បក្ស​សង្គ្រោះ​ជាតិ​ គ្រោង​ជួប​អ្នក​គាំទ្រ​១​ម៉ឺន​នាក់

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ជួប​ប្រជុំ​អ្នក​គាំទ្រ​ចំនួន ១​ម៉ឺន​នាក់​ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៣ នា​រាជធានី​ភ្នំពេញ។ ការ​ជួប​ប្រជុំ​​អ្នកគាំទ្រ​ច្រើន​​ដូច្នេះ គឺ​ជួប​ម្ចាស់​ឆ្នោត​ដើម្បី​ថ្លែង​អំណរគុណ។

ដោយ ឡេង ម៉ាលី
2013-08-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សម រង្ស៊ី កឹម សុខា ៣០៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុ​ប្រធាន​បក្ស លោក កឹម សុខា លើក​ដៃ លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣។ RFA/Uon Chhin

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​នេះ​នឹង​ជួប​ជា​មួយ​អ្នក​គាំទ្រ​របស់​ខ្លួន​មួយ​ម៉ឺន​នាក់​តាម​គម្រោង​នា​ទី​ក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៦ ខែ​សីហា ឆ្នាំ​២០១៣។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក យឹម សុវណ្ណ ថ្លែង​ថា ការ​ជួប​ប្រជុំ​គ្នា​នេះ មិន​មែន​ជា​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ទេ ទោះ​ជា​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នៅ​ខ្វែង​គំនិត​គ្នា​ក៏ដោយ៖ «ការ​ជួប​នេះ គឺ​ជា​ការ​ជួប​ដើម្បី​ថ្លែង​អំណរគុណ​ម្ចាស់​ឆ្នោត ជួប​ដើម្បី​បញ្ជាក់​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត។ យើង​មិន​ទាន់​ឈាន​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​ទេ។ យើង​ប្រឹង​ប្រែង​ដោះស្រាយ​ឱ្យ​អស់​ពី​សមត្ថភាព ដោះស្រាយ​តាម​សន្តិវិធី តាម​រយៈ​ការ​បង្កើត​គណៈកម្មការ​ដើម្បី​ចរចា​រក​ដំណោះស្រាយ​រួម​មួយ​ដែល​ភាគី​ទាំង​អស់​ទទួល​យក​បាន»

លោក​មាន​ប្រសាសន៍​ថា ការ​ជួប​ប្រជុំ​គ្នា​នេះ មិន​គួរ​មាន​បញ្ហា​អ្វី​ដល់​សាលា​រាជ​ធានី​ភ្នំពេញ​ទេ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡង ឌីម៉ង់ ថ្លែង​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​៥ សីហា​ថា អាជ្ញាធរ​សាលា​រាជធានី និង​តំណាង​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ពិភាក្សា និង​សម្រេច​គ្នា​ហើយ​លើ​គម្រោង​ជួប​ប្រជុំ​មហាជន​ចំនួន ១​ម៉ឺន​នាក់​នោះ។

លោក​បន្ត​ថា ការ​ជួប​ប្រជុំ​មនុស្ស​ច្រើន​បែប​នេះ គឺ​ជា​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព ហើយ​នៅ​ក្នុង​ពេល​រង់ចាំ​ការ​ណែនាំ​ពី​ក្រសួង​មហាផ្ទៃ លោក​រំពឹង​ថា ទំនង​ជា​មិន​មាន​បញ្ហា​អ្វី​ចំពោះ​សំណើសុំ​ជួបជុំ​គ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

