ដោយ តាំង សារ៉ាដា
2013-08-18
RFA

១០-ធ្នូ-២០១២៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបរបស់ជប៉ុន នៅក្បែរមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ រាជធានីភ្នំពេញ។ RFA/Sok Serey
បណ្តាញសង្គមហេ្វសប៊ុក បានបង្ហោះវីដេអូខ្សែអាត់សម្លេង របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសារភាពថាគណបក្សប្រជាជនកម្ពុជាពិតជាបានចាញ់ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៥ នេះ ដែលគេចាត់ទុកថា ជាការបែកធ្លាយការសំងាត់។ នេះ គឺជាសំឡេង លោក ហ៊ុន សែន ដែលផ្សព្វផ្សាយ តាមបណ្តាញសង្គមហេ្វសប៊ុក កាលពីថ្ងៃអាទិត្យ៖ «បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតទៅហើយ ។ អាហ្នឹង គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដឹងច្បាស់ហើយ នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពិចស្រពិល។ ខ្ញុំចង់បញ្ជាក់ ថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជាអត់ទាន់ដឹងទេថា ខ្លួនឯងចាញ់ទៅហើយ។ ហ្នឹងខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ឱ្យផ្សព្វផ្សាយ»។
ការបង្ហោះវីដេអូអាត់សំឡេងនេះ បានបណ្តាលឱ្យមានមន្ទិលសង្ស័យ ថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាបានពោលដូច្នេះមែន ឬទេ?
វិទ្យុអាស៊ីសេរី បានស្រាវជ្រាវរកទៅឃើញថា វីដេអូខ្សែអាត់សម្លេងនេះ មិនមែនជារឿងបែកធ្លាយការសំងាត់អ្វីទេ។ ការពិត គឺជាខ្សែអាត់សម្លេង ដែលកាត់ចេញពីការថ្លែងសុន្ទរកថាជាសាធារណៈ របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ ក្នុងការរិះគន់ចំពោះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានលើកឡើងថា៖ «បើផ្អែកតាមលទ្ធផលបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ ២០១២កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានចាញ់ឆ្នោតបាត់ទៅហើយ ហើយមានតែថា្នក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទេ ដែលបានដឹង រីឯមន្រ្តីថា្នក់ក្រោមរបស់គណបក្សប្រជាជន នៅមានការស្រពិចស្រពិលនៅឡើយ»។ នេះ គឺជាសំឡេងដើម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថ្លែងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៣ ដោយលើកឡើងទាំងស្រុងនូវបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «នៅពេលនឹង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានទៅខេត្តក្រចេះ។ ពេលនោះ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាននិយាយ ខ្ញុំកុណា ខ្ញុំសុំអានទាំងស្រុងនូវចំណុច ដែលដកស្រង់ចំណុច ដែលទាក់ទងនឹងកថាខណ្ឌនឹង។ ចំឡើយ មានគេនិយាយដែរថា គេចង់មានសន្តិភាព ហើយមានការរីកចំរើន ប៉ុន្តែការរីកចំរើននឹង ឱ្យមកដល់ខាងក្រោមផង។ ខ្ញុំក៏បានបញ្ជាក់ឱ្យប្រជារាស្រ្តដឹងពីចំណុចសំខាន់ថា ទី១ បើសិនជាយើងឈរលើតួលេខការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០១២ កន្លងមកនេះ គឺយើងឃើញថា គណបក្សប្រជាជនចាញ់ទៅហើយ។ គណបក្សប្រជាជនកម្ពុជាបានតែ ៣លាន៥សែនទេ ឯ៦លានទៀត គឺអត់បានបោះឆ្នោតឱ្យគណបក្សប្រជាជនទេ។ ហេតុអីបានជាអ្នកប្រឆាំងអត់បានឈ្នះ ដោយសារតែការបែកបាក់គ្នា។ ប៉ុន្តែស្ថានភាពបោះឆ្នោតឆ្នាំ២០១៣នេះ គឺផ្លាស់ប្តូរហើយ ពីព្រោះមកពីអ្វី ព្រោះឥឡូវនេះ នៅសល់តែគណបក្ស២ត្រៀមប្រកួតប្រជែងគ្នា។ គណបក្សប្រជាជនកម្ពុជាបាន៣លាន៥សែនសំឡេង ហើយគណបក្សសង្គ្រោះជាតិ ដែលសង្ឃឹមថានឹងយក៦លានសំឡេង បានន័យថា បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតទៅហើយ គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដឹងច្បាស់ហើយ នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពិចស្រពិល។ ខ្ញុំចង់បញ្ជាក់ ថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជាអត់ទាន់ដឹងខ្លួនទេ ថាខ្លួនឯងចាញ់ទៅហើយ។ អានឹង ខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ឱ្យផ្សព្វផ្សាយ»។
ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ចាត់ទុកការកាត់តសម្លេងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាការបំភ្លៃការពិត និងជាការលេងសង្គ្រាមចិត្តសាស្រ្តប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប្រធានគណបក្សខ្មែរឈប់ក្រព្រមានបក្សជាប់ឆ្នោតពីអស្ថិរភាពនយោបាយ
- សង្គមស៊ីវិលបង្ហាញភាពមិនប្រក្រតីជុំវិញដំណោះស្រាយរបស់គ.ជ.ប
- តុលាការសម្រេចឃុំយុវវ័យ៤នាក់ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- ពលរដ្ឋមួយចំនួនកាន់តែភ័យខ្លាចចំពោះការបន្ថែមរថពាសដែក
- តួនាទីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងសង្គមកម្ពុជា
- គ.ជ.ប.បញ្ចប់នីតិវិធីដោះស្រាយបណ្ដឹងរបស់បក្សនយោបាយ
- ពលរដ្ឋមួយចំនួនប្រតិកម្មនឹងអាជ្ញាធរបង្ខំឲ្យផ្ដិតមេដៃគាំទ្រលទ្ធផលឆ្នោត
- ក្រុមការងារបក្សប្រឆាំងអំពាវនាវឲ្យមានការស៊ើបអង្កេតករណីផ្ទុះមីននៅព្រះវិហារ
- ចំណាត់ការរបស់បក្សសង្គ្រោះជាតិក្រោយពេល គ.ជ.ប.ប្រកាសលទ្ធផលឆ្នោត
១. មេដឹកនាំគណៈបក្សសង្រ្គោះជាតិ កំពុងជ្រិញជ្រំជាន់ចានជ្រក់!!! យប់យូរសប្តិច្រើន ! លទ្ធផលនឹងទទេស្អាត។
២. អង្កការសហប្រជាតិ ស្ថានទូតនានា អំពាវនាវអោយចរចាររកដំណោះស្រាយ ក៍មិនមែនហាមឃាត់ការធ្វើបាតុកម្មដែរ។ ការធ្វើបាតុកម្មគឺសិទ្ធរបស់ពលរដ្ឋមានធានាក្នុងធម្មនុញ្ញអង្កការសហប្រជាជាតិ។ ដូច្នេះបើមានការបង្ក្រាបនោះ អង្កការសហប្រជាជាតិ ស្ថានទូតនានានឹងគាំទ្រខាងគណៈបក្សសង្រ្គោះជាតិភ្លាម គេមិនគាំទ្ររបបផ្តាចការទេ។
៣. អ្នកមានចាំទេ? បេសកកជនរបស់អង្កការសហប្រជាជាតិបានចេញរបាយការណ៍យ៉ាងណា នោះហើយគឺជាជំហរអង្កការសហប្រជាជាតិប្រឆាំងនឹងបក្ខពួកលោកហ៊ុន សែន។ ម្តេចអស់លោកភ្លេចរឿងនោះហើយ? បើអស់លោកមិនក្លាហាន តើអោយគេទះដៃសាទរយ៉ាងដូចម្តេច? សូម្បីប្រជាជនដែលគាំទ្រគណៈបក្សសង្រ្គោះជាតិ ក៍យល់ថា មេដឹកនាំគណៈបក្សនេះ កំពុងជ្រិញជ្រំជាន់ចានជ្រក់!!!
