Monday, 12 August 2013
វង្ស សុខេង និង Shane Worrell
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ មន្ត្រីគណបក្សសង្គ្រោះជាតិបានថ្លែងសម្រាលអំពីការបកស្រាយថា មេដឹកនាំបក្សលោក សម រង្ស៊ី កំពុងញុះញង់ឲ្យមានការបះបោរក្នុងជួរកងទ័ពដែលកំពុងដាក់ពង្រាយ តាមរយៈសាររបស់លោកលើទំព័រ ហ្វេសប៊ុក ដែលជំរុញឲ្យពួកគេគាំទ្រគណបក្សសង្គ្រោះជាតិ គឺគ្រាន់តែក្នុងបំណងបន្ថយភាពតានតឹងរួចងាកមករក្សាភាពស្ងប់ស្ងៀមជាជាងបញ្ឆេះកំហឹង។
នៅក្នុងទំព័រ ហ្វេសប៊ុក របស់ លោក សម រង្ស៊ី ខណៈលោកស្ថិតនៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ លោកបានជំរុញឲ្យកងទ័ពដែលដាក់ពង្រាយនៅតាមផ្លូវតាំងពីថ្ងៃ ព្រហស្បតិ៍ ដើម្បីការពារមិនឲ្យមានបាតុកម្មទ្រង់ទ្រាយធំដឹកនាំដោយ គណបក្សសង្គ្រោះជាតិ ឲ្យផ្លាស់ប្តូរភាពស្មោះស្ម័គ្រមកគាំទ្រគណបក្សលោកវិញ។
លោក សម រង្ស៊ី ថ្លែងក្នុងសារថា៖ «ខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ ទាំងអស់ មេត្តារួមគ្នាក្រោកឡើងជាមួយកម្លាំងប្រជាពលរដ្ឋនិងកម្លាំងយុវជនស្នេហាជាតិរបស់យើងដើម្បីប្តូរមេដឹកនាំម្នាក់នេះចេញ»។
ការអត្ថាធិប្បាយរបស់លោក សម រង្ស៊ី នៅលើ ហ្វេសប៊ុក គាត់បានធ្វើឲ្យមានការឆ្លើយតបពីរដ្ឋមន្រ្តីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ តាមអ្នកកាសែតកាលពីថ្ងៃសៅរ៍ថា ការញុះញង់ឲ្យមានការបះបោរនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធនឹងនាំឲ្យមានការចោទប្រកាន់ទៅលើអ្នកដែលត្រូវទទួលខុសត្រូវ។
លោកថ្លែងហាក់សំដៅទៅលើសាររបស់លោក សម រង្ស៊ីនោះថា៖ «ការជំរុញឲ្យកម្លាំងប្រដាប់អាវុធធ្វើការបះបោរ គឺជាការរំលោភបំពានទៅលើក្រមព្រហ្មទណ្ឌ។ បាតុកម្មណាមួយបង្កចលាចលបែបនេះអាចនឹងមានលក្ខណៈគ្រោះថ្នាក់បំផុត។ នោះហើយជាមូលហេតុដែល [រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ] លោក ស ខេង បានចេញលិខិតព្រមានមួយ ទៅអ្នកដែលទទួលខុសត្រូវ [ចំពោះបាតុកម្មមានទ្រង់ទ្រាយធំ]»។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ កាលពីម្សិលមិញបានថ្លែងការពារសេចក្តីអត្ថាធិប្បាយរបស់លោក សម រង្ស៊ី ថា អត្ថាធិប្បាយទាំងនោះ គឺជាកិច្ចប្រឹងប្រែងដើម្បីរក្សាសន្តិភាពជាជាងញុះញង់កងទ័ពដែល ល្បាតតាមផ្លូវនៅភ្នំពេញ និងខេត្តមួយចំនួនតាំងពីថ្ងៃព្រហស្បតិ៍។
លោកបន្តថា៖ «អ្នកបានឃើញហើយថា ប្រជាជនមានការភិតភ័យ។ ដូច្នេះយើងចង់ជូនសារនេះទៅកងទ័ពសុំឲ្យពួកគេកុំធ្វើអ្វីខុស និងត្រូវពិចារណាទ្វេដង»។
នៅពេលសួរថាតើវាមានន័យ ថាពួកគេត្រូវបែរប្រឆាំងនឹងមេបញ្ជាការខ្លួនឬ? លោក សុវណ្ណ ថ្លែងថា គណបក្សសង្គ្រោះជាតិគ្រាន់តែចង់ជំរុញឲ្យពួកគេកុំប្រើហិង្សាណាមួយតែប៉ុណ្ណោះ។
