Thursday, 01 August 2013
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ប្រទេសចិន កាលពីថ្ងៃអង្គារ បានប្រគល់កាំភ្លើងខ្លីចំនួន ១០០០ ដើមនិងគ្រាប់ចំនួន ៥ ម៉ឺនគ្រាប់ ដល់ប្រទេសកម្ពុជា នៅអគ្គស្នងការនគរបាលជាតិ ប៉ុន្តែមន្ត្រីបានបដិសេធថា ជំនួយនេះ មិនមែនជាអ្វី ដែលធ្វើឡើង ដើម្បីរឹតបន្តឹងសន្តិសុខ នៅក្នុងអំឡុងរយៈពេលក្រោយការបោះឆ្នោតនោះទេ។
មន្រ្តីផ្នែកព័ត៌មាន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា ការប្រគល់អាវុធនេះ គឺជាកិច្ចព្រមព្រៀងចាស់ នៃកិច្ចសន្យាសហប្រតិបត្តិការទ្វេភាគី សម្រាប់ការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ រវាងប្រទេសចិន និងកម្ពុជា។
មន្រ្តីផ្នែកព័ត៌មានរូបនេះ បានបន្តថា៖ «វាជាកិច្ចព្រមព្រៀងចាស់ សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់រវាងកម្ពុជា និងចិន ហើយការប្រគល់នេះ គឺគ្រាន់តែធ្វើឡើង ដំណាលគ្នាជាមួយនឹងរយៈពេលក្រោយការបោះឆ្នោតប៉ុណ្ណោះ»។លោកបន្តថា៖«វាមិនមែនជារឿងសម្ងាត់ទេ ពីព្រោះថា កិច្ចព្រមព្រៀងនេះ យើងបានដាក់បង្ហាញនៅលើគេហទំព័រ របស់យើងនៅថ្ងៃនេះ»។
លោកបន្តទៀតថា អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃអង្គារ រវាងអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងលោក Li Zhugun អនុប្រធាននៃអគ្គនាយកដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសចិន។
លោក នេត សាវឿន ត្រូវបានស្រង់សម្តី នៅលើគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិថា៖ «អាជ្ញាធរចិនជាន់ខ្ពស់បាននិយាយថា កម្ពុជា និងចិន គឺតែងតែរួបរួមគ្នា ហើយចិន តែងតែជួយកម្ពុជាទាំងជំនួយនិងចំណងទាក់ទងការទូត»។
ជាការឆ្លើយតប លោក Li Zhugun បានថ្លែងថា៖ «ចិនសូមសរសើរ ចំពោះទំនាក់ទំនង[ល្អ]អំពីសន្តិសុខសង្គម»។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ នគរបាលជាតិ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក សុខ ទូច អ្នកវិភាគឯករាជ្យ បានថ្លែងថា ចិនគ្រាន់តែចង់បង្ហាញសាច់ដុំរបស់ខ្លួនប៉ុណ្ណោះ។ លោកបានបន្តថា៖ «ខ្ញុំគិតថា ជំនួយកាំភ្លើងខ្លីរបស់ចិន គ្រាន់តែបង្ហាញសាច់ដុំ និងជាស្មារតីបំភិតបំភ័យ»៕ PS
good friend :P.. give guns during the election time..what is your purpose?
The Chinese may help Cambodian government to kill its own people… Example: Pol Pot Regime. Our government should not cooperate with the Chinese any longer. What they gives us, they expects something else… immigrant, mineral resources…. etc.. Our saying reads “you look at the meet, while you drink soup…”
CHINA GAVE A LOT WEAPONS TO POL POT FOR KILLS KHMER PEOPLE [1975-79 ]AND LET V-NAM HANOI INVADED CAMBODIA IN YEAR 1979. CHINA GAVE A SHORT GUNS TO UNPROFESSIONAL WITH OUT POLICE ACADEMY SCHOOL TO HUN SEN POLICE FORCES…THEY WILL USE THOSE GUYS TO KILLS KHMER PEOPLE AGAIN.
Chinese has a plan to support HS to kill Khmers if there is a protest begins as Som Rainsy has planned to do in the next a couple of days.
