Friday, 19 July 2013
លៀង សារិទ្ធ
ភ្នំពេញ ប៉ុស្តិ៍
នៅថ្ងៃអាទិត្យ ទី២៨ កក្កដា ខាងមុខនេះ ការបោះឆ្នោតជាតិសម្រាប់អាណត្តិទី៥ នឹងប្រព្រឹត្តឡើងស្របពេលដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោត ពីអ្នកគាំទ្រ របស់គណបក្សនយោបាយនានាត្រូវមជ្ឈដ្ឋានទូទៅមើលឃើញថាកំពុងតែព្យាយាមទាក់ទាញយុវជនជំនាន់ក្រោយឲ្យចូលប្រឡូកក្នុងឆាកនយោបាយនិងដណ្តើមយកជ័យជម្នះដើម្បីក្លាយជាគណបក្សកាន់អំណាចដឹកនាំប្រទេសសម្រាប់៥ឆ្នាំទៅមុខ។ ទាក់ទិននឹងការផ្តោតលើកម្លាំងយុវជនក្នុងការដណ្តើមឧត្តមភាពគ្នារបស់គណបក្សនយោបាយកំពុងតែប្រកួតប្រជែងភំ្នពេញ ប៉ុស្តិ៍ បានធ្វើបទសម្ភាសជាមួយលោក ម៉ាក ចំរើន ប្រធានសមាគមយុវជនខ្មែរ ស្ដីអំពីសារៈសំខាន់ តួនាទី និងកាតព្វកិច្ចរបស់យុវជនក្នុងសង្គមប្រជាធិបតេយ្យ ជាពិសេសនៅក្នុងនយោបាយជាតិដែលមានខ្លឹមសារ ជាអាទិ៍ដូចខាងក្រោម៖
ពីមុនយុវជនមិនសូវចូលរួមឬចាប់អារម្មណ៍នឹងរឿងនយោបាយទេតែពេលនេះហាក់ផុសផុលខ្លាំងក្នុងបញ្ហានយោបាយតើលោកមើលឃើញថាមកពីកត្តាអ្វីដែរ?
ពីមុនយុវជនខ្មែរ មិនចាប់អារម្មណ៍នឹងបញ្ហានយោបាយទេ ហើយពួកគេគិតពីការសិក្សា ពីចំណេះដឹងផ្សេងៗ ឬការកម្សាន្តច្រើនជាង។ ប៉ុន្តែ មកដល់ពេលនេះខ្ញុំគិតថានៅមិនទាន់យឺតពេលទេ វាជាឱកាសល្អ និងជាការសម្រេចចិត្តត្រឹមត្រូវ ដែលពួកគេចាប់ផ្តើមចូលរួមក្នុងរឿងនយោបាយជាតិពីពេលនេះទៅ។ ពីមុនពួកគេមិនសូវបានគិតឬចូលរួម ដោយសារមានការដាក់សម្ពាធពីក្រុមគ្រួសារនិងសង្គម។ ប៉ុន្តែបច្ចុប្បន្នយុវជនមានការបើកទូលាយពីគ្រួសារ ហើយទទួលបានព័ត៌មានច្រើន។ការចូលរួមរបស់យុវជនពេលនេះ គឺត្រូវចំពេលមួយដែលយុវជនត្រូវតែបង្ហាញប្រាប់ទៅបក្សនយោបាយទាំងអស់ឲ្យងាកមកយកចិត្តទុកដាក់លើយុវជនហើយក៏ ជាការពញ្ញាក់ដល់គណបក្សប្រកួតប្រជែងនានាផងដែរ។នៅពេលនេះយុវជនមានទំនោរទៅលើបក្សមួយៗតែបន្តិចទៀតនឹងមានយុវជននៅជាកណ្តាលហើយសម្លឹងមើលថា តើបក្សណាដឹកនាំប្រទេសយ៉ាងម៉េច? ហើយពីមួយអាណត្តិទៅមួយអាណត្តិ ពួកគាត់នឹងមិនជឿស៊ប់ឬស្លុងតែលើបក្សមួយៗទេតែពួកគេនឹងសម្លឹងមើលពីគោលនយោបាយនិងសកម្មភាព របស់គណបក្សនីមួយៗ រួចហើយទើបធ្វើឲ្យមានការកែប្រែ។
តើកត្តាអី្វខ្លះដែលជំរុញឲ្យយុវជនចាប់អារម្មណ៍និងប្រឡូកក្នុងនយោបាយពេលនេះ?