៤. អស់លោកមិនយល់ចិត្តបក្ខពួកលោកហ៊ុន សែនឬ យល់ស្តើងពេកហើយ។ បក្ខពួកលោកហ៊ុន សែន ក្រុមគ្រួសារលោកហ៊ុន សែន និងលោកហ៊ុន សែន គឺជាប្រៀបដូចជាក្រុមជនអន្ធពាល ដែលមិនចេះខ្លបខ្លាចអ្នកស្លូតត្រង់ឡើយ។ បើអ្នកខ្លាំង ទើបពួកនេះអោនក្បាលមករកអ្នក។
៥. ភាពខ្លាំងរបស់គណៈបក្សប្រឆាំងនៅក្រោយបោះឆ្នោតលើកនេះ គឺអន់ខ្លាំង មិនអាចប្រៀបធៀបជាមួយភាពខ្លាំងរបស់គណៈបក្សប្រឆាំងកាលពីឆ្នាំ១៩៩៨នោះទេ!!
៦.ជ្រិញជ្រំជាន់ចានជ្រក់!!! យប់យូរសប្តិច្រើន ! លទ្ធផលនឹងទទេស្អាត។
គាំទ្រ!(Pingpong)
ចេះតែមានហើយ មិនពិតក៍ថាពិតដែរ បុរាណបានពោលថា: កុំដុតអោយខ្លោច កុំរោយអោយឆៅ!!!!
សូមជម្រាបទៅលោកប្រធានសមរង្សិថាបក្សប្រជាជនគេចង់បង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ព្រោះគេដឹងថាខ្លួនចាញ់ឆ្នោតហើយដូច្នេះទាន់គេមានគជបជួយបន្លំសន្លឹក ឆ្នោតនិងទាហានទ្រាបត្រាជួយការពារអំណាចឲ្យ ហើយប្រសិនបើទុកពេលតទៅមុខទៀតនោះ បក្សប្រជាជននិងបាត់បង់ឧកាស ដូច្នេះបក្សប្រជាជនគេបង្ខំឲ្យគជបប្រញប់ប្រញាលប្រកាស លទ្ធផលចុងក្រោយឲ្យបានឆាប់ហើយបន្ទាប់មកបក្សប្រជាជននិងបង្ខំបង្កើតរដ្ឋាភិបាលថ្មីដោយ មិនរង់ចាំបក្សប្រឆាំងនោះទេ ហើយប្រសិនបើបក្សប្រជាជនបង្កើតរដ្ឋាភិបាលហើយនោះនោះបក្ស ប្រជាជនកាន់តែមានឥទ្ធិពលលើកងទ័ពពេលនោះប្រសិនបើបក្សប្រឆាំងធ្វើការតវ៉ានោះគេងាយ និងបង្ក្រាបណាស់។ ដូច្នេះខ្ញុំសូមជូនយោបល់ទៅបក្សប្រឆាំងថាសូមបក្សប្រឆាំងប្រញាប់ដាក់ថ្ងៃ ធ្វើបាតុកម្មអហិង្សាឲ្យបានឆាប់រហ័ស ព្រោះបើធ្វើបាតុកម្មក្រោយការប្រកាសលទ្ធផលចុងក្រោយ និងការបង្កើតរដ្ឋាភិបាលថ្មីហើយនោះនោះមិនមានឥទ្ធិពលនោះទេ។ សូមធ្វើបាតុកម្មឲ្យបានឆាប់ រហ័សតាមដែលអាចធ្វើទៅបានដើម្បីឲ្យអន្តរជាតិបានចូលរួមនិងអាចធ្វើការបោះឆ្នោតសារជាថ្មី។
A sen a sen quant tu vas devenir quelqu’un corect ou tu veux comme le destin de kadafi et tes enfents tes petits enfents ou ils peuvent aller sans toi la terre ronde tu n es pas eternel,..fait le bon act tu retrouves la paix l’interrieur de sois, le cotraire, tu vas a l’enfer vivant, histoire de notre pays se repeter, ne marcher pas dans la meme trace,…
បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង??? អីក៏យ៉ាប់ម្លេះ???