នៅ​ថ្ងៃ​ចន្ទ ទី​៥ សីហា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា លោក​មិន​ដឹង​ពី​លទ្ធផល​នៃ​ជំនួប​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ជូន​យោបល់​ថា ការ​ថ្លែង​អំណរគុណ មិន​ទាន់​ហួស​ពេល​ទេ៖ «នៅ​ពេល​វេលា​ច្រើន​ណាស់ ព្រោះ​ថា​ពេល​នេះ មិន​ទាន់​ប្រកាស​លទ្ធផល​ផង ទើប​តែ​ប្រកាស​លទ្ធផល​បឋម។ ដូច្នេះ វា​នៅ​សល់​ការ​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន និង​ប្រកាស​លទ្ធផល​ផ្លូវ​ការ។ អ៊ីចឹង​ពេល​វេលា​ដូច​ជា​មិន​ទាន់​ហួស​ទេ គឺ​ច្រើន​ណាស់»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោក​មាន​ប្រសាសន៍​បន្ត​ថា ការ​ធ្វើ​អ្វីៗ ត្រូវ​គិត​ពី​សន្តិវិធី សន្តិភាព ដើម្បី​ទុក​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ដោយ​សុខសាន្ត ហើយ​ការ​វិនិយោគ ឬ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ដំណើរការ​ទៅ​មុខ​ជា​ធម្មតា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

11 Responses to "បក្ស​សង្គ្រោះ​ជាតិ​ គ្រោង​ជួប​អ្នក​គាំទ្រ​១​ម៉ឺន​នាក់"

  1. Mao says:

    ព្រួយពីសុវត្ថិភាពស្អី ខ្មែររង់ទុក្ខវេទនាក្រុមអស់លោកមានបានមើលទេ ថែមទាំងធ្វើបាបថែមទៀត ជាក់ស្តែងដូចជាបងប្អូនបឹងកក់ យកឡានពន្លត់អគ្គិភ័យមកបាញ់ពួកគាត់ទាំងរស់ ខ្ញុំជាខ្មែរមួយរូបដែរ ឈឺចាប់ណាស់ចំពោះក្រុមអស់លោក

  2. នេះជាតួរលេខនិងឈ្មោះពួកអាអ្នកធ្វើអោយជើងម៉ារបស់បក្សប្រជាជនត្រូបាត់ដែលបានត្រូវយកបង្ហាញនៅខាងក្រោមនេះ:

    អាមុខឡើងហើមដូចស្រាំងទិចសយ សុភាព ធ្វើអោយបាត់ជើងម៉ារបស់គណះបក្សប្រជាជន ២ ជើងម៉ា អាសក់ក្រញាញ់ដូចផ្នូរខ្មោចជុំ​កុសល ធ្វើអោយបាត់ ៣ជើងម៉ា អាមុខដូចអាបភ្នែលលៀនដូចខ្មោចឆៅ

    សត្យា រាគ ធ្វើអោយបាត់ ៣ជើងម៉ា អាមុខដូចខ្មូតស៊ី ឈ្មោះស្អីផលគុណ(ឈ្មោះអានេះខ្ចិលចាំណាស់) ធ្វើអោយបាត់ ២ជើងម៉ា បើអាមួយទៀតនិយាយឡើងដៃវាញ័រទទ្រើកទឹកមាត់បែកខ្ចាយដូចត្រូវគេឆក់ខ្សែភ្លើងនោះធ្វោះអោយបាត់១ជើងម៉ា អាមួយក្បាទំពែកដូចត្រូរន្ទះបាញ់ចំក្បាលកណ្តាលខែចែត្រនិយាយថៃមិនគ្រប់ទឹកឈ្មោះស្អីឆាយ

    យ៉ានោះបាត់ ២ជើងម៉ា ចំណែកអាមួយទៀត ដែល ឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ

    ត្បុលក្បាលលូនក្រោមជើងគេសុំម៉ារស់ ម៉ាញ រិទ្ធ នោះធ្វើអោយបាត់ ១ជើងម៉ា ហើយ មីពីរនាក់តារាស៊ិច មីមួយនៅ បាយ័ន្ត មីមួយនៅ ស៊ីអិនស៊ីបាត់ ១ជើងម៉ា និង អាម៉ាក្រុមនិងអាមីក្រុមទៀតព្រុសដាក់ក្នុងបុស្តិ៏បាយ័ន្ត និងរាជធានីភ្នំពេញនៅពេលព្រឹកនោះធ្វើអោយបាត់ ២ជើងម៉ាដែរ ។

    ហើយនៅសេសសល់ទាំងប៉ុន្មានគឺពពួកអាមន្រ្តីទាំងតូចទាំងធំទាំងមេទាំងកើយរបស់បក្សប្រជាជនជាអ្នកធ្វើអោយបាត់ ។

    .