កត្តាដែលយុវជនចូលរួមក្នុងនយោបាយច្រើនបែបនេះ មកពីយុវជនមើលឃើញបញ្ហានៅក្នុងសង្គម ហើយបញ្ហាទាំងនោះ វាជាប់ពាក់ព័ន្ធក្នុងជីវភាពរបស់ពួកគេ ដូចជា បញ្ហាសិទ្ធិមនុស្ស ការអត់មានការងារធ្វើការបាត់បង់យុត្តិធម៌ក្នុងសង្គម…ដែលបញ្ហាទាំងនេះធ្វើឲ្យយុវជននឹកថា នៅពេលពួកគេចូលរួមក្នុងនយោបាយ វាហាក់ដូចជាបានចូលរួមជួយដោះស្រាយបញ្ហាមួយចំណែកដែរ។ មួយទៀត ក៏មានការជំរុញពី អង្គការ សមាគម មួយចំនួនដែរ។
ក្នុងនោះបក្សនយោបាយមួយចំនួន ក៏មានការកែប្រែគោលនយោបាយមួយចំនួនផងដែរឲ្យយុវជនគាត់ចាប់អារម្មណ៍នឹងគោលនយោបាយទាំងនោះនិងចូលរួមធ្វើសកម្មភាពជាមួយគណបក្សដែលគាត់មានទំនុកចិត្ត។ល។ ដោយឡែកបច្ចេកវិទ្យាទំនើប (Facebook) ក៏ជាហេតុធ្វើឲ្យយុវជនចូលរួមក្នុងឆាកនយោបាយដែរ។យុវជនចាប់ផ្តើមគិតពួកគេគ្មានការងារ អ្នកកំពុងរៀនពេលរៀនចប់អនាគតមិនដឹងធ្វើអី ? បញ្ហាពុករលុយនៅក្នុងប្រព័ន្ធអប់រំក៏ជាមូលហេតុធ្វើឲ្យយុវជនធុញទ្រាន់ដែរ? ទាំងនេះ ទើបធ្វើឲ្យយុវជនរំពឹងលើសិទ្ធិជាម្ចាស់ឆ្នោតនេះដោយសារថា ពួកគេនឹងអាចផ្លាស់ប្តូរយកអ្វីដែលពួកគេចង់បានសម្រាប់ខ្លួនគេ។
គណបក្សធំៗពីរកំពុងព្យាយាមទាក់ទាញយុវជនឲ្យគាំទ្រពួកគេសម្បើមណាស់តាមលោកយល់តើមកពីហេតុផលអីដែរ?
នេះដោយសារតែកម្លាំងយុវជនមានសិទ្ធិបោះឆ្នោតមានចំនួនច្រើន ហើយបើចែកជាកៅអី មានច្រើនកៅអីណាស់អ៊ីចឹងហើយ គាត់ត្រូវតែធ្វើយ៉ាងម៉េចដើម្បីទាក់ទាញយុវជនឲ្យធ្វើសកម្មភាពនិងគាំទ្ររបៀបវារៈនយោបាយរបស់គាត់។ មួយទៀត បើគាត់ទាក់ទាញយុវជននៅពេលនេះបានដូចជាគាត់ទាក់ទាញយុវជនជំនាន់ក្រោយបានដូចគ្នាដែរម្យ៉ាងជាហេតុធ្វើឲ្យបក្សនយោបាយរបស់គាត់មាននិរន្តរភាពផង។
តើកម្លាំងយុវជនពិតជាអាចធ្វើការផ្លាស់ ប្តូរសង្គមមែន? បើសព្វថ្ងៃគេឃើញយុវជនកូនអ្នកធំឬកូនអ្នកនយោបាយយកកន្លែង អស់ ជាជាងផ្តល់ឲ្យអ្នកមានសមត្ថភាព?
