អំពើពុករលួយជាក្តីបារម្ភរបស់ប្រជាពលរដ្ឋខ្មែរ ហើយអំពើពុករលួយនេះទៀតសោតបានធ្វើអោយខាតបង់ចំណូលថវិការដ្ឋ និងមានផលប៉ះពាល់ជាច្រើនទៀត។
ដោយ អាន ម៉ារីដា
2013-08-18
RFA
ថ្មីៗនេះ អង្គការតម្លាភាពកម្ពុជា បានរៀបចំប័ណ្ណពិសេសមួយ ដែលគេអោយឈ្មោះថា ប័ណ្ណប្រឆាំងអំពើពុករលួយ ដែលជាបច្ចេកទេសថ្មីមួយអាចអោយប្រជាពលរដ្ឋ ជាពិសេសយុវជនដែលមានប័ណ្ណនេះ អាចរាយការណ៍អំពីអំពើពុករលួយផ្សេងៗដែលខ្លួនបានជួបប្រទះដោយសម្ងាត់ ហើយប័ណ្ណនេះនឹងត្រូវចាប់ផ្ដើមដំណើរការនៅចុងខែសីហា ខាងមុខហើយ។
ប័ណ្ណពិសេសនេះមានពណ៌ផ្ទៃមេឃ ដែលមានសណ្ឋាន និងរូបរាងមិនសូវខុសគ្នាប៉ុន្មានពីកាតអេធីអ៊ឹម (ATM Card)។
ប្រធានកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា អ្នកស្រី នៅ សុវត្ថា បានជំរុញប្រជាពលរដ្ឋនិងយុវជន ចូលរួមបំបាត់អំពើពុករលួយ ដោយបានលើកឡើងពីកាតពិសេសនេះ កាលពីថ្ងៃទិវាយុវជនអន្តរជាតិ ទី១២ ខែសីហា កន្លងទៅនេះ ដែលជាបច្ចេកទេសថ្មីមួយអាចអោយប្រជាពលរដ្ឋ ជាពិសេសយុវជនដែលមានប័ណ្ណនេះ រាយការណ៍អំពីអំពើពុករលួយដោយធានាលាក់ការណ៍សម្ងាត់ដល់អ្នកដែលបានរាយការណ៍ទាំងនោះ។
អ្នកស្រី នៅ សុវត្ថា៖ «ទៅតាមច្បាប់ដូចដែលបានចែងទុកថា អ្នកដែលរាយការណ៍ស្តីពីអំពើពុករលួយត្រូវបានលាក់ការណ៍យ៉ាងសម្ងាត់បំផុត។ ករណីដែលប្អូនៗនៅតែមិនទុកចិត្តទៀត ប្អូនៗអាចទូរស័ព្ទទៅលេខ ១២៩២ របស់អង្គការតម្លាភាពបានដូចគ្នា។ លេខអង្គការតម្លាភាពកម្ពុជា មិនត្រឹមតែខលចូលត្រឹមតែប្ដឹងពីអំពើពុករលួយនោះទេ សូម្បីតែរឿងដែលមានពាក់ព័ន្ធរឿងផ្លូវច្បាប់ ដែលប្អូនឆ្ងល់ថា រឿងហ្នឹងពុករលួយឬអត់? ឬរឿងហ្នឹងពាក់ព័ន្ធជាមួយរឿងច្បាប់ធម្មតាទេ យើងអាចសួរដោយឥតគិតថ្លៃ»។
បន្ថែមពីនេះ អ្នកស្រីក៏បានបញ្ជាក់ថា ប័ណ្ណនេះបង្កើតឡើងក្នុងចំណែកអោយប្រជាពលរដ្ឋ ជាពិសេសយុវវ័យ រួមគ្នាប្រឆាំងអំពើពុករលួយក្នុងបុព្វហេតុស្នេហាជាតិ ហើយប័ណ្ណនេះមិនមានអភ័យឯកសិទ្ធិក្នុងការគំរាមកំហែងអ្នកណាម្នាក់ ឬមាននិន្នាការគាំទ្រគណបក្សនយោបាយណាមួយដើម្បីផលប្រយោជន៍ខ្លួនឡើយ៖ «ចង់ជម្រាបថា អ្នកដែលមានប័ណ្ណនេះ មិនមែនបានន័យថា ប្អូនៗមានអភ័យឯកសិទ្ធិពិសេស ដើម្បីទៅគំរាមអ្នកណាម្នាក់ទេ។ ប្អូនកាន់កាតគឺដើម្បីរំលឹកខ្លួនឯង ប្អូនៗធ្វើនេះគឺដើម្បីកាត់បន្ថយអំពើពុករលួយចេញពីខ្លួនឯង មិនមែនធ្វើដើម្បីគំរាមគេទេ តែនៅលើកាតនេះបានបញ្ជាក់ថា ក្នុងករណីដែលមានអំពើពុករលួយ ប្អូនៗអាចខលទៅលេខទាំងអស់នេះ លេខ ១២៨២ គឺជាលេខអង្គភាពប្រឆាំងអំពើពុករលួយ»។
ទោះជាយ៉ាងណាក៏ដោយ ប័ណ្ណនេះក៏អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់អ្នកដែលមានប័ណ្ណនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃពីក្រុមហ៊ុនមួយចំនួន អង្គការផ្សេងៗ រោងកុននានា និងហាងកាត់វ៉ែនតាជាដើម៖ «ពិសេសជាងគេទៅទៀត គឺអង្គការតម្លាភាពទើបតែទទួលបានការបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុនចំនួន ១៥ នៅពេលបច្ចុប្បន្ន តែយើងអត់បានចុះការព្រមព្រៀងជាផ្លូវការ ដូច្នេះយើងអត់ទាន់ប្រកាសទេ តែយើងមានការបញ្ចុះតម្លៃជាផ្លូវការពីក្រុមហ៊ុន ដូចជាហាងកាហ្វេ ជាក្រុមហ៊ុន ហាងទេសចរណ៍ ជាហាងស្បា ហើយយើងនិងព្យាយាមទៅតាមបណ្ដាក្រុមហ៊ុនដូចជា ក្រុមហ៊ុនរោងកុនមួយចំនួនទៀត។ ការបញ្ចុះតម្លៃមានចាប់ពី ៣ ទៅ ៣០ភាគរយ រួមទាំងកាត់វ៉ែនតាផងដែរ ហើយយើងនឹងប្រាប់ព័ត៌មានថា តើហាងណា ទីតាំងនៅទីណា ចុះតម្លៃប៉ុន្មានភាគរយហ្នឹង តាមហ្វេសប៊ុក ផេក (Facebook page) ហើយនិង ធីអាយ ខេមបូឌា វ៉ឹបសាយ (ticambodia website) ជាភាសាខ្មែរ និងជាភាសាអង់គ្លេស ដើម្បីអោយអ្នកទាំងអស់គ្នាដែលចង់ជ្រើសរើសជម្រើសណាមួយ អាចមើលហើយទៅរកតែម្ដង ហើយបង្ហាញកាតនោះ និងទទួលបានការបញ្ចុះតម្លៃភ្លាម»។
