ នៅទីក្រុងភ្នំពេញ។ មេបក្សរូបនេះជាកូនកំព្រាដែលមិនស្គាល់សូម្បីតែឈ្មោះឱពុកម្តាយរបស់ខ្លួន ហើយបច្ចុប្បន្នជាស្រ្តី ម៉េម៉ាយដែលមានកូនប្រាំនាក់។ ប្រវត្តិរូបបានបញ្ជាក់ថាក្នុងឆ្នាំ១៩៧៩លោកស្រីធ្លាប់ដើរសុំទានគេដើម្បីបានរស់ជីវិតហើយរៀនសូត្របានតែបន្តិចបន្តួចប៉ុណ្ណោះ។ លោកស្រីរ័ត្នសុវណ្ណបច្ចៈសីលាធ្លាប់ជាជនភៀសខ្លួនរស់នៅតាមបណ្តោយព្រំដែនខ្មែរថៃមុនពេលបានទៅរស់នៅសហរដ្ឋអាមេរិក។
លោកស្រីសុខ រ័ត្នសុវណ្ណបច្ចៈសីលាបានវិលត្រឡប់មកចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ២០១១ដោយបង្កើតគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យឡើង។
នេះគឺជាគណបក្សនយោបាយដែលគាំទ្រឱ្យមានប្រព័ន្ធបោះឆ្នោតឯកត្តនាមនិងហាមមិនឱ្យមន្ត្រីរាជការធ្វើការងារពីរកន្លែងគឺការងារស៊ីវិលផងនិងជាកងកម្លាំងប្រដាប់អាវុធផងហើយក៏ដូចជាហាមឃាត់មិនឱ្យតំណាងរាស្ត្រកាន់តំណែងជារដ្ឋមន្ត្រីផងនិងតំណែងជាអ្នកតំណាងរាស្ត្រផង។
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យឈរនៅលេខរៀងទីបីនៅក្នុងសន្លឹកឆ្នោតហើយបើតាមការឱ្យដឹងរបស់លោកស្រីសុវណ្ណបច្ចៈសីលាគឺថាគណបក្សនេះតំណាងឱ្យឃើញថាស្ត្រីមានឋានៈតូចទាបក៏អាចចូលប្រឡូកក្នុងឆាកនយោបាយបានដែរ។
៤ ) គណបក្សប្រជាជនកម្ពុជា (ប្រជ)
គណបក្សដែលមានលេខរៀងទីបួនលើសន្លឹកឆ្នោតពីអណត្តិជាប់ៗគ្នាគឺគណបក្សប្រជាជនកម្ពុជា។
វរៈជននយោបាយបីនាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគឺលោក ជាស៊ីម លោកហ៊ុន សែននិងលោកហេង សំរិនត្រូវបានគណបក្សដែលមានដើមទងចេញពីបក្សកំម្មុយនីស្តមួយនេះលើកស្ទួយទន្ទឹមគ្នាតាំងពីមានការបោះឆ្នោតជាតិឆ្នាំ១៩៩៣មក។
ប្រធាន គណបក្ស គឺលោកជាស៊ីម បានកើតនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ១៩៣២ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
លោកជា ស៊ីមត្រូវបានក្រុមកំម្មុយនីស្តវៀតណាមជ្រើសរើសឱ្យចូលបម្រើការក្នុងពេលសង្រ្គាមប្រឆាំងនឹងបារាំងក្នុងទសវត្សរ៍១៩៥០។ លោកបានចូលរួមជាមួយនឹងក្រុមខ្មែរក្រហមហើយបានក្លាយជាលេខាបក្សស្រុកពញាក្រែក។ ក្រោយពីផ្តួលរំលំរបបខ្មែរក្រហមលោកបានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោយមកកាន់តំណែងជាប្រធានរដ្ឋសភានៃរដ្ឋកម្ពុជា។ លោកបានកាន់តំណែងជាប្រធានសភាជាតិក្រោយពីការបោះឆ្នោតជាតិនៅខែឧសភាឆ្នាំ១៩៩៣ ហើយបានក្លាយជាប្រធានព្រឹទ្ធសភាក្នុងឆ្នាំ១៩៩៩។
វរៈជនដ៏សំខាន់ម្នាក់ទៀតនៅក្នុងគណបក្សប្រជាជនកម្ពុជាគឺលោក ហេង សំរិន ប្រធានកិត្តិយសនៃបក្សនេះ។ កើតនៅថ្ងៃទី២៥ខែឧសភាឆ្នាំ១៩៣៤ លោកហេង សំរិនបានចូលរួមជាមួយនឹងក្រុមខ្មែរក្រហមនិងបានកាន់តំណែងជាមេបញ្ជាការកងពលថ្មើរជើងលេខ៤ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨។ លោកបានធ្វើរដ្ឋប្រហារមិនបានសម្រេចមួយប្រឆាំងនឹងការដឹកនាំរបស់ប៉ុលពត ហើយក៏បានរត់ភៀសខ្លួនទៅប្រទេសវៀតណាមក្នុងឆ្នាំ១៩៧៨។ លោកហេង សំរិនបានឡើងជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ដែលបានគ្រប់គ្រងប្រទេសក្រោយពីវៀតណាមបានផ្តួលរំលំរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩។ លោកក៏បានធ្វើជាប្រមុខរដ្ឋអស់ជាច្រើនឆ្នាំ។