———————-
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង
ក្រុមបក្សពួកកាន់អំណាចនោះទេ ។
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់
អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ
ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ
គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ
ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង
ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។
តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព
សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?
តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក
លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។
=======
បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់
លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល ចង់សាកលមើល
ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត
ទេ ។ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ
អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ
បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល ក៏សំដៅឃ្មួញអន្លង់
កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ
មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ
សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស
ណាដែលសង្គ្រោះជាតិ ។
ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។
Some body think that US is UN. US againsts Hun Sen, it doesn’t mean UN agaists Hun Sen. UN represents over 100 countries in the world.
ពិតណាស់ !កញ្ចាស់ ហ៊ុន សែន ពិតជាចាញ់ឆ្នោតមែន ទាំងឪទាំងកូនវាចាញ់ឆ្នោតទាំងអស់
គ្មានប្រជាជនខ្មែរណាបោះឆ្នោតគាំទ្រពូជចោរប្លន់ប្រជាជនដ៍ឃោរឃៅព្រៃផ្សៃណឹងទៀតទេ
ចឹងហើយបានជាខំប្រវ៉េប្រវ៉ាបញ្ជាពួកអាកងអាគអាចម៍ យករថក្រោះ រថពាសដែក
ទៅចាំបាញ់សម្លាប់ប្រជាជនខ្មែរធ្វើបាតុកម្ម ព្រោះមេចោរប្លន់អំណាច ហ៊ុន សែន មិនព្រមចុះចេញពីតំណែងទេ
ទោះជាប្រជាជនធាក់ក្បាល តិះដៀលច្រាស់ឆ្អេះយ៉ាងណាក៍ដោយ !
The guy who made this tap of Hun Sen sdeech thinks that every body is still 2 years old.
Would every body believe that Hun Sen said like that? It is funny!
If Hun Sen turns to crazy mental sickness, he would never say that word.
Cam News! we are not a 2 years old kids.
Hun Sen said ” If he lost the election, he will start the war.”
Now, he is staring the war against with people in Cambodia
who harmless and bare hands.
Where is the money that Hun Sen got from to support the
soldiers to against people in the Cambodia?
Mr. Hun Sen should step down peacefully and help support the new party from behind, let other party have a chance to serve the country to, I think working together are still the same gold for our counry the samething…
I think it is the real voice of HS, not face fake, but to me it is nothing wrong with him this word to say, as a leader can psychologically and/or politically say to our subordinates, it is leadership style only. it is psychology/tactic to improve his people to work harder or to test his people. People rather to close this deal not to go further, as opposition party is not ready to lead the country yet. Opposition Party needs more to be ready not now.
ហ៊ុន សែន ជាជនក្បត់ពាក្យសន្យាភូតភខ្លួនឯង!
បើសូម្បីតែខ្លួនឯងកុហក់ខ្លួនឯងទៅហើយ ទោះជាទៅនិយាជាមួយឆ្កែតាមចិញ្ចើមថ្នល់
ក៍វាមិនយកក្ដិតស្ដាប់ដែរ!
កន្លងមក ហ៊ុន សែន ធ្លាប់សន្យាកាត់ក្បាលចោល បើទប់ស្កាត់អំពើកាប់ឈើខុសច្បាប់មិនបាន
ប៉ុន្តែ ហ៊ុន សែន កំសាកខ្លាចងាប់ជាងកូនមាន់ទៅទៀត!
មុនពេលបោះឆ្នោត ហ៊ុន សែន សន្យាថាបើចាញ់ឆ្នោតសុខចិត្តចុះចេញពីតំណែង
ប៉ុន្តែ ហ៊ុន សែន មុខក្រាស់សែនក្រាស់អត់កេរ្តិ៍ខ្មាស់ជាងសត្វឆ្កែអង្គេស៊ីទៅទៀត!
ប្រជាជនខ្មែរគ្មានអីត្រូវយកគូថស្ដាប់ពូជអាត្រកូលហ៊ុនភូតភ កុហក់បោកប្រាស់ទៀតទេ ។