Monday, 05 August 2013
Shane Worrell និង វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍
កណ្តាលៈ ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថា ការធ្វើពហិការរបស់គណបក្សប្រឆាំងមិនចូលរួមរដ្ឋសភា នឹងធ្វើឲ្យគណបក្សប្រជាជន លោកកាន់កាប់អាសនៈទាំងអស់ក្នុងរដ្ឋសភា អ្នកវិភាគថ្លែងកាលពីម្សិលមិញថា គណបក្សប្រជាជនគ្មានមូលដ្ឋានច្បាប់ និងភាពស្របច្បាប់ផ្នែកនយោបាយក្នុងការកាន់អំណាចជារដ្ឋាភិបាល ក្រោមប្រព័ន្ធគណបក្សតែមួយឡើយ។
គណបក្សសង្គ្រោះជាតិក៏បាន ច្រានចោលការអះអាងរបស់លោកនាយករដ្ឋមន្រ្តីដូចគ្នាដែរ ដោយអះអាងថាការព្យាយាមរឹបអូសយកអាសនៈរបស់គណបក្សប្រឆាំង ដែលរដ្ឋាភិបាលកំណត់ថា មាន ៥៥ អាសនៈនោះ គឺជាអំពើខុសច្បាប់។
ក្នុងសុន្ទរកថានៅខេត្ត កណ្តាល កាលពីថ្ងៃសុក្រ លោក ហ៊ុន សែន បានថ្លែងថា «តួលេខមិនសំខាន់ទេ» ចំពោះគណបក្សប្រជាជន ដែលត្រូវការកូរ៉ុមដើម្បីកាន់អំណាចនោះ។
លោកបន្ថែមថា គណបក្សកាន់អំណាចនឹងបង្កើតរដ្ឋាភិបាលគណបក្សមួយដែលជំរុញដោយអាសនៈ របស់គណបក្សប្រឆាំង ប្រសិនបើតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបដិសេធការកោះអញ្ជើញរបស់ព្រះមហាក្សត្រឲ្យចូលរួមប្រជុំបើករដ្ឋសភាដែលត្រូវធ្វើ ឡើងក្នុងរយៈពេល ៦០ ថ្ងៃយ៉ាងយូរបន្ទាប់ពីការបោះឆ្នោត។
លោក ហ៊ុន សែន បានថ្លែងថា៖ «សុពលភាពនៃអភ័យឯកសិទិ្ធនឹងកើតមានពេលស្បថ។ ប្រសិនបើអ្នកមិនចូលរួម… អ្នកនឹងប្រឆាំងព្រះមហាក្សត្រ»។ លោកនាយករដ្ឋមន្រ្តីបន្ថែមថា ការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានអាសនៈមួយទៀតក្នុងរដ្ឋសភានឹងធ្វើឡើងដោយស្របច្បាប់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប៉ុន្តែ លោក សុក សំអឿន នាយកប្រតិបតិ្តនៃក្រុមអ្នកច្បាប់ការពារសិទិ្ធកម្ពុជា បានថ្លែងកាលពីម្សិលមិញថា គណបក្សប្រឆាំងអាចបាត់បង់អាសនៈ ប្រសិនបើខ្លួនពិតជាលះបង់អាសនៈនោះ ឬប្រព្រឹត្តខុសដល់កម្រិតដែល គ.ជ.ប ដកបេក្ខភាពរបស់គណបក្សនេះ។
លោកបានថ្លែងថា៖ «[ការធ្វើពហិការមិនចូលរួមរដ្ឋសភា] មិនមានន័យថា លះបង់អាសនៈទេ។ ប្រសិនបើគេប្រកាសថា ខ្ញុំមិនចង់បានអាសនៈទាំងនេះទេ នោះទើបជាការលះបង់អាសនៈ»។
លោក បានបន្ថែមថា ចំណុចនេះគឺបានចែងច្បាស់គ្រប់គ្រាន់ក្នុងច្បាប់។ «ប្រហែល [លោក ហ៊ុន សែន] ព្យាយាមបកស្រាយច្បាប់ដោយអត្ថន័យចង្អៀត»។
បន្ទាប់ពីការ អត្ថាធិប្បាយរបស់លោក នាយករដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ លោក សុក សំអឿន បានបញ្ជាក់ថា អាសនៈចំនួន ១២០ នៃ ១២៣ អាសនៈ គឺត្រូវការជាចាំបាច់ ដើម្បីចាប់ផ្តើមរដ្ឋសភាថ្មី។ លោកបន្តថា វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០០៦ អនុញ្ញាតឲ្យបង្កើតរដ្ឋាភិបាលថ្មី ដោយមានវត្តមានតំណាងរាស្រ្ត ៦៣ រូបជាអ្វីដែលលោក ហ៊ុន សែន បានលើកឡើង ប៉ុន្តែ រដ្ឋសភាត្រូវតែចាប់ផ្តើមដោយមានសមាជិក ១២០ នាក់ឬច្រើនជាងនេះ ដើម្បីអនុម័តការចាប់ផ្តើមនៃរដ្ឋសភាថ្មី។