បច្ចុប្បន្ននេះអង្គការតម្លាភាពកម្ពុជា កំពុងបន្តរៀបចំពីការប្រើប្រាស់កាតនេះ ហើយនិងចាប់ផ្ដើមប្រើប្រាស់ជាផ្លូវការនៅចុងខែសីហា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីបរិស្ថានខេត្តកំពង់ធំរងការចោទថាចាប់ឈើអ្នកស្រុកទារយកប្រាក់
- សមាគមគ្រូបង្រៀនរិះគន់ក្រសួងអប់រំពីការបែកធ្លាយវិញ្ញាសាបាក់ឌុប
- សិស្សប្រឡងបាក់ឌុបអះអាងថាមានអំពើពុករលួយពេលប្រឡងនៅកំពតនិងតាកែវ
- សមាគមគ្រូបង្រៀនរិះគន់ការបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុប
- គ្រូបង្រៀនមួយចំនួនត្អូញត្អែរពីការបែងចែកគ្រូអនុរក្សប្រឡងបាក់ឌុបមានភាពលម្អៀង
- សមាគមគ្រូបង្រៀនស្នើក្រសួងអប់រំទប់ស្កាត់ការបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុប
- ពលរដ្ឋនៅកំពង់ឆ្នាំងស្នើសុំអាជ្ញាធរទប់ស្កាត់វង់ល្បែងអាប៉ោងនិងបៀ
- ទាហាននៅព្រះវិហារដាក់លិខិតអំពីអំពើពុករលួយចូលហិបឆ្នោត
- គ្រូបង្រៀនមួយចំនួននៅកំពង់ធំត្អូញត្អែរពីភាពមិនប្រក្រតីក្នុងការដំឡើងកាំប្រាក់
If not change the country ruler the Cambodian people still getting suffering!
បើមិនដូរអ្នកដឹកនាំប្រទេសទេប្រជាជនខ្មែរនៅតែទទួលការឈឺចាប់និងវេទនារហូត!
———————
បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង??? អីក៏យ៉ាប់ម្លេះ???
———————-
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង
ក្រុមបក្សពួកកាន់អំណាចនោះទេ ។
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់
អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ
ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ
គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ
ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង
ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។
តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព
សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?
តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក
លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។
=======
បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់
លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល ចង់សាកលមើល
ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត
ទេ ។ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ
អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ
បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល ក៏សំដៅឃ្មួញអន្លង់
កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ
មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ
សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស
ណាដែលសង្គ្រោះជាតិ ។ ចំណាំទុកអាមេក្លោងនាំអាវុធចូលទីក្រុង និងអាក្រុមគ.ជ.ប