ខ្ញុំជឿថា បើយុវជនឈរលើគោលជំហរដ៏រឹងមាំនិងស្អាតស្អំ កុំទៅពុករលួយនឹងគេ ឬទៅសូកប៉ាន់គេ ដើម្បីបានការងារឬមុខតំណែង ហើយធ្វើការខិតខំដោយខ្លួនឯង ដើម្បីបានការងារ ហើយមានគំនិតច្បាស់លាស់ត្រឹមត្រូវ នៅពេលនោះខ្ញុំជឿថា យុវជនអាចផ្លាស់ប្តូរសង្គមបានតាំងពីបញ្ហាពុករលួយ ជួយឲ្យមានអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យជាពិសេសអាចធ្វើឲ្យប្រទេសជាតិក្លាយជានីតិរដ្ឋបាន។
បច្ចុប្បន្នមជ្ឈដ្ឋានខ្លះមើលឃើញថា ការបណ្តុះបណ្តាលធនធានមនុស្សពិសេសចំណេះដឹងយុវជនបញ្ចប់ការសិក្សានៅមានកម្រិតនៅឡើយតើយុវជនអាចជំនួសអ្នកជំនាន់មុនបានដែរទេ ខណៈប្រទេសនៅទន់ខ្សោយទាំងយោធានិងសេដ្ឋកិច្ចបែបនេះ?
ខ្ញុំជឿ ថា បច្ចុប្បន្នមានយុវជនជាច្រើនគាត់មានសមត្ថភាព បើទោះជាប្រព័ន្ធអប់រំយើងមិនអាចធៀបនឹងប្រទេសជឿនលឿនតែចំណេះពួកគេអាចប្រើការបាន ហើយអី្វដែលយុវជនត្រូវដឹងគឺថាអ្វីជាចំណុចខ្លាំងនិងអ្វីជាចំណុចខ្សោយ តាំងពីប្រព័ន្ធគ្រប់គ្រង់រដ្ឋ អប់រំ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។នៅពេលនោះយុវជនអាចជំនួស និងធ្វើការកែប្រែសង្គមបាន។ មួយទៀតមានយុវជនជាច្រើនកំពុងសិក្សានៅក្រៅស្រុក គេក៏ចង់មកជួយប្រទេសជាតិខ្លួនវិញ ដែរ បើសិនប្រព័ន្ធនៅស្រុកខ្មែរ លែងពុករលួយ បក្ខពួកនិយម និងផ្តល់ឱកាសដល់អ្នកមានសមត្ថភាពនិងអ្នកជំនាញចំៗ។
យុវជនតែងលើកឡើងថា ពួកគេមិនមានឱកាសស្មើភាពគ្នាទេនៅក្នុងសង្គមតើពេលនេះយុវជនគួរធ្វើបែបណាឲ្យមានការប្រកួតប្រជែងនិងមានឱកាសស្មើភាពគ្នា?
មុននឹងធ្វើការងារអី្វឬចង់បានតំណែងអ្វីមួយយើងត្រូវត្រៀមលក្ខណៈ សមត្ថភាពខ្លួនឯងមុន ត្រូវសិក្សាពីការងារដែលខ្លួនត្រូវធ្វើ ថាតើធ្វើយ៉ាងម៉េចហើយមានអីខ្លះ? និងនៅខ្វះអី្វខ្លះ? យើងអាចកៀងគរធនធាននៅជុំវិញឲ្យជួយយើងបានកម្រិតណា ហើយយុទ្ធសាស្រ្តរបស់យើងដូចម្តេចខ្លះ?និយាយឲ្យចំ គឺការធ្វើខ្លួនឲ្យជាអ្នកមានគុណភាព ជាអ្នកស្អាតស្អំគេជឿទុកចិត្តកុំឃើញគេពុករលួយ ដាក់ទៅពុករលួយដូចគេឬជាមួយគេដែរនោះ ទំពាំងពុករបៀបនឹងបើនឹងទៅស្នងឫស្សីពុក ទំពាំងក៏ពុកដែរ ផ្ទុយទៅវិញទំពាំងល្អ ត្រូវចេះបឺតយកជីជាតិពីឫស្សីដែលពុក នោះទើបបានក្លាយទៅជាទំពាំងរឹងមាំស្នងឫស្សីបាន។
សមាគមលោកឈ្មោះសមាគមយុវជនខ្មែរតើកន្លងមកបានធ្វើអ្វីខ្លះសម្រាប់យុវជនក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ?
