មន្ត្រីរាជការមួយចំនួននៅតាមបណ្ដាខេត្ត ក្រៅតែពីធ្វើញត្តិគាំទ្រលទ្ធផលនៃការបោះឆ្នោតដើម្បីភាពជោគជ័យនៃគណបក្សកាន់អំណាចនោះ គឺថែមទាំងបានបំផុសឱ្យអង្គការ ឬសមាគមក្រៅរដ្ឋាភិបាលខ្លះ ជួយធ្វើញត្តិគាំទ្រលទ្ធផលនៃការបោះឆ្នោតដែរ។
ដោយ ហង្ស សាវយុត
2013-08-12
RFA
សមាគមមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួននៅខេត្តសៀមរាប បានសំដែងការមិនសប្បាយចិត្តចំពោះមន្ត្រីរាជការខ្លះដែលតម្រូវឱ្យពួកគេធ្វើសេចក្ដីថ្លែងការណ៍ និងទទួលស្គាល់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាល៥ កន្លងទៅ គឺប្រកបដោយភាពសេរីនិងយុត្តិធម៌ អាចទទួលយកបាននោះ។
សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ខ្លះបានអះអាងថា កាលពីពេលថ្មីៗ ពួកគេបានទទួលគំរូនៃសេចក្ដីថ្លែងការណ៍មួយដែលរៀបចំខ្លឹមសាររួចជាស្រេច សំដៅគាំទ្រការបោះឆ្នោត ឬក៏គាំទ្រទៅលើគណបក្សកាន់អំណាច។ ប្រសិនបើសមាគមណាមួយចាប់អារម្មណ៍ គឺគ្រាន់តែចុះហត្ថលេខាបោះត្រាប្រគល់ត្រឡប់ទៅឱ្យអ្នកចែកវិញគឺជាការស្រេច មិនចាំបាច់ចំណាយពេលធ្វើខ្លួនឯងទេ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍មួយរូបដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១២ ខែសីហា ថា កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានយកគំរូនៃសេចក្ដីថ្លែងការណ៍សម្រាប់គាំទ្រការបោះឆ្នោតមួយមកឱ្យរូបលោក។ លោកបានពិនិត្យលើគំរូនៃសេចក្ដីថ្លែងការណ៍នោះ គឺមានន័យថា គេចង់ឱ្យចូលរួមទទួលស្គាល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានលក្ខណៈសេរី និងយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សាជាដើម។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ដដែលបានបញ្ជាក់ថា ទោះយ៉ាងណា លោកមិនយល់ព្រមចុះហត្ថលេខានិងបោះត្រាលើគំរូនៃសេចក្ដីថ្លែងការណ៍នោះឡើយ ដោយសារតែលោកដឹងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ គឺមានភាពមិនប្រក្រតីមួយចំនួន៖ «ខ្ញុំគិត ខ្ញុំមិនអាចទទួលយកបានទេ ពីព្រោះភាពជាក់ស្ដែង ខ្ញុំក៏ជាអ្នកសង្កេតការណ៍មួយដែរនៅក្នុងថ្ងៃបោះឆ្នោត ខ្ញុំឃើញមានផលអវិជ្ជមានជាច្រើនដែលខ្ញុំជួបប្រទះ គឺប្រជាជនវៀតណាម យ៉ាងច្រើន ដែលមានឈ្មោះបោះឆ្នោត ហើយមួយទៀត ក៏ខ្ញុំចាប់បានឯកសារមួយចំនួនដែលបោះឆ្នោតឈ្មោះជាន់ជាមួយនឹងឈ្មោះគេមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ មួយចំនួនដែរ»។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបដិសេធថា គំរូនៃសេចក្ដីថ្លែងការណ៍នោះ គឺគេពុំបានចែក ទៅឱ្យសមាគមក្រៅរដ្ឋាភិបាលដោយបង្ខំឱ្យគាំទ្រលទ្ធផលនៃការបោះឆ្នោតទេ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានមានប្រសាសន៍ថា គំរូនៃសេចក្ដីថ្លែងការណ៍នោះ គឺពិតជាលោកបានធ្វើមែន ក៏ប៉ុន្តែលោកមិនបានចែកចាយទៅឱ្យសមាគមក្រៅរដ្ឋាភិបាលណាឡើយ។