គ្រាប់កាំភ្លើងនិងកាំភ្លើងថ្មីមានគុណភាព សូមគ្រប់គ្រងអោយមានសុវត្ថិភាពការពារប្រជាពលរដ្ឋ
ការពារសុវត្ថិភាពថ្នាក់ដឹកនាំ ប្រយត្ន័អ្នកស្រវឹងស្រា ស្រវឹងអំណាចយកទៅប្រើខុសច្បាប់ទាហាន។
អ្នករាល់គ្នារស់ក្រោមដំបូលច្បាប់តែមួយ បើមិនគោរពច្បា់ប់នាំអោយគ្រោះថ្នាក់ចរាចរណ៍ ការប្រើអាវុធក៏ដូចគ្នាដែរ សូម្បីតែម្ចាស់វាក៏គ្រាប់់កាំភ្លើងវាមិនស្គាល់ដែរ??
តើចិនអោយកាំភ្លើងមកខ្មែរដើម្បីអ្វី? តើចិនប្រើល្បិចសាមកុកថ្មីជាមួយHS មកលើCNRP ឬយ៉ាងណា?…………..
តាមពីតចិនមិនគួរផ្តល់ជំនួយដូចនេះមកខ្មែរក្នុងដំនាក់កាលពេលនេះឡើយ ។ ប្រទេសមួយនេះគ្មានបំនងអ្វីក្រៅពីការពារផលប្រយោជន៏ផ្ទាល់ខ្លួននោះទេ ។ ជាទូទៅយើងសង្កេតឃើញហើយថា រដ្ធាភិបាលចិនមិនដែលចេះទទួលខុសត្រូវនៅរឿងអតីតកាលរបស់ខ្មែរយើងនោះទេ វា
គួរអោយអស់សំនើចណាស់នៅពេលរដ្ធាភិបាលកុំមុយនីសមួយនេះ
ដែលជាប្រទេសពុំមានលិទ្ធប្រជាធិតេយ្យ និងការគោរពសិទ្ធមនុស្សផងនោះ
បែរជាមកនិយាយថាការបោះឆ្នោតនៅស្រុកខ្មែរប្រព្រឹត្តទៅប្រកបទៅដោយលិទ្ធិប្រជាធិតេយ្យសេរី
យុត្តិធម៏និងមានតម្លាភាពក្នុងខណះដែលប្រទេសខ្លួនពុំដែលធ្លាប់មានការបោះឆ្នោតដូចនេះម្តងណាសោះ ។
Really bad time,
នេះជាការល្អដែលមានការទំនាក់ទំនងល្អជាមួយបរទេសជាមួយនីងការផ្ឌល់អំណោយនេះ
ក៏ប៉ុន្តែហេតុនៅពេលដែលcambodiaកំពុងមានបញ្ហាខ្ល៉់ះៗនិងការបោះឆ្នោតជំនួយកាំភ្លើងខ្លីរបស់ចិន គ្រាន់តែបង្ហាញនូវអំនួតរបស់ខ្លួន និងជាស្មារតីបំភិតបំភ័ដល់ប្រជាជនកម្ពុជាប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសុវត្ថិភាពមិនទាន់រសាយនៅឡើយចាំបាច់អ្វីផ្ដល់នៅពេលនេះ
តាមការពិត
ព្រឹត្តការណ៏ចល័តកម្លាំងទ័ពក្នុងក្រុងភ្នំពេញកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ
មិនមែនជាការសំដែងអោយឃើញនៅការកំញើញឬគម្រាមដោយសារតែហ៊ុន
សែនភ័យខ្លាចចំពោះបក្សសង្រ្គោះជាតិឈ្នះឆ្នោតនោះទេ ។ ហ៊ុន
សែនក៏ដឹងហើយថាចំពោះគណះបក្សប្រឆាំងមួយនេះគ្មានអ្វិគួរអោយគាត់ភ័យពីរឿងសុវត្ថិភាពផ្ទាល់ខ្លួ
នរបស់គាត់នោះទេ ពីព្រោះគណះបក្សប្រឆាំងមួយនេះមិនមានកងកម្លាំងប្រដាប់អាវុធឡើយ ។
អ្វីដែលជាមូលហេតុដែលគួរអោយយើងសន្និដ្ធានបានថាវាគួរជាការពិតនោះគឺ
ហេតុផលទីមួយ: គឺភាពរង្គោះរង្គើរយ៉ាងសម្បើមមួយរប
ស់ក្រុមមន្រ្តីកំពូលៗនៃគណះបក្សប្រជាជនដែលមានអំនាចស្មើរនិងហ៊ុនសែនដែលពួកនេះបំរុងត្រៀម
