ថ្ងៃ អាទិត្យ 04 សីហា 2013
ដោយ អ៊ឹម រចនា
RFI
ចុងក្រោយនេះ គណៈកម្មការចម្រុះដើម្បីដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត មិនអាចបង្កើតឡើងបានទេ ព្រោះគណបក្សសង្គ្រោះជាតិមិនព្រមចូលរួម។ គណបក្សប្រឆាំងនេះ យល់ឃើញថា សមាសភាពគណកម្មការចំពោះកិច្ច ដែល គ.ជ.ប. ស្នើឡើង គឺនៅមានលក្ខណៈចង្អៀតនៅឡើយ ដែលផ្ទុយពីគោលបំណងរបស់គណបក្សសង្គ្រោះជាតិចង់បាន។ គោលបំណងនោះគឺ គណៈកម្មការត្រូវបានការចូលរួមពីតំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងអង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដោយមាន គ.ជ.ប. ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល។ គោលជំហររបស់គណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានអង្គការសង្គមស៊ីវិលសង្កេតការណ៍បោះឆ្នោត យល់ឃើញផ្សេងៗពីគ្នា។

អង្គការសង្គមស៊ីវិលអង្កេតការណ៍បោះឆ្នោត នៅក្នុងបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត (RFI/Im Rachna)
គម្រោងបង្កើតគណៈកម្មការចម្រុះ សម្រាប់ដោះស្រាយភាពមិនប្រក្រតី ស្ដីពីការបោះឆ្នោតនៅកម្ពុជា ត្រូវបរាជ័យនៅចុងបញ្ចប់។ បរាជ័យព្រោះគណបក្សសង្គ្រោះជាតិ មិនពេញចិត្តនឹងសមាសភាពគណៈកម្មការដែលមិនមានសង្គមស៊ីវិល និងអង្គការសហប្រជាជាតិចូលរួមជាអាជ្ញាកណ្ដាល។
ទាក់ទិនទៅនឹងវត្តមានរបស់អង្គការសង្គមស៊ីវិល នៅក្នុងគណៈកម្មការចម្រុះខាងលើ ត្រូវបានលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោត Necfec អះអាងថា មិនមានប្រយោជន៍អ្វីទេ ប្រសិនបើភាគីទាំង៣ គឺ គ.ជ.ប. គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ មិនស្រុះស្រួលគ្នាទេនោះ។
ប៉ុន្តែការធ្វើការតែ៣ភាគី ដូចលោក ហង្ស ពុទ្ធា លើកឡើងខាងលើ ត្រូវបានលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោតខុមហ្វ្រែល យល់ផ្សេងថា វាអាចមានបញ្ហា។ មានបញ្ហាព្រោះ គ.ជ.ប. មានតែម្នាក់ឯង ឈរនៅកណ្ដាលគណបក្សដល់ទៅ២។ លោក គល់ បញ្ញា យល់ថាគួរតែមានវត្តមានអង្គការសង្គមស៊ីវិលនៅក្នុងគណៈកម្មការចម្រុះនោះ។ លោកគល់ បញ្ញា អះអាងថា វត្តមានអង្គការសង្គមស៊ីវិល ដែលមានឯកទេសនិងវិជ្ជាជីវៈ នឹងជួយឲ្យការស៊ើបអង្កេតរបស់គណៈកម្មការនោះ កាន់តែមានប្រសិទ្ធភាពថែមទៀត។
ចំណែកសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលទាមទារឲ្យមានវត្តមានអង្គការសហប្រជាជាតិ នៅក្នុងគណៈកម្មការនោះ ត្រូវបានលោក គល់ បញ្ញា ឲ្យដឹងថា វាហាក់ដូចជាគ្មានទំនាស់អ្វីទេ ព្រោះអង្គការសហប្រជាជាតិ ក៏ធ្លាប់ជួយនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ដែរ។ លោកគល់ បញ្ញា ឲ្យដឹងថា ភាគីទាំងអស់ ទាំង គ.ជ.ប. និងគណបក្សនយោបាយ អាចជជែកគ្នា ថាតើនឹងប្រគល់តួនាទីអ្វីឲ្យអង្គការអន្ដរជាតិនោះ?
ផ្ទុយពីលោក គល់ បញ្ញា លោកហង្ស ពុទ្ធា យល់ថា ឥឡូវនេះ វត្តមានរបស់អង្គការសហប្រជាជាតិ នៅក្នុងគណៈកម្មការចម្រុះ តាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ មិនទាន់ចាំបាច់ទេ។ សំខាន់គឺ ខ្មែរគ្នាឯងដែលមាននិន្នាការនយោបាយខុសគ្នានេះ សាកល្បងជជែកគ្នាម្ដងទៀតសិន មុននឹងសុំជំនួយពីក្រៅ៕


និយាយ អោយខ្លី បើ គណៈបក្សសង្គ្រោះជាតិ មិនព្រម ចូលរួម ធ្វើតាមដំណើទៅ គ.ជ.ប ត្រូវប្រកាស លទ្ធផល បោះឆ្នោត តាមការគ្រោង ទុក របស់ ខ្លួន រដ្ឋាភិបាលខាស់ មានទួនាទី ទប់ស្កាត់ គ្រប់សកម្មភាព ដែល បង្ករអស្ថេរភាព សង្គម និង មានតួនាទី ការពារប្រទេស បញ្ជៀស អំពី ភាពវឹកវរ ត្រូវរក្សាស្ថេរភាពសង្គមអោយបាន បើទោះជាប្រវិធី ណាក៏ដោយ ។ បង្ក្រាបបាតុកម្ម នឹង ចលនាផ្សេងៗ ប្រមូលកំលាំង ទាំង យោធា ប៉ូលីស ប៉េអឹម រក្សាសន្តាប់ធ្នាប់ សង្គម អោយបានល្អរ ។ ព្រះបហាក្សត្រកោះហៅ អ្នកតំណាងរាស្រ្ត ដែល ប្រជាជន បានបោះឆ្នោតជូន អ្នកដែល បោះបង់ ចោល មិនចូលរួម ត្រូវតែផ្ទេអោយ អ្នកផ្សេង (បក្សផ្សេង) ដែល ចូលរួម ។ ព្រះបហាក្សត្រកោះហៅ អ្នកទាំងនោះ ចូល សច្ចាប្រនិធាន មុខព្រះមហាក្សត្រ រួច ប្រជុំសភា បង្កើត រដ្ឋាភិបាលថ្មី ចង់ បក្សណាប្តឹង ទៅណាក៏ប្តឹងទៅ ប្រទេសណា ចង់ផ្តាច់ ជំនួយ ផ្តាច់ទៅ ចាំដោះស្រាយជាក្រោយ ព្រោះ បើពន្យាពេល យ៉ូ ធ្វើតាម បក្សប្រឆាំង ក្រឡុកនោះ ធ្វើអោយមន្ត្រីរាជការ មានការយ៉ីតយ៉ូ ក្នុង ការងារ ។ ប្រទេស ដែល ផ្តាច់ ជំនួយមានតែ អាមេរិក មួយទេ លទ្ធផលបោះឆ្នោត នេះ ក៏មានប្រទេស ច្រើន គាំទ្រដែ ដូច្នេះ កុំពន្យា ពេល នាំអោយ ជាតិ លំបាក។ បក្សប្រឆាំង គ្រប់ លើក ក្រោយពេល បោះឆ្នោត តើ ដែល ទទួលស្គាល់ទេ? មិនដែល ទេ ដូច្នេះ តាមដំណើគេទៅចុះ ។
ជាចុង ក្រោយ ខ្ញុំ ក្នុង នាមជា ប្រជាជន សូម អោយ គណៈបក្សសង្គ្រោះជាតិ គឹត គូដល់ សុខទុក ប្រជាជនផង យល់ព្រមទៅ តែ បើ បក្សសង្គ្រោះជាតិ អត់ យល់ព្រម ខ្ញុំ តំណាង អោយប្រជាជនខ្មែរ សូម អោយ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោត តាមថ្ងៃគ្រោងទុក កុំខ្វល់ អំពី បញ្ហា ដែល បក្សប្រឆាំង គុំរាម ។ រដ្ឋាភិបាល ចាស់មានភារៈទប់ស្គាត់ គ្រប់ សកម្មភាព ដែលធ្វើអោយ អស្ថេរភាពសង្គម ព្រះមហាក្សត្រ កោះហៅអ្នកដែលប្រជាជនបានបោះឆ្នោតជូន បើអ្នកណាបោះបង់ចោល មិនចូលរួម គ.ជ.ប ផ្ទេអោយអ្នកដែល ចូលរួម(បក្សផ្សេង) រួច ចូល ស្បត់មុខព្រោះមហាក្សត្រ ព្រះមហាក្សត្រ កោះហៅអ្នកដែល បានដូលរួមស្បប់ ចូលប្រជុំសភា បង្កើត រដ្ឋាភិបាល ថ្មី កុំអោយ យ៉ីតពេល ។ បញ្ហាផ្សេង ចាំដោះស្រាយជាក្រោយ ។