  3. Chourn says:

    វាត្រឹមត្រូវណាស់ថាការថ្លែងអណរគុណវាមានពេលច្រើនណាស់តែខ្ញុំពីបក្សប្រឆាំងថារឿងនេះគឺមក ពីនាយករដ្ឋមន្ត្រីចាប់ផ្តើមយុទ្ធនាការមុនទើបបក្សប្រឆាំធ្វើតាមក្រោយតើរឿនេះពិតទេលោកសខេង។

  4. Chourn says:

    សូមកែរសម្រួល (ខ្ញុំពីបក្សប្រឆាំងថា មក ខ្ញុំឮពីបក្សប្រឆាំងថា)

  5. Kon Khmer says:

    ពេលហ៊ុន សែនប្រកាសថាឈ្នះ គជប មិនមាត់ ដល់សម រង្សី ប្រកាសថាឈ្នះ បែរជាស្រែកឡាំប៉ា អត់យល់សោះ គជប ខ្មោចយរ៌ស្អី ប្រជាជនណាទុកចិត្តបាន បើលោក គជប បង្ហាញលើគោកបែបនេះ នោះ ។ អោយ គជប ធ្វើអាជ្ញាកណ្តាល ដូចអោយចោរ តាម ចាប់ចោរ អញ្ចឹង វាទៅមិនរួចទេ ។

  6. socheat says:

    ខ្ញុំយល់ថាការជួបជុំប្រហែលជាមានការចូលរួមលើសពី១ម៉ឺននាក់ទៅទៀតព្រោះបក្សសង្រ្គោះជាតិ

    ជាបក្សដែលមានការគាំទ្រច្រើនជាង CPP ។ បក្សCPP ចង់ជួបជុំទាល់តែអោយលុយអោយ សារុង

    ទើបមានអ្នកចូលរួម ។ យីសូម្បីតែការចូលរួមជួបជុំបក្សដែលខ្លួនគាំទ្រសោះក៏មានអំពើពុក

    រលួយដែរចុះទម្រាំការដឹកនាំទៀតនោះពុករលួយអស់ស្ទះហ្នង ។

    ហេតុតែរាស្ត្រខ្មែរបានដឹងថាយ៉ាងដូចនេះហើយទើប បានជាបោះឆ្នោតទំលាក់លែងអោយដឹកនាំ

    រដ្ឋាភិបាលដោយប្រគល់វាសនាអោយទៅសង្គ្រោះជាតិវិញ ។​ មិនសុខចិត្តបានអោយ(គជប)ដែល

    ជាឆ្កែដាច់ថ្លៃជួយបន្លំរហូត ចាំមើលថាតើលើកនេះCNRP រកល្បិច ចាប់ចោរបានឬទេ ។

    បើចាប់កូនចោរ(គជប) បានក៏ចាប់មេចោរបានដែរតើជាអ្នកណាដែលអោយ(គជប) ហ៊ាន

    ធ្វើយ៉ាងនេះ រាប់អាណត្តិមកហើយ ។ ធ្វើជាមនុស្សដូចជាមិនចេះខ្មាស់គេ នឹងខ្លួនឯងសោះហ្នង ។

  7. socheat says:

    បងអ្នកលេងចេះរកនឹកឃើញពេលអានយោបល់បងហើយខ្ញុំសើច៧យប់៧ថ្ងៃ ។ អ្នកដែលធ្វើអោយ

    បាត់ច្រើនជាងគេគឺមានម្នាក់មួយទៀតបងភ្លេច ម្នាក់នោះធ្វើអោយបាត់ប្រហែលជាង២០ជើងម៉ា

    ឯនោះ ម្នាក់នេះបងប្រហែលជាដឹងហើយ ។

  8. Think says:

    ខ្ញុំមិនចង់​ធ្វើអត្ថាធិប្បាយអំពីនយោបាយនោះទេ ប៉ុន្ដែស្ថានភាពនយោបាយ​នៅប្រទេសកម្ពុជាថ្មីថ្មីនេះងាយរងគ្រោះបំផុត។

    ប្រជាជនកម្ពុជា! តើអ្នក​ទាំងអស់គ្នា​ត្រៀមខ្លួនជាស្រេច​សម្រាប់ការ​ទទួលយក​​លោក​ សម រង្ស៊ី​ ជា​នាយករដ្ឋមន្រ្តី?

