អ្នក​គាំទ្រ​​បក្ស​សង្គ្រោះ​ជាតិ​​ត្រៀម​ចូល​រួម​​ធ្វើ​មហា​បាតុកម្ម​អហិង្សា

ប្រជាពលរដ្ឋ ឬ​ម្ចាស់​ឆ្នោត មួយ​ចំនួន បង្ហាញ​ឆន្ទៈ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា បើ​សិន​គ្មាន​ដំណោះស្រាយ​ជុំវិញ​​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​សភា​​អាណត្តិ​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

ដោយ ដែន អយុធ្យា
2013-08-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សម រង្ស៊ី ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កណ្ដាល​ហ្វូង​អ្នក​គាំទ្រ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៣។ RFA/Mom Sophon

ស្រប​ពេល​នេះ​ដែរ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បង្ហាញ​ឆន្ទៈ​បន្ត​ជួប​ពិភាក្សា​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ មុន​នឹង​ឈាន​ដល់​ធ្វើ​មហា​បាតុកម្ម។ ​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​អះអាង​ថា បើ​បក្ស​ប្រឆាំង​មិន​ទទួល​យក​វត្តមាន​របស់​មន្ត្រី គ.ជ.ប ឲ្យ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ដោះស្រាយ​ទេ ពួក​គេ​មិន​ចូល​រួម​ឡើយ។

មហា​បាតុកម្ម​អហិង្សា​របស់​ម្ចាស់​ឆ្នោត​ទំនង​ជា​នឹង​អាច​កើត​មាន ប្រសិន​បើ​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ពេល​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា ផ្នែក​ពាក់ព័ន្ធ​មិន​បាន​ដោះស្រាយ​នោះ​ទេ។

នៅ​​តាម​វេទិកា​ជួប​ជាមួយ​ម្ចាស់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​សីហា នា​ខេត្ត​កំពត និង​​ខេត្ត​ផ្សេងៗ ប្រជាពលរដ្ឋ​បាន​ត្រៀម​លក្ខណៈ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ជា​ស្រេច ដើម្បី​​​​​ទាម​ទារ​ឲ្យ​មាន​ដំណោះ​​ស្រាយ​ចំពោះ​លទ្ធផល​បោះ​ឆ្នោត។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួកគាត់​សុខ​ចិត្ត​លះបង់​ពេល​វេលា ថវិកា និង​កម្លាំង​កាយ​ចិត្ត ដើម្បី​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ កំណត់​ពេល​វេលា​ច្បាស់លាស់។

មិន​មែន​មាន​តែ​ប្រជាពលរដ្ឋ​ខេត្ត​កំពត​ទេ ដែល​បង្ហាញ​ឆន្ទៈ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា ម្ចាស់​ឆ្នោត​នៅ​រាជធានី ខេត្ត​ផ្សេងៗ​ទៀត មាន​ដូច​ជា​នៅ​ខេត្ត​កំពង់ស្ពឺ ​ស្វាយរៀង ព្រៃវែង កំពង់ចាម កណ្តាល និង​នៅ​​រាជធានី​ភ្នំពេញ ជាដើម ក៏​បាន​ត្រៀម​ខ្លួន​ចូល​រួម​មហា​បាតុកម្ម​អហិង្សា ដើម្បី​តវ៉ា​លទ្ធផល​ឆ្នោត​នេះ​ដែរ។

បន្ថែម​លើ​នេះ ម្ចាស់​ឆ្នោត​បាន​ស្នើ​ដល់​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ បើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ មិន​ទាន់​បាន​ដោះស្រាយ​​​ដោយ​យុត្តិធម៌​នោះ។

