គណ​បក្ស​ប្រឆាំង​ បន្ត​ប្តឹង​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ លើ​លទ្ធ​ផល​បោះ​ឆ្នោត​បណ្តោះ​អាសន្ន​

ថ្ងៃ សៅរ៍ 17 សីហា 2013
ដោយ ញឹម សុផល
RFI

តំណាង​គណបក្ស​ជាប់​ឆ្នោត​​ទាំង​ពីរ​ និង​ គ.ជ.ប​ បាន​ផ្ទៀង​ផ្ទាត់​លើ​សន្លឹក​ឆ្នោត​ បាន​​ចប់​​សព្វ​គ្រប់​​ហើយ។ កាល​ពីថ្ងៃ​​សុក្រ​​ម្សិល​មិញ​ ក្រុម​ការងារ​បានលើក​យក​មក​ពិនិត្យ ផ្ទៀង​ផ្ទាត់​សន្លឹក​​ឆ្នោត​ ​នៅ​​តាម​មណ្ឌល​​មួយ​​ចំនួន​​ ​ក្នុង​​ខេត្ត​​​ចំនួន​៣ គឺខេត្ត​បាត់​ដំបង ខេត្ត​កណ្តាល និង​ខេត្ត​​សៀមរាប​។ គណ​បក្ស​​សង្គ្រោះ​ជាតិ​​ ដែល​​បាន​ជំទាស់​​នឹង​​និតិ​វិធី​​ដោះ​ស្រាយ​​ ភាព​​មិន​​ប្រ​ក្រតី​របស់​ គជប​ ហើយ​​បាន​អះ​អាង​ថា ​គណ​បក្ស​​នេះ​ ​នឹង​​ប្តឹង​​បន្ត​ទៅ​​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​។ ដោយ​ឡែក​ កាល​ពី​ថ្ងៃ​ទី​១៥​សីហា ​បន្ទាប់​ពី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​​តារាង​​រាប់​​សន្លឹក​ឆ្នោត​ នៅ​ខេត្ត​ក្រ​ចេះ ​គជប ​បាន​បដិ​សេធ ​និង​ទុក​ជាអ​សារ​បង់​នូវ​បណ្តឹង​តវ៉ា​​លទ្ធ​ផល​បោះ​ឆ្នោត​របស់​គណ​បក្ស​ប្រឆាំង។

មន្ត្រី​បច្ចេក​ទេស​ គ ​ជ​ ប និង​តំណាង​គណ​បក្ស​នយោ​បាយ​ទាំង​ពីរ​កំពុង​ពិនិត្យ​ផ្ទៀត​ផ្ទាត់​តួលេខ​បោះ​ឆ្នោត​ឡើង​វិញ​។ RFI/Nhim Sophal

សេចក្តីរាយកាណ៍របស់​ ញឹម សុផល

(02:45)

គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​បក្សប្រឆាំង​ដ៏​ធំ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​បន្ត​សំណុំរឿង​ប្តឹង​ពី ការផ្ទៀងផ្ទាត់​តួលេខ​លទ្ធផល​ឆ្នោត​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​បន្តទៀត បន្ទាប់ពី​មានការ​ផ្ទៀងផ្ទាត់​ឡើងវិញ​រយៈពេល​ពីរ​ថ្ងៃ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប។

លោកស្រី មួ សុខ​ហួរ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា​គណបក្ស គណបក្ស ប្រឆាំង​មួយ​នេះ​មិនអាច​ទទួលយក​បានទេ​នូវ​លទ្ធផល​នៃ​ការផ្ទៀងផ្ទាត់​ពី​តួលេខ​នៅក្នុង​ទំរង់ នានា​នៃ​លទ្ធផល​ឆ្នោត ដោយសារតែ គ.ជ.ប បដិសេធ​មិន​ព្រម​បើក​កញ្ចប់​សុវត្ថិភាព «ក»។

កញ្ចប់​សុវត្ថិភាព«ក» គឺជា​កញ្ចប់​ដែល​ផ្ទុក​ទៅដោយ​ឯកសារ​សំណៅ​ដើម ដែល​គណបក្ស សង្គ្រោះ​ជាតិ​ទាមទារ ឲ្យ គ.ជ.ប បើក​យកមក​ផ្ទៀងផ្ទាត់​គ្នា​ជាមួយ​ទំរង់​ឯកសារ ១១០២ និង ១១០៤ របស់​គណបក្សនយោបាយ​និង​អ្នកសង្កេតការណ៍។

