ការបង្កើតគណៈកម្មការចម្រុះដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោតត្រូវបរាជ័យ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ច្រានចោលសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលសុំឲ្យដាក់បញ្ចូលសមាសភាពអង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាល។
ដោយ ទេព សុរ៉ាវី
2013-08-04
RFA

សកម្មភាពប៉ះទង្គិចគ្នារវាងពលរដ្ឋនិងកម្លាំងកងរាជអាវុធហត្ថ នៅមណ្ឌលបោះឆ្នោតស្ទឹងមានជ័យ កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។ RFA/Leng Maly
កិច្ចប្រជុំរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមួយតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាអំពីអាណត្តិតួនាទី និងភារកិច្ចរបស់គណៈកម្មការពិសេសនៅថ្ងៃទី៤ ខែសីហា ត្រូវបានលើកពេលដោយគ្មានថ្ងៃកំណត់។ ការលើកពេលនោះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បដិសេធមិនចូលរួមកិច្ចប្រជុំ ដោយអះអាងថា សមាសភាពនៃគណៈកម្មការចំពោះកិច្ចដែលបានស្នើឡើងមានលក្ខណៈចង្អៀត និងផ្ទុយពីគោលបំណងរបស់គណបក្សសង្គ្រោះជាតិ។
ការបង្កើតគណៈកម្មការចម្រុះដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីនៃលទ្ធផលឆ្នោតត្រូវបរាជ័យ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលសុំឲ្យមានការដាក់បញ្ចូលសមាសភាពអង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាល។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ចេញនៅថ្ងៃទី៤ ខែសីហា ឲ្យដឹងថា កិច្ចប្រជុំរវាង គ.ជ.ប ជាមួយតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាអំពីអាណត្តិនិងតួនាទី ព្រមទាំងភារកិច្ចរបស់គណៈកម្មការពិសេស មិនអាចប្រព្រឹត្តទៅបាន ដោយសារតែគណបក្សសង្គ្រោះជាតិយល់ឃើញថា សមាសភាពគណៈកម្មការចំពោះកិច្ចដែលស្នើសុំឡើងមានលក្ខណៈតូចចង្អៀត។ តូចចង្អៀតគឺ គ.ជ.ប ចង់ត្រឹមតែឲ្យមានសមាសភាពចូលរួមតែពីខាងភាគី គ.ជ.ប ពីគណបក្សប្រជាជនកម្ពុជា និងពីគណបក្សសង្គ្រោះជាតិ។
រីឯគណបក្សសង្គ្រោះជាតិវិញ ចង់បានគណៈកម្មការចំពោះកិច្ចស្រាវជ្រាវភាពមិនប្រក្រតីនៃការបោះឆ្នោត ត្រូវមានលក្ខណៈទូលំទូលាយជាងនេះ គឺមានន័យថា មានសមាសភាពចូលរួមឲ្យបានច្រើន រួមមានសមាសភាពពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ដោយមាន គ.ជ.ប ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាល។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់នៅថ្ងៃទី៤ ខែសីហា ថា ភាពមិនប្រក្រតីនៃការបោះឆ្នោតបង្កឡើងដោយ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ដូច្នេះតាមគំនិតលោក ភាគីបង្កបញ្ហាមិនអាចដោះស្រាយបញ្ហាបានទេ។ គណបក្សសង្គ្រោះជាតិចង់ឲ្យមានការបង្កើតគណៈកម្មការពិសេសមួយ ដើម្បីធានានិងរកឲ្យឃើញនៃភាពមិនប្រក្រតីដោយទាមទារឲ្យមានការរួមពីអង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាល។
លោក យឹម សុវណ្ណ៖ «ឲ្យមនុស្សបង្កើតបញ្ហាដដែលៗមកដោះស្រាយម៉េចចេញ អ៊ីចឹងចង់ឲ្យមានគណៈកម្មការចម្រុះថ្មី អង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាល ហើយ គ.ជ.ប ជាអ្នកសម្របសម្រួលដើម្បីស្រាវជ្រាវរកបញ្ហាទៅដោះស្រាយទាំងអស់គ្នាទៅ។ គ.ជ.ប មិនធ្វើអ្វីខុស គណបក្សប្រជាជនមិនធ្វើអ្វីខុសទេ គឺមិនចាំបាច់ខ្លាចទេ គួរតែឲ្យអង្គការសហប្រជាជាតិដោះស្រាយទៅ។ យើងមិនព្រមមានន័យថា យើងធ្វើអ្វីខុស»។
