Tuesday, 13 August 2013
Abby និង លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ មន្ត្រីស្ថានទូតអាមេរិកបានឲ្យដឹងថាកាលពីម្សិលមិញថា កម្ពុជាបានសម្រេច ព្យួរចោលកម្មវិធីយោធាសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកមួយរយៈពេលខ្លី បន្ទាប់ពីការបោះឆ្នោត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ធ្វើឡើងក្នុងរាជធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក អ្នកនាំពាក្យ Marie Harf បាននិយាយថា ការព្យួរចោលកម្មវិធីសហប្រតិបត្តិការយោធានេះ គឺជាការសម្រេចចិត្ត ដោយឯកតោភាគី របស់កម្ពុជា។
លោកស្រីបន្តថា «ក្រោយពីការបោះឆ្នោត ក្រសួងការពារជាតិកម្ពុជា បានផ្អាក និងបានលុបចោលកម្មវិធី សហប្រតិបត្តិការផ្នែកយោធាអន្តរជាតិមួយចំនួន រួមទាំងរបស់សហរដ្ឋអាមេរិកផងដែរ។ យើងមិនទាន់អាចបែងចែកច្បាស់ពីការលុបចោល នៃកម្មវីធីទាំងនោះបានទេ ដូចជាការផ្អាកនូវសហប្រតិបត្តិការយោធា»។ «យើងមិនទាន់បានបង្ហាញពីអ្វីដែលយើងចង់បានដែរនៅឡើយទេ»។
មុនពេលបោះឆ្នោត សមាជិកសភាអាមេរិកមួយចំនួន បានជម្រុញឲ្យរដ្ឋាភិបាលអាមេរិក កាត់ជំនួយដែលផ្តល់មកកម្ពុជា ប្រសិនបើ ដំណើរការបោះឆ្នោតនៅកម្ពុជា មិនបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ក្រុមអង្គការសង្គមស៊ីវិល ដែលបានទៅផ្តល់សក្ខីកម្មក្នុងសវនាការរៀបចំដោយសភាអាមេរិកនោះ បានជម្រុញសហរដ្ឋអាមេរិក កាត់បន្ថយជំនួយផ្នែកយោធាតែប៉ុណ្ណោះ ប៉ុន្តែ មិនទាន់មានសេចក្តីសម្រេចណាមួយជាសាធារណៈ ត្រូវបានធ្វើឡើងនៅឡើយទេ។
កាលពីដើមខែសីហានេះ ក្នុងអំឡុងពេលចុះទៅស្ទូងស្រូវជាមួយប្រជាពលរដ្ឋនៅខេត្តកណ្តាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាននិយាយចំអកឲ្យសហរដ្ឋអាមេរិក ដោយជំរុញឲ្យធ្វើតាមសម្តីរបស់ពួកគេដែលចង់កាត់ជំនួយបរទេសចំពោះ កម្ពុជា ប្រសិនបើពួកគេចាត់ទុកថា ការបោះឆ្នោតជាតិនៅកម្ពុជា ជាការបោះឆ្នោតខុសច្បាប់។
លោកបានអះអាងថា លោកមិនភ័យខ្លាចចំពោះឱសានវាទបែបនេះទេ។
បើតាមតួលេខរបស់ក្រសួងការបរទេសអាមេរិក ជំនួយសរុបរបស់អាមេរិកចំពោះកម្ពុជាគឺមានចំនួនជិត ៧០ លានដុល្លារ ក្នុងមួយឆ្នាំ។
នៅព្រឹកថ្ងៃអង្គារនេះ ក្រសួងការពារជាតិកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមួយ ឆ្លើយតបនឹងការព្យួរចោលកម្មវិធីសហប្រតិបត្តិការយោធា ជាមួយនិងសហរដ្ឋអាមេរិកផងដែរ។
កិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានផ្តល់ឲ្យកម្ពុជានូវជំនួយរាប់រយលានដុល្លារ ដល់ផ្នែកយោធាកម្ពុជា រួមទាំងបានធ្វើការហ្វឹកហាត់ សមយុទ្ធយោធាជាមួយគ្នាទៀត។ សូមបញ្ជាក់ថា កូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបពាក់ផ្កាយបីលើស្មា លោក ហ៊ុន ម៉ាណែត គឺជាពលរដ្ឋកម្ពុជាទីមួយ ដែលបានបញ្ចប់ការសិក្សានៅក្នុងសាលាកងទ័ពយោធាអាមេរិក West Point។
បើខ្ជាក់ហើយកុំលេបវិញវ៉ើយ អាវ៉ា! ពួកហ្អែងអស់នេះហើយជាណាស់កំពុងដាស់ខ្លាអោយភ្ញាក់ពីដេកវិញ។
ចាំមើលអាមេរិកនិងស្វាគមន៏ក្បាលពួកហ្អែងវិញដោយរបៀបណា។
កុំភ្លេចថាទំហំពាណិជ្ជកម្មរបស់ខ្មែរមានប៉ុន្មានរយលានទៅកាន់អាមេរិក។ អីយ៉ា ឡូយផស់គេ!