អនុប្រធានបក្សដ៏មានឥទ្ធិពលរបស់គណបក្សនេះគឺលោកហ៊ុន សែន។ លោកហ៊ុន សែនបានកាន់តំណែងជានាយករដ្ឋមន្ត្រីបានចំនួន២៨ឆ្នាំហើយជាអ្នកនយោបាយដែលមានបទពិសោធន៍ក្នុងឆាកនយោបាយច្រើនជាងគេនិងត្រូវរងការរិះគន់ក៏ដូចជាការសរសើរទាំងនៅឆាកអន្តរជាតិនិងក្នុងស្រុកចំពោះការដឹកនាំរបស់លោក។
លោកហ៊ុន សែនកើតនៅថ្ងៃទី៥ខែសីហាឆ្នាំ១៩៥២ នេះបើតាមសៀវភៅពីប្រវត្តិរបស់គាត់ប៉ុន្តែឆ្នាំកំណើតផ្លូវការនៅ គ.ជ.ប ដាក់ថា លោកកើតនៅថ្ងៃទី៤ខែមេសាឆ្នាំ១៩៥១។ លោកហ៊ុន សែនកើត នៅខេត្តកំពង់ចាមក្នុងគ្រួសារកសិករ។ លោកមានឈ្មោះដើមថាហ៊ុន ណាល់ ហើយបានរត់ចូលព្រៃដើម្បីតស៊ូប្រឆាំងនឹងការទម្លាក់សម្តេចព្រះនរោត្តម សីហនុចេញពីអំណាចក្នុងឆ្នាំ១៩៧០។
លោកហ៊ុន សែនបានក្លាយជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥មកហើយលោកបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការចរចាសន្តិភាពដែលឈានដល់សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ដែលនាំឱ្យមានការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។
លោកធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីទីពីរក្រោយពីគណបក្សរបស់លោកបានចាញ់ឆ្នោតក្នុងឆ្នាំ១៩៩៣ ក្រោយពីគណបក្សរបស់លោកបានឈ្នះឆ្នោតនៅឆ្នាំ១៩៩៨លោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីជាប់ជារហូតមក។ លោកហ៊ុន សែនត្រូវបានគណបក្សប្រើប្រាស់ជាសារដ៏សំខាន់មួយដើម្បីទាក់ទាញអ្នកបោះឆ្នោត។
ពាក្យស្លោកដ៏សំខាន់មួយសម្រាប់ការបោះឆ្នោតឆ្នាំនេះគឺ«បើស្រឡាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្តហ៊ុន សែនសូមបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គឺមានតម្លៃស្មើនឹងបោះឆ្នោតឱ្យខ្លួនឯង»។
កូនប្រុសពៅរបស់លោកហ៊ុន សែនឈ្មោះ ហ៊ុន ម៉ានី កំពុងឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រដែរ។
៥ ) គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច (គខអស)
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចគឺជាគណបក្សដែលដឹកនាំដោយលោក ហួន រាជចំរើន។
ក្នុងវ័យ៥៣ឆ្នាំ លោក រាជចំរើនមានកូន៩នាក់ប្រុស៧នាក់ ស្រីពីរនាក់និងមានដើមកំណើតនៅស្រុកទ្រាំងខេត្តតាកែវ។
គណបក្សមានរូបសញ្ញាទំពាំងប្រាំដើមដែលជាការជួនគ្នាល្អជាមួយនឹងលេខរៀងទី៥ដែលមាននៅលើសន្លឹកឆ្នោត។
គណបក្សនេះមានត្រកូលចេញពីអ្នកសារព័ត៌មានដោយសារតែលោករាជចំរើនខ្លួនឯងធ្លាប់បានបង្កើតសារព័ត៌មានមួយហើយកូនប្រុសទាំងបីនាក់របស់លោកសុទ្ធតែជាចាងហ្វាងសារព័ត៌មានក្នុងស្រុកនាពេលបច្ចុប្បន្ននេះ។
លោករាជចំរើនមានសញ្ញាប័ត្របរិញ្ញាប័ត្រមកពីសាលាតិចណូនិងបានឆ្លងកាត់បទពិសោធន៍ការងារយ៉ាងក្រាស់ក្រែល ដោយធ្វើជាមន្ត្រីប៉ូលិស អ្នកតស៊ូក្នុងចលនារបស់ហ៊្វុនស៊ិនប៉ិច គ្រូបង្រៀន អ្នកជំនួញ និងប្រធានអង្គការក្រៅរដ្ឋាភិបាលជាដើម។
មេបក្សរូបនេះប្រកាន់គោលការណ៍គោរពគណបក្សដទៃទៀតថាជារៀមច្បងនិងជាឱពុកម្តាយដោយសារតែគណបក្សរបស់លោកទើបបានបង្កើតឡើងក្នុងខែធ្នូឆ្នាំ២០១២តែប៉ុណ្ណោះ។
លោករាជចំរើនបានបញ្ជាក់ថា៖