លោក ហ៊ុន សែន បានថ្លែងសុន្ទរកថាមួយថ្ងៃបន្ទាប់ពីលោកបានជម្រាបលោកស្រី Bu Jianguo ឯកអគ្គរដ្ឋទូតចិនដែលតែងតាំងថ្មីថា គណបក្សសង្គ្រោះជាតិមិនអាចរារាំងការប្រជុំដំបូងរបស់រដ្ឋសភាឬ ការបង្កើតរដ្ឋាភិបាលបានឡើយ»។ នេះបើតាមលោក អ៊ាង សុផល្លែត អ្នកនាំពាក្យរបស់លោក ហ៊ុន សែនបានឲ្យដឹង។
គ.ជ.ប មិនទាន់ចេញផ្សាយលទ្ធផលបោះឆ្នោតជាផ្លូវការនៅឡើយទេ ប៉ុន្តែ គណបក្សកាន់អំណាចបានអះអាងពីជ័យជម្នះដោយទទួលបាន ៦៨ អាសនៈ ទល់នឹង ៥៥ អាសនៈ ជាតួលេខគាំទ្រដោយតួលេខផ្លូវការបឋម។
គណបក្សប្រឆាំងក៏បានអះអាងថា ខ្លួនបានឈ្នះផងដែរ ហើយបានស្នើឲ្យមានការស៊ើបអង្កេតរួមលើភាពមិនប្រក្រតីនៃការបោះឆ្នោត។ ខណៈដែលការពិភាក្សាអំពីការស៊ើបអង្កេតបានបន្តកាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថា គ្មានប្រការក្នុងច្បាប់ចែងថា អាសនៈរបស់គណបក្សប្រឆាំងអាចរឹបអូសយក ហើយប្រគល់ទៅឲ្យគូប្រជែងឡើយ។
លោកបន្តថា ៖«ប្រសិនបើយើងមិនលះបង់អាសនៈទេ គ្មានអ្នកណាអាចយកពីយើងឡើយ។ ប្រសិនបើគេយកអាសនៈយើង នោះគឺខុសច្បាប់»។
ស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ អ្នកវិភាគបានកត់សម្គាល់ថា ច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញមិនត្រូវបានគោរពទេ ដោយរំលោភបនិ្តចបន្តួច ថែមទាំងបានកែប្រែពីមុនមកផង។
ក្នុងករណីនេះ លោក កែម ឡី អ្នកវិភាគឯករាជ្យ បានព្យាករថា រដ្ឋាភិបាលឆ្លាតណាស់ គឺមិនអនុវត្តអ្វីដែលខ្លួនបានគំរាម ប៉ុន្តែ វាមិនអាចទេ ដែលគណបក្សកាន់អំណាចនឹងកាន់អាសនៈទាំង ១២៣ នោះ។
លោក បានថ្លែងថា៖ «ខ្ញុំគិតថា នេះគ្រាន់តែជាសំឡេងរបស់ពួកគេ បើទោះជាពួកគេអាច ពួកគេឆ្លាតវៃមិនធ្វើបែបនោះទេ។ គេនឹងមិនធ្វើទេ គឺវាផ្ទុយនឹងគោលគំនិត [ប្រជាធិបតេយ្យសេរីរបស់] រដ្ឋធម្មនុញ្ញ»។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុម ហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានថ្លែងថា លោកចាត់ទុកបញ្ហានេះជាភាពស្របច្បាប់នៃនយោបាយច្រើនជាងការបកស្រាយច្បាប់របស់គណបក្សធំៗ។
លោកបន្តថា៖ «ពួកគេគួរពិនិត្យបន្ថែមទៀតលើផលប្រយោជន៍ជាតិ។ បើមិនដូច្នោះទេ ពួកគេនឹងបន្តវិវាទនេះ»។
លោកបន្ថែមថា៖ «ខ្ញុំគិតថា គេគួរពិនិត្យលើភាពស្របច្បាប់ខាងនយោបាយត្រង់ចំណុចនេះ … អ្នកមានគណបក្សប្រជាជនដែលប្រកាសថា គេនឹងយកអាសនៈគណបក្សប្រឆាំង និងកាន់កាប់ទាំង ១២៣ អាសនៈ។ ប៉ុន្តែ ទាំងសងខាងត្រូវការចរចា … ចាំបាច់ត្រូវមានកំណែទម្រង់ច្រើន»។
លោក យឹម សុវណ្ណ មកពីគណបក្សសង្គ្រោះជាតិ បានយល់ស្របថា ឆន្ទៈរបស់ប្រជាជនគួរកំណត់ថា តើអ្វីនឹងកើតឡើងពីចំណុចនេះតទៅ។