ទាក់ទង​ទៅ​ហ្នឹង​បញ្ហា​នេះដែរ​លោក ទេព នីថា, អគ្គលេខាធិការ គ.ជ.ប បាន​បំភ្លឺថា ការផ្ទៀង ផ្ទាត់​តួលេខ​ដែល​សង្ស័យ​ដែល​បញ្ចប់​កាល​នៅ​ព្រឹក​ថ្ងៃ​សុក្រ បង្ហាញថា​មាន​ភាពត្រឹមត្រូវ​តាម ទម្រង់ ១១០។ តែ​លោក​ទទួលស្គាល់ថា មាន​កំហុស​ខ្លះ​ដែល​មន្ត្រី​បាន​ស្រង់​តួលេខ​ខុស​រវាងទម្រង់ ១១០២ និង ទម្រង់១១០៤ ក៏ប៉ុន្តែ​មានតែ​ប្រការនេះ មាន​មិន​ច្រើន​ទេ​គឺ​ត្រឹមតែ ២, ៣ ការិយាល័យ​ប៉ុណ្ណោះ។ ដោយឡែក ៨ការិយាល័យ​នៅ​ខេត្តកណ្តាល​ដែលមាន​ការ សង្ស័យ​ខ្លាំងជាងគេ ពី​គណបក្សប្រឆាំង​ថា​មិនមាន​ទម្រង់ ១១០៨ ដើម្បី​ផ្ទៀងផ្ទាត់​នោះ ត្រូវ​លោកទេព នីថា បញ្ជាក់ថា ក្រុមការងារ​បន្ត​ផ្ទៀងផ្ទាត់​រហូតដល់​ចប់​ដោយ​អត់​មាន​បញ្ហា​អ្វី​ទេ ជាមួយនឹង​ឯកសារ​ចំលង​នៃ​ទម្រង់ ១១០៨។

ដោយឡែក​ករណី​ធំ​បំផុត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​សង្ស័យ​ដោយសារ គ.ជ.ប មិន​ព្រម​បើក​កញ្ចប់ «ក» នោះ ត្រូវបាន​លោក ទេព នីថា បកស្រាយ​ថា នៅក្នុង​នីតិវិធី គ.ជ.ប ការអនុញាតិ​ឲ្យ​បើក​កញ្ចប់​សុវត្ថិភាព «ក» លុះត្រាតែ មាន​បណ្តឹង​និង​មាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ ទើប គ.ជ.ប អាច​បើក​កញ្ចប់ «ក»។ លោក​បន្តថា កញ្ចប់​សុវត្ថិភាព «ក» ត្រូវគេ​ដាក់ ក្នុង​កញ្ចប់ «ខ» ហើយ កញ្ចប់ «ខ» គេ​ដាក់​ក្នុង កញ្ចប់«គ» ពោលគឺ​នៅក្នុង​កញ្ចប់ «ក» មាន​ទម្រង់១១០២, ១១០៤ និង ១១០។ ហើយ​នៅក្នុង​នោះដែរ មាន​សន្លឹកឆ្នោត​ដែល​ប្រើ សន្លឹក ឆ្នោត​មិនា​បន​ប្រើ មាន​ត្រា​សម្ងាត់ និង​សម្ភារៈផ្សេងៗទៀត​ក្នុង​ការិយាល័យ​ប្រមូល​ដាក់​ក្នុង នោះ​ទាំងអស់។ ក៏ប៉ុន្តែ​គេ​មាន​ទម្រង់​ដើម​ដូចគ្នា​នៅ​ខាងក្រៅ​កញ្ចប់​ដ៏​សំខាន់​នោះ សម្រាប់​ធ្វើ ការ​បូកសរុប​និង​ផ្ទៀងផ្ទាត់​ដោយ​មិនចាំបាច់​បើក​កញ្ចប់​សុវត្ថិភាព «ក»។

ទោះ​យ៉ាងនេះ​ក្តី​នៅ​ល្ងាច​ថ្ងៃទី ១៦សីហា​ដដែល គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តី​ថ្លែង​ការ​ជា​ផ្លូវ​ការណ៍​មួយ ដោយ​ចោទប្រកាន់ថា គ.ជ.ប បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត ដោយ​គណបក្ស​នេះ ច្រានចោល​ទាំងស្រុង​នូវ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត ដែល​ប្រកាស​ដោយ គ.ជ.ប កាលពីពេលដ្មីៗនេះ៕

 

What Next?

