តូបលក់ខោអាវរបស់អាជីវករសកម្មជនគណបក្សសង្គ្រោះជាតិ មួយកន្លែងនៅផ្សារកំពង់ចម្លងអ្នកលឿងត្រើយខាងលិច ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានជនមិនស្គាល់មុខលួចដុតបំផ្លាញឆេះអស់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង ១០លានរៀល នៅយប់ថ្ងៃទី១៧ សីហា។ ម្ចាស់តូបបានអះអាងថា តូបរបស់ខ្លួនឆេះមានការពាក់ព័ន្ធទៅលើការរើសអើងគណបក្សនយោបាយ។
ដោយ ហ៊ុំ ចំរើន
2013-08-19
RFA

១៨-សីហា-២០១៣៖ ពលរដ្ឋច្របាច់ពិលមើល បន្ទាប់ពីតូបលក់ខោអាវរបស់អ្នកស្រី ប៉ិច ស៊ីថា នៅផ្សារកំពង់ចំលងអ្នកលឿងត្រើយខាងលិចឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ RFA
ក្នុងករណីឆេះតូបនេះ អាជីវករម្ចាស់តូបបានលើកឡើងថា កន្លងមកប្ដីរបស់អ្នកស្រីធ្លាប់ជាមនុស្សសកម្មរបស់គណបក្ស សម រង្សី ប្រចាំខេត្តកណ្ដាល ប៉ុន្តែប្ដីរបស់គាត់បានស្លាប់ដោយជំងឺប្រចាំកាយកាលពីជាង ៣ឆ្នាំមុនទៅហើយ។ អ្នកស្រីបន្តថា បើទោះណាប្ដីបានស្លាប់ចោលខ្លួនច្រើនឆ្នាំទៅហើយក៏ដោយ ប៉ុន្តែសមាជិកគាំទ្រគណបក្សប្រជាជនក្នុងភូមិរបស់អ្នកស្រីនៅតែបន្តការចោទប្រកាន់រើសអើងអ្នកស្រី ថាជាមនុស្សរបស់គណបក្សប្រឆាំងដដែល។ ជាងនេះទៅទៀត អ្នកស្រីថា កន្លងមកសកម្មជនបក្សប្រជាជនធ្លាប់បានអូសទាញអ្នកស្រីឲ្យចុះចូលជាមួយគណបក្សប្រជាជនជាច្រើនលើកច្រើនសារួចមកហើយតែមិនបានសម្រេច។
ម្ចាស់តូបលក់សំលៀកបំពាក់ គឺអ្នកស្រី ប៉ិច ស៊ីថា វ័យ ៥៦ឆ្នាំ រស់នៅភូមិកំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក។ អ្នកស្រីបានថ្លែងទាំងអួលដើមកនៅថ្ងៃទី១៨ សីហា ថា ក្រោយពីការបរាជ័យក្នុងការអូសទាញអ្នកស្រីមិនបានសម្រេចមក អ្នកស្រីថា ថ្មីៗនេះមានមនុស្សមួយក្រុមបានដើរមកនិយាយឌឺដងមិនឲ្យអ្នកស្រីបើកស្ដាប់វិទ្យុឯករាជ្យបរទេសផ្សាយជាខេមរៈភាសាក្នុងតូបលក់ខោអាវរបស់ខ្លួននោះឡើយ។
អ្នកស្រីថា ការស្ដាប់ព័ត៌មានជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដូចនេះអ្នកស្រីក៏នៅតែបន្តបើកវិទ្យុស្ដាប់ក្នុងតូបរបស់ខ្លួនជារាងរហូត៖ «ព្រោះអីពីល្ងាចមិញហ្នឹង ម៉ោង៦ ខ្ញុំនៅតូបខ្ញុំនៅឡើយទេ ដូចជារសាប់រសល់ទីបញ្ចប់ម៉ោង ៧កន្លះ ខ្ញុំចេញពីតូបខ្ញុំម៉ោង ៦ មកដល់ផ្ទះខ្ញុំមុជទឹកផ្លាស់ខោអាវហើយអស់ ខ្ញុំលេងពីរនាក់ម៉ែនិងកូនហ្នឹង។ ខ្ញុំចូលសម្រាន្ត មិនទាន់បានសម្រាន្តផង ស្រាប់តែគេទូរស័ព្ទថា តូបខ្ញុំត្រូវគេដុតឆេះអស់ហើយ ហើយពេលហ្នឹងខ្ញុំត្រឡប់ទៅពីនាក់ម៉ែនិងកូនឃើញមុខគេកំពុងតែច្រូងច្រាងជួយខ្ញុំ។ អត់មានទេពូ! បើមិនជឿដើរសួរគេអ្នកស្រុកអ្នកភូមិហ្នឹងខ្ញុំដើរជួយអ្នកក្រីក្រច្រើនណាស់ ខ្ញុំមិនដែលមានបញ្ហាអីរឿងគំនុំគំកួនអីទេ ហើយខ្ញុំមកលក់កន្លែងហ្នឹង ៧-៨ឆ្នាំហើយមិនដែលមានបញ្ហាអីទេ»។