លោកបញ្ជាក់ថា ការធ្វើគំរូនៃសេចក្ដីថ្លែងការណ៍នេះ គឺគ្រាន់តែបម្រុងទុកប្រសិនបើសមាគម ឬអង្គការណាមួយត្រូវការអាចមកសុំ ហើយគ្រាន់តែចុះហត្ថលេខាបោះត្រានៅលើនោះជាការស្រេច មិនចាំបាច់ចំណាយពេលយូរក្នុងការសរសេរទេ៖ «អាហ្នឹងគ្រាន់តែជាគំរូមួយ គ្រាន់តែយើងធ្វើព្រាង បើគាត់ចង់សរសេរសម្រាប់ពួកគាត់ហ្នឹង គឺឱ្យគំរូពួកគាត់ទៅ។ បើសិនសមាគមយល់ថា គាំទ្រ ក៏គាំទ្រទៅ បើសិនមិនគាំទ្រ ស្រេចតែចិត្តរបស់គាត់ អត់មែនជាការបង្ខិតបង្ខំអ្វីទេ»។
ប្រភពព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្ន គំរូនៃសេចក្ដីថ្លែងការណ៍គាំទ្រការបោះឆ្នោតនោះ គឺបានចែក ទៅឱ្យសមាគមមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួនក្នុងខេត្តសៀមរាប ដើម្បីស្វែងរកការគាំទ្រ។
អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍ដែលគាំទ្រការបោះឆ្នោតនោះ មិនមែនតែអង្គការសមាគមក្រៅរដ្ឋាភិបាលទេ គឺមន្ត្រីរាជការខ្លះក៏បានធ្វើដូចគ្នា។ លោក ចាន់ សុវ៉េត បានហៅការធ្វើញត្តិគាំទ្រការបោះឆ្នោតនេះ គឺសំដៅទៅដល់គាំទ្រលទ្ធផលមួយដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា អាចទទួលបានអាសនៈគ្រប់គ្រាន់ក្នុងការឈានទៅដល់បង្កើតរដ្ឋាភិបាលថ្មី បន្តដឹកនាំប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លទ្ធផលបណ្ដោះអាសន្នរបស់គ.ជ.បបង្ហាញថាបក្សប្រជាជនឈ្នះ
- ប្រតិកម្មចំពោះគម្រោងប្រកាសលទ្ធផលឆ្នោតបណ្តោះអាសន្នរបស់គ.ជ.ប
- គ.ជ.បនឹងប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ននៅថ្ងៃទី១២ សីហា
- គ.ជ.បពន្យារពេលប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន
- បក្សប្រជាជនកំពុងពិនិត្យសំណើបក្សសង្គ្រោះជាតិជុំវិញការបង្កើតគណៈកម្មការចម្រុះ
- អង្គការអន្តរជាតិអំពាវនាវឲ្យចាត់វិធានការទប់ស្កាត់អំពើហិង្សាដែលអាចកើតឡើង
- បក្សធំពីរជួបចរចាជាថ្មីដើម្បីបង្កើតក្រុមអង្កេតភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោត
- គណបក្សខ្មែរឈប់ក្រស្នើឲ្យមានការបោះឆ្នោតឡើងវិញ
- HRW៖ ការដកអាសនៈពីបក្សមួយទៅឲ្យបក្សផ្សេងជាជំហានទៅរករបបផ្ដាច់ការ
បើឈ្នះពិតប្រាកដមែន ទៅចាំបាច់អីស្លន់ស្លោម៉្លេះ?
ខ្ញុំមិនហានឃាត់រដ្ឋាភិបាលមិនឲ្យបង្ក្រាបនោះទេតែដល់តំណាក់កាលនិងសម័យនេះទៅ
ហើយវាដូច ជាមិនត្រូវនិងសភាពការណ៍នោះទេប្រសិនបើរដ្ឋាភិបាលប្រើទាហាននិងប៉ូលីស
មកបង្ក្រាបបាតុករនោះហើយប្រសិនបើដូច្នេះមែននោះជីវិតនយោបាយរបស់
មេដឹកនាំបច្ចុប្បន្នប្រាកដណាស់និងរួញខ្លីទៅៗ និងអាចបាត់រូបរាងទៀតផង។
ប្រទេសដែលប្រើកំលាំងបាយដើម្បីទប់ទល់បាតុករអហឹង្សាមិនដែល
បានជោគជ័យនោះទេនៅសម័យទំនើបនេះ។ សម័យទំនើបគឺគេប្រើនយោបាយ
តម្លាភាពមិនមែន នយោបាយភូតភនិងផ្តាច់ការនោះទេព្រោះមនុស្សកាន់តែចេះដឹងហើយគេ
យល់នូវអ្វីៗដែលអ្នកដឹកនាំ កំពុងតែធ្វើ ហើយគេក៍មិនចង់មានមេដឹកនាំយ៉ូឆ្នាំនោះ
ដែរគឺគេចង់ផ្លាស់ប្តូរទើបមានការរីកចំរើនតាម ការវិវឌ្ឍននៃពិភពលោក។
======================
ថោកទាបខ្លាំងណាស់កោតតែមិនចេះខ្មាស់ប្រជាជនខ្លួនឯងសោះ! នេះហៅថាសែនមហា
មុខក្រាស់ តើប្រឹងត្រដរដល់ណាទៀត??? ទោះជាឈ្នះបែបនេះក៏អត់មានតម្លៃដែរ!