ប្រើកំលាំងទ័ពរបស់គេខ្លាចក្រែងហ៊ុន សែនប្តូរចិត្តសុខចិត្តទទួលស្គាល់លទ្ធផលនៃការចាញ់របស់គាត់
។
ហេតុផលទីពីរ: គឺហ៊ុន សែន មានការខឹងសំបារចំពោះលទ្ធផលដ៏អាក្រក់នេះណាស់ ។
គាត់ប្រហែលជាមានការសង្ស័យទៅលើមន្រ្តីថា្នក់កំពូលមួយចំនួនក្នងគណះបក្សដែលអាចនឹងមានការ
ងាករេចេញពីគាត់ ជាពិសេសក្រុមដែលមានសិទ្ធក្តាប់កងកំលាំងប្រដាប់អាវុធ
ក្នុងខណះពួកនេះមានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការដាក់ពិន័យ្យយ៉ាងអាក្រក់របស់លោកហ៊ុ
ន សែនចំពោះពួកគេ។ គេប្រហែលជានឹងងើបធ្វើការបះបោរដើម្បីការពារប្តូរបាននូវជីវិតនិងទ្រព្យសម្បត្តិដ៏មហាសាលរបស់គេវិញ។
no
ប្រទេសចិនដូចជាហួសហេតុពេកហើយផ្តល់អាវុធឲ្យខ្មែរចំពេលប្រទេសមានភាពវឹកវ។ ប្រហែលជាប្រទេសចិនកំពុងតែគិតថាស្រុកខ្មែរជាប្រទេសកុំម្មុយនីស្ត៍ដូចប្រទេសខ្លួនហើយ មើលទៅ? ហើយប្រសិនបើដូររបបនោះអ្នកវិនិយោគចិនដែលភាគច្រើនជាអ្នបំផ្លិចបំផ្លាញធន ធានធម្មជាតិខ្មែរនោះនិងជួបការលំបាកហើយមើលទៅ បានជារួសរាន់ផ្តល់កំាភ្លើងសម្រាប់ ទប់ទល់ពួកបាតុករបក្សសង្គ្រោះជាតិនិងចេញដំណើរឆាប់ៗនេះ។ ការផ្តល់ អាវុធដល់ខ្មែររបស់ចិនពេលនេះអាចគំរាមបានពីរគឺទីមួយអាមេរិក និងទី២ពួកអ្នកស្រឡាញ់ សេរីភាពរបស់បក្សសង្គ្រោះជាតិ។ តែយ៉ាងណាក៍ដោយបើទឹកចិត្តកំលាំងអ្នកស្រឡាញ់ប្រជា ធិបតេយ្យមានពេញ
ក្នុងបេះដូងហើយនោះកុំថាឡើយអាវុធត្រឹម១០០០ដើមទោះបីជា១លានដើមក៍ទប់ទល់និង អ្នកប្រជាធិបតេយ្យមិនបានដែរ។ ខ្ញុំបានត្រៀមខ្លួរួចជាស្រេចហើយថាខ្ញុំនិងប្រឈមមុខនៅ ចំពោះកាំភ្លើងរបស់ចិននៅពេលឆាប់ៗខាងមុខនេះ មិនថាឡើយខ្ញុំនិងក្លាយជាយ៉ាងណាៗ នោះទេខ្ញុំនិងចូលរួមដើម្បីកុំឲ្យប្រទេសរបស់ខ្ញុំរងគ្រោះដោយពួកឈ្មួនិយមឥតសីលធម៌ ទាំងនោះ។
រឿងរ៉ាវជំពាក់ជំពិនរវាងខ្មែរនិងចិនគឺវិលវុលកើតឡើងដដែលៗ។ សូមអស់លោកមើលទៅក្រោយ នៅឆ្នាំ១៩៧៥ដល់១៩៧៩តើចិនបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ខ្មែរ? កាលណោះមិនខុសគ្នានិង ពេលនេះទេ គឺចិនដឹកអង្ករខ្មែររាប់លានតោនដើម្បីទៅចិញ្ចឹមប្រជាជនរបស់គេហើយគេបញ្ជូនមក វិញសុទ្ធតែកាំភ្លើងនិងសម្ភារះសម្រាប់ធ្វើបាអ្នកទោសដូចជាខ្នោះ ចប ពួថៅ សង្កាប់ និងអ្វីៗជាច្រើន សម្រាប់បំរើក្នុងការធ្វើបាបមនុស្ស។ ហើយឥឡូវគំរូនោះកំពុងតែកើតឡើងជាថ្មីទៀតហើយគឺខ្មែរ កំពុងតែទទួលកាំភ្លើងខ្លីសម្រាប់បំរើវិស័យប៉ូលីសក្នុងការបង្ក្រាបអ្នប្រជាធិបតេយ្យដែលមានតែ ដៃទទេ។ ជាសរុបយើងឃើញថាការរកសុីជាមួយចិនគឺមិនមានការរីកចំរើននិងស្ថេរភាពេរយះ ពេលយូរនោះទេ គឺបន្ទាប់ពីចិនទាញផលប្រយើាជន៍ពីប្រទេសកម្ពុជាខ្សោះខ្លួនហើយនោះ នោះ ប្រទេសចិននិងបោកគ្រាប់បែកដើម្បីរំដោះខ្លួនហើយ។