«បានជាខ្ញុំបាទរៀបចំបង្កើតគណបក្សនេះឡើងដោយដាក់ឈ្មោះ ថាខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចដោយផ្អែកទៅលើជនជាតិខ្មែរទាំងអស់គឺជាម្ចាស់គណបក្សហើយរួមគ្នាអភិវឌ្ឍន៍ជាតិទើបយើងមានសេដ្ឋកិច្ច។ អញ្ចឹងបានខ្ញុំដាក់ឈ្មោះថាគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយយើងយកចំណុចគោលការណ៍អភិវឌ្ឍន៍ជាតិមកនិយាយដោយយើងដើរតាមលំអានព្រះករុណាជាអង្គម្ចាស់ជីវិតដម្កល់លើត្បូងព្រះមហាវីរៈក្សត្រដែលលោកបានទាមទារឯករាជ្យជាតិពីបារាំងនៅ ឆ្នាំ១៩៥៤ដោយដើរតាមគោលនយោបាយ មួយអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍន៍វិស័យកសិឧស្សាហកម្ម អភិវឌ្ឍន៍វិស័យទេសចរណ៍និងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច»។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមានបាវចនា «សង្គ្រោះ បំរើ ការពារ» ហើយមានដាក់បេក្ខជនតំណាងរាស្ត្រនៅតែខេត្តក្រុងចំនួន៧ប៉ុណ្ណោះ។
៦ ) គណបក្សខ្មែរឈប់ក្រ (គខឈក)
លោកក្រវ៉ាញ ដារ៉ន គឺជាប្រធាន«គណបក្សខ្មែឈប់ក្រ»ដែលជាគណបក្សមួយបានចាប់បដិសន្ធិនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០០៧។
លោក ក្រវ៉ាញ ដារ៉ន មានដើមកំណើតនៅស្រុកក្រគ ខេត្តពោធិ៍សាត់។ មេបក្សដែលមានវ័យ៥៩ឆ្នាំរូបនេះបានបញ្ចប់ការសិក្សាថ្នាក់សេវាកម្មមនុស្សជាតិនិងសង្គមកិច្ចពីសហរដ្ឋអាមេរិក។
លោកបានបម្រើការងារដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងតួរនាទីជាបុគ្គលិកការងារសង្គមកិច្ចអស់រយៈពេល២៥ឆ្នាំហើយ។
មេបក្សរូបនេះមិនធ្លាប់មានមហិច្ឆតាចូលប្រឡូកក្នុងឆាកនយោបាយដើម្បីបានតំណែងធំដុំអ្វីឡើយក្នុងពេលកន្លងមកប៉ុន្តែកត្តាសង្គមកម្ពុជាបានបង្ខំចិត្តឱ្យលោកត្រូវតែចូលរួមដោយខានមិនបាន។ លោកក្រវ៉ាញ ដារ៉នបានបញ្ជាក់ពីមូលហេតុនៃការចូលនយោបាយនេះថា៖
«តាមពិតទៅខ្ញុំជា អ្នកមនុស្សធម៌សុទ្ធសាធ ខ្ញុំអត់ចូលចិត្តនយោបាយទេព្រោះអីខ្ញុំក៏មិនមែនជាអ្នកនយោបាយដែរប៉ុន្តែដោយសារតែការទុក្ខសោករបស់ខ្មែរកាន់តែខ្លាំងទៅៗ។ ខ្ញុំមានបង្កើតNGOsច្រើនសម្រាប់ជួយខ្មែរប៉ុន្តែដឹកថ្នាំពេទ្យថ្នាំអីមករដ្ឋាភិបាលគេពុករលួយទារលុយនេះលុយនោះច្រើនពេកទៅខ្ញុំហ្នឹងក៏ធុញថប់ក្នុងជីវិតមិនដឹងធ្វើយ៉ាងម៉េចមានតែរៀបចំសាកល្បងធ្វើអ្នកនយោបាយព្រោះខ្ញុំអត់ឃើញអ្នកនយោបាយណាមួយដែលជាគំរូខ្ញុំបានទេ។ អញ្ចឹងបានខ្ញុំសម្រេចចិត្តថាធ្វើនយោបាយខ្លួនឯងតែម្តង។ ខ្ញុំអត់មានស្ថិតក្រោមនយោបាយរបស់អ្នកណាទាំងអស់»។
ការស្អប់អំពើពុករលួយបានចាក់ឬសជ្រៅក្នុងផ្នត់គំនិតរបស់លោកក្រវ៉ាញ ដារ៉នហើយលោកបានទប់ចិត្តមិនបានក្នុងសម័យសាធារណរដ្ឋរបស់លោកសេនាប្រមុខលន់ នល់ ដោយលោកបានដឹកនាំការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលម្នាក់ដែលពុករលួយនិងគាបសង្កត់ប្រជាពលរដ្ឋ។
គណបក្សខ្មែរឈប់ក្រ មានគោលនយោបាយខុសពីគេក្នុងរឿងអន្តោប្រវេសន៍វៀតណាម។ លោកក្រវ៉ាញ ដារ៉ន បញ្ជាក់ថារដ្ឋាភិបាលរបស់លោកនឹងរៀបចំឱ្យជនភៀសខ្លួនវៀតណាមចេញពីប្រទេសខ្មែរទៅតាំងទីលំនៅនៅប្រទេសទីបី។
គណបក្សខ្មែរឈប់ក្រមានលេខរៀងទី៦លើសន្លឹកឆ្នោត។
៧ ) គណបក្សសង្គ្រោះ ជាតិ (គសជ)
គណបក្សសង្គ្រោះជាតិដែលជាគណបក្សមានសក្តានុពលខ្លាំងនិងមានកម្លាំងប្រហាក់ប្រហែលគ្នានឹងគណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងដោយគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខានិងគណបក្សសម រង្ស៊ី។ គណបក្សនេះមានមេដឹកនាំដែលមានលោកសម រង្ស៊ីជាប្រធានបក្សនិងលោកកឹម សុខាជាអនុប្រធានហើយត្រូវបានគណបក្សយកមេដឹកនាំទាំងពីរមកដាក់ធ្វើការឃោសនាទន្ទឹមគ្នា។
