Tuesday, 13 August 2013
វង្ស សុខេង និង Stuart White
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ដោយព្រះមហាក្សត្រនរោត្តម សីហមុនី យាងទៅទីក្រុង ប៉េកាំង កាលពីម្សិលមិញ ដើម្បីពិនិត្យព្រះរាជសុខភាព តាមរដ្ឋធម្មនុញ្ញ តួនាទីជាប្រមុខរដ្ឋស្តីទី ត្រូវធ្លាក់មកលើលោក ជា ស៊ីម ដែលជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន។
ក្រុមអ្នកវិភាគ បាននិយាយកាលពីថ្ងៃម្សិលមិញថា ទោះជាយ៉ាងនេះក្តី ភាពតានតឹង ដែលគេលើកឡើងជាទូទៅក្នុងចំណោមសាធារណជន និងក្តីកង្វល់ជាច្រើន កាន់តែកើតមានខ្លាំងឡើងនៅពេលដែលអវត្តមានរបស់ព្រះមហាក្សត្រ នៅក្នុងប្រទេស។
លោក ធន សារាយ ប្រធាន អង្គការ អាដហុក មានប្រសាសន៍ថា ការចល័តទ័ពថ្មីៗនេះ និងការគំរាមកំហែងថានឹងមានមហាបាតុកម្ម បានធ្វើឲ្យព្រះមហាក្សត្រ មានប្រផ្នូលជាច្រើន ក្នុងចំណោមសាធារណជន។
លោកបានថ្លែងបន្តថា៖ «ប្រហែលជារឿងនេះ បានកើតឡើងដោយចៃដន្យ ប៉ុន្តែព្រះមហាក្សត្រ មិនគួរណាយាងចេញពីប្រទេសនៅពេលមានភាពតានតឹងខាងនយោបាយទេ»។
លោកស្រី ជា វណ្ណាត ដែលជាអ្នកវិភាគឯករាជ្យម្នាក់ បានថ្លែងថា គណបក្សប្រជាជន កំពុងមានការប្រកួតប្រជែងគួរឲ្យកត់សម្គាល់ជាងការបោះឆ្នោតកាល ពីលើកមុន។
លោកស្រី ថ្លែងថា៖ «ខ្ញុំគិតថា លទ្ធផលការបោះឆ្នោត លើកនេះ គឺជាការដាស់តឿនមួយសម្រាប់បក្សកាន់អំណាច។ អ្នកបោះឆ្នោតរំពឹងថា នឹងមានតម្លាភាព និងគណនីភាព ពីបក្សកាន់អំណាច ជាជាងការប្រើប្រាស់អ្វីមួយសម្រាប់ប្រយោជន៍នយោបាយ។ ត្រង់នេះហើយ បានជាលទ្ធផលការបោះឆ្នោត មានសារៈសំខាន់សម្រាប់ពួកគេ»។
ក្នុងរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ គឺជាអ្នកកោះប្រជុំរដ្ឋសភាលើកដំបូងមិនឲ្យលើសពី ៦០ ថ្ងៃ បន្ទាប់ពីការបោះឆ្នោត។
ដោយនិយាយសំដៅដល់ការបរិច្ឆេទនៃការចេញផ្សាយលទ្ធផលបោះឆ្នោតជាផ្លូវការ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Comfrel បានថ្លែងថា៖ «ខែ កញ្ញា ជាពេលមួយ ដែលរដ្ឋសភា ត្រូវការតួនាទីរបស់ព្រះមហាក្សត្រ។ តើ គ.ជ.ប ចេញផ្សាយលទ្ធផលផ្លូវការឬអត់ ក្នុងពេលឆាប់ៗខាងមុខនេះ អាស្រ័យលើបក្សប្រឆាំង ថាតើពួកគេ ប្តឹងឧទ្ធរណ៍លទ្ធផលបោះឆ្នោតនេះឬអត់?»។
ទោះយ៉ាងណាព្រះមហាក្សត្រ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃម្សិលមិញថា ព្រះអង្គ «នឹងធ្វើមាតុភូមិនិវត្តន៍ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីធ្វើជាអធិបតីក្នុងសម័យប្រជុំលើកដំបូងនៃសភាអាណត្តិទី៥»។
ទីប្រឹក្សាព្រះមហាក្សត្រព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន បានប៉ាន់ស្មានថា ព្រះអង្គ សីហមុនី នឹងយាងមកវិញក្នុងរយៈពេលពី ១០ ទៅ ១៤ ថ្ងៃ ប៉ុន្តែថា ក្របខណ្ឌពេលវេលា «អាស្រ័យលើវេជ្ជបណ្ឌិតចិន»។