ទោះជាដឹកនាំតទៅទៀតក៏គ្មានខ្លឹមសារដែរ! ប្រជាជននឹងមិនពេញចិត្តគ្រប់គ្នា! ប្រជាជននឹង
ធ្វើបុណ្យដាក់បណ្ដាសាឲ្យវិនាសហិនហោចព្រាត់ ប្រាស់ប្រពន្ធកូនចៅ ញាតិសណ្តាន និង
ចុះនរកគ្រប់ៗគ្នា នឹងកើតមកសោយសុខក្នុងឋានសត្វតិរច្ឆានរាប់ពាន់ម៉ឺនអនន្ត!
តើបណ្តាញក្រុមចោរទៅរកឯណាទៀតគឺពួកមុខក្រាស់ទាំងអស់នេះហើយ
ពិសេសគឺអាគ.ជ.ប នេះ ដែលធ្វើឲ្យប្រទេសខ្មែររលាយហិនហោចជាច្រើនទសវត្សរ៍មកហើយ ។
វានឹងត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋខ្មែររាល់ថ្ងៃជាក់ជាមិនខាន!
សូមឲ្យកម្លាំងចិត្តកូនខ្មែរគ្រប់រូបក្រោកឡើង!!!
ហេតុអីបានជាបងប្អូនមិនយល់? មើលចុះមហារមេចោរគឺនៅឃើញនិងមុខ
និងភ្នែកស្រាប់ហើយគឺវាលួចសន្លឹកឆ្នោតហើយថែមទាំងប្លន់លទ្ធផលបោះឆ្នោតរបស់បងប្អូន
ខ្មែរស្នេហាជាតិយើងទៀត។
ចុះអីក៏មានចារឹកថោកទាបខ្លាំងម្លេះ? បក្សសង្គ្រោះជាតិឈ្នះវាដាច់ឆ្ងាយណាស់!
តើពួកវានឹងរស់នៅបានសុខស្រួលទេទៅថ្ងៃខាងមុខ??? ព្រះលោកមានពុទ្ធដីការថាអ្នកលួច
ប្លន់គេរស់មិនស្រណុក និងមិនបានយូរទេ ដោយសារត្រូវបណ្តាសាគេរាល់ថ្ងៃ ទោះបីខំប្រឹង
ធ្វើបុណ្យប៉ុន្មានវត្តក៏គេចមិនផុតនិងកម្មពារនេះដែរ។
គិតៗទៅក្រុមគណៈបក្សប្រជាជនគឺសុទ្ធសឹងជាជនពាល ជនចោរ ជនអត់សាសនា ជនបំផ្លាញ
ប្រទេសជាតិ ជនសាហាវព្រៃផ្សៃ ជននរកប្រែត អាសូរកាយ ជនសត្វតិរច្ឆាន
គ្មានស្គាល់ខុសត្រូវ។ ខិតខំប្រើគ្រប់ល្បិចកល និងអំពើថោកទាប គ្រប់ទីកន្លែង ប៉ិន្នឹងហើយនៅ
តែមិនឈ្នះទៀត។ ខំចល័តទ័ពដាក់ពង្រាយបំភ័យប្រជាពលរដ្ឋ។ បង្ខំឲ្យកងទ័ពនិងកងកម្លាំង
គ្រប់ប្រភេទធ្វើការសម្បត់ដើម្បីការពារអំណាចរបស់ខ្លួន និងរហូតមិនទុកចិត្តកងទ័ព
និងកងកម្លាំងប្រដាប់អាវុធដែលនៅទីក្រុងភ្នំពេញដោយធ្វើការដកហូតអាវុធពីពួកគាត់ចេញ។
ដោយនិយាយថា កម្លាំងប្រដាប់អាវុធនៅទីក្រុងភ្នំពេញអសមត្ថភាព ទើបគេប្រើទព័ពីបណ្តាខេត្ត
ទៅវិញ។ ចុះអីក៏ថោកយ៉ាងនេះ???
