ថ្ងៃ ព្រហស្បតិ៍ 15 សីហា 2013
ដោយ ស៊ុន មេសា
RFI
ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី បានពន្យាពេល ត្រឡប់មកកាន់កម្ពុជាហើយ។ តាមប្រភពបក្សប្រឆាំង បានអះអាងថា លោក សម រង្ស៊ី នឹងវិលមកកាន់កម្ពុជានៅថ្ងៃសុក្រទី១៦ សីហាស្អែកនេះ។
លោក សម រង្ស៊ី និង លោក កឹម ដែលកំពុងសម្តែងក្តី រីករាយរាក់ទាក់ ទៅកាន់អ្នកគាំទ្រដ៏ច្រើនកុះករកាលពីថ្ងៃសុក្រ ទី១៩ កក្កដា។ rfi/siv channa
តាមព័ត៌មានចុងក្រោយនៃការវិលត្រឡប់របស់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានអះអាងជាថ្មីថាលោក នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃសុក្រ ទី១៦ សីហាស្អែក។ នេះបើតាមប្រភពរបស់គណបក្សប្រឆាំងដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ចំណែកឯលោកស្រីមូរ សុខហួរ បានបញ្ជាក់ប្រាប់វិទ្យុបារាំងដែរថា លោក សម រង្ស៊ីមានធុរៈដែលមិនអាចមកដល់កម្ពុជានៅថ្ងៃនេះបានទេ។
គួររំលឹកថា ប្រធានគណកប្សប្រឆាំងរូបនេះ បានអវត្តមានពីកម្ពុជាតាំងពីថ្ងៃទី៦ សីហាមកម្លេះ។ លោក សម រង្ស៊ី បានអវត្តមានពីប្រទេសរយៈពេលជាងមួយសប្តាហ៍ដើម្បីទៅចូលរួមពិធីការរបស់កូនស្រីនៅសហរដ្ឋអាមេរិក។
នៅសហរដ្ឋអាមេរិកនោះហើយ ដែលលោក សម រង្ស៊ីកាលពីថ្ងៃទី១១ សីហា បានព្រមានពីការធ្វើមហាបាតុកម្មប្រសិនបើក្រុមចម្រុះបច្ចេកទេស ដើម្បីអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត នៅតែ មានភាពចម្រូងចម្រាសមិនអាចស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋបាន។ ទាក់ទិននឹងការប្រកាសធ្វើបាតុកម្មនេះដែរ លោកស្រី មួរ សុខហួរ បានបញ្ជាក់ថា គោលជំហររបស់គណបក្សសង្គ្រោះជាតិ គឺផ្តល់យុត្តិធម៌ដល់អ្នកបោះឆ្នោត។ មន្ត្រីគណបក្សប្រឆាំងរូបនេះបានអះអាងថា បានរកឃើញភាពមិនប្រក្រតីប្រមាណជាង១ម៉ឺនករណីទាក់ទងនឹងការបាត់ឈ្មោះ អ្នកបោះឆ្នោត ដែលធ្វើឲ្យពួកគេមិនអាចបោះឆ្នោតជ្រើសរើសតំណាងរាស្ត្របាន។ យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា មហាបាតុកម្មដែលនឹងអាចផ្ទុះឡើងនោះ គឺជាមហាបាតុកម្មអហិង្សា៕
ការបង្កើតរាជរដ្ឋាភិបាលកម្ពុជាថ្មី នៅក្រោយការបោះឆ្នោតអាណត្តិទី៥ នេះត្រូវ
ជាប់គាំង ពីព្រោះគ្មានអ្នកមានសមត្ថភាពខ្ពង់ខ្ពស់មកជួយសម្រុះសម្រួល។ បើ
សង្ឃឹមទៅលើ ព្រះអង្គព្រះមហាក្សត្រខ្មែរ គឺគ្មានឥទ្ធិពលអ្វីទាំងអស់ បើទោះបី
ជាមានការកំញើញពីការផ្តល់ជំនួយអាវុធខ្លីរបស់ចិន និងការចល័តកងទ័ពនៅ
ពាសពេញរាជធានីភ្នំពេញតែមួយ យ៉ាងណាក៏ដោយ។
សូមលោកប្រធានមេត្តាអញ្ជើញមកស្រុកយើងមកខ្ញុំរង់ចាំលោកប្រធានដើម្បីចូលរួមមហាបាតុកម្មយ៉ាងអន្ទៈសារ ហើយព្រោះពេលនេះគឺជាឪកាសដ៍ល្អសម្រាប់បក្សប្រឆាំងដើម្បីតម្រង់ទិសស្រុកខ្មែរទៅទិសប្រជាធិបតេយ្យពិត ប្រាកដឲ្យខានតែបាននៅអាណតិនេះ។ បើទោះបីជាហ៊ុនសែនមានរថគ្រោះច្រើនគ្រឿងមែនតែបេះដូងរបស់យុវជន ប្រៀបបានមានរថគ្រោះពីរគ្រឿងអញ្ចឹង។ ដូចច្នេះទឹកចិត្តនិងការប្តេជ្ញាចិត្តពិតជាខ្លាំងជាកាំភ្លើងនិងរថគ្គ្រោះរបស់ ហ៊ុនសែនទៅទៀត ពួកយើងរង់ចាំរថគ្រោះដែលបញ្ជារដោយទាហានដែលមានចិត្តមិនស្មោះចំពោះហ៊ុនសែន។
ក្នុងកាលៈទេសៈនេះ តើលោកសមរង្សីគួរចូលស្រុកឬទេ? តើចូលមកដើម្បីអ្វី?ចរចារឬបាតុកម្ម?