​ម្ចាស់​ឆ្នោត​ឲ្យ​ដឹង​ថា ពួកគេ​មិន​ញញើត ឬ​មិន​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ពង្រាយ​កង​កម្លាំង​ចម្រុះ និង​សព្វាវុធ​របស់​រដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ ដើម្បី​ត្រៀម​ទប់ស្កាត់​មហា​បាតុកម្ម​នោះ​ទេ។ នៅ​ក្នុង​វេទិកា​ជួប​ជាមួយ​ម្ចាស់​ឆ្នោត​នា​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខណ្ឌ​ទួលគោក កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ម្ចាស់​ឆ្នោត​ក៏​បាន​ប្រកាស​ចូល​រួម​គាំទ្រ​គម្រោង​ធ្វើ​មហា​បាតុកម្ម​អហិង្សា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង គ.ជ.ប ផ្ដល់​យុត្តិធម៌​លើ​លទ្ធផល​ឆ្នោត​នេះ​ដែរ។

បញ្ហា​នេះ​ដែរ សម្រាប់​មន្ត្រី​ប៉ូលិស​ចូល​និវត្តន៍​រស់​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​ជាប់​ជានិច្ច​ក្រោយ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់ បាន​ស្នើ​ដល់​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ពី​ការ​បោះ​ឆ្នោត​សភា​អាណត្ត​ទី​៥ ត្រូវ​ជួប​ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ឆាប់ និង​សហការ​គ្នា​ដឹកនាំ​ប្រទេស​ឲ្យ​បាន​រីកចម្រើន។

ត្រង់​ចំណុច​នេះ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា ម្ចាស់​ឆ្នោត​បាន​គាំទ្រ​ការ​ធ្វើ​​មហា​បាតុកម្ម​អហិង្សា បើ​​គ្មាន​ដំណោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត។ លោក​បញ្ជាក់​ថា តាម​វេទិកា​សាធារណៈ​នៅ​តាម​រាជធានី ខេត្ត​នានា ពិសេស​នៅ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​សីហា ម្ចាស់​ឆ្នោត​បាន​ទាមទារ​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​ប្រជាជន​ទេ បើ​លទ្ធផល​បោះឆ្នោត​មិន​ដោះ​ស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​នោះ​ទេ។

លោក កឹម សុខា ឲ្យ​ដឹង​ថា បក្ស​សង្គ្រោះ​ជាតិ មិន​មាន​ចេតនា​ឲ្យ​មាន​ធ្វើ​មហា​បាតុកម្ម​​កើត​ឡើង​ទេ។ ប៉ុន្តែ​​​លោក​​ថា មហា​បាតុកម្ម​នឹង​មិន​អាច​ជៀស​ផុត​ទេ បើ​ភាព​មិន​ប្រក្រតី ឬ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដែល​បក្ស​ប្រឆាំង​​​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​មិន​បាន​ដោះស្រាយ​នោះ។ មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​បង្ហាញ​ឆន្ទៈ​បន្ត​ជួប​ពិភាក្សា​គ្នា​ជាមួយ​គណបក្ស​ប្រជាជន ពី​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដើម្បី​បញ្ចប់​វិវាទ​ផ្សេងៗ។ លោក កឹម សុខា បញ្ជាក់​ថា ជម្រើស​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ម្ចាស់​ឆ្នោត​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត គឺ​ជា​ជម្រើស​ចុង​ក្រោយ។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ផ្ដល់​គំនិត​ដល់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​រក្សា​ជំហរ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ​បើ​មិន​ដូច្នេះ​ទេ អាច​នឹង​បាត់បង់​សំឡេង​គាំទ្រ​នៅ​ថ្ងៃ​អនាគត។

លោក សន ជ័យ មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិច បាន​រិះគន់​ការ​អនុវត្ត​ការងារ​របស់​ស្ថាប័ន គ.ជ.ប ថា​មិន​ឯករាជ្យ​និង​គ្មាន​តម្លាភាព។ លោក​ស្នើ​ឲ្យ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន ត្រូវ​ជួប​ជជែក​គ្នា​ដើម្បី​រក​ដំណោះស្រាយ​លើ​លទ្ធផល​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​និង​សន្តិវិធី។

មិន​ខុស​គ្នា​ទេ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​និយាយ​ថា ទាំង​ស្ថាប័ន គ.ជ.ប និង​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋ​សភា គួរ​ជួប​​​ពិភាក្សា​​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់ ដើម្បី​ជៀសវាង​ទំនាស់​រីក​រាល​ដាល​កាន់​តែ​ធំ។