គណបក្សសង្គ្រោះជាតិបានជំទាស់នឹងការអះអាងរបស់គណបក្សប្រជាជនកម្ពុជាដែលថា ខ្លួនបានឈ្នះអាសនៈ ៦៨ ទល់នឹង ៥៥ នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៨ ខែ កក្កដា ហើយជឿថា គណៈកម្មការស៊ើបអង្កេតចម្រុះ ដែលបង្កើតឡើងដើម្បីពិនិត្យលទ្ធផលនឹងបង្ហាញពីការឈ្នះឆ្នោតរបស់គណបក្សប្រឆាំង។
គ.ជ.ប ប្រកាសថា លទ្ធផលបឋមចុងក្រោយនៃការបោះឆ្នោតប្រកាសនៅថ្ងៃនេះបើទោះជាត្រូវបន្តរង់ចាំការស៊ើបអង្កេតថែមទៀតក្តី។ខណៈ ការព្រមាននោះទំនងមានឥទ្ធិពលតិចតួច ទៅលើពាក្យសម្តីលោក សម រង្ស៊ី។
កាលពីម្សិលមិញ លោកបន្តសរសេរនៅលើ ហ្វេសប៊ុក អំពីកងទ័ពនិងការគំរាមបាតុកម្មធំមួយថា៖ «ថ្ងៃនេះយើងបានឃើញ ច្បាស់នឹងភ្នែកហើយ គឺបងប្អូន ដែលជាប៉ូលិស ប៉េអឹម កងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសពលទាហាន បានចេញមុខគាំទ្រគណបក្សសង្គ្រោះជាតិយើងយ៉ាងពេញទំហឹង ដូច្នេះនៅពេលដែលឃើញពួកគាត់ត្រូវគេដាក់ពង្រាយតាមចិញ្ចើមផ្លូវ សូមក្មួយៗកុំមានការព្រួយបារម្ភឲ្យសោះ»។
លោកបន្តថា៖ «ផ្ទុយមកវិញក្មួយៗត្រូវ ញញឹមដាក់គាត់ហើយបើក្នុងដៃក្មួយមានទឹកសុទ្ធឬភេសជ្ជៈត្រូវជូនពួកគាត់រួចនិយាយថា យើងត្រូវតែរួមគ្នាក្រោកឡើងទាមទារឲ្យមានការផ្លាស់ប្តូរឲ្យទាល់តែបានដើម្បីសង្គ្រោះជីវភាពនិងសង្គ្រោះជាតិយើង»។
ប្រសិនក្រុមស៊ើបអង្កេតភាពមិនប្រក្រតីនៅតែស្ថិតក្នុងភាពចម្រូងចម្រាសនៅពេលការវិលត្រឡប់របស់លោកនារយៈពេលបួនប្រាំ ថ្ងៃទៀត លោក សម រង្ស៊ី បន្តថា គណបក្សសង្គ្រោះជាតិនឹងបន្ត «ធ្វើមហាបាតុកម្មមួយដើម្បីផ្លាស់ប្តូរមេដឹកនាំបច្ចុប្បន្ន»។
ជាថ្មីទៀត លោក យឹម សុវណ្ណ បានថ្លែងសម្រាលសម្តីប្រធានរបស់លោកថា ការធ្វើបាតុកម្មបែបនេះណាមួយ គឺនៅតែជា «ជម្រើសចុងក្រោយ» ហើយបញ្ហាចន្លោះប្រហោងជាច្រើននៅតែមានសម្រាប់ធ្វើការដោះស្រាយដោយសន្តិវិធី។ «ដូច្នេះយើងអំពាវនាវទៅប្រជាជនសូមមេត្តារក្សាភាពស្ងប់ស្ងៀម»។
អត្ថាធិប្បាយរបស់លោក សម រង្ស៊ី ធ្វើឡើងក្នុងពេលមិនច្បាស់លាស់អំពីការល្បាតក្នុងរាជធានី កងប្រដាប់អាវុធនិងនគរបាលរាប់រយនាក់។
ក្រសួងមហាផ្ទៃបានចេញបញ្ជាទៅមន្រ្តីទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ឲ្យបន្តបំពេញការងារខ្លួន «ដើម្បីប្រជាជនកម្ពុជាទាំងអស់» ហើយធ្វើការល្បាតក្នុងលក្ខណៈដែលមិនបញ្ឆេះភាពតានតឹង។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងសារាចរណែនាំនោះថា ការឆ្លើយតបខាងយោធាបណ្តាលពីការអំពាវនាវដដែលៗរបស់លោក សម រង្ស៊ី ឲ្យមានបាតុកម្មទ្រង់ទ្រាយធំ ហើយក្រសួងមហាផ្ទៃត្រៀមខ្លួនប្រើកម្លាំងដើម្បីត្រៀមទប់ទល់ស្ថានភាព។
លោកបន្តថា៖ «យើងមិនមានបំណងគំរាមកំហែងប្រជាជនទេ ប៉ុន្តែរដ្ឋាភិបាលមានកាតព្វកិច្ចការពារសន្តិសុខនិងសន្តិភាព។
បើបាតុកម្មមានលក្ខណៈសន្តិវិធី ខ្ញុំធានាថានឹងគ្មានបញ្ហាអ្វីទេ»។