លោក បញ្ញា បានថ្លែងថា ទោះជាយ៉ាងនេះក្តី ប្រសិនបើលទ្ធផលចុងក្រោយ ត្រូវបានគេប្រកាសនោះមិនមានអ្វីរារាំងខាងផ្លូវច្បាប់ចំពោះប្រមុខរដ្ឋស្តីទី ក្នុងការកោះប្រជុំរដ្ឋសភា ជាលើកដំបូងនោះឡើយ នៅពេលដែលព្រះមហាក្សត្រ អវត្តមាន។ សំដៅដល់មាត្រាមួយក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៩ លោក បញ្ញា បញ្ជាក់ថា៖ «ច្បាប់នៅតែអនុញ្ញាតឲ្យប្រមុខរដ្ឋស្តីទី ជំនួសតួនាទីរបស់ព្រះមហាក្សត្រនៅពេលព្រះមហាក្សត្រអវត្តមាន។ ខ្ញុំគិតថា ពួកគេបានធ្វើវិសោធនកម្មច្បាប់ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា អ្វីៗដំណើរការបានយ៉ាងរលូននៅពេលដែលព្រះមហាក្សត្រអវត្តមាន»។
លោក ស្រី ជា វណ្ណាត បានថ្លែងទៀតថា រាល់ភាពតានតឹងទាំងអស់ គណបក្សកាន់អំណាច នឹងគណបក្សប្រឆាំង អាចមានសមត្ថភាពធ្វើឲ្យធូរស្រាលបាន។ លោកស្រី បានបន្តថា៖ «បក្សទាំងពីរ គួរតែព្យាយាមធ្វើឲ្យបានល្អ ហើយមិនត្រូវរំខាន និងបង្កឲ្យមានអារម្មណ៍ភ័យខ្លាចដល់សាធារណជនឡើយ»។
ដោយកត់សម្គាល់ពីគ្រោះថ្នាក់នយោបាយ លោកស្រី បានថ្លែងថា៖ «តាមពិតទៅ អ្នកដឹងអំពីចំណាត់ការនេះ ប៉ុន្តែអ្នកមិនអាចដឹងអំពីប្រតិកម្មទេ ហើយប្រតិកម្មរបស់ពលរដ្ឋ ឥឡូវនេះមានការខឹងសម្បាជាពិសេសសម្រាប់យុវជន។ ទីមួយគឺប្រតិកម្មកើតមាននៅតាមផ្លូវ ព្រោះលទ្ធភាពនៃការតវ៉ាតាមផ្លូវនៅតែស្ថិតក្នុងគំនិតមនុស្សគ្រប់ៗគ្នា។ ទីពីរ អ្វីក៏ដោយដែលបក្សណាធ្វើវា នឹងត្រូវវាយតម្លៃដោយម្ចាស់ឆ្នោត សម្រាប់ការបោះឆ្នោត ៥ ឆ្នាំខាងមុខទៀត»។
ទោះជាយ៉ាងណាលោក សុន ឆ័យ នៃបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលមិញថា លោក មានក្តីបារម្ភពេលព្រះមហាក្សត្រយាងចេញ។ លោកបន្ថែមថា៖ «មានតែព្រះមហាក្សត្រតែមួយអង្គគត់» ដែលអាចធ្វើជាអ្នកសម្របសម្រួលអព្យាក្រឹត។
លោក បានបញ្ជាក់ថា៖ «ប៉ុន្តែឥឡូវនេះ ចាប់តាំងពីព្រះអង្គយាងចេញ តួនាទីប្រមុខរដ្ឋ ស្ថិតក្រោមដៃ គណបក្សប្រជាជន។ ព្រឹទ្ធសភា កងទ័ព តុលាការ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយអ្វីៗគ្រប់បែបយ៉ាងទៀត គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់គណបក្សប្រជាជន។ ដូច្នេះតើនរណាដែលប្រជាពលរដ្ឋយើងអាចពឹងពាក់បាន ពីព្រោះមិនមានស្ថាប័នណាមួយដែលគេអាចពឹងពាក់បានឡើយ?»៕
រាយការណ៍បន្ថែម ABBY SEIFF

មិនបាច់បារម្មណ៍ទេបើទោះបីជាព្រះមហាក្សត្រយាងចេញក្តីព្រោះព្រះមហាក្សត្រគ្មានអំណាចទេ។
Hun Sen Muk Krass duch sbek kropeur…robbed and cheated this election!
ការជួបពេទ្យវាចាំបាច់ហើយ តែក៏វាអាចពន្យាពេលបានដែរត្រឹមពិនិត្យធម្មតានោះ ព្រោះពេលនេះវាចាំបាច់ត្រូវតែនៅ
មើលរាស្រ្ត។ពិបាកថាដែរវាស្រេចតែអុងឡូវតេជោ បើតេជោថាម៉េចត្រូវតែថ្វើតាម ស្រួលមិនស្រួលតេជោយកវាំងទៅលក់ទៀត។
1- ចេញពីប្រទេស ទៅជួបគ្រូពេទ្យ និង
2- ចេញពីប្រទេស ទៅចូលរួមមង្គលការ
ណាមួយគួរតែទៅ? ណាមួយគួរតែបន្ទោស?
សូមលោក Cam News ជួយគិតផង។
For the problem in the country righ now, who should stay home to solve the problem, the king or Sam Rainsy?
សត្វដូនតាយំរដូវភ្ជុំជិតមកដល់ តើបងប្អូនក្រុងភ្នំពេញបានត្រៀមស្លឹកចេកសំរាប់វេចនំហើយឬនៅ?