ព្រះមហាក្សត្រ​និង​សម្ដេច​ម៉ែ​នឹង​យាង​ទៅ​ប៉េកាំង​នៅ​ថ្ងៃ​១២ សីហា

ដោយ សាន សែល
2013-08-11
RFA

សីហមុនី
ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ក្នុង​ឱកាស​យាង​សម្ពោធ​សាខា​មន្ទីរពេទ្យ​កុមារ​ជយវរ្ម័ន​ទី​៧ ក្នុង​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​៣០ ធ្នូ ២០០៨។ RFA/Savyouth

ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រម​ទាំង​​សម្ដេច​មហាក្សត្រី​​ នរោត្តម មុនីនាថ សីហនុ ​អម​ព្រះ​រាជ​ដំណើរ​ដោយ​រាជវង្សានុវង្ស​មួយ​ចំនួន នឹង​យាង​ទៅ​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា ស្អែក​នេះ។

ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា ការ​យាង​ចេញ​របស់​ព្រះអង្គ នៅ​ពេល​នេះ គឺ​ដើម្បី​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​តាម​ការ​កំណត់​រៀង​រាល់ ៦​ខែ​ម្ដង។ ទ្រង់​នឹង​ យាង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ក្នុង​រយៈ​ពេល ២ ឬ ៣ សប្ដាហ៍​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

19 Responses to "ព្រះមហាក្សត្រ​និង​សម្ដេច​ម៉ែ​នឹង​យាង​ទៅ​ប៉េកាំង​នៅ​ថ្ងៃ​១២ សីហា"

  1. Anonymous says:

    that is not smell right !

  2. Real Khmerologist says:

    The Khmer monarch just want to stay away from political turmoil for sometimes.

  3. មានសែនមិនបាច់ហ៊ុនបើមានហ៊ុនមិនបាច់សែន says:

    ទៅចុះមិនបាច់មកវិញក៏បាន!!!

  4. siwatha says:

    I agree, this king has no power at all not even little tiny bit…his father at least has some power, but this king is nothing! if Hun Sen want him to sit he sit, if Hun Sen want him to crawl he’ll crawl, he should stand up for people and fight for people and find justice for people, don’t just pretend can’t see? can’t hear?

  5. ជ័យវរ្ម័នទី៧ says:

    ព្រះអង្គសំរេចព្រះទ័យត្រឹមត្រូវណាស់ មានតែមនុស្សដែលមានសតិល្អមិនងប់ងល់ទេទើបយល់ពីទឹកព្រះទ័យព្រះអង្គ។ មនុស្សដែលងប់ងល់ ប្រៀបបាននឹងក្មេងញៀនថ្នាំញៀន លែងស្គាល់អ្វីខុសអ្វីត្រូវ សូម្បីតែឪពុកម្តាយរបស់ខ្លួនក៏ហានសំលាប់ដែរ។

  6. Anonymous says:

    រត់អស់ហើយ តើខ្ញុំរត់ទៅណាបើខ្ញុំអត់លុយ

  7. kom kmack says:

    Notre majesté n’a aucun pouvoir politique. C’est un bon arbitre qui est toujours insulté par le parti au pouvoir (CPP). Son départ prévoit bien le trouble social et politique qui surviendra en son absence…

  8. ព្រះអង្គយាងទៅប៉េកាំង

    ប្រជារាស្ត្រខ្មែរដឹងថា​ ព្រអង្គពុំមានអំណាចអ្វីទេនៅក្នុងប្រទេស អ្វីៗទាំងអស់គឹអាស្រ័យដោយលោកហ៊ុន​ បច្ចុប្បន្ននេះ តេជោ ហ៊ុន សែន បានប្រើអំណាចព្រះរាជបាលង្គធ្វើជាខែលនយោបាន សូមប្បីតែសារព្រះរាជទានទោសក៏ត្រូវមានបញ្ជាពីលោកហ៊ុន សែន ដែរ ព្រះអង្គយាងទៅប៉េកាំងគឺដោយសាព្រះអង្គ ចង់ឃ្លាតឆ្ងាយពីការចាប់ជំរិតរបស់តេជោសែន ដែលទង្វើរបស់តេជោសែន អាចនិងធ្វើអោយប្រជារាស្តខ្មែរ កាន់តែអស់ជំនឿលើរាជវង្សស្តេច ។

  9. ក្មេងវត្តត្រឡែងកែង (លង្វែក) says:

    យាងទៅណាក៏ទៅៗ សំងំយកតែសុខតែអង្គឯងចុះ ទៅរហូតមិនបាច់យាងមកវិញក៏បានដែរ មាន

    ព្រះអង្គក៏ដូចជាគ្មានដែរ ព្រោះព្រះអង្គក៏ត្រូវឆាវសែនគំរាមដូចតែរាស្រ្តហ្នឹង ! គ្មានប្រយោជន៏ !

  10. លាហើយកម្ពុជា !!!!!!!!