សង្គម ស៊ីវិលបានសម្តែងក្តីបារម្ភពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ព និងផលប៉ះពាល់ដែលវាអាចមានចំពោះការឈានទៅរកដំណោះស្រាយសន្តិវិធី។
លោក ធន់ សារាយ នាយកនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ជាអង្គការឃ្លាំមើលការបោះឆ្នោត បានថ្លែងថា៖ «យើងជំរុញឲ្យគ្រប់ភាគីព្យាយាមឲ្យអស់លទ្ធភាពស្វែងរកដំណោះស្រាយដោយសន្តិវិធី។ យើងមានក្តីបារម្ភអំពីស្ថានភាពតានតឹង ពីព្រោះវានៅមានភាពផ្ទុយគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ»។
ពាក់ព័ន្ធនឹងការលើកឡើងអំពីករណីញុះញង់របស់លោក សម រង្ស៊ី លោក សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ថ្លែងថា៖ «ការញុះញង់មានន័យថា ការនិយាយអ្វីមួយបញ្ចុះបញ្ចូលឲ្យប្រព្រឹត្តបទល្មើស។ ប្រសិនលោក សម រង្ស៊ី កំពុងបញ្ចុះបញ្ចូលទាហានឲ្យប្រើអាវុធប្រឆាំងនឹងរដ្ឋាភិបាលនោះអាចនឹងមានបញ្ហា ប៉ុន្តែបើគ្រាន់តែថា «សូមចូលរួមបាតុកម្មសន្តិវិធី» នោះគ្មានបញ្ហាទេ»៕ PS
មន្ដ្រីរដ្ឋាភិបាល៖ លោក សម រង្ស៊ី អាចប្រឈមនឹងវិធានការតាមផ្លូវច្បាប់
(ចេញផ្សាយថ្ងៃទី 12-08-2013, 3:46 pm) | ដោយ៖ អភិសេរី វឌ្ឍនៈ
ការអំពាវនាវមួយរបស់លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ កាលពីថ្ងៃទី១១ ខែ សីហាម្សិលមិញ ដែលគេមើលឃើញថា ជាការបញ្ចុះបញ្ចូលកងកម្លាំងប្រដាប់អាវុធរបស់ជាតិអោយក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំប្រទេសបច្ចុប្បន្ន ត្រូវបានមន្រ្តីរាជរដ្ឋាភិបាលមួយចំនួនកត់សម្គាល់ថា ការអំពាវនាវនេះអាចនាំឲ្យមេដឹកនាំគណបក្សជំទាស់មួយនេះប្រឈមនឹងវិធានការច្បាប់។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
សូមរំលឹកថា ខ្លឹមសារអំពាវនាវដែលលោក សម រង្ស៊ី បានចុះផ្សាយលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១នោះបានសរសេរថា៖ «ថ្ងៃនេះយើងបានឃើញច្បាស់នឹងភ្នែកហើយ គឺបងប្អូនដែលជាប៉ូលីស ប៉េអឹម កងកម្លាំងប្រដាប់អាវុធទាំងអស់់ ជាពិសេសពលទាហាន បានចេញមុខគាំទ្រគណបក្សសង្គ្រោះជាតិយើង យ៉ាងពេញទំហឹង ដូច្នេះនៅពេលដែលឃើញពួកគាត់ត្រូវបានគេដាក់ពង្រាយតាមជញ្ចើម ផ្លូវ សូមក្មួយៗកុំមានការព្រួយបារម្ភឲ្យសោះ ផ្ទុយមកវិញក្មួយៗត្រូវ ញញឹមដាក់គាត់ ហើយបើក្នុងដៃក្មួយមានទឹកសុទ្ធឬភេសជ្ជៈ ត្រូវជួនគាត់រួចនិយាយថា យើងត្រូវតែរួមគ្នាក្រោកឡើងទាមទារឲ្យ មានការ ផ្លាស់ប្តូរ ឲ្យទាល់តែបាន ដើម្បីសង្គ្រោះជីវភាព និងសង្គ្រោះជាតិយើង ក្នុងឆ្នាំ ២០១៣នេះ។កុំភ្លេចណាជួបបងប្អូនទាហ៊ានតាមផ្លូវរាក់ទាក់គាត់ផង គាត់ស្រលាញ់រាស្ត្រ និង ជាតិណាស់ គាត់មិនបំរើគ្រួសារ បក្សពួកនិយមទេ»។
