សិស្សានុសិស្សា​ជាង ១​សែន​នាក់ ប្រលង​បាក់​ឌុប រយៈពេល​ពីរ​ថ្ងៃ​កន្លះ ចាប់​ពី​ព្រឹក​ថ្ងៃទី​៥​សីហា​នេះ

ថ្ងៃទី 5 សីហា 2013
ដោយ: លី សិលា
CEN

ភ្នំពេញ: ការប្រលង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ ឬ​ប្រលង​បាក់​ឌុប រយៈពេល​ពីរ​ថ្ងៃ និង​មួយ​ព្រឹក បាន​ចាប់ផ្តើម​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥​សីហា​នេះ​។ សិស្សានុសិស្ស​ជាង ១​សែន​នាក់ ត្រូវ​ចូលរួម​ប្រលង​យក​សញ្ញាបត្រ​បាក់​ឌុប នៅ​ឆ្នាំ​នេះ​។ ​ជា​រៀងរាល់ឆ្នាំ ការប្រលង​បាក់​ឌុប ត្រូវបាន​គេ​សង្កេតឃើញថា មាន​បាតុភាព​មួយចំនួន បាន​កើតឡើង ដូចជា ការលួចចំលង ការប្រមូល​លុយ​នៅក្នុង​បន្ទប់​ប្រលង ដើម្បី​សូក​អនុរក្ស និង​ការ​លួច​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​បន្ទប់​ប្រលង​។​ល​។ និង​។​ល​។​

​ទាក់ទង​នឹង​បញ្ហា​នេះ ក្រសួង​អប់រំ បាន​ចេញ​វិធានការ​ជាច្រើន សំដៅ​ទប់ស្កាត់​ភាពមិនប្រក្រតី​នានា ដែល​តែង​កើតឡើង​ពេល​ប្រលង​។ ក្រសួង​អប់រំ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ដោយ​ណែនាំ​ឲ្យ​ដំណើរ​ការប្រលងប្រព្រឹ​ត្ត​ទៅ​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​មាន​ប្រសិទ្ធភាព ចៀសវាង​ការនាំ​ចូល​ក្នុង​បន្ទប់​ប្រលង​នូវ​សំភារៈ និង​ឯកសារ​នានា​។​

​ចំណែក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​របស់​លោក រ៉ុង ឈុន ក៏​បាន​ប្រកាស ដាក់​អ្នកសង្កេតការណ៍​តាមមើល​ការប្រលង​បាក់​ឌុប នៅ​ទូទាំង​ប្រទេស ព្រមទាំង​ចេញប្រកាស​អំពាវនាវ​កុំឲ្យ​មាន​ការ​បែកធ្លាយ​វិញ្ញាសារ និង​ការឃោសនា​លក់​ប្រ​យ៉ុង ជាដើម​៕

 

What Next?

Recent Articles

2 Responses to "សិស្សានុសិស្សា​ជាង ១​សែន​នាក់ ប្រលង​បាក់​ឌុប រយៈពេល​ពីរ​ថ្ងៃ​កន្លះ ចាប់​ពី​ព្រឹក​ថ្ងៃទី​៥​សីហា​នេះ"

  1. សិស្សធនញ្ជ័យ says:

    ប្រលងធ្លាក់ខាត ប្រលងជាប់ចំណេញ ចំណេញបានសញ្ញាបត្រ ចំណេញពេលវេលា
    បើប្រលងធ្លាក់ចូលរៀននៅសកលវិទ្យាល័យនានា ត្រូវរៀនបន្ថែមមួយឆ្នាំ ទើបទទួលបាន
    សញ្ញាបត្រ័ ដូចអ្នកមានសញ្ញាបត្រ ។ប្រលងគ្មានអនុញ្ញាតអោយចំលង តែបើសរសេរ
    កាពារអនុបណ្ឌិត បណ្ឌិត អាចមានឯកសារចំលង ឯកសារយោង បើកសសេរបាន តែអួតថា
    ខ្លួនពិតជាពូកែ ត្រឹមត្រូវ ជាងអ្នកប្រឹងប្រលងដែរឫទេ? ។
    គ្រូៗមិអាចខ្វះគុណធម៌យោគយល់នៅភាពខ្សោយ តែងតែបញ្ចូលយុទ្ធសីលជួយជាកម្លាំងធាតុ
    ចង់ឃើញសិស្សៗ ទទួលបានសញ្ញាបត្រច្រើនគ្រាន់ស្ពាយរកកន្លែងរៀនបន្តរ បើចេះភាសារបរទេស ទោះជាគ្មានសញ្ញាបត្រ ក៏មិនខ្វះការងារធ្វើដែរ អោយតែមានបទពិសោធន៍ផ្ទាល់ខ្លះៗ៕

  2. ថោក៣ថ្ងៃ ថ្លៃមួយជីវិត