ថ្ងៃ ព្រហស្បតិ៍ 15 សីហា 2013
ដោយ ស៊ុន មេសា
RFI
បន្ទាប់ពីទទួលបានបណ្តឹងទាស់នឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន គ.ជ.ប នឹងចាប់ផ្តើមដោះស្រាយបណ្តឹងទាស់ទាំងអស់នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៥ សីហានេះ ដើម្បីបើកផ្លូវឈានទៅរកការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការណ៍។ បណ្តឹងទាំងអស់មានចំនួន ១៧ ដែលប្តឹងដោយគណបក្សសង្គ្រោះជាតិ

ប្រធានដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅ។ rfi/channa
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងប្រើប្រាស់រយៈពេល៤៨ម៉ោងរបស់ខ្លួន ដើម្បីដោះស្រាយបណ្តឹងតវ៉ាទៅនឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្នទាំងអស់ចាប់ពីល្ងាចថ្ងៃសុក្រនេះតទៅ។ លោក ទេព នីថា អគ្គលេខា គជប បានប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃព្រហស្បតិ៍នេះថា បណ្តឹងដែលគជបនឹងត្រូវដោះស្រាយទាក់ទងនឹងលទ្ធផលបោះឆ្នោតមានចំនួន១៧បណ្តឹង ដែលប្តឹងដោយគណបក្សសង្គ្រោះជាតិ។
លោកបន្តថា គ.ជ.ប នឹងផ្តើមដោះស្រាយបណ្តឹងមកពីមណ្ឌលខេត្តក្រចេះរបស់គណបក្សសង្គ្រោះជាតិ មុននឹងឈានទៅដោះបណ្តឹងតវ៉ាផ្សេងទៀតរបស់គណបក្សប្រឆាំងដដែល ដែលមកពីខេត្តផ្សេងៗទៀត មានដូចជា ខេត្តកណ្តាល និងបាត់ដំបង ជាដើម។ បណ្តឹងដែលគជប នឹងដោះនោះគឺជាបណ្តឹងដែលស្នើឱ្យផ្ទៀងផ្ទាត់លទ្ធផលតែប៉ុណ្ណោះ។ ចំណែកបណ្តឹងស្តីពីបញ្ជីឈ្មោះបោះឆ្នោតនោះមិនត្រូវចាត់ចូលទៅក្នុងបណ្តឹងសម្រាប់ក្រោយការប្រកាសលទ្ធផលបោះឆ្នោតនោះទេ។
លោក គួយប៊ុនរឿង តំណាងរាស្ត្រីគណបក្សសង្គ្រោះជាតិ បានប្រាប់វិទ្យុបារាំងអន្តរជាតិ rfi ដែរថា គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញបានដាក់បណ្តឹងធំៗពីរ គឺទី១ បណ្តឹង រួមទូទាំងប្រទេសរបស់គណកប្សសង្គ្រោះជាតិ ដែលប្តឹងពីការបាត់ឈ្មោះអ្នកបោះឆ្នោតរាប់លាននាក់ និងបណ្តឹងទាក់ទងនឹងការចេញទំរង់លិខិតបញ្ជាក់អត្តសញ្ញាណដល់អ្នកបោះឆ្នោតមិនត្រឹមត្រូវ រួមទាំងបណ្តឹងទឹកខ្មៅលុប លាងមិនជ្រេះ។ និងទី២ គឺបណ្តឹងស្តីពីភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត នៅខេត្តចំនួន១៥ទូទាំងប្រទេស។ បណ្តឹងទាំងនេះហើយ ដែលលោក កួយ ប៊ុនរឿន អះអាងថា ជាបច្ច័យដែលធ្វើឱ្យគណកប្សសង្គ្រោះជាតិចាញ់ឆ្នោតនីតិកាលទី៥នេះ។
តែយ៉ាងណាក៏ដោយ លោក ទេព នីថា ត្រឡប់មកពន្យល់ថា បណ្តឹងមួយចំនួនរបស់គណបក្សប្រឆាំង គ្មានមូលដ្ឋានពិតប្រាកដដោយគ្រាន់តែយកចំនួនតូរលេខរបស់អង្គការមួយចំនួនមកបញ្ជាក់ ហើយគ្មានបញ្ជីឈ្មោះពិតប្រាកដនោះទេ។
ស្របពេលនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមដោះស្រាយបណ្តឹងនោះ នៅថ្ងៃសុក្រទី១៥នេះ អង្គការអង្កេតការណ៍បោះឆ្នោត ខុមហ្វ្រែល ក៏បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយដោយអះអាងថា ភាពមិនប្រក្រតីក្នុងថ្ងៃស ថ្ងៃបោះឆ្នោត និង ការរាប់សន្លឹកឆ្នោតនោះ មានជាង ១ម៉ឺនករណីនៅទូទាំងប្រទេស៕


បើតាមពត៌័មានច្បាស់ការមកថាគជបនិងសម្រុកដោះស្រាយបណ្តឹងឲ្យបានឆាប់រហ័សប្រើពេលយ៉ាងយូរតែពីរថ្ងៃ នោះទេហើយនិងប្រកាសលទ្ធផលចុងក្រោយឲ្យបានឆាប់រហ័សព្រោះតែមានកាគំរាមពីបក្សប្រជាជន។ បក្សប្រ ជាជនគេប្រាប់មកគជបថាសូមប្រកាសលទ្ធផលឲ្យបានឆាប់ព្រោះចង់បង្កើតរដ្ឋាភិបាលសម្បើមណាស់ ហើយផ្តល់ សញ្ញាដល់គជបថាឥឡូវអត់មានអីទៅព្រួយនោះទេរថគ្គ្រោះទាហានបានរៀបចំយ៉ាងល្អិតល្អន់ពទ្ធ័នៅជុំវិញទីក្រុង ភ្នំពេញអស់ហើយ ហើយប្រសិនបើយ៉ាងណាៗនោះ នោះបក្សប្រជាជននិងប្រើទាហាននិងរថគ្រ្គោះទាំងនោះ ដើម្បីក្តោបអំណាចយកតែម្តង។ បក្សប្រជាជនបន្តរថាមនុស្សធ្លាប់មានអំណាចហើយបាត់បង់អំណាចតែប៉ុនន្មាន ថ្ងៃហាក់ដូចជាពិភពលោកគ្មានព្រះអាទិត្យអញ្ចឹងពិបាករស់ស្ទើរស្លាប់ហើយ ដូច្នេះបើរង់ចាំយូរទៀតនោះពិតជា ទ្រាំមិនបានឡើយ ចង់បានបង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់រហ័សដើម្បីយកអំណាចទៅអួតគ្នានិងទៅធ្វើបាបរាស្ត្រ បន្តរទៀត។
នៅលើលោកនេះ គ្មានទេយុត្តិធម៌!!! សូមកុំឆ្ងល់! អ្នកណាធំអ្នកនិងថា អាតូចតវ៉ាអាធំធាក់!