អ្នកនាំពាក្យរូបនេះបន្តថា គណបក្សសង្គ្រោះជាតិនឹងបន្តកិច្ចប្រជុំជាមួយ គ.ជ.ប ក្នុងការបង្កើតគណៈកម្មការពិសេសនេះម្ដងទៀត ប្រសិនបើ គ.ជ.ប ពិចារណា និងសម្រេចឲ្យមានសមាសភាពចូលរួមពីអង្គការជាតិ អន្តរជាតិ និងអង្គការសហប្រជាជាតិ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា សំដែងការសោកស្ដាយដោយបញ្ជាក់ថា គ.ជ.ប នៅតែមានសុឆន្ទៈបង្កើតគណៈកម្មការនេះ។ ប៉ុន្តែអ្វីដែលគណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យមានសមាសភាពពីអង្គការជាតិ អន្តរជាតិចូលរួម និងអង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាលនោះវាហួសពីសមត្ថកិច្ចរបស់ គ.ជ.ប៖ «គ.ជ.បនឹងបន្តធ្វើការងាររបស់ខ្លួនទៀត ហើយ គ.ជ.ប នៅតែមានសុឆន្ទៈបង្កើតគណៈកម្មការនេះ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) កាលពីថ្ងៃទី២ ខែសីហា បានជំរុញឲ្យកម្ពុជា ដោះស្រាយពាក្យបណ្ដឹងរបស់គណបក្សនយោបាយជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតដោយត្រឹមត្រូវនិងមានតម្លាភាព។
អ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី ធ្លាប់មានប្រសាសន៍ថា ក្នុងដំណាក់កាលនេះ គឺសំខាន់ណាស់សម្រាប់វត្តមានរបស់ស្ថាប័នអន្តរជាតិ ពីព្រោះដើម្បីជៀសវាងការមិនទុកចិត្ត ហើយលោកមិនមានសង្ឃឹមទេ ប្រសិនបើបង្កើតគណៈកម្មការឯករាជ្យមួយដែលឋិតនៅក្រោមយុត្តាធិការរបស់ គ.ជ.ប នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.ប ផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត
- តើគ.ជ.បអាចយកអាសនៈបក្សមួយទៅឲ្យបក្សមួយផ្សេងទៀតបានទេ?
- អង្គការក្រៅរដ្ឋាភិបាលប្រមាណ៤០គ្រោងស្រាវជ្រាវបញ្ហាពាក់ព័ន្ធការបោះឆ្នោត
- ទស្សនៈពលរដ្ឋនៅខេត្តព្រះសីហនុចំពោះការបោះឆ្នោត
- នាយករដ្ឋមន្ត្រីអះអាងថាអាចបង្កើតរដ្ឋាភិបាលដោយមិនត្រូវការបក្សប្រឆាំង
- ការបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
- លោក ហ៊ុន សែន ព្រមានចំពោះគម្រោងធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត
- ក្រសួងមហាផ្ទៃប្រតិកម្មចំពោះរបាយការណ៍លោក ប្រែដ អាដាម
- បទវិភាគ៖ តើហេតុអ្វីយុវជនចូលរួមសង្កេតការណ៍បោះឆ្នោតដោយខ្លួនឯង?
Using a thief to catch a thief is not going to work !
The government controlled NEC commission is scared of international intervention, stating that this non-independent institution aligned itself with the ruling party by cheating.
នៅទីបំផុត សម្លេងគាំទ្រគណបក្សប្រឆាំង មានប្រៀបលើសម្លេងគាំទ្រគណបក្សកាន់អំណាច នៅតាមបណ្តាខេត្ត និងរាជធានី ដែលមេដឹកនាំបក្សសង្គ្រោះជាតិបានពោលនៅមុនពេល និងក្នុងពេលយុទ្ធនាការបោះឆ្នោតអាណត្តិទី៥នេះ ថា មានជនជាតិវៀតណាម (យួន) ច្រើនលើសលប់ ។ បើដូច្នេះ តើសម្លេងឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិដ៏ច្រើនរហូតទទួលបានជ័យជំនះនៅតាមបណ្តាខេត្ត និងរាជធានី ដែលត្រូវបានពួកគេពណ៌នាថា សម្បូរណ៍ជនជាតិវៀតណាមនោះ បានមកពីណា? ជនជាតិវៀតណាមបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ សម រង្ស៊ី ឬកឹម សុខា?
តើសម្លេងឆ្នោតដែលគណបក្សសង្គ្រោះជាតិ ទទួលបាននៅតាមបណ្តាខេត្ត និងរាជធានីដែលគេអះអាងថាមានជនជាតិវៀតណាមច្រើននោះ បានមកពីណា?