អាងចិនឬ?ចាំមើលចិនវាចាក់អង្ករយកអង្កាមទេ ពួកហ្អែងនេះស្គាល់ចិត្តចិនតិចពេកហើយ ។
លឺកុំភ័យចាំអាហ៊ាជួយ តែគិតថាអាមេរិកវាមានច្រើនជាងលឺ ហើយហ៊ារកស៊ីជាមួយវាកាក់កបជាងលឺសំប្បើមណាស់ ហើយអាមេរិកវាមានអំនាចធំណាស់ប្រហែលជាហ៊ាមិនហ៊ានប្រថុយជួយលឺទេ។
អត្ថបទអ្នកលេងមើលទៅអត់យល់
មាយាទមេដឹកនាំខ្មែរនៅតែដដែល សុខចិត្តក្រ ឲ្យតែមានអំណាចក្នុងទ្រុង !!!
វាជាយុទ្ធសាស្ត្ររបស់បុគ្គលណាម្នាក់ មានការភ័យព្រួយខ្លាចឥទ្ធិពលកងទ័ព ស រ អា
ចូលមកសង្គ្រប់ ធ្វើអោយបាត់បង់ផលប្រយោជន៏របស់ខ្លួន។ អ្នកត្រូវយល់ថា រឿងរ៉ាវ
ទាំងនេះ វាកើតឡើងដោយសារអ្នកបានរឹតត្បឹតសេរីភាព បោះឆ្នោតទៅលើគណបក្ស
ប្រឆាំងជ្រុលខ្លាំងណាស់ពេក។ អ្នកមិននិយាយគ្នាមុនការបោះឆ្នោត។ អ្នកមើលងាយ
មេដឹកនាំគណបក្សប្រឆាំង ជ្រុលហួតហេតុ។ គេមិនខ្សោយដូចអ្នកគិត នោះទេ។
ចោលអាមេរិកស្រវាចាប់ចិនវិញ ប្រយ័ត្នហិនហោចអស់ទៅ!
យុទ្ធសាស្ត្រសេ្តចពាល១៩៦២
យុទ្ធសាស្ត្រសេ្តចចោរ២០១៣
ចាក់អង្ករយកអង្កាម!!!
គិតទៅពួកអាក្រុមគណៈបក្សប្រជាជននេះ ធ្វើឲ្យឈើក្បាលខ្លាំងណាស់។ បើចាញ់ហើយនៅខំ
ដណ្តើមយកឈ្នះទៀត! នេះបានហៅថាយុទ្ធសាស្ត្រឈ្នះឈ្នះឈ្នះរបស់គេមែន!
សម្តីនិងគំនិតរបស់អាម្សៀសខេងនេះចង់តែគំរាមប្រជាជនតែម្តងហើយហ្ន! បើបក្សគេចាញ់
គេមិនធ្វើឆ្កែធ្វើឆ្មាតវ៉ាបានអាច់គោក្មីធើអី។ នេះព្រោះតែគេឈ្នះ ហើយពួកឯងមកប្លន់ការឈ្នះ
របស់គេ អីចឹងហើយបានជាទាមទាររកភាពយុត្តិធម៌ ។ អើវ៉ី ពួកគេនេះតែងតែអីចឹង ប្រជាជន
ត្រូវក៏វាថាខុស ប្រជាជនធ្វើប៉ាតុកម្មក៏ពួកវាប្រើអង្គរក្សនិងទាហ៊ានប៉ូលិសមកបង្រ្កាប ហើយ
លួចបាញ់ប្រហារចោលគ្រាប់បែក និងចាប់ដាក់គុក! យីវើយ ពួកអានេះមិនអាណិតប្រជាជនទេ
ពួកវាធ្វើម៉េចឲ្យតែខាងឈ្នះ ទោះប្រជាជនណាងាប់អីក៏ងាប់ទៅ។ ឯពួកវាវិញត្រូវទាំងអស់
បំផ្លាញព្រៃឈើក៏ត្រូវ រំលោភដីប្រជាជនក៏ត្រូវ ចាប់ប្រជាជនដាក់គុកក៏ត្រូវ គិតៗទៅពួកវាធ្វើអី
ក៏ត្រូវដែរ វាចង់ដេញអាណាចេញពីរដ្ឋសភាក៏បានស្រេចតែចិត្តវា។ អស់ហើយកន្លែងសែនព្រែន
ម្ចាស់ទឹកម្ចាស់ដីយើង។ ពិតជាពិរោះបស់គេមែនវើយ។
………………………………………………….