លោក សម រង្ស៊ី ដែលឆ្នាំនេះមានវ័យ៦៤ឆ្នាំជាអ្នកនយោបាយដែលចេញពីត្រកូលវរជនក្រុងភ្នំពេញដោយមានឱពុកជាអតីតឧបនាយករដ្ឋមន្ត្រីគឺលោក សម សារី។ លោកបានសិក្សាបញ្ចប់ថ្នាក់អនុបណ្ឌិតខាងផ្នែកគ្រប់គ្រងជំនួញនិងមានសញ្ញាប័ត្រផ្សេងៗទៀតខាងផ្នែកគណនីយ សេដ្ឋកិច្ច និងវិទ្យាសាស្រ្តនយោបាយ។ លោកសម រង្ស៊ីបានចូលប្រឡូកក្នុងឆាកនយោបាយនៅក្នុងឆ្នាំ១៩៨១តាមរយៈគណបក្សហ៊្វុនស៊ិនប៉ិចនិងបានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយរយៈខ្លី។
លោកសម រង្ស៊ីក៏ធ្លាប់ជានាយកធនាគារ Paluel-Marmont ដែលជាធនាគារមានឯកទេសខាងស្រាវជ្រាវហិរញ្ញវត្ថុនិងវិនិយោគភាគហ៊ុន និងជាប្រធាននៃក្រុមហ៊ុនវិនិយោគ DR Gestion ពីឆ្នាំ១៩៨៨ដល់ឆ្នាំ១៩៩២មុននឹងលោកមកចូលប្រឡូកយ៉ាងពេញទំហឹងជាមួយនឹងគណបក្សហ៊្វុនស៊ិនប៉ិច។ លោកសម រង្ស៊ីទើបតែត្រូវបានព្រះមហាក្សត្រកម្ពុជាលើកលែងទោសទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែនជាមួយប្រទេសវៀតណាមដែលលោកយល់ថាបានធ្វើឱ្យបាត់បង់ដីស្រែប្រជាកសិករនិងការផ្សាយឯកសារព្រំដែននានា។
ភរិយារបស់លោកសម រង្ស៊ី គឺលោកស្រីជូឡុង សូម៉ូរ៉ាក៏ជាបេក្ខជនតំណាងរាស្ត្រម្នាក់ដែរ។ គូស្វាមីនេះត្រូវបានគេមើលឃើញថាជាគូជីវិតនិងជាដៃគូក្នុងឆាកនយោបាយក៏ខ្លាំងមួយ។ លោកសម រង្ស៊ី និងលោកស្រីជូឡុង សូម៉ូរ៉ា បានរៀបការចំនួន៤២ឆ្នាំហើយដោយមានកូនចំនួន៣នាក់។
មានប្រជាប្រិយ៍ភាពប្រហែលគ្នានេះដែរគឺលោកកឹម សុខា អនុប្រធានគណបក្ស។ បើទោះបីជាឆ្លងកាត់ព្យុះភ្លៀងនយោបាយជាច្រើនដែលមានពេលមួយលោកត្រូវចាកចេញពីនយោបាយមួយរយៈពេលខ្លីទៅបង្កើតអង្គការសង្គមស៊ីវិល ក៏លោកកឹម សុខាត្រូវបានគេចងចាំចំពោះទស្សនៈមួយរបស់លោកដែល «មិនយកខ្មែរណាម្នាក់ជាសត្រូវទេ!»។
ជាអ្នកនយោបាយផងនិងជាសកម្មជនសិទ្ធិមនុស្សនិងសិទ្ធិដីធ្លីផងលោកកឹម សុខាក៏ធ្លាប់ត្រូវរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារមួយរយៈពេលខ្លីដែរមុននឹងត្រូវបានសហរដ្ឋអាមេរិកអន្តរាគមន៍ដោះលែងគាត់ចេញមកវិញ។ លោកត្រូវបានអង្គការលើកលែងទោសអន្តរជាតិចាត់ទុកថាគឺជា«អ្នកទោសមនសិការ»។
លោកកឹម សុខា កើតនៅថ្ងៃទី២៧ខែមិថុនា ឆ្នាំ១៩៥៣ នៅខេត្តតាកែវ។ លោកបានចេញដំណើរពីអ្នកនយោបាយនៅក្នុងគណបក្សសេរីនិយមព្រះពុទ្ធសាសនា និងបន្តមកគណបក្សលោកតាសឺនសានពេលដែលមានការបែកប្រេះស្រាំនៅក្នុងបក្សនិងបានក្លាយជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចមួយរយៈខ្លីមុននឹងលោកបង្កើតគណបក្សសិទ្ធិមនុស្សដែលចុងក្រោយបានច្របាច់បញ្ចូលគ្នាជាមួយនឹងលោកសម រង្ស៊ីបង្កើតគណបក្សសង្គ្រោះជាតិ។
លោកកឹម សុខាមានសញ្ញាប័ត្រអនុបណ្ឌិតខាងផ្នែកគីមីវិទ្យាពីវិទ្យាស្ថានបច្ចេកវិទ្យាគីមីក្នុងទីក្រុងប្រាគ នៃសាធារណរដ្ឋឆេកូនិងសញ្ញាប័ត្រច្បាប់ពីសាកលវិទ្យាល័យច្បាប់និងសេដ្ឋកិច្ចក្នុងទីក្រុងភ្នំពេញ។
៨ ) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (គសប)