វាគឺជាការពិតណាស់ គណបក្សសង្រ្គោះជាតិឈ្នះឆ្នោតនៅខេត្ត និងរាជធានី ដែលពួកគេធ្លាប់ចោទថាសម្បូរណ៍ទៅដោយជនជាតិវៀតណាមច្រើន
មានជនឆ្កួតពីរនាក់កំពុងបញ្ចេញមតិឆ្កួតខាងលើ ពួកអាចំកួតឯងអត់ដឹងអីបន្តិចសោះទេអី អាណត្តិនេះជនជាតិវៀតណាមអត់បានចូលបោះឆ្នោតទេ ដោយសារតែមានការរារាំងពីបងប្អូនខ្មែរនៅស្ទើគ្រប់មណ្ឌលបោះឆ្នោត។ ហាស ហាស ហា,,,,, ពួកអាឡប់សតិ៕
មានជនឆ្កួតពីនាក់ បានបញ្ចេញមតិឆ្កួតខាងលើ ពួកអាចំកួតឯងអត់ដឹងអីសោះទេអី អាណត្តិនេះជនជាតិវៀតណាមវាមិនបានចូលបោះឆ្នោតនោះទេ ពីព្រោះមានការរារាំងពីបងប្អូនខ្មែរស្ទើតែគ្រប់បណ្ឌលបោះឆ្នោត។ ហាស ហាស ហា,,,,, ជនឡប់សតិ។ល។
ខ្លាចអីនឹងបង្កើតទៅ បើគិតថាខ្លួនឯងធ្វើត្រូវ (គជប)
Yes, it is right Mr. Poor People. If it did something right, no matter what the commission is composed of….. Maybe there is something behind the scene.
I think the CNRP should make a request to the King to create independent committee CPP, CNRP, NGOs (national and international ) and representative from UN because the NEC was impossibility to create the committee (NEC was a part of problem: voters list). If the king can not create the independent committee then the CNRP should write letter to the countries who signed the Parise Agreement in 1993.
គជប ធ្វើតាមតែគណបក្សប្រជាជនបញ្ជា ។ ពុំមានសិទ្ធឯករាជ្យទេ ។
គណបក្សសង្រ្គោះជាតិឈ្នះឆ្នោតនៅខេត្ត និងរាជធានីដែលពួកគេធ្លាប់ចោទថាសម្បូរណ៍ទៅដោយជនជាតិវៀតណាមច្រើន!
ឡឹម ពិសិដ្ឋ
(ចេញផ្សាយថ្ងៃទី 03-08-2013, 9:28 pm)
នៅទីបំផុត សម្លេងគាំទ្រគណបក្សប្រឆាំងមានប្រៀបលើសម្លេងគាំទ្រគណបក្សកាន់អំណាចនៅតាមបណ្តាខេត្ត និងរាជធានី ដែលមេដឹកនាំបក្សសង្គ្រោះជាតិបានពោលនៅមុនពេល និងក្នុងពេលយុទ្ធនាការបោះឆ្នោតអាណត្តិទី៥នេះ ថា មានជនជាតិវៀតណាម (យួន) ច្រើនលើសលប់ ។
តើសម្លេងឆ្នោតដែលគណបក្សសង្គ្រោះជាតិ ទទួលបាននៅតាមបណ្តាខេត្ត និងរាជធានីដែលគេអះអាងថាមានជនជាតិវៀតណាមច្រើននោះ បានមកពីណា?
