លោក សម រង្ស៊ី ជំរុញ​ឲ្យ អ ស ប ចូល​រួម​ដោះស្រាយ​បញ្ហា​បោះឆ្នោត

Tuesday, 06 August 2013
ឃុត សុភចរិយា-Shane Worrell
ភ្នំពេញ ប៉ុស្តិ៍

130806_01

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ពេល​លោក​ធ្វើ​ដំ​ណើរ​ទៅ​សំណេះសំណាលជាមួយ​អ្នកភូមិបឹងកក់​ ក្នុង​ខណ្ឌ​ដូនពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​។ រូបថត ម៉ៃ វីរៈ

ភ្នំពេញៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​ប្រកាស​ពេល​លោក​ចុះ​ទៅ​សហគមន៍ បឹងកក់ កាល​ពី​ម្សិលមិញ ថា គណបក្ស​របស់​លោក​នឹង​បន្ត​ជំរុញ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​អង្គការ សហ​ប្រជាជាតិ ក្នុង​ការ​ពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កាល​ពី​ខែ​មុន ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី។

បន្ទាប់​ពី​ការ​ស្វាគមន៍​យ៉ាង​ក្លៀវក្លា នៅ​ច្រក​ចូល​នៃ​មហា​វិថី​ព្រះ​មុនីវង្ស លោក សម រង្ស៊ី បាន​ដើរ​ឆ្ពោះ​ទៅ​ផ្ទះ​សកម្មជន​លោក​ស្រី ទេព វន្នី ក្នុង​ភូមិ ២២ ដោយ​មាន​មហាជន​រាប់​រយ​នាក់​ដើរ​តាម​ក្រោយ។

នៅ​ទី​នោះ លោក សម រង្ស៊ី សន្យា​ថា​នឹង​ធ្វើ​ការ​ប្រមូល​ផ្តុំ​ដើម្បី​បន្ត​ប្រយុទ្ធ​ដើម្បី​ជ័យ​ជម្នះ ហើយ​ក៏​បាន​សន្យា​ជា​ច្រើន​ទៀត​ចំពោះ​មុខ​អ្នក​គាំទ្រ។

លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «នៅ​រសៀល​ម៉ោង ៤ ថ្ងៃ​អង្គារ​នេះ យើង​នឹង​ជួប​ជុំ​គ្នា​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ មហាមិទិ្ទញ​ដ៏​ធំ​មួយ ដើម្បី​ទាមទារ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ចូល​រួម​ដោះស្រាយ​បញ្ហា​បោះឆ្នោត និង​ការពារ​ជ័យជម្នះ​របស់​យើង។ សូម​បង​ប្អូន​ចូល​រួម​ទាំង​អស់​គ្នា…យើង​ឈ្នះ​ហើយ»។

បន្ទាប់​ពី​ច្រាន​ចោល លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត​ថ្ងៃ​ទី ២៨ ខែ​កក្កដា គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ជា​លក្ខណៈ​អន្តរជាតិ​លើ​ភាព​មិន​ប្រក្រតី។ ទោះ​យ៉ាង​ណា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​ចំពោះ​ការ​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍ ដោយ​លើក​មូល​ហេតុ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ស្ទាក់​ស្ទើរ​ក្នុង​ការ​ទទួល​យក​ការ​ចូល​រួម​ពី​អ្នក​ខាង​ក្រៅ​ដូចជា​អង្គការ​សហ​ប្រជាជាតិ។

ថ្លែង​បន្ទាប់​ពី​លោក សម រង្ស៊ី ចេញ​ពី​បឹងកក់ លោក ហូ វ៉ាន់ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​អ្នក​ទាំង​ឡាយ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្តុំ​នោះ។ លោក​បាន​បន្ថែម​ថា៖ «កិច្ច​ប្រជុំ​នេះ​នឹង​ផ្តោត​លើ​ថា​តើ​យើង​រៀប​សន្លឹក​ឆ្នោត​ឡើង​វិញ​ដោយ របៀប​ណា និង​ថា​តើ​យើង​អាច​បោះឆ្នោត​ឡើង​វិញ​ដោយ​របៀប​ណា?»។