  11. Old Man says:

    ស្តេចអង់គ្លេសកាលជំនាន់សង្រ្គាមលោកលើកទី២ ពេលអាលឺម៉ង់ទំលាក់គ្រាប់បែកលើទីក្រុងឡុងដុង គេបានយាងអោយស្តេចភាសព្រះកាយទៅទីសុខ
    តែស្តេចមិនព្រមទៅទេ លោកសុខចឹត្តនៅជាមួយរាស្រ្តលោកក្រោមការទំលាក់គ្រាប់បែករាប់មឺុនគ្រាប់ ។ ក្រឡេកមកមើលស្តេចយើង មិនទាន់ព្ញសូរអីមួយគ្រាប់ផ្ទុះផង
    ស្រាប់តែដាក់សាប៊ូច្រាយឌីចោលរាស្រ្តទៅហើយ តើអោយរាស្រ្តសង្ឃឹមអ្វី។

  12. METHA says:

    THE KING OF CAMBODIA WILL LEAVE TO BEIJING IS MEAN SOMETHING HAPPEN AFTER NEC NOTE ELECTION ON 12TH,BUT NOT THE KING WANTS TO GO, THERE’S SOMEONE FORCED THE KING TO LEAVE,BECAUSE THEY DONT WANT THE KING HAD TROUBLE WITH ANY POLITICAL OF GOVT. AND THEY WANT THE KING STAY AWAY BETTER THAN STAY IN ROYAL PALACE A 100 % SAFE FOR THE KING & QUEENCE… HAVE A GOOD FLIGHT TO BEIJING OF CHINA…

  13. oh man all of thing …… always on leave from cambodia to china….. i dont know y?……
    actually father until now son again…..

  14. this is the king of scared of cambodia………….
    ox coz i very hurt even our king do like this …..

  15. good bye cambodia…….
    welcome by communist ……….release and killing again

    i am not affraid
    Mavin
    015986954

  16. ជ័យយោជ! ស្តេចត្រងោលយើង រត់ចោលស្រុកទៀតហើយ ដូវឱគាត់អញ្ចឹង

  17. i says:

    ce roi est un imbecile, il fait rien pour son peuple, ce n est pas le roi du peuple, c est le roi a la conte, il aime sa trone plus que ses peoples et son pays.

  18. សំឡាញ់! says:

    គួរឲ្យអាណិតព្រះអង្គខ្លាំងណាស់! នាមថាជាស្តេច តែគ្មានអំណាចទាល់តែសោះ បានត្រឹមគេបញ្ជាទៅ
    ទៀត ។ ការសម្រេចចិត្តព្រះទ័យចាកចេញពីមាតុភូមិពេលនេះជារឿងត្រឹមត្រូវណាស់ព្រះអង្គ៕

  19. Chourn says:

    មេត្តាកំថាអីឲ្យព្រះអង្គ ព្រះអង្គបច្ចុប្បន្នមិនត្រឹមតែគ្មានអំណាចនោះទេថែមទាំងជាស្តេចក្របំផុតនៅ ក្នុងពីភពលោក គ្មានលុយទេ។ ព្រះអង្គឥឡូវគំព្រាបីតា គ្មានបទពិសោធន៍នយោបាយស្រេចតែគេ រំលោភបំពាននិងបញ្ជាឲ្យស្តេចធ្វើតាមខ្លួនបើទោះបីជាក្បត់និងរដ្ឋធម្មនុញ្ញក៍ដោយក៍ព្រះអង្គចេះតែ ធ្វើតាមគេទៅព្រោះព្រះអង្គកំពុងតែស្ថិតនៅក្រោមការគំរាមនិងសម្ពាធរដ្ឋាភិបាល។ ព្រះអង្គយាង ចេញពេលនេះគឺបញ្ជាក់ឲ្យឃើញថាព្រះអង្គមានការធុញទ្រាន់និងនយោបាយស្រុកខ្មែរដែលតែង តែមានបញ្ហាមិនចេះចប់មិនចេះហើយ ហើយព្រះអង្គគ្មានអំណាចនិងសមត្ថភាពនិងដោះស្រាយ ទៀត ប្រសិនបើព្រះអង្គប្រថាប់នៅក្នុងស្រុកទៀតនោះប្រាកដជាមានអ្នកនយោបាយបង្ខំឲ្យព្រះអង្គធ្វើអំ ពើក្បត់និងរដ្ឋធម្មនុញ្ញជាថ្មីម្តងទៀតហើយ មិនខុសពីធ្វើជាចំណាប់ខ្មាំងរបស់បក្សមួយនោះទេ ដែលគេយកតួអង្គស្តេចដើម្បីដោះស្រាយនៅមហិចតារបស់បក្សពួកខ្លួនគេនោះទេ ហើយទីបញ្ចប់ គេមិនដែលគោរពស្តេចដោយសុទ្ធចិត្តនោះទេ គឺគេគោរពស្តេចក្នុងន័យក្លែងក្បាយតែប៉ុណ្ណោះ។ ដូច្នេះ រដ្ឋាភិបាលថ្មីដែលកំពុងតែជាប់គាំងនេះព្រះអង្គនិងមិនពាក់ពន្ធ័ប្រព្រឹត្តខុសទៀតនោះទេ ដូច្នេះបានជាព្រះអង្គសម្រេចព្រះទ័យយាងទៅប្រទេសចិនបាត់ស្រឡះទៅ។