គណបក្សចុងក្រោយគេនៅក្នុងសន្លឹកឆ្នោតគឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដឹកនាំដោយប្រធានបក្សដែលមានវ័យក្មេងជាងគេក្នុងចំណោមប្រធានគណបក្សនយោបាយទាំងអស់។ លោកខឹម វាសនាបានសម្រេចស្នាដៃធំៗជាច្រើនបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រខាងផ្នែកនីតិសាស្រ្តក្នុងឆ្នាំ១៩៩៨ ដោយបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៃគណបក្សសម រង្ស៊ីនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៣ សម្រាប់មណ្ឌលព្រៃវែង មុននឹងលោកលាលែងចេញពីគណបក្សនេះនៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០០៦។ លោកបានដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលលោកបានបង្កើតឡើង។
កើតនៅ ខេត្តព្រៃវែង ក្នុងភូមិពានា ឃុំក្តឿងរាយ ស្រុកកញ្ចៀច ខេត្តព្រៃវែង មេបក្សដែលមានវ័យ៤៣ឆ្នាំរូបនេះនៅមិនទាន់មានប្រពន្ធនៅឡើយទេ។
លោកខឹម វាសនាត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលបានប្រើប្រាស់ធម្មអាថ៍ក្នុងការអប់រំពន្យល់សមាជិកនិងអ្នកមកចូលរួមស្តាប់លោកឱ្យយល់ស៊ីជម្រៅអត្ថន័យនៃពាក្យនយោបាយ។
លោកតែងតែជំរុញនូវគោលការណ៍សំខាន់មួយដែលគេអាចងាយស្រួលចាំបានរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺ ការ «បន្ថយអំណាចរដ្ឋនិងបង្កើតអំណាចជូនពលរដ្ឋ»។
លោកខឹម វាសនាធ្លាប់បានបម្រើការងារនៅ នាយកដ្ឋានកិច្ចការនយោបាយនៃក្រសួងមហាផ្ទៃពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៥ ដោយព្យួរការងារនេះទុកមួយរយៈសិនក្នុងពេលដែលលោកកំពុងចូលប្រឡូកក្នុងឆាកនយោបាយនេះ៕
អត្ថបទព័ត៌មានទាក់ទង
- ក្នុងកិច្ចពិភាក្សា គណបក្សនយោបាយវែកញែកវិធានការប្រឆាំងអំពើពុករលួយ
- បណ្តាញសង្គមជាវេទិកាថ្មីនៃការឃោសនារកសំឡេងឆ្នោត
- គណបក្សសង្គ្រោះជាតិបានផ្អាកការស្នើសុំដាក់បេក្ខភាពរបស់លោកសម រង្ស៊ី
គណបក្សសង្គ្រោះជាតិ កំពុងសុបិន្តកណ្តាលថ្ងៃចែសទេដឹង !
*************************************************
ខណៈដែលការ បោះឆ្នោតជាតិ អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។
ពិតណាស់បើទោះបីមានគណបក្ស ចំនួន៨ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះក៏ដោយ ប៉ុន្តែ អ្នកដែលទទួលជ័យជំនះពិតប្រាកដក្នុងការបោះឆ្នោតនេះគឺពិតជាគណបក្សប្រជាជន កម្ពុជា ។ មួយរយៈពេលចុងក្រោយនេះ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បានខិតខំប្រឹងប្រែងធ្វើប្រជាភិថុតិ សព្វបែបយ៉ាង ដើម្បីទាក់ ទាញ ការគាំទ្រពីប្រជាពលរដ្ឋ ឲ្យបោះឆ្នោតគាំទ្រខ្លួន។ ប៉ុន្តែប្រជាពលរដ្ឋបានដឹងយ៉ាងច្បាស់ អំពីសារជាតិរបស់ សម រង្ស៊ី និង កឹម សុខា រួចទៅហើយ ថាជាអ្នកនយោបាយ ឱកាសនិយមធ្វើអ្វីៗ ដើម្បីតែការស្រេកឃ្លានយ៉ាងខ្លាំងក្នុងការចង់បានអំណាច និងធ្វើអ្វីៗទាំងអស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ក្រុមអ្នកតាម ដាន ស្ថានការណ៍បោះឆ្នោត ក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ បានប្រើប្រាស់គោលនយោបាយ៧ចំណុច មកឃោសនាទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋដោយអះអាងថា នៅ ពេលឈ្នះឆ្នោត នឹងអនុវត្តន៍គោលនយោបាយទាំង៧ចំណុច នោះឲ្យបានជោគជ័យ។ ប៉ុន្តែសម្រែកឃោសនា របស់ក្រុមមេដឹក នាំ គណបក្សប្រឆាំង មិនខុសពីពីសម្លេងត្រដោកចងកគោក្របី នោះទេ ចំណែកការពិតវិញ ពុំមានន័យខ្លឹមសារ អ្វីទាំងអស់វាគ្រាន់តែជាស្រមោលប៉ុណ្ណោះ។
ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ប្រាកដជាជ្រើសរើស យកអ្នកធ្វើ មិនមែនជ្រើសរើសយកអ្នក ដែលចាំតែថា អ្នកដែលចាំរិះគន់គេអត់គោលដៅច្បាស់លាស់នោះទេ ។ នៅពេលចុះពីយន្តហោះ បានជាន់ ទឹកដីខ្មែរវិញ សមរង្ស៊ី ចាប់ដៃលោក កឹម សុខា ក្នុងន័យនយោបាយរបស់ខ្លួន ដើម្បី ជាការបញ្ជាក់បោកបញ្ឆោតថា សម្ព័ន្ធភាពផ្ទៃក្នុងគណបក្សប្រឆាំង មានភាពរឹងមាំពុំមានបញ្ហារង្គោះរង្គើ ដូចព័ត៌មាន ដែលបែកធ្លាយ ចេញមកខាង ក្រៅឡើយ ។ ក៏ប៉ុន្តែសម្ព័ន្ធភាព រវាងអ្នកនយោបាយទាំងពីរមានភាពរឹងមាំ ឬក៏ទន់ជ្រាយនោះគឺ មានតែខ្លួនឯងទេ ដែលជា អ្នកដឹងច្បាស់ជាងគេ ព្រោះអ្នកទាំងពី គឺជាអ្នកនយោបាយឱកាសនិយមដូចគ្នា។ ប្រភពពីផ្ទៃក្នុងគណបក្ស សង្គ្រោះជាតិ បាន បង្ហើបឲ្យដឹងថា សម្ព័ន្ធភាពរវាង កឹម សុខា និង សមរង្ស៊ី អាចដឹងច្បាស់ នៅក្រោយថ្ងៃបោះឆ្នោត ។ក្នុងនោះអ្វីដែលគួឲ្យអាណិត គឺ សមរង្ស៊ី ជាអ្នកនយោបាយ ចាញ់បោកកឹមសុខា ។
ប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ នៅពេលនេះកំពុងត្រៀមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី។ កត្តាដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ ត្រៀមខ្លួនបោះឆ្នោត ជូនគណ បក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆាប់ៗខាងមុខនេះ គឺដោយសារគណបក្សប្រជាជន មានស្នាដៃក្នុងការផ្តួលរំលំ របបខ្មែរក្រហមប៉ុលពត នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងរំលាយអង្គការចាត់តាំងខ្មែរ ក្រហមទាំងស្រុង កាលពីចុងឆ្នាំ១៩៩៨ ។ មានន័យថា គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោសែន ជាអ្នកបញ្ចប់សង្គ្រាមហើយនាំមកនូវសន្តិសុខ និងសន្តិភាព ពេញលេញ សម្រាប់ប្រទេសកម្ពុជា ព្រមទាំងកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ការដែលប្រជាពលរដ្ឋខ្មែរ អាចរស់នៅដោយសុខសាន្ត និងមានជីវភាពធូរធារនៅពេលនេះ មិនអាចមើលរំលងកិច្ចខិតខំប្រឹងប្រែងសព្វបែបយ៉ាង របស់ គណបក្សប្រជាជនកម្ពុជាបានឡើយ។
អ្នកវិភាគមួយចំនួនបានលើកឡើងថា ក្រុមមេដឹកនាំគណបក្ស ប្រឆាំងកំពុងតែ រំពឹងថា ល្បែងប្រជាភិថុតិ របស់ខ្លួនអាចទាក់ ទាញ ការគាំទ្រពីប្រជាពលករដ្ឋបានច្រើនហើយអាច ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ប៉ុន្តែ បើពិនិត្យទៅលើស្ថានភាពជាក់ស្តែង គឺក្តីសង្ឃឹម របស់ក្រុមមេដឹកនាំនៅគណបក្សប្រឆាំង គ្រាន់តែជាការយល់សប្តិ ទាំងកណ្តាលថ្ងៃចែសប៉ុណ្ណោះ ព្រោះប្រជាពលរដ្ឋដែលកំពុងរស់នៅសុខសាន្តពួកគាត់ មិនភ្លេចគុណអ្នកបញ្ចប់ សង្គ្រាមឡើយ។ ដូច្នេះគណបក្ស ប្រឆាំងកុំស្មានថា បងប្អូនប្រជាពលរដ្ឋ ចាក់ចោលCPPដែលជាអង្ករ ហើយស្រវាគណបក្សសង្គ្រោះជាតិដែលជាអង្កាម នោះ ព្រោះប្រជាពលរដ្ឋខ្មែរ មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការជ្រើសរើសមេដឹកនាំ៤អាណត្តិកន្លងរួចមកហើយ៕
លោក ជាតិ បាត់មុខយូរហើយ ទើបលេចមុខថ្មីៗនេះ ស្មានតែយួនសំលាប់ចោលបាត់ទៅហើយ
ព្រោះថាធ្វើការញុះញុងខ្មែរមិនបានកន្លងមក ក្រែងថាលោកសម រង្សី គ្មានផ្លូវវិលចូលស្រុកវិញអី?
លោកជួយអោយលោកវិភាគសយ សុភាព ហៅអាឡប់ សួរមើលចាំពេលណាទើបកោសក់?
កុំអោយរាស្រ្តខ្មែរថា ចេះតែថាអត់ធ្វើ នរណាសន្យាខ្យល់? ខ្លាចតែគាត់ថាអត់បាននិយាយទេ រឺក៏មិនចាំទេ
ល្មមៗបានហើយពួកអាលើកជើង ឥតអៀនខ្មាស់ ស្តាយឈាមម្តាយខំបង្កើតផង!