ក្នុង​អំឡុង​សុន្ទរកថា ដែល​ដូច​ជា​យុទ្ធនាការ​ឃោសនា​ផង និង​ជា​សុន្ទរកថា ជ័យជម្នះ​ផង​នោះ លោក​ប្រធាន​គណបក្ស​រូប​នេះ​បាន​សន្យា​ជាមួយ​អ្នក​ភូមិ​ថា លោក​នឹង​ដោះស្រាយ​វិវាទ​ដីធ្លី និង​បញ្ហា​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស «ភ្លាមៗ បន្ទាប់​ពី​អង្គការ​សហ​ប្រជាជាតិ​ប្រកាស​ថា យើង​បាន​ឈ្នះ ហើយ​ខ្ញុំ​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី»។

នៅ​ពេល​នោះ លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​ដោះស្រាយ​បញ្ហា​ទាំង​នេះ ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះ​ទាំង​អស់​ក្នុង​តំបន់​បឹងកក់ បុរី​កីឡា និង​ជូន​បង​ប្អូន​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​ទាំង​អស់​ទូទាំង​ប្រទេស​ដើម្បី​ទទួល​បាន​សេចក្ដី​សុខ​សាន្ត​ទាំង​អស់​គ្នា»។


លោក​បាន​បន្ថែម​ថា៖ «ការ​ដោះស្រាយ​គឺ​ត្រូវ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​ពេញ​លេញ​តាម តម្លៃ​ទីផ្សារ​សេរី ឬ តាម​ការ​សំណើ​សមស្រប​ណា​មួយ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ ព្រោះ​ការ​អភិវឌ្ឍ​គឺ​ទាមទារ​ឲ្យ​មាន​ការ​បង្កើន​ប្រាក់​ចំណូល និង​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ។ យើង​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ ថា តើ​នរណា​ជា​អ្នក​ផ្ដើម​គំនិត​ឲ្យ​មាន​ការ​លុប​បឹងកក់ ដែល​ជា​បឹង​ធម្មជាតិ ហើយ​យើង​នឹង​ចាប់​ជន​នោះ​យក​ទៅ​ដាក់​គុក»។

លោក​ថ្លែង​បន្ត​ថា ៖ «យើង​នឹង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង អ្នក​ស្រី យ៉ោម បុប្ផា។ ពិត​ជា​អយុត្តិធម៌​ណាស់​បង​ប្អូន​យក​ដី​គេ​ហើយ យក​ដំបង​ឆក់ មក​ឆក់ និង​វាយ​ដំ ព្រម​ទាំង​ប្រើ​ឡាន​ទឹក​បាញ់​ទៅ​លើ​គេ​ទៀត ហើយ​ថែម​ទាំង​ចាប់​គេ​ដាក់​គុក​ទៀត»។

លោក សម រង្ស៊ី មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​គេ​ចោមរោម​ពេល​ទៅ​ដល់​នោះ​ទេ។ អ្នក​ភូមិ​គ្រប់​វ័យ​បាន​រត់​ទៅ​ថត​រូប​ជាមួយ​នឹង​លោក​ស្រី មូរ សុខហូរ តំណាង​រាស្រ្ត និង​ព្រះ​អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បេក្ខជន​តំណាង​រាស្រ្ត​ក្នុង​ខេត្ត ព្រះ​សីហនុ។

លោក​ស្រី មូរ សុខហួរ បាន​ថ្លែង​ថា ស្ថានការណ៍​នៅ​បឹងកក់​ជា​វិវាទ​ដីធ្លី​មួយ​ដែល​ចាំ​បាច់​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។

លោក​ស្រី បាន​និយាយ​ថា៖ «ការ​វាយ​តម្លៃ​ឡើង​វិញ​លើ​សម្បទាន មិន​ត្រឹម​តែ​នៅ​ភ្នំពេញ​ទេ​គឺ​នៅ​គ្រប់​ទីកន្លែង​វា​ងាយ​ស្រួល​ធ្វើ។ បឹង​បាន​បំពេញ​រួច​ហើយ … ប៉ុន្តែ អ្នក​មាន និង​អ្នក​ក្រ​ត្រូវ​រស់​នៅ​ទាំង​អស់​គ្នា ក្នុង​ទីក្រុង​តែ​មួយ»។

វិវាទ​ដីធ្លី​ជា​ច្រើន​នៅ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា រាប់​ទាំង​នៅ​បឹង​កក់ គឺ​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​ដែល​មាន​ចំណង​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច។

យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា កត្តា​ដែល​ធ្វើ​ឲ្យ​លោក សម រង្ស៊ី មាន​ប្រជាប្រិយ​ភាព គឺ​ការ​សន្យា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មុន​ការ​បោះឆ្នោត ដែល​ថា​នឹង​បញ្ចប់​វិវាទ​ដីធ្លី ដែល​បាន​បណ្តេញ​មនុស្ស​ជាង ១០ ភាគរយ ក្នុង​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​ឆ្នាំ ២០០០ មក។

ជា​ការ​សម្តែង​ការ​គាំទ្រ​ដល់​លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ គឺ​លោក​ស្រី ផាន់ ឈុនរ៉េត ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​បឹងកក់ ១៣ នាក់ ដែល​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​មុន​បាន​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ពេល​លោក សម រង្ស៊ី ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី ខ្ញុំ​នឹង​បាន​កម្មសិទិ្ធ​ដីធ្លី ហើយ​រស់​នៅ​ក្នុង​តំបន់​បឹងកក់ ដោយ​សន្តិភាព»។

ទោះ​ជា​បែប​ណា​ក្ដី រហូត​មក​ទល់ ពេល​នេះ​គណៈកម្មាធិការ ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​មិន​ទាន់​បាន​ប្រកាស​នូវ​អាសនៈ​ជា បណ្ដោះ​អាសន្ន​ណា​មួយ​នៅ​ឡើយ​ទេ ខណៈ​ដែល​គណបក្ស​ធំៗ​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ឈ្នះ​រៀងៗ​ខ្លួន។

យោង​តាម​តារាង​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង តំណាងរាស្ត្រ​នីតិកាល​ទី៥ ឆ្នាំ​២០១៣ របស់​គ.ជ.ប បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​បោះឆ្នោត​សរុប ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ៩.៦៧៥.៤៥៣ នាក់ គឺ​មាន​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​ទាំង ៨ សរុប ៦.៦១៦.១១០ នាក់ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ការ​គាំទ្រ​លើ​គេ​បាន ចំនួន ៣.២២៧.៧២៩ សំឡេង​បន្ទាប់​គ្នា​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន ២.៩៤១.១៣៣ សំឡេង៕ TK

 

What Next?

Recent Articles

17 Responses to "លោក សម រង្ស៊ី ជំរុញ​ឲ្យ អ ស ប ចូល​រួម​ដោះស្រាយ​បញ្ហា​បោះឆ្នោត"

  1. Mao says:

    មិនត្រឹមតែឯកឧត្តមសម រង្ស៊ីទេ ប្រជារាស្រ្តទាំងមូលចង់អោយមានអង្គការសហប្រជាជាតិចូលរួម ហេតុអ្វី? ពីព្រោះពួកយើងលែងមានជំនឿលើមន្រ្តីរាជរដ្ឋាភិបាលចាំផ្ទះទៀតហើយ ។

  2. Lièvre says:

    La requête du chef de l’opposition à l’ONU est trop et diificile pour qu’elle puisse particper et défendre sa soi-disante victoire.

  3. Siemreap says:

    ខ្ញុំមិនចង់​ធ្វើអត្ថាធិប្បាយអំពីនយោបាយនោះទេ ប៉ុន្ដែស្ថានភាពនយោបាយ​នៅប្រទេសកម្ពុជាថ្មីថ្មីនេះងាយរងគ្រោះបំផុត។

    ប្រជាជនកម្ពុជា! តើអ្នក​ទាំងអស់គ្នា​ត្រៀមខ្លួនជាស្រេច​សម្រាប់ការ​ទទួលយក​​លោក​ សម រង្ស៊ី​ ជា​នាយករដ្ឋមន្រ្តី?

    ប្រសិនបើអ្នកទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយ ហេតុអ្វីបានពេលដែលឮ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ បានឈ្នះ​ការបោះឆ្នោត អ្នក​ទាំងអស់គ្នាត្រលប់ជាភ័យខ្លាចនិងទិញ​អង្ករ​សម្រាប់​បម្រុង?

    អ្នក​ទាំងអស់គ្នា​គួរតែ​ទិញ​ស្រា​ឬ​ស្រាបៀររួចទៅហៅខ្ញុំ​ឬមិត្តភក្តិ​របស់អ្នកផឹក​ជាមួយគ្នា សប្បាយរីករាយ​ជាមួយគ្នា។
    ហេតុអ្វី????????