Recent Articles

6 Responses to "គណ​បក្ស​ប្រឆាំង​ បន្ត​ប្តឹង​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ លើ​លទ្ធ​ផល​បោះ​ឆ្នោត​បណ្តោះ​អាសន្ន​"

  1. i says:

    il faut se battre pour avoir la justice, pour la purrete de notre institution,ne jamais laisser les injustices gargnent toujours sans se battre,et defenser, c’est le temp pour mobiliser les populations ,les militaires , les polices, les fonctionnaires, les services prives, les services publics pour defense la justice, pour la purrete de nos institutions, pour la justice sociale, pour le cambodge sans corruption,le gouvernement tricheur vole tous les richesses de nos enfents, reveillez vous ,aidez vous meme, bouhda vous aide…

  2. Former Hia lola says:

    គណបក្ស​សង្គ្រោះ​ជាតិ​ព​ន្លឿ​ន​ការចរចារ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោយពី UN បដិសេធ​សំណើរ​របស់ខ្លួន​

    ​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក សុន ឆ័យ​ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​១៥ ខែសីហា បានស្នើ​សុំ​ទៅ​ឯកឧត្តម ជាម យៀប ប្រធាន​ក្រុមការងារ​​គណបក្ស​ប្រជាជន​កម្ពុជា កម្មវត្ថុ​ស្នើ​បន្ត​កិច្ចប្រជុំ​ការងារ​នៃ​គណបក្ស​ទាំងពីរ​ពាក់ព័ន្ធ​កា​​របោះ​ឆ្នោត​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​មន្ទីរ​រដ្ឋសភា​កាលពី​ថ្ងៃទី​៩ ខែសីហា​ឆ្នាំ​២០១៣​។​

  3. Som Rien Sey says:

    ​ជាច្រើនលើក​ច្រើនសា​រ លោក សម រង្ស៊ី បាន​ប្រ​ឡូយ​ពាក្យ​«​បាតុកម្ម​» ក្នុងនាម​លោក​ជា​អ្នកប្រឆាំង​។ ដោយ​បានឮ​ពាក្យ​គំរាម​បាតុកម្ម​របស់​គណបក្ស​ប្រ​​ឆាំង ប្រជាពលរដ្ឋ​ភាគច្រើន​មានការ​ព្រួយ​បារ​ម្មណ៍ ខ្លាចក្រែង​មាន​សង្គ្រាមស៊ីវិល​កើត​​ឡើង​ ដែល​បណ្ដាលអោយ​ប្រទេសជាតិ​ ធ្លាក់​ក្នុង​ភាព​វិនាស​អន្ដរាយ​ដូច​សម័យ​ឆ្នាំ​១៩៧០​។​
    ​នៅក្នុង​ពិធីមង្គលការ​កូនស្រី​ពៅ​លោក សម រង្ស៊ី ​បាន​បញ្ចុះ​បញ្ចុះ​កងទ័ព​ជាតិ​អោយ​ចូល​រួមជាមួយ​ពួក​​លោក​ ដើម្បី​ធ្វើបាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​ដែល​កំពុងកាន់​អំណាច​ប​ច្ចុ​ប្បន្ន​។​ ទន្ទឹមនឹងនោះ​ លោក សម រង្ស៊ី ក៏បាន​ឆ្លៀត​ប្រកាស​ស្វែងរក​ជំ​នួន​ផងដែរ ស​ម្រា​​ប់​ទិញ​ស្បៀងអាហារ​ទុក​ស្រ​គួរ​សម្រាប់​ហ្វូង​បាតុករ​ ដែល​លោក​បំរុង​ដឹកនាំ​បាតុកម្ម​ក្នុង​ថ្ងៃ​ខាងមុខនេះ​។​

  4. បរកែវ- រតនៈគិរី says:

    យើងធ្លាប់ប្រឡូកក្នុងសមរភូមិច្រើនលើក​ និងច្រើនជំនាន់មកហើយ មិនដែលស្គាល់អ្វីហៅថា

    ពូកនិងម៉ាស៊ីនត្រជាក់ដូចពួកអាពីរបីក្បាលឯងខាងលើនេះទេ ព្រោះតែស្រែកឃ្លានសន្តិភាព

    និងយុត្តិធម៌ឲ្យពួកឯង ។ ឥឡូវក៏ថោកម្លេះ ចង់គំរាមប្រជាជនតាមការប្រើអាវុធឬ???

    កូនខ្មែរស្មោះជាអ្នកបញ្ជាអាវុធសម្រាប់គំរាមអាមេបំផ្លាញជាតិ​ និងបោក

    ប្រាស់កងទព័មកយូរហើយ។

    អីក៏ថោកទាមខ្លាំងម្លេះ !!! បើចាញ់ឆ្នោតគេហើយម៉េចក៏មិនឲ្យគេទៅ ក្រែងអួតខ្លួនថាជាអ្នកស្នេហា

    ជាតិឬ????