ក្រៅ​ពី​នេះ លោក រ៉ុង ឈុន ក៏​បាន​រិះគន់​ស្ថាប័ន គ.ជ.ប ដែល​មិន​បាន​បង្ហាញ​ឯករាជភាព​របស់​ខ្លួន បើ​ពិត​ជា​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត ឬ​ការ​អនុវត្ត​ផ្សេងៗ ​ប្រព្រឹត្ត​ទៅ​បាន​ត្រឹមត្រូវ​មែន​នោះ។ លោក​គាំទ្រ​ចំពោះ​សំណើ​​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

​យ៉ាង​ណា​ក៏ដោយ​លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា សំណើ​បង្កើត​​គណៈកម្មការ​ស៊ើប​អង្កេត​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​មិន​អាច​ទៅ​រួច​ទេ បើ​គ្មាន​វត្តមាន គ.ជ.ប ជា​អាជ្ញាកណ្ដាល។ លោក​បន្ត​ថា កិច្ច​ប្រជុំ​រវាង​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ​នឹង​ត្រូវ​ធ្វើ​ឡើង​បន្ត​ទៀត​នៅ​ពេល គ.ជ.ប អញ្ជើញ​ភាគី​នី​មួយៗ​ឲ្យ​ចូល​រួម។

ទោះ​យ៉ាង​ណា លោក កឹម សុខា បញ្ជាក់​ថា បក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទទួល​យក គ.ជ.ប មក​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ជាតិ​នេះ​ទេ ដោយសារ​តែ​ការ​អនុវត្ត​របស់ គ.ជ.ប មិន​ឯករាជ្យ​ ទើប​បក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ត្រួត​ពិនិត្យ​ការងារ​បោះ​ឆ្នោត​ជា​ថ្មី។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​នៅ​មន្ទីរ​រដ្ឋ​សភា ដើម្បី​រួម​គ្នា​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ជាតិ។ ប៉ុន្តែ​កិច្ច​ប្រជុំ​​នេះ មិន​មាន​លទ្ធផល​ទេ រហូត​មក​ដល់​ពេល​នេះ។

ត្រង់​ចំណុច​នេះ អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ បាន​វិភាគ​ថា មហា​បាតុកម្ម​អហិង្សា​របស់​ម្ចាស់​ឆ្នោត​អាច​នឹង​កើត​ឡើង​ដោយសារ​តែ​បញ្ហា​ដែល​កើត​មាន​ជុំវិញ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ គណបក្ស​​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋ​សភា មិន​ជួប​ជជែក​គ្នា​បញ្ចប់​បញ្ហា​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

18 Responses to "អ្នក​គាំទ្រ​​បក្ស​សង្គ្រោះ​ជាតិ​​ត្រៀម​ចូល​រួម​​ធ្វើ​មហា​បាតុកម្ម​អហិង្សា"

  1. Former Hia lola says:

    – តើ Cam News ផ្សាយ​ព័ត៌មាននេះ​ឬទេ? The Free Press Magazine publishes both sides. The Cam News publishes only one side.

    “គណបក្ស​សង្គ្រោះ​ជាតិ​បរាជ័យ​លើ​ការបង្កើត​គណៈកម្មាធិកា​រ​ចម្រុះ​ដើម្បី​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​”

    (ចេញផ្សាយថ្ងៃទី 19-08-2013, 6:02 pm) | ​ដោយ​៖ អភិ​សេរី វឌ្ឍនៈ

    ​កាលពី​ថ្ងៃទី​១៨ ខែសីហា ម្សិលមិញ​នេះ​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.ជ​.​ប​)​បាន​បដិសេធ​ទាំងស្រុង​ចំពោះ​សំណើរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​​បក្ស​សង្គ្រោះ​ជាតិ​ដែល​គណបក្ស​ទាំងពីរ​នេះ​បានស្នើ​ទៅ គ​.​ជ​.​ប ដើម្បីអោយ គ​.​ជប​. ​ដោះស្រាយ​បណ្ដឹង​របស់​ពួកគេ​ជុំវិញ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣​។​

