ចាប់ខ្លួន​ជនសង្ស័យ​បាញ់​សម្លាប់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ

ថ្ងៃ ពុធ 14 សីហា 2013
ដោយ រិទ្ធិ ម៉ូនីកា
RFI

ជនសង្ស័យ​បាញ់​សម្លាប់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​បាន​ហើយ។​ នេះ​បើ​យោង​តាម​សមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឺ។ ​ទន្ទឹម​នឹង​នោះ​ សមត្ថកិច្ច​ក៏បាន​អះអាង​ថា​ នេះ​មិន​មែន​ជា​ឃាតកម្ម​នយោបា​យ​ទេ។​

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​ (Siv Channa/RFI)

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​ (Siv Channa/RFI)

លោក​ សាន់​ សឿន​ អាយុ ​៦៧ឆ្នាំ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ យប់​ថ្ងៃ​ទី​១២​ ខែ​សីហា ​នៅ​ក្នុង​ផ្ទះ​ជនរងគ្រោះ​ ក្នុង​ភូមិ​ទី២​ ឃុំត្រែង​ត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្ដ​កំពង់​ស្ពឺ។ ​ជន​សង្ស័យ​២​នាក់​ ជិះ​ម៉ូតូ១​គ្រឿង​ ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​ បាន​ចូល​ទៅ​ទិញ​ស្រាបៀរ​នៅផ្ទះ​ជនរងគ្រោះ ​ហើយ​ក៏​បាន​បាញ់​ទៅ​លើ​ជនរងគ្រោះ​តែ​ម្តង។​

គណបក្ស​សង្គ្រោះជាតិ​បាន​ហៅ​ការ​បាញ់​សម្លាប់​សកម្មជន​របស់​ខ្លួន​នេះ​ថា​ ជា​ឃាតកម្ម​នយោបាយ។​ លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​អញ្ជើញ​ទៅ​ចូល​រួម​បុណ្យ​សព​កាលពី​ព្រឹក​​មិញ​​នេះ។​ ប៉ុន្តែ​ ប៉ូលិស​បាន​អះអាង​ថា​ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ នេះ​មិន​មែន​ជា​រឿង​​នយោបាយ​ទេ៕

What Next?

Recent Articles

4 Responses to "ចាប់ខ្លួន​ជនសង្ស័យ​បាញ់​សម្លាប់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ"

  1. Chourn says:

    ប្រសិនបើរឿងនោះជារឿងនយោបាយមែននោះពិតជាគួរឲ្យអស់សំណើចមែនទែនព្រោះនៅក្នុង សង្គមលទ្ធិប្រជាធិបតេយ្យមនុស្សគេមានសិទ្ធបោះឆ្នោតឲ្យបេក្ខជនដែលគេស្រឡាញ់និងចូលចិត្ត ហើយគ្រាន់តែរឿងគេមិនបានបោះឆ្នោតឲ្យសោះបែរទៅជាបាញ់សំលាប់គេដោយព្រៃផ្សៃទៅវិញ។ គ្រាន់តែការបញ្ចេញមតិគាំទ្រតាមរយះបោះឆ្នោតដោយសម្ងាត់ជូនបក្សមេដឹកនាំដែលខ្លួនស្រឡាញ់ គឺមិនជាធ្ងន់ធ្ងររហូតដល់ទៅសំលាប់ជីវិតគ្នានោះទេ ខ្ញុំមិនគាំទ្រនូវទង្វើរដ៍មិនគួរឲ្យតម្លៃនេះទេ។ អ្នកនយោបាយសូមមេត្តាបើកចិត្តឲ្យទូលាយបើចង់ប្រគួតគ្នានៅលើទីលានប្រជាធិបតេយ្យព្រោះ យើងមិនអាចបង្ខំបេះដូងគេទាំងអស់គ្នាមកឲ្យស្រឡាញ់ខ្លួនតែម្នាក់នោះទេ ហើយប្រសិនបើគេ មិនគាំទ្រខ្លួនយើងខំស្វែងយល់ថាតើគេមិនចូលចិត្តត្រង់ណាហើយខំកែរប្រែនៅចំនុចដែលគេមិន គាំទ្រនោះទៅ នោះនៅអាណតិក្រោយគេនិងបោះឆ្នោតឲ្យហើយមេត្តាកុំភ័យរហូតទៅសំលាប់គ្នា គ្រាន់តែសន្លឹកឆ្នោតមួយសន្លឹកនោះ នេះគឺជាអំពើរដ៍ឆោតល្ងង់របស់អ្នកនយោបាយនោះទៅវិញ ទេ។ ព្រោះបើអ្នកនយោបាយនោះកាន់តែព្រៃផ្សៃនោះប្រជាជនកាន់តែស្អប់ខ្ពើមនិងមានគំនុំក្នុង ចិត្តរបស់គេកាន់តែច្រើនឡើងៗ។

  2. Sen-Gaddafi says:

    ឥឡូវលោកតាបានស្លាប់ទៅបាត់ហើយ ហើយប្រហែលជាបក្សប្រជាជនកំពុងតែសប្បាយរីករាយដោយបានឮថា អ្នកមិនគាំបក្សខ្លួនត្រូវបានខ្លួនជួលអ្នកសំលាប់បានជោគជ័យហើយ។ ប៉ុន្តែអ្នកមិនត្រូវមើលរំលងសាកសពរបស់ លោកតាបានដោយងាយស្រួលនោះទេ បើទោះបីជាអ្នកកំពុងតែសើចព្រោះបានបង្ករទុក្ខដល់គ្រួសាររបស់គេ។ ខ្ញុំជឿរថាថ្ងៃដែលលោកតាកំពុងតែវេទនានិងវិលមករកអ្នកដែលចូលចិត្តឥរិយាបទព្រៃផ្សៃវិញជាមិនខាន។ គ្រាន់តែគេមិនបោះឆ្នោតឲ្យកូនខ្លួនបែទៅជួលឃាតករមកសំលាប់ជីវិតរបស់គេពិតជាហួសចិត្តនឹកស្មានមិន ដល់សោះថាបក្សប្រជាជនសម្បូរមនុស្សកំសាកញីរបៀបហ្នឹងសោះគួរឲ្យខ្មាស់ឆ្កែរមែនទែន។

  3. one man says:

    បើមិនទាន់ឃើញជាក់កុំទាន់អាលញាក់ចញ្ចើម។

  4. គ្នានឈ្មោះ says:

    មានរឿងជាច្រើនដែលនឹកស្មានមិនដល់ តែវាកើតមាន នៅស្រុកខ្មែរ… នេះមកពីការគ្រប់គ្រងអន់ផុតលេខរបស់អ្នកដឹកនាំ