ចំពោះការអំពាវនាវនេះ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានមានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា«ខ្ញុំជឿថា លោក សម រង្ស៊ី បាននិយាយអ្វីមួយផ្សេង ហើយប្រជាពលរដ្ឋបកស្រាយការនិយាយរបស់លោក សម រង្ស៊ី ក្នុងន័យផ្សេង ប៉ុន្តែបើប្រសិនបើ លោក សម រង្ស៊ី ពិតជាបាននិយាយយ៉ាងដូច្នោះមែននោះ វាគឺជាបទល្មើសព្រហ្មទណ្ឌ»។
ចំណែក លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់ក៏បានថ្លែងស្រដៀងគ្នានេះដែរថា «លោក សម រង្ស៊ី នឹងអាចប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ ដ្បិតលោក សម រង្ស៊ី បានប្រើប្រាស់សារញុះញង់ និងលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋអោយមានការធ្វើរដ្ឋប្រហារ» លោក បន្ថែមថា ការបង្កអោយមានការធ្វើរដ្ឋប្រហារនេះវាធ្វើអោយកើតចលចលនៅទូទាំងប្រទេស៕
Sam Rainsy might turn himself into a prisoner again.
Where there is Sam Rainsy, there is problem.
ចលនាអំណាចពលរដ្ឋខ្មែរបកអាក្រាតបក្សសង្រ្គោះជាតិពីរឿងចរចាផងនិងរៃអង្គាសលុយទុកធ្វើមហាបាតុកម្មផង
(ចេញផ្សាយថ្ងៃទី 12-08-2013, 5:28 am) | By FPM
ចលានាអំណាចពលរដ្ឋខ្មែរ ដឹកនាំដោយលោកសួន សេរីរដ្ឋា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរកឃើញភាពផ្ទុយគ្នាពីរក្នុងពេលដំណាលគ្នានៃសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដែលម្ខាងកំពុងចរចាបង្កើតគណកម្មការចម្រុះដើម្បីផ្ទៀងផ្ទាត់ភាពមិនប្រក្រតី នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា នៅក្នុងប្រទេស ហើយម្ខាងទៀតកំពុងប្រកាសរៃអង្គាសលុយពីអ្នកក្រៅប្រទេសដើម្បីត្រៀមទិញស្បៀង និងទឹក សម្រាប់ធ្វើមហាបាតុកម្ម ដើម្បីទម្លាក់មេដឹកនាំប្រទេសបច្ចុប្បន្ន ។
ចលានា ដែលមិនជឿ និងមិនចូលរួមក្នុងការបោះឆ្នោតនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានបកអាក្រាតទង្វើរបស់គណបក្សសង្រ្គោះជាតិ ដោយបានហៅថា ជាទង្វើនេះជាទង្វើមិនសុច្ចចរិតចំពោះអ្នកគាំទ្រគណបក្សប្រឆាំង ពោលគឺការប្រើលេសបាតុកម្មដើម្បីប្រមូលប្រាក់។
អត្ថបទរបស់ចលនាអំណាចពលរដ្ឋខ្មែរនោះ មានចំណងជើងថា៖ «តំណាងគណបក្សសង្រ្គោះជាតិ រៃអង្គាសលុយថាទុកទិញបាយទឹកចែកបាតុករធ្វើមហាបាតុកម្ម ឬជាមធ្បោបាយប្រមូលលុយបែបថ្មី?» ។
សូមមេត្តាចុចលើLink ខាងក្រោមនេះដើម្បីចូលទៅអានអត្ថបទ ។
http://www.kppmradio.org/%E1%9E%8F%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%84%E1%9E%82%E1%9E%8E%E1%9E%94%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9F%87%E1%9E%87%E1%9E%B6%E1%9E%8F/
គេនៅមិនទាន់ឃើញមានប្រតិកម្មរបស់គណបក្សសង្រ្គោះជាតិ ឆ្លើយតបចំពោះការចោទប្រកាន់នេះនៅឡើយទេ ៕
More than 2500+ star-generals in just a small army of 75000 men!!!