ក្នុងនាមសមាគមយុវជនខ្មែរ យើងបានត្រៀមលក្ខណៈនិងបើកឱកាសឲ្យយុវជនបានចូលរួមច្រើនថែមទៀត ហើយនិងផ្តល់ព័ត៌មានឲ្យសុក្រឹតត្រឹមត្រូវ ដើម្បីជំរុញយុវជនដែលមានសិទ្ធិបោះឆ្នោត ឲ្យទៅបោះឆ្នោតគ្រប់ៗគ្នា ខណៈអ្នកដែលមានសិទ្ធិបោះឆ្នោតថ្មីមានប្រហែល ៣៧ ម៉ឺននាក់។ សមាគមក៏នឹងបញ្ជូនយុវជន ៧០០ នាក់ឲ្យចុះសង្កេតការណ៍នៅខេត្តចំនួន ១៣ ដើម្បីវាយតម្លៃលើលទ្ធផលបោះឆ្នោតផងដែរ៕
គណបក្សសង្គ្រោះជាតិ កំពុងសុបិន្តកណ្តាលថ្ងៃចែសទេដឹង !
*************************************************
ខណៈដែលការ បោះឆ្នោតជាតិ អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។
ពិតណាស់បើទោះបីមានគណបក្ស ចំនួន៨ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះក៏ដោយ ប៉ុន្តែ អ្នកដែលទទួលជ័យជំនះពិតប្រាកដក្នុងការបោះឆ្នោតនេះគឺពិតជាគណបក្សប្រជាជន កម្ពុជា ។ មួយរយៈពេលចុងក្រោយនេះ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បានខិតខំប្រឹងប្រែងធ្វើប្រជាភិថុតិ សព្វបែបយ៉ាង ដើម្បីទាក់ ទាញ ការគាំទ្រពីប្រជាពលរដ្ឋ ឲ្យបោះឆ្នោតគាំទ្រខ្លួន។ ប៉ុន្តែប្រជាពលរដ្ឋបានដឹងយ៉ាងច្បាស់ អំពីសារជាតិរបស់ សម រង្ស៊ី និង កឹម សុខា រួចទៅហើយ ថាជាអ្នកនយោបាយ ឱកាសនិយមធ្វើអ្វីៗ ដើម្បីតែការស្រេកឃ្លានយ៉ាងខ្លាំងក្នុងការចង់បានអំណាច និងធ្វើអ្វីៗទាំងអស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ក្រុមអ្នកតាម ដាន ស្ថានការណ៍បោះឆ្នោត ក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ បានប្រើប្រាស់គោលនយោបាយ៧ចំណុច មកឃោសនាទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋដោយអះអាងថា នៅ ពេលឈ្នះឆ្នោត នឹងអនុវត្តន៍គោលនយោបាយទាំង៧ចំណុច នោះឲ្យបានជោគជ័យ។ ប៉ុន្តែសម្រែកឃោសនា របស់ក្រុមមេដឹក នាំ គណបក្សប្រឆាំង មិនខុសពីពីសម្លេងត្រដោកចងកគោក្របី នោះទេ ចំណែកការពិតវិញ ពុំមានន័យខ្លឹមសារ អ្វីទាំងអស់វាគ្រាន់តែជាស្រមោលប៉ុណ្ណោះ។
ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ប្រាកដជាជ្រើសរើស យកអ្នកធ្វើ មិនមែនជ្រើសរើសយកអ្នក ដែលចាំតែថា អ្នកដែលចាំរិះគន់គេអត់គោលដៅច្បាស់លាស់នោះទេ ។ នៅពេលចុះពីយន្តហោះ បានជាន់ ទឹកដីខ្មែរវិញ សមរង្ស៊ី ចាប់ដៃលោក កឹម សុខា ក្នុងន័យនយោបាយរបស់ខ្លួន ដើម្បី ជាការបញ្ជាក់បោកបញ្ឆោតថា សម្ព័ន្ធភាពផ្ទៃក្នុងគណបក្សប្រឆាំង មានភាពរឹងមាំពុំមានបញ្ហារង្គោះរង្គើ ដូចព័ត៌មាន ដែលបែកធ្លាយ ចេញមកខាង ក្រៅឡើយ ។ ក៏ប៉ុន្តែសម្ព័ន្ធភាព រវាងអ្នកនយោបាយទាំងពីរមានភាពរឹងមាំ ឬក៏ទន់ជ្រាយនោះគឺ មានតែខ្លួនឯងទេ ដែលជា អ្នកដឹងច្បាស់ជាងគេ ព្រោះអ្នកទាំងពី គឺជាអ្នកនយោបាយឱកាសនិយមដូចគ្នា។ ប្រភពពីផ្ទៃក្នុងគណបក្ស សង្គ្រោះជាតិ បាន បង្ហើបឲ្យដឹងថា សម្ព័ន្ធភាពរវាង កឹម សុខា និង សមរង្ស៊ី អាចដឹងច្បាស់ នៅក្រោយថ្ងៃបោះឆ្នោត ។ក្នុងនោះអ្វីដែលគួឲ្យអាណិត គឺ សមរង្ស៊ី ជាអ្នកនយោបាយ ចាញ់បោកកឹមសុខា ។
