Tuesday, 20 August 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
តាកែវៈ ទើបតែធ្វើជាពិធីករនៅលើឆាកតន្ត្រីក្នុងកម្មវិធីអាណាចក្រតារាកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ សោះ ស្រាប់តែនៅថ្ងៃទី១៨ សីហា កន្លងមកនេះ ពិធីករបែបកំប្លែងលោក ដួង សុខគា បានរត់ទៅបួសយ៉ាងប្រញាប់ប្រញាល់នៅក្នុងវត្តមួយនៅខេត្តតាកែវ។ ទស្សនិកជនបានលើកឡើងជាចម្ងល់ថាហេតុអ្វី ដួង សុខគា បួស?
កូនចៅនៅសម្អាងការដួង សុខគា បានឲ្យដឹងថា លោក ដួង សុខគា បានរៀបចំពិធីបំបួសនៅក្នុងវត្តប្រាសាទនាងខ្មៅ ដែលស្ថិតនៅក្បែរនឹងស្រុកកំណើតរបស់លោកស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃទី១៨ ខែសីហា។ តែយ៉ាងណា កូនចៅដែលលើកទូរស័ព្ទរូបនេះមិនបានបញ្ជាក់ពីមូលហេតុ ដែលលោកដួង សុខគា ចេញបួសនោះទេ។
ដោយឡែកតារាកំប្លែងមានឈ្មោះល្បីនាយ ក្រូច ដែលបានចូលរួមក្នុងពិធីបំបួសលោក ដួង សុខគា បានឲ្យដឹងថា៖«គាត់បួសនៅជិតផ្ទះគាត់ដែរហ្នឹង ហើយពិធីបំបួសនោះគឺធ្វើធំខ្លាំងណាស់ មានស្ទើរគ្រប់ពិធីមានបុកល័ក្ត ធ្វើធ្មេញ ពិធីលែងសត្វ ជាដើម»។
តារារូបនេះបញ្ជាក់ថា៖«គាត់បួស៧ថ្ងៃ តែខ្ញុំមិនដឹងច្បាស់ដែរ ថា គាត់បួសសងគុណ បួសលាបំណន់ ឬក៏បួសនៅពេលគាត់រកស៊ីមានបាននោះទេ ព្រោះគាត់មានតែម្តាយប៉ុណ្ណោះ»៕
បងសុខគាពិតជាកូនកត្តញ្ញូមែនសូមសរសើរដោយស្មោះ ។