    ព្រោះតែអ្នក​ទាំងអស់គ្នា​បានដឹងអ្វីដែលនឹង​កើតឡើងប្រសិនបើគណបក្សប្រជាជន​មិន​អាចឈ្នះ​ការបោះឆ្នោត​ថ្នាក់ជាតិ​នេះ។

    នៅពេលដែលអ្នក​ស្តាប់ឮថា​គណបក្សប្រជាជន​ឈ្នះ​ អ្នក​ឈប់​ព្រួយបារម្ភ​រួចហើយ​ត្រលប់​ទៅ​ផ្ទះរបស់អ្នកទាំងធូរអារម្មណ៍។គ្មាននរណាម្នាក់​ចូលទៅកាន់​ហាងលក់​អង្ករ​របស់ខ្ញុំ បន្ទាប់ពី​ទូរទស្សន៍​បានប្រកាស​លទ្ធផល​ការបោះឆ្នោត ‘។

    ប្រសិនបើ​ពួកគេ​ប្រកាស​យឺត​ជាងនេះ 1 ម៉ោង ខ្ញុំ​អាចលក់បាន​ច្រើនជាង​នេះ​យ៉ាងហោចណាស់ 2 តោន។

    ប៉ុន្ដែគួរឱ្យចង់សើចនោះគឺ ព្រឹកបន្ទាប់ពួកគេ​ទាំងអស់​ស្រែករកការផ្លាស់ប្តូររដ្ឋាភិបាលជាថ្មីម្តងទៀត។

  4. លោកម្នាក់ដែលមកពីខាងសៀមរាបនោះ ទើបតែភ្ញាក់ពីគេងហើយមែនទេសូមមេត្តាទៅលុបមុខសិនទៅទាន ។

    អ្វីដែលធ្វើអោយប្រជាពលរដ្ធមានអារម្មណ៏ក្នុងការភ័យខ្លាចនោះ

    មិនមែនមកពីគេគិតថាគណះបក្សសង្គ្រោះជាតិដឹកនាំធ្វើបាតុកម្មដោយអហឹង្សាដើម្បីទាមទាររកយុត្តិធ

    ម៏ដោយបង្កនៅភាពចលាចលនោះទេ ។ ការភ័យខ្លាចរបស់ពួកគាត់គឺការបង្ក្រាបដោយភាពឃោរឃៅរបស់លោក ហ៊ុន សែន មកលើប្រជាពលរដ្ធដែលស្លូតត្រង់ដូចមានគំរូស្រាប់ទៅហើយកាលនៅឆ្នាំ១៩៩៧ ១៩៩៨ និង បន្តមកអស់រយះកាលកន្លងមកនេះ ដែល វានឹងបង្ករអោយមានភាពវ៉ឹកវរដោយពួកលោកហ៊ុន សែននេះទៅវិញទេ ?

  5. តេជោយ៉ត says:

    លោកSiemreapរាស្រ្តនាំគ្នាទៅទិញអង្ករទុកដោយសារាស្រ្តលោកគាត់ស្គាល់ចរឹត្តលោកហ៑ុនសែនច្បាស់ដូចបាតដៃលោកអញ្ចឹង មនុស្សនេះមានចរឹត្តយង់ឃ្នង់មិនសាកសមជាជនជាតិខ្មែរទេ cppមានកំលាំងអាវុធគ្រប់ប្រភេទដែរអាចបង្រ្កាបរាស្រ្តប្រជាដែរគាំទ្រcnrpបានគ្រប់ពេលមិនថាទ្បើយសមាជិករបស់cnrpទេ,…

  6. Kon Khmer says:

    លោក Siemreap និយាយត្រូវ បើសំដាច់ធ្លាក់ សំដាច់នឹងមិនព្រមទទួលជាដាច់ខាត ហើយសំដាច់ ត្រូវតែសំលាប់ សំលាប់ សំលាប់ សំលាប់ សំលាប់ សំលាប់ សំលាប់ ។ តើខ្មែរយើងនៅតែត្រូវការ មេដឹកនាំសាហាវបែបនេះទៀត?

  7. kumrou says:

    ខ្មែរជំនាន់មុនមានប្រវត្តិទុករឿងប្រាក់ឌួងដល់កូនចៅជំនាន់ក្រោយជាមេរៀន។ខ្មែរជំនាន់នេះប្រហែលមានរឿងចោលសាច់​រត់ទៅយកស្រមោលពីព្រោះស្រមោល
    វាធំជាងរូបពិត។This story was very popular.A dog and the shadow of the meat.

