Monday, 19 August 2013
ម៉ៃ ទិត្យថារ៉ា និង Daniel Quinlan
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថប្រមាណ ១ ពាន់នាក់ ក្នុងឯកសណ្ឋានប្រឆាំងកុបកម្ម ត្រូវបានគេឃើញកំពុងតែហ្វឹកហ្វឺន នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីព្រឹកថ្ងៃសៅរ៍ ជាផ្នែកមួយ នៃការហ្វឹកហ្វឺន ដែលមន្រ្តីជាន់ខ្ពស់ បាននិយាយថា ត្រូវបានគេរៀបចំឡើង ដើម្បីត្រៀមទប់ទល់ទៅនឹងមហាបាតុកម្ម ដែលដឹកនាំដោយគណបក្សប្រឆាំង។
ប្រដាប់ដោយមួក ខែល និងដំបង ប្រឆាំងកុបកម្ម កងកម្លាំងទាំងនេះ បានឈរតម្រៀបជួរគ្នា ជាមួយនឹងការស្រែកព្រមៗគ្នាយ៉ាងខ្លាំង។សម្ភារយោធា ដែលរួមមានអាវុធ ត្រូវបានគេដាក់នៅក្នុងឡានជាច្រើន ដែលកំពុងរង់ចាំ ដែលរួមមានឡានពេទ្យទាហានចំនួន ១ គ្រឿង ដែលលម្អទៅដោយឈ្មោះអ្នកឧបត្ថម្ភ) គឺលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា។ បន្ទាប់មកកងរាជអាវុធហត្ថទាំងនោះ ត្រូវបានគេដឹកចេញតាមក្បួនឡានយោធា។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា កងកម្លាំងជាង ១ ពាន់នាក់ បានចូលរួមក្នុងការហ្វឹកហ្វឺន ដែលបង្រៀនពួកគេពីរបៀប «ការពារ (ប្រទេស) ក្នុងអំឡុងបាតុកម្ម»។
ការហ្វឺកហ្វឺននេះ បានធ្វើឡើងបន្ទាប់ពីការចល័តទ័ព និងកងរាជអាវុធហត្ថក្នុង និងជុំវិញរាជធានីភ្នំពេញ ដែលនាំឲ្យមានពាក្យចរចាមអារ៉ាមថារដ្ឋាភិបាល កំពុងត្រៀមបង្ក្រាបយ៉ាងចាស់ដៃ ទៅលើការតវ៉ា។
រដ្ឋាភិបាល បានបញ្ជាក់ថា បក្សប្រឆាំង មានសិទ្ធិធ្វើបាតុកម្ម ប៉ុន្តែថា អំពើហិង្សាណាមួយ នឹងមិនត្រូវគេអត់ឱនឲ្យបានទេ ហើយថា គណបក្សសង្គ្រោះជាតិ នឹងត្រូវគេឲ្យទទួលខុសត្រូវជាបុគ្គល ក្នុងករណីធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន បាននិយាយថា៖ «នេះជាវិធានការបង្ការមួយ…ដូច្នេះកងរាជអាវុធហត្ថ អាចត្រូវគេត្រៀមដើម្បីបង្ក្រាបភ្លាមៗ ប្រសិនបើបាតុកម្ម ក្លាយទៅជាកុបកម្ម»។
កាលពីសប្តាហ៍មុន រថក្រោះ និងរថពាសដែកជាច្រើនគ្រឿង បានមកដល់ក្រុង ព្រះសីហនុ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងឡើងថែមទៀត។
អ្នកនាំពាក្យកងរាជអាវុធហត្ថលោក ទីតូ បាននិយាយថា កងរាជអាវុធហត្ថមកពីទូទាំងប្រទេស ត្រូវបានគេចល័តមករាជធានី ដើម្បីត្រៀមទប់ទល់នឹងការតវ៉ាណាមួយដែលត្រូវប្រកាសដោយ «គណបក្សនយោបាយមួយ»។