ប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ នៅពេលនេះកំពុងត្រៀមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី។ កត្តាដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ ត្រៀមខ្លួនបោះឆ្នោត ជូនគណ បក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆាប់ៗខាងមុខនេះ គឺដោយសារគណបក្សប្រជាជន មានស្នាដៃក្នុងការផ្តួលរំលំ របបខ្មែរក្រហមប៉ុលពត នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងរំលាយអង្គការចាត់តាំងខ្មែរ ក្រហមទាំងស្រុង កាលពីចុងឆ្នាំ១៩៩៨ ។ មានន័យថា គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោសែន ជាអ្នកបញ្ចប់សង្គ្រាមហើយនាំមកនូវសន្តិសុខ និងសន្តិភាព ពេញលេញ សម្រាប់ប្រទេសកម្ពុជា ព្រមទាំងកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ការដែលប្រជាពលរដ្ឋខ្មែរ អាចរស់នៅដោយសុខសាន្ត និងមានជីវភាពធូរធារនៅពេលនេះ មិនអាចមើលរំលងកិច្ចខិតខំប្រឹងប្រែងសព្វបែបយ៉ាង របស់ គណបក្សប្រជាជនកម្ពុជាបានឡើយ។
អ្នកវិភាគមួយចំនួនបានលើកឡើងថា ក្រុមមេដឹកនាំគណបក្ស ប្រឆាំងកំពុងតែ រំពឹងថា ល្បែងប្រជាភិថុតិ របស់ខ្លួនអាចទាក់ ទាញ ការគាំទ្រពីប្រជាពលករដ្ឋបានច្រើនហើយអាច ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ប៉ុន្តែ បើពិនិត្យទៅលើស្ថានភាពជាក់ស្តែង គឺក្តីសង្ឃឹម របស់ក្រុមមេដឹកនាំនៅគណបក្សប្រឆាំង គ្រាន់តែជាការយល់សប្តិ ទាំងកណ្តាលថ្ងៃចែសប៉ុណ្ណោះ ព្រោះប្រជាពលរដ្ឋដែលកំពុងរស់នៅសុខសាន្តពួកគាត់ មិនភ្លេចគុណអ្នកបញ្ចប់ សង្គ្រាមឡើយ។ ដូច្នេះគណបក្ស ប្រឆាំងកុំស្មានថា បងប្អូនប្រជាពលរដ្ឋ ចាក់ចោលCPPដែលជាអង្ករ ហើយស្រវាគណបក្សសង្គ្រោះជាតិដែលជាអង្កាម នោះ ព្រោះប្រជាពលរដ្ឋខ្មែរ មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការជ្រើសរើសមេដឹកនាំ៤អាណត្តិកន្លងរួចមកហើយ៕
លោក ជាតិ បាត់មុខយូរហើយ ទើបលេចមុខថ្មីៗនេះ ស្មានតែយួនសំលាប់ចោលបាត់ទៅហើយ
ព្រោះថាធ្វើការញុះញុងខ្មែរមិនបានកន្លងមក ក្រែងថាលោកសម រង្សី គ្មានផ្លូវវិលចូលស្រុកវិញអី?
លោកជួយអោយលោកវិភាគសយ សុភាព ហៅអាឡប់ សួរមើលចាំពេលណាទើបកោសក់?