  8. Siemreap says:

    Haha! បងអ្នកលេង

    ខ្ញុំក៏​គិតថាអ្វីដែលធ្វើអោយប្រជាពលរដ្ធមានអារម្មណ៏ក្នុងការភ័យខ្លាចនោះ មិន​ខុសគ្នាពី​អ្វីដែលបងគិតនោះទេ។

    វា​គឺជា​ហេតុផលខ្ញុំសួរ​អ្នកទាំងអស់គ្នាថា តើអ្នក​ទាំងអស់គ្នា​ត្រៀមខ្លួនជាស្រេច​សម្រាប់ការ​ទទួលយក​​លោក​ សម រង្ស៊ី​ ជា​នាយករដ្ឋមន្រ្តី?

    គណបក្សប្រជាជន​ទទួល​បានតែ 68 អាសនៈ​ឬ 67 អាសនៈ។ វា​មានន័យ​ថាប្រជាជន​កម្ពុជាមាន​ការសប្បាយតិច​ជាង​​មុនជាមួយនឹង​គណបក្សប្រជាជន។គណបក្ស​នេះអាច​បរាជ័យ​សម្រាប់​ការបោះឆ្នោត​បន្ទាប់។

    ដូច្នេះវា​នឹងព្យាយាម​​ដ៏ល្អបំផុត​ដើម្បីបំពេញចិត្ត​ប្រជាជនកម្ពុជា ‘វាគឺជា​សញ្ញា​ប្រាប់​ថា​ប្រជាជនកម្ពុជា​​មិន​គ្រាន់តែ​មានភក្ដីភាព​ទៅនឹង​គណបក្ស​ប៉ុន្តែ​ពួកគេក៏គិតអំពី​ប្រយោជន៏​ផ្ទាល់ខ្លួន​របស់ពួកគេនិង​ផលប្រយោជន៍សង្គម​ផងដែរ។
    បន្ទាប់ពីបាន​លទ្ធផល​នេះ​គណបក្សប្រជាជន​នឹងធ្វើឱ្យ​កំណែទម្រង់។អត្ថប្រយោជន៍ពី​កំណែទម្រង់​ទាំងនេះនឹង​ធ្លាក់ដល់ប្រជាជន​កម្ពុជា។
    ប្រសិនបើវា​មិនធ្វើកំណែទម្រង់ យើង​នឹងរំលឹក​ជាថ្មីម្តងទៀត​នៅក្នុង​ការបោះឆ្នោត​ឃុំសង្កាត់។

    ខ្ញុំគិតថាវាមិនមែនជា​ពេលវេលា​សម្រាប់​គណបក្សប្រឆាំងដឹកនាំប្រទេសនោះទេ។ សូម​មើល​នៅ​ធនធាន​មនុសរបស់​គណបក្ស​នេះ។វា​មានពេលវេលា​គ្រប់គ្រាន់សម្រាប់​គណបក្សប្រឆាំង​រៀបចំ​ខ្លួនវាផ្ទាល់​ក្នុងអំឡុងពេល 5 ឆ្នាំ​បន្ទាប់ទៀត។
    កុំ​ប្រញាប់​ពេកដឹង?

    ចំពោះ​យុវជន​អ្នក​គួររង់ចាំ។ កុំ​បារម្ភ​ពេក អ្នកនឹងបានមើលឃើញការផ្លាស់ប្តូរ ដោយសារតែអ្នកគ្រាន់តែ​​មានអាយុ 18 ឆ្នាំ ហើយនាយករដ្ឋមន្រ្តី​នៅពេលនេះគឺ​អាយុ 60 ឆ្នាំ។

    ​សម្រាប់​លោក​ សម រង្ស៊ី​ វា​ហាក់បីដូចជា​មានការលំបាកនៅក្នុងការ​រង់ចាំ ព្រោះគាត់​មានអាយុ64 ឆ្នាំ។​

  9. ជា ស៊ីម says:

