កម្មករ​រោងចក្រ SL១ និង​ SL២ ជាង​៣០០០​នាក់ បន្ត​បាតុកម្ម ដោយ​មិន​មាន​ដំណោះស្រាយ​​

ដោយ៖​ តាំង វីដា និងដួង សុខា​
ថ្ងៃអង្គារ៍ ទី20 ខែសីហា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
សកម្មភាព​​តវ៉ារបស់​កម្មករ​រោងចក្រ​សំលៀក​បំពាក់ SL១ និង SL២ (រូបថតដោយ តាំង វីដា)

សកម្មភាព​​តវ៉ារបស់​កម្មករ​រោងចក្រ​សំលៀក​បំពាក់ SL១ និង SL២ (រូបថតដោយ តាំង វីដា)

​កម្មករ​រោងចក្រ​​សំលៀក​​បំពាក់ SL១ និង SL២ ប្រមាណ ៣០០០​​នាក់ ស្ថិតក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ នៅ​ព្រឹក​​ថ្ងៃ​អង្គារ​នេះ បន្ត​បាតុកម្ម បិទ​កំណាត់​​ផ្លូវ​​លេខ ៣៧១ ជាថ្មី​​ម្តង​ទៀត ដើម្បី​​ទាមទារ​ដំណោះស្រាយ​​ស្តីពី​លក្ខខណ្ឌ​ការងារ​ពី​ក្រុមហ៊ុន​។​

​អគ្គ​លេខាធិការ​សម្ព័ន្ធ​សហជីព ស៊ី​ខៅ​ឌូ​(CCAWDU) លោក អួន នឿន ប្រាប់​VOD​ថា កម្មករ​​រោង​ចក្រ​​ទាំង​ពីរ ដែល​មាន​ថៅកែ​តែ​ម្នាក់ បន្ត​បាតុកម្ម ស្រប​​​​តាម​​ដីកា​​របស់​​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​អនុញ្ញាត​ឲ្យ​កម្មករ​ប​ន្ត​ការទាមទារ​​របស់​​ខ្លួន រយៈពេល​៤៨​ម៉ោង គិត​ចាប់ពី​ម៉ោង​២​រសៀល​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ មុន​នឹង​កម្មករ​សម្រេច​ចូលធ្វើការ​វិញ​។ លោក​បញ្ជាក់ថា មូលហេតុចម្បង​​ដែល​កម្មករ​​សម្រេច​​បិទ​​កំណាត់​​ផ្លូវ​​លេខ ៣៧១ ជា​ថ្មី​នេះ គឺ​ដោយ​សារ​​ភាព​ភ័យ​ខ្លាច​​ចំពោះ​​ការ​ដាក់​កម្លាំង​​ប្រដាប់​អាវុធ ក្រោម​​ការ​គ្រប់​គ្រង​​របស់ លោក មាស សុថា ដែល​​ជា​ទីប្រឹក្សា​​ផ្ទាល់​​របស់​ថៅកែ​ក្រុម​ហ៊ុន​ ​៖ "គាត់​មកកាន់កាប់នៅរោងចក្រនេះ រយៈពេលប្រហែល​ជាជិត​២​ខែ​នេះ គឺមាន​កង​កម្លាំង​ប្រដាប់ គឺមកជាមួយ​គាត់តែម្តង ខ្ញុំមិនដឹងថា គាត់​​ហ្នឹងមានចេតនាយ៉ាងម៉េចទេ ពី​បញ្ហា​ដែល​គាត់​យក​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ពាក់​អាវ​ឯក​សណ្ឋាន គឺចូលមកបរិវេណរោងចក្រ​នេះ គឺគាត់​ដើរ​​គ្រប់​​តែ​ផ្នែក ដល់​ពេល​អញ្ចឹង ធ្វើ​ឲ្យ​មាន​សតិ​អារម្មណ៍​មួយ មិន​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ចុះ​ចូល​មក​នៅ​ក្នុង​ក្រុម​ហ៊ុន ហើយ​​​​ណា​​មួយ​ស្ថាន​ភាព​ប្រទេស​ជាតិ​យើង កំពុងតែមានបញ្ហា ពាក់ព័ន្ធការលេចលឺដំណឹងពីព័ត៌មានមួយទៅ​ព័ត៌មាន​មួយ ធ្វើឲ្យគាត់ហ្នឹង គេ​ហៅ​ថា មិន​សប្បាយ​ចិត្តនៅក្នុងអារម្មណ៍​របស់​គាត់​ហ្នឹង" ។