កូនពុក
លោក former Hai lola មួយអត្ថបទនេះលោកឯងស៊ីថ្លៃប៉ុន្មាន បច្ចុប្បន្ននេះរឿងឃោសនា អូសទាញ រាស្តមិនជឿទេ គេមានការគិត ការយល់ដឹង ការរស់នៅក្នុងសង្គមគេស្គាល់រួចហើយ ពីចរឹកអ្នកនយោបាយដែលបានដឹកនាំប្រទេសនាពេលនេះ រឿងអ្វីក៏ដោយបើយើងធ្វើត្រឹមត្រូវ សច្ចភាព យុត្តិធម គ្មានអ្នកណាគេតវ៉ាទេ ។ លើលោកនេះអំពើអាក្រក់មិនអាចស្ថិតស្ថេរបានទេ៕
លោកកញ្ញារក្ស!
If you want to find out the justice, you should read the “Free Press Magasin”. For the Cam News, they are not neutral. They incline to only one side. Cam News never publish any thing bad about the opposition party. The Cam News never said: The opposition party wins the votes in the area that they complain ” a lot of Vietnamese there to vote for HS”. Every other News said a lot about this.
លោកសមរង្សីនិយាយមានន័យថាប្រសិនបើកងកំលាំងប្រដាប់អាវុធមិនប្រើកំលាំងលើបាតុករនោះ មានន័យថាកងកំលាំងប្រដាប់អាវុធទាំងនោះបានចូលរួមជាមួយយុវជនបក្សសង្គ្រោះជាតិហើយ។
ខ្ញុំមិនហានឃាត់រដ្ឋាភិបាលមិនឲ្យបង្ក្រាបនោះទេតែដល់តំណាក់កាលនិងសម័យនេះទៅហើយវាដូច ជាមិនត្រូវនិងសភាពការណ៍នោះទេប្រសិនបើរដ្ឋាភិបាលប្រើទាហាននិងប៉ូលីសមកបង្ក្រាបបាតុករនោះ ហើយប្រសិនបើដូច្នេះមែននោះជីវិតនយោបាយរបស់មេដឹកនាំបច្ចុប្បន្នប្រាកដណាស់និងរួញខ្លីទៅៗ និងអាចបាត់រូបរាងទៀតផង។ ប្រទេសដែលប្រើកំលាំងបាយដើម្បីទប់ទល់បាតុករអហឹង្សាមិនដែល បានជោគជ័យនោះទេនៅសម័យទំនើបនេះ។ សម័យទំនើបគឺគេប្រើនយោបាយតម្លាភាពមិនមែន នយោបាយភូតភនិងផ្តាច់ការនោះទេព្រោះមនុស្សកាន់តែចេះដឹងហើយគេយល់នូវអ្វីៗដែលអ្នកដឹកនាំ កំពុងតែធ្វើ ហើយគេក៍មិនចង់មានមេដឹកនាំយ៉ូឆ្នាំនោះដែរគឺគេចង់ផ្លាស់ប្តូរទើបមានការរីកចំរើនតាម ការវិវឌ្ឍននៃពិភពលោក។
មិនអីនោះទេ! ទុកអោយគេឆ្លើយចំពោះប្រជារាស្រ្ត
និងប្រវត្តិសាស្រ្តដោយខ្លួនគេនោះទៅ។ខ្ញុំហ៊ាននិយាយថាបើសិនរដ្ធាភិបាលថ្មីតែដឹកនាំដោ
យមនុស្សដដែលនៅក្នុងអណត្តិនេះនោះវានឹងអស់តំលៃចាប់ពីហ្នឹងទៅហើយដែរ
ដែលវាប្រៀបបានទៅនឹងមនុស្សម្នាក់ដើរស្រាតកណ្តាលសាធារណះក្នុងចំនោមមនុស្សរាប់លាននា
ក់អោយគេមើលនោះទេ ។ ហ៊ុន សែន នឹងប្រៀបបានទៅមនុស្សម្នាក់នោះអែង
តើគាត់អាចត្រូវបានប្រជាពលរដ្ធចាត់ទុកថាជាអ្នកខ្លាំង និងគោរពបានទៀតទេក្នុងពេលនេះ?