    ​ការបដិសេធ​មិន​ព្រម​ដោះស្រាយ​ភាព​ជម្រោង​ជម្រះ​រវាង​គណបក្ស​ទាំងពីរ​ទាក់ទង​នឹង​លទ្ធផល​ឆ្នោត​នោះ ដោយ គ​.​ជ​.​ប បាន​បកស្រាយ​ថា វា​ផុតពី​«ដែន​សមត្ថកិច្ច​»​របស់ គ​.​ជ​.ប​។ ក្នុងនោះដែរ គ​.​ជ​.​ប ក៏បាន​ធ្វើការ​ណែនាំ​ដល់​គណបក្ស​ទាំងពីរ​ស្នើ​បន្តទៅ​ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​ដើម្បី​ដោះស្រាយ​បណ្ដឹង។​

    ​កាលពី​ថ្ងៃទី​១៧ ខែសីហា កន្លងទៅ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ​បានចេញ​​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​ការដោះស្រាយ​បណ្ដឹង​របស់​គណ​បក្ស​នយោបាយ​ក្រោយពេល​បោះឆ្នោត ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ជម្រាប​អោយដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ​​បានទទួល​ពាក្យបណ្ដឹង​ចំនួន​៣៣ ហើយ​បច្ចុប្បន្ននេះ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ដោះ​​ស្រាយ​រួចរាល់​បាន​ចំនួន​១៤​ករណី​ហើយ​។​

    ចំពោះ​រឿងនេះ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​មាន​ប្រសា​ស​​ន៍​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​កថា​«​ខ្ញុំ​គិតថា​គឺ​ដល់​ពេលវេលា​សម្រាប់​លោក សម រង្ស៊ី និង​​លោក កឹម សុខា ចាប់ផ្តើម​និយាយ​ដោយផ្ទាល់​ជាមួយ​លោក ហ៊ុនសែន និង​លោក ស ខេង ហើយ​គួរតែ​ផ្តោតជាសំខាន់​លើ​ការ យល់ព្រម​កំណែទម្រង់​គន្លឹះ​សំខាន់ៗ​: គ​.​ជ​.​ប​, ការផ្សព្វផ្សាយ​, យុត្តិធម៌​»​។​

    ជាមួយគ្នានេះដែរ​មជ្ឈដ្ឋាន​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ក៏បាន​ធ្វើ​សេចក្ដី​រំពឹងទុក​ថា ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​កំពូល​ក្នុងការ​ដោះស្រាយ​​បណ្ដឹង​ក្រោយ​ការបោះឆ្នោត​នេះ នឹងមាន​វិធាន​ការល្អ សម្រាប់​ការដោះស្រាយ​បណ្ដឹង​​ប្រកបដោយ​ភាព​សុក្រឹត និង​យុត្តិធម៌​ដើម្បីអោយ​គណបក្ស​ទាំងពីរ​អាច​ទទួលយក​បាន​៕​

  2. Neak ta says:

    ដើម្បីឱ្យមានសន្តិភាព យើងគ្រាន់តែផ្តល់អំណាចឱ្យទៅគណបក្សប្រឆាំងទៅ រួចគ្នាទៅហើយ​។ ​គណបក្សប្រឆាំង​គឺគ្រាន់តែ​ចង់​ឈ្នះ ​ប្រសិនបើ​ឈ្នះ​នោះទេ ​សន្តិភាព​ក៏​គ្មានដែរ

  3. colab says:

    ​ប្រសិនបើមាន​បាតុកម្ម​អហិង្សាពិតប្រាកដនោះ ក៏​គ្មាន​អ្វីកើតឡើង​រវាង​យោធានិង​បាតុករ​ឡើ​យ

