ដោយ៖ លោក ស៊ុន ណារិន
ថ្ងៃចន្ទ័ ទី19 ខែសីហា ឆ្នាំ2013
http://vodhotnews.com
គណបក្សប្រជាជនកម្ពុជា សំណូមពរឲ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការម៉ឹងម៉ាត់ ដើម្បីរារាំងទប់ស្កាត់នូវសកម្មភាពបំបានច្បាប់របស់អ្នក ដែលបង្កើតនូវខ្សែអាត់មួយ និយាយពីការសារភាពរបស់នាយករដ្ឋមន្ត្រី អំពីការចាញ់ការបោះឆ្នោត។
កាលពីថ្ងៃអាទិត្យ ម្សិលមិញ វីដេអូខ្សែអាត់សំឡេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសារភាពថា គណបក្សប្រជាជនកម្ពុជា ចាញ់ការបោះឆ្នោត ត្រូវបានបង្ហោះតាមបណ្តាញសង្គមហេ្វសប៊ុក ដែលធ្វើឲ្យប្រជាពលរដ្ឋ សង្ស័យថានេះជាសម្តីពិតរបស់នាយករដ្ឋមន្ត្រី ឬក៏យ៉ាងណា។
ក្នុងវីដេអូក្លីបនោះ បានលើកឡើងពីសម្តីនាយករដ្ឋមន្ត្រីថា៖ «បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតទៅហើយ។ អាហ្នឹងគឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹងច្បាស់ហើយ នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពេចស្រពិល។ ខ្ញុំចង់បញ្ជាក់ ថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជា អត់ទាន់ដឹងទេថា ខ្លួនឯងចាញ់ទៅហើយ។ ហ្នឹងខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ឲ្យផ្សព្វផ្សាយ»។
សេក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៩ខែសីហា បានបដិសេធដាច់ខាតលើខ្សែអាត់សំឡេងនេះ ដោយហៅថានេះជាសកម្មភាពបំពានច្បាប់ ដែលក្រុមទុច្ចរិតមួយចំនួន តែងតែបង្កឡើងឥតឈប់ឈរ នៅក្នុងពេលប្រជាជនកម្ពុជា កំពុងត្រូវការនូវភាពស្ងប់ស្ងាត់ ដើម្បីប្រកបរបរចិញ្ចឹមជីវិតជាធម្មតា។
ខ្សែអាត់សំឡេង ដែលគណបក្សប្រជាជនកម្ពុជា បានបដិសេធ ជាខ្សែអាត់ក្លែងក្លាយ កើតចេញពីការកាត់តសុន្ទរកថាជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ ក្នុងពេល លោកបានរិះគន់ចំពោះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ លោកនាយករដ្ឋមន្ត្រី មាន ប្រសាសន៍ថា៖«…….ខ្ញុំក៏បានបញ្ជាក់ឱ្យប្រជារាស្ត្រដឹងពីចំណុចសំខាន់ថា ទី១ បើសិនជាយើងឈរលើតួលេខការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០១២ កន្លងមកនេះ គឺយើងឃើញថា គណបក្សប្រជាជនចាញ់ទៅហើយ។ គណបក្សប្រជាជនកម្ពុជា បានតែ ៣លាន ៥សែនទេ ឯ ៦លានទៀត គឺអត់បានបោះឆ្នោតឱ្យគណបក្សប្រជាជនទេ។ ហេតុអីបានជាអ្នកប្រឆាំងអត់បានឈ្នះ ដោយសារតែការបែកបាក់គ្នា។ គណបក្សប្រជាជនកម្ពុជា បាន ៣លាន៥សែនសំឡេង ហើយគណបក្សសង្គ្រោះជាតិ ដែលសង្ឃឹមថានឹងយក ៦លានសំឡេង បានន័យថា បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតទៅហើយ គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹងច្បាស់ហើយ នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពេចស្រពិល។ ខ្ញុំចង់បញ្ជាក់ ថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជា អត់ទាន់ដឹងខ្លួនទេ ថាខ្លួនឯងចាញ់ទៅហើយ។ អាហ្នឹងខ្ញុំពន្យល់ទៅសកម្មជនទាំងអស់ឲ្យផ្សព្វផ្សាយ»៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ចាញ់ហើយថាមិនចាញ់អាណាត់ទី៥បក្សប្រជាជនពិតជាចាញ់មែននឹងឯង។
Even if Hun Sen becomes mental handicap, he wouldn’t say something like that either.
.
ទោះបីជាលោកហ៊ុនសែន បានក្លាយទៅជាជនពិការវិកលចរិត នោះក៏ដោយ គាត់ក៏មិននិយាយបែបនេះដែរ។
There is only stupid people who believe the tap like this.
Of course, CPP is the loser, however; Hun Sen perverse in power without ashamed to everyone in the world.
កូនប្រុសកើតក្រោមពន្លឺកំដៅទឹកចិត្តរបស់ប្រជាពលរដ្ឋនិង កំហឹងរបស់អារុក្សអារក្សអ្នកតាព្រៃភ្នំ
បឹងទន្លេនិងសមុទ្រ។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប!
មិនអាចធ្វើបុណ្យលាងបាបបានទេ។
សូម្បីព្រះពុទ្ធសមនគោត្តមនៃយើងក៏ទ្រង់មានព្រជន្មកំណតដែរ។ មិនមានអ្វីជាអមតៈទេ!
អ្នកឈ្នះចម្បាំងមិនមែនជាមនុស្សក្លាហាន និងឆ្លាតវាងវៃឡើយ ! មានតែមនុស្សចេះស្គាល់និង
ឈ្នះចិត្តលោភលន់ របស់ខ្លួនទើបជាមនុស្សអស្ចារ្យ ។ គឺជាមនុស្សចេះរំលត់ លោភៈ ទោសៈ និង
មោហៈ នៅក្នុងខន្ធសណ្ដានទាំងប្រាំរបស់ខ្លួន។ ព្រោះខន្ធទាំងប្រាំនេះជាអ្នកបោកប្រាស់នៃចិត្ត
ពេលបែកធ្លាយរលាយខន្ធទាំងប្រាំនេះទៅ គឺមិនអាចពាំនាំទៅជាមួយអំណាច បុណ្យសក្តិ ទ្រព្យ
សម្បត្ត ប្រពន្ធកូនបានឡើយ។
ដូចនេះមនុស្សដែលឈ្នះរហូតគឺជាមនុស្សបានរំដោះខ្លួនចេញពីលោភៈ ទោសៈ មោហៈ និងមិន
ឲ្យមាននៅក្នុងខន្ធទាំងប្រាំ ទើបបានហៅថាជាមនុស្សឈ្នះឈ្នះឈ្នះរហូត និងជាអមតៈ
នេះជាធម៌អមតៈរបស់ព្រះសមនៈគោត្តមនៃយើងដែលលោកបានត្រាស់ដឹង
និងប្រៀនប្រដៅដល់សត្វលោកនិងទេវតា និងព្រហ្ម។
===================
ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ
សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង
អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់
ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់
បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម
សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា
ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល
ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ
ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង
អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ
ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម
បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។
យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង
កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់
យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព
ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង ហើយ
ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង
ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!
ដូចនេះយើងជាប៉ាតុករស្នេហាជាតិ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់
មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌
តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ
ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ!
ជ័យយោសិទ្ធិសេរីភាព! ជ័យយោយុត្តិធម៌!