១. បើលោកសមរង្សីចូលមកដើម្បីចរចារជាមួយលោកហ៊ុន សែន គឺចូលមកក៍មិនថ្មីដែរ!!
២. បើចូលមកគ្មានគោលបំណងដើម្បីចរចារនិងដើម្បីបាតុកម្មគឺមិនគួរទាល់តែសោះ ។ លោកសមរង្សីគួរនៅក្រៅប្រទេសសិន។ អ្នកទទួលបន្ទុកដឹកនាំបាតុកម្មគឺលោកកឹមសុខាតែម្នាក់គឺគ្រប់គ្រាន់ហើយ។
៣. តើហេតុអ្វីបានជាលោកសមរង្សីដាច់ខាតនៅខាងក្រៅ ពីព្រោះនៅពេលបាតុកម្មកើតឡើងភ្លាម ក្រុមលោកហ៊ុន សែននឹងផ្តាច់ផ្លូវចូលក្រុង ផ្តាច់ប្រព័ន្ធទូរសព្ទ ផ្តាច់អ៊ិនធ័ណែត និងចាប់ចងភ្លាមដែរ។ នៅពេលដែលបក្ខពួកលោកហ៊ុន សែនចាប់ផ្តើមបង្រ្កាបបាតុករភ្លាម លោកសមរង្សីនៅក្រៅប្រទេសត្រូវបង្កើតក្រុមប្រឹក្សាសង្រ្គោះជាតិភ្លាម រួចប្តឹងអង្កការសហប្រជាជាតិ និងអំពាវនាវអោយដាក់ទណ្ឌកម្ម។ ចំណែកនៅក្នុងប្រទេសត្រូវប្រឹងប្រែងតស៊ូប្រឆាំងនឹងបក្ខពួកលោកហ៊ុន សែន។
៤. នៅពេលបាតុកម្មកើតភ្លាម ក្រុមលោកហ៊ុនសែននឹងអនុវត្តឃុំឃាំងមេដឹកនាំសង្រ្គោះជាតិនៅក្នុងផ្ទះភ្លាមដែរ បូករួមទាំងផ្តាចប្រព័ន្ធទំនាក់ទំនងនោះ ក្រុមបាតុករទាំងអស់និងនៅឯកោរគ្មានទីពឹង។ ទន្ទឹមនេះពួកលោកហ៊ុន សែនប្រើប្រាស់ប្រព័ន្ធពត៌មានរបស់ខ្លួន ផ្សាយថា ពួកបាតុករព្រមចុះចាញ់ និងគណៈបក្សសង្រ្គោះជាតិបែកបាក់ព្រមចុះចូលរួមជាមួយពួកលោកហ៊ុន សែនដែរ។
៥. បើគ្មានអង្កការនៃក្រុមប្រឹក្សាសង្រ្គោះជាតិនៅខាងក្រៅទេ តើអន្តរជាតិទទួលជួយអ្នកណានិងអាចកៀបបក្ខពួកលោកហ៊ុន សៃនរបៀប នៅខណៈក្រុមបាតុករទូទាំងប្រទេសត្រូវបក្ខពួកលោកហ៊ុន សេនកាត់ជាកង់ៗ ឬបំបែកជាក្រុមតួចៗនះ????? ដោយផ្តាច់ផ្លួវ ប្រព័ន្ធទំនាក់ទំនង និងឃុំឃាំងពួកមេដឹកនាំនៅតែក្នុងផ្ទះ មិនអាចទំនាក់ទំនងគ្នាបាន។
អា pingpong និយាយដូចពងក្ដរអញ្ញ រឿងហ្នឹងហ៊ុនសែនគេចេះ ហើយគេបានធ្វើរួចហើយ។ អាល្ងងសោះចូលមកធ្វើចេះ ក្ដរអញ្ញទេតើវើយ!!!!។អាពួកអា Sen-Gaddafi មិនទាន់ឃើញក្ក្ដារមឈូស
គឺមិនទាន់ស្រក់ទឹកភ្នែកទេ សាកមើលច្បាស់ជាដឹងហើយ!ឬមួយបានត្រឹមតែថាដូចចៅហ្វាយ
ពួកឯង។
CNRP will be win win on election 2013
ពួកអាស់អស់ឯងចង់ឲ្យកម្ពុជាក្លាយជាអេហ្សីប ? ប្រធានបក្ស (ថៅកែបាតកម្ម)