China’s government give those guns to CPP for shoot civilian who are joined the contests with Sam Rainsy. After Cambodian were death, it gives Chinese an opportunity to annex the Cambodia very smoothly.
នេះជាល្បិចមួយទៀតដែលចិនព្យាយាមសាងគុណជាមួយខ្មែរ ហើយក្នុងថ្ងៃបច្ចុប្បន្នឬថ្ងៃអនាគតខ្មែរត្រូវសងគុណចំពោះចិនវិញមិនចេះចប់មិនចេះហើយ ព្រោះមានតាំងពីប្រាកកម្ចី ប្រជម្នួយឥត
សំណង និងជំនួយផ្សេងៗជាច្រើនទៀត ម្យ៉ាងទៀតទាំងកាំភ្លើង ទាំងសម្ភារៈសឹកនានាដែលជា
ជំនួយរបស់ចិនជាការបង្ហាញមួយដើម្បីទាក់ទាញឲ្យខ្មែរបញ្ជាទិញអាវុធនានាពីចិនក្នុងថ្ងៃអនាគត។
Chineses wants Khmers kill Khmers again and they’ll become very best best friends of stupid idiots that has head but no brain Hun Sen. He is a Vietnamese’s slave who like to kill their own people.
I heard that CPP leader recall their members in each group for meeting and swear that they had vote for CPP. Is that true? looser
អាចិនចុយម៉្រាយ…ជួយសំលាប់ក្នុងសម័យខ្មែរក្រហមមិនទាន់អស់ចិត្ត..មកតាមជួយសំលាប់ទៀត..
I, as a Cambodian, would like to appeal to the international community, especially the US and EU, to take every possible measure to prevent any bloodshed in Cambodia, which could possibly be created by the Chinese/Vietnamese-planted spy, and to make Mr. Hun Sen leave safely from his position and find a safe heaven for the rest of his life with his millions of dollar. To the best of my knowledge, the majority of Cambodian do not like him, neither the civil servants nor the civilian population. Those people have no choice, but to live like a frog in a small decorated well. If you don’t intervene in such a crucial situation, the respect for human rights and democracy will never materialize and there will be no more chance for Cambodia….