    គ.ជ.ប ជាក្រុមក្បត់ជាតិ ជាក្រុមបង្កើតឲ្យមានការហិនហោចក្នុងប្រទេសជាតិយូរណាស់មកហើយ!
    ក្រុមវានេះមិនគួរទុកឲ្យនៅតទៅទៀតទេ ។ ក្រុមវានេះ ជាអ្នកបង្កើតរដ្ឋាភិបាលចោរ
    និងបង្ហិនប្រទេសជាតិស្ទើគ្រប់វិស័យ ។ បើទុកវាតទៅទៀតពិតជាបាត់បង់ទឹកដីខ្មែរហើយ។
    សូមបង្អូនធ្វើការពិចារណាស្វែងយល់ផងកុំអាងអី សំអាងតែទៅលើរដ្ឋធមនុញ្ញនិងពេក មនុស្សជា
    អ្នកតាក់តែងទេ សាកលលោកវិវដ្តទៅមុខ មិនទ្រឹងមួយកន្លែងទេ៕ ដូចនេះរដ្ឋធមនុញ្ញក៏ត្រូវតែវិវដ្ត
    ទៅមុខដែរ ឯពួកអាគ.ជ.ប អាឆ្កែបំផ្លាញប្រទេសជាតិនេះក៏ត្រូវតែកំចាត់វាចោលចេញទៅ។
    ពួកយើងលីអាប៊េការ៉ង់មកច្រើនសមរភូមិហើយមិនដែលស្គាល់ម៉ាស៊ីនត្រជាក់ទេ ដើម្បីយុត្តិធម៌
    ជូនជាតិ និងប្រទេសជាតិ ឥឡូវជនក្បត់នៅចំពោះមុខហើយតើនៅចាំអីទៀត?
    ពួកនេះ មានកំណើតពីក្រុមខ្មែរក្រហម។ ដូចនេះវាមិនបានគិតគូរពីសិទ្ធិសេរីភាព
    របស់ប្រជាជនទេ។ ពួកវាធ្វើម៉េចឲ្យតែបក្សវាឈ្នះ។ ដូចនេះ សូមផ្តាំទៅបងប្អូនដែលបំរើក្នុងជួរ
    គ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់ មេត្តាកុំជឿការឃោសនា និងការបញ្ជាររបស់ពួកបោក
    ប្រាស់នេះតទៅទៀត។ បងប្អូនត្រូវគិតយើងជាជនជាតិខ្មែរដូចគ្នា ម្តាយឪពុកយើងជាឈាមខ្មែរ
    បើបងប្អូនសម្លាប់ខ្មែរ តើប្រទេសយើងអ្នកណាជាអ្នករស់នៅ??? មានតែវៀតណាមទេ។
    សូមកុំដំណើរឆ្ពោះទៅទឹសខាងលិច យុទ្ធសាស្ត្រដាំដើមឬស្សី ។ ប្រយ័ត្នដូចនគរចំប៉ា!!!
    ដូចនេះសូមបងប្ងូនកុំប្រើឧត្តគតិ គំនិតមិនល្អដូចអ្នកដឹកនាំ ដូចអ្នកបញ្ជារ ត្រូវគិតថាទោះជា
    អត់អ្នកទាំងនេះក៏យើង បងប្អូនយើង ឪពុកម្តាយយើងក៏អាចរស់បានដែរ ធ្វើយ៉ាងណាឲ្យតែទឹក
    ដីយើងគង់វង្ស។ បើយើងរក្សាព្រៃបាន យើងមិនខ្វះឈើនិងអុសប្រើប្រាស់ទេ! សូមបង្អូនកុំជឿ
    និងលក់ទឹកចិត្តបំរើឲ្យបក្សដែលលួចសន្លឹកឆ្នោត បន្លន់ឆន្ទៈរបស់បងប្អូនកូនចៅ និងម្តាយឪពុក
    យើង។
    ប្រជាជនទាមទារការផ្លាស់ប្តូររដ្ឋាភិបាល ព្រោះរដ្ឋាភិបាលនេះបានធ្វើឲ្យប្រទេស
    ជាតិគ្មានការរីកចំរើនប្រទេសជាតិហិនហោចធនធានធម្មជាតិ ប្រជាពលរដ្ឋក្ររហាម វេទនា
    សេវាសុខាភាពមិនបានបំរើដល់ប្រជានជន ជំរិតប្រជាជនតាមការគោះយលលុយតាំងពីថ្នាក់
    ក្រោមរហូតដល់ថ្នាក់លើ ។ ពេលប្រជាជនទាមទារសិទ្ធិរកយុត្តិធម៌ បែរជាប្រើក្រុមអង្គរក្សនិង
    ប៉ូលិសទាហ៊ានមកបង្ក្រាប និងលបបាញ់សម្លាប់ប្រជាជនពិសេសអ្នកដែលចេះដឹងច្រើនជាងគេ