  4. SARINE says:

    ការតាមដានរបស់ខ្ញុំជុំវីញការបោះឆ្នោត តំណាងរាស្រ្តអាណត្តិទិ៥ បានយល់ឃើញថាទាំងCPPនិង
    CNRP សុទ្ធតែមានអ្នកសង្កេតការណ៍របស់ខ្លួននៅតាមការីយាល័យបោះឆ្នោតដើម្បីតាមដានការបោះ
    ឆ្នោតនិងការរាប់សន្លឹកឆ្នោតបើករណីមានភាពមិនប្រក្រតីយើងត្រូវដាក់ពាក្សបណ្តឹងតាមនិតិវិធីដែលចែងក្នុងច្បាប់ ។មកដល់ពេលនេះទាំងគជបនិងក្រុមប្រឹក្សាធម្មមនុញ្ញកំពុងធ្វើការដោះស្រាយ
    បណ្តឹង ហេតុនេះថ្នាក់ដឹកនាំCNRP ត្រូវតែព្យាយាមជួបជា មួយសម្តេច តេជោ ហ៊ុន សែន ដោះស្រាយ
    អ្វីដែលនៅសេសសល់ ដើម្បីនាំប្រទេស មាន សន្តិភាព និង ស្ថេរភាពនយោបាយ កុំនាំគ្នាំធ្វើបាតុកម្ម
    គ្មានអ្វីចំណេញទេ! សូមគិតទៅដល់មតិ អន្តរជាតិ មាន UN,EU,USA ជាដើមដែលចង់អោយមានការ
    ចរចារ និងបញ្ចៀសអោយបាននូវអំពើហឹង្សាកើតទ្បើង ហើយអារម្មណ៍ប្រជាជនក៍ចង់បានសន្តិភាពដែរ

  5. Ngor heaw says:

    I don’t think the demonstration will happen. Both sides must have some agreement somehow.

  6. Cam News & អាអ្នកតា វាងចង់ឲ្យកម្ពុជាក្លាយជាអេហ្សីព និងស៊ីរី

    បើព័ត៌មានមិនពិតសូមកុំបំប៉ោងសភាពការណ៍

  7. លោក អ៊ូ វីរៈ​ good comment

  8. one khmer says:

    ប្រសិនបើដោះស្រាយបញ្ហាមិនចេញគណបក្សសង្រ្គោះជាតិនឹងធ្វើមហាបាតុកម្មអហឹង្សា។ចុះបើ
    ធ្វើមហាបាតុកម្មហើយនៅតែដោះស្រាយមិនចេញទៀតសួរថាតើត្រូវធ្វើអីទៀត?ឬមួយត្រូវចចារគ្នា
    ដើម្បីចែកអំណាចម្ដង?បើគង់តែអីចឹ្ចងដដែលចចារគ្នាឲ្យហើយទៅមិនចាំបាច់ទៅធ្វើបាតុកម្មនាំវេទនា
    ខ្លួននិងប្រជាពលរដ្ឋធ្វើអី?ព្រោះបើតាមស្ទង់សភាពការណ៏មើលទៅគណបក្សបក្សប្រជាជនក៏មាន
    ជំហ៊រមិនកែប្រែដែរចំពោះការត្រូវតែបង្រ្គាបអ្នកដែលប៉ុនប៉ងនឹងប្រើហឹង្សាលាយឡំក្នុងពេល
    ធ្វើបាតុកម្មនោះ។ក្នុងអណត្តិនេះគណបក្សប្រជាជនពិតជាមិនព្រមចាញ់គណបក្សសង្រ្គោះជាតិ
    នោះទេដូច្នេះអ្វីដែលសំខាន់គឺគណបក្សសង្រ្គោះជាតិត្រូវធ្វើគឺត្រូវចចារគ្នាដាក់លក្ខណ៏យ៉ាងណា
    ជាមួយគណបក្សប្រជាជនដើម្បីរាបចំឲ្យគ.ជ.បនិងស្ថាបបន៏តុលាការទៅជាស្ថាបន៏មួយ
    ឯករាជ្យពិតប្រាកដសំរាប់បំរើដល់ការបោះឆ្នោតនៅអណត្តិក្រោយទទួលបានជោគជយ័ទាំងស្រុង។