បើមិនជួយជាតិគួរកំុខំបំពុលបរិយាកាស អី ! ចាំមើលៗ
IRI ថា ប្រជាជនគាំទ្រCPPខ្លាំងណាស់
បក្សដែលរលាយគឺបក្សសមរង្សី+បក្សសិទ្ធិមនុស្សរបស់អាយ៉ង
គោ ១០០ កឹម សុខា ហៅបក្សសង្គ្រោះជាតិឯណោះទេ
***/**************************************
ក្រុមអ្នកវិភាគស្ថានការណ៍ ក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ថា ដោយសារសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រ កម្ពុជា មានប្រជា ប្រិយភាព ក្នុងការដឹកនាំប្រទេស ឱ្យមានការរីកចំរើន លើគ្រប់វិស័យ ទើបមានការគាំទ្រពី ប្រជាពលរដ្ឋ ទូទាំងប្រទេស ។ ជាក់ស្ដែងនៅ ក្នុងរបាយ ការណ៍ស្ទង់មតិ របស់ជនបរទេស(IRI )បានឱ្យដឹងថា ប្រជាប្រិយភាពរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ជាតិមានការគាំទ្រពីប្រជាពលរដ្ឋ កើន ឡើងរហូតដល់៨៧ភាគរយ ។ ការរកឃើញបែបនេះ បានស្តែងចេញជាភស្ដុតាងបង្ហាញច្បាស់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ដោយផ្តល់ជោគជ័យធំធេងដល់គណបក្សប្រជាជនកម្ពុជា និងជាសក្ខីកម្មបន្តសម្រាប់ការបោះឆ្នោតជាតិ អាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន នូវការគាំទ្រ កាន់តែច្រើនថែមទៀត ។ ដូច្នេះសំរាប់គណបក្ស សង្គ្រោះជាតិ ដែលបង្កើតដោយ សមរង្សីនិងកឹមសុខា សំរាប់ការប្រគួត ប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាមិនអាចឈានទៅរួចសំរាប់គ្រប់គ្រងអំណាច តាមមហិច្ឆតាស្រេកឃ្លានអំណាចដែលខ្លួនចង់បាននោះទេ ស្របពេល ដែលផ្ទៃក្នុងគណបក្សសមរង្សីនិងបក្សសិទ្ធិមនុស្សកឹមសុខាកំពុង បន្ដបែកបាក់ប្រខាំគ្នាដូចឆ្កែដណ្តើមអំណាចត្រួតត្រាក្នុងបក្សឥតឈប់ឈរនោះ ។ តាមការស្ទង់មតិរបស់IRIបានអោយដឹងយ៉ាងច្បាស់ថា“ចម្លើយក្នុង ចំណោម អ្នក ផ្ដល់ សម្ភាសន៍ ៨១ភាគរយ នៃមនុស្ស ចំនួន២០០០នាក់ បានឆ្លើយថា រដ្ឋាភិបាល របស់សម្ដេច តេជោហ៊ុនសែន សព្វថ្ងៃ ដើរលើផ្លូវត្រូវ ។ ក្នុងនោះអ្នកដែល ត្រូវ បានសម្ភាសន៍ ហើយឆ្លើយថា បោះ ឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មានចំនួន ៦៧ភាគរយ ។អ្នកដែលជឿលើការដឹកនាំរបស់សម្ដេចហ៊ុន សែន មាន ៨៧ភាគរយ អ្នកមិនជឿ មាន១៣ភាគរយ ។
សំរាប់បក្សប្រឆាំងសមរង្សីនិងគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខា ដែលអួតខ្លួនថាជាអ្នកខ្លាំងណាស់ នោះ ការ ស្ទាបស្ទង់បានបញ្ជាក់ថា សម្លេងគាំទ្របក្សប្រឆាំង បានធ្លាក់ពី២១ ភាគរយ មកនៅត្រឹម១៣ភាគរយ” ។ តាមរយៈ លទ្ធផល នៃការស្ទង់មតិនោះ បានបង្ហាញថា ប្រជាប្រិយភាពរបស់គណបក្សប្រឆាំង កំពុងមានការថយចុះយ៉ាងខ្លាំង ព្រោះគណបក្សនេះពូកែតែខាងប្រូ ភរភូត កុហកបោកប្រាស់ ញុះញង់អុចអាល បង្ករបញ្ហារមិនចេះចប់ បំផ្លាញការរស់នៅប្រកបដោយសេចក្តីសុខសាន្តរបស់ប្រជាជនដោយ មិនដែលសូម្បីប៉ុនចុងក្រចកណានោះ ដើម្បីបម្រើ ផល ប្រយោជន៍ប្រជា ពលរដ្ឋ និងកសាងប្រទេសជាតិ ឱ្យមានការរីកចំរើនសោះឡើយ ។
សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ប្រសិនបើអ្នកគាំទ្រសម្ដេច ស្ថិតនៅក្រោម ៦០ភាគ រយ នោះសម្ដេចនឹងលាឈប់ពីនាយករដ្ឋមន្ដ្រី ព្រោះសម្ដេចបានដាក់គោលដៅថា បើប្រជា ពលរដ្ឋ លែងជឿ ស្ថិតនៅក្រោម៦០ភាគរយនោះ សម្ដេចនឹងចាកចេញ មិនតំណាងឱ្យគណ បក្ស ក្នុងតំណែង ជានាយករដ្ឋមន្ដ្រីទៀតទេ ។ ការប្ដេជ្ញាចិត្ដច្បាស់លាស់ របស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បែបនេះហើយ គឺជាមូលហេតុ ដែលធ្វើឱ្យគណបក្សប្រជាជន កម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ទទួលបាននូវការគាំទ្រ កាន់តែខ្លាំងពីមួយអាណត្ដិទៅមួយ អាណត្ដិ ដែលបើទោះបីជាក្រុមអ្នកនយោបាយប្រឆាំងបើកការវាយប្រហារក្នុងនយោបាយបោកប្រាស់ប្រជាជន លើគណបក្ស ប្រជាជន កម្ពុជានិងរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានដឹងនូវការពិត រួចជាស្រេច ទៅហើយ រយៈពេលជិត ៤អាណត្ដិកន្លងទៅនេះ ។