    ចេះជួយប្រជាជន ជាសមកម្មជនដើម្បីសិទ្ធិពលរដ្ឋ ។ ប្រពន័អប់រំស៊ីសំណូកពីក្រោមដល់លើ។
    តុលាការក្បត់ឆន្ទះអ្នកស្មោះត្រង់ អ្នកយុត្តិធម៌ ពុករលួយគ្រប់បែបគ្រប់យ៉ាង បក្សពួកនិយម
    ទាំងមន្ទីក្រសួងរហូតដល់ក្រសួងធម្មការនិងសាសនា ព្រះសង្ឃក៏មានបក្សពួកតាមដានតាមវត្ត
    អារាម។ ចោរហារយក៏ច្រើន ល្បែងក៏ច្រើន អ្នកធំគ្មានសិលធម៌ អ្នកមានអំណាចគំរាមអ្នកស្លូត
    ត្រង់ ។ បរិស្ថានអាប់អ៊ួរ។ ពត៌មានគ្មានអ្វីក្រៅពីបំផុសប្រជាជនឲ្យស្អប់គ្នា គំរាមតាមការ
    ឃោសនា គ្មានការអប់រំ មានតែការពង្វក់ស្មារតីប្រជាពលរដ្ឋរាំច្រៀង ផឹកស៊ី (ស្តាប់មើលចុះ
    ម្នាក់ៗបើរកស៊ីបានគឺនាំគ្នាអ៊ួតតែពីការផឹក រួចវាយប្រហារគ្នា) និងកម្មវិធីឃោសនាទំនិញ
    ពាណិជកម្ម (សួរថា តើអ្នកក្រមានលុយទិញទំនិញអស់និងទេបើក្ររកតែអង្កច្រកឆ្នាំងមិនបាន?) ហេត្ថារចរនាសម្ពន័ ផ្លូវថ្នល់ សាលារៀន ស្ពាន វត្តអារាម មន្ទីពេទ្យ ។ល។ សួរថាបានលុយមកពីណា??? អាសូតែច្រើនពេញផ្ទៃប្រទេសទៅ តែបន្តិចហើយគ្មានគុណភាពទៀត តើព្រៃឈើអស់ប៉ុន្មាន??? ដីវិនិយោគឲ្យគេអស់ប៉ុន្មាន? ជំពាក់បំណុលគេអស់ប៉ុន្មាន? ។ល។ ប្រប៉ិននិងហើយ
    នៅខំអ៊ួតខ្លួនស្រែកដាក់វិទ្យុបាយន័តាមបណ្ដាខេត្តឲ្យអ្នកណាស្តាប់? ប្រជាជនគេថ្លង់ណាស់
    មិនបាច់មកប្រឹងឃោសនាទៀតទេ បើចាញសន្លឹកឆ្នោតគេហើយតើនៅខំត្រដរខ្យល់ដល់ពេល
    ណាទៀត??? បើនៅតែបន្តដឹកនាំក៏អត់ន័យខ្លឹមសារអីដែរ គេនិងគិតក្នុងចិត្តថា
    ជារដ្ឋាភិបាលចោរ ! ប្រទេសជាតិដឹកនាំដោយមេចោរៗលួចសន្លឹកឆ្នោត
    ប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ! បក្សប្រជាជនជាបក្សចោរ! គំនិត្យនេះនឹងមាននៅក្នុងប្រជាពលរដ្ឋ
    តៗគ្នាជារៀងរហូត។

  5. siwatha says:

    Remembered 1 million people’s name were deprived from their right to vote….I heard people complaint that some of them have(same-name) two names on the list they wonder why?, and other don’t have or can’t find them, their names were missing….alot of irregularities especially Battambang province..

  6. ឆ្ងល់ដែរ! ថាស្រុកយើងនៅមានអ្នកពកថ្ងាសសន្ថឹកសន្ថាប់ណាស់មែនទេ?
    មកដល់សម័យកាលនេះទៅហើយ នៅអោយមនុស្សតែ ពិរបីអ្នកបញ្ចារក្បាលទំាងកំរោលបានទៀត.
    នេះបើវាប្រើអោយទៅ សុីអាចម៏ ច្បាស់ជាទៅទៀត តាមគណិតវិជ្ចាសាស្ស ពិភាគទ្រួសៗ.