ជំនួប​រវាង​ក្រុម​ការងារ​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ​បរាជ័យ

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី២ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ត្រូវ​បរាជ័យ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ទាំង​ពីរ​មាន​ជំនឿ​ថា នឹង​អាច​រក​ច្រក​ចេញ ឬ​មាន​ដំណោះស្រាយ​នៅ​ជំនួប​លើក​ក្រោយ​ទៀត។

ដោយ ដែន អយុធ្យា
2013-08-20
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សុន ឆ័យ ព្រំ សុខា ៦១០
ជំនួប​រវាង​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ លោក សុន ឆ័យ និង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ព្រំ សុខា នា​មន្ទីរ​រដ្ឋសភា នៅ​ល្ងាច​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៣។ RFA/Den Ayuthyea

 

ជំនួប​រក​ដំណោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ រវាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ព្រំ សុខា និង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ លោក សុន ឆ័យ ដែល​មាន​សមាជិក​ម្ខាងៗ​ចំនួន ៥​នាក់ នៅ​ល្ងាច​ថ្ងៃ​ទី២០ ខែ​សីហា នា​មន្ទីរ​រដ្ឋសភា មិន​ទាន់​មាន​លទ្ធផល​គាប់​ប្រសើរ​ទេ។

សេចក្តី​ប្រកាស​រួម​មាន​ចុះ​ហត្ថលេខា លោក ព្រំ សុខា ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង លោក សុន ឆ័យ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី២០ ខែ​សីហា មាន​ខ្លឹមសារ​ថា ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​អស់​រយៈពេល ២​ម៉ោង​រួច​មក ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​ស្វែង​យល់​ពី​បំណង និង​គោល​គំនិត​របស់​គណបក្ស​ទាំង​សង​ខាង ដើម្បី​ស្វែង​រក​ការ​ឯកភាព​គ្នា។ ប្រកាស​បាន​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​នឹង​ធ្វើ​សេចក្តី​រាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ​គណបក្ស​រៀងៗ​ខ្លួន ដើម្បី​ពិនិត្យ​លទ្ធភាព​បន្ត​ជួប​ពិភាក្សា​គ្នា​នៅ​លើក​ក្រោយ​ទៀត។

ទោះ​យ៉ាង​ណា លោក ព្រំ សុខា ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ជំនួប​ពិភាក្សា​គ្នា​រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ថា អាច​ជា​សញ្ញា​ឈាន​ទៅ​រក​ការ​ឯកភាព​គ្នា​នៅ​ជំនួប​លើក​ក្រោយ ទោះ​បី​ជំនួប​លើក​នេះ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ក្តី។ លោក​បន្ត​ថា ជំនួប​លើក​នេះ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់​ដឹក​នាំ​ជា​មុន មុន​នឹង​ឈាន​ដល់​ការ​សម្រេច​លើ​កិច្ចការ​ផ្សេងៗ​នា​ថ្ងៃ​ខាង​មុខ។

មិន​ខុស​គ្នា​ទេ លោក សុន ឆ័យ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​កិច្ច​ប្រជុំ​បាន​បញ្ចប់ មាន​ការ​ខក​ចិត្ត​ដែល​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​មិន​អាច​រក​ដំណោះស្រាយ​ពី​ភាព​មិន​ប្រក្រតី ដែល​កើត​មាន​ក្នុង​ពេល​បោះ​ឆ្នោត​បាន។ ប៉ុន្តែ លោក សុន ឆ័យ មាន​ជំនឿ​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នឹង​អាច​ទម្លាយ​ភាព​ទាល់ច្រក​នេះ​ក្នុង​ជំនួប​លើក​ក្រោយ។

ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ មិន​មាន​ជំនឿ​ថា ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា អាច​សម្រប​សម្រួល​គ្នា ជុំវិញ​លទ្ធផល​បោះ​ឆ្នោត​ជាតិ​នេះ​បាន​ទេ ដរាប​ណា​គ្មាន​ជំនួប​រវាង​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា ដើម្បី​រក​ដំណោះស្រាយ​នោះ​ទេ។

លោក​បញ្ចេញ​ទស្សនៈ​ថា បើ​សិន​ជា​ជំនួប​រវាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជំនួប​ផ្ដើម​ដោយ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ អាច​មាន​ផ្សះផ្សា និង​រក​ដំណោះស្រាយ​បាន​ខ្លះ។

កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​នៅ​មន្ទីរ​រដ្ឋសភា​ម្តង​រួម​មក​ហើយ ដើម្បី​រួម​គ្នា​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ជាតិ ប៉ុន្តែ កិច្ច​ប្រជុំ​នេះ​មិន​មាន​លទ្ធផល​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

11 Responses to "ជំនួប​រវាង​ក្រុម​ការងារ​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ​បរាជ័យ"

  1. បរកែវ- រតនៈគិរី says:

    ចារឹករបស់គណៈបក្សប្រជាជនកម្ពុជាគឺបែបនិងតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមជាច្រើន

    អាណត្តមកហើយ។ ចារឹកមិនមានការទទួលខុសត្រូវ ចារឹកហៅមហាសែនថោកទៀប។

    អាងតែវាកាន់អំណាច។ អីចឹងហើយបានជាប្រទេសជាតិត្រូវរលាយហិនហោច ស្ទើគ្រប់វិស័យ។

    សូមបងប្អូនកុំឆ្ងល់!