លោកបន្តថា៖ «ប្រសិន បើមានមហាតវ៉ាពិតមែន ដូចដែលបក្សមួយ បានសន្យា យើងបារម្ភថា អំពើហិង្សានឹងផ្ទុះឡើង ដូច្នេះយើង ចង់ការពារ (មនុស្សគ្រប់ៗគ្នា) ហើយមិនអនុញ្ញាតឲ្យនរណាម្នាក់ ក្លាយជាជនរងគ្រោះឡើយ»។
ខណៈកម្លាំងកងរាជអាវុធហត្ថ ត្រូវបានគេដាក់ឲ្យឈរជើងនៅជុំវិញរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាប់សិបនាក់ ក៏ត្រូវបានគេដាក់ឲ្យឈរជើង នៅកន្លែងអតីតសណ្ឋាគារ រណសិរ្ស ទល់មុខព្រះបរមរាជវាំង ដែលគេបានបិទរបងនៅប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ។
អតីតសណ្ឋាគារ រណសិរ្ស ដែលមានផ្ទៃដី ៧ ពាន់ម៉ែត្រការ៉េ ដែលពីមុន ជាកម្មសិទ្ធិរបស់គណបក្សប្រជាជន ហើយត្រូវបានរឹបអូសដោយរដ្ឋាភិបាល ខណៈដែលជួលទៅឲ្យម្ចាស់សណ្ឋាគារ រណសិរ្ស ត្រូវបានគេលក់កាលពីឆ្នាំ ២០០៨ ទៅឲ្យក្រុមហ៊ុន អភិវឌ្ឍឯកជនមួយ ត្រូវបានគេគិតថា នឹងប្រែក្លាយកន្លែងនេះទៅជាលំនៅឋានរដ្ឋាភិបាល។
ទោះជាយ៉ាងណាក៏ដោយ ក៏លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលតាមការចោទប្រកាន់ថា បានរៀបចំលក់សណ្ឋាគារនេះ កាលពីថ្ងៃម្សិលមិញ បាននិយាយថា ដីនោះ នៅតែស្ថិតក្នុងដៃគណបក្សប្រជាជននៅឡើយ។
កងកម្លាំងមួយចំនួនតូច ដែលឈរជើងនៅកន្លែងសណ្ឋាគារនោះ បានប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា ពួកគេ ត្រូវបានគេបញ្ជូនមកពីខេត្ត មណ្ឌលគិរី និង ក្រចេះឲ្យមករាជធានីភ្នំពេញ។
ក្នុងសម្លៀកបំពាក់ធម្មតា អ្នកទាំងនោះ បាននិយាយថា ពួកគេ «កំពុងរង់ចាំ» នៅទីនោះ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតទេ។
លោក ទីតូ បាននិយាយថា៖« តាមធម្មតា កងរាជអាវុធហត្ថរបស់យើង ស្ថិតនៅក្នុងបន្ទាយ ប៉ុន្តែយើង បានដាក់ពង្រាយពួកគេនៅតាមកន្លែងខ្លះៗ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ»។ លោក បានបញ្ជាក់ថា កងកម្លាំងទាំងនេះ តាមធម្មតា ត្រូវគេបញ្ជូនទៅទីណាក៏បាន នៅក្នុងប្រទេសដែលគេគិតថា «អស្ថិរភាព»។
លោក ម៉ៅ រ៉ានី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រចេះ បាននិយាយថា លោក មិនបានដឹងថា តើកងកម្លាំងប៉ុន្មាននាក់ទេ ដែលត្រូវបានគេយកចេញពីខេត្តរបស់លោក៕ NR
រាយការណ៍បន្ថែមដោយ KEVIN PONNIAH




