ម៉ែន គឹមសេង
01 សីហា 2013
វីអូអេខ្មែរ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញសន្លឹកឆ្នោតក្នុងពេលរាប់សន្លឹកឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
តើគេអាចវាយតម្លៃការបោះឆ្នោតនេះដូចម្តេច៖ មេរៀនដែលដកស្រង់បានពី ការបោះឆ្នោត២០១៣
រដ្ឋធានីវ៉ាស៊ីនតោន៖ ការបោះឆ្នោតនៅប្រទេសកម្ពុជាបានប្រព្រឹត្តទៅដោយសន្តិភាព ប៉ុន្តែនៅមានលេចចេញនូវបាតុភាពមិនសេរីត្រឹមត្រូវតាមផ្នែកមួយចំនួន។ នេះបើតាមការបញ្ជាក់របស់បណ្ឌិត ឡៅ ម៉ុងហៃ នៅក្នុងកម្មវិធីហេឡូវីអូអេ។
លោកបានបញ្ជាក់ថាកត្តាដែលនាំឱ្យមានសន្តិភាពដោយសារតែអាជ្ញាធរមានសមត្ថកិច្ចបានអនុញ្ញាតឱ្យគណបក្សប្រឆាំងសង្គ្រោះជាតិមានឱកាសធ្វើការឃោសនានិងដាក់ស្លាកសញ្ញាបានដោយមិនមានបញ្ហាអ្វីធំដុំកើតឡើង។ គណបក្សប្រឆាំងក៏បានធ្វើយុទ្ធនាការដោយមិនមានការរំខានអ្វីដែរ។
ប៉ុន្តែលោកសង្កេតឃើញថាមានបញ្ហាដែលមិនត្រឹមត្រូវខ្លះដូចជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនឯករាជ្យ ភាពមិនប្រក្រតីកើតមានច្រើនទាក់ទងនឹងការចុះឈ្មោះអ្នកបោះឆ្នោត ការបាត់ឈ្មោះអ្នកបោះឆ្នោត ឈ្មោះ ជាន់គ្នា និងការរាប់សន្លឹកឆ្នោតជាដើម។
លោកបានបន្ថែមថាការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ការទិញសន្លឹកឆ្នោត ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរួមទាំងមន្ត្រីរាជការឱ្យធ្វើការសម្រាប់គណបក្ស និងការគ្រប់គ្រងបណ្តាញឃោសនាដោយគណបក្សតែមួយបានបន្ថែមទៅ ដល់បញ្ហាទាំងអស់នេះ។
លោកបណ្ឌិតឡាវ ម៉ុងហៃបានបញ្ជាក់ថាគ.ជ.បមិនមែនជាអ្នកដោះស្រាយបញ្ហាទេប៉ុន្តែជាផ្នែកមួយនៃបញ្ហាអញ្ចឹងហើយបានជាយើងឃើញមានបញ្ហាទាំងអស់នេះកើតមានឡើង។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យម្នាក់ក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថាកម្ពុជាអាចរៀបចំការបោះឆ្នោតប្រកបដោយសន្តិភាពហើយនៅសល់តែការបោះឆ្នោតដោយសេរីនិងយុត្តិធម៌មួយទៀតប៉ុណ្ណោះដែលត្រូវធ្វើ។ ការយកតាមគំរូយុវជនជាការល្អ៕
អត្ថបទព័ត៌មានទាក់ទង
- គណបក្សប្រឆាំងបើកយុទ្ធនាការប្រមូលភស្តុតាងបញ្ហាបោះឆ្នោត
- អង្គការក្រៅរដ្ឋាភិបាល៖ ភាពមិនប្រក្រតីអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត
- គជបទុកប្រាំថ្ងៃឲ្យគណបក្សផ្តល់ភស្តុតាងស្តីពីភាពមិនប្រក្រតី
La mung hay is one of a stupid man in the world.
From khmer krom.
១.ផ្ទៀងផ្ទាត់ទាល់តែងាប់ ក៍គ.ជ.បប្រកាសអោយចាញ់ដែរ។
២.គណៈបក្សប្រជាជនហ៊ានប្រកាសថា ខ្លួនឈ្នះហើយ គឺគ្មានផ្លូវកែកើតទេ!!!!
៣. នៅឆ្នាំ១៩៩៣ អន្តរជាតិប្រកាសថា គណៈកប្សប្រជាជនចាញ់ ។ គណៈបក្សប្រជាជនបង្កើតតំបន់អបគមន៍និងប្រកាសសង្គ្រាមភ្លាមនិងដេញអ៊ុនតាក់។ មកដល់១៩៩៧ ដណ្តើមយករដ្ឋាភិបាលទាំងមូល ទោះបីនាំអោយសង្គមមានអស្ថិរភាពនិងអ្នកវិនិយោគទុនបរទេសរត់អស់ក៍ដោយ ក៍លោកហ៊ុន សែនមិនខ្វល់ដែរ។ ឥឡូវចេញមកគំរាមនៅក្រោមស្ពានស្ទឹងជ័យទៀត រួចធ្វើជានិយាយថា ខ្លួនស្រលាញ់សន្តិភាព។
៤. លោកហ៊ុន សែនមុខក្រាស់ណាស់ ទោះទៅដល់ណាចាញ់ឆ្នោតនៅទីនោះ ក៍នៅតែអ៊ើ ដដែល ។ ចាញ់ពីកំពង់ចាម ព្រៃវែង កណ្តាល រហូតដល់ភ្នំពេញទៀត។
៥. សូមអោយលោកហ៊ុន សែន បក្ខពួកលោកហ៊ុន សែន និងគ្រួសារលោកហ៊ុន សែន ចេះអៀនអ្នកភ្នំពេញនិងកំពង់ចាមផង។ កុំចេះតែគ្រាន់បើពេក!!!
Good Points, Pingpong!
ខ្ញុំអាចវាយតម្លៃបានថា ការបោះឆ្នោតនេះប្រព្រឹត្តដោយការលួចបន្លំ បំភិតបំភ័យ កែតួលេខ ធ្វើយ៉ាងណាឲ្យតែ CPP ឈ្នះ ទៅតាមគោលនយោបាយ ឈ្នះៗ (មិនចុះចាញ់) របស់ល្បង សែន!!!
បើនៅចិន នៅយួន នៅកូរ៉េខាងជើងវិញ ការបោះឆ្នោតវារឹតតែសន្តិភាពជាងនេះទៀត? ប៉ុន្តែសេរី យុត្តិធម៏និងមានតម្លាភាពនោះ លោកអ្នកអាចនិយាយដោយខ្លួនអែងបានហើយ ?
ដឹងខ្លួនថាប្រជាជនស្អប់យ៉ាងណាទេ ល្មមលាឈប់ហើយកុំអោយក្លាយជាមនុស្សអាក្រក់បំផុតក្នង
ប្រវត្តិសាស្រ្តកាន់តែខ្លាំង ។ នៅកំពង់ចាមក៏ធ្លាក់ នៅភ្នំពេញក៏ធ្ឡាក់ នៅស្អាងក៏ធ្ឡាក់ទៀត ។
អើយខ្មាស់គេណាស់ ។ អបអរសាទរនឹអជ័យជំនះជប់លៀងប៉ុន្មានតុដែរអោយបក្សពួក ប្រហែល
ជាស៊ីលែងឆ្ងាញ់ហើយ ព្រោះដឹងខ្លួនច្បាស់ថា សូម្បីតែអ្នកនៅជិតខ្លួនបំផុតនោះក៏គេលែងបោះ
អោយដែរ។