លោកបន្តថា៖ «សូមសួរប្រជាជន ថាតើគេយល់ស្របនឹង [គណបក្សប្រជាជនកាន់កាប់ទាំង ១២៣ អាសនៈឬយ៉ាងណា] ករណីល្អបំផុត គឺការស៊ើបអង្កេត។ គ.ជ.ប ជាផ្នែកនៃបញ្ហា ហើយយើងអញ្ជើញអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលដើម្បីចូលរួម»។
ក្នុងការបោះឆ្នោត លើកមុន ការគំរាមធ្វើពហិការនៅតែបន្តធ្វើ បន្ទាប់ពីគណបក្ស សម រង្ស៊ី ឈានដល់ការព្រមព្រៀងជាមួយនឹងគណបក្សប្រជាជន ដើម្បី«ផលប្រយោជន៍ជាតិ»។
អ្នកវិភាគ ដូចជា លោកស្រី Laura Thornton នាយកវិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានថ្លែងថា ដោយលទ្ធផលប្រកៀកគ្នាបែបនេះ ការតវ៉ាខ្លាំងពីគណបក្សសង្គ្រោះជាតិ គឺមានន័យ ចំណែកឯលោក យឹម សុវណ្ណ បានថ្លែងថា គណបក្សប្រឆាំងមិនចាប់អារម្មណ៍លើការពិភាក្សាបែងចែកអំណាចជាមួយ នឹងគណបក្សប្រជាជនទេ។
លោកបន្តថា ការធ្វើពហិការមិនចូលរួមក្នុងរដ្ឋសភា មិនមែនជាអ្វីដែលគណបក្សសង្គ្រោះជាតិផ្តោតលើទេ។
លោកបានបន្ថែមថា៖ «យើងរង់ចាំមើល ខ្ញុំមិនចង់និយាយថា ប្រសិនបើនោះទេ»៕ TK
ពិតជាគ្មានយល់ដឹងពីច្បាប់សូម្បីតែបន្តិច
មនុស្សជាច្រើនគិតថាលោកសុកសំអឿនមិនមែនជាមនុស្សឆោតល្ងង់នោះទេ ប៉ុន្តែគាត់គ្រាន់តែធ្វើជាល្ងង់។
សម្រាប់ខ្ញុំ ខ្ញុំគិតថាគាត់គឺឆោតល្ងង់ពិតប្រាកដ
នេះបើសិនជាផ្អែកលើអត្ថបទរបស់ភ្នំពេញប៉ុស្តិ៍នេះ។
មាត្រា ៧៦ រដ្ឋធម្មនុញ្ញ
រដ្ឋសភា មានសមាជិកតំណាងរាស្ត្រយ៉ាងតិច ១២០ រូប។
អាណាត្តិទី 5 មានសមាជិកតំណាងរាស្ត្រ123រូប។
គ្មានមាត្រា ណាមួយរបស់រដ្ឋធម្មនុញ្ញសរសេរថា “អាសនៈចំនួន ១២០ នៃ ១២៣ អាសនៈ គឺត្រូវការជាចាំបាច់ ដើម្បីចាប់ផ្តើមរដ្ឋសភាថ្មី”
នេះគឺជាការសន្និដ្ឋានផ្ទាល់ខ្លួនរបស់លោកសុកសំអឿនតែប៉ុណ្ណោះ។
លោកយឹមសុវណ្ណបានមានប្រសាសន៍ថា”ប្រសិនបើយើងមិនលះបង់អាសនៈទេ គ្មានអ្នកណាអាចយកពីយើងឡើយ។”
បើសិនជាគាត់មិនលះបង់អាសនៈទេ រដ្ឋសភា នៅតែមានសមាជិកតំណាងរាស្ត្រ ១២៣ រូប តែ
សច្ចាប្រណិធានមុន68រូប សច្ចាប្រណិធានបន្ទាប់55រូប ។
តើលោកយល់ខ្លះទេលោកសុកសំអឿន? ប្រព័ន្ធច្បាប់របស់យើងគឺ” មិនហាមឃាត់ មិនខុស”។
នេះគឺជាអ្វីដែលអ្នកតែងតែថាច្បាប់ស៊ីវិលនោះ។
ធ្លាប់តែប្រើអំណាចគាបសង្កត់គេ
ភ្នំពេញ ប៉ុស្តិ៍” ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថា ការធ្វើពហិការរបស់គណបក្សប្រឆាំងមិនចូលរួមរដ្ឋសភា នឹងធ្វើឲ្យគណបក្សប្រជាជន លោកកាន់កាប់អាសនៈទាំងអស់ក្នុងរដ្ឋសភា”
លោកហ៊ុនសែនមិននិយាយពាក្យទាំងនេះទេ។
ពឹងផ្អែកលើវិទ្យុអាស៊ីសេរី កាលបរិច្ឆេត 03 ខែសីហាឆ្នាំ 2013 “លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលថ្លែងនៅក្នុងពេលចុះជួបប្រជាពលរដ្ឋនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២ ខែសីហា ថា ការបង្កើតរដ្ឋសភាអាណត្តិថ្មីក្រោយការបោះឆ្នោត ដើម្បីឆ្ពោះទៅបង្កើតរដ្ឋាភិបាលនឹងមិនជាប់គាំងឡើយ។ លោក ហ៊ុន សែន មានអះអាងថា ច្បាប់បោះឆ្នោតអាចអនុញ្ញាតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដកយកអាសនៈជាប់ឆ្នោតរបស់គណបក្សដទៃ ដែលបោះបង់ចោលទៅអោយគណបក្សមួយផ្សេងទៀតដែលជាប់ឆ្នោតក្នុងរដ្ឋសភា”។