យើងជាមនុស្សព្រៃគិតថាបើសិនជាមេបក្សនេះប្រកាស់ពួកគេឲ្យចូលរដ្ឋសភាដើម្បីបង្កើត
រដ្ឋាភិបាលដែលពុំមានការយល់ព្រមនិងឯកភាពរវាងភាគីគណៈបក្សទាំង
សងខាងទៅលើលទ្ធផល នៃការបោះឆ្នោតនោះទេបានន័យថារដ្ឋាភិបាល
ដែលពួកគេបង្កើតនេះគឺជារដ្ឋាភិបាលចោរ ព្រោះតែលួចសន្លឹកឆ្នោត និងប្លន់លទ្ធផល
ការបោះឆ្នោតរបស់ប្រជាពលរដ្ឋប្លន់ទឹកចិត្តឆន្ទៈរបស់ប្រជាជនស្នេហាជាតិ
ប្លន់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ប្លន់លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន។ បើយ៉ាងនេះមែន តើបងប្អូនសុខចិត្តទ្រាំបានទេឲ្យ
រដ្ឋាភិបាលចោរ ក្រុមចោរដឹកនាំប្រទេសតទៅទៀត??????
បងប្អូនធ្វើការសិក្សាមើលថាតើប្រទេសជាតិយើងសព្វថ្ងៃកំពុងស្ថិតក្នុងសភាពបែបណា???
សូមពិនិត្យមើលឲ្យបានច្បាស់និងស៊ីជម្រៅនៅរាល់គ្រប់វិស័យនិមួយៗ!
វិស័យអប់រំយ៉ាងម៉េច?វិស័យសុខាភិបាលយ៉ាងម៉េច? វិស័យកសិកម្មយ៉ាងម៉េច?
វិស័យបរិស្ថានយ៉ាងម៉េច? វិស័យវប្បធម៌យ៉ាងម៉េច?
វិស័យសេដ្ឋកិច្ចពាណិជកម្មយ៉ាងម៉េច?វិស័យសន្តិសុខសង្គមយ៉ាងម៉េច?
វិស័យការពារជាតិការពារបូរណៈភាពទឹកដីយ៉ាងម៉េច? យុត្តិធម៌ក្នុងសង្គមយ៉ាងម៉េច? ។ល។
សព្វថ្ងៃយើងដើរបានតែវិស័យទេសចរណ៍មួយ ក្រៅពីនេះគឹសូន្យ។
សូមបង្អូនធ្វើការវិភាកអំពីទឹកដីសុវណ្ណភូមិរបស់យើង
ធ្លាប់តែរុងរឿងឥឡូវវិនាសសាបសូនអស់ហើយៗ ត្រូវប្រទេសជិតខាងមើលងាយ
និងថែមទាំងជំពាក់បំណុលបរទេសជាច្រើនថែមទៀត។
តើនៅខំស្រែកថាអភិវឌ្ឍន៍ខ្មោចយស្អីទៀត????
អភិវឌ្ឍតែក្រុមគ្រួសារនិងបក្សពួករបស់ពួកវាតែមួយក្ដាប់តូចប៉ុណ្ណោះ!
===================
យើងសូមគាំទ្រមតិខាងក្រោមនេះ (សូមសិទ្ធិចំឡងគំនិតម្ចាស់មុន ព្រោះចូលចិត្ត)
ឥឥឥឥឥឥឥសានប្រទេសស្រេកឃ្លានយុត្តិធម៌ដូចអ្នកនៅបច្ចឹមនិងពាយ័ព្យប្រទេសដែរ
——————————————————————
គ.ជ.ប.មិនឯករាជទេ ពិតជាមានចុងកាណុងភ្ជង់ពីក្រោយខ្នងពួកនេះហើយ ទើបមិនហ៊ាន
សម្ដែងការពិត។ គ.ជ.ប មានប្រពន្ធមានកូន មានម្តាយ មានឪពុក ខ្លាចងាប់ចោលពួកគេ
ណ្ហើយទុកឲ្យប្រជាជនជេរប្រទិចសិនចុះ ថាម៉េចក៏ថាទៅ ឲ្យឈប់ក៏ឈប់ដែរ តើអ្នកណាហ៊ាន
និងគ្រាប់សំណព្រះអើយ! បាយបាយសិនហើយ! យីពិរោះបស់គេតើវ៉ី!