អារុក្ខអារក្សអ្នកតាម្ចាស់ស្រុកបរកែវបានមកពន្យល់សប្តពួកយើងថា អ្នកធំមានអំណាច មិនអាចឲ្យ
ការចាញ់ឆ្នោតនេះទៅភាគីដែលឈ្នះឆ្នោតបានជាដាច់ខាត ព្រោះថាលោកអ្នកធំនេះកំពុងនៅជាប់
ជំពាក់កិច្ចសន្យារំជើបរំជួលក្នុងប្រទេសមួយនេះជាមួយប្រទេសជិតខាង។ ដោយសាររឿងនេះទើប
ចេះតែបង្វែរទឹស។ ដូចនេះសូមបណ្តាមិត្តរួមពូជសាសន៍កុំទាន់កញ្ជ្រោលបោលខ្លាំងពេក រង់ចាំ
ពួកគេរកតំណោះស្រាយផ្ទៃក្នុងរួចសិន។ លោកតាម្ចាស់ស្រុកខ្សឹបប្រាប់ថាជំនួយ
ត្រូវតែមានចំណង និងចំណងនេះហើយដែលធ្វើឲ្យដំណើរការបោះ ឆ្នោត និងលទ្ធផលនៃការ
បោះឆ្នោតនេះមិនធម្មតា និងសូមទ្រឹងមួយរយៈពេលសិនចុះ។ រង់ចាំមានការចរចារដោយ
សម្ងាត់រវាងភាគីខ្មែរនិងខ្មែរ។
យើងចង់ចូលព្រៃបានលុះត្រាណាតែយើងហ៊ានអារសាច់បោះឲ្យខ្លាស៊ីមួយដុំនោះចុះ។
នេះហើយដំណោះស្រាយដោយសន្តិវិធី ។ បន្ទាប់មករដ្ឋត្រូវតែមានក្រុមអ្នកស្នេហាជាតិ អ្នកចេះ
អ្នកគិតពីផលប្រយោជន៍ជាតិ មិនមែនយកអ្នកតំណាងរាស្ត្រនៅក្នុងរដ្ឋសភាដូចសព្វថ្ងៃនេះមក
ធ្វើការទៀតទេ។ ព្រោះថាពួកអស់លោកនេះ គឺជាពួកគ្រាន់តែមានប្រវត្តចេញមកពីជំនាន់ខ្មែរក្រ
ហមប៉ុណ្ណោះ ។ ដូចនេះពួកនេះចង់ធ្វើធំវាយឬកបង្អួតប្រជាជនខ្មែរតែប៉ុណ្ណោះ បើពីរបៀបដឹកនាំ
របៀបគ្រប់គ្រង របៀបធ្វើឲ្យប្រទេសមានសាមគ្គីភាព ភាពស្រឡាញ់គ្នា សណ្ដោសគ្នា ជួយគ្នា
ការពារគ្នាដែលជាពូជសាសន៍ដូចគ្នា គឺគ្មានឡើយ ឲ្យតែជនបរទេសឲ្យលុយ ឲ្យសំណូក បញ្ជោរ
គឺសុខចិត្តផ្ដល់ដី ផ្តល់ទីកន្លែង ចេញបណ័ ឲ្យគេមករស់នៅលើទឹកដីខ្មែរយើងបានយ៉ាងស្រួល
ដោយមិនគិតអំពីផលប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ប្រជាជនខ្លួនឯងឡើយ។
យើងនិយាយមិនពិរោះទេ ប៉ុន្តែគិតថាជនរួមជាតិអាចយល់ ហើយដឹងច្បាស់អំពីស្ថានការណ៍
ក្រោយពីបានគិតនិងពិចារណានៅលើសំណេររបស់យើង។ យើងចង់និយាយនិងពន្យល់លំអិត
ឲ្យបានច្រើនថែមទៀតដើម្បីឲ្យបាន បានធូរស្បោយពីភាពតានតឹង
ព្រោះថាអ្វីៗវានឹងប្រព្រឹត្តទៅល្អប្រសើរនាពេលខាងមុខនេះ ហើយជនរួមជាតិពិតជាពេញចិត្ត
មិនខាននូវអ្វីដែលបងប្អូនជនរួមជាតិចង់បាន។
សូមលោក.គ.ជ.ប ប៉ុន្មាននាក់នេះកោរពុកមាត់ចេញទៅ! ដោយសារអាពុកមាត់នេះហើយដែលវា
ធ្វើឲ្យមានការស្រម៉េមស្រម៉ាមទាក់រឿងមិនចេះចប់សោះនិងណា!
Over ten thousand cases of petition, Ah Nitha !
—————————
khmer & world leaders, needs to pressures VNRP to stop intimidating governements, in which for mass rallies
same, needs to hold mr. SR + KS for responsible for country destruction, peace & stability
of course, bring them to UN war crimes to face justice
Only Hun Sen used tanks gun and military to harm Cambodians people !
VNRP no gun ,no tanks at all .
So UN must bring Hun Sen to UN war crimes to face justice !
Remembered Hun Sen commited crimes against his people in 1997….UN must not playing deaf or mute…
NEC should be solve the problem on the free and fair , because Cambodian not happy with your
result .