គាត់បានប្រើពាក្យ”ដែលបោះបង់ចោល”។
ដូច្នេះគាត់មិននិយាយអ្វីដែលថាបំពានលើមាត្រា ១១៨ ថ្មី ចំណុច «ង» នៃច្បាប់ជ្រើសតាំងតំណាងរាស្ត្រនោះទេ។
១១៨ ថ្មី ចំណុច «ង»:
ក្នុងករណីគណបក្សនយោបាយណាមួយបានទទួលអាសនៈមួយ ឬច្រើននៅក្នុងរដ្ឋសភា ប៉ុន្តែគណបក្សនយោបាយណាមួយនោះ បានប្រកាសបោះបង់ចោលអាសនៈរបស់ខ្លួន ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ តាមច្បាប់ស្ដីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងបេក្ខជននៃគណបក្សនយោបាយនោះដែលប្រកាសថា ជាប់ឆ្នោតរួចហើយ មិនមានសុពលភាព និងមិនមានគុណសម្បត្តិទៅទៀតឡើយ។ ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរប្រាំពីរ (៧) ថ្ងៃ ទៅអោយគណបក្សនយោបាយផ្សេងដែលទទួលបានអាសនៈក្នុងខេត្ត ក្រុងជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់នោះ”។
តើលោកយល់ខ្លះទេលោកសុកសំអឿន?
វាមិនងាយស្រួលដូចលោកហ៊ុនសែនថាទេ មិនអាចធ្វដូចភូមាកាលពីអតីតកាលទេ។ កុំអាងចិនពេកព្រោះខួរក្បាលអាពួកចិននេះមិនដែលនៅក្រោមខ្មែរទេ។ លោកហ៊ុនសែនពេលនេះនិយាយខុសច្រើន ណាស់ព្រោះគិតពេក ពេលនេះបានដឹងថាអ្នកណាជាអ្នកសន្យាខ្យ់ល់ពិតប្រាកដ អ្វីៗពិតជាមានទីបញ្ចប់ មន្រ្តីគណៈបក្សប្រជាជនទាំងអស់ត្រូវតែទទួលស្គាល់ការពិតថាហេតុអ្វីបានជាប្រជារាស្រ្តលែងគាំទ្រ គណៈបក្សប្រជាជន? មន្រ្តីគណៈបក្សប្រជាជនរួមទាំងអ្នកគាំទ្រពិតជាដឹងខ្លួនឯងច្បាស់ណាសថាអាណត្តិ នេះគណៈបក្សប្រជាជនពិតជាចាញ់មែន តែដើម្បីកាពារអំណាចបក្សពួកនិងក្រុមគ្រួសារអ្នកទាំង អស់គ្នាបាននិងកំពុងរកគ្រប់វិធីដើម្បីដណ្តើមអំណាច ក្នុងនោះរួមទាំងគំនិតសាហាវព្រៃផ្សៃផង។ ប៉ុន្តែ រាល់ការដឹកនាំទាំងឡាយបើគ្មានការចូលរួមពីប្រជាជនមហាជនទេគឺពិតជានាំមកនូវបរាជ័យ។ ចរិតលួច បន្លំនិងប្រើអំណាចនេះមិនបានបង្ហាញពីចរិតស្រឡាញ់ជាតិនិងប្រជាពលរដ្ឋឡើយ តែវាបានបង្ហាញកាន់ តែច្បាស់នូវចរិតស្រឡាញ់អំណាច……..« បើគណៈបក្សប្រជាជនធ្លាក់អាសនៈមកក្រោម៧០ខ្ញុំនឹងឈប់ ធ្វើនាយករដ្ខមន្រ្តី » ខ្ជាក់ហើយលេបវិញ
តើអ្នកឯងទាំងអស់ហ្នឹង ! ហ៊ានអារកាត់ដកយកអាសនៈពីបក្សប្រឆាំង ដោយគេមិនបាន
ប្រកាសបោះបង់ចោលអាសនៈរបស់គេ ជាការបំពាន រំលោភលើសិទ្ធិប្រជាធិបតេយ្យ ជា
លើកទី២ ម្តងទៀត បន្ទាប់ពីបានបង្កកប្រាក់ខែគេ ដែរឫទេ ?។បើសិនជាអ្នកឯងទាំងអស់
ហ្នឹង នៅតែគឃ្លើន ! បដិវត្តន៏នៃមហាបាតុករនឹងកាន់តែធ្វើអោយរង្គោះរង្កើរ និងអាចរាល
ដាល ឈានទៅដល់ស្ថានការក្រឡាប់ចាក់ ភាពជាម្លប់ដ៏ត្រជាក់របស់អ្នកវិញហើយ។
បើប្រុង បង្រួបបង្រួម កុំយ៉ូពេក ម្នាក់ៗ ចង់បាន ធ្វើជាតំណាងរាស្រ្ត ហើយ ដល់ពេលបាន អឿបន្តិច កុំយ៉ូពេល ព្រមទៅ។
អំណាតតាំងបី ជារបស់អាន់ អាន់ចង់ដក ឬ ដាក់ ស្រាតតែអាន់ !