អ្នកស្រីអះអាងថា ការឆេះតូបរបស់គាត់គឺជាបញ្ហារើសអើងផ្នែកនយោបាយរបស់អ្នកគាំទ្រគណបក្សកាន់អំណាចមកលើរូបអ្នកស្រី ដែលឃើញខ្លួនជាស្ត្រីមេម៉ាយនោះ។ អ្នកស្រីថា ការលើឡើងដូចនេះ ព្រោះហេតុថាខ្លួនជាមនុស្សមានធម៌អាថ៌រក្សាសីល និងជួយជនក្រីក្រ ហើយពុំដែលមានទំនាស់ជាមួយជនណាម្នាក់ឡើយ។
ឆ្លើយតបទៅនឹងបញ្ហានេះ អធិការរងស្រុកលើកដែក លោក ទឹម សារិន បង្ហាញថា បញ្ហាឆេះតូបនេះពុំមានការពាក់ព័ន្ធទៅនឹងការរើសអើងផ្នែកនយោបាយឡើយ។ លោកថា អ្នកស្រីម្ចាស់តូបពុំដែលបានចូលរួមជាមួយគណបក្សនយោបាយណានោះទេ ប៉ុន្តែលោកថា អ្នកស្រីម្ចាស់តូបកន្លងមកធ្លាប់មានបញ្ហាពាក់ព័ន្ធការឌឺដងពីអតិថិជនក្នុងផ្សាមិនឲ្យបើកវិទ្យុបរទេសផ្សាយជាខេមរៈភាសាស្ដាប់ក្នុងតូបរបស់អ្នកស្រីខ្លះមែន តែកត្តាទាំងនេះពុំមានអ្វីចោទជាបញ្ហាធំដុំនោះឡើយ។
លោក ទឹម សារិន៖ «ផ្អែកតាមការពិនិត្យរបស់យើង របស់សមត្ថកិច្ចយើងហ្នឹង យើងអាចសន្និដ្ឋានថា វាអាចកើតឡើងដោយសាតែការធ្វេសប្រហែស ឬមួយក៏គាត់មានការភ្លេចភ្លាំងក្នុងការដុតភ្លើងធូប ឬភ្លើងទៀងអី ហើយអាចដាក់នៅលើទូ…។ ជួនកាលដាល់លើទូហ្នឹងទៅហ្នឹងជួនកាលអាខ្នោះអាវជួនកាលវាមកប៉ះ អាហ្នឹងប៉ះយូរៗទៅវាអាចបង្កើតឡើងជាអគ្គីភ័យ ហើយវាឋិតក្នុងរយៈពេលយូរបានជាមានអណ្ដាតឡើង។ អ៊ីចឹងករណីហ្នឹងយើងជាលក្ខណៈសន្និដ្ឋានទេ។ ផ្អែកតាមការពិនិត្យហេតុរបស់យើងក្រោយចប់សព្វគ្រប់ទៅវាអត់មានឃើញអីប្លែកដែលអាចពិនិត្យឃើញថា ឲ្យវាមានពិរុទ្ធភាពក្នុងអគ្គីភ័យហ្នឹងកើតឡើង»។
លោកបន្តថា ចំពោះទ្រព្យសម្បត្តិវិញ គឺមានការខូចខាតប្រមាណជា ៤០ភាគរយប៉ុណ្ណោះ ប៉ុន្តែអាជីវករម្ចាស់តូបបានអះអាងថា តូបរបស់គាត់ឆេះខូចខាតពុំអាចយកមកប្រើការវិញបានទេ ហើយចំនួនដែលបានខូចខាតទាំងនោះគិតជាទឹកប្រាក់ប្រមាណអស់ជា ១០លានរៀង។
អ្នកស្រីអាជីវករបន្តថា ជនមិនស្គាល់មុនទំនងមានគោលបំណងដុតបំផ្លាញតូបលក់អង្ករជាប់នឹងតូបរបស់អ្នកស្រីមុន តែដោយការប្រញាប់របស់មិនស្គាល់មុខផង គេក៏បានបែរទិសដៅដុតតូបរបស់អ្នកស្រីវិញ ព្រោះមានការងាយស្រួលជាង។ អ្នកស្រីថា ម្ចាស់តូបលក់អង្ករ ក៏ជាសកម្មជនលេចធ្លោ មួយរូបរបស់គណបក្សសង្គ្រោះជាតិដែរ ហើយតូបនេះត្រូវបានគេគាស់បំផ្លាញខ្លះដែរ តែតូបនេះពុំមានការខូចខាតការអ្វីធំដុំឡើយ។
តូបត្រូវបានជនមិនស្គាល់មុខលួចដុតបំផ្លាញនៅវេលាម៉ោងជិត ៨យប់ ថ្ងៃទី១៧ សីហា ហើយម្ចាស់តូបទាមទារឲ្យអាជ្ញាធរដែលពាក់ព័ន្ធនឹងបញ្ហាឆេះតូបនេះពន្លឿនការស៊ើបអង្កេតដើម្បីចាប់ជនបង្កមកផ្ដន្ទាទោសឲ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកគាំទ្របក្សសង្គ្រោះជាតិត្រៀមចូលរួមធ្វើមហាបាតុកម្មអហិង្សា
- លោក កឹម សុខា ព្រមានបក្សប្រជាជនរឿងប្រើកម្លាំងយោធាប្រឆាំងបាតុករ
- តុលាការពិចារណាដោះលែងយុវជនជាប់ចោទបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- តើលោក ហ៊ុន សែន ពិតជានិយាយថាបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតមែនឬ?