    ទួលដើម្បីឲ្យមានតម្លាភាពនិងភាពសុក្រិត្យយើងជាពលរដ្ឋខ្មែរស្នើសុំឲ្យមានការរាប់សន្លឹក

    ឆ្នោតតាមការិយាល័យបោះឆ្នោតនិមួយៗឲ្យបានច្បាស់ដោយមានតំណាង

    អង្គការជាតិនិងអង្គការអន្តរាជាតិ​ អ្នកសង្កេតការ ទន្ទឺំមនិងនេះស្នើសុំកោះហៅមកវិញ

    រាល់តំណាងគណៈបក្សដែលធ្វើការទទួលបន្ទុកនៅតាមការិយាល័យបោះឆ្នោតទាំង

    អស់នោះមកបង្ហាញបញ្ជាក់អំពីលទ្ធផលដែលពួកគាត់បានធ្វើការបូកសារុបរួច

    បានចុះហត្ថលេខានិងបានថតទុកចំណាំអំពីចំនួនសន្លឹកឆ្នោតដែលបណ្តាបក្សនយោបាយ

    និមួយៗទទួលបាន។ និងរួចមកបូកសារុបលទ្ធផលសន្លឹកឆ្នោតទាំងនោះតាមមណ្ឌល

    និមួយៗទៀតនោះទើបហៅថាវាមានភាពសុក្រិត្យ ត្រឹមត្រូវនិងយុត្តិធម៌។ សូមកុំធុញ

    ទ្រាន់ ព្រោះប្រជាជនខ្មែរធ្លាប់ទទួលការឈើចាប់និងរងនូវអំពើអយុត្តិធម៌មកយូរហើយ។​

    ដូចនេះការប្រើពេលផ្ទៀងផ្ទាត់សារជាថ្មីឡើងវិញនេះវាមានតំលៃណាស់សម្រាប់ជនរួមជាតិ

    មិនខុសណាពីការកាត់ក្តីខ្មែរក្រហមទេ។ ដូចនេះ សូមយើងអត់ធ្មត់និងការប្រើពេល

    ធ្វើការនេះប្រសើរជាងនាំគ្នាទៅធ្វើការផឹកទឹកសម្បត់ដើម្បីចូលក្នុងរដ្ឋសភាធ្វើការទាំងមាន

    អារម្មណ៍មិនច្បាស់លាស់ និងមិននិងន។ ព្រោះប្រជាជនប្រុសស្រី ទាំងចាស់និងក្មេង

    អស់សង្ឃឹម និងមិនសប្បាយចិត្តធ្វើការ និងប្រកបមុខរបរចិញ្ចឹមជីវិត

    ក្រោមរបបគៀបសង្កត់ គំរាមកំហែង និងប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋ។

    រីឯអ្នកមានអំណាច នឹងរិតតែបង្កើនអំណាចធ្វើបាបរាស្ត្រខ្មែរស្លូតត្រង់អន់ថយថែមទៀត។ រីឯ

    មន្ត្រីរាជការដែលធ្វើឲ្យបាក់មុខគណៈបក្សប្រជាជននិងត្រូវបានគេកត់សម្គាល់ចូលក្នុងបញ្ជីខ្មៅ

    របស់គេដោយសារសម្លេងឆ្នោតចាញ់គណៈបក្សប្រឆាំង។ នេះជាយុទ្ធសាស្ត្រអ្នកមានអំណាច

    ក្នុងរបបខ្មែរក្រហម។ អាងអីអាគំរាមចាប់ អាងគំរាមដាក់គុក អាងគំរាមសម្លាប់ប្រជាជនគ្មាន

    ចិត្តមេត្តា គ្មានសិលធម៌ គ្មានចិត្តមនុស្សធម៌។ តើខំប្រឹងជាធ្វើបុណ្យដាក់ទានបានប្រយោជន៍អី?

    បើមានចិត្តលោភៈ ទោសៈ​ និងមោហៈមិនចេះស្ងប់នៅក្នុងខន្ធទាំងប្រាំ គឺរូបខន្ធ វេទនាខន្ធ

    សញ្ញាខន្ធ សង្ខារក្ខខន្ធ និងវិញ្ញាណខន្ធ ទាំងនេះ។

  10. ។។ says:

    អណ្ណត្តិក្រោយបែបហៅព្រះឥន្ទ្រមកធ្វើជាសាក្សីហើយមើលទៅ។

  11. ព័ទ្ធអាចម៍ក្ត អាថៅកែបាតុកម្ម បើស្រុកខ្មែរចលាចលមិនមែនងាប់សម រង្សីទេ គឺងាប់រាស្ត្រខ្មែរ

    អ្នកដែលនៅទាមទារនៅបឹងកក់គឺជាអ្នកជួលផ្ទះគេ

  12. កូនខ្មែរ says:

    ខ្ញុំគាំទ្រការសុំជំនួយពី UN

  13. Strey Khmer says:

    Sam Rainsy must request to get help from the UN.
    Without your permission, they cannot arrive in
    Cambodia. They have been waiting anxiously for
    your request for help in Justice and the right of
    people now.