ជំរាបជួនមិត្តអ្នកអានអង្គការជាតិ អង្គការអន្តជាតិ NEC ថា
គ.ជ.ប ឃុំ លេខ ០០៧ ខេត្តលេខ ២១ ដកប្រាក់មួយពាន់រៀលពេលបើកលុយអោយមន្រ្តីរៀបចំបោះឆ្នោតនិងរាប់សន្លឹកឆ្នោតតាមការិយាល័យដែល គ.ជ.ប ឃុំ លេខ ០០៧ ទទួលខុសត្រវក្នុងមួយនាក់ជាថ្លែបើកប្រាក់ពីធានាគារជាតិជាតិ បើសរុបមិនដល់១០០,០០០រៀល(ដប់មឺនរៀល)ផង
តើគ.ជ.ប ឃុំផ្សេងទៀត ធ្វើដួចនេះទេ?សួមការិយាល័យផ្សេងជួយចែករំលែកផង
តើនេះជាទង្វើត្រឹមត្រួវរបស់ គ.ជ.ប ទេ?
តើ គ.ជ.ប ពឹតជាអព្យាក្រឹតទេ តម្លាភាពទេសំរាប់គណបក្សនយោបាយទំាងអស់នៅក្នុងឃុំ លេខ ០០៧ ខេត្តលេខ ២១ និងទូទំាងប្រទេសកម្ពុជា?
តើ គ.ជ.បខេត្ត រឺ NEC អាចចាត់ជាអព្យាក្រឹតទេ ត្រឹមត្រួវទេ?បើគ្រាន់តែកួនចៅធ្វើទង្វើនេះមិនដឹងផង?
សូមអោយអង្គការជាតិ អង្គការអន្តជាតិ NEC សើបអង្កេត និងពិនិត្យឡើងវិញអំពីបញ្ហានេះ
សួមអោយមិត្តអ្នកអាន និងអង្គការសង្គមសីវិលជួយឆ្លើយ
លោកសៀមរាបចេះច្បាប់ច្រើនណាស់គួរសសើ តែសុទ្ធតែច្បាប់ព្រៃបង្កើតតាមការស្រមើលស្រម៌យ។
ហ៊ុន សែន ព្យាយាមរឹបអូសយកអាសនៈរបស់គណបក្សប្រឆាំង ដែលរដ្ឋាភិបាលកំណត់ថា មាន ៥៥ អាសនៈនោះ
(ទាំងនេះជាអំពើចោរប្លន់អាសនៈបក្សដទៃដណ្ដើមអំណាច !!!)
ព្យាយាមរឹបអូសយកអាសនៈរបស់គណបក្សប្រឆាំង ដែលរដ្ឋាភិបាលកំណត់ថា មាន ៥៥ អាសនៈនោះ
(ទាំងនេះជាអំពើចោរប្លន់អាសនៈបក្សដទៃដណ្ដើមអំណាច !!!)
ម៉ែនសូក
August 5, 2013 at 7:33 pm
ហ៊ុន សែន ព្យាយាមរឹបអូសយកអាសនៈរបស់គណបក្សប្រឆាំង ដែលរដ្ឋាភិបាលកំណត់ថា មាន ៥៥ អាសនៈនោះ
(ទាំងនេះជាអំពើចោរប្លន់អាសនៈបក្សដទៃដណ្ដើមអំណាច !!!)
ស្តាយរកទីបំផុតគ្មាន មានអ្នកដឹកនំាខ្មែរ ជាចោរលួចមាន់ ប្រវត្តរុបតំាងពីតូច នៅស្រុកក្រូចឆ្មា មុខដូចស្វាព្រាត់ំមីញី
ហ៊ុន សែន ព្យាយាមបកស្រាយច្បាប់ដោយអត្ថន័យលោភលន់អគតិ
ក្នុងការប៉ងប្លន់អាសនៈបក្សសង្រ្គោះជាតិដោយមុខក្រាស់ខ្វាក់ភ្នែកអត់កេរ្តិ៍ខ្មាស់ ។
C’est un gros con, grand dictateur du siècle. Il a violé la loi du pays et a mis en place la loi du jungle et continue à faire du mal à l’égard du son peuple innocent…
កុំឮមាត់ ស ខេង កំពុងតែសុំទូតអង់គ្លេសអោយជួយបន្ទន់ចិត្តគណះបក្សប្រឆាំងអោយវិលមកតុចរចារវិញហើយ ។
ទុកអោយស៊ីភីភី និងគជបគេលោតអោយអស់ចិត្តទៅ ពីព្រោះកញ្ជ្រោងកំពុងនៅក្នុងទ្រុងដែកហើយ។
ចង់ធ្វើរដ្ធប្រហារដូចឆ្នាំ៩៧ទៀតហើយ។ ម្តងណេះរដ្ធប្រហារដោយយកច្បាប់មកបំពាន។អាគាត់នេះមុខក្រាស់ណាស់ហ្ន!មុខដូចគីង្គក់កើតស្រែង
កោតតែជំទាវដ៍ផូរផង់ទ្រាំលេបទៅកើត។
ទៅឈរចាក់ក្បាច់រាំអីក្នុងស្រែអី បើចាញ់ឆ្នោតហើយចុះចេញពីតំណែងទៅ
មិនបាច់ទៅឡាំប៉ាបែកភួក ខំប្រឹងល្បួងបង្វក់កសិករទេ !
