ថ្ងៃ ចន្ទ 19 សីហា 2013
ដោយ គឹម យុទ្ធណា
RFI
គណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ នៅថ្ងៃច័ន្ទនេះ ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីឲ្យស្ថាប័នមួយនេះ ផ្តល់នូវភាពយុត្តិធម៌ដល់ពលរដ្ឋជាម្ចាស់ឆ្នោត។ ស្ថាប័នកំពូលមួយនេះ នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៣ ស្អែកនេះ ដើម្បីបន្តដោះស្រាយលើពាក្យបណ្តឹងទាំង១៧ របស់គណបក្សសង្គ្រោះជាតិ។
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ជួបជុំគ្នា នៅទីស្នាក់គណបក្ស។ @ Chea Bunthoeun
បណ្តឹងទាំង១៧ដែលគណបក្សសង្គ្រោះជាតិដាក់ទៅស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ គឺសុទ្ធតែជាបណ្តឹងដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានច្រានចោលកាលពីចុងសប្តាហ៏កន្លងទៅនេះ ដោយបានលើកឡើងថាបណ្តឹងទាំងអស់នោះមិនត្រឹមត្រូវតាមទម្រង់ច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។
ក្រោយការសម្រេចរបស់គ.ជ.បមិនចាត់ការទៅលើបណ្តឹងទាំងអស់នេះរួចមក ក្រុមប្រឹក្សាអ្នកច្បាប់គណបក្សសង្គ្រោះជាតិបានពិនិត្យ និងប្រជុំសម្រេចបញ្ជូនបណ្តឹងមកកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលស្ថានប័នមួយនេះនឹងត្រូវឈប់ទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងករណីបោះឆ្នោតនៅថ្ងៃទី១៩ ខែសីហានេះ។
លោកហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃច័ន្ទនេះថា បណ្តឹងទាំង១៧ដែលគណបក្សសង្គ្រោះជាតិបានដាក់ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញរួមមានបណ្តឹងចំនួន១៦ករណី ដែលជាករណីទូទៅកើតមានឡើងនៅថ្នាក់រាជធានី-ខេត្ត ដូចជាការបាត់ឈ្មោះអ្នកបោះឆ្នោត ការបញ្ជាក់អត្តសញ្ញាប័ណ្ណមិនប្រក្រតីរបស់អាជ្ញាធរ និងការតវ៉ាផ្សេងៗទៀតរបស់ពលរដ្ឋដែលមានឈ្មោះបោះឆ្នោត។ ដោយឡែកបណ្តឹងមួយករណីនៅថ្នាក់ជាតិដែលមានលក្ខណៈធ្ងន់ធ្ងរ គឺជាបណ្តឹងដែលពាក់ព័ន្ធនឹងករណីមានឈ្មោះស្ទួនរបស់អ្នកបោះឆ្នោតប្រមាណជាង៣២ម៉ឺននាក់ ដែលអាចនាំទៅរកការបន្លំសន្លឹកឆ្នោតនៅទូទាំងប្រទេស។ នេះបើយោងតាមការបញ្ជាក់របស់លោកហូរ វ៉ាន់។
ពាក់ព័ន្ធនឹងការច្រានចោលពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិទាំង១៧ករណី ទាក់ទងនឹងការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោតពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ ត្រូវបានលោកហូរ វ៉ាន់ បញ្ជាក់ថា នោះវាគ្រាន់តែជាការរុញករណីនេះឲ្យផុតពីការទទួលខុសត្រូវរបស់គ.ជ.បតែប៉ុណ្ណោះ។ ហើយថានិតិវិធីដោះស្រាយរបស់គ.ជ.បដែលមានរយៈពេលតែ៤៨ម៉ោងនោះ វាមិនអាចទទួលយកបានទេ ខណៈដែលការពិនិត្យមើលករណីបណ្តឹងនីមួយៗត្រូវការពេលវេលាពិនិត្យដោះស្រាយឲ្យបានត្រឹមត្រូវនោះ។
លោកអ៊ុត ឈន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអ្នកនាំពាក្យស្ថាប័នមួយនេះ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃចន្ទនេះថា រហូតមកដល់ថ្ងៃនេះដែលជាថ្ងៃចុងក្រោយនៃការឈប់ទទួលបណ្តឹងតវ៉ាពីគណបក្សនយោបាយ នៅមិនទាន់ដឹងមានពាក្យបណ្តឹងប៉ុន្មាននៅឡើយទេ ខណៈដែលក្រុមប្រឹក្សាធម្មនុញ្ញនឹងផ្តើមសវនាការដោះស្រាយលើបណ្តឹងដែលកើតឡើងក្រោយការបោះឆ្នោតនេះ។
បើយោងតាមសេចក្តីប្រកាសចុះថ្ងៃទី១៧ ខែសីហា បង្ហាញថាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្តឹងសរុបចំនួន៣៣ និងបានដោះស្រាយរួចហើយចំនួន១៤ពាក្យបណ្តឹង។
សេចក្តីប្រកាសបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញកំពុងដោះស្រាយចំនួន១៩ពាក្យបណ្តឹង នៅក្នុងនោះមានបណ្តឹងបដិសេធសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតចំនួន៩ពាក្យបណ្តឹង ដែលបានទទួលនៅថ្ងៃទី១៧ខែសីហា កន្លងទៅនេះ៕



បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង??? អីក៏យ៉ាប់ម្លេះ???