ពួកមេដឹកនាំគណបក្សសង្រ្គោះជាតិបានឃោសនាថា ការបោះឆ្នោតកន្លងមក ដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺដោយសារជនជាតិវៀតណាមទាំងនោះបោះឆ្នោតជូន ។ ចំណែកឯអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសខ្លះ ខំស្រែកឡូងៗថា វៀតណាម (យួន) យកដីខ្មែរអស់ហើយ ៗចូលរមករស់នៅពេញស្រុកខ្មែរទាំងអស់ ។ល។
គេនៅចាំបានថា នៅក្នុងការឃោសនានៅខេត្តព្រៃវែង លោកយ៉ែម ប៉ុញ្ញារិទ្ធ បានលើកឡើងថា មានភូមិខ្លះក្នុងចំណោមពលរដ្ឋ១០នាក់ មានជនជាតិវៀតណាម ៨នាក់ទៅហើយ គឺមានខ្មែរតែពីរនាក់ទេ ។
នៅឯខេត្តកណ្តាលក៏យ៉ាងដូច្នោះដែរ ។ លោកអេង ឆៃអៀង បានស្រែកយ៉ាងកម្រោលប្រឆាំងជនជាតិវៀតណាម នៅមុនពេល និងក្នុងពេលឃោសនារកសម្លេងឆ្នោតសម្រាប់គណបក្សសង្គ្រោះជាតិ ។
លោកអេង ឆៃអៀង បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ គ្រោងនឹងបណ្តេញជនជាតិវៀតណាម យកដីកោះត្រល់ និងដែនដីកម្ពុជាក្រោមមកវិញ នៅក្រោយការបោះឆ្នោត ។ សម្លេងរបស់លោក ត្រូវបានកម្មវិធីវិទ្យុគណបក្សសង្គ្រោះជាតិផ្សាយក្នុងកម្មវិធីប្រចាំថ្ងៃរបស់គេ នៅក្នុងខែឧសភា មិថុនា និងកក្កដា ឆ្នាំ២០១៣ ។
ឥឡូវនេះ លទ្ធផលបោះឆ្នោតបឋមបានបង្ហាញនៅតាមខេត្តដែលគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្ររបស់ខ្លួន អះអាងថា សម្បូរណ៍ទៅដោយជនជាតិ វៀតណាមនោះ ជ័យជំនះត្រូវបានទៅលើគណបក្សសង្គ្រោះជាតិ ។
លទ្ធផលបឋម បង្ហាញថា គណបក្សសង្គ្រោះជាតិ បាននាំមុខគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ ដោយទទួលបាន៧ អាសនៈ ក្នុងចំណោម ១២ អាសនៈ ខេត្តកណ្តាលទទួលបាន៦អាសនៈក្នុងចំណោម១១អាសនៈ ខេត្តព្រៃវែង៦អាសនៈ ក្នុងចំណោម ១១អាសនៈ ខេត្តកំពង់ចាមទទួលបាន ១០អាសនៈ ក្នុងចំណោម១៨អាសនៈ ។
ចំណែកគណបក្សប្រជាជនកម្ពុជា ទទួលជ័យជំនះតែនៅបណ្តាខេត្តក្រុងណា ដែលមិនត្រូវបានគណបក្សប្រឆាំងពណ៌នាថា សម្បូរណ៍ទៅដោយជនជនជាតិវៀតណាម ដូចជាខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ។ល។
បើដូច្នេះ តើសម្លេងឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិដ៏ច្រើនរហូតទទួលបានជ័យជំនះនៅតាមបណ្តាខេត្ត និងរាជធានី ដែលត្រូវបានពួកគេពណ៌នាថា សម្បូរណ៍ជនជាតិវៀតណាមនោះ បានមកពីណា? ជនជាតិវៀតណាមបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ សម រង្ស៊ី ឬកឹម សុខា?
នេះគ្រាន់តែជាចម្ងល់ទេ ។ គេនៅមិនទាន់អាចឆ្លើយបានភ្លាមៗទេ ចំពោះសំណួរទាំងនេះ ប៉ុន្តែអ្វីដែលសំខាន់ ពលរដ្ឋខ្មែរ បានធ្វើការកត់សម្គាល់ថា ខេត្ត និងរាជធានី ដែលគណបក្សសង្គ្រោះជាតិធ្លាប់រិះគន់ថា សម្បូរណ៍ទៅដោយជនជាតិវៀតណាមនោះ គឺគណបក្សប្រឆាំងមួយនេះ បានទទួលជ័យជំនះ ។
គេមិនឃើញមានប្រតិកម្មរបស់គណបក្សប្រជាជនកម្ពុជា ចំពោះករណីនេះនៅឡើយទេ ។
ទោះជាយ៉ាងនេះក្តី គេនៅរង់ចាំមើលចំណាត់ការរបស់គណបក្សសង្គ្រោះជាតិជុំវិញការបណ្តេញជនជាតិវៀតណាមចេញពីប្រទេសកម្ពុជា និងការដណ្តើមយកកោះត្រល់ និងដែនដីកម្ពុជាក្រោម ដូចការការឃោសនារបស់ពួកគេ ៕
Ah Cheat, there’s got to be something wrong with your dummy brain.
The 5,000, 000 members of CPP, now there are about 2,400,000 members. But in the 2,400,000 voters there are some ghost name, double name and cheating name. Who can make a clarification of this number?
I would like to appeal to the UN, US and the EU to take immediate action in your power to ensure the safe stepping down of Mr. Hun Sen and let him enjoy his money for the rest of his life. The problem here after the election may be not caused by the Cambodia itself. The Vietnamese may think they can no longer use Hun Sen to achieve its goal. So, they may look for someone else whom they trust to govern Cambodia so that Vietnam could steer . They might create chaos and take the advantage of the opportunity to kill Khmer people. We don’t want to live in the situation like that of Lao. Please intervene before it is too late. Without your intervention, Cambodia will never ever experience any prosper, and democracy and respect for human rights will never materialize.
Sincerely,
A citizen from Kg. Cham Province