​កម្មករ​​រោងចក្រ​ទាំងពីរ ដែល​មាន​គ្នា​ជាង ៣០០០​នាក់​នេះ បាន​បិទ​កំណាត់​ផ្លូវ​លេខ ៣៧១ ចាប់ពី​ម៉ោង​ជាង ៧​និង​៣០​នាទី​ព្រឹក​នេះ ដោយ​លើក​បដា​ទាម​ទារ និង​បោះតង់​អង្គុយ​ពេញ​ដងផ្លូវ និង​បង្ក​ការស្ទះ​ចរាចរណ៍​ខ្លះៗ។​

អភិបាលរង​ខណ្ឌ​មានជ័យ លោក ហៀក ចន្ទ​លាង ឲ្យដឹងថា លោក​បាន​ចុះ​ទៅ​សម្របសម្រួល​ជាថ្មី ដើម្បី​ឲ្យមាន​ការបើកផ្លូ​វ តែ​ក្រុម​កម្មករ បាន​ប​ដិ​សេធ​។ ទោះយ៉ាងណា សមត្ថកិច្ច​បាន​សម្រួល​ដល់​ចរាច​រណ៍ តាម​ច្រក​ផ្សេងៗ ដោយ​មិន​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ​ ​៖ "មានទាំង​កម្លាំង​​ជួយ​សម្រប​សម្រួល​បើក ប៉ុន្តែ​បង​ប្អូន​ហ្នឹងគាត់អត់​សូវ​ស្តាប់​ទេ អញ្ចឹង​​ខ្ញុំ តាមនីតិវិធី មានតែបញ្ចៀសចរាចរណ៍ កុំឲ្យបង​ប្អូន​ស្ទះ ដូចអ្នក​ដែល​ទៅ​ពី​ខាង​ផ្លូវពី​កើត​ទៅ ពង្វៀងឲ្យគាត់ចុះតាមផ្លូវតូចៗ ហើយ​អ្នក​មក​ពី​ស្ពាន​ចំការ​ដូង ឲ្យគាត់​ទៅ​តាមផ្លូវមុន្នីរ៉េតវិញ" ។

​អគ្គលេខាធិការ​គណៈកម្មកា​រ​ដោះស្រាយ​វិវាទ​បាតុកម្ម កូដកម្ម​នៃ​ក្រសួង​ការងារ លោក សឹង ម៉ុន មានប្រសាសន៍ថា គណៈកម្មការ​កំពុង​ចូលរួម​ដោះ​ស្រាយ​​បញ្ហា​​នេះ ដែល​ទាមទារ​ពេលវេលា ដើម្បី​ឲ្យ​ភាគី​ទាំងសងខាង​អាច​ទទួលយកបាន ​៖ "ករណីទាមទារនីមួយៗ មិនដោះស្រាយឆាប់ទេ វានៅតវ៉ាចុះឡើង បន្តឹង​បន្ទើស ដល់​ថ្ងៃនេះ​ទៀត​នៅ​តែ​ដោះ​មិនរួចចឹង គ្រាន់ថា ក្រុមយើងព្យាយាម យើង​ព្យាយាម​ដោះស្រាយ​បន្តិចម្តងៗ ធ្វើម៉េច​ឲ្យ​ដោះ​​​ភ្លាម ចេញ​ភ្លាមវាមិនងាយទេ" ។