បើមនុស្សម្នាក់នេះត្រូវបានគេចាត់ទុកថាជាបុគ្គលអាក្រក់ឬក៏ជាចោរប្លន់បាត់ទៅហើយនោះ។
ចាំមើលចុះមិនថាជនជាតិខ្មែរ ឬ ជនជាតិបរទេសនោះទេដែលបានគិតដូចខាងលើ
រាល់ពេលដែលវត្តមានឬឮឈ្មោះគាត់ទៅដល់ទីណាក៏ដោយ។
ពីមុនអំនាចដែលគាត់ដណ្តើមបានមកវាស្ថិតនៅក្នុងស្ថានភាពរបស់ប្រជាពលរដ្ធដែលមានការស្ទាក់ស្ទើ
រច្រលំបល់យ៏ក្នុងការដែលគេពិបាកបែងចែកតើនរណាល្អឬនរណាអាក្រក់?ដើម្បីទទួលស្គាល់ការពិត។
ប៉ុន្តែពេលនេះបន្ទាប់ពីភាពស៊ីជោរ ជិះសេះលែងដៃ និង
អំនួតមិនប៉ាន់ប្រមាណរបស់គាត់ធ្វើអោយគាត់ត្រូវបានសំរេចចិត្តដោយប្រជាពលរដ្ធយ៉ាងពិតប្រាកដថាតើនរណាល្អឬនរ
ណាអាក្រក់ហើយ ដូច្នេះអំនាចដែលគាត់ប្លន់ពីគេបាននៅពេលបច្ចុប្បន្ននេះទៀតវាអស់តំលៃ
អស់ប្រសិទ្ធិភាព និង ឥទ្ធិពលដែលធ្វើអោយគេគោរពនិងកោតខ្លាចទៀតហើយ។
សួរថាតើគាត់អាចយកអំនាចរបៀបនេះមកគ្រប និងកៀបសង្កត់ផ្លូវចិត្តរបស់ប្រជាពលរដ្ធបានទៀតទេ?
ឃើញអាស្គត់( រថក្រោះប្រភេទនេះ)ធ្វើអោយខ្ញុំនឹកឃើញវាដួលបះជើងឆ្ងាងមួយគ្រឿងដោយស្នាដៃ
B.40.5
ផ្គុំគ្នារបស់យុទ្ធមិត្តពួកខ្ញុំនៅសមរភូមិភាគខាងជើងរបស់ប្រទេសកម្ពុជា
ជិតត្រង់ជិតស្ពានព្រែកជីកស្រុកចុងកាល់ខេត្តឧត្តរមានជ័យ(អតីតខេត្តសៀមរាប) កាលដើមឆ្នាំ១៩៨៩
។ និងរថក្រោះមួយប្រភេទទៀតធុនT-54 របស់រុស្សី បីគ្រឿងត្រូវដេកស្ងៀមមិនកំរើក នៅម្តុំហួសស្រុកចុងកាល់
ពាក់កណ្តាល ក្រុងសំរោងកំទេចដោយមីនតោន និងអាវុធធ្ងន់ D.K 80 របស់ទាហានខ្មែរក្រហម។
ប៉ុន្តែពេលនេះខ្ញុំឆ្អែតហើយ ខ្ញុំចាប់យកស្លាបប៉ាការជាអាវុធមកតស៊ូ ជំនួសអោយការយកអាវុធប្រភេទខាងលើមកតស៊ូ ។
ខ្ញុំមិនហានឃាត់រដ្ឋាភិបាលមិនឲ្យបង្ក្រាបនោះទេតែដល់តំណាក់កាលនិងសម័យនេះទៅ
ហើយវាដូច ជាមិនត្រូវនិងសភាពការណ៍នោះទេប្រសិនបើរដ្ឋាភិបាលប្រើទាហាននិងប៉ូលីស
មកបង្ក្រាបបាតុករនោះហើយប្រសិនបើដូច្នេះមែននោះជីវិតនយោបាយរបស់
មេដឹកនាំបច្ចុប្បន្នប្រាកដណាស់និងរួញខ្លីទៅៗ និងអាចបាត់រូបរាងទៀតផង។
ប្រទេសដែលប្រើកំលាំងបាយដើម្បីទប់ទល់បាតុករអហឹង្សាមិនដែល
បានជោគជ័យនោះទេនៅសម័យទំនើបនេះ។ សម័យទំនើបគឺគេប្រើនយោបាយ
តម្លាភាពមិនមែន នយោបាយភូតភនិងផ្តាច់ការនោះទេព្រោះមនុស្សកាន់តែចេះដឹងហើយគេ
យល់នូវអ្វីៗដែលអ្នកដឹកនាំ កំពុងតែធ្វើ ហើយគេក៍មិនចង់មានមេដឹកនាំយ៉ូឆ្នាំនោះ
ដែរគឺគេចង់ផ្លាស់ប្តូរទើបមានការរីកចំរើនតាម ការវិវឌ្ឍននៃពិភពលោក។
======================
ថោកទាបខ្លាំងណាស់កោតតែមិនចេះខ្មាស់ប្រជាជនខ្លួនឯងសោះ! នេះហៅថាសែនមហា
មុខក្រាស់ តើប្រឹងត្រដរដល់ណាទៀត??? ទោះជាឈ្នះបែបនេះក៏អត់មានតម្លៃដែរ!