កុំអោយរាស្រ្តខ្មែរថា ចេះតែថាអត់ធ្វើ នរណាសន្យាខ្យល់? ខ្លាចតែគាត់ថាអត់បាននិយាយទេ រឺក៏មិនចាំទេ
ល្មមៗបានហើយពួកអាលើកជើង ឥតអៀនខ្មាស់ ស្តាយឈាមម្តាយខំបង្កើតផង!
បើមិនជួយជាតិគួរកំុខំបំពុលបរិយាកាស អី ! ចាំមើលៗ
មិនអាចទេ ព្រោះអ្នកចូលរួមនេះភាគច្រើន គឺគ្មានឈ្មោះបោះឆ្នោតទេ
អាឈាមឆ្កែ “Cheath” !! តើហ្អែងបានត្រៀមខ្លួនរួចឬនៅ ដើម្បីឡើងសេរី នៅពេលសុីភីភី ឈ្នះឆ្នោតនាពេលខាងមុខ?
IRI ថា ប្រជាជនគាំទ្រCPPខ្លាំងណាស់
បក្សដែលរលាយគឺបក្សសមរង្សី+បក្សសិទ្ធិមនុស្សរបស់អាយ៉ង
គោ ១០០ កឹម សុខាហៅបក្សសិទ្ធិមនុស្សឯណោះទេ
***/**************************************
ក្រុមអ្នកវិភាគស្ថានការណ៍ ក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ថា ដោយសារសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រ កម្ពុជា មានប្រជា ប្រិយភាព ក្នុងការដឹកនាំប្រទេស ឱ្យមានការរីកចំរើន លើគ្រប់វិស័យ ទើបមានការគាំទ្រពី ប្រជាពលរដ្ឋ ទូទាំងប្រទេស ។ ជាក់ស្ដែងនៅ ក្នុងរបាយ ការណ៍ស្ទង់មតិ របស់ជនបរទេស(IRI )បានឱ្យដឹងថា ប្រជាប្រិយភាពរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ជាតិមានការគាំទ្រពីប្រជាពលរដ្ឋ កើន ឡើងរហូតដល់៨៧ភាគរយ ។ ការរកឃើញបែបនេះ បានស្តែងចេញជាភស្ដុតាងបង្ហាញច្បាស់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ដោយផ្តល់ជោគជ័យធំធេងដល់គណបក្សប្រជាជនកម្ពុជា និងជាសក្ខីកម្មបន្តសម្រាប់ការបោះឆ្នោតជាតិ អាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន នូវការគាំទ្រ កាន់តែច្រើនថែមទៀត ។ ដូច្នេះសំរាប់គណបក្ស សង្គ្រោះជាតិ ដែលបង្កើតដោយ សមរង្សីនិងកឹមសុខា សំរាប់ការប្រគួត ប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាមិនអាចឈានទៅរួចសំរាប់គ្រប់គ្រងអំណាច តាមមហិច្ឆតាស្រេកឃ្លានអំណាចដែលខ្លួនចង់បាននោះទេ ស្របពេល ដែលផ្ទៃក្នុងគណបក្សសមរង្សីនិងបក្សសិទ្ធិមនុស្សកឹមសុខាកំពុង បន្ដបែកបាក់ប្រខាំគ្នាដូចឆ្កែដណ្តើមអំណាចត្រួតត្រាក្នុងបក្សឥតឈប់ឈរនោះ ។ តាមការស្ទង់មតិរបស់IRIបានអោយដឹងយ៉ាងច្បាស់ថា“ចម្លើយក្នុង ចំណោម អ្នក ផ្ដល់ សម្ភាសន៍ ៨១ភាគរយ នៃមនុស្ស ចំនួន២០០០នាក់ បានឆ្លើយថា រដ្ឋាភិបាល របស់សម្ដេច តេជោហ៊ុនសែន សព្វថ្ងៃ ដើរលើផ្លូវត្រូវ ។ ក្នុងនោះអ្នកដែល ត្រូវ បានសម្ភាសន៍ ហើយឆ្លើយថា បោះ ឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មានចំនួន ៦៧ភាគរយ ។អ្នកដែលជឿលើការដឹកនាំរបស់សម្ដេចហ៊ុន សែន មាន ៨៧ភាគរយ អ្នកមិនជឿ មាន១៣ភាគរយ ។