ទៅឈរចាក់ក្បាច់រាំអីក្នុងស្រែ បើចាញ់ឆ្នោតហើយចុះចេញពីតំណែងទៅ
មិនបាច់ទៅឡាំប៉ាបែកភួក ខំប្រឹងល្បួងបង្វក់កសិករទេ !
បើចង់រាំចាក់ក្បាច់បង្វក់កសិករ គួរតែទៅរាំល្បួងបង្វក់កសិករនៅតាមជាយដែន
ដែលត្រកូលហ៊ុនឯងឱ្យយួនមកបោះបង្គោលព្រំដែនលើដីស្រែពួកគាត់ទៅ
ចាំមើលគាត់ស្រែកថាយ៉ាងម៉េចដែរ ?
លោកហ៊ុនសែនពេលណាគាត់មិនចង់ចេញមុខ គាត់ពួនក្រោយខ្នងព្រះមហាក្សត្រ
ពួកចោរវាមិនគោរពច្បាប់ទេ។ ច្បាប់ស្ថិតនៅលើបបូរមាត់ ហ៊ុន សែន ។
ហាស ហា! ហាស ហា! ហាស ហា! មើលមុខអ្នកស្រែទាំងអស់នេះចុះ ?
មើលនុះន្ន៎! ធ្វើជាជួយដកស្ទូង សំនួរសួរថាតើពួកមន្ត្រីពុករលួយអស់នេះហ៊ានចំណាយនៅដកស្ទូងពីព្រលឹមដល់ព្រលប់បានទេ?…………
ខ្ញុំថាមិនបានទេ ព្រោះពួកគាត់ខ្លាចប្រឡាក់ភក់ល្បាប់ នឹងខ្លាចខ្លួនឡើងខ្មៅណាស់………..នេះគឺមេអំបៅភ្លេចកំណើត !!!
លោក ស្បែកដន្តប់ឆ្អឹង៖ កាលពីឆ្នាំ១៩៩២ មានជនជាតិខ្មែរជាអ្នកធ្វើនយោបាយអន្តរជាតិ
ខាងមនោគមន៏វិជ្ជាពិភពលោកម្នាក់ បានមកជួលផ្ទះស្នាក់នៅក្បែៗ ការរស់នៅ នៃខ្ញុំដើម្បី
តាមដានសង្កេតមើលនិស្ស័យនរណាម្នាក់។ មានគេមកនិយាយបង្កាច់ថា ខ្ញុំនេះរប៉ិលរប៉ូច
ខាងចោរដើរលួចមាន់ និងសេពថ្នាំញៀន។ ខ្ញុំបដិសេធទៅគេវិញ ( ជាក្មេងវត្តនៃព្រះ.គុណ
ពុធ ប៉ុន ) ថា ទោះបីជាខ្ញុំនេះក្រីក្រឃ្លានអាហារឆ្ងាញ់យ៉ាងណាក៏ដោយ ខ្ញុំនៅតែស៊ូទ្រាំទិញ
បាយច្រកថង់៥០០រៀល និងយកបាតដៃទាំងពីរទៅក្បង់ទឹកថ្លុកស្អាត មកផឹកជាដដែល។
ច្បាប់នៅលើបបូរមាត់គាត់ជិត ៣០ឆ្នាំហើយ ចង់ស្អែកចេញច្បាប់ថ្មីក៏បាន នណាហ៊ានក្អកសំដាចន៏សោះ
ជា ប៊ុនខ្ញុំ យល់ឃើញថា‹‹ ឆាកល្ខោន›› ដែលលោកហ៊ុន សែន និងអាម៉ីអាថោងរបស់គាត់លេងនៅក្នុងវាលស្រែខៀវស្រង៉ាត់នេះ‹‹អាក្រក់មើលណាស់›› មិនបានស្មើនឹងកូនរោមល្ខោនរបស់លោកសាំង សារុន នឹងនាងចេក ម៉ាចផងទេ។ គួរអោយចង់ក្អួត! ចង់ក្អួតណាស់!
សុំសួរលោកហ៊ុន សែនឯងបន្តិច‹‹ ដែលលេងល្ខោននេះ លេងខ្លួនឯង ឬ យួនវាបង្គាប់អោយលេង?››
ជា ប៊ុនខ្ញុំ ក៏សូមផ្តាំទៅឯ.ឧ.សម រង៊្សីថា‹‹ ទោះជាយ៉ាងណាក៏ដោយ សូមមេត្តាកុំ កុំ កុំចូលធ្វើតួរងរបស់លោកហ៊ុន សែនអោយសោះ អោយសោះ អោយសោះ››
ពី Washington, U.S.A.