លោកeclipse ឡប់ៗ ឯងទៅប្រុសនៅស្រុកអាគាំងទៅ បានវាត្រូវ ទីនេះទឹកដីកម្ពុជា។ អា USA នេះ សត្រូវ ជុំទិស បិទបេសកកម្មកាទូតស្ទើរគ្រប់ប្រទេស ឯងមានដឹងទេ។ អា USA នេះដើបង្ករឿង គ្រប់ប្រទេសចង់យកវាធ្វើជាខ្នង ចូរក្រឡេកមើលខ្លួនឯងផង ប្រទេសខ្មែរមិនមែនជាប្រទេស ដែល អា USA នេះចាប់យកធ្វើជាសម្ព័ន្ធមិតទេ វាមិនមែនស្រឡាញ់ រឺស្អប់ លោក សមរង្សី និង ហ៊ុន សែនទេ តែវាញួស ញ៉ុងឲ្យឈ្លោះគ្នា ដើម្បីកាត់បន្ថយឥទ្ធិពល់របស់ចិននៅក្នុងអាស៊ានយើងនេះ លោកមាន ដឹងទេអាស៊ានទាំង១០ ចិនមានឥតទ្ធិពលតែលើប្រទេស១គត់ គឺកម្ពុជា ក្រៅពីនោះ ត្រូវស្ថិតនៅក្រោមឥទ្ធិពល់អា USAទាំងអស់ ហើយប្រទេសទាំងនោះគ្មានស្ថេរភាព សន្តិសុខ ទេសង្រ្គាម កាប់ចាក់គ្នា អំពើ ភាវរកម្មសំលាប់បមុស្សរាល់ថ្ងៃ ដោយសារការញួសញ៉ុងរបស់អា USAនេះឯង អុចអាលបក្សប្រឆាំ ខាំគ្នាជាមួយ បក្សកាន់អំណាច អុចអាលបក្សកាន់អំណាចខាំ បក្សប្រឆាំង អ្វីដែលអា USAទទួលបានគឺ លក់អាវុធ ប្រទេសមានសង្រ្គាមសេដ្ឋកិច្ច ទន់ខ្សោយ ត្រូវពឹងពាក់អាUSAជាដរាប់ ដូចឧទាហរណ៏ជាក់ស្តែងប្រទេសយើង ជំពាក់អា USA ជាង៣០០លាន ដុល្លា តែ១សេនវាមិនផាត់ ចោលផង ។ ត្រូវចេះធ្វើជាខ្មែរឆ្លាតស្រឡាញ់សាមគ្គីគ្នាជួយគ្នា ពង្រឹង ធនធានឲ្យសំបូរ ទាំងធន់ធាន កំលាំង ទាំងធន់ធានបញ្ញា នោះជាអ្វីដែលយើងត្រូវគិត និងធ្វើដោយ ខានមិនបានសម្រាប់ប្រជាជន ខ្មែរម្នាក់ៗ។ គ្មាននរណាអាចជួយយើងបានក្រៅតែពីខ្លួន យើងបានទេ។
រដ្ឋា
កុំផ្តាច់ការទូតជាមួយអាមេរិចអោយសោះ អាមេរិចវាមានសម្ព័នមិត្តវាច្រើនណាស់ វាមិនដែលធ្វើអ្វីម្នាក់ឯងទេ ថវិការចំណូលបានមកពីទីផ្សាពាណិជ្ជកម្មពីបណ្តាប្រទេសនៅអឹរុប ច្រើណាស់ ប្រយ័័ត្នសង្គមមានវិបត្តិសិទ្ធិមនុស្ស ប្រយ័ត្នដូច លោកកាដាហ្វី ត្រូវបានប្រជាជនអូសក្បាលយកមកកាត់ទោស ចិនវាមិនចោលផលប្រយោជវាទេ ។ ប្រវត្តសាស្រ្តតាំងពីកម្ពុជារាប់អានជាមួយចិនមកដល់ពេលនេះ តើកម្ពុជាដើរទៅមុខឬថយក្រោយ ?
ប្រាប់ ហ៊ុន សែន ផង
ទោះជាលុបចោលរហូតក៍មិនផ្អូមលុយគេដែរ ។
ចាំមើលស្រុកមានអាសន្ន តើពួកអាដែងអស់ទាំងនោះវារត់ទៅចិនឬរត់ទៅអាមេរិកហ្ន?។
មានតែពួកអាឆ្កែដំបៅក្បាលឯងទេដែលរត់ទៅអាមេរិក។
People start to see Hun Sen’s bad behaviors more and more clearly!