———————-
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង
ក្រុមបក្សពួកកាន់អំណាចនោះទេ ។
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់
អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ
ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ
គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ
ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង
ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។
តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព
សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?
តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក
លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។
=======
បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់
លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល ចង់សាកលមើល
ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត
ទេ ។ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ
អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ
បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល ក៏សំដៅឃ្មួញអន្លង់
កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ
មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ
សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស
ណាដែលសង្គ្រោះជាតិ ។
Widespread fraudulent…by cpp corrupted officials, cheated, manipulated, intimidated..
NEC people should be destroyed them, becuase not work for us, just for CPP.
ឃាត់ខ្លួនកូនថៅកែ ហាងលក់សម្ភារៈកីឡាយីហោ ហុង ស្ព័រ ពាក់ព័ន្ធករណីបាញ់បោះសេរី
ថ្ងៃទី 19 ខែសីហា ឆ្នាំ2013, ម៉ោង 11:13 PM
ដោយ ៖ វីរៈ
ភ្នំពេញ៖ កម្លាំងនគរបាល និងកម្លាំងកងអាវុធហត្ថ ខណ្ឌដូនពេញ បានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួន កូនប្រុសថៅកែហាងលក់សម្ភារៈកីឡាយីហោ ហុង ស្ព័រ
ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣១៨ មហាវិថី ព្រះមុនីវង្ស ក្នុងភូមិទី៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ នេះ បន្ទាប់ពីមានការផ្ទុះអាវុធចំនួន ១គ្រាប់ កាលពីវេលាម៉ោង ១ និង២៤នាទីយប់រំលងអាធ្រាត្រ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កឈ្មោះ សុខ ឡងឌី អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាល សន្ដិសុខផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃ និង ជាកូនប្រុសរបស់ ថៅកែលក់សម្ភារៈកីឡា បានបង្កការផ្ទុះអាវុធ កាលពីវេលា ម៉ោង១និង២៤នាទី យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ។ ពេលនោះសមត្ថកិច្ច ខណ្ឌដូនពេញ បានចុះទៅកាន់កន្លែងកើតហេតុ ធ្វើការយាមកាមនៅទីនោះ រង់ចាំទទួលការឯកភាព ពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញសិន ទើបអាចចូលទៅឆែកឆេរ ។
រហូតដល់ព្រឹកថ្ងៃទី១៩ ខែសីហា កម្លាំងសមត្ថកិច្ច ទទួលបានការឯកភាពពីតំណាងអយ្យការ ក៏បានចុះទៅឃាត់ខ្លួន ជនបង្កឈ្មោះ សុខ ឡងឌី បញ្ជូនទៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញដើម្បីសួរនាំបន្ដទៀត ចំពោះការផ្ទុះអាវុធ ទាំងកណ្ដាលយប់ ។ ការផ្ទុះអាវុធ១គ្រាប់នេះ គ្រាន់តែបង្កឱ្យមានការភ្ញាក់ផ្អើល មិនបណ្ដាលឱ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ ហើយគេសង្ស័យថាឈ្មោះ សុខ ឡងឌី ដែលទើបត្រឡប់មក ពីចូលរួមពិធីខួប កំណើតមិត្ដភ័ក្ដិ ស្រវឹងខ្លាំងពេក ក៏មានការផ្ទុះអាវុធតែម្តង ៕
យ៉ាងណាក៏ដោយបច្ចុប្បន្ន ជនបង្កការផ្ទុះអាវុធទាំងកណ្ដាលយប់ខាងលើនេះ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការបន្ដទៀត
dddddxdddddddddddddddddddddddddddddddddddddddddddddddddddd
និងហើយសម័យដែកជោរ គឺអ្នកមានអំនាចច្រើនធ្វើអំពើឆ្កួតអញ្ចឹង ជាពិសេសគឺក្រុមអង្គរក្សដែកជោរតែម្តង ពេលខ្លះបុកគេហើយនិយាយដឺដងដាក់ជនរងគ្រោះទៀត ដោយប្រាប់គេថាចាំទៅយកលុយនៅទួលក្រសាំង ឬខុទ្ទកាល័យសម្តេចជោរ ទាំងនេះហើយដែលប្រជាជ្នស្អប់ខ្ពើុំមនោះ