I care you.
ការពិតយើងទាំងអស់គា្នជាប្រជាពលរដ្ឋស្លូតត្រង់មិនយល់ច្បាស់អំពីរឿងនយោបាយទេ..
មានតែអ្នកធ្វើនយោបាយខ្លួនឯងទេដែលដឹង! ចុងបញ្ចប់ពួកគេទាំងអស់នោះនិងលើកកែវស្រា
សាំបាញឬស្រាក្រហម អោបរិទ្ឋគា្នធ្វើព្រងើយ..ចំនែកឯយើងដែលងប់ងុលដើរតាមមិនដឹងខ្លួន
នោះបែរជា ខាំគ្នា, កាប់ចាក់គ្នា មើលមុខគ្នាមិនត្រង់ទៅវិញ! ពីថ្ងៃនេះទៅមុខបើទោះបី
ជាកណបក្សណាឈ្នះក៏ដោយ យើងទាំងអស់គ្នាមានតែរួបរួមសាមគ្គីគា្នជាធ្លុងមួយ
ដើម្បីកសាងប្រទេសយើង និងកុំអោយប្រទេសជិតខាងគេមើលងាយ…
អ្នកធ្វើល្អបានល្អ អ្នកធ្វើអាក្រក់និងទទួលបានផលអាក្រក់យ៉ាងទាន់ហន់វិញមិនខាន!!!
កោតតែមិនចេះខ្មាស់ប្រជាជនខ្លួនឯងសោះឪអ្នកកាន់អំណាចអ៊ើយ! ពេញមួយនគរ និងរហូតដល់
ប្រទេសខាងក្រៅទៀតគេបានដឹងបានស្គាល់ បានឮនូវទង្វើដ៏លាមកនិងមហាសែនថោកដាក់មក
លើប្រជាជនខ្លួនឯងជាច្រើនទស្សវដ្តមកហើយៗ នៅពេលនេះទៀតប្រជាជនទូទាំងប្រទេសគេ
ដឹងពីល្បិចកល បានឃើញយ៉ាងច្បាស់អំពីទង្វើល្មោភអំណាច មុខក្រាស់មិនចេះខ្មាស់
សត្វតិរិច្ឆានដែលចាញ់សន្លឹកឆ្នោតរបស់គេហើយនូវខំស្រែកដំឡើងឬកអាងខ្លួនកាន់អំណាច
មកគំរាមគេឯងយកតែខាងឈ្នះទាំងទទឹងទិស។
ស្អីយកព្រះមហាក្សត្រមកគំរាមឲ្យគេស្តាប់តាមល្បិចថោកទាបរបស់ខ្លួន យីអីក៏គំរក់ខ្លាំងម្លេះ???
កុំភ្លេចថាព្រះមហាក្សត្រជាក្សត្ររបស់ជាតិ ព្រះមហាក្សត្រជាម្លប់របស់ប្រជាជាតិ ទ្រង់ត្រូវតែបំរើ
ជាតិ ទ្រង់ត្រូវតែស្មោះត្រង់ចំពោះជាតិ ទ្រង់ដាច់ខាតមិនបំរើឲ្យបក្សពុករលួយ បំផ្លាញ
ប្រទេសជាតិ បំផ្លាញធនធានធម្មជាតិបន្តទៅទៀតទេ ទ្រង់មិនបំរើឲ្យបក្សស្មោកគ្រោកកាប់
សម្លាប់ប្រជាជនទេ។
ស្អីរដ្ឋធម្មនុញស្អី??? សួរថាច្បាប់រដ្ឋធម្មនុញនេះកើតចេញពីណា??? ពីពួកមនុស្សអន្ធពាលទេឬ?