  9. socheat says:

    សូមអោយខ្មែរឃើញពន្លឺប្រជាធិបតេយ្យពិតប្រាកដនៅអាណត្តិទី៥នេះដែលមានការដឹកនាំដោយ

    កូនខ្មែរដែលស្នេហាជាតិ ស្រឡាញ់ទឹកដី ស្អប់អំពើពុករលួយ ស្អប់បក្សពួកនិយមលក់ជាតិ…។

  10. Samnang says:

    សូមប្រជាពលរដ្ឋខ្មែរគិតដល់ជាតិជាធំ ។​

    ថ្វីត្បិតតែការចូលរួមធ្វើបាតុកម្មគ្រាន់តែសម្តែងឆន្ទៈមិនពេញចិត្តរបស់ខ្លួនក៏ដោយ

    ប៉ុន្តែលទ្ធផលដែលទទួលបាននៃការធ្វើបាតុកម្មនោះ យើងមើលមិនទាន់ឃើញទេ។

    ចំនុចវិជ្ជមានគឺ

    ពលរដ្ឋខ្មែរ និងអន្តរជាតិបានឃើញអំពីគោលបំណងដែលធ្វើបាតុកម្មតែប៉ុណ្ណោះ

    ដោយឡែកចំនុចអវិជ្ជមានតើវានឹងលេចចញជាផលវិបាលអ្វីខ្លះ ? ហិង្សា អស្ថិរភាពនយោបាយ

    ចលាចល ចោរលួច ចោរប្លន់ សេដ្ឋកិច្ចធ្លាក់ចុះ អ្នកវិនិយោគដកខ្លួន បាត់បង់ការងារ

    កង្វះជីវភាពជាដើម។

    តើនរណាទទួលខុសត្រូវ អ្នកនយោបាយ ឬក៏ខ្លួនឯង?

    មុននឹងចូលរួមធ្វើបាតុកម្ម ត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន ។

  11. Former Hia lola says:

    ​ខ្មែរ​ណា​មួយដែលមិនពុករលួយ​? លោកសមរង្ស៊ីបានសន្យាថា នឹងផ្តល់កៅអីទៅអ្នកដែលជួយគាត់ នៅពេលដែលគាត់បានឈ្នះឆ្នោត​។ តើ​នេះ​គឺជាបក្សពួកនិយម ឬ​អ្វីដែ​?

  12. បើព័ត៌មានមិនពិតសូមកុំបំប៉ោងសភាពការណ៍

    សូមសួរថាពេលកាន់សម រង្សី កាន់អំណាចតើមិនពុករលួយ​ទេ? គាត់យកលុយខ្មែរនៅបរទេស

    ចឹងគាត់ត្រូវឲ្យពួកនោះមានតំណែងចុះខ្មែរក្នុងស្រុកដែលខំស្រែកដូរមិនដូរបានអី ? នោះច្បាស់ជា

    ឈ្លោះគ្នាជាមិនខាន ?

  13. សូមCam News ព័ត៌មានមិនពិតសូមកុំបំប៉ោងសភាពការណ៍

  14. Chourn says:

    ពិតណាស់យើងចង់បានសន្តិភាពតែបើសន្តិភាពតែមួយរយះពេលខ្លីក៍មិនអាចធ្វើឲ្យប្រទេសមាន ស្ថេរភាពសន្តិភាពយូរអង្វែងនោះទេ។ ដូច្នេះសូមមេត្តាបក្សទាំងពីរកវិធីសាស្ត្រណាដែលធ្វើឲ្យ ប្រទេសមានសន្តិភាពយូរអង្វែង ហើយខ្ញុំមិនអាចហាមបក្សប្រឆាំងមិនឲ្យធ្វើបាតុកម្មនោះទេ ព្រោះបាតុកម្មវាអាចជំរុញអ្នកពាក់ពន្ធ័ឲ្យចូលរួមដោះស្រាយនូវភាពជាប់គាំងដើម្បីធានាឲ្យបាន នូវសន្តិភាពយ៉ូអង្វែង។ ការចូលរួមអ្នកពាក់ពន្ធ័ទាំកំរិតថ្នាក់ជាតិ អន្តរជាតិ និងសង្គមសុីវិល នៅក្នុងការដោះស្រាយភាពជាប់គាំងនយោបាយនេះវាគ្រាន់បើជាងការដោះស្រាយតែជាមួយ ភាគីជំលោះទាំងពីហើយមានសន្តិភាពរយះពេលខ្លីនោះទេ។ ការសម្របសម្រួលជាមួយភាគីចំរុះ ជាភស្តុតាងនិងសាក្សីមិនឲ្យបក្សជំលោះទាំងពីរចោទប្រកាន់ដាក់គ្នាដោយគ្មានមូលដ្ឋាន។