I think the CNRP should make a request to the King to create independent commission( CPP, CNRP, NGOs national and international and representative from UN) because of the NEC was impossibility and no right to create the commission (because NEC was a part of problem: voters list). If the king can not create the independent commission, then the CNRP should write letter to the countries who signed the Paris Agreement in 1993.
Our King has also respected the constitutional law. It will not be like you said Mr. ខ្មែរនិង កសិករ
បើគេធ្វើកើត គេធ្វើបាត់ទៅហើយ មិនចាំបាច់លោកខ្មែរនិង កសិករឯងមកចេះដឹងណែនាំគេទេ ។តែ
នេះប្រហែលជាមានរឿងអ្វីផ្សេងដែលនៅជាប់គាំងស្ញេញហើយមើលទៅ? ក្រែងប្រទេសកម្ពុជាសព្វ
ថ្ងៃនេះរស់ដោយសារជំនួយបរទេសទេតើ ? មិនមែនរស់ដោយសារខ្លួនឯងមានសមត្ថភាពអាចដោះ
ស្រាយបានឯណា ? បើគ្មានជំនួយបរទេសទេនោះប្រហែលអាចម៍ក៏គ្មានស៊ីផង ?
តំណាងអាខ្មោចអីអញមិនអោយអាឯងមកតំណាងអោយអញទេអញក៏មានឈាមជាខ្មែរដែរឬអាឯងជិតដាច់ខ្យល់ស្លាប់ម្នាក់ឯងខ្វះអង្កដាំបាយសីុអាឯងចង់រស់ត្រឹមយកតែអំណោយពួកវាអោយពេលប្រជាពលរដ្ឋមានការលំបាកហើយរស់នៅដោយគ្មានភាពថ្លៃថ្នូរស់ដើម្បីបំរើផលប្រយោជន៏ពួកវាទេអាឯងមិនឃើញពួកវាមានឡានបើកបុកកូនអ្នកក្រស្លាប់វាដែលជាប់គុកទេចុះថ្ងៃក្រោយពួកអាសក្តិភូមិអស់នឹងវាបុកក្រុមគ្រួសារណាម្នាក់របស់ឯងៗត្រូវអរគុណវាទៀតមែនទេ?ការតំណាងរបស់ឯងគឺតំណាងអោយពួកអាយួនវិញទេកុំថាតំណាងអោយប្រជាជនខ្មែរអី។ភាសាររបស់អាឯងគឺវាសរបញ្ចាក់ថាអាឯងជាជនផ្តាច់ការរួចបាត់ទៅហើយ។
លោក ខ្មែរ និងកសិករ ប្រហែលជាសប្បាយចិត្តខ្លាំងណាស់ ដែលឃើញខ្មែរ និងខ្មែរបង្ហួរឈាមណាស់មើលទៅជាពិសេសពលរដ្ខស្លូតត្រង់ ប្រសិនបើលោកជាពលរដ្ខខ្មែរដែរសូមលោកព្យាយាមគិតសាថ្មីនិងទទួលពត៍មានអោយបានច្រើនមុននឹងធ្វើការវិនិច្ឆ័យអ្វីមួយ