​តាម​ញត្តិ​ទាមទារ លក្ខខណ្ឌ​ការងារ ទាំង​៨​ចំណុច​នោះ រួមមាន ស្នើ​ឲ្យ​ក្រុមហ៊ុនបែង​ចែកវេន​ធ្វើការ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ការឯកភាព​ពី​កម្មករ និង​​​កម្មការិនី​។ កម្មករ​ស្នើ​ឲ្យ​ក្រុមហ៊ុន ដក​កម្លាំងប្រដាប់អាវុធ ចេញពី​បរិវេណ​របស់​ក្រុមហ៊ុន  ហើយ​បើកប្រាក់​ឈ្នួល​នៅ​ថ្ងៃទី​៧ ជា​រៀងរាល់​ដើមខែ​។ កម្មករ​​​​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​ថ្លៃ​បាយ​ចំនួន​៣​ដុល្លារ​​អាមេរិក និង​ពិភាក្សា​ឡើងវិញ រាល់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​ម៉ោង​ការងារ​ថ្មី (​ពី​១២​ម៉ោង​មក​​ត្រឹម ​១០​ម៉ោង​៣០​នាទី​វិញ​)៕

(រូបថតដោយ វីដា)

សូមសរសេរមកកាន់ លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

 

What Next?

Recent Articles

One Response to "កម្មករ​រោងចក្រ SL១ និង​ SL២ ជាង​៣០០០​នាក់ បន្ត​បាតុកម្ម ដោយ​មិន​មាន​ដំណោះស្រាយ​​"

  1. សន្តិភាព says:

    សម្តីសជាតិ​ មាយាទសពូជ។ សម្តីខាងលើបញ្ជាក់ថាត្រកូលថោក ជាតិថោក​មិនមែនជាជាតិខ្មែរទេ

    ជាត្រកូលនាយទុន ត្រកូលជិៈជាន់ប្រជាពលរដ្ឋ ត្រកូលបោកប្រាស់ ចេញពីសាលាថោក

    ចេញពីក្រសួងអប់រំថោក ។ បើថោកតែខ្លួនបានហើយកុំឲ្យប៉ះពាល់ដល់ប្រទេសយើង

    ដល់ជាតិយើង។ កុំអាងអីអាងអំណាចគំរាមនិងបិទសិទ្ធិរបស់គេទាំងថោកទាបខ្លាំងពេក!

    ព្រោះតែយើងស្រឡាញ់ជាតិ ស្រឡាញ់សន្តិភាព ស្រឡាញ់សិទ្ធិសេរីភាព ស្រឡាញ់យុត្តិធម៌ ទើប

    យើងធ្វើប៉ាតុកម្ម។ ព្រោះតែយើងឆ្លងកាត់ យើងដឹងយើងឮ យើងឃើញពីភាពអយុត្តិធម៌ច្បាស់រាប់

    រដូវកាលមកហើយៗពេលនេះទៀតនៅទូទាំងប្រទេសនិងសាកលលោកគេបានដឹងនិងឃើញពី

    ទង្វើព្រៃផ្សៃបំភ្លៃការពិត លួចនិងបន្លំលទ្ធផលសមិទ្ធផលរបស់ប្រជាជនទូទាំងប្រទេសទើបគេ

    ងើបឡើងធ្វើប៉ាតុកម្មទាមទាសិទ្ធិនិងយុត្តិធម៌។

    ==================

    ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ

    សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង

    អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់

    ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់

    បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម

    សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា

    ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល

    ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ

    ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង

    អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ

    ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម

    បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។

    យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង

    កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់

    យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព

    ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង​ ហើយ

    ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង

    ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!

    ដូចនេះយើងជាប៉ាតុករស្នេហាជាតិ​ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់

    មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌

    តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ

    ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ! ជ័យយោសិទ្ធិសេរីភាព!

    ជ័យយោយុត្តិធម៌!