Sincerely,
A citizen in Kg. Cham province
សូមអស់លោក និង
បងប្អូនជនរួមជាតិទាំងអស់ទាំងអស់មេត្តាប្រុងប្រយ័ត្ននៅសុវត្ថិភាពផ្ទាល់ខ្លួនផងចុះ ។
ពីព្រោះបញ្ហាផ្ទៃក្នុងរបស់ស៊ីភីភី កំពុងតែមានភាពរង្គោះរង្គើរខ្លាំងណាស់ ។
ក្នុងបរិបទប្រទេសកំពុងតែមានសភាពមិនសូវល្អក្រោយការបោះឆ្នោតបែបនេះបែជាប្រទេសកុំមុយ
នីសមួយបានផ្តល់អាវុធអោយកម្ពុជា និងគ្រាប់ជាច្រើនទៅវិញ ។
វាជារឿងមួយដែលគួរអោយឆ្ងល់ណាស់ ឬមួយចិនចង់អោយខ្មែរមានសង្គ្រាម
កើតឡើងទើបគេសប្បាយចិត្ត ធ្វើបែបនេះវាហាក់បីដូច
ជាបង្ហាញស្រស់ៗថាចិនជាប្រទេសដែលស្រឡាញ់សង្គ្រាមហើយមិនសប្បាយចិត្តពេលឃើញខ្មែរ
មានសុខ។
ធ្វើបែបនេះដូចជាគ្មានគុណធម៌សោះលោកមហាអំណាចចិនអើយ!!!
សូមថែមបន្តិចទៀតបើមានបញ្ហាឈាមហូរមិនមែនឈាមចិនទេគឺជាឈាមខ្មែរគ្នាឯងតែប៉ុណ្ណោះ
សូមលោកអ្នកដឹកនាំធ្វើអ្វីអោយប្រយ័ត្នមែនទែនយើមានគំរូលោកតាប៉ុល ពតម្តង
ហើយមិនទាន់កាត់ក្តីចប់ផង ដូចនេះកុំបន្តរគំរូមិនល្អទៀតរាស្រ្តខ្មែរ និងសាកលលោកមិន
កោតសរសើរនោះទេ សូមប្រយ័ត្នអោយមែនទែនធ្វើអ្វីត្រូវគិតពីជាតិ និងរាស្ត្រខ្មែរជាធំ ហើយ
កុំភ្លេច ថាយើងកាន់ព្រះពុទ្ធសាសនា អ្វីៗលើលោកនេះមិនទៀងទាត់ឡើយសូម្បីតែ
អំណាចដែលកំពុងតែមានក៏មិនទៀងទាត់ដែរ ។ មានសុភាសិតមួយឃ្លាពោលថាពេលកំពុង
ទទួលជោគជ័យ ត្រូវប្រយ័ត្នពីភាពបរាជ័យផង ។
ខ្ញុំគ្រាន់តែយល់ឃើញថា ចិនមិនមែនជាមិត្តដ៍ល្អ ដែលអាចអោយយើងរំពឹងបាននោះទេ ព្រោះចិនតែងតែមានគំនិតកេងចំណេញដើរខ្សែលើរគេជានិច្ច
ទោះទៅដល់ប្រទេសណាក៍ដោយចិនតែងប្រើភាសារជំនួយជួយដល់ប្រទេសនោះ ផ្ទុយទៅវិញតែងតែយកផលចំណេញពីលើរប្រទេសនោះ
អាគាត់ចិនណឹងបានតែធ្វើលិបលចង់ជេងជាមួយអាគាំងចឹងទេ
ដល់អាគាំងមើលមុខចំ គាត់ចិនរួញកវិញដូចបញ្ហាកូរ៉េខាងជើងចឹង !
ចិនមិនជាមិត្តល្អរបស់កម្ពុជាទេមើលទង្វើរបស់ចិនស្ថានគារណ៏នៅប្រទេសកម្ពុជាកំពុងមានបញ្ហា
យកកាំំភ្លើងនិងគ្រាប់មកចែកសបញ្ជាក់ថាមិត្តអាក្រក់ជាមិត្តទ្រូសមិត្តៗកេងចំណេញនៅសម័យ
ពុល ពត ចិនជួយគ្រាប់អាវុធចិនយកទៅវិញប្រាក់និងមាសមិនជួយរកដំណោះស្រាយដោយសន្តិវីធី
យកការបង្ហូរឈាមជាដំណោះស្រាយ។ សព្វថ្ងៃក្រុមហ៊ុន ចិនកំពុងជិករកនិងបំផ្លាញព្រៃឈើដូចក្រុមហ៊ុនយួនដែរ ។