Friday, 16 August 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានអញ្ជើញគណបក្សប្រឆាំងជួបប្រជុំនិងពិភាក្សាអំពីរបៀបដែលគណបក្ស ទាំងពីរអាចបែងចែកអំណាចនិងបង្កើតរដ្ឋាភិបាលរួមគ្នា។ នេះបើតាមលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានថ្លែងអះអាងកាលពីម្សិលមិញ។
ថ្លែងទៅកាន់អ្នកគាំទ្រប្រហែល ៤០០ នាក់នៅវេទិកាអ្នកបោះឆ្នោត នៅទីស្នាក់ការគណបក្សនៅ ទួលគោក លោក កឹម សុខា បានថ្លែងថា គណបក្សសង្គ្រោះជាតិ ទោះយ៉ាងណាមិនចាប់អារម្មណ៍នឹងរដ្ឋាភិបាលចម្រុះទេ ហើយក៏មិនចូលរួមរដ្ឋាភិបាលរហូតទាល់តែ «យុត្តិធម៌ត្រូវបានផ្តល់ឲ្យ»។
លោកបន្តថា ៖ «គណបក្សកាន់អំណាចបានអញ្ជើញ [គណបក្សសង្គ្រោះជាតិ] ជួបប្រជុំ ដើម្បីចែកអំណាចនៅក្នុងសភានិងក្នុងរដ្ឋាភិបាល។ ប្រសិនបើយើងចូលរួម យើងនឹងមានវាសនាដូច [អតីតដៃគូរដ្ឋាភិបាលចម្រុះ] គណបក្ស ហ៊្វុនស៊ិនប៉ិច»។
លោកថ្លែងទៀតថា ៖ «យើងត្រូវតែស្វែងរកយុត្តិធម៌ឲ្យអ្នកបោះឆ្នោតជាមុនសិនហើយទាល់តែបន្ទាប់ចំពោះទើបយើងនឹងយក [អាសនៈរបស់យើង] នៅក្នុងរដ្ឋសភានិងបង្កើតរាជរដ្ឋាភិបាល»។
អ្នកនាំពាក្យគណបក្សប្រជាជននិងជាតំណាងរាស្រ្ត លោក ជាម យៀប បានច្រានចោលការអះអាងរបស់លោក កឹម សុខា កាលពីល្ងាចម្សិលមិញ។
លោកថ្លែងថា៖ «គណបក្សរបស់ខ្ញុំមិនបានផ្ញើសារទៅ [គណបក្សសង្គ្រោះជាតិ] ទេ។ ប្រសិនបើគណបក្សនោះមិនចូលរួមជាមួយគណបក្សរបស់ខ្ញុំ [នៅក្នុងរដ្ឋាភិបាល] គណបក្សរបស់ខ្ញុំនឹងធ្វើតែម្នាក់ឯង។ គណបក្សសង្គ្រោះជាតិមិនយល់ព្រមទៅតាមឆន្ទៈរបស់ប្រជាជនដែលបានបោះឆ្នោតឲ្យគាត់ចំនួន ៥៥ អាសនៈនៅក្នុងសភាទេ»។
លោក ជាម យៀប បានចង្អុលបង្ហាញទៅលើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០០៦ ដែលចែងថា សំឡេងត្រឹមតែ ៥០ បូក ១ នៅក្នុងសភា គឺអាចបង្កើតរាជរដ្ឋាភិបាលបានហើយ។
លោកអះអាងបន្តថា៖ «ច្បាប់ត្រូវការតែ ៦៣ អាសនៈហើយ [យើង] មាន ៦៨ អាសនៈ ដូច្នេះគ្មានបញ្ហាទេ។ មិនមានភាពជាប់គាំងខាងនយោបាយទេ»។
នៅក្នុងសុន្ទរកថា កាលពីម្សិលមិញដែរ លោក កឹម សុខា បានបញ្ជាក់ថា ជាមួយនឹងការស៊ើបអង្កេតហ្មត់ចត់ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត គណបក្សសង្គ្រោះជាតិនឹងស្នើសុំឲ្យមានសម្បទាននយោបាយមួយចំនួន និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញខ្លះ ប្រសិនបើគណបក្សលោកនឹងទទួលយកអាសនៈក្នុងសភា។
លោកបានបន្តថា៖ «ការសន្យា [ដែលនិយាយ] ថា មកហើយចូលរួមសិន ហើយបន្ទាប់មក [យើង] នឹងផ្លាស់ប្តូរនេះនិងផ្លាស់ប្តូរនោះ យើងមិនជឿទេ [ចំពោះការសន្យាបែបនេះ]»។
លោកបានអះអាងថា បាតុកម្មទ្រង់ទ្រាយធំ គឺជា «ជម្រើសចុងក្រោយ» ហើយលោកបានបន្ថែមថា ប្រសិនបើកងកម្លាំងដែលស្មោះនឹងរដ្ឋាភិបាលធ្វើការវាយប្រហារ ឬបាញ់ទៅលើក្រុមអ្នកគាំទ្រដែលគ្មានអាវុធក្នុងករណីមានការតវ៉ា នោះតុលាការយុត្តិធម៌អន្តរជាតិនឹង «ចាត់វិធានការ»។
និស្សិតសាកលវិទ្យាល័យម្នាក់ឈ្មោះ រេន ចាន់រិទ្ធិ អាយុ ២៧ ឆ្នាំ ដែលបានចូលរួមវេទិកានេះថ្លែងថា គាត់ជឿថានិស្សិតភាគច្រើនបំផុតបានត្រៀមខ្លួននឹងតស៊ូឲ្យមានការផ្លាស់ប្តូរប្រកបដោយសន្តិវិធី។