    បើមិនមានការផ្លាស់ប្តូរអ្នកដឹកនាំទេប្រទេសខ្មែរពិតជាធ្លាក់ចុះខ្លាំងឡើងៗ រហូតបាត់ចេញពីផែនទី

    ពិភពលោកដូចនគរចំប៉ាមិនខាន។ សិទ្ធិសេរីភាពរបស់យើងបានត្រូវពួកគណៈបក្សប្រជាជននេះ

    ប្លន់យកពីប្រជាពលរដ្ឋទាំងស្រស់ៗ សែនថោកមិនចេះខ្មាស់ប្រទេសមួយនគរ​ និងអន្តរជាតិ។

  2. siwatha says:

    Hun Sen want Mr. Sam Rainsy to lose face once more, give up and let him stay another terms…I hope Mr. Sam Rainsy don’t do that , because people will lose faith in him, I know Mr. Hun Sen is begging…..right now!

  3. siwatha says:

    Hun Sen has bee in power too long its time to have new leader replace him let other have a chance to serv cambodia to, don’t be selfish and don’t want to share to anybody else…Hun Sen has loss this election and he must step down! Look around us they have changed and we still having the same person for the last 28-30 years…??????????

  4. Som Rien Sey says:

    ដើម្បីបញ្ចប់​ការជួបប្រជុំនេះ​ គ្រាន់តែផ្តល់នូវ​ការឈ្នះ​ទៅ​គណបក្សប្រឆាំង​ទៅ​ គឺរួចរាល់ទៅហើយ
    គណបក្សប្រឆាំងមិនចង់បានអ្វីទាំងអស់ពួកគេគ្រាន់តែចង់ឈ្នះនោះទេ ។

  5. ក្មេងវត្តត្រឡែងកែង(លង្វែក) says:

    អានិយាយកាត់គេជាជំនាញរបស់ពួក CPP មិនថាលោកព្រំសុខា និង អាទិត្យ ឈានវុន តារាកំប្លែង
    ប្រចាំឆ្នាំ២០១៣នោះទេ ! សុទ្ធតែពួកយ៉ាប់ !

  6. ក្មេងវត្តត្រឡែងកែង(លង្វែក) says:

    Som Rien Sey
    August 21, 2013 at 4:03 am

    ដើម្បីបញ្ចប់​ការជួបប្រជុំនេះ​ គ្រាន់តែផ្តល់នូវ​ការឈ្នះ​ទៅ​គណបក្សប្រឆាំង​ទៅ​ គឺរួចរាល់ទៅហើយ

    គណបក្សប្រឆាំងមិនចង់បានអ្វីទាំងអស់ពួកគេគ្រាន់តែចង់ឈ្នះនោះទេ ។

    ៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧

    គាំទ្រព្រោះCNRP ជាអ្នកឈ្នះឆ្នោតពិតប្រាកដ ឯអ្នកឡាំប៉ាសានេះគឺហុ៑នសែន ព្រោះគាត់ថា

    បើចាញ់គឺមានសង្រ្គាម តែពេលនេះចល័តទព័ពេញក្រុង តើអាត្រង់ហ្នឹងវាចាញ់រឺមិនចាញ់ ?

  7. lolo says:

    ក្មេងវត្តត្រឡែងកែង(លង្វែក), you should know that the way of Mr. Som Rien Sey said is just knock the head of the opposition party. Mr. Som Rien Sey means CNRP just want to be a winner, no matter the election result is. That means CNRP does not follow the democracy.

  8. killer says:

    បើជោគជ័យទើបចម្លែក ​អាឆ្កែ CPP អាណាក៏ដូចអាណាដែរ

  9. killer says:

    ហ៊ុន សែន ដាក់សេណារីយ៉ូ ម៉េច ពួកអាឆ្កែទាំងនេះ ថាអញ្ចឹង មិនមែនជារបបបក្សនិយមទេ គឺរបប ហ៊ុន សែន និយម ព្រោះអាឆ្កែ ហ៊ុន សែន វាធំជាង CPP ទៅទៀត ត្រឹមសម្តេច ជា ស៊ីម ក៏វាហ៊ានយក ជើងធាក់ក្បាលដែរ ។

  10. killer says:

    ចាត់ការអង្គរក្សសម្តេចជា ស៊ីម ដើម្បីគំរាម ជា ស៊ីម ជាល្បិចអារកមាន់ គំរាមស្វា

  11. Anonymous says:

    I agree with you Mr. Killer, can you kill HS as your name?
    People will consider you as HERO. Best wish to you.