ដូចនេះបើវាបង្កើតបាន វាក៏អាចរំលាយបានដែរ រួចហើយរកអ្នកជាមនុស្សល្អ មនុស្សអ្នកចេះ
មនុស្សត្រឹមត្រូវមកប្រមូលផ្តុំគ្នាក្នុងរដ្ឋសភាចែងច្បាប់រដ្ឋធម្មនុញនេះថ្មីឡើងវិញឲ្យបានត្រឹមត្រូវ
បើយកល្អមុននិងអនុមត្តច្បាប់នេះ គួរតែត្រូវបានយកមកដាក់ឆ្លងតាមមតិរបស់ប្រជាជននៅ
ទូទាំងខេត្តមិនត្រឹមតែតំណាងរាស្ត្រប៉ុន្មាននាក់នៅក្នុងរដ្ឋសភានោះទេ ដើម្បីឲ្យសុក្រិត្យ និងប្រ
កបដោយតម្លាភាព។ ព្រោះថាតំណាងរាស្ត្រកន្លងមក ពិតជាតំណាងរាស្ត្រហុតឈាមប្រជាជន
ជិះជាន់ប្រជាជន ពុករលួយរកលេខដាក់គ្មាន ធ្វើការមិនបានមកបំរើឲ្យផលប្រយោជន៏ប្រជាជន
ទេ គឺបំរើតែផលប្រយោជន៍បក្សពុករលួយនិងគៀបសង្កត់ប្រជាជនប៉ុណ្ណោះ។ ដូចនេះប្រទេស
ជាតិត្រូវតែធ្លាក់ចុះជាលំដាប់គឺវិនាសសាបសូន្យ ប្រជាជនក្រល្ហេងល្ហាម ម្ចាស់ស្រុកម្ចាស់ទឹកដី
បែរជាធ្វើខ្ញុំកញ្ចាស់គេ ទឹកភ្នែកប្រជាជនទួញថ្ងូរហូររាល់ថ្ងៃ ពួកអាថោកអស់នេះវាមិនដែលខ្វល់
ទេ វាគិតតែបក្សពួក និងគ្រួសារវាប៉ុណ្ណោះ។ យើងខ្ញុំមានការឈឺចាប់ខ្លាំងណាស់ពេលឃើញជាតិ
របស់ខ្លួនបានត្រូវគេប្រើអំណាចគ្រប់រូបភាពមកគៀបសង្កត់ជិះជាន់គ្មានស្រាកស្រាន្ត ព្រមទាំង
ទឹកដីព្រៃឈើរលាយរលត់យ៉ាងអាណោចអាធម្ម ប្រជាពលរដ្ឋគ្មានសិទ្ធិសេរីភាព បញ្ចេញមតិ
គ្មានសិទ្ធិគ្រប់គ្រង ទ្រព្យសម្បត្តិ និងធនធានធម្មជាតិរបស់សហគមន៍។ តើធ្វើកំណែរទំរង់បាន
ប្រយោជន៍អីសម្រាប់ប្រជាជនមូលដ្ឋាន????
លោកហ៊ុនសែនគ្មានចំណេះដឹង គ្មានអំណាច គ្មានសិលធម៌ គ្មានយុត្តិធម៌ គ្មានចិត្តមេត្តា ករុណា
អាណិតប្រជាជនឡើយ។
សូមបងប្អូនស្តាប់និងវិភាកសម្តីរបស់លោកដែលថាជាអ្នកបង្រួបបង្រួមជាតិ អ្នកស្នេហាជាតិ
គ្រាន់តែបក្សមួយចង់ធ្វើបាតុកម្មទាមទាយុត្តិធម៌ក្នុងការប្រកាស់លទ្ធផលរបស់ម្ចាស់សន្លឹកឆ្នោត
លោកបែរជាចង់បំផុសប្រជាជនឬបក្សរបស់គាត់ឲ្យធ្វើប៉ាតុកម្មប្រឆាំងជាមួយបក្សម្ខាងទៀត
ដើម្បីតែអំណាចរបស់ខ្លួនទោះពីណាងាប់អីក៏ងាប់ទៅឲ្យតែអាញ់បានអំណាច។ នេះឬហៅថាអ្នក
ស្នេហាជាតិ តស៊ូដើម្បីជាតិ????????
និយាយដោយសុភនិច្ឆ័យ លោកហ៊ុនសែនគាត់មានស្នាដៃច្រើនដែរ ក្រោយពីប្រទេសជាតិក្រោម
របបខ្មែរក្រហម ប៉ុន្តែគាត់គិតតែពីចង់បានអំណាចមកគំរាមប្រជាជន ចាញ់កល្បិចមនុស្សមួយ
ចំនួនដែលនៅក្រោមបង្គាប់គាត់ ឬក៏គាត់ក្លាយជាខ្សែញាក់របស់អាម៉ីអាថោងនោះតាមរយៈចាក់
ខ្សែជោរ បញ្ឆោត និងលាភសក្ការៈបង្អួតប្រជារាស្ត្រថាខ្លួននេះពិតជាអស្ចារ្យណាស់។
កំហុសនេះ ធ្វើឲ្យវិនាសអស់ធនធាន និងកំហឹងប្រជាជនលើសពីការស្មានទុក បានន័យថា
អំពើល្អតិចជាងអំពើអាក្រក់ដែលប្រជាជនមិនអាចទទួលបាន។
Hi
អ្នកវិភាគបែប លោក សុក សំអឿនអញ្ចឹងបានជាវិទ្យុអាស៊ីសេរី VOAមិនសូវគេអញ្ជើញទៅ
ចូលរួម។
លួចនៅមុខគេ ហ៊ានចេញមុខអោយគេឃើញទៀត ថោកណាស់ចោរ!
នាំគ្នាជជែកអត់ប្រយោជន៍! មិនបាច់ឆ្ងល់ឡើយ បើរដ្ឋធម្មនុញ្ញមិនចែងពីចំនួនសមាជិករដ្ឋសភា យ៉ាងតិច ១២០ ដើម្បីចូលស្បថនោះ កាលពីឆ្នាំ ២០០៣ ប្រាកដជាមិនគាំងស្ទះដល់ទៅ ១១ ខែ ឡើយ។ កាលនោះគណបក្សប្រជាជនទទួលបានកៅអីតែ ៧៣ ប៉ុណ្ណោះ! ម៉េចកាលនោះលោក ហ៊ុន សែន មិនដំណើរការសភាតែឯងទៅ?