  14. អគុណលោកមកពីខាងសៀមរាប !! សំរាប់គណះបក្សសង្គ្រោះជាតិ ក្នុងដំនាក់កាលនេះ សំរាប់ខ្ញុំ ខ្ញុំ

    មិនចង់អោយមានអ្នកឈ្នះឬមានអ្នកចាញ់នោះទេ ។ ជាការពិតណាស់សំរាប់ជនជាតិខ្មែរស្ទើរគ្រប់រូបគេក៏បានដឹងរួចទៅហើយថានៅលទ្ធផលនៃការបោះឆ្នោ

    តក្នុងអណត្តិនេះតើគណះបក្សណាជាអ្នកឈ្នះពិតប្រាកដនោះ?។

    ក៏ប៉ុន្តែស្ថានភាពបែបនេះតើយើងគប្បីយកការទទួលជ័យជំនះមកធ្វើអ្វី?

    អ្វីដែលយើងចង់បានគឺ ឆន្ទះរបស់ប្រជាពលរដ្ធដែលចង់បាន។ដូច្នេះអ្វីដែលខ្ញុំនិងលើកឡើងក្នុងពេលក្រោយវាគ្រាន់តែជាគំនិតរ

    បស់ខ្ញុំផ្ទាល់តែប៉ុណ្ណោះមិនមែន

    ជាការឆ្លុះបញ្ចាំងរួមទាំងអស់នៃគណះបក្សសង្គ្រោះជាតិរបស់យើងផ្ទាល់នោះឡើយ ។

  15. ចូរចងចាំថាអ្វីដែលសំខាន់បំផុតគឺគោលនយោបាយ៦

    ចំនុចរបស់គណះបក្សសង្គ្រោះជាតិដែលជាសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ធទូទាំងប្រទេស ។

    សូមមេត្តាពិចារណានិងគិតគួរពីរឿងនេះអោយច្បាស់ឡើងវិញនោះទើបប្រសើរជាង។

    ក្នុងពេលនេះគណះបក្សសង្គ្រោះជាតិប្រៀបបានទៅនិងតុលាការអាទិទេពដែលមានអំនាចដ៏ខ្ពង់ខ្ពស់រួច

    ទៅហើយតើចាំបាច់អីទៅគិតរឿងដែលមិនគួរត្រូវគិតនោះធ្វើស្អីទៀត ។

    និយាយរួមមកបើចាញ់ក៏យើងឈ្នះបើឈ្នះក៏យើងឈ្នះដែរ ដូច្នេះហើយ

    ហេតុអ្វីក៏យើងមិនដាក់លក្ខ័ណ្ឌអោយបានច្បាស់លាស់និងម៉ឺងមាត់ដោយមានការលាយល័ក្ខអក្សរនៅអ្វី

    ដែលជាឆន្ទះប្រជាពលរដ្ធគ្រប់រូបចង់បានជាមុនជាមួយពួកគេសិនទៅ ។

    បើសិនជាលក្ខ័ណ្ឌទាំងអស់នេះមិនត្រូវបានគេទទួលយកឬអនុវត្តន៏មិនបាននោះទេ

    នោះហើយអ្វីដែលយើងនឹងត្រូវសំរេចចិត្តធ្វើរបៀបនេះវានឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ធ

    ទូទាំងប្រទេសស្ទើរតែគ្មាននរណាម្នាក់អាចបដិសេដ្ធបានទៀតនោះឡើយ។ទីបញ្ចប់អំនាចរបស់លោក

    ហ៊ុន សែន និងត្រូវរលាយបាត់ស្រមោលដោយគ្មានការរើបំរះ និង តដៃបានទៀតឡើយ​។

  16. Kosal says:

    Y no winner and loser?

  17. Anonymous says:

    No pain, no gain. However, people around the country will get pain whenever the protest begins while the only Sam Rainsy and his staffs would gain. So, which option most people would need to do?