ទោះជាដឹកនាំតទៅទៀតក៏គ្មានខ្លឹមសារដែរ! ប្រជាជននឹងមិនពេញចិត្តគ្រប់គ្នា! ប្រជាជននឹង
ធ្វើបុណ្យដាក់បណ្ដាសាឲ្យវិនាសហិនហោចព្រាត់ ប្រាស់ប្រពន្ធកូនចៅ ញាតិសណ្តាន និង
ចុះនរកគ្រប់ៗគ្នា នឹងកើតមកសោយសុខក្នុងឋានសត្វតិរច្ឆានរាប់ពាន់ម៉ឺនអនន្ត!
តើបណ្តាញក្រុមចោរទៅរកឯណាទៀតគឺពួកមុខក្រាស់ទាំងអស់នេះហើយ
ពិសេសគឺអាគ.ជ.ប នេះ ដែលធ្វើឲ្យប្រទេសខ្មែររលាយហិនហោចជាច្រើនទសវត្សរ៍មកហើយ ។
វានឹងត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋខ្មែររាល់ថ្ងៃជាក់ជាមិនខាន!
សូមឲ្យកម្លាំងចិត្តកូនខ្មែរគ្រប់រូបក្រោកឡើង!!!
ហេតុអីបានជាបងប្អូនមិនយល់? មើលចុះមហារមេចោរគឺនៅឃើញនិងមុខ
និងភ្នែកស្រាប់ហើយគឺវាលួចសន្លឹកឆ្នោតហើយថែមទាំងប្លន់លទ្ធផលបោះឆ្នោតរបស់បងប្អូន
ខ្មែរស្នេហាជាតិយើងទៀត។
ចុះអីក៏មានចារឹកថោកទាបខ្លាំងម្លេះ? បក្សសង្គ្រោះជាតិឈ្នះវាដាច់ឆ្ងាយណាស់!
តើពួកវានឹងរស់នៅបានសុខស្រួលទេទៅថ្ងៃខាងមុខ??? ព្រះលោកមានពុទ្ធដីការថាអ្នកលួច
ប្លន់គេរស់មិនស្រណុក និងមិនបានយូរទេ ដោយសារត្រូវបណ្តាសាគេរាល់ថ្ងៃ ទោះបីខំប្រឹង
ធ្វើបុណ្យប៉ុន្មានវត្តក៏គេចមិនផុតនិងកម្មពារនេះដែរ។
គិតៗទៅក្រុមគណៈបក្សប្រជាជនគឺសុទ្ធសឹងជាជនពាល ជនចោរ ជនអត់សាសនា ជនបំផ្លាញ
ប្រទេសជាតិ ជនសាហាវព្រៃផ្សៃ ជននរកប្រែត អាសូរកាយ ជនសត្វតិរច្ឆាន
គ្មានស្គាល់ខុសត្រូវ។ ខិតខំប្រើគ្រប់ល្បិចកល និងអំពើថោកទាប គ្រប់ទីកន្លែង ប៉ិន្នឹងហើយនៅ
តែមិនឈ្នះទៀត។ ខំចល័តទ័ពដាក់ពង្រាយបំភ័យប្រជាពលរដ្ឋ។ បង្ខំឲ្យកងទ័ពនិងកងកម្លាំង
គ្រប់ប្រភេទធ្វើការសម្បត់ដើម្បីការពារអំណាចរបស់ខ្លួន និងរហូតមិនទុកចិត្តកងទ័ព
និងកងកម្លាំងប្រដាប់អាវុធដែលនៅទីក្រុងភ្នំពេញដោយធ្វើការដកហូតអាវុធពីពួកគាត់ចេញ។
ដោយនិយាយថា កម្លាំងប្រដាប់អាវុធនៅទីក្រុងភ្នំពេញអសមត្ថភាព ទើបគេប្រើទព័ពីបណ្តាខេត្ត
ទៅវិញ។ ចុះអីក៏ថោកយ៉ាងនេះ???