ដូចនេះ អ្នកដែលទៅពីបណ្ដាខេត្តត្រូវតែមានស្មារតីស្នេហាជាតិ ការពារជាតិ មិនត្រូវឲ្យ
មានជនណា ឬក្រុមណាមកឃាត់ឃាំងក្រុមប៉ាតុកម្មទាមទារយុត្តិធម៌ សិទ្ធិសេរីភាពរស់នៅរបស់
ខ្មែរយើងជាដាច់ខាត! យើងស្រេកឃ្លានយុត្តិធម៌ខ្លាំងណាស់! យើងស្រេកឃ្លានសិទ្ធិសេរីភាព
ខ្លាំងណាស់! យើងចង់បានប្រទេសយើងឯករាជ្យមិនជំពាក់បំណុលគេ! យើងមិនចង់ឲ្យប្រទេស
យើងបន្តបាត់បង់ព្រៃឈើតទៅទៀតទេ!
ដូចនេះសូមបងប្អូនរាល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលគេបង្ខំ
ឲ្យមកគំរាមប្រជាជនសូមធ្វើការពិចារណាឲ្យបាលល្អផង ថាតើអ្នកដែលយើងគេមកឲ្យគំរាម
និងបំណងប្រើអំពើហឹង្សា ឬវាយប្រហារនេះ ជាជនជាតិខ្មែរ ជាម៉ែជាឪ ជាបងជាប្អូនរបស់យើង
ឬជាជនបរទេស??? កុំសម្លាប់ជាតិយើងព្រោះតែ ទទួលសំណូក និងផ្គាប់ចិត្តមេដឹកនាំដែលជា
ជនបំផ្លាញជាតិឲ្យសោះ។ យើងត្រូវតែប្រឆាំងជាដាច់ខាតបើមានជនណាម្នាក់មកវាយប្រហារ
ឬសម្លាប់ជាតិសាសន៍ខ្មែរយើង គឺយើងត្រូវតែមិនអនុគ្រោះឲ្យជាដាច់ខាត! ក្នុងពេលធ្វើបាតុកម្ម
បើមានជនបង្កប់ណាមកក្លែងបន្លំឲ្យឆ្លៀតឪកាសវាយប្រហារនិងសម្លាប់ខ្មែរយើង គឺយើងត្រូវតែ
វែកមុខរកឲ្យឃើញចាប់យកមកផ្តន្ទាទោសចំពោះមុខសាធារណៈជនឲ្យគេបានដឹងបានឮពីអំ
ពើថោកទាបរបស់ពួកវា។ យើងត្រូវតែហ៊ានតស៊ូដើម្បីជាតិ ប្រជាជន ដើម្បីសិទ្ធិសេរីភាពនិងការ
រស់នៅ ដើម្បីប្រទេសជាតិ និងព្រះមហាក្សត្រយើង! សព្វថ្ងៃព្រះមហាក្សត្រយើងលោកគ្មានសិទ្ធិ
អ្វីទាំងអស់ក្នុងការសម្រេច និងសម្របសម្រួលនយោបាយផ្ទៃក្នុងឡើយ។ ព្រះអង្គជាជាតិខ្មែរ
ព្រះអង្គជាម្លប់របស់កូនចៅខ្មែរ ព្រះអង្គលោកគ្មានចង់បានអ្វីក្រៅតែសុខសន្តិភាព សេរីភាព
ភាពរីកចំរើន និងវិបុលសុខជូនប្រជារាស្ត្ររបស់ព្រះអង្គឡើយ។
សូមបងប្អូនខ្មែរទាំងអស់គ្នាធ្វើពិធីដាក់បណ្តាសាជារៀងរាល់ថ្ងៃដល់ពួកមនុស្សអាក្រក់កេងបន្លំសន្លឹកឆ្នោតរាស្រ្ត និងបំភ្លេចបំផ្លាញសម្បត្តិធម្មជាតិដូនតាខ្មែរយើងអោយវាវិនាសមហន្តរាយទាន់ហន់ព្រោះនៅក្នុងលោកនេះពិតជាមានតវ្តុសក្តិសិទ្ឋពិតប្រាកដ ជាពិសេសពួកអាក្រុម គ ជ ប អោយវាវិនាសមហន្តរាយទាន់ហន់ ។