ខ្ញុំសូមគាំទ្រនូវការការពាសន្តាប់ធ្នាប់សារធារណៈប៉ុន្តែកន្លងមកមានពាកចរចាមអារាមច្រើនដែលថា ការពិតសមត្ថកិច្ចទាំងអស់នោះមិនបានអនុវត្តកិច្ចការសាធារណៈនោះទេតែបែជាមានរូបភាពបំរើ ឲ្យបក្សកាន់អំណាច ហើយតែងតែធ្វើការបង្ក្រាបទៅលើអ្នកគ្មានអំណាចនិងទន់ខ្សោយ។ យ៉ាងណា មិុញការដែលកងរាជអាវុធហត្ថ័យកពហុកីឡាដ្ឋានជាតិអូឡាំពិកទៅធ្វើជាទីកន្លៃងហ្វឹកហាត់សមត្ថ កិច្ចដើម្បីទប់ទល់បាតុកម្មនោះ វាជារូបភាពមិនល្អនោះទេ ធម្មតាកងកំលាំងប្រដាប់អាវុធតែងតែមាន កន្លែងហ្វឹកហាត់ត្រឹមត្រូវមិនមែនក្នុងស្ថាតអូឡាំពិកនោះទេព្រោះទីនេះសម្រាប់ជនសីុវិលចូលហាត់ ប្រាណ។ មានខ្លះនិយាយថាការដែលយកពហុកីឡាដ្ឋានធ្វើការហ្វឹកហាត់នៅកណ្តាលទីក្រុងបែបនេះ គឺជារូបភាពគំរាមនិងបំភិតបំភ័យអ្នកនៅភ្នំពេញក្នុងន័យដើម្បីកុំឲ្យចេញតវ៉ាបាតុកម្មជាមួយបក្ស ប្រឆាំង។ ទោះជាយ៉ាងណាក៍ដោយយើងមិនត្រូវប្រើកំលាំងបាយប្រឈមមុខដាក់គ្នារវាងខ្មែរនិងខ្មែរ នោះទេ សំខាន់គឺយើងសំដែងមតិដើម្បីរកដំណោះស្រាយសមរម្យណាមួយជួនប្រជាជន។
ការពារសុវត្ថិភាពស្អី…គឺប្លន់គេហើយត្រៀមទប់ស្កាត់កុំឲ្យម្ចាស់(ម្ចាស់ឆ្នោត)តវ៉ា ។ ពេលនេះហ៊ុនសែន ចង់ខ្លាចស្រមោលខ្លួនឯង…មិនសូវទុកចិត្តខ្សែជាស៊ីមនិងហេងសំរិនប៉ុន្មានទេ ព្រោះព្យាយាមកាច់ បំបាក់ខ្សែលោកជាស៊ីម យូរហើយដល់ឥឡូវចេះតែបារម្ភ……មានគំរូច្រើនប្រទេសហើយដែលព្យា យាមប៉ពាល់លើបាតុករ ហើយតែងតែទទួលទុក្ខច្រើនជាងលាភ……..ជួនកាលទីប្រឹក្សាខ្លះឆ្លៀតរុញ ទុកបណ្តោយទឹក (ពាក្យចាស់ថា៖ ចចើងចង់លាភរែងបាត់ធនទៅ)
ហេតុតែឃ្លានកាន់អំណាចខ្លាំងម្លេះព្រះអើយ! អំណាចនេះធ្លាប់តែធ្វើបាបប្រជាជនស្លូតត្រង់ជាច្រើន
ឆ្នាំមកហើយចាប់តាំងពីថ្ងៃលោកឡើងកាន់អំណាច។ សូមមើលតាមទូរទស្សន៍ចាស់
កាលពីមិនទាន់មានពណ៌ មានតែសនិងខ្មៅ។ ដំណើរពួកគេដើររាងអ៊ឿ គំរាមសម្លាប់ប្រជាជនគ្មាន
ញញើតដៃ។ បំផ្លាញព្រៃឈើ រ៉ែ និងធនធានធម្មជាតិដទៃទៀតគ្មានស្រណោះ។ ប្រជាជនរងទុក្ខជាប់
ត្រូវបានពួកគេគៀបសម្លុតបំបាក់ស្មារតី តាមការបាញ់ប្រហារនិងចាប់ដាក់គុកស្រស់ទាំងគ្មានមូល
ហេតុច្បាស់លាស់ ។មិនចេះខ្មាស់ប្រជាពលរដ្ឋខ្លួនឯងសោះ! យើងជាកូនខ្មែរសង្ឃឹមយ៉ាងមុតមាំ
ថាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលជាកូនខ្មែរ មានចំណេះដឹង និងការយល់ខុសនិងត្រូវ
បានសច្បាស់លាស់ណាស់ នឹងមិនធ្វើអ្វីឲ្យខុសពីទឺកចិត្តនិឆន្ទៈរបស់ប្រជាជនយើងឡើយ
តើឆ្ងល់ទេ ហេតុអ្វីបានជាហ៊ុន សែន មិនប្រើប៉ូលីស ដើម្បីបង្រ្កាបបាតុកម្ម បែរប្រើ PM ទៅវិញ? PM មានចិត្តសាហាវជាង ឬហ៊ុន សែន មិនទុកចិត្ត ស ខេង ???