សំរាប់បក្សប្រឆាំងសមរង្សីនិងគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខា ដែលអួតខ្លួនថាជាអ្នកខ្លាំងណាស់ នោះ ការ ស្ទាបស្ទង់បានបញ្ជាក់ថា សម្លេងគាំទ្របក្សប្រឆាំង បានធ្លាក់ពី២១ ភាគរយ មកនៅត្រឹម១៣ភាគរយ” ។ តាមរយៈ លទ្ធផល នៃការស្ទង់មតិនោះ បានបង្ហាញថា ប្រជាប្រិយភាពរបស់គណបក្សប្រឆាំង កំពុងមានការថយចុះយ៉ាងខ្លាំង ព្រោះគណបក្សនេះពូកែតែខាងប្រូ ភរភូត កុហកបោកប្រាស់ ញុះញង់អុចអាល បង្ករបញ្ហារមិនចេះចប់ បំផ្លាញការរស់នៅប្រកបដោយសេចក្តីសុខសាន្តរបស់ប្រជាជនដោយ មិនដែលសូម្បីប៉ុនចុងក្រចកណានោះ ដើម្បីបម្រើ ផល ប្រយោជន៍ប្រជា ពលរដ្ឋ និងកសាងប្រទេសជាតិ ឱ្យមានការរីកចំរើនសោះឡើយ ។
សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ប្រសិនបើអ្នកគាំទ្រសម្ដេច ស្ថិតនៅក្រោម ៦០ភាគ រយ នោះសម្ដេចនឹងលាឈប់ពីនាយករដ្ឋមន្ដ្រី ព្រោះសម្ដេចបានដាក់គោលដៅថា បើប្រជា ពលរដ្ឋ លែងជឿ ស្ថិតនៅក្រោម៦០ភាគរយនោះ សម្ដេចនឹងចាកចេញ មិនតំណាងឱ្យគណ បក្ស ក្នុងតំណែង ជានាយករដ្ឋមន្ដ្រីទៀតទេ ។ ការប្ដេជ្ញាចិត្ដច្បាស់លាស់ របស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បែបនេះហើយ គឺជាមូលហេតុ ដែលធ្វើឱ្យគណបក្សប្រជាជន កម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ទទួលបាននូវការគាំទ្រ កាន់តែខ្លាំងពីមួយអាណត្ដិទៅមួយ អាណត្ដិ ដែលបើទោះបីជាក្រុមអ្នកនយោបាយប្រឆាំងបើកការវាយប្រហារក្នុងនយោបាយបោកប្រាស់ប្រជាជន លើគណបក្ស ប្រជាជន កម្ពុជានិងរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានដឹងនូវការពិត រួចជាស្រេច ទៅហើយ រយៈពេលជិត ៤អាណត្ដិកន្លងទៅនេះ ។
អ្នកសង្កេតការណ៍ឯករាជ្យ បាននិយាយថា តាមការស្ទង់មតិដូចខាងលើ កំពុងតែធ្វើឱ្យក្រុមអ្នកនយោបាយប្រឆាំង អស់សង្ឃឹម ក្នុងការប្រកួតប្រជែង ឈានទៅ គ្រប់គ្រង និងដឹកនាំរដ្ឋាភិបាល តាមរយៈការបោះឆ្នោតជាតិអាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ខាង មុខ។ពួកគេបានសង្កត់ធ្ងន់ថា ទោះបីក្រុមអ្នកនយោបាយនៃគណបក្សប្រឆាំង មិនទទួលស្គាល់ថា ប្រជាពលរដ្ឋ ៨៧ ភាគរយ គាំទ្រការដឹកនាំត្រឹមត្រូវ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏ដោយ ក៏ការស្ទង់មតិរបស់ជនបរទេសIRI បានបង្ហាញ នូវការពិតរួចជាស្រេច ។ ពិតណាស់ លទ្ធផលនេះត្រូវបានបង្ហាញតាមរយះជោគជ័យយ៉ាងត្រជះត្រចង់នូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៣ ថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១២ កន្លងមក សម្រាប់ជាជំហានយ៉ាង សំខាន់មួយទៀតក្នុការនាំមកនូវជោគជ័យ ឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ ដែល