ដូចនេះ អ្នកដែលទៅពីបណ្ដាខេត្តត្រូវតែមានស្មារតីស្នេហាជាតិ ការពារជាតិ មិនត្រូវឲ្យ
មានជនណា ឬក្រុមណាមកឃាត់ឃាំងក្រុមប៉ាតុកម្មទាមទារយុត្តិធម៌ សិទ្ធិសេរីភាពរស់នៅរបស់
ខ្មែរយើងជាដាច់ខាត! យើងស្រេកឃ្លានយុត្តិធម៌ខ្លាំងណាស់! យើងស្រេកឃ្លានសិទ្ធិសេរីភាព
ខ្លាំងណាស់! យើងចង់បានប្រទេសយើងឯករាជ្យមិនជំពាក់បំណុលគេ! យើងមិនចង់ឲ្យប្រទេស
យើងបន្តបាត់បង់ព្រៃឈើតទៅទៀតទេ!
ដូចនេះសូមបងប្អូនរាល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលគេបង្ខំ
ឲ្យមកគំរាមប្រជាជនសូមធ្វើការពិចារណាឲ្យបាលល្អផង ថាតើអ្នកដែលយើងគេមកឲ្យគំរាម
និងបំណងប្រើអំពើហឹង្សា ឬវាយប្រហារនេះ ជាជនជាតិខ្មែរ ជាម៉ែជាឪ ជាបងជាប្អូនរបស់យើង
ឬជាជនបរទេស??? កុំសម្លាប់ជាតិយើងព្រោះតែ ទទួលសំណូក និងផ្គាប់ចិត្តមេដឹកនាំដែលជា
ជនបំផ្លាញជាតិឲ្យសោះ។ យើងត្រូវតែប្រឆាំងជាដាច់ខាតបើមានជនណាម្នាក់មកវាយប្រហារ
ឬសម្លាប់ជាតិសាសន៍ខ្មែរយើង គឺយើងត្រូវតែមិនអនុគ្រោះឲ្យជាដាច់ខាត! ក្នុងពេលធ្វើបាតុកម្ម
បើមានជនបង្កប់ណាមកក្លែងបន្លំឲ្យឆ្លៀតឪកាសវាយប្រហារនិងសម្លាប់ខ្មែរយើង គឺយើងត្រូវតែ
វែកមុខរកឲ្យឃើញចាប់យកមកផ្តន្ទាទោសចំពោះមុខសាធារណៈជនឲ្យគេបានដឹងបានឮពីអំ
ពើថោកទាបរបស់ពួកវា។ យើងត្រូវតែហ៊ានតស៊ូដើម្បីជាតិ ប្រជាជន ដើម្បីសិទ្ធិសេរីភាពនិងការ
រស់នៅ ដើម្បីប្រទេសជាតិ និងព្រះមហាក្សត្រយើង! សព្វថ្ងៃព្រះមហាក្សត្រយើងលោកគ្មានសិទ្ធិ
អ្វីទាំងអស់ក្នុងការសម្រេច និងសម្របសម្រួលនយោបាយផ្ទៃក្នុងឡើយ។ ព្រះអង្គជាជាតិខ្មែរ
ព្រះអង្គជាម្លប់របស់កូនចៅខ្មែរ ព្រះអង្គលោកគ្មានចង់បានអ្វីក្រៅតែសុខសន្តិភាព សេរីភាព
ភាពរីកចំរើន និងវិបុលសុខជូនប្រជារាស្ត្ររបស់ព្រះអង្គឡើយ។
People do demonstration as their weaspons and For Government use the real weaspon for their weaspons. If it is fair, why 2 win parties do not sit around the table and discuss for good solution with local poeple with only international observers ??? it is simple , you are the both leaders still cheap attitudes, you know what are the people need ? they need peace and development with properity not the poor. Kingdom of Cambodia is not belong only hundred of people it is belong to 14 millions cambodian. Why the leader want to stay in the power for a whole life ??? and if the new leader come up in position not obey to their principle policies must go out with the term or after the term.