  15. សន្តិភាព says:

    កូនប្រុសកើតក្រោមពន្លឺកំដៅទឹកចិត្តរបស់ប្រជាពលរដ្ឋនិង កំហឹងរបស់អារុក្សអារក្សអ្នកតាព្រៃភ្នំ

    បឹងទន្លេនិងសមុទ្រ។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប!

    មិនអាចធ្វើបុណ្យលាងបាបបានទេ។

    សូម្បីព្រះពុទ្ធសមនគោត្តមនៃយើងក៏ទ្រង់មានព្រជន្មកំណតដែរ។ មិនមានអ្វីជាអមតៈទេ!

    អ្នកឈ្នះចម្បាំងមិនមែនជាមនុស្សក្លាហាន​ និងឆ្លាតវាងវៃឡើយ ! មានតែមនុស្សចេះស្គាល់និង

    ឈ្នះចិត្តលោភលន់ របស់ខ្លួនទើបជាមនុស្សអស្ចារ្យ ។ គឺជាមនុស្សចេះរំលត់ លោភៈ ទោសៈ និង

    មោហៈ នៅក្នុងខន្ធសណ្ដានទាំងប្រាំរបស់ខ្លួន។ ព្រោះខន្ធទាំងប្រាំនេះជាអ្នកបោកប្រាស់នៃចិត្ត

    ពេលបែកធ្លាយរលាយខន្ធទាំងប្រាំនេះទៅ គឺមិនអាចពាំនាំទៅជាមួយអំណាច បុណ្យសក្តិ ទ្រព្យ

    សម្បត្ត ប្រពន្ធកូនបានឡើយ។

    ដូចនេះមនុស្សដែលឈ្នះរហូតគឺជាមនុស្សបានរំដោះខ្លួនចេញពីលោភៈ ទោសៈ មោហៈ និងមិន

    ឲ្យមាននៅក្នុងខន្ធទាំងប្រាំ ទើបបានហៅថាជាមនុស្សឈ្នះឈ្នះឈ្នះរហូត និងជាអមតៈ

    នេះជាធម៌អមតៈរបស់ព្រះសមនៈគោត្តមនៃយើងដែលលោកបានត្រាស់ដឹង

    និងប្រៀនប្រដៅដល់សត្វលោកនិងទេវតា និងព្រហ្ម។

    ===================

    ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ

    សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង

    អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់

    ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់

    បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម

    សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា

    ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល

    ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ

    ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង

    អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ

    ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម

    បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។

    យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង

    កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់

    យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព

    ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង​ ហើយ

    ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង

    ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!

    ដូចនេះយើងជាប៉ាតុករស្នេហាជាតិ​ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់

    មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌

    តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ

    ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ!

    ជ័យយោសិទ្ធិសេរីភាព! ជ័យយោយុត្តិធម៌!

  16. Strey Khmer says:

    We all in the US have been contributing the benefit to support CNRP from our heats of love
    the country. We are not looking for power or good seat in government to dominate on people like CPP party behaviors to hurt our people in the society at this present time.

  17. K says:

    Hia lola is crazy very crazy

  18. Real Khmerologist says:

    He is the same piece of shit, Ah Cheat/JML .