អ្នកសង្កេតការណ៍ឯករាជ្យ បាននិយាយថា តាមការស្ទង់មតិដូចខាងលើ កំពុងតែធ្វើឱ្យក្រុមអ្នកនយោបាយប្រឆាំង អស់សង្ឃឹម ក្នុងការប្រកួតប្រជែង ឈានទៅ គ្រប់គ្រង និងដឹកនាំរដ្ឋាភិបាល តាមរយៈការបោះឆ្នោតជាតិអាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ខាង មុខ។ពួកគេបានសង្កត់ធ្ងន់ថា ទោះបីក្រុមអ្នកនយោបាយនៃគណបក្សប្រឆាំង មិនទទួលស្គាល់ថា ប្រជាពលរដ្ឋ ៨៧ ភាគរយ គាំទ្រការដឹកនាំត្រឹមត្រូវ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏ដោយ ក៏ការស្ទង់មតិរបស់ជនបរទេសIRI បានបង្ហាញ នូវការពិតរួចជាស្រេច ។ ពិតណាស់ លទ្ធផលនេះត្រូវបានបង្ហាញតាមរយះជោគជ័យយ៉ាងត្រជះត្រចង់នូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៣ ថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១២ កន្លងមក សម្រាប់ជាជំហានយ៉ាង សំខាន់មួយទៀតក្នុការនាំមកនូវជោគជ័យ ឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ ដែល
ប្រជាពលរដ្ឋកម្ពុជា បានឃើញ ការពិតនូវការរីកចំរើន ដែលជាស្នាដៃរបស់ រាជរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលពួកគាត់ ហើយប្រើប្រាស់ សន្លឹកឆ្នោតកាត់ក្ដី យ៉ាងយុត្ដិធម៌ជាទីបំផុត ។
សូមបញ្ជាក់ដែរថា មួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកនយោបាយដ៏មហាចោលម្សៀត នៃគណបក្ស ប្រឆាំង បានបើកការវាយប្រហារយ៉ាងខ្លាំងមកលើ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ។ ក៏ប៉ុន្ដែតាមពិនិត្យ ជាក់ស្ដែង កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកនយោបាយ នៃគណបក្សប្រឆាំង ពុំបាន ទទួលលទ្ធផលឡើយ តែបានថ្លាក់ខ្លួន យ៉ាងដុនដាបទៅ ៗ។ព្រោះថាតាមការស្ទង់មតិរបស់IRI បានរកឃើញថា អ្នកជឿជាក់លើការដឹកនាំ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មាន ៨៧ភាគរយ ហើយអ្នកមិនជឿ មានត្រឹមតែ ១៣ភាគរយប៉ុណ្ណោHប៉ុន្តែក្នុងចំណោម១៣%នេះក៏មិនប្រាកដគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ដែរ ។វាមានហេតុផលច្រើនណាស់ដែលតួរលេខ១៣% នេះត្រូវបែកខ្ញែកលើច្រើនមូលហេតុទៀតនោះ ។ ដូច្នេះតួលេខ ៨៧ភាគរយ និង១៣ភាគរយ គឺខុសគ្នាឆ្ងាយណាស់ ហេតុ នេះ គណបក្សប្រឆាំង គ្មានឱកាសទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការដឹកនាំ រាជ រដ្ឋាភិបាល នាពេលខាងមុខនោះទេ ។ ម្យ៉ាងទៀត ផ្ទៃក្នុងការគណបក្សសមរង្ស៊ី ក្តី បក្សសិទ្ធិមនុស្សកឹមសុខាក្តីកំពុងមាន ភាពចម្រូងចម្រាស ខាំគ្នាដូចឆ្កែ ដណ្តើមអំណាចក្នុងបក្ស ហើយមន្ដ្រីថ្នាក់ខ្ពស់ និងសកម្មជន ថ្នាក់មូលដ្ឋានរបស់បក្សប្រឆាំងជាច្រើនបានសម្រេចចិត្ដផ្ដាច់ខ្លួនចេញច្រើនឡើងជាបន្ដបន្ទាប់ស្ទើររៀង រាល់ថ្ងៃ មករួមរស់នៅជាមួយគណះបក្សប្រជាជនកម្ពុជា៕
អាឈាមឆ្កែ! “Cheath” !! មួយថ្ងៃៗមិនគិតពីរឿងសេដ្ឋកិច្ច និងការកសាងប្រទេសទេ មានតែរកវិធីបំផ្លាញខ្មែរ។