ក្រសួង​មហាផ្ទៃ​ស្នើ​ឲ្យ​លោក សម រង្ស៊ី គោរព​ច្បាប់​ធ្វើ​បាតុកម្ម

មួយ​ថ្ងៃ​បន្ទាប់​ពី លោក សម រង្ស៊ី ប្រកាស​ថា​នឹង​មាន​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស ដើម្បី​ជំទាស់​នឹង​លទ្ធផល​បោះ​ឆ្នោត រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ទៅ លោក សម រង្ស៊ី ភ្លាមៗ​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា ស្នើសុំ​ឲ្យ លោក សម រង្ស៊ី អនុវត្ត​នៅ​លក្ខខណ្ឌ​ពីរ​ចំណុច ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​សង្គម។

ដោយ ទេព សុរ៉ាវី
2013-07-31
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

២១-កុម្ភៈ-២០១២៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (RFA)

២១-កុម្ភៈ-២០១២៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (RFA)

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត បាន​ផ្ញើ​លិខិត​មួយ​ទៅ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ លោក សម រង្ស៊ី គោរព​ច្បាប់​ជា​ធរមាន ពិសេស​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី លោក សម រង្ស៊ី ប្រកាស​សាជាថ្មី​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ជាច្រើន​នាក់ កាល​ពី​យប់​ថ្ងៃ​ទី២៩ ខែ​កក្កដា ថា បក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត និង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស ប្រសិន​បើ​គណបក្ស​កាន់​អំណាច​មិន​ទទួល​លទ្ធផល​នេះ។

លោក ស ខេង ស្នើសុំ​ឲ្យ លោក សម រង្ស៊ី ចាត់​ចែង​ឲ្យ​បាន​ស្រប​ទៅ​តាម​ច្បាប់​ជា​ធរមាន ពិសេស​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ក្នុង​ករណី​ដែល​មាន​ការ​ចាំបាច់​បំផុត​នោះ ការ​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ គួរ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​សុំ​ឲ្យ លោក សម រង្ស៊ី ផ្ញើ​ឈ្មោះ និង​អាសយដ្ឋាន​មន្ត្រី​បង្គោល ដែល​ទទួល​ការងារ​សន្តិសុខ សណ្ដាប់​ធ្នាប់ មក​គណៈ​បញ្ជា​ការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត សំដៅ​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​សហការ​គ្នា ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព ពេល​មាន​ការ​ជួប​ជុំ ឬ​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ។

លោក ស ខេង បញ្ជាក់​ក្នុង​លិខិត​ថា លក្ខខណ្ឌ​ចាំបាច់​ពីរ​នេះ គឺ​សំដៅ​ធានា​បាន​នូវ​និរន្តរភាព ជីវភាព​សង្គម សេចក្តី​សុខ​ក្សេមក្សាន្ត​របស់​ពលរដ្ឋ និង​ដំណើរ​ការ​វិវឌ្ឍន៍​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ជៀសវាង​នូវ​ការ​ប្រទូសរ៉ាយ ឬ​អសន្តិសុខ​ណា​មួយ​នាំ​ឲ្យ​មាន​ហានិភ័យ​ដល់​ប្រទេស​ជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា ថា ក្រសួង​មហាផ្ទៃ ដែល​មាន​នាទី​រក្សា​សន្តិសុខ​សង្គម ព្រួយ​បារម្ភ​ចំពោះ​សម្ដី លោក សម រង្ស៊ី ដែល​ប្រកាស​ថា​នឹង​មាន​មហា​បាតុកម្ម​កើត​ឡើង។ លោក​សង្ឃឹម​ថា លោក សម រង្ស៊ី នឹង​យោគយល់ ព្រម​ទាំង​សហការ​ល្អ​ជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​រក្សា​សន្តិសុខ​សង្គម៖ «ក្រសួង​មហាផ្ទៃ ដូច​ជា​ក្រសួង​ដែល​គ្រប់គ្រង​សណ្ដាប់​ធ្នាប់​សាធារណៈ​ដូច​ប្រទេស​យើង ដូច្នេះ​យើង​ក៏​មាន​ការ​ចាប់​អារម្មណ៍​ដែរ ព្រោះ​ថា បើ​មាន​បញ្ហា​ស្អីៗ​ដូច​ខ្លឹមសារ​លិខិត​បាន​បញ្ជាក់​អ៊ីចឹង។ ធ្វើ​ម៉េច​ឲ្យ​ស្រប​តាម​ច្បាប់​ទៅ សម្ដែង​ក្តី​សង្ឃឹម​មុតមាំ​យោគយល់​បង្ក​លក្ខណៈ​សហការ ដើម្បី​ឲ្យ​គណៈ​បញ្ជា​ការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត​បំពេញ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​ជាតិ បាន​ប្រកប​ទៅ​ដោយ​ជោគជ័យ ដើម្បី​ជា​ឧត្តម​ប្រយោជន៍ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា។ ប៉ុន្តែ លោក កឹម សុខា អនុប្រធាន​គណបក្ស​នេះ​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស គឺ​ជា​ជម្រើស​ចុង​ក្រោយ​ប៉ុណ្ណោះ។

