ថ្ងៃទី 5 សីហា 2013
ដោយ: ម្លិះ
CEN
ភ្នំពេញ: តារាសម្តែងស្រីស្រស់សាច់សខ្ចី កញ្ញា ឆាយ ស្រីពេជ្រ ដែលបានបាត់មុខពីសិល្បៈ អស់រយៈពេលជាងពីរឆ្នាំរួចមក។ នាងបានបង្ហាញមុខសាជាថ្មីនៅក្នុង រឿង “ម៉ឺនុយ ធ្នាក់អន្ទាក់ស្នេហ៍” ដើរតួមានចរិតរួសរាយ ឈ្មោះ រតនា។

កាលពីពេលថ្មីៗនេះ ស្រីស្រស់សម្រស់បាន កញ្ញា ឆាយ ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា មូលហេតុដែលនាងបាត់វត្តមានពីវិស័យសិល្បៈអស់មួយរយៈពេលធំនោះ ដោយសារតែនាងមានការមមាញឹកជាមួយការងារខាងក្រៅច្រើន ទើបមិនសូវមានពេលគ្រប់មកចាប់អាជីពសិល្បៈច្រើន។ ដូច្នេះហើយបានជានាងត្រូវដកឃ្លាពីការងារមួយរយៈពេលធំ។ ប៉ុន្តែពេលនេះ នាងមានពេលទំនេរគ្រប់គ្រាន់អាចមកចាប់អាជីពសិល្បៈវិញបានហើយ។
កញ្ញាសាច់សខ្ចីរូបនេះបានឲ្យដឹងទៀតថា នៅក្នុងរឿងថ្មីនេះ នាងចង់ក្លាយជាតារា សម្តែងស្រីមួយរូបដែលមានភាពលេចធ្លោរដូចពេលមុនថា “តាមរយៈរឿងថ្មីនេះជាក្តី សង្ឃឹមរបស់ខ្ញុំ អាចធ្វើឲ្យខ្ញុំទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងជាងមុន។ ដោយសារតែ រឿងនេះមានចេញទៅថតក្រៅប្រទេសទៀតផង ។ ម្យ៉ាងតួសម្តែងក្នុងរឿងនេះមានសុទ្ធតែ តារាសម្តែងជើងចាស់ល្បីឈ្មោះច្រើន ពួកគាត់ក៏ជួយជម្រុញលើកទឹកចិត្តខ្ញុំ ឲ្យចូលរួមសម្តែងផង។ ដូច្នេះទើបខ្ញុំសម្រេចចិត្តចូលរួមថតរឿងនេះ”។

គេជឿថា ទម្រង់មុខរបស់នាងក៏អាចបត់បែនតាមសាច់រឿងបានគ្រប់ពេលវេលា ហើយកាលពីពេលកន្លងទៅ នាងក៏ធ្លាប់ថតរឿងឲ្យផលិតកម្មមហាហង្សមួយដែរ មានចំណងជើងថា “ហង្សអន្ទាក់ស្នេហ៍” និងថ្មីៗនេះ រឿង “ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍” គឺជារឿងថ្មី ទី២ ដែលនាងបានថតឲ្យផលិតកម្មមួយនេះ។
ទស្សនិកជនដែលធ្លាប់គាំទ្រ និងធ្លាប់ស្គាល់តារាសម្ដែងសាច់សសម្រស់ទាក់ទាញ កញ្ញា ឆាយ ស្រីពេជ្រ បានធ្វើការសន្និដ្ឋានថា ប្រសិនបើនាងដាក់ចិត្តដាក់កាយចូលប្រឡូកក្នុងអាជីពសម្ដែងលើកនេះ ម្តងទៀត កេរ្តិ៍ឈ្មោះរបស់នាង នឹងហក់ស្ទុះឡើងយ៉ាងឆាប់រហ័ស អាចប្រជែងយកប្រជាប្រិយភាពបានយ៉ាងងាយស្រួល។ ព្រោះនាងមានបទពិសោធន៍ និងភាពប៉ិនប្រសព្វក្នុងការសម្ដែងរួចជាស្រេច៕
រូបសម្បត្តិទទួលយកបាន ស្អាតអញ្ចឹងប្រឹងរៀនភាសាបរទេសអាចបម្រើការវិស័យទេសចរណ៍ ឬ ក្លាយជាអ្នកការទូត នឹងរួមចំណែកលើកមុខមាត់ជាតិសាសន៍ខ្មែរមិនខាន ។ ប៉ន្តែបើបោលលើវិថីសិប្បៈច្រើនតែពពួកអ្នកមានខ្វះសីលធម៌ល្មោភកាមតាមក្រវែល ចុងបញ្ចប់គេដាក់ឈ្មោះឲ្យនាងថា ស្រីពេជ្រ មិនបាច់ព្រួយ ឬ ពេជ្រ មិនបាចើគេច មិនខាន។
បើដើរលើវិថីសិល្បៈ នាងពេជ្រអូននឹងត្រូវនាយវីស្គីហៅអាខ្ទើយកញ្ញារឹតឬអាកញ្ចាស់ដៃទោលវាយកទៅឆ្នៃមុនគេហើយ…….គួរគឹតខ្លួនឯងចុះ !!!