និស្សិតរូបនេះបានបន្តថា៖ «ខ្ញុំប្រាកដណាស់នឹងគាំទ្រការតវ៉ាពីព្រោះប្រជាជនឥឡូវនេះ កំពុងស្រែកទាមទារយុត្តិធម៌សម្រាប់ប្រទេសរបស់យើង អំណាចនៃប្រជាប្រិយភាពនឹងឈ្នះលើភាពផ្តាច់ការនិងយោធា»៕ PS
រាយការណ៍បន្ថែមៈ Kevin Ponniah
Of course, we must fight for Equal Rights to our Nation.
For ex, the dictator Adolf Hitler and his Nazi Party gained power in Germany. Hitler built the world’s most powerful military force to sweep across the country of Poland. His military killed many Jews people in that country. Outraged by Hitler’s aggression England and France
declare war on Germany. Later on, Russian and America joined with them, the joining for all those countries, it was called as Allies.
Finally, Hitler couldn’t stand for his ashamed of lost war by surrender, so he committed suicide in his military force.
So our country is not alone, the world has been watching and worrying about CPP gained power to dominate on people rights and justice in their activity living.
Boycotting national assembly meeting is the first option for the resolution which the opposition party is looking for. The first cession in forming a new parliament need to have 120 seats from the winning political parties, according to the constitution. The ruling party is now insisting that they have won 68 seats out of 123, so without the involvement from the opposition, the new government can not be recognized as being legally elected by the voters. Any parliamentary seats can not be sacked unless they are intentionally abandoned by the opponents.
ប្រទេសនានាគេបានឆ្លងកាត់ភាពអយុត្តិធម៌ក្នុងការបោះឆ្នោតទៅអស់ហើយ សំខាន់តំបន់អាស៊ាននេះមានតែ
កម្ពុជាយើងមួយទេដែលមិនទាន់ឆ្លងផុត ពេលនេះដល់ពេលហើយទាំងប្រជាជនពលរដ្ឋ ទាំងនិស្សិតឬអ្នក
ស្រឡាញ់ភាពយុត្តិធម៌ ត្រូវបបួលគ្នាចេញមកការពារភាពយុត្តិធម៌ទាំងឡាយឲ្យបានគង់វង់តកូនតចៅ បើមិន
ចេញមកថ្ងៃនេះទេនោះថ្ងៃក្រោយក៏យើងត្រូវតែចេញមកមិនខាន។
CNRP is party that love Khmer so all Khmer people must follow this party on election 2013 CNRP is win, all Khmer people living out side countries is follow CNRP, Khmer love Khmer not love other nations.
យើងមិនសូវជឿទេ សមមិត្តនេះ ព្រោះកាលពីនៅជាប្រធានអង្គការសិទ្ធិមនុស្ស ប្រកាសថាមិនធ្វើនយោបាយទេ ចង់បំពេញតួនាទីជាសង្គមសីវិលវិញ ប៉ុន្តែពេលចេញមុខបង្កើតគណបក្សនយោបាយ បែរជាពោលថា ធ្វើនយោបាល ជួយជាតិ និងបម្រើប្រជាជនប្រសើរជាង! នៅពេលដ៏ខ្ឡីខាងមុខ ពេលបានតំណែងសមគួរ ពិតជាមានវោហាការពារខ្លួមបែបធូរល្ហុយ។ សុំតែម្យ៉ាង សូមប្រើអំណាចដែលរាស្រ្តផ្តល់ការទុកចិត្ត បម្រើរាស្រ្តផងទាន!