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង
ក្រុមបក្សពួកកាន់អំណាចនោះទេ ។
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់
អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ
ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ
គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ
ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង
ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។
តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព
សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?
តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក
លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។
If not change the country ruler the Cambodian people still getting suffering!
បើមិនដូរអ្នកដឹកនាំប្រទេសទេប្រជាជនខ្មែរនៅតែទទួលការឈឺចាប់និងវេទនារហូត!
———————
បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង??? អីក៏យ៉ាប់ម្លេះ???
———————-
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង
ក្រុមបក្សពួកកាន់អំណាចនោះទេ ។
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់
អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ
ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ
គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ
ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង
ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។
តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព
សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?
តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក
លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។
=======
បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់
លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល ចង់សាកលមើល
ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត
ទេ ។ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ
អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ
បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល ក៏សំដៅឃ្មួញអន្លង់
កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ
មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ
សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស
ណាដែលសង្គ្រោះជាតិ ។ ចំណាំទុកអាមេក្លោងនាំអាវុធចូលទីក្រុង និងអាក្រុមគ.ជ.ប
វាជាការពិតណាស់ អំពើហឹង្សានឹងកើតមានក្នុងចំណោមបាតុករ ព្រោះបាតុករពោរពេញដោយកំហឹង
វាជាតួនាទីរបស់រដ្ឋបាលក្នុងការទប់ស្កាត់អំពើហឹង្សារបស់បាតុករ ប្រទេសណាក៏ធ្វើដូច្នេះដែរ
ការបាតបង់ជីវិតមនុស្សនឹងកើតមានចៀសមិនផុត បើមានបាតុកម្មទ្រង់ទ្រាយធំមែននោះ
ទាំងសងខាងគួរពិចារណាឲ្យបានម៉ត់ចត់មុននឹងធ្វើពើហឹង្សាណាមួយ
khmer peoples needs to hold Mr SR + KS responsible for country destruction, in which MASS RALLIES
also, need to bring them to UN to face justice