ស្រប​ពេល​គ្នា​នេះ ប្រជាពលរដ្ឋ​ច្រើន​រយ​នាក់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា ដោយ​យល់​ឃើញ​ថា ពេល​នេះ​មិន​មែន​ជា​ពេល​ដែល​បក្ស​នីមួយៗ​ត្រូវ​ប្រកែក​ប្រណាំង​យក​ឈ្នះ ឬ​ចាញ់​រៀង​ខ្លួន​នោះ​ទេ ក៏ប៉ុន្តែ ជា​ពេល​វេលា​សំខាន់​ដែល​គណបក្ស​ត្រូវ​ជជែក​ពិភាក្សា​គ្នា​អំពី​សុខ​សន្តិភាព ស្ថិរភាព សុវត្ថិភាព​របស់​ពលរដ្ឋ។ ពលរដ្ឋ​ទាំង​នោះ​ក៏​បាន​ស្នើសុំ​ចំនួន ៧​ចំណុច ដោយ​ឲ្យ គ.ជ.ប ចេញ​សេចក្តី​ប្រកាស​បន្ទាន់​មិន​អនុញ្ញាត​ឲ្យ​បុគ្គល ឬ​ស្ថាប័ន​ណា​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ឬ​ចំនួន​អាសនៈ​ចាញ់ ឬ​ឈ្នះ មុន​ពេល​លទ្ធផល​ផ្លូវ​ការ​ត្រូវ​ប្រកាស។ ស្នើសុំ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ អាជ្ញាធរ​មាន​សមត្ថកិច្ច បញ្ចៀស​ឲ្យ​បាន​នូវ​រាល់​អំពើ​ហិង្សា ឬ​សង្គ្រាម​បង្ហូរ​ឈាម និង​សុំ​ឲ្យ​ពលរដ្ឋ​ទាំងអស់​រក្សា​នូវ​គោលការណ៍​អហិង្សា និង​ទុក​ពេល​វេលា​ឲ្យ​ថ្នាក់​ដឹកនាំ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដោះស្រាយ​ដោយ​សន្តិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

7 Responses to "ក្រសួង​មហាផ្ទៃ​ស្នើ​ឲ្យ​លោក សម រង្ស៊ី គោរព​ច្បាប់​ធ្វើ​បាតុកម្ម"

  1. Strey Khmer says:

    Mistake they had made.
    -Declared the factory before the ballots had done counting.
    -CPP sent military to surround the voters in the city.
    -Sam Rainsy warning for the contests before hand( so soon)
    -NCE made people lost an opportunity votes for country.
    So in order to sault this problem, they must working together and make the NCE to
    response for the lost of the name of people, why? If NCE cannot do their job, they must
    give them fire immediately, and let someone who has strong ability to do this duty to find
    the solution for the illustration to the people in the whole world to understand about it.

  2. Cheath យួន says:

    បែបចង់ប្រាប់សមរង្សីថាបាតុកម្មបានតែមនុស្ស២០០នាក់ទេមើលទៅ បែបភ៏យខ្លាំង។

  3. Anonymous says:

    Sar Kheng needs to warn his own arm forces not to threat his own people. and the people marching should be air on televisions.

  4. ចែនសោ says:

    អាក្រសួងមហាផ្ទៃចោរឯងក៍ពូជឈាមថោកលួចបន្លំសន្លឹកឆ្នោតដែរ ពួកអាចោរចាញ់ឆ្នោត
    ប្រើគំនិតថោកទាបបោះឆ្នោតម្នាក់ពីរបីដង ដឹកទាហានមកបន្លំបោះឆ្នោត លុបបំបាត់ឈ្មោះសមាជិក
    បោះឆ្នោតបក្សដទៃៗគ្មានគោរពច្បាប់អីបន្តិច បែរជាស្រែកឱ្យគេគោរពច្បាប់អាចុយម្រ៉ាយអី?

  5. :* says:

    នាយសំគមឃ្វាលក្របី ស្គាល់គ្នាទេវ៉ី?……….បានធ្វើធំភ្លេចគ្នាអ្នកក្រមែន…

  6. Sen-Gaddafi says:

    ខ្ញុំគិតថាលោកសរខេងជាមនុស្សមិនអាក្រក់ដូចហ៊ុនសែនប៉ុន្មាននោះទេតែអាណិតគាត់ណាស់ ដែលស្ថិតនៅក្រោមសម្ពាធរបស់ហ៊ុនសែនប៉ុន្តែលោកនៅមានពេប្រសិនបើលោកចេះភ្ញាក់រលឹក ហើយអាចប្រមូលប៉ូលីសទៅពទ្ធ័ចាប់ហ៊ុនសែនបាន។ នោះលោកនិងក្លាយជាវីរបុរសអាចមក រួមរស់ជាមួយបក្សសង្គ្រោះជាតិដោយមិនមានការបារម្មណ៍ថាបក្សសង្គ្រោះជាតិនិងយកទៅកាត់ ទោសដូចហ៊ុនសែននោះឡើយ។ ប្រសិនបើបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មយកល្អលោកស ខេងមេត្តានៅឲ្យឆ្ងាយពីព្រិត្តិការណ៍នេះ បើមិនដូច្នេះទេនោះហ៊ុនសែននិងរុញលោកឲ្យធ្លាក់ចូល ក្នុងជ្រោះជំនោះហើយ។

  7. អាចម៍ ឧត្តម says:

    លោកសម រង្ស៊ីមិនទាន់ប្រកាសធ្វើបាតុកម្មឯណា…..​គាត់ថានេះជាជំរើសចុងក្រោយទេតើ…​