លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​យោធា​ប្រឆាំង​បាតុករ

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា បើ​លោក ហ៊ុន សែន និង​ក្រុម​របស់​លោក​ហ៊ាន​ប្រើប្រាស់​កម្លាំង​យោធា​ប្រឆាំង​បាតុករ​នោះ គឺ​ទាំង​លោក​នាយករដ្ឋមន្ត្រី និង​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក ត្រូវ​ប្រឈម​មុខ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ដោយ ម៉ម មុនីរតន៍
2013-08-19
RFA

កឹម សុខា ៣០៥
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​មហា​បាតុកម្ម នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា ឆ្នាំ​២០១៣។ RFA/Den Ayuthea

ការ​ថ្លែង​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើ​ឡើង​នៅ​គ្រា​លោក​ជួប​ពលរដ្ឋ​ចំនួន ២​ស្រុក គឺ​ស្រុក​អង្គរជ័យ និង​ស្រុក​ឈូក ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១៩ សីហា។ លោក​បន្ត​ថា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​មិន​លើកលែង​ឲ្យ​លោក ហ៊ុន សែន ប្រសិន​បើ​លោក​នៅ​តែ​បន្ត​ប្រើប្រាស់​កម្លាំង​យោធា​ប្រឆាំង​ក្រុម​បាតុករ​ពិត​មែន​នោះ ព្រោះ​ប្រទេស​កម្ពុជា គឺ​ជា​សមាជិក​របស់​ស្ថាប័ន​មួយ​នេះ។

បើ​ទោះ​ជា​បែប​ណា ការ​ជួប​អ្នក​គាំទ្រ​នៅ​តាម​មូលដ្ឋាន​ដែល​មេ​បក្ស​ប្រឆាំង​តែង​ធ្វើ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ហើយ​តែង​ធ្វើ​ដំណើរ​រួម​គ្នា​នោះ នៅ​ពេល​នេះ លោក សម រង្ស៊ី មិន​បាន​បង្ហាញ​វត្តមាន​ជាមួយ​លោក កឹម សុខា នៅ​ក្នុង​ពិធី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ នេះ​ទេ។

លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខកខាន​ក្នុង​ការ​ចូល​រួម​នេះ ព្រោះ​ត្រូវ​បំពេញ​កិច្ចការ​មួយ​ចំនួន​ជាមួយ​អង្គទូត​ប្រចាំ​ប្រទេស​កម្ពុជា។

ផ្ទុយ​ពី​ការ​ថ្លែង​របស់​លោក កឹម សុខា លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ អះអាង​ថា បើ​ការ​ធ្វើ​ការ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​នេះ​ស្រប​ទៅ​នឹង​ច្បាប់ គឺ​ពុំ​មាន​អ្វី​ទាស់​ខុស​នោះ​ឡើយ។ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា បើ​បាតុកម្ម​នោះ​ឈាន​ដល់​មាន​វិបត្តិ​កើត​ឡើង អ្នក​ដឹកនាំ​បាតុកម្ម​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាង ១​ពាន់​នាក់ នៅ​ស្រុក​ឈូក និង​ស្រុក​អង្គរជ័យ លោក កឹម សុខា និយាយ​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ​ករណី​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វិញ​ទេ។ លោក​ចាត់​ទុក​ថា បក្ស​កាន់​អំណាច​មួយ​នេះ ព្យាយាម​ច្រាន​ចោល​ម្ដង​ជា​ពីរ​ដង​នូវ​យន្តការ​ដោះស្រាយ​វិបត្តិ​នយោបាយ ដែល​ស្នើ​ដោយ​បក្ស​ប្រឆាំង​ក្នុង​ការ​ទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ ចូល​រួម​សង្កេតការណ៍​ក្នុង​ក្រុម​គណៈកម្មការ​ចម្រុះ ដើម្បី​រក​ការ​ពិត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត។

អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី គិត​ថា ច្បាប់​អន្តរជាតិ​ពិត​ជា​មាន​ប្រសិទ្ធភាព​សម្រាប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ ទោះ​ជា​បែប​ណា លោក​យល់​ថា ភាគី​ទាំង​ពីរ​គួរ​បើក​ការ​ចរចា​ណា​មួយ ប្រសើរ​ជាង​ទុក​ឲ្យ​សភាពការណ៍​ទុំជោរ​ហើយ​ទើប​ដោះស្រាយ។

បរិបទ​​នយោបាយ​នៅ​កម្ពុជា​ ការ​បោះ​ឆ្នោត​តែង​ជាប់​គាំង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​រួច​ជា​ដរាប ក៏​ប៉ុន្តែ​ទោះ​ជា​បែប​ណា នៅ​នាទី​ចុង​ក្រោយ​នឹង​អាច​ទម្លាយ​ភាព​ទាល់ច្រក​នេះ​បាន ដោយ​មាន​ការ​សម្របសម្រួល​ផ្នែក​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

5 Responses to "លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​យោធា​ប្រឆាំង​បាតុករ"

  1. Real Khmerologist says:

    Political compromise with the dictator ? impossible.

  2. Strey Khmer says:

    The world has been watching very closely on Hun Sen’s armies invading the Cambodian people. If they hurt the peacefully contesters, the world would soon declare war on Hun Sen. For ex, when the armies of Adolf Hitler, the Nazi ruler of Germany, invaded Poland, and sent everyone to Hitler’s death camps ,World War II. The Britain and France declare war on Germany later on the Americans and Russians join with them.
    World War II ended in 1945, when Hitler’s armies were routed in the East by the Russians and in the West by the Americans and the British (English).
    When Hitler knew the war was lost. To escape the “disgrace”(a shameful) of surrender the German dictator committed suicide in his Berlin headquarter.

  3. Former Hia lola says:

    Crazy Kim Sokha! If the demonstration is peace and safe way, no one would do anything. This is the goal of the government.

  4. Lièvre says:

    Chers compatriotes,
    Ne laissez vous pas attirer par l’appel de Kem Sokha. Une telle démonstation serait très dangeureuse pour le pays et notre nation. Ce sont vous qui sont les premiers à devenir victimes du service de l’ordre, alors tandis que lui, a pu échapper sain et sauf. Finalement, il deviendrait un député qui gagnerait plus de 2 milles dollars/mois au moment que vous ne toucherez rien.
    Regardez un peu plus loin de ce qui se passe ailleurs, hors du Cambodge.
    Vous avez regardé à la télé de la répression massive contre les manifestants pacifiques ou violents. C’est normal, l’autorité ne laisse faire n’importe quoi. Revenez à la raison.

  5. Mao says:

    Crazy Former Hia Lola, u have to go ur homeland (youn) soon.