Instead, the United Nations is advocating liberal democracy, and would bring a criminal who has committed atrocity against humanity to the international tribunal…
យុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកាន់អំណាច គឺគេមិនដែលឲ្យកងកម្លាំងប្រដាប់អាវុធបានរៀនចេះដឹង
ជ្រៅជ្រះស្អីទេ ផ្ទុយទៅវិញឲ្យរៀនតែខាងកាប់ចាក់បាញ់ប្រហារ និងឲ្យប្រាក់ខែមិនគ្រប់គ្រាន់។
ព្រោះថាបើរៀនចេះដឹងក្នុងសតត្សរ៍សម័យកុំព្យូទ័រនេះ ពួកគាត់ច្បាស់ជាទទួលពត៌មានបានច្រើន
ហើយនិងមានការពិចារណារបានល្អ អំពីផលល្អ និងផលអាក្រក់ នយោបាយល្អ និង
នយោបាយអាក្រក់ អ្នកដឹកនាំល្អ និងអ្នកដឹកនាំអាក្រក់ ស្ថានភាពប្រទេសរីកចំរើន និងស្ថានភាព
ប្រទេសហិនហោចរិចរិល។
បើអ្នកដឹកនាំប្រទេសល្អ ពិតជាមានឆន្ទៈស្រឡាញ់ប្រជាជន ស្រឡាញ់ប្រទេសជាតិ ជួយប្រជាជន
ជួយសង្គមជាតិ ស្មោះត្រង់ប្រជាជន ចង់ឲ្យប្រទេសក្លាយជាប្រទេសនិតិរដ្ឋនោះ គឺអ្នកដឹកនាំនោះ
ពិតជាគិតពីវិស័យអំរំ វិស័យធនធានមនុស្ស និងជួយដល់កូនខ្មែរ គ្រប់ស្រទាប់វណ្ណៈ រួមតាំងកង
កម្លាំងគ្រប់ប្រភេទ ត្រូវតែចេះរាល់ជំនាញ ពិសេសគឺសម័យកុំព្យូទ័រនេះ ត្រូវតែចេះគ្រប់ៗគ្នា។
ប្រសិនបើប្រជាជនចេះគ្រប់គ្នា ប្រជាជនមិនល្ងង់ ប្រទេសជាតិពិតជារីកចំរើន ប្រទេសជាតិពិត
ជាប្រទេសនិតិរដ្ឋ គ្មានអំពើពុករលួយ មានយុត្តិធម៌ល្អ មិនអាចជនណាមួយមករំលោភសិទ្ធិសេរី
ភាព រំលោភលើភាពយុត្តិធម៌របស់ប្រជាជន។ ប្រទេសជាតិគ្មានអំពើហិង្សា ប្រជាជនមានតែទឹក
មុខញញឹមដាក់គ្នា យោគយល់គ្នា ជួយគ្នា ទៅកាន់ទីណាក៏មានតែសន្តិភាព និងភាពសុខសាន្ត។
ប៉ុន្តែបងខ្ញុំ ប្អូនខ្ញុំ ចូលបំរើកងទព័ ប៉ូលិស ប៉េអិមតាំងពីក្រោយថ្ងៃរំដោះរបបខ្មែរក្រហមមក មិនចេះ
អ្វីទាំងអស់ បានត្រឹម ឋានន្តរស័កដោយពីរជាន់ សក្ត័មួយ ហើយមិនចេះភាសា ឬការរីកចំរើនស្អី
ទាំងអស់ គាត់ថាមកពីយើងអត់ខ្សែ អត់បក្សពួក យើងចាំតែគេប្រើ។ គេមិនដែលគិតពីការបង្កើន
សម្ថភាបរបស់មន្ត្រីរាជការទេ ព្រោះខ្លាចចេះជាងគេ។ នេះហើយជារបៀបអ្នកដឹកនាំប្រទេស
ល្មោភអំណាច មិនបានស្នេហាប្រជាជន ស្នេហាបានត្រឹមតែមាត់ បង្កប់គំនិតអាក្រក់គឺមិនឲ្យចេះ
ស្រួលប្រើ ស្រួលគំរាម ស្រួលបំបាក់ស្មារតី គួបផ្សំនិងការបង្កើនអង្គរក្សស្រួលបង្ក្រាប
រាល់អង្គភាព។ មើលចុះ គេធ្លាប់គំរាម ធ្លាប់ចាប់មនុស្សដាក់គុក ស្រស់ៗដោយគ្មានមូលហេតុ
គេធ្លាប់គំរាមតុលាការ គេធ្លាប់បញ្ជារលើមេញ្ជាការគ្រប់ប្រភេទដើម្បីសម្តែងពីអំណាចទាំងខុស
ដូចនេះ សូម្បីតែកូនឆ្កែគេក៏ដាក់ អក្សរ ហស ដែរ ឡាន ឬម៉ូតូណាដែលមានតែម ហស ក៏សំដែង
ឬទ្ធានុភាពឲ្យគេខ្លាចញាក់សាច់ដែរ ពិសេសឡានពួកទាហ៊ានម្រាលៗ យកតែមហសមកសម្លុត
ប្រជាជនស្លូតត្រង់ អាជ្ញាធរភូមិឃុំក៏ដូចឆ្នោះដែរ ។ គិតទៅឯណាទៅដែលស្នេហាប្រជាជន
ស្នេហាសន្តិភាព រកភាពសុខសាន្តជូនជាតិ គឺគ្មានទេ! តើប្រទេសជាតិរីកចំរើនទេ? គេបំផ្លិចបំ
ផ្លាញធនធានធម្មជាតិដាក់ត្រឹមតែតែមហស ក៏សហគម៍មិនហ៊ានធ្វើអីគេដែរ រហូតគំនំតាមបាញ់
សម្លាប់សកម្មជនការពារទ្រព្រសម្បត្តជាតិថែមទៀត។ នេះឬដែលហៅថាស្រឡាញ់ប្រទេសជាតិ
ស្នេហាជាតិ???? បើគិតនិកឲ្យច្រើនយើងពិតជាមានការឈឺចាប់និងសោកស្តាយច្រើនរាប់
បើមិនអស់។ ដូចនេះ គួរតែមានការផ្លាស់ប្តូរសមស្របហើយតាមទឹកចិត្តរបស់ប្រជាជនទូទាំង
ប្រទេសហើយ។