- ប្រធានគណបក្សខ្មែរឈប់ក្រព្រមានបក្សជាប់ឆ្នោតពីអស្ថិរភាពនយោបាយ
- តុលាការសម្រេចឃុំយុវវ័យ៤នាក់ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- ពលរដ្ឋមួយចំនួនកាន់តែភ័យខ្លាចចំពោះការបន្ថែមរថពាសដែក
- តួនាទីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងសង្គមកម្ពុជា
- គ.ជ.ប.បញ្ចប់នីតិវិធីដោះស្រាយបណ្ដឹងរបស់បក្សនយោបាយ
Khmer society failed!!!
បើសិនជាអំពើរបស់បក្សប្រជាជនមែនវាកាន់តែដុតឲ្យប្រជាជនស្អប់ខ្ពើមគណៈបក្សប្រជាជនកាន់តែ ខ្លាំងថែមទៀត។ មិនចំណេញទេបើសិនជាសមាជិករបស់គណៈបក្សប្រជាជនធ្វើអំពើមិនគាប់បីទៅលើអ្នកដទៃ។ កុំភ្លេចថាទឹកត្រជាក់ត្រីកុម ពេលឃោសនាបោះឆ្នោតគណៈបក្សប្រជាជនជួលសមាជិកមកហែរឯគណៈបក្សប្រឆាំងសមាជិកគេស្ម័គ្រចិត្តមកហែរដោយចំណាយថវិកាផ្ទាល់ខ្លួន ចូរសកម្មជននិងក្រុមការងាររបស់គណៈបក្សប្រជាជនពិចារណា……..គណៈបក្សប្រជាជនបានខិតដល់ចំណុចកែលែងកើតហើយ……….ខ្លាញ់កំពុងក្តៅមិនត្រូវជះទឹកទេ….បើយើងធ្វើល្អពេលខ្លះគេ អាចត្រឡប់មកស្រឡាញ់យើងវិញ…..តែបើអាងកម្លាំងបាយប្រហែលជាស៊យច្រើនជាងលាភ…ព្រោះ រដ្ឋាភិបាលត្រូការការគាំទ្រពីប្រជាពលរដ្ឋ………
កុំបំប៉ោងតើមានភស្តុតាងទេ?
ខាងសកម្មជនបក្សសង្គ្រោះស្រវឹងស្រាសជិះកង់ធ្លាក់ប្រឡាយក៍ហេតុផលនយោបាយដែរ
បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង??? អីក៏យ៉ាប់ម្លេះ???
———————-
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង
ក្រុមបក្សពួកកាន់អំណាចនោះទេ ។
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់
អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ
ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ
គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ
ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង
ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។
តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព
សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?
តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក
លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។
=======
បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់
លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល ចង់សាកលមើល
ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត
ទេ ។ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ
អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ
បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល ក៏សំដៅឃ្មួញអន្លង់
កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ
មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ
សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស
ណាដែលសង្គ្រោះជាតិ ។
ហាស ហាស ហា៎…ចំជាមោឃមែន អាខាងលើនេះ!
It is the Khmer Rouge style, they burned the houses, bridges, bomb the streets, killed innocent people, and abuse on human rights They have been committed crime very cruelly in the society of Cambodia to be the Victoria on the tears of people cried for justice by the dangerous of dark dream dictators.