ប្រជាពលរដ្ឋកម្ពុជា បានឃើញ ការពិតនូវការរីកចំរើន ដែលជាស្នាដៃរបស់ រាជរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលពួកគាត់ ហើយប្រើប្រាស់ សន្លឹកឆ្នោតកាត់ក្ដី យ៉ាងយុត្ដិធម៌ជាទីបំផុត ។
សូមបញ្ជាក់ដែរថា មួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកនយោបាយដ៏មហាចោលម្សៀត នៃគណបក្ស ប្រឆាំង បានបើកការវាយប្រហារយ៉ាងខ្លាំងមកលើ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ។ ក៏ប៉ុន្ដែតាមពិនិត្យ ជាក់ស្ដែង កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកនយោបាយ នៃគណបក្សប្រឆាំង ពុំបាន ទទួលលទ្ធផលឡើយ តែបានថ្លាក់ខ្លួន យ៉ាងដុនដាបទៅ ៗ។ព្រោះថាតាមការស្ទង់មតិរបស់IRI បានរកឃើញថា អ្នកជឿជាក់លើការដឹកនាំ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មាន ៨៧ភាគរយ ហើយអ្នកមិនជឿ មានត្រឹមតែ ១៣ភាគរយប៉ុណ្ណោHប៉ុន្តែក្នុងចំណោម១៣%នេះក៏មិនប្រាកដគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ដែរ ។វាមានហេតុផលច្រើនណាស់ដែលតួរលេខ១៣% នេះត្រូវបែកខ្ញែកលើច្រើនមូលហេតុទៀតនោះ ។ ដូច្នេះតួលេខ ៨៧ភាគរយ និង១៣ភាគរយ គឺខុសគ្នាឆ្ងាយណាស់ ហេតុ នេះ គណបក្សប្រឆាំង គ្មានឱកាសទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការដឹកនាំ រាជ រដ្ឋាភិបាល នាពេលខាងមុខនោះទេ ។ ម្យ៉ាងទៀត ផ្ទៃក្នុងការគណបក្សសមរង្ស៊ី ក្តី បក្សសិទ្ធិមនុស្សកឹមសុខាក្តីកំពុងមាន ភាពចម្រូងចម្រាស ខាំគ្នាដូចឆ្កែ ដណ្តើមអំណាចក្នុងបក្ស ហើយមន្ដ្រីថ្នាក់ខ្ពស់ និងសកម្មជន ថ្នាក់មូលដ្ឋានរបស់បក្សប្រឆាំងជាច្រើនបានសម្រេចចិត្ដផ្ដាច់ខ្លួនចេញច្រើនឡើងជាបន្ដបន្ទាប់ស្ទើររៀង រាល់ថ្ងៃ មករួមរស់នៅជាមួយគណះបក្សប្រជាជនកម្ពុជា៕
ខ្ញុំយល់ថាកំលាំងយុវជនអាចផ្លាប់ប្តូរសង្គមបានព្រោះកំលាំងយុវជនភាគច្រើនគឺជាអ្នកចេះដឹងនិង មានទំនោរទៅរបស់អ្វីដែលថ្មី ខុសគ្នាពីយុវជនភាគតិចដែលមិនមានឪកាសបានរៀនសូត្រចេះដឹង និងគេ ការពិចារណាររបស់ពួកគាត់ក៍មិនបានវែងឆ្ងាយមិនទទួលបានពត៌មានពីសង្គមគ្រប់គ្រាន់។ យ៉ាងណាក៍ដោយមិនមានន័យថារបស់ដែលចាស់មិនល្អនោះទេ តែយុវជនចង់ឲ្យប្រទេសដើរតាម ការអភិវឌ្ឃនថ្មីដើម្បីឲ្យស្របទៅនិងស្ថានការណ៍អភិវឌ្ឃរបស់ពិភពលោក មិនមែនដឹកនាំតាមតែ របៀបបុរាណ និងដដែលៗនោះទេគឺតាមគេមិនទាន់នោះទេ ដូច្នេះហើយបានជាយុវជនចង់ដូរ របៀបដឹកនាំថ្មីទើបប្រទេគេចផុតពីគ្រោះថ្នាក់និងដើរទៅមុខជាមួយនិងភាពថ្លៃថ្នូរ។
Cheat stop crazy teat tov