    ប្រសិនបើអ្នកទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយ ហេតុអ្វីបានពេលដែលឮ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ បានឈ្នះ​ការបោះឆ្នោត អ្នក​ទាំងអស់គ្នាត្រលប់ជាភ័យខ្លាចនិងទិញ​អង្ករ​សម្រាប់​បម្រុង?

    អ្នក​ទាំងអស់គ្នា​គួរតែ​ទិញ​ស្រា​ឬ​ស្រាបៀររួចទៅហៅខ្ញុំ​ឬមិត្តភក្តិ​របស់អ្នកផឹក​ជាមួយគ្នា សប្បាយរីករាយ​ជាមួយគ្នា។
    ហេតុអ្វី????????

    ព្រោះតែអ្នក​ទាំងអស់គ្នា​បានដឹងអ្វីដែលនឹង​កើតឡើងប្រសិនបើគណបក្សប្រជាជន​មិន​អាចឈ្នះ​ការបោះឆ្នោត​ថ្នាក់ជាតិ​នេះ។

    នៅពេលដែលអ្នក​ស្តាប់ឮថា​គណបក្សប្រជាជន​ឈ្នះ​ អ្នក​ឈប់​ព្រួយបារម្ភ​រួចហើយ​ត្រលប់​ទៅ​ផ្ទះរបស់អ្នកទាំងធូរអារម្មណ៍។គ្មាននរណាម្នាក់​ចូលទៅកាន់​ហាងលក់​អង្ករ​របស់ខ្ញុំ បន្ទាប់ពី​ទូរទស្សន៍​បានប្រកាស​លទ្ធផល​ការបោះឆ្នោត ‘។

    ប្រសិនបើ​ពួកគេ​ប្រកាស​យឺត​ជាងនេះ 1 ម៉ោង ខ្ញុំ​អាចលក់បាន​ច្រើនជាង​នេះ​យ៉ាងហោចណាស់ 2 តោន។

    ប៉ុន្ដែគួរឱ្យចង់សើចនោះគឺ ព្រឹកបន្ទាប់ពួកគេ​ទាំងអស់​ស្រែករកការផ្លាស់ប្តូររដ្ឋាភិបាលជាថ្មីម្តងទៀត។

  9. Arun Reah says:

    This is a good time for H.E Sam Rainsy and H.E Kem Sokha to express sincere thanks to the voters who have supported CNRP! Unity and Solidarity is immense force to defeat the dictator!

  10. k says:

    សូមឲ្យរបបខ្មែរក្រហមវិលមកម្ដងទៀត ដើម្បីជួយរកយុត្តិធម៌ជូនបក្សសង្គ្រោះជាតិ​​ និងអ្នកគាំទ្របក្សនេះ  ហ៊ុនសែនកុំរាំងស្កាត់ធ្វើអ្វី  ទុកឲ្យពួកនេះបានស្គាល់ត្បូងចបម្ដងទៀត  មានតែវិធីនេះទេវាស្រួលបំផុត  មិនចាំបាចនិយាយច្រើន។។។។។ហ៊ឹក​​   ហ៊ឹ​​​​ក   ហ៊ឹក

  11. eclipse says:

    ក្នុងពេលនេះ វាគឺជារបបខ្មែរក្រហមធ្វើពុត ដឹកនាំស្រាប់ហើយទេតើ ! ចាំបាច់អំពាវនាវ មកពីណាទៀត ? អ្នកមិនយល់

    អំពីពិភពលោក គេកំពុងតែធ្វើអ្វីទាល់តែសោះ។ អ្នកត្រូវខំប្រឹងស្